Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

កម្ពុជា ចាញ់ហ្សកដានី ទាំងប្រផិតប្រផើយ ក្នុងជំនួបបើកឆាក Davis Cup 2023

2023/07/27 06:03:19 pm        225
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានរងបរាជ័យទាំងប្រផិតប្រផើយ ក្រោម​ថ្វីដៃ​ក្រុម​ជម្រើសជាតិ​ហ្សកដានី ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាក​ពូលB នៃ​ព្រឹត្តិការណ៍​វាយកូន​បាល់​ពិភពលោក Davis Cup Group III ឆ្នាំ២០២៣ ប្រចាំតំបន់អាស៊ី/អូសេអានី នៅប្រទេស​ស្រីលង្ការ កាលពីថ្ងៃទី២៦ ខែកក្កដាម្សិលមិញ ។ការប្រកួតដំបូងនេះ សម្រាប់វិញ្ញាសាឯកត្ដជន កីឡាករកម្ពុជា បានចាញ់ទាំង ២នាក់ ក្នុងនោះ ទេព ធីម៉ូធី បានចាញ់កីឡាករ Mohammad Alkotop ក្នុងពិន្ទុ ០-៦ និង ៤-៦ និងកីឡាករ ឡេង សារិនរាជ ចាញ់កីឡាករ Karam Hatamleh ក្នុងពិន្ទុដ៏ប្រកៀកប្រកិត ៦-៧ និង ៣-៦ ។ ប៉ុន្ដែ​វិញ្ញាសា​វាយគូ កម្ពុជា ដែលមានកីឡាករ ឡុង សំនៀង ចាប់ដៃជាមួយសិស្សប្អូន ទេព ធីម៉ូធី បាន​យក​ឈ្នះ​ក្រុមហ្សកដានីវិញ ក្នុងពិន្ទុ ៦-៣, ១-៦ និង ១០-៦ ។គួរដឹងថា យុទ្ធនាការប្រកួត Davis Cup Group III ដែល​ប្រទេស​ស្រី​លង្ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​នេះ​ គឺក្រុមកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមប៉ាស៊ីហ្វិចអូសេអានី, ហ្សកដានី និងម៉ាឡេស៊ី ខណៈ​ពូលA មានម្ចាស់ផ្ទះស្រីលង្កា, អារ៉ាប់ប៊ីសាអ៊ូឌីត, អ៊ីរ៉ង់ និងវៀតណាម ។ សម្រាប់ប្រកួតបន្ទាប់ ក្រុម​កីឡាវាយកូនបាល់កម្ពុជា នឹងត្រូវជួបក្រុមប៉ាស៊ីហ្វិចអូសេអានី ដែលជា​ក្រុម​ជម្រុះ​មក​ពី ​Group II​ កាលពីឆ្នាំមុន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ៕ អត្ថបទ លី ឈុនឡា  

Manchester City ឈ្នះ Bayern Munich ២-១ ការប្រកួតមិត្តភាពនៅទឹកដីជប៉ុន

2023/07/27 05:57:31 pm        172
ក្រុមជើងឯក ៣ ពានរដូវកាលមុន Manchester City បានយកឈ្នះក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ២-១ ក្នុងការប្រកួតមិត្តភាព Pre-Season នៅទឹកដីជប៉ុន។ អ្នកចាត់ការ Man City លោក Pep Guardiola បានដាក់​កីឡាករ​យុវជន​របស់​ក្លិបមួយ​ចំនួន​ធំ​ចូល​ប្រកួត ហើយជាក់ស្តែងកីឡាករវ័យ ២០ ឆ្នាំ James McAtee បើកការនាំមុខឱ្យ City ក្រោយ​ការ​សហការយ៉ាងល្អជាមួយីឡាករវ័យ ១៨ ឆ្នាំ Rico Lewis។Mathys Tel គឺជាអ្នកតាមស្មើឱ្យ Bayern Munich នៅនាទីទី ៨១ តែខ្សែការពារអេស្ប៉ាញ Aymeric Laporte ជាអ្នកសំរេចគ្រាប់ជ័យជំនះឱ្យ Man City។ នេះជាជ័យជំនះទី ២ របស់ Manchester City ក្នុងដំណើរប្រកួត Pre-Season នៅ​ទឹ​ក​ដី​ជប៉ុន​​នេះ បន្ទាប់ពីឈ្នះ Yokohama F Marinos ៥-៣ ចុងសប្តាហ៍កន្លងទៅ។ ថ្ងៃនេះក៏នឹងមានការប្រកួត Pre-Season ផ្សេងទៀតនៅទឹកដីជប៉ុនផងដែរ ដោយ​ក្រុម​មក​ពី​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr នឹងត្រូវជួបជាមួយ Inter Milan ថ្ងៃនេះ។ចំណែកឯនៅទឹកដីសិង្ហបុរីឯណេះវិញ Tottenham Hotspur បានយកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរី Lion City Sailor ៥-១ ដោយគ្រាប់បាល់បីគ្រាប់ម្នាក់ឯងរបស់ខ្សែប្រយុទ្ធប្រេស៊ីល Richarlison។ ព្រឹកមិញនេះដែរនៅសហរដ្ឋអាមេរិក Real Madrid បានយកឈ្នះ Manchester United ២-០៕ អត្ថបទ៖នាង សុភាវុធ 

Brighton ទិញបានខ្សែការពារប្រេស៊ីល Igor Julio ពី Fiorentina តម្លៃ ១៧ លានអឺរ៉ូ

2023/07/27 05:42:57 pm        161
ក្លិបបាល់ទាត់អង់គ្លេស Brighton បានសម្រេចក្នុងការនាំយកខ្សែការពារកណ្តាលប្រេស៊ីល Igor Julio ពីក្លិបអ៊ីតាលី Fiorentina ក្នុងតម្លៃផ្ទេរ ១៧ លានអឺរ៉ូ។កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំ។អ្នកចាត់ការ Brighton លោក Roberto de Zerbi បានសម្រេចផ្លាស់ប្តូរចិត្តមកមើលឃើញ Igo Julio បន្ទាប់ពីសំណើទិញខ្សែការពារជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំរបស់ Chelsea, Levi Colwill ត្រូវបានបដិសេធ ដែលសំណើរបស់ Brighton នោះគឺហ៊ានឱ្យថ្លៃដល់ទៅ ៤០ លានផោន។Levi Colwill គឺជាសមាជិករបស់ Brighton កាលពីរដូវកាល​មុន​ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល និងជួយក្រុម Brighton ទទួលបានចំណាត់ថ្នាក់លេខ ៦ នៅ Premier League មាន​កៅ​អីវគ្គជម្រុះ Europa League រដូវកាលនេះ។ចំណែកឯ Igor Julio បានចំនាយពេល ៣ ឆ្នាំមកហើយជាមួយ Fiorentina ក្រោយផ្លាស់ពី SPAL កាលពីខែមករាឆ្នាំ ២០២០ ខណៈរដូវកាលចុងក្រោយរបស់គេជួយ Fioretnina ឡើង​ដល់​វគ្គផ្តាច់ព្រ័ត្រ UEFA Europa Conference League តែចាញ់ West Ham កាល​ពី​ខែ​មិថុនា​៕ ​អត្ថបទ៖នាង សុភាវុធ 

កីឡាការិនីហូឡង់ Yara Kastelijn ឈ្នះដំណាក់កាលទី ៤ Tour de France នាទីតែអ្នកនាំមុខនៅដដែល

2023/07/27 05:31:23 pm        174
កីឡាការិនីប្រណាំងកង់ហូឡង់ Yara Kastelijn រកបាន​ជ័យជំនះ​ក្នុង​ដំណាក់​កាល​លើក​ដំបូង​ នៅក្នុ​ង​ព្រឹត្តិការណ៍ ប្រណាំងកង់លំដាប់ World Tour បន្ទាប់ពីឈ្នះដំណាក់កាលទី ៤ ប្រណាំង​កង់ Tour de France ផ្នែកនារី។ ដំណាក់កាលទី ៤ ដែលមានចំងាយផ្លូវ ១៧៧ គីឡូម៉ែត្រ កីឡាការិនីដែលជិះឱ្យក្រុម Fenix-Deceuninck រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៣៨ នាទី ៣៩ វិនាទី តាម​ពី​ក្រោយ​​ដោយ​មិត្តរួមជាតិហូឡង់ Demi Vollering និង Anouska Koster សុទ្ធតែជាងលើសពី ១ នាទី។ យ៉ាងណាក្តីក្រោយឆ្លងកាត់ ៤ ដំណាក់កាលនេះ អ្នកនាំ​មុខ​គេ​ក្នុង​តារាង​វេលារួ​ម​នៅ​តែ​ជា​កីឡាការិនី​ប៊ែលហ្ស៊ិក Lotte Kopecky ដដែល មានថេរវេលាសរុបល្អជាងអ្នកលេខ ២ កីឡាកា​រិនី​ហូឡង់ Demi Vollering ៤៣ វិនាទី ខណៈ លេខ ៣ គឺកីឡាការិនីអាហ្វ្រិកខាងត្បូង Ashleigh Moolman ដដែលយឺតជាងអ្នកនាំមុខ ៥១ វិនាទី។ សម្រាប់ដំណាក់កាលទី ៥ ថ្ងៃនេះមានចំងាយផ្លូវ ១២៦ គីឡូម៉ែត្រ ហើយ​ការ​ប្រកួត​នឹង​បិទ​បញ្ចប់​ទាំង​ស្រុង​នៅ​ដំណាក់កាលទី៨ ថ្ងៃអាទិត្យនេះ៕ អត្ថបទ៖នាង សុភាវុធ 

Fulham បដិសេធសំណើ ២៥ លានផោនពី Al-Hilal ចង់បានខ្សែប្រយុទ្ធស៊ែប Mitorvic

2023/07/26 06:52:55 pm        205
ក្លិបបាល់ទាត់អង់គ្លេស Fulham បានបដិសេធសំណើ ២៥ លានផោនពី Al-Hilal ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស៊ែប Aleksandar Mitrovic ស្របពេលសារព័ត៌មានកំពុងផ្ទុះរឿងផ្ទេរបស់ Kylian Mbappe មកកាន់ក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតមួយនេះ។កីឡាករវ័យ ២៨ ឆ្នាំដែលផ្លាស់មកកាន់ Fulham ពី Newcastle តម្លៃ ២២ លានផោមកាលពីឆ្នាំ ២០១៨ នោះ នៅសល់កិច្ចសន្យា ៣ ឆ្នាំទៀតជាមួយ Fulham។បើតាមប្រភពជិតស្និតនឹង Fulham ឱ្យដឹងថា ក្លិបគ្មានគោលបំណងក្នុងការលក់ចេញ Mitrovic ឡើយ។ក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Hilal មកទល់ពេលនេះ​បាន​នាំយក​កីឡាករ​មក​ពី​អឺរ៉ុប​មួយ​ចំនួន​រួម​មាន​ខ្សែការពារ Chelsea, Kalidou Koulibaly និងខ្សែបម្រើ Wolves, Ruben Neves។Aleksandar Mitrovic បានស៊ុតបញ្ចូលទី ១៤ គ្រាប់នៅ Premier League រដូវកាលមុនខណៈ Fulham ឈរលេខ ១០ ក្នុងរដូវកាលដំបូងនៃការវិលត្រលប់មកកាន់ក្របខណ្ឌកំពូល។ Mitrovic បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតនៅក្របខណ្ឌទី ២ League Championship ចំនួន​ ៤៣ គ្រាប់ក្នុង ៤៤ ប្រកួតមុនឡើងមកកាន់ Premier League។ Mitrovic ក៏ធ្លាប់ត្រូវបានពិន័យ ៨ ប្រកួត និងប្រាក់ ៧៥០០០ ផោនផងដែរ ក្រោយ​ប៉ះ​ទង្គិច​ជា​មួយ​អាជ្ញា​កណ្តាល Chris Kavanagh ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ FA Cup ចាញ់​នៅ​ទឹកដី​ Manchester United កាលពីខែមេសា៕ អត្ថបទ៖នាង សុភាវុធ

Fulham ទិញខ្សែប្រយុទ្ធម៉ិកស៊ិក Raul Jimenez ពី Wolves តម្លៃ ៥ លានផោន

2023/07/26 06:32:34 pm        179
ក្លិបបាល់ទាត់ Fulham បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធម៉ិកស៊ិក Raul Jimenez ពី​ក្លិប​រួម​លីគ​ Wolverhampton ក្នុងតម្លៃផ្ទេរ ៥ លានផោន។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ២ ឆ្នាំជាមួយ Fulham ជាមួយ​នឹង​ជម្រើស​បន្ត​បន្ថែម ១ ឆ្នាំទៀត។ Raul Jimenez ស៊ុតបញ្ចូលទីបាន ៥៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ១៦៦ ប្រកួតរយៈពេល ៥ រដូវកាលជាមួយ Wolverhampton បន្ទាប់ពីផ្លាស់មកពី Benfica ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ៣០លានផោន។ Raul Jimenez មានស្ថិតិស៊ុតបញ្ចូលទីល្អជាមួយ Wolves ដែលរួមមាន ៣៤ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៨៦ ប្រកួតដំបូងនៅ Premier League មុនពេល​កីឡាករ​ម៉ិកស៊ិករូ​បនេះ​មាន​របួស​ក្បាល​ពេល​ប៉ះទង្គិចជាមួយខ្សែការពារ Arsenal, David Luiz កាលពីឆ្នាំ ២០២០ ដែល​ធ្វើ​ឱ្យ​គេ​អវត្តមាន ៩ ខែពីទីលាន។ ការមកដល់របស់ Raul Jimenez ស្របពេលខ្សែប្រយុទ្ធស៊ែប Aleksandar Mitrovic មិន​ទាន់​ច្បាស់​ពី​អនាគតរបស់ខ្លួនថាត្រូវនៅរឺចាកចេញ បន្ទាប់ពីទទួលបានសំណើពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ២៥ លានផោនតែត្រូវ Fulham បដិសេធ៕ អត្ថបទ៖នាង សុភាវុធ 

Anthony Elanga ផ្លាស់ពី Manchester United ទៅ Nottingham Forest ផ្លូវការតម្លៃ ១៥ លានផោន

2023/07/26 06:21:03 pm        160
ខ្សែប្រយុទ្ធស៊ុយអែត Anthony Elanga បានចាកចេញពីក្លិបបិសាចក្រហម Manchester United ហើយ ទៅចូលរួមជាមួយ Nottingham Forest ក្នុងតម្លៃផ្ទេរ ១៥​ លានផោន។ កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល ៥ ឆ្នាំជាមួយ Nottingham Forest។ Elanga គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Manchester United និងនៅ​ជាមួយ​ក្លិប​តាំង​ពីវ័យ ១២ឆ្នាំ និងទទួលបានកៅអីនៅក្រុមធំនៅឆ្នាំ ២០២១ បង្ហាញខ្លួនបាន ៥៥ ប្រកួត មុនឈានដល់ការចាកចេញទៅ Nottingham Forest នេះ។Elanga ស្ថិតនៅជាមួយក្រុម Manchester United ក្នុងដំណើរប្រកួតមិត្តភាព Pre-Season នៅ​សហរដ្ឋអាមេរិក តែបានត្រលប់មកមុនគេដើម្បីបំពេញកិច្ចសន្យាផ្ទេរនេះ និង​បាន​ក្លាយ​ជា​កីឡាករ​ទី​ពីរ​ផ្លាស់​មកកាន់ Forest ក្នុងរដូវក្តៅនេះបន្ទាប់ពីខ្សែការពារនីហ្សេរីយ៉ា Ola Aina ផ្ទេរពី Torino​។រដូវកាលមុន Anthony Elanga បង្ហាញខ្លួនបាន ២៦ ប្រកួត ក្នុងនោះមាន ៧ ប្រកួតចាប់ផ្តើម ១១ នាក់ដំបូង និងស៊ុតបញ្ចូលទីបាន ៤ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

Davis Cup៖ កម្ពុជា ស្ថិតក្នុងពូលB ប្រជុំដោយក្រុមខ្លាំង តែគ្រូបង្វឹកថា ត្រៀមខ្លួនរួចរាល់ ដើម្បីតតាំង

2023/07/26 06:10:41 pm        183
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានធ្វើការចាប់ឆ្នោតប្រកួតព្រឹត្តិការណ៍​កីឡា​វាយកូនបាល់​អន្ដរជាតិ​ប្រចាំតំបន់អាស៊ី/អូសេអានី Davis Cup Group III ឆ្នាំ២០២៣ នៅ​ប្រទេស​ស្រីលង្ការរួចហើយ ដោយលទ្ធផលកម្ពុជា ស្ថិតក្នុង​ពូល​B ជាមួយ​ក្រុមប៉ាស៊ីហ្វិច​អូសេអានី​, ហ្សកដានី ​និងម៉ាឡេស៊ី ខណៈពូលA មានម្ចាស់ផ្ទះស្រីលង្កា, អារ៉ាប់ប៊ីសាអ៊ូឌីត, អ៊ីរ៉ង់ និង​វៀតណាម ។លោក ជា ពៅ ប្រធានប្រតិភូដឹកនាំ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា បេក្ខភាព​ប្រកួតប្រជែងក្នុងពូល B នេះ សុទ្ធតែជាក្រុមខ្លាំង ដែលជម្រុះមកពី Group II​ កាល​ពី​ឆ្នាំ​មុន​ ។ ហើយក្នុងនាមប្រតិភូកីឡាកម្ពុជា ពិតជារីករាយ ដែលបាន​លេង​ទល់​ជាមួយ​ក្រុម​ខ្លាំងៗ​ទាំង​អស់​នោះ ដ្បិតកម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយពួកគេ បន្ទាប់ពីក្រុមកម្ពុជា បាន​ហ្វឹកហាត់ត្រៀមតាំងពីមុនស៊ីហ្គេម ។ក្នុងចំណោមបេក្ខភាពប្រកួតប្រជែងទាំង ៣ក្រុមជាមួយកម្ពុជា ក្នុងពូលB នេះដែរ លោក​មាន​សុទិដ្ឋិនិយម​ថា ក្រុមកីឡាករវាយកូនបាល់កម្ពុជា នឹងអាចស្វែងរក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​មួយ​ចំនួន ។ ជារួមកីឡាករគ្រប់រូបនេះ បានត្រៀម និងការប្ដេជ្ញាចិត្តខ្ពស់ នឹងធ្វើឲ្យបានល្អប្រសើរ ដើម្បី​ឈាន​ទៅ​ប្រជែងកៅអី Group II សម្រាប់ព្រឹត្តិការណ៍ Davis Cup ឆ្នាំ២០២៤ ខាងមុខ ។សូមបញ្ជាក់ថា ការប្រកួត Davis Cup Group III ក្រុមនីមួយៗ ត្រូវប្រកួតវិលជុំសន្សំពិន្ទុ ហើយ​ក្រុម​លេខ​១ និងលេខ២ ក្នុងពូលA និងពូលB ត្រូវប្រកួតខ្វែងគ្នា ហើយក្រុម​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​វគ្គ​ខ្វែង នឹងទទួលបានកៅអី Group II ឆ្នាំ២០២៤ ។ ចំណែកក្រុមចាញ់ ក៏ត្រូវជួបគ្នា ដើម្បី​ស្វែង​រក​ក្រុមឈ្នះ ១ក្រុមទៀត ឡើងទៅ Group II នាឆ្នាំក្រោយផងដែរ៕ អត្ថបទ៖ លី ឈុនឡា  

កីឡាការិនីហូឡង់ Lorena Wiebes ឈ្នះដំណាក់កាលទី៣ ប្រណាំងកង់ Tour de France នារី

2023/07/26 05:53:41 pm        204
កីឡាការិនីប្រណាំងកង់ហូឡង់ Lorena Wiebes បានប្រជែងឈ្នះដំណាក់កាលទី៣ នៃ​ព្រឹត្តិការណ៍​ប្រណាំងកង់ Tour de France ផ្នែកនារី បន្ទាប់ពីប្រជែងឈ្នះ Julie van de Velde នៅ​ពេលសល់ ២០០ ម៉ែត្រចុងក្រោយ។ដំណាក់កាលទី ៣ ដែលមានចំងាយផ្លូវ ១៤៧ គីឡូម៉ែត្រ Lorena Wiebes ដែលជិះឱ្យក្រុម SD Worx បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ ម៉ោង ៤៩ នាទី ៤៧ វិនាទី តាម​ពី​ក្រោយ​ដោយ​មិត្ត​រួមជាតិ Marianne Vos របស់ក្រុម Jumbo-Visma និងលេខ ៣ កីឡាការិនីប៊ែលហ្ស៊ិក Lotte Kopecky ដោយសុទ្ធតែស្ថិតក្នុងថេរវេលាដូចគ្នា។ យ៉ាងណាក្តី ក្រោយដំណាក់កាលទី ៣ នេះ Lotte Kopecky ដែលជាជិះឱ្យក្រុម SD Worx ដែរ​នោះ នៅតែបន្តនាំមុខគេដដែលដោយមានវេលាចំណេញ ៥៥ វិនាទី ពីអ្នកលេខ ២ កីឡាការិនី​អាល្លឺម៉ង់ Liane Lippert និងលេខ​ ៣ កីឡាការិនីអាហ្វ្រិកខាងត្បូង Ashleigh Moolman យឺង​ជាង​ ១ នាទី ៥ វិនាទី។ សម្រាប់ដំណាក់កាលទី ៤ ថ្ងៃនេះមានចំងាយផ្លូវ ១៧៧ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ 

កូនប្រុសច្បង LeBron James មានស្ថានភាពប្រសើរឡើងវិញ​ក្រោយដួលសន្លប់​អំឡុងការហ្វឹកហាត់

2023/07/26 05:45:27 pm        205
Bronny James ដែលជាកូនប្រុសច្បងរបស់តារាបាល់បោះអាមេរិក LeBron James បានស្ថិត​ក្នុង​ស្ថានភាពប្រសើរឡើងវិញហើយក្រោយដួលសន្លប់អំឡុងការហ្វឹកហាត់។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន ESPN ឱ្យដឹងថា កីឡាករវ័យ ១៨ ឆ្នាំរូបនេះ​បាន​ធ្វើកា​រ​ហ្វឹកហាត់​ជា​មួយ​ក្រុមបាល់បោះ University of Southern California និងជាពេល​ដែល​ហេតុ​ការណ៍​កើតឡើងកាលពីថ្ងៃចន្ទ។ ភ្លាមៗនៅពេល Bronny ដួលសន្លប់ ក៏ត្រូវ​បាន​បញ្ជូន​ដោយ​រថយន្ត​សង្គ្រោះប​ន្ទាន់​ទៅ​មន្ទីរ​ពេទ្យ​តែ​ម្តង។ Broony James ត្រូវបានគេស្គាល់ថាជាក្មេងប្រុសដែលចង់ដើរតាមគន្លងជោគជ័យរបស់ឪពុក និង​ចង់សម្រេចក្តី ស្រមៃរបស់ខ្លួនលេងនៅក្របខណ្ឌកំពូល NBA។ចំណែក LeBron James ដែលបច្ចុប្បន្នលេងនៅ Los Angeles Lakers និង​ទើប​តែ​សម្រេច​បន្ត​លេង​មួយឆ្នាំទៀតនោះ រំពឹងថា​នឹង​បាន​លេង​រួម​ក្រុម​ជាមួយ​កូន​ប្រុស​របស់​ខ្លួន​​នៅ​ពេល​ណា​មួយ​មុន​ពេល​ចូលនិវត្តន៍ពីអាជីពកីឡាករបាល់បោះ៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
07/31/2026 05:07 PM
កូរ៉េខាងជើង៖ ការពង្រីកកងកម្លាំងអាមេរិក នៅជប៉ុន បង្កើន​ហានិភ័យ​​នៃ​ការ​ប៉ះទង្គិច នៅឧបទ្វីបកូរ៉េ
07/31/2026 05:07 PM
តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
07/31/2026 05:07 PM
ជប៉ុន​​បាញ់​សាកល្បង​មីស៊ីល Tomahawk ជាលើកដំបូង ចេញ​​ពី​នាវាចម្បាំង
07/31/2026 05:07 PM
សារព័ត៌មាន៖ សម្ព័ន្ធមិត្តមិនទាន់ត្រៀមផ្តល់ជំនួយយោធាដោយផ្ទាល់ដល់អាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់ទេ
07/31/2026 05:07 PM
ការសិក្សា៖ ក្មេងជំទង់អូស្ត្រាលីភាគច្រើន នៅតែប្រើប្រាស់បណ្ដាញ​សង្គម ៣ខែក្រោយមាន​បម្រាម
07/31/2026 05:07 PM
អាមេរិក និងចិន លេច​ឡើង​នូវ​ភាពតាន​តឹង​ ជុំវិញបញ្ហា​នានា​ មុនដំណើរទស្សនកិច្ចរបស់លោក Xi នៅខែកញ្ញា
07/31/2026 05:07 PM
លោក Trump ចុះហត្ថលេខាលើក្រឹត្យ ស្តីពីការរឹតបន្តឹងការនាំចេញ ដើម្បីរក្សារ៉ែសំខាន់ៗ
07/31/2026 05:07 PM
អ្នករាយការណ៍ពិសេស UN ៖ ជនភៀសសឹកកម្ពុជាគួរត្រូវបានត្រឡប់ទៅភូមិឋានវិញដោយគ្មានការរារាំង
07/31/2026 05:07 PM
ច្រកចេញចូលតែមួយស្រុករំដួលខេត្ត ស្វាយរៀងផ្ដល់សេវាសាធារណៈជូនពលរដ្ឋមុនថ្ងៃកំណត់
07/31/2026 05:07 PM