កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក

ព័ត៌មានកីឡា

Manchester United ឈានដល់​កិច្ចព្រមព្រៀង​ខ្ចី​ខ្សែប្រយុទ្ធ​ហូ​ឡង់ Wout Weghorst ពី Burnley

2023/01/13 09:09:19 pm        112
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​សញ្ជាតិហូ​ឡង់ Wout Weghorst ពី​ក្លិប​បាល់ទាត់ Burnley ដល់​ចប់​រដូវ​កាល​។ ​​កីឡាករ​វ័យ ៣០ឆ្នាំ​របស់ Burnley រូបនេះ​បាន​ចំណាយពេល​ពាក់កណ្តាលរ​ដូ​វ​កាល​កន្លង​ទៅ ក្នុង​លក្ខខណ្ឌ​ខ្ចី​ផងដែរ​នៅ​ក្លិប​ទួ​រ​គី Besiktas តែ​នៅពេលនេះ​បាន​ហោះហើរ​មកកាន់​ទីក្រុង Manchester ដើម្បី​ពិនិត្យ​សុខភាព​មុនពេល​កិច្ចសន្យាខ្ចី​បំពេញ​រួចរាល់​ថ្ងៃនេះ​។ ​​កិច្ចសន្យាខ្ចី​ពី Burnley នៅពេលនេះ​មានន័យថា​ កិច្ចសន្យា​របស់ Besiktas ត្រូវបាន​លុបចោល​មុន​កំណត់​ បន្ទាប់ពី​ការចរចា​រវាង​ភាគី​ទាំងអស់​ព្រមព្រៀងគ្នា​រួចរាល់​។ ​​ត្រឹម​ពាក់កណ្តាល​រដូវ​កាល​នៅ​ទឹកដី​ទួ​រគី Wout Weghorst ស៊ុត​បញ្ចូល​ទី​បាន ៨គ្រាប់ ​និង ៤បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន ១៦លើក​ក្នុង​លី​គជា​មួយ Besiktas​។​ ​​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​ក៏​ជា​សមាជិក​របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​នៅ World Cup ផងដែរ និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​អា​ហ្ស​ង់​ទីន​នៅ​ចុង​ម៉ោង​វគ្គ ៨ក្រុម​ចុងក្រោយ​មុនពេល​ហូ​ឡង់​ចាញ់​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​រំលឹក​ថា Wout Weghotst ត្រូវបាន Burnley ទិញ​ក្នុងតម្លៃ ១២លាន​ផោន​ពី​ក្លិប​អាល្លឺម៉ង់ Wolfsburg កាលពី​ខែមករា​ឆ្នាំមុន និង​បង្ហាញខ្លួន​បាន ២០លើក​រកបាន ២គ្រាប់​តែ​មិនអាច​ជួយ Burnley គេច​ផុតពី​ការ​កាត់​ធ្លាក់​ទៅ​ក្របខណ្ឌ League Championship បាន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Messi ស្ថិតក្នុង​បញ្ជី​ឈ្មោះ​អាច​ឈ្នះ​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ FIFA

2023/01/13 06:32:35 pm        181
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ​ ដែល​អាច​ឈ្នះ​ជយលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA បន្ទាប់ពី​ជួយ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ឈ្នះ​ជើងឯក​ពិភពលោក​កាលពី​ខែធ្នូ​។ ​​ក្នុង​បញ្ជី​ឈ្មោះ​នេះ​គេ​ឃើញ​មាន​មិត្ត​រួម​ក្រុម Messi នៅ PSG, Kylian Mbappe រួមជាមួយ​កីឡាករ​អា​ហ្ស​ង់​ទីន​ផ្សេងទៀត​ដូចជា​អ្នកចាំទី Emiliano Martinez និង Julian Alvarez ក៏ដូចជា​ខ្សែប្រយុទ្ធ Manchester City, Erling Haaland ផងដែរ​សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​កីឡាករ ១៤នាក់​ដែល​អាច​ឈ្នះ​។ ​​ក្រៅពីនោះ​ក៏មាន​ឈ្មោះ Robert Lewandowski, Kevin de Bruyne, Mohamed Salah, Neymar និង Achraf Hakimi រួមជាមួយ​ម្ចាស់​ពាន Ballon D’Or, Karim Benzema ផងដែរ​។ ​​ចំណែក​ពាន​គ្រូបង្វឹក​ឆ្នើម​វិញ​ឃើញ​មានឈ្មោះ​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Lionel Scaloni គ្រូបង្វឹក Real Madrid, Carlo Ancelotti គ្រូបង្វឹក Manchester City, Pep Guardiola គ្រូ​បារាំង Didier Deschamps និង​គ្រូបង្វឹក​ម៉ា​រ៉ុ​ក Walid Regragui​។ ​​អ្នកចាំទី​ឆ្នើម​មានឈ្មោះ Alisson Becker របស់ Liverpool, Thibaut Courtois របស់ Real Madrid និង​អ្នកចាំទី Aston Villa និង​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Emiliano Martinez​។ ​នៅ​ដើមខែ​កុម្ភៈ​ខាងមុខ FIFA នឹង​ប្រកាស​បញ្ជី​ឈ្មោះ​បីនាក់​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ធនាគារ​ជាតិ និង​ក្រសួង​រៀបចំ​ដែនដី​ចែក​គ្នា ១​ពិន្ទុ​ក្នុង​ប្រកួត​ដំបូង​នៃ​ពាន​អន្ដរក្រសួង​-​ស្ថាប័ន​

2023/01/13 06:03:31 pm        92
​បាល់ទាត់៖ ក្រុមបាល់ទាត់​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់បាន​ចែកគ្នា ១​ពិន្ទុ​ម្នាក់ក្រោយ​ប្រកួត​ស្មើគ្នា ៣-៣ ក្នុងការ​ប្រកួត​ដំបូងនៃ​ពានរង្វាន់ “​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័ន​” លើក​ទី​៨ ឆ្នាំ​២០២២-២០២៣ ពូ​ល ​F។​ ​ការប្រកួត​នៅ​ទីលាន​ The Blue Sports Arena ​នេះ ក្រុម​ធនាគារជាតិ​នៃ​កម្ពុជាបាន​នាំមុខ ១​គ្រាប់​មុននៅ​វគ្គ​ទី​១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ មាស មាន​និ​ស្ស័​ត នៅ​នាទី​១៨ មុន​បន្ថែម​គ្រាប់​ទី​២ ដោយ​កីឡាករ យិន សុ​ខៃ នៅ​នាទី​៥១ ។​ ​បន្ទាប់មក​ក្រុម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ក៏បាន​វាយបក​តាម​ស្មើ​ភ្លាមៗដោយ​ចំណាយពេល​ត្រឹម ៤​នាទីរកបាន ២​គ្រាប់ ដោយ​កីឡាករ ស្វាយ សុខ​រតនា និង​កីឡាករ គីម ផល្លា នៅ​នាទី​៦០ និង​នាទី​៦៣។​​ យ៉ាង​ណាក្ដី ៤​នាទី​ក្រោយមក​ក្រុម​ធនាគារជាតិ​នៃ​កម្ពុជា បាន​រកបាន​គ្រាប់​នាំមុខ​ជាថ្មីដោយ​កីឡាករ រដ្ឋា ធា​ណុ​ច នៅ​នាទី៦៧ តែ​ការ​នាំមុខ​នេះមិនទាន់បាន​ស្រួលបួល​ផង កីឡាករ គីម ផល្លា ក៏បាន​គ្រាប់​តាម​ស្មើ ៣-៣ វិញនៅ​នាទី​៧០ ហើយ​ក៏បាន​រក្សា​លទ្ធផល​នេះដល់​ចប់​ការប្រកួត​ពេញ​ម៉ោង​តែម្ដង។​ ​ជាមួយ​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះបានធ្វើ​ឲ្យ​ក្រុម​ទាំងពីរឈរ​លេខ​២ និង​លេខ​៣ ក្នុង​ពូ​ល​ F ​ជា​បណ្ដោះអាសន្នតាម​ពី​ក្រុម​ក្រុម​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែលមាន ៣​ពិន្ទុ​ពេញ ក្រោយ​យកឈ្នះ​ការប្រកួត​ដំបូង​លើ​ក្រុម​សាលាដំបូង​រាជធានី​ភ្នំពេញ ៤-២ កាលពី​ថ្មីៗ​កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

ថ្ងៃ​ស៊យ​សម្រាប់ Joao Felix ចូល​លេង​ប្រកួត​ដំបូង​បាន​កាត​ក្រហម Chelsea ចាញ់​នៅផ្ទះ Fulham

2023/01/13 05:39:18 pm        127
​បាល់ទាត់៖ ​ជា​ថ្ងៃ​ស៊យ​សម្រាប់​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Joao Felix តែ​ទើប​ផ្លាស់​មកកាន់​តោ​ខៀវ Chelsea ក្នុង​លក្ខខណ្ឌ​ខ្ចី​ពី Atletico Madrid ថ្មីៗ និង​បាន​ចូល​លេង​ប្រកួត​ដំបូង​យប់មិញ​នេះ ក៏​ទទួលបាន​កាត​ក្រហម​ស្របពេល Chelsea ចាញ់​នៅ​ទឹកដី Fulham​។ ​​អតីត​ខ្សែបម្រើ Chelsea កីឡាករ​ប្រេ​ស៊ី​ល Willian ជា​អ្នកបើក​ការនាំ​មុខមុន​ឱ្យ Fulham នៅ​នាទី​ទី២៥ តែ​ខ្សែការពារ Kalidou Koulibaly ជា​អ្នក​តាម​ស្មើ​វិញ​ឱ្យ Chelsea នៅ​នាទី​ទី៤៧ ដើម​វគ្គ​ទី២​។ ​​បន្ទាប់មក Joao Felix ដែល​ផ្លាស់​មកកាន់ Chelsea ក្នុងតម្លៃ ៩.៧លាន​ផោន​ក្រោម​លក្ខខណ្ឌ​ខ្ចី​ដល់​ចប់​រដូវ​កាលនោះ បែ​ជា​ទទួលបាន​កាត​ក្រហម​ក្នុង​ប្រកួត​ដំបូង​របស់ខ្លួន​នៅពេល​ធ្វើឱ្យមាន​កំហុស​លើ​ខ្សែការពារ Fulham, Kenny Tete នៅ​នាទី​ទី៥៨ មានន័យថា Felix នឹងត្រូវ​ជាប់​ពិន័យ ៣ប្រកួត​។ ​​Fulham ក្រោយមក​ក៏​រកបាន​គ្រាប់​ជ័យជំនះ​របស់ខ្លួន​នៅ​នាទី​ទី៧៣ ដោយ Carlos Vinicius និង​ជា​បី​ពិន្ទុ​ដ៏​មាន​សារ​សំខាន់​ដែល​ធ្វើឱ្យ​ក្រុម​របស់លោក Marco Silva ឡើង​មកឈរ​លេខ ៦ ក្នុង​តារាង​។ ​​ប្រកួត​បន្ទាប់​របស់​ក្រុម​ទាំងពីរ​គឺ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​គឺ Fulham ទៅផ្ទះ Newcastle ខណៈ Chelsea ទទួល Crystal Palace៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជោគជ័យ​នៃ​ការរៀបចំ​ជើងឯក​អុកចត្រង្គ​អាស៊ាន​លើកដំបូង​គឺជា​សញ្ញាណ​ដ៏​ល្អ​មុន​ស៊ី​ហ្គេម​

2023/01/13 05:27:58 pm        87
​អុកចត្រង្គ​៖ ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​១ ឆ្នាំ​២០២៣ បានបញ្ចប់​ដោយ​ជោគ​ជ័យ ទាំង​ការរៀបចំ ដំណើរការ​ប្រកួត និង​ការផ្សព្វផ្សាយ​ពីបទ​បញ្ជា​បច្ចេកទេស​ដ​ល់​បណ្ដា​ប្រទេស​ចូលរួម ដែលជា​សញ្ញាណ​មួយ​ដ៏​ល្អសម្រាប់​សហព័ន្ធ​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នា​ខែឧសភា​ខាងមុខ។​ ​ព្រឹត្តិការណ៍​អុកចត្រង្គ​លក្ខណៈ​អន្ដរជាតិ​លើកដំបូង​នៅ​កម្ពុជា​នេះ បាន​ដំណើរការ​ប្រកួត​រយៈពេល ៦​ថ្ងៃចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៣ នេះនៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​ប្រតិភូ និង​អត្ត​ព​លិ​ក ៥ប្រទេស​ចូលរួមគឺមាន​ម្ចាស់ផ្ទះ​កម្ពុជា វៀតណាម ថៃ មី​យ៉ាន់​ម៉ា និង​ឡាវ។ ការប្រកួត​មាន ៦​វិញ្ញាសា ខណៈ​ជា​លទ្ធផលគឺ​ក្រុមកីឡា​អុកចត្រង្គ​កម្ពុជាដណ្ដើមបាន​មេដាយ​ច្រើនជាងគេ។​ ​ថ្លែង​ពិធី​បិទ​ការប្រកួត ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត​នេះ ពិសេស​ប្រទេស​ចូលរួមទោះបីជា​ការរៀបចំ​លើកដំបូង​ក្ដី។ លើសពីនេះ ប្រទេស​ចូលរួម​ទាំងអស់ហាក់​មានកា​យល់ដឹង​ច្បាស់​ ពីបទ​បញ្ជា​បច្ចេកទេស​ប្រកួត​កីឡា​អុកចត្រង្គ​របស់​កម្ពុជា ដែលជា​មោទនភាព និង​ជា​ជោគជ័យមុន​ការប្រកួត​ស៊ី​ហ្គេម​មកដល់។​ ​​ដោយឡែក​ឯកឧត្តម គុជ គីម​ឡុង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បានបង្ហាញ​សុទិដ្ឋិនិយម​ស្រដៀង​គ្នា សម្រាប់​​ជោគជ័យនៃ​ការរៀបចំ​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ ដែល​បានបញ្ចប់​ការប្រកួត​ដោយ​ស្វិតស្វាញ ទោះបី​មាន​ប្រទេស​ខ្លះ​ពុំ​ទទួលបាន​មេដាយ គ្រា​ដែល​កម្ពុជាដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​ក៏ដោយ។​ ​ចំពោះ​លទ្ធផល​បច្ចេក​ទេស ក្រោយ​ដំណើរ​ការប្រកួត​ជិត ១​សប្ដាហ៍​កន្លងមក គឺ​ក្រុមកីឡា​អុកចត្រង្គ​ម្ចាស់ផ្ទះ​កម្ពុជាដណ្ដើមបាន​មេដាយ​ច្រើនជាងគេ ពី​ការប្រកួត​កីឡា​អុកចត្រង្គ​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​១ ឆ្នាំ​២០២៣ នេះ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ៨​គ្រឿង (​មាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៣) ខណៈ​វៀតណាមដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿង (​មាស​២ ប្រាក់ ៣ និង​សំរឹទ្ធ ២) និង​មី​យ៉ាន់​ម៉ាឈ្នះ​មេដាយ​សរុប ៣​គ្រឿង (​មាស ១ និង​សំរឹទ្ធ ២)។ រីឯ​ថៃដណ្ដើមបាន​មេដាយ ៣​គ្រឿង (​ប្រាក់ ១ និង​សំរឹទ្ធ ២) និង​ឡាវពុំ​ទទួល​បា​នមេដាយ​អ្វី​ឡើយ៕​អត្ថបទ៖ លី ឈុន​ឡា

លទ្ធផល​ការប្រកួត​ទី​២ ក្នុង​ពូ​ល​ A, B, C ​និង​ពូ​ល​ D ​នៃ​ពានរង្វាន់​ Soccer League ​លើក​ទី​៦

2023/01/13 05:08:39 pm        152
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ បាន​ឈានដល់​ការប្រកួត​ទី២ នៃ​វគ្គ​ជម្រុះ​តាម​ពូ​លហើយកាលពី​ថ្ងៃទី​១២ ខែមករា​ម្សិលមិញ គ្រា​ដែល​ក្រុ​មមួយចំនួនបាន​រក្សា​ជ័យជម្នះ​ជាប់​គ្នា សម្រាប់​ពូ​ល​ A, B, C ​និង​ពូ​ល​ D ​ផ្នែក​បាល់ទាត់​បុរស។​ ​សម្រាប់​លទ្ធផល​ការប្រកួត​ទី​២ ក្នុង​ពូ​ល​ A ​ក្រុម​ស៊ី​យ៉ា​ប្រ៊េ​នយកឈ្នះ​ក្លិប​សិក្សា​ភាសាបរទេស ៩-១ និង​ក្រុម ស​.​ស​.​យ​.​ក ស្រុក​កៀនស្វាយយកឈ្នះ​ក្រុម​រាជ​សី​យ៍​ខេត្តកំពត ៣-០។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​ទាំងពីរមាន ៦​ពិន្ទុ​ស្មើគ្នា ក្រោយ​ឈ្នះ ២​ប្រកួត​ផ្ទួនៗ​ដូចគ្នា។​ ​រីឯ​ពូ​ល​ B ​ក្រុម​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​កម្ពុជាបាន​បន្ដ​ជ័យជម្នះ​របស់ខ្លួន ដោយ​យកឈ្នះ​ក្រុម​សាលា​បាល់ទាត់​ពស់​កេងកងដោយ​លទ្ធផល ៧-១ ដើម្បី​មាន ៦​ពិន្ទុ​គ្រង​កំពូល​តារាង​បណ្ដោះអាសន្ន ស្របពេល​ក្រុម​មិត្ត​ចាស់​កីឡាស្គាល់​ជ័យជម្នះ​លើកដំបូងលើ​ក្រុម​ Royal Bassac ​ក្នុង​លទ្ធផល ៥-២។​ ​សម្រាប់​ពូ​ល​ C ​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិបាន​បន្ថែម ៣​ពិន្ទុ​ទៀត ក្រោយ​យកឈ្នះ​ក្រុម​សម្ព័ន្ធ​សិស្ស​-​និស្សិត​ជំនីក ៦-៣ ដើម្បី​គ្រង​កំពូល​តារាង​បណ្ដោះអាសន្ន គ្រា​ដែល​ក្រុម ស​.​ស​.​យ​.​ក ស្រុក​ពញាឮបាន​រកបាន ៣​ពិន្ទុ​ដំបូងក្រោយ​យកឈ្នះ​ក្រុម​ Al Ahly FT ៤-២។​ ​ចំណែក​ពូ​ល​ D ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុងបាន​បន្ដ​ជ័យជម្នះ​របស់ខ្លួន​ដូចគ្នាដោយបាន​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ដំរី​អង្គរ ២-១ ដើម្បី​ឈរ​កំពូល​តារាង​ដោយមាន ៦​ពិន្ទុ​ពេញ។ ឯ​ក្រុម​តំបន់​សេដ្ឋកិច្ច​ពិសេសបាន​យកឈ្នះ​ក្រុម​ដៃឯក​ច្រាំង​ចំរេះ​(២) ដោយ​លទ្ធផល ៤-១។​ ​ដោយឡែក​លទ្ធផល​ការប្រកួត​ផ្នែក​នារីនៅក្នុង​ពូ​ល​ B ​វិញ គឺ​ក្រុម​សម្រស់​ចំការលើបាន​បន្ដ​ជ័យជម្នះ​របស់ខ្លួន ដោយ​យកឈ្នះ​ក្រុមខេមរា​ជ័យក្នុង​លទ្ធផល ៧-២ និង​ក្រុម​ភ្នំពេញ​ក្រោ​នយកឈ្នះ​ក្រុម​ស្ទាំង​ភ្លើង​ក្មេង​វត្ត​ក្ដី​ចាស់ ៣-០។ បច្ចុប្បន្ន​ក្រុមកីឡា​ការិនី​សម្រស់​ចំការលើកំពុង​ឈរ​កំពូល​តារាង​មាន ៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន និងសុ​ភី​ណា អេ​ហ្វ​ស៊ី ដែលមាន ៤​ពិន្ទុ​ស្មើគ្នា៕ ​អត្ថបទ៖ លី ឈុន​ឡា

Sebastian Loeb ឈ្នះ ៣​ដំណាក់កាល​ជាប់​គ្នា​នៅ Dakar Rally តែ Nasser Al-Attiyah បន្ត​នាំមុខ​រួម​

2023/01/12 10:17:32 pm        58
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​បារាំង Sebastian Loeb បាន​បន្ត​ប្រជែង​ឈ្នះ ៣​ដំណាក់​កាល​ជាប់​គ្នា​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ចម្ងាយ​ឆ្ងាយ Dakar Rally ក្រោយ​ប្រជែង​ឈ្នះ​ដំណាក់​កាល​ទី​១០ ម្សិលមិញ​។ ​​លើ​ចម្ងាយ​ផ្លូវ ១១៤គីឡូម៉ែត្រ​ក្នុង​ដំណាក់​កាល​ទី១០ Sebastian Loeb បាន​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​ប្រើ​ពេល ១​ម៉ោង ៤៨នាទី ៣២វិនាទី​តាម​ពីក្រោយ​ដោយ​កីឡាករ​ស៊ុយអែត Mattias Ekstrom យឺត​ជាង ៣នាទី និង​លេខ៣ កីឡាករ​ប្រេ​ស៊ី​ល Lucas Moraes​។ ​នេះ​ជា​ជ័យជំនះ ៤ដំណាក់កាល​សំរាប់ Sebastian Loeb ក្នុង​ឆ្នាំ២០២៣ នេះ​ដែល​ធ្វើ​ឱ្យ​ម្ចាស់​ជើងឯក Rally ពិភពលោក ៩សម័យ​រូបនេះ​ឡើង​មក​ឈរ​លេខ៣ ក្នុង​តារាង​រួម​។ ​អ្នក​នាំ​មុខ​គេ​ផ្នែក​រថយន្ត​នេះ​នៅតែ​ជា​កីឡាករ​ជើងចាស់​កាតា Nasser Al Attiyah ដែល​នាំមុខ​ដាច់​ដល់​ទៅ ១ម៉ោង ២១នាទី ៣៤វិនាទី​ពី​អ្នក​លេខ២ Lucas Moraes​។ ​​ងាក​មក​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ ជ័យជំនះ​ដំណាក់កាល​ទី១០ បាន​ទៅ​កីឡាករ​មកពី​ប្រទេស​បុ​ត​ស្វា​ណា Ross Branch តែ​អ្នក​នាំមុខគេ​ក្នុង​តារាង​រួម​បាន​ផ្លាស់ប្តូរ​មក​ជា​កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides វិញ​មាន​វេលា​ចំណេញ ១នាទី ២៩វិនាទី ទម្លាក់​កីឡាករ​អាមេរិក Skyler Howes ទៅ​លេខ២ វិញ​។ ​សំរាប់​ដំណាក់កាល​ទី១១ ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចម្ងាយ​ផ្លូវ ៤២៦គីឡូម៉ែត្រ ​ខណៈ​ការប្រកួត​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃអាទិត្យ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​នឹង​ឈរ​ក្រៅ​តំណែង​រហូតដល់​ការ​ធ្វើ​សវនកម្ម​បញ្ចប់​

2023/01/12 09:48:56 pm        72
​បាល់ទាត់៖ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង FFF លោក Noel le Graet នឹង​ឈរ​ក្រៅ​តំណែង​រហូត​ដល់​ការស៊ើបអង្កេត​លើ​ការ​អះអាង​ពី​ការ​បៀតបៀន​ផ្លូវ​ភេទ និង​គំរាម​កំហែង​នៅ​ក្នុង​សហព័ន្ធ​បាន​បិទ​បញ្ចប់​។ ​រដ្ឋាភិបាល​បារាំង​បាន​ចាប់ផ្តើម​ធ្វើ​សវនកម្ម​កាលពី​ខែ​តុលា បន្ទាប់ពី​បាន​ដឹង​អំពី​ការចោទប្រកាន់​នេះ​ដែល FFF បដិសេធ​។ Le Graet ធ្លាប់​ប្រឈមមុខ​នឹង​ការ​អះអាង​ពី​ការ​បៀតបៀន​ផ្លូវភេទ ដែល​គាត់​ធ្លាប់​បាន​បដិសេធ​។​ ការ​សម្រេចចិត្ត​ចាកចេញ​របស់​លោក​ក៏​កើតមានឡើង ​បន្ទាប់ពី​មានការ​អំពាវ​នាវ​ឲ្យ​លោក​លាលែង​ពី​តំណែង​ ក្រោយ​ប្រើ​ពាក្យ​គ្មាន​គុណធម៌​លើ Zinedine Zidane​។ Le Graet អាយុ ៨១​ឆ្នាំ​បាន​និយាយ​ថា​ គាត់​នឹង​មិន​ទទួលយក​ការពិចារណា​ឡើយ​ ប្រសិន Zidane ចង់​ក្លាយ​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​បារាំង​។​ ​ប្រធាន​គណៈកម្មាធិការ​សីលធម៌​របស់ FFF លោក Patrick Anton បាន​អំពាវនាវ​ឱ្យ Le Graet លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe និង​រដ្ឋមន្ត្រី​កីឡា Amelie Oudea-Castera បាន​ចោទ​ប្រកាន់​ថា ​ការ​ប្រើ​ពាក្យ​បែបនេះ​គឺ​ខ្វះ​ការ​គោរព​ចំពោះ Zidane ដែល​ជា​បុគ្គល​មាន​ស្នាដៃ​របស់​ជាតិ​ម្នាក់​លើ​វិស័យ​បាល់ទាត់​នេះ​។ Le Graet បាន​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ២០១១ ហើយ​មាន​អាណត្តិ​បន្ត​តួនាទី​របស់​គាត់​រហូត​ដល់​ឆ្នាំ​២០២៤។​ ​សេចក្ដីថ្លែងការណ៍​រប​ស់ FFF បាន​និយាយថា Le Graet បាន​យល់​ព្រម​ជាមួយ​គណៈកម្មាធិកា​រ​ប្រតិបត្តិ​របស់​ស្ថាប័ន​ ដើម្បី​ឈរ​ក្រៅ​តំណែង​នៅ​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​ថ្ងៃ​ពុធ ​រហូតដល់​ចុង​បញ្ចប់​នៃ​ការស៊ើបអង្កេត ខណៈ​លទ្ធផល​នៃ​សវនកម្ម​ត្រូវ​បាន​រំពឹង​ទុក​នៅ​ចុងខែ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រឿង​ចរចា​ផ្ទេរ Enzo Fernandez រវាង Benfica និង Chelsea ត្រូវ​បិទ​បញ្ចប់

2023/01/12 09:22:52 pm        161
​បាល់ទាត់៖ ​ការចរចា​ផ្ទេរ​ខ្សែបម្រើ​អា​ហ្ស​ង់​ទីន Enzo Fernandez ពី Benfica ទៅកាន់​តោ​ខៀវ Chelsea បាន​បិទ​បញ្ចប់​ហើយ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកចាត់ការ Benfica លោក Roger Schmidt​។ ​​កីឡាករ​វ័យ ២១ឆ្នាំ​ដែលជា​កីឡាករ​របស់ Benfica កាលពី​ខែសីហា​នោះ​មានតម្លៃ​ទិញ​ផ្តាច់​កុងត្រា ១០៦​លាន​ផោន ហើយ​ជាមួយគ្នា​នោះដែរ​ក្លិប​ព័រទុយហ្កាល់​មួយ​នេះ​បានដាក់​តម្លៃ​លក់ Enzo Fernandez ក្នុងតម្លៃ ១២០​លាន​ផោន ​តែ Chelsea ហ៊ាន​ឱ្យ​ត្រឹម​ក្រោម ១០០​លាន​ផោន​ប៉ុណ្ណោះ​។ ​​ប្រសិន Chelsea ព្រមព្រៀង​ក្នុងតម្លៃ​របស់ Benfica នឹងធ្វើ​ឱ្យ Enzo Fernandez ក្លាយជា​កីឡាករ​ទិញ​ចូល​ថ្លៃ​បំផុត​នៅ Chelsea បំបែក​កំណត់ត្រា Romelu Lukaku ៩៨​លាន​ផោន​។ ​​ក្រោម​ការវិនិយោគ​របស់​ថៅកែ​ថ្មី​លោក Todd Boehly តោ​ខៀវ Chelsea បាន​ចំណាយលុយ​ទិញ​កីឡាករ​ជិត ២០០លាន​ផោន​។​ ​រំលឹកថា Enzo Fernandez ត្រូវបាន Benfica នាំយក​ពី​ក្លិប​អា​ហ្ស​ង់​ទីន River Plate កាលពីដើមឆ្នាំ​២០២២ ក្នុងតម្លៃ ១០​លាន​អឺរ៉ូ​ប៉ុណ្ណោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid ឈ្នះ Valencia បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​អេ​ស្ប៉ា​ញ Super Cup នៅ​អារ៉ាប់

2023/01/12 07:43:10 pm        73
​បាល់ទាត់៖ ​ក្រុម​ជើងឯក La Liga, Real Madrid បាន​យកឈ្នះ Valencia ដោយ​បាល់ ១១ម៉ែត្រ​កាត់​សេចក្តី​ ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​អេ​ស្ប៉ា​ញ Super Cup ដែល​ធ្វើឡើង​នៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​។ ​​គ្រាប់​បាល់​ពិន័យ ១១ម៉ែត្រ​របស់​ខ្សែប្រយុទ្ធ​បារាំង Karim Benzema បានធ្វើឱ្យ Real Madrid នាំមុខ​មុន​នៅ​កីឡដ្ឋាន King Fahd មុនពេល​ដែល Samuel Lino តាម​ស្មើ​វិញ​ឱ្យ Valencia នៅ​វគ្គ​ទី២​។ ​បញ្ចប់ ៩០​នាទី​ក្រុម​ទាំងពីរ​នៅតែ​ស្មើគ្នា ១-១ និង​បន្ថែម ១៥នាទី​ពីរដង​ទៀត​នៅតែ​ស្មើ​។ ​ឈានដល់​វគ្គ ១១​ម៉ែត្រ​កាត់សេចក្តី Real Madrid បាន​យកឈ្នះ​ដោយ​លទ្ធផល ៤-៣ បន្ទាប់ពី​កីឡាករ​ពីររូប​របស់ Valencia ស៊ុត​មិន​ចូល​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Real Madrid ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ ​រង់ចាំ​ជួប​ជាមួយ​ក្រុម​ឈ្នះ​រវាង Real Betis និង Barcelona ដែល​ជួបគ្នា​រាត្រី​នេះ​។ ​សូមបញ្ជាក់ថា ​នេះ​ជា​ឆ្នាំ​ទី៤ ហើយ​ដែល​ពាន​អេ​ស្ប៉ា​ញ Super Cup ត្រូវបាន​រៀបចំ​ក្នុង​ទំរង់ ៤ក្រុម និង​ជា​ឆ្នាំ​ទី៣ ដែល​រៀបចំ​នៅលើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
08/04/2026 09:08 PM
ក្រុមគ្រួសារជនរងគ្រោះប្រាប់​ថា របួសមិនទាន់ជាសះស្បើយទេ​ ៦ឆ្នាំក្រោយ​ការផ្ទុះនៅកំពង់ផែបេរូតរបស់លីបង់​
08/04/2026 09:08 PM
ប្រមុខរតនាគារ៖ អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងច្រកសមុទ្រ​ Hormuz នៅថ្ងៃអង្គារ ឬថ្ងៃពុធ
08/04/2026 09:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM