កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក

ព័ត៌មានកីឡា

កីឡាករ​ ៦​ប្រទេស​ចូលរួម​ការប្រកួត​កីឡា​ប្រណាំង​ម៉ូតូ​នៃ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​សន្តិភាព​២០២៣

2023/01/12 07:03:50 pm        103
​ប្រណាំង​ម៉ូតូ៖ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បានឱ្យដឹងថា​ ពេលនេះ​អ្វីៗ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ សម្រាប់​ការប្រកួតប្រណាំង​យានយន្ត​សន្តិភាព​២០២៣ នៅ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក ខេត្ត​មណ្ឌល​គី​រី ទាំង​ប្រភេទ​ម៉ូតូ រថយន្ត Off Road និងប្រណាំង​រថយន្ត Rally​។​ ​គណៈកម្មការ​រៀបចំ​ប្រណាំង​ម៉ូតូ Cross នៃ​ព្រឹត្តិការណ៍​នេះបញ្ជាក់ថា មកដល់ពេលនេះការចុះឈ្មោះ​ចូលរួម​ប្រកួត​លើ​ផ្នែក​ម៉ូតូ Cross មាន​កីឡាករ​ជាតិ​-​អន្តរជាតិ​ចំនួន ១១៥​នាក់​ហើយដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​លើ ៥ Class ពីថ្ងៃ​ទី​១៣-១៥ ខែមករា ឆ្នាំ​២០២៣​។ ក្នុង​ចំនួន​កីឡាករ ១១៥​នាក់​នេះគឺមាន​កីឡាករ​ជាតិ និង​អន្តរជាតិដែល​រស់នៅ​កម្ពុជា និង​មកពី​ក្រៅប្រទេសដូចជា​កីឡាករ​បារាំង ស្កុ​តលែ​ន វៀត​ណ​ម ថៃ កូរ៉េ​ជាដើម ខណៈ​ការប្រកួត​ត្រូវបាន​ចែកចេញជា​ ៥ Class ដូចជា Class-A Class-B Class-C Class-VIP និង​Class Lady-Kid​។​ ​អ្នករៀបចំ​ការប្រកួត​បន្តថា​ ថ្វីដ្បិតតែ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត Off Road សន្តិភាពឆ្នាំ​២០២៣ នៅ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក ខេត្តមណ្ឌលគិរី​នេះនៅ​ឆ្ងាយ​ក៏ពិតមែន ប៉ុន្តែ​លោក​មើលឃើញថា កីឡាករ​នានា​មានការ​ស្រឡាញ់ និង​ចង់​ចូលរួម​ប្រកួត​ខ្លាំង ដោយពេល​នេះ​ទទួលបាន​ការចុះឈ្មោះ​ចូលរួមបាន​ជាង ១០០​នាក់​។ ​សូម​ជម្រាបជូន​ថា ១២​ម៉ូ​ទ័​រ​ផាកគឺជា​ទីលាន​ស្តង់ដា​អន្តរជាតិ​មួយ ដែល​ក្នុង​ពេលធ្វើ​ទីលាន​នេះ​មានការ​ចូលរួម​ពី​អ្នកជំនាញ​ជា​ជនជាតិ​បារាំង ថៃ និង​មាន​រយៈ​ចម្ងាយ ១,៩​គីឡូម៉ែត្រ​។ ការចូលរួម​ប្រកួតនៅទីនេះ​គឺ​ត្រូវតែ​ស្វិតស្វាញ ដោយសារតែ​គោលការណ៍​ទីលាន ១២​ម៉ូ​ទ័​រ​ផាក​ត្រូវការ​ជ្រើសរើស​ធនធាន​កីឡាករ​ល្អៗ ដែលមាន​សមត្ថភាព​ខ្ពស់ៗ​ពិតប្រាកដ ដើម្បី​សម្រិតសម្រាំង​ធនធាន​កីឡាករ​ត្រៀម​ចេញទៅ​ប្រកួត​អន្តរជាតិ នៅក្រៅ​ប្រទេសនាពេលខាងមុខ​។ ​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​យានយន្ត Off Road សន្តិភាពឆ្នាំ​២០២៣ នៅ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣៕អត្ថបទ៖ លី ឈុន​ឡា

ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ​បារាំង​នា​ខែក្រោយ​

2023/01/12 06:22:06 pm        147
​បាល់ទះ​៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ១៩​ឆ្នាំ​បារាំងនា​ពាក់កណ្ដាល​ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខនៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការ​បង្ហើប​របស់​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាកាលពី​ថ្មីៗ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បញ្ជាក់ថា នេះ​គឺជា​ជំនួប​មិត្តភាព​អន្ដរជាតិ​ដ៏​ធំ​មួយទៀត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ត្រូវ​ជួប​ក្រុម​លំដាប់​ចំណាត់ថ្នាក់​លេខ​៤ ពិភពលោក ទោះបីជា​កម្រិត​យុវជន​ U19 ​ក៏ដោយដើម្បី​ជា​ឱកាស​វាស់​ស្ទង់ និង​បង្កើន​គុណ​ផល​ដល់​កីឡាករ​កម្ពុជាត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​ ​ក្រៅពី​ការប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​ U19 ​បារាំង សហព័ន្ធ​ក៏​គ្រោង​រៀបចំ​ពានរង្វាន់​លក្ខណៈ​មិត្តភាព​មួយជាមួយ​ក្រុម​សិង្ហ​បុរី និង​ម៉ាឡេស៊ីដែល​កំពុង​ស្នើសុំ​គោលការណ៍ និង​ការ​ចេញទៅ​ប្រកួត​នៅ​បណ្ដា​ប្រទេស​មួយចំនួនទៀត ដើម្បី​ត្រៀមលក្ខណៈ​គ្រប់​ជ្រុង​ជ្រោយឆ្ពោះទៅ​ប្រជែង​មេដាយ​ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ​ផងដែរ។​​ ​សូមបញ្ជាក់ថា មុន​ឈានដល់​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​បារាំង ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជាក៏បាន​ធ្វើការ​ប្រកួត​មិត្តភាព​ក្នុង​ដី ​ជាមួយ​ក្រុម​ជម្រើសជាតិ​យុវជន​គុយបា​ផងដែរកាលពី​ចុងខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ ដោយបាន​យកឈ្នះ​ក្រុម​លំដាប់​ចំណាត់ថ្នាក់​លេខ​១២ ពិភពលោក​នេះក្នុង​លទ្ធផល ៣-១​សិត បន្ទាប់ពី​ក្រុម​បាល់ទះ​កម្ពុជា បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម លើកដំបូងនៅ​ប្រទេស​វៀតណាមកាលពីពេល​កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

អ្នករត់ចម្ងាយឆ្ងាយ គីម កុក រំភើបរីករាយ ក្រោយព្រឹត្តិការណ៍ Angkor Ultra Trail ត្រឡប់មកវិញ

2023/01/12 05:58:33 pm        209
រត់ប្រណាំង៖ អ្នករត់​ចម្ងាយ​ឆ្ងាយ​លោក គីម សារឿន ហៅ គីម កុក បានបង្ហាញ​សេចក្ដី​រីករាយ​ជាខ្លាំង បន្ទាប់ពី​ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ ឬ​ Angkor Ultra Trail ​ត្រឡប់មកវិញ ក្រោយ​ខកខាន​អស់ ២​ឆ្នាំដោយសារ​វិបត្តិ​កូ​វីដ​-១៩។​ ​ការលើកឡើង​នេះបន្ទាប់ពី​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាសហការ​ជាមួយ​ក្រុមហ៊ុន​ Phoenix Voyages ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ Angkor Ultra Trail ​លើក​ទី​៦ នៅ​តំបន់​អង្គរ ខេត្តសៀមរាបនា​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា។​ ​បុរស​វ័យ ៥៤​ឆ្នាំ​រូបនេះបានលើកឡើងថា អ្នក​ទេសចរណ៍កំពុង​រង់ចាំ​ការចេញដំណើរ​ជុំវិញ​ពិភពលោក ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ហើយ​អ្នករត់ក៏​ដូចគ្នា បន្ទាប់ពី​ជាប់គាំង​ជាង ២​ឆ្នាំព្រោះ​ជំងឺ​រាតត្បាត​ជាស​កល​នេះ។ ដូច្នេះ​លោក​ពិត​ជាមាន​មោទនភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជាបើក​ប្រទេស​ឡើងវិញ ធ្វើ​ឲ្យ​សកម្មភាព​ជាច្រើន​ដំណើរការ​ធម្មតា​ឡើងវិញ ជាក់ស្ដែង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trail​។​ ​ជាមួយ​ការរៀបចំ​ឡើងវិញនៃ​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ​នេះ ស្ថាបនិក​ក្លិប​ដើរ និង​រត់​ដើម្បី​សុខភាព​ KKRC ​ដដែល​បន្ដថា លោក​រឹតតែ​រំភើបនៅពេល​មាន​កំណើន​អ្នកចូលរួម​ច្រើន ពិសេស​ក្រុម​អ្នករត់​ខ្មែរដែល​កើនឡើង​រហូតដល់​ជិត ២០០​នាក់​ឯណោះ ក្នុងនោះ​ក៏មាន​អ្នករត់​ចម្ងាយ ១០០​គីឡូម៉ែត្រ​ជនជាតិខ្មែរ​ចំនួន ១៥​នាក់​ផងដែរ។​ ​ទន្ទឹម​ជាមួយគ្នា​ដែរ លោក គីម កុក ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូបនេះ ត្រូវ​ឆ្លៀតពេល​លេង​កីឡា ពិសេស​កីឡា​រត់​ដើម្បី​សុខភាព មិន​ថា​ចម្ងាយ​ជិត ឬ​ឆ្ងាយ ត្រូវ​ព្យាយាម និង​កុំ​បោះបង់ ដើម្បី​ទទួលបាន​នូវ​សុខ​ភាពល្អ​ផង និង​បង្កើន​ទំនាក់ទំនង​ផង។ លោក​សង្ឃឹមថា ឆ្នាំក្រោយៗនឹងមាន​អ្នកចូលរួម​ព្រឹត្តិការណ៍​ Angkor Ultra Trail ​កាន់តែច្រើន​ថែមទៀត។​ ​គួរ​ដឹងថា លោក គីម កុក គឺជា​អ្នករត់​ចម្ងាយ​ឆ្ងាយ​របស់​កម្ពុជា​មួយរូប ដែល​តែង​ចូលរួម​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយៗ បែប​ផ្សព្វ​ព្រេង និង​ឆ្លងកាត់​ឧបសគ្គ ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជាច្រើន។ អ្វីដែល​ពិសេសគឺ​លោក​បាន​បំបែក​កំណត់ត្រា​រត់ឡើង​ដល់​កំ​ពូ​ល​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​ល្បឿន​ដ៏​លឿន​ជាងគេដោយ​ប្រើថ​វិ​វេលា ២​ម៉ោង ២៦​នាទី និង ៨​វិនាទី ពោលគឺ​បាន​បំបែក​កំណត់ត្រា​ចាស់​របស់​បុរស​ជនជាតិ​អាមេរិក​លោក​ Jacob Sims ​និង​មិត្តភក្ដិ​ជនជាតិ​អូស្ដ្រាលី​លោក​ Julien Brewster ​ដែល​ធ្វើបាន​ក្នុង​ថេរវេលា ២​ម៉ោង ២៦​នាទី និង ៣៦​វិនាទី កាលពី​ជិត ១០​ឆ្នាំមុន។ រីឯ​ព្រឹត្តិការណ៍​ Angkor Ultra Trail ​នា​ដើមខែ​ក្រោយនេះ លោក​នឹងចូលរួម​លើ​វិញ្ញាសា​រត់ ១០០​គីឡូ​ម៉ែ​ទ្រ​ផងដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

Southampton ទម្លាក់ Manchester City ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup

2023/01/12 05:40:41 pm        145
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ដែល​កំពុង​ដុនដាប​នៅ​បាត​តារាង English Premier League, Southampton បានធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ​ក្រោយ​យកឈ្នះ Manchester City ២-០ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup រឺ EFL Cup​។ ​​អ្នកចាត់ការ Southampton លោក Nathan Jones មានការ​លំបាក​ក្នុង​ការជួយ​ស្រោចស្រង់​ក្រុម​តាំងពី​ទទួល​តំណែង​ដឹកនាំ​ដោយ​ផ្ទេរ​ពី Luton Town តែ​លើក​នេះ​បែ​ជា​អាច​យកឈ្នះ​ក្រុម​លេខ២ នៅ Premier League បាន​។ ​​Sekou Mara បើក​ការ​នាំមុខ​ឱ្យ Southampton នៅ​នាទី​ទី២៣ មុនពេល​ដែល Moussa Djenepo បន្ថែម​គ្រាប់​ទី​ពីរ ៥នាទី​បន្ទាប់ និង​ជា​គ្រាប់​បាល់​តែ​ពីរ​គ្រាប់​គត់​កើតឡើង​ក្នុងការ​ប្រកួត​នេះ​។ ​​អ្នកចាត់ការ Manchester City លោក Pep Guardiola បាន​ដាក់ឱ្យ​កីឡាករ​សំខាន់ៗ​មួយចំនួន​សម្រាក​ដូចជា Erling Haaland និង Kevin de Bruyne ជាដើម​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត Manchester Derby ទល់នឹង Manchester United នៅ Old Trafford ចុង​សប្តាហ៍​នេះ ខណៈដែល​ការប្រកួត​នេះ​មានការ​គ្រប់គ្រង​បាល់​ច្រើន និង​ឱកាស​ស៊ុត ៧លើក​មិន​ចំ​គោលដៅ​ទាំងអស់​។ ​​យោងតាម​លទ្ធផល​នេះ Southampton នឹង​បន្ត​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជួប​ជាមួយ Newcastle United ខណៈ Manchester United ត្រូវ​ជួប​ជាមួយ Nottingham Forest ដែល​យកឈ្នះ Wolves ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​យប់មិញ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ផ្លូវការ Joao Felix ផ្លាស់​មកកាន់ Chelsea ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដល់​ចប់​រដូវ​កាល

2023/01/12 05:22:37 pm        109
​បាល់ទាត់​៖ ​ក្លិប​តោ​ខៀវ Chelsea បានសម្រេច​ជា​ផ្លូវការ​ហើយ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Joao Felix ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដល់​ចប់​រដូវ​កាល​។ ​​មិនមាន​ការបង្ហាញ​ជុំវិញ​ព័ត៌មាន​នៃ​កិច្ចសន្យាខ្ចី​នោះឡើយ តែ​សារព័ត៌មាន​អង់គ្លេស​មួយ​បាន​ចុះផ្សាយ​ថា Chelsea ត្រូវ​ផ្តល់ប្រាក់​ប្រមាណ ១០លាន​អឺរ៉ូ​ទៅកាន់ Atletico Madrid ហើយ​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​គឺជា​រ៉ាប់រង​ប្រាក់​ឈ្នួល​ទាំងស្រុង​របស់​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​បាន​ធ្លា​ក់មក​ក្រៅ​ជម្រើស​នៅ Atletico Madrid ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ កីឡាករ​ដែល​ទិញ​ចូល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​តម្លៃ ១២០លាន​អឺរ៉ូ​រូបនេះ​បានមក​ដល់ Atletico Madrid នៅ​ឆ្នាំ២០១៩ ដើម្បី​បំពេញ​ការចាកចេញ​រប​ស់ Antoine Griezmann នៅពេលនោះ​។​ ​​យ៉ាងណាក្តី Felix មិនទាន់​ឈានដល់​កំរិត​ដែល​ក្លិប​ចប់​បាន​នៅឡើយ ហើយ​ទំនាក់ទំនង​របស់គេ​ជាមួយ​អ្នកចាត់ការ Diego Simeone ត្រូវបាន​គេ​ដឹងថា​កំពុង​បែកបាក់​ប្រេះឆា​ផងដែរ​។ ​​បើតាម​ភ្នាក់ងារ​របស់ Felix លោក Jorge Mendes ឱ្យដឹងថា Joao Felix ក៏​កំពុង​ទទួល​ការចាប់អារម្មណ៍​ពី​ក្លិប​នៅ Premier League ផ្សេងទៀត​រួមមាន Manchester United និង Arsenal ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ស្អាង​យើង​ស្អាត និង​ព្រៃវែង​បន្ដ​ជ័យជម្នះ​ក្នុង​ពាន​ Soccer League ​ផ្នែក​បាល់ទាត់​នារី​

2023/01/12 05:05:00 pm        302
​បាល់ទាត់៖ ក្រុមបាល់ទាត់​នារី ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាត និង​ក្រុម ស​.​ស​.​យ​.​ក ខេត្តព្រៃវែងបាន​បន្ដ​ជ័យជម្នះ​រៀងៗ​ខ្លួនក្នុងការ​ប្រកួត​ពានរ​ង្វាន់​ Soccer League ​លើក​ទី​៦ សម្រាប់​ការប្រកួត​ទី​២ ពូ​ល​ A ​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ ម្សិលមិញ។​​សម្រាប់​ប្រកួត​ទី​២ របស់​ក្រុម ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាតគឺ​បាន​យកឈ្នះ​ក្រុម​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ ដោយ​លទ្ធផល ៨-០ គ្រា​ដែល​ប្រកួត​ទី​២ របស់​ក្រុម ស​.​ស​.​យ​.​ក ខេត្តព្រៃវែងគឺ​បាន​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុង ១២-០ នៅ​ទីលាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា។​ ​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​ទាំងពីរមាន ៦​ពិន្ទុ​ស្មើគ្នាដើម្បី​គ្រង​កំពូល​តារាង​ពូ​ល​ A ​បណ្ដោះអាសន្ន មុន​ក្រុម​ទាំងពីរត្រូវ​ជួបគ្នា​ក្នុង​ពូ​លនា​ថ្ងៃទី​១៣ ខែមករា​ស្អែក ។ រីឯ​ក្រុម​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ នៅ​រក្សា ៣​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ឆ្លងកាត់ ២​ប្រកួត​ឈ្នះ ១ និង​ចាញ់ ១ ខណៈ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុងមិនទាន់មាន​ពិន្ទុ​រាប់​នោះទេ ក្រោយ​ចាញ់ ២​ប្រកួត​ផ្ទួនៗ។​​ដោយឡែក​ទៅ​ចាប់អារម្មណ៍​ការប្រកួត​ផ្នែក​បុរស ដែលជា​ការប្រកួត​ដំបូងសម្រាប់ ៤​ពូ​ល​ចុងក្រោយ​វិញរួមមាន​៖ ពូ​ល ​M ​ក្រុម​ព្រែកប្រា​កីឡាយកឈ្នះ​ក្រុម​ម៉ូ​លី​អេ​ហ្វ​ស៊ី ១-០ និង​ក្រុម ស​.​ស​.​យ​.​ក ខេត្តកណ្ដាលយកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ខេត្តព្រៃវែង ៦-១។ ពូ​ល​ N ​ក្រុម ស​.​ស​.​យ​.​ក ស្វាយរៀង​យកឈ្នះ​ក្រុមយុវជន​ឬ​ស្សី​កែវ ៥-១ និង​ក្រុមយុវជន ៧​មករា​ច្រះ​ចំរេះ​(០១) បាន​យកឈ្នះ​ក្រុម​សេនា​អង្គរ​អេ​ហ្វ​ស៊ី ៨-២។​ ​រីឯ​ពូ​ល​ O ​គឺ​ក្រុម​ស៊ីសូផុន​អេ​ហ្វ​ស៊ីយកឈ្នះ​ក្រុម​ NL Galaxy FC ៨-១ និង​ក្រុម​វ័យចាស់​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ស្មើ​សមាគមន៍​បាល់ទាត់ អ​.​ម​.​ត ព្រះសីហនុ ៣-៣។ ពូ​ល​ P ​ក្រុម​ ZAITUN FC ​យកឈ្នះ​ក្រុម​ទីទុយ​ខ្មៅ ៥-២ និង​ក្រុម​ RFL FC ​យកឈ្នះ​ក្រុម​ Premium Lucky Legend ​ដោយ​លទ្ធផល ៣-០៕ ​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ-កីឡាការិនី​មាន​ផ្ទុក​កូ​វីដ​-១៩ នៅតែ​អាច​ប្រកួត​បាន​នៅ Australian Open

2023/01/11 10:11:56 pm        65
​វាយកូនបាល៖ ​កីឡាករ-កីឡាការិនី​នៅ​ព្រឹត្តិការណ៍ Grand Slam, Australian Open នឹងមិន​ត្រូវធ្វើ​តេស្តរ​ក​មេរោគ​កូ​វីដ​-១៩ ឡើយ ហើយ​ពួកគេ​នៅតែ​អាច​ប្រកួត​បាន​បើទោះជា​មាន​វិជ្ជមាន​កូ​វីដ​-១៩ ក៏ដោយ​។ ​​កាលពី​ឆ្នាំមុន​កីឡាករ-កីឡាការិនី​ទាំងអស់​ត្រូវតែ​ធ្វើតេស្ត​ជា​រៀងរាល់ថ្ងៃ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ប្រសិនបើ​ពួកគេ​មាន​វិជ្ជមាន​កូ​វីដ​-១៩ និង​ត្រូវតែមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដាច់ខាត​។ ​​ជើងឯក ៩លើក Novak Djokovic ដែល​មិន​ទទួលយក​ការចាក់​វ៉ាក់សាំង​នោះ ត្រូវបាន​តម្រូវឱ្យ​ចាក​ចេញពី​ព្រលាន​យន្ត​ហោះទី​ក្រុម Melbourne កាលពី​ឆ្នាំ២០២២ កន្លងទៅ​ មុនពេល​ការប្រកួត​ចាប់ផ្តើម​ដោយសារ​ទិដ្ឋាការ​របស់​កីឡាករ​ស៊ែ​ប​រូបនេះ​ មិនមាន​ភ្ជាប់​ជាមួយ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​។ ​​យ៉ាងណាក្តី​អ្នករៀបចំ Australian Open ថ្វីបើ​អនុញ្ញាតឱ្យ​កីឡាករ-កីឡាការិនី​ប្រកួត​ទាំង​មាន​វិជ្ជមាន​ក្តី តែ​ក៏​ស្នើ​សុំឱ្យ​អ្នក​ដែលមាន​វិជ្ជមាន​ទាំងនោះ កុំ​ចូលរួម​ប្រសិន​ពួកគេ​មិន​ស្រួលខ្លួន និង​ចេញ​រោគសញ្ញា​។ ​​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Grand Slam, Australian Open នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ ទី១៦ សប្តាហ៍​ក្រោយ​នេះហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី២៩ ខែមករា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sebastian Loeb ឈ្នះ​ដំណាក់កាល​ទី​៩ ប្រណាំង​យានយន្ត Dakar Rally តែ Al-Attiyah បន្ត​នាំមុខ​រួម

2023/01/11 09:34:10 pm        66
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​បារាំង Sebastian Loeb បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៩ នៃ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ចម្ងាយ​ឆ្ងាយ Dakar Rally តែ​អ្នក​នាំមុខ​រួម​នៅតែ​ជា​កីឡាករ​កាតា Nasser Al-Attiyah ដដែល​។ ​​ដំណាក់កាល​ទី៩ ដែលមាន​ចម្ងាយ​ផ្លូវ ៣៥៨គីឡូម៉ែត្រ កីឡាករ​ដែល​បើកបរ​ឱ្យ​ក្រុម​ប្រណាំង Prodrive រូបនេះ​បាន​ចំណាយពេល ៣ម៉ោង ៧នាទី ២៤វិនាទី​ដើម្បី​មក​ដល់ទី​ព្រ័ត្រ​មុនគេ តាម​ពីក្រោយ​ដោយ​កីឡាករ​លី​ទុយ​អា​នី Vaidotas Zala យឺត​ជាង ៥៧វិនាទី និង​លេខ៣ កីឡាករ​បារាំង Guerlain Chicherit យឺត​ជាង ២នាទី ៨នាទី​។ នេះ​ជា​ជ័យជំនះ​លើក​ទី៣ ដំណាក់កាល​សម្រាប់ Sebastian Loeb នៅ Dakar Rally ឆ្នាំនេះ ​តែបើ​ក្រឡេក​មក​តារាង​វេលា​រួម​វិញ​អ្នក​នាំមុខគេ​នៅតែ​ជា​កីឡាករ​កាតា Nasser Al-Attiyah ដោយមាន​វេលា​ចំណេញ​ពីលើ​អ្នក​លេខ២ កីឡាករ​ប្រេ​ស៊ី​ល Lucas Moraes ១ម៉ោង ២១នាទី ៥៧វិនាទី​ឯណោះ​។ ​​ងាក​មក​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ​ជ័យជំនះ​ក្នុងដំណាក់កាល​ទី​៩ នេះ​បាន​ទៅ​កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides តែ​អ្នក​នាំមុខ​រួម​នៅតែ​ជា​កីឡាករ​អាមេរិក Skyler Howes នាំមុខ ១នាទី ១៣វិនាទី​ពីលើ Benavises​។ ​សម្រាប់​ដំណាក់កាល​ទី១០ ថ្ងៃ​ពុធ​នេះ​មាន​ចម្ងាយ​ផ្លូវ ៦២៣គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Al Nassr ច្រានចោល​ព័ត៌មាន​ថា​ កុងត្រា Ronaldo មាន​ភ្ជាប់​ជាមួយ​ការ​ជួយ​អារ៉ាប៊ីសាអ៊ូឌីត​ដេញថ្លៃ​រៀបចំ World Cup 2030

2023/01/11 07:26:14 pm        104
​បាល់ទាត់៖ ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr បានចេញ​សេចក្ដីថ្លែងការណ៍​ច្រានចោល​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​បាន​ចុះផ្សាយ​ថា កិច្ចសន្យា​របស់ Cristiano Ronaldo គឺមាន​ភ្ជាប់​ជាមួយ​ការ​ជួយ​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030​។ ​​កិច្ចសន្យា​របស់ Ronaldo ជាមួយ Al Nassr ដែល​ត្រូវបាន​គេ​ដឹងថា​មានតម្លៃ​ដល់​ទៅ ២០០លាន​អឺរ៉ូ​នោះ គឺ​អម​ជាមួយនឹង​ការជួយ​ផ្សព្វផ្សាយ​យុទ្ធនាការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030 របស់​អារ៉ាប៊ីសាអ៊ូឌីត​។ ​​តែ​ក្លិប​បាន​ច្រានចោល​ថា នោះ​សុទ្ធតែជា​ព័ត៌មាន​មួលបង្កាច់​ភូត​កុហក ខណៈដែល​គោលដៅ​របស់​កីឡាករ​ព័រទុយហ្កាល់​មានតែ​មួយ​មុខ​គត់ ​គឺ​ផ្តោត​លើ​អាជីព​បាល់ទាត់​របស់ខ្លួន ជួយ​មិត្ត​រួម​ក្រុម និង​ក្លិប​ទទួល​បាន​ជោគជ័យ​តែប៉ុណ្ណោះ​។ ​​សូមបញ្ជាក់ថា Cristiano Ronaldo បាន​ផ្លាស់​មកកាន់ Al Nassr នៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ខែ​មុន​ ក្រោយ​បញ្ចប់​កិច្ចសន្យា​មុន​កំណត់​ជាមួយ Manchester United បន្ទាប់ពី​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បញ្ចេញ​បទសម្ភាសន៍​ជាមួយ​លោក Piers Morgan រិះគន់​ក្លិប​ខ្លួនឯង​។ ​​Ronaldo មិនទាន់បាន​ចូល​លេង​ឱ្យ Al Nassr ផ្លូវការ​នៅឡើយ ពោលគឺ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី២២ ខែមករា​នេះ​ដែល​នឹងត្រូវ​ទទួល​ស្វាគមន៍ Ettifaq ក្នុង​ទឹកដី​របស់ខ្លួន ហើយក៏​នឹង​អាច​ជួប​ជាមួយ Lionel Messi នៅពេល Paris Saint Germain ប្រកួត​មិត្តភាព​នៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​។ ​​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវបាន​គេ​ដឹងថា​ កំ​ពុង​ពិចារណា​ក្នុង​ការដាក់​ដេញថ្លៃ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030 ដែលមាន​គូប្រជែង​ក្រិ​ក និង​អេ​ស៊ី​ប​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rashford ស៊ុត​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ Man United ឈ្នះ Charlton ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup

2023/01/11 06:45:31 pm        77
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford នៅតែ​បន្ត​ការ​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន​ជាប់​ប្រកួត​គ្នា​មិន​ដាច់ ​បន្ទាប់ពី​រកបាន​ពីរ​គ្រាប់​ទៀត​ឱ្យ Manchester United យកឈ្នះ Charlton Athletic ៣-០ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup​។ ​​ខ្សែបម្រើ​ប្រេ​ស៊ី​ល Antony ជា​អ្នកបើក​ការនាំ​មុខ​ឱ្យ Manchester United នៅ​វគ្គ​ទី១ ដែលជា​ការ​ស៊ុត​ពី​ចំងាយ​កោង​ចូល​ទី​យ៉ាង​ល្អ​។ ​​Marcus Rashford ដែលជា​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល​នៅ​វគ្គ​ទី២ នោះគឺជា​អ្នកធានា​ជ័យជំនះ​ឱ្យ​ក្រុម​របស់លោក Erik ten Hag ដោយ​រកបាន​ពីរ​គ្រាប់​ផ្ទួន​នៅ​នាទី​ទី៩០ និង ៩០+៤ បញ្ជូន Manchester United ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup ពី​ជ័យជំនះ​លើ​ក្រុម​មកពី​ក្របខណ្ឌ​លី​គ​ទី៣ អង់គ្លេស Charlton​។​ ​​នេះ​ជា​គ្រាប់​បាល់​ទី១៤ និង ១៥ សម្រាប់ Marcus Rashford ក្នុង​រដូវ​កាល​នេះ និង​ជាការ​ស៊ុត​បញ្ចូល​ទី ៦ប្រកួត​ជាប់​គ្នា​ផង​ដែរ​។ ​​នេះ​ជា​ជ័យជំនះ ៨ប្រកួត​ផ្ទួនៗ​ផងដែរ​សម្រាប់ Manchester United ដែល​ខកខាន​ធ្វើបាន​បែបនេះ​តាំងពី​ឆ្នាំ២០១៨-១៩ ក្រោម​ការដឹកនាំ​របស់​លោក Ole Gunnar Solskjaer​។​ ​​ងាក​ទៅ​ការប្រកួត​មួយគូ​ទៀត ក្រុម​អ្នកមាន​ថ្មី Newcastle United ក៏បាន​បន្តដំណើរ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ ​ក្រោយ​ជ័យជំនះ​លើ Leicester City ២-០ នៅ St. James Park​។ ​​Newcastle ជា​ក្រុម​មានប្រៀប​តែ​គ្មាន​សំណាង​នៅ​វគ្គ​ទី១ ពោលគឺ​គ្រាប់​បាល់​ជ័យជំនះ​ត្រូវ​រង់ចាំ​នៅ​វគ្គ​ទី២ ដែល​សម្រេចបាន​ដោយ Dan Burn នាទី​ទី៦០ និង Joelinton នាទី​ទី៧២​។ ​​ពីរ​គូ​ទៀត​ក្នុង​វគ្គ ៨ក្រុម​ចុងក្រោយ​ត្រូវ​ប្រកួត​យប់​នេះ​រួមមាន Nottingham Forest ទទួល Wolves និង Southampton ទទួល Manchester City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
08/04/2026 09:08 PM
ក្រុមគ្រួសារជនរងគ្រោះប្រាប់​ថា របួសមិនទាន់ជាសះស្បើយទេ​ ៦ឆ្នាំក្រោយ​ការផ្ទុះនៅកំពង់ផែបេរូតរបស់លីបង់​
08/04/2026 09:08 PM
ប្រមុខរតនាគារ៖ អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងច្រកសមុទ្រ​ Hormuz នៅថ្ងៃអង្គារ ឬថ្ងៃពុធ
08/04/2026 09:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM