កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក

ព័ត៌មានកីឡា

ជើងឯក​ទូកក្ដោង​ថ្នាក់ជាតិ​ពង្រឹង​ទាំង​សមត្ថភាព​កីឡាករ និង​មន្ដ្រី​បច្ចេកទេស​

2023/01/09 06:33:52 pm        68
​ទូកក្ដោង៖ សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជាបានបញ្ចប់​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ ដោយ​ជោគជ័យ ក្រោយ​ដំណើការ​ប្រកួត​រយៈពេល ៣​ថ្ងៃកាលពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៧ ខែមករា​ចុង​សប្ដាហ៍​កន្លងទៅនៅ​ឆ្នេរ​រាម ខេត្ត​ព្រះសីហនុ ដែល​ផ្ដោត​សំខាន់ទាំង​លើ​ការពង្រឹង​សមត្ថភាព​កីឡាករ និង​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត។​ ​លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹងថា ការប្រកួត​នេះ​គឺជា​ការប្រកួត​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ការបន្ត​កសាង​សមត្ថភាព គុណភាព ទេពកោសល្យ និង​វិជ្ជាជីវៈ​របស់​កីឡាករ-កីឡាការិនី ពិសេស​គឺ​​ការវាស់ស្ទង់​សមត្ថភាព​របស់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម​របស់​សហព័ន្ធក្រោម​ការជួយ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ជំរុញអភិវឌ្ឍន៍​វិស័យ​កីឡា​ទូកក្ដោង​នៅ​កម្ពុជា ក្នុងការ​ត្រៀមខ្លួន​រួចជាស្រេច​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​ ​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​រយៈពេល ៣​ថ្ងៃនេះមាន​កីឡាករ​-​កីឡាការិនី ២៧​រូប​ចូលរួមដែល​ប្រកួត​លើ ៦វិញ្ញាសា។ ជា​លទ្ធផល​ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​លើ​ផ្ទៃ​ទឹកគឺ​កីឡាករ កែវ ភា​រុណ ជាប់​លេខ​១ លើ​វិញ្ញាសា​ Windsurfing Open, កីឡាករ គង់ សំរេង ជាប់​លេខ​១ លើ​វិញ្ញាសា​ Windsurfing Techno Open, កីឡាករ ញ៉ូ​វ ចាន់ ជាប់​លេខ​១ លើ​វិញ្ញាសា​ ILCA Open, កីឡាករ ចាន់ សុខ​វាសនា ជាប់​លេខ​១ លើ​វិញ្ញាសា​ Byte Boat Open ​និង​កីឡាករ ទិ​ត សុ​វណ្ណា ជាប់​លេខ​១ លើវិញ្ញាសា​ Optimist Open៕​អត្ថបទ៖ លី ឈុន​ឡា

Manchester City បំបាក់ Chelsea ៤-០ ឡើង​ជុំ​ទី៤ FA Cup

2023/01/09 06:17:50 pm        82
​បាល់ទាត់៖ ​ក្រុម​ជើងឯក ៦សម័យ Manchester City បាន​បន្តដំណើរ​ឡើង​ជុំ​ទី៤ នៃ​ការប្រកួត​ពានរង្វាន់ FA Cup អង់គ្លេស​ក្រោយ​បំបាក់​តោ​ខៀវ Chelsea ៤-០ នៅ Etihad Stadium​។ ​​City កាលពី​សប្តាហ៍​មុន​ទៅយក​ឈ្នះ Chelsea ១-០ នៅ Stamford Bridge ក្របខណ្ឌ English Premier League តែ​ជំនួប​លើក​នេះ​ហាក់​មិនមាន​ការប្រកួតប្រជែង​ដូច​មុន​។ ​​Riyad Mahrez បាន​បើក​ការនាំ​មុខមុន​ដោយ​បាល់ Freekick នៅ​នាទី​ទី២៣ មុនពេល​ដែល Julian Alvarez ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​នៅ​នាទី​ទី៣០ ហើយ Phil Foden បន្ថែម​មួយគ្រា​ប់​ទៀត​នាទី​ទី៣៨​។ ​​ចូល​វគ្គ​ទី២ ក៏​មិនមាន​អ្វី​ប្រសើរឡើង​សម្រាប់ Chelsea ដែរ​ខណៈ​ក្រុម​របស់លោក Pep Guardiola បាន​បន្ថែម​មួយគ្រា​ប់​ទៀត​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Riyad Mahrez ដែលជា​គ្រាប់​ទី​ពីរ​របស់គេ​ក្នុងការ​ប្រកួត​នេះ​។ ​​ជុំ​ទី៤ Manchester City នឹងត្រូវ​ជួប​ជាមួយគ្នា​ជាមួយ​កាំភ្លើង​ធំ Arsenal រឺ Oxford​។ ​​សម្រាប់​លទ្ធផល​ចាប់ឆ្នោត​ផ្សេងទៀត Reading ដែល​ដឹកនាំ​ដោយ​លោក Paul Ince នឹង​ត្រលប់​ទៅកាន់​ទឹកដី Old Trafford ជួប​ក្រុម​បិសាច​ក្រហម Manchester United អតីត​ក្រុម​ដែល​ធ្លាប់​ប្រកប​អាជីព​កីឡាករ​។ ​ចំណែក Brighton នឹងត្រូវ​ជួប Liverpool រឺ Wolves ដែល​ពីរ​ក្រុម​នេះ​ត្រូវ​ប្រកួត​មួយ​ជើង​ទៀត​នៅ​ទឹកដី Wolves បន្ទាប់ពី​ស្មើគ្នា​នៅ​ទឹកដី Anfield ២-២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការប្រកួត​បាល់ទះ​មិត្តភាព​ All Star ​បង្កប់​អត្ថន័យ​សំខាន់ៗ ពិសេស​អបអរ​ទិវា​ជ័យជម្នះ ៧​មករា

2023/01/09 05:43:59 pm        117
​បាល់​ទះ៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បានរៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​មួយគឺ​ការប្រកួត​កីឡាបាល់ទះ​មិត្តភាព​ Cambodia Volleyball All Star ដែល​បង្កប់​នូវ​អត្ថន័យ​សំខាន់ៗ​ជាច្រើន​ទៀត ពិសេស​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា នៅ​សាល​បាល់ទះនៃ​កីឡដ្ឋាន​ព្រី​នស៍។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ឲ្យ​ដឹងថា នេះ​ជា​លើកដំបូង​ហើយ ដែល​សហព័ន្ធ​បាន​កៀគរ​តារា​បាល់ទះ​ស្ទើរ​ទូទាំងប្រទេស ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះក្នុង​គោលបំណង​ទី​១ ដើម្បី​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា ក៏ដូចជា​ការផ្ដល់​ឱកាស​ដ៏​កីឡាករ​ឆ្នើមៗទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ បាន​ប្រមូលផ្ដុំ​ជា​ក្រុម​ធ្វើការ​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ ហើយក៏​ជាការ​តេស្ដ​សមត្ថភាព​ក្រុម​ជម្រើសជាតិ ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​​​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ក្រៅពី​ការប្រកួត​មិត្តភាព​កម្ពុជា​ All Star ​នេះ សហព័ន្ធ​ក៏មាន​ផែនការ​ជាច្រើន ពិសេស​ការប្រកួត​មិត្តភាព​ជាតិ​-​អន្ដរជាតិរបស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ដុស​ខាត​សមត្ថភាព បច្ចេកទេស និង​ពង្រឹង​គុណ​ផល​កម្រិត​ខ្ពស់ត្រៀម​ឆ្ពោះទៅ​ប្រជែង​មេដាយ​ស៊ី​ហ្គេម ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា ក្រោយ​ការ​ទន្ទឹងរ​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនា​ខែឧសភា ឆ្នាំ​០២៣ ខាងមុខនេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trail ​ត្រឡប់មកវិញ​ដោយមាន​អ្នកចូលរួម​ទ្វេដង​

2023/01/09 05:24:18 pm        577
​រត់​ប្រណាំង​៖ ទិវា​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ ឬ​ Angkor Ultra Trail ​ដែលមាន​វិញ្ញាសារ​ត់ដល់​ទៅ ១០០គីឡូម៉ែត្របាន​ត្រឡប់​មកវិញហើយ ក្រោយ​ខកខាន​រៀបចំ ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដែល​គ្រោង​នឹង​រៀប​ចំនា​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខនៅ​តំបន់ និង​ជុំវិញ​តំបន់​អង្គរ ខេត្តសៀមរាប ដោយមាន​អ្នកចូលរួម​កើនឡើង​ទ្វេដង។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ថ្ងៃទី​០៦ ខែមករា​ បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះបាន​ទាក់ទាញ​អ្នកចូលរួម​ជា​បណ្ដោះអាសន្ន​ជាង ៨០០​នាក់មកពី ៣៧​ប្រទេស​លើ​ពិភពលោក ដែល​ចំនួន​នេះមានការ​កើនឡើង​ស្ទើរ​គុណ​នឹង​ពីរ បើ​ធៀប​ព្រឹត្តិការណ៍​មុនៗ។​ ​លោក​ Edouard George ​ប្រធាន​ក្រុមហ៊ុន Phoenix Voyages ​ដែលជា​អ្នកបច្ចេកទេស​ទទួលបន្ទុក​រៀបចំ​ព្រឹត្តិការណ៍​នេះបាន​បញ្ជាក់ថា ដោយសារ​កត្ដា​ធំៗ​ពីរ ទី​១-​ទីតាំង​រៀបចំ ពោលគឺ​តំបន់​អង្គរ និង​ជុំវិញ​អង្គរក្នុង​ខេត្តសៀមរាបគឺជា​តំបន់​ទេសចរណ៍​ឯក​របស់​កម្ពុជា និង​មាន​លក្ខណៈពិសេសមិនអាច​ធៀប​នឹង​ប្រទេស​ផ្សេងៗ​បាន និង​ទី​២-​កម្ពុជាគឺ​គោលដៅ​ទេសចរណ៍​ដ៏​មាន​សុវត្ថិភាព សន្ដិសុខ និង​បរិយាកាស​ល្អ ទើប​នាំ​ឲ្យ​ទាក់ទាញ​អ្នករត់​ជុំវិញ​ពិភពលោក​ចូលរួម​ដ៏​ច្រើន​បែបនេះ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់ថា នេះ​គឺជា​កត្ដា​សំខាន់​មួយ តែ​អ្វី​ដែលជា​កត្ដា​រួមផ្សំ​មិនអាច​កាត់ផ្ដាច់​បានគឺ​ការ​ប្រែក្លាយ​វិបត្តិទៅជា​ឱកាស។ បន្ទាប់ពី​កម្ពុជាធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងប្រទេស រួមទាំង​បរទេសមានការ​លេចធ្លោរ​ជាងគេ​​ក្នុងការ​ទប់​ស្កាល់​ជំងឺ​កូ​វីដ​-១៩ និង​មាន​អត្រា​អ្នកស្លាប់​តិចជាងគេ រហូត​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោកដាក់​កម្ពុជា គឺជា​គោលដៅ​ដែល​អត់​មាន​កូ​វីដ​-១៩ មុនគេ និង​ជា​គោលដៅ​សុវត្ថិភាព​កូ​វីដ​-១៩ ល្អ​ជាងគេ​ ក៏​ជា​ឥទ្ធិពល​មួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្ដរជាតិ​មករ​ត់​ច្រើន​ដែរ។​ ​សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ​នេះបាន​ខកខាន​រៀបចំ ២​ឆ្នាំ​មកហើយកាលពី​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២។ សម្រាប់​ការ​ត្រឡប់មកវិញនៃ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍ឆ្នាំ​២០២៣ នេះនឹង​រៀបចំ​លើ ៦វិញ្ញាសារួមមាន​រត់​ចម្ងាយ ១០០​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ​, ៤២​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ​, ១៦​គីឡូម៉ែត្រ និង ៨​គីឡូម៉ែត្រ។ ចំពោះ​គោលបំណង​សំខាន់ៗនៃ​ការរៀប​ចំនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ឯក​របស់​កម្ពុជាទៅកាន់​ពិភពលោក ក៏ដូចជា​ការជំរុញ​ប្រជាពលរដ្ឋ​លេង​កីឡាដើម្បី​លើកកម្ពស់​សុខភាព​ល្អ ហើយ​ដើម្បី​រួមចំណែក​ជួយ​ដល់​ការងារ​សង្គម​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

ជើងឯក​កីឡា​អុកចត្រង្គ​អាស៊ីអាគ្នេយ៍​ផ្តោត​សំខាន់​លើ​ការត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/01/09 05:05:35 pm        103
​​អុកចត្រង្គ​៖ ការប្រកួត​កីឡា​អុកចត្រង្គ​ជើងឯក​អាស៊ីអាគ្នេយ៍ (SEA OUK CHAKTRANG Championship) ​ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញបានចាប់ផ្ដើម​ការប្រកួត​ជា​ផ្លូវការ​ហើយ ដោយ​ផ្តោត​សំខាន់​លើ​ការត្រៀម​លក្ខណៈ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ។​ ​ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​ព្រឹត្តិការណ៍​ថ្នាក់​តំបន់ ឯកឧត្តម​បាន​សម្ដែង​ស្វាគមន៍​យ៉ាង​កក់ក្ដៅចំពោះ​វត្តមាន​ប្រតិភូ អាជ្ញាកណ្ដាល​-​ចៅក្រម និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ រួមមាន​អត្ត​ពលិកម​ក​ពី​ប្រទេស​វៀតណាម ថៃ មី​យ៉ាន់​ម៉ា ឡាវ និង​ម្ចាស់ផ្ទះ​កម្ពុជា។​ ​ឯកឧត្តម​បន្ដថា នេះ​ជា​លើកដំបូង​ហើយដែល​សហព័ន្ធ បានរៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ថ្នាក់​តំបន់ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) ​ដោយ​ផ្ដោត​សំខាន់​លើ​ការផ្សព្វ​ផ្សាយ​ពីបទ​បញ្ជា​បច្ចេកទេស​ដ​ល់​ប្រទេស​ទាំងអស់ មុន​ឈានដល់​ការប្រកួត​ផ្លូវការនៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​លោក ប៊ិន គា​សេង អគ្គលេខាធិការរង​សហព័ន្ធ និង​ជា​នាយក​បច្ចេកទេស​សហ​ព័ន្ធបាន​ឲ្យ​ដឹងថា ការប្រកួត​កីឡា​អុកចត្រង្គ​ជើងឯក​អាស៊ីអាគ្នេយ៍លើកដំបូងនៅ​កម្ពុជា​នេះ គឺ​ធ្វើការ​ប្រកួត​លើ ៦​វិញ្ញាសាចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ ដោយមាន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​សរុប ៦២​នាក់រួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ១៦​នាក់​, ​វៀតណាម ១៦​នាក់​, ​ថៃ ១៦​នាក់​, ​មី​យ៉ាន់​ម៉ា ៧​នាក់ និង​ឡាវ ៧​នាក់៕​អត្ថបទ៖ លី ឈុន​ឡា

Nasser Al-Attiyah បង្កើន​ការនាំ​មុខ​នៅ Dakar Rally ជាង ២០​នាទី​ក្រោយ​ឈ្នះ​ដំណាក់កាល​ទី​៥

2023/01/06 10:04:30 pm        71
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​ជើងចាស់​កាតា Nasser Al-Attiyah បាន​ពន្លាត​ការនាំ​មុខ​ក្នុង​តារាង​រួម​នៅ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ចម្ងាយ​ឆ្ងាយ Dakar Rally ជាង ២០​នាទី​ហើយ​ក្រោយ​ឈ្នះ​ដំណាក់កាល​ទី​៥ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ ​ដំណាក់កាល​ទី៥ ដែលមាន​ចម្ងាយ​ផ្លូវ ៦៤៦គីឡូម៉ែត្រ ​កីឡាករ​ដែល​ជិះ​រថយន្ត​តូយ៉ូតា​រូបនេះ​បានមក​ដល់ទី​ព្រ័ត្រ​ដោយ​ចំណាយពេល ៤ម៉ោង ១៣នាទី ២៣វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz យឺត​ជាង​ជិត ២នាទី និង​លេខ៣ កីឡាករ​បារាំង​របស់​ក្រុម Audi, Stephane Peterhansel​។ ​​ជ័យជំនះ​ដំណាក់កាល​ទី៥ បានធ្វើឱ្យ Nasser Al-Attiyah ពន្លាត​ការនាំ​មុខ​ក្នុង​តារាង​វេលា​រួម​ដល់ ២២នាទី ៣៦វិនាទីពី​អ្នក​លេខ២ Stephane Peterhansel ដែល​ទំលាក់​កីឡាករ​ម្ចាស់ផ្ទះ​អារ៉ាប៊ីសាអ៊ូឌីត​ទៅ​លេខ៣ វិញ​។ ​​ចំណែក​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ ជ័យជំនះ​បាន​ទៅ​កីឡាករ​បារាំង Adrien Van Beveren តែ​អ្នក​នាំមុខ​រួម​នៅតែ​ជា​កីឡាករ​អាមេរិក Skyler Howes នាំមុខ​អ្នក​លេខ២ កីឡាករ​អូស្ត្រាលី Toby Price ២នាទី ៧វិនាទី និង​លេខ៣ កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides​។ ​សំរាប់​ដំណាក់កាល​ទី៦ ថ្ងៃ​សុក្រ​នេះ​មាន​ចម្ងាយ​ផ្លូវ ៧៦៧គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Adelaide International នៅ​អូស្ត្រាលី​

2023/01/06 09:30:50 pm        70
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុង​ក្រោយ​ហើយ​នៃ​ការប្រកួត​កម្មវិធី Adelaide International នៅ​ប្រទេស​អូស្ត្រាលី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​។ ​​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​រូបនេះ​បាន​យកឈ្នះ​កីឡាករ​បារាំង Quentin Halys ដោយ​លទ្ធផល​តានតឹង​ផងដែរ ៧-៦(៧-៣) និង ៧-៦(៧-៥)​។ ​ជុំ​បន្ត Djokovic នឹង​ជួប​ជាមួយ​កីឡាករ​កាណាដា Denis Shapovalov ក្នុងការ​ប្រកួត​កម្មវិធី​ដែលជា​ការត្រៀម​លក្ខណៈ​ស​ម្រា​ប់​ព្រឹត្តិការណ៍ Grand Slam, Australian Open​។ ​ងាក​មក​ការប្រកួត​ផ្នែក​នារី​នៅ​កម្មវិធី ASB Classic លើ​ទឹកដី​អូស្ត្រាលី​ផងដែរ​នោះ កីឡាការិនី​អង់គ្លេស Emma Raducanu បាន​បង្ខំចិត្ត​ដើរចេញ​ពី​ការប្រកួត​ដោយសារ​របួស​។ ​កីឡាករ​វ័យ ២០ឆ្នាំ​អតីត​ជើងឯក Wimbledon រូបនេះ​បាន​យកឈ្នះ​សិត​ដំបូង ៦-០ លើ​កីឡាការិនី​ស្លូ​វ៉ា​គី Viktoria Kuzmova តែ​ចាញ់​សិត​ទី​ពីរ ៧-៥ វិញ​។ ​មុន​ចាប់ផ្តើម​សិត​ទី៣ Raducanu បានទទួល​ការពិនិត្យ​ពី​ក្រុម​ពេទ្យ​ដែរ មុន​ប្រកាស​ដកខ្លួន​ដោយសារ​របួស​កជើង​។ ​Emma Raducanu បាន​ដើរ​ចេញពី​ទីលាន​ទាំង​ទឹកភ្នែក​ ខណៈ​ព្រឹត្តិការណ៍ Grand Slam, Australian Open នឹង​ចូល​មកដល់​នៅ​រយៈពេល ១០​ថ្ងៃ​ខាង​មុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea ទិញ​បាន​ខ្សែការពារ​បារាំង Benoit Badiashile ពី Monaco តម្លៃ ៣៥លាន​ផោន

2023/01/06 08:01:03 pm        74
​បាល់ទាត់៖ ​ក្លិប​​តោ​ខៀវ Chelsea បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​បារាំង Benoit Badiashile ពី​ក្លិប​នៅ​លី​គ​បារាំង AS Monaco ក្នុងតម្លៃ ៣៥លាន​ផោនជាមួយនឹង​កិច្ចសន្យា​រយៈពេល​វែង​ដល់​ទៅ ៧​ឆ្នាំកន្លះ​។ ​​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​បាន​ចំណាយពេល ៥រដូវ​កាល​នៅ​ក្របខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 និង​បាន​បង្ហាញ​ខ្លួន​សរុប ១៣៥ប្រកួត​ជាមួយ Monaco​។ ​ខ្សែការពារ​កណ្តាល​រូបនេះ​ធ្លាប់បាន​បង្ហាញខ្លួន ២​ប្រកួត​ជាមួយ​ក្រុម​ជំរើសជាតិ​បារាំង​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន ពេល​ជួប​ជាមួយ​អូទ្រីស​។ ​Benoit Badiashile បាន​ផ្លាស់​ទៅកាន់ Monaco កាលពី​ឆ្នាំ​២០១៦ និង​ចូល​លេង​ប្រកួត​ដំបូង​ទល់នឹង Paris Saint Germain កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ដែល Monaco នៅពេលនោះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អតីត​ខ្សែប្រយុទ្ធ​បារាំង Thierry Henry​។ ​​ការ​មកដល់​របស់ Badiashile ស្រប​ពេលដែល Chelsea កំពុង​ប្រឈម​នឹង​បញ្ហា​ខ្សែការពារ​ដែលមាន​កីឡាករ​ជាច្រើន​កំពុងមាន​របួស​រួមមាន៖ Wesley Fofana, Reece James និង Ben Chilwell​។ ​Chelsea កំពុង​ឈរ​លេខ ១០ នៅ Premier League បន្ទាប់ពី​ចាញ់ Manchester City ក្នុង​ដី​ខ្លួនឯង​យប់មិញ ១-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ចាក​ចេញពី Ajax, Daley Blind ផ្លាស់​ទៅ Bayern Munich ដោយ​គ្មាន​តម្លៃ​ផ្ទេរ

2023/01/06 07:12:22 pm        67
​បាល់ទាត់៖ ​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ Daley Blind បាន​ចុះហត្ថលេខា​លេង​ឱ្យ​ក្លិប​អាល្លឺម៉ង់ Bayern Munich ក្នុងកិច្ចសន្យា​រយៈពេល​ខ្លី​ត្រឹម​ចប់​រដូវ​កាល​នេះ ក្រោយ​ចាក​ចេញពី Ajax Amsterdam កាលពី​ខែ​មុន​។ ​​ខ្សែការពារ​ឆ្វេង​វ័យ ៣២ឆ្នាំ​រូបនេះបាន​ព្រមព្រៀង​ជាមួយនឹង Ajax កាលពី​ខែធ្នូ​ក្នុងការ​បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់​ដែល​នៅសល់ ៦ខែ​ទៀត​។ ​​កីឡាករ​វ័យ ៣២ឆ្នាំដែលជា​ថ្នាល​យុវជន​របស់ Ajax តាំងពី​អាយុ ៨ឆ្នាំបានបង្ហាញ​ខ្លួន​សរុប ៣៣៣ប្រកួត​ក្នុង​អាជីព​ជាមួយ Ajax Amsterdam ពីរលើក ឈ្នះ​ជើងឯក​លី​គ​កំពូល​ហូ​ឡង់ ៧លើក​ស៊ុត​បញ្ចូល​ទី​សរុប ១៣គ្រាប់​។ ​​រំលឹកថា Daley Blind បាន​ផ្លាស់​ពី Ajax ទៅកាន់​ក្រុម​បិសាច​ក្រហម Manchester United នៅ​ឆ្នាំ២០១៤ និង​បាន​ចំណាយពេល ៤ឆ្នាំ​នៅ Premier League មុនពេល​ត្រលប់​មកកាន់ Ajax វិញ​។ ​​Daley Blind ជា​សមាជិក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​នៅ World Cup 2022 នៅ​កាតា​ផងដែរ និង​បាន​ស៊ុត​បញ្ចូល​ទី ១គ្រាប់ ​ខណៈ​ក្រុម​ហូ​ឡង់​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ ​មុនពេល​ចាញ់​អា​ហ្ស​ង់​ទីន​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រដ្ឋបាល​ខេត្តកំពង់ចាម​ បើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត​ ប្រចាំឆ្នាំ​២០២៣​ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា

2023/01/06 07:00:54 pm        363
កំពង់ចាម​៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាល​ខេត្តកំពង់ចាម​ បើកការប្រកួតកីឡាមហាជន​ជ្រើសរើសជើង​ឯកថ្នាក់ខេត្ត​ ប្រចាំ​ឆ្នាំ២០២៣​ ដើម្បីអបអរសាទរទិវា ជ័យជម្នះ ៧ មករា ខួប​លើក​ទី៤៤​ (១៩៧៩-២០២៣) ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានជីវិតទី២ ក្រោមស្មារតីរដោះជាតិ។ ក្នុងឱកាសនោះ លោក​ស្រី​ ប៉ាង​ ដានី​ ​អភិបាលរងខេត្ត​កំពង់ចាម​ តំណាង​​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ លើកឡើងថា ការប្រកួត​កីឡា​មហា​ជន​ជ្រើសរើស​ជើង​ឯកថ្នាក់ខេត្ត​ ប្រចាំឆ្នាំ២០២៣​ ក្នុងក្រមខណ្ឌថ្នាក់ខេត្តនេះ ធ្វើឡើងក្នុងគោល ដៅសំខាន់ ដើម្បីអបអរសាទរ ថ្ងៃ​ជ័យ​ជម្នះ៧ ខួបលើកទី៤៤ ឆ្នាំ ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់រួមទាំង​ លោក​ស្រីផ្ទា​ល់​ទទួល​បាន​ការ​រស់រៀនជាលើកទី២។ កីឡាមិនត្រឹមជួយថែរក្សាសុខភាព បង្កើតនូវក្តីស្រឡាញ់ និង​ទំនាក់ទំនងមិត្តភាព ប៉ុណ្ណោះនោះទេ, ប៉ុន្តែក៏បានចូលរួមបង្កើនស្មារតីសាមគ្គីភាព យោគយល់ និង​អធ្យាស្រ័យគ្នា ផងដែរ។ ចំពោះការប្រកួតថ្ងៃនេះ ទោះបីមានការឈ្នះ ចាញ់ គឺ​ជា​ការ​ប្រកួត​មិត្តភាព ប្រកួតអស់ពីសមត្ថភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មិនស្អប់គ្នានោះទេ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​បង្អុលបង្ហាញ់នូវចំណុច ខ្វះខាត និង ភាពខ្សោយរបស់យើងឲ្យគ្នា ទៅវិញទៅមក បង្កើន​ហ្វឹក​ហាត់​បន្ថែមទៀត។ លោកស្រី​ ក៍បានអំពាវនាវ ដល់ យុវជនដែលជាកីឡាករ​ ក៏ដូចជា ប្រជា​ពលរដ្ឋ ទាំងអស់ សូមចូលរួមលេងកីឡាឲ្យបានគ្រប់គ្នាដើម្បីសុខភាព និងសាមគ្គីភាព ។ លោក​ លី​ ម៉េង​សាន​ ប្រធានមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ បានឲ្យដឹងថា​ ក្នុង​ការ​ប្រកួត​កីឡា​មហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត​ ប្រចាំឆ្នាំ២០២៣​ នៅខេត្តកំពង់ចាម​ ពេលនេះ​ មានប្រភេទកីឡាជាច្រើនដូចជា ​ កីឡាបាល់ទាត់,​កីឡាបាល់ទះ, កីឡាបេតង់, កីឡាវាយ​កូន​ឃ្លី​លើតុ, និងកីឡាបាល់បោះ៕ អត្ថបទ៖ សីហា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
08/04/2026 09:08 PM
ក្រុមគ្រួសារជនរងគ្រោះប្រាប់​ថា របួសមិនទាន់ជាសះស្បើយទេ​ ៦ឆ្នាំក្រោយ​ការផ្ទុះនៅកំពង់ផែបេរូតរបស់លីបង់​
08/04/2026 09:08 PM
ប្រមុខរតនាគារ៖ អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងច្រកសមុទ្រ​ Hormuz នៅថ្ងៃអង្គារ ឬថ្ងៃពុធ
08/04/2026 09:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM