ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Ronnie O’Sullivan ធ្លាក់​ត្រឹម​ជុំ​ទី២ ស្នូកឃ័រ​ជើងឯក Northern Ireland Open

2022/10/20 10:15:24 pm        147
​ស្នូកឃ័រ៖ ជើងឯក​ស្នូកឃ័រ​ពិភពលោក ៧សម័យ Ronnie O’Sullivan បាន​ធ្លាក់​ចេញពី​ការប្រកួត​ត្រឹម​ជុំ​ទី២ ប៉ុណ្ណោះ​នៃ​ពានរង្វាន់ Northern Ireland Open ក្រោយ​ចាញ់​កីឡាករ David Grace​។ ​​Ronnie O’Sullivan បាន​មុខការ​ប្រកួត​មុន ២ហ្វ្រេ​ម​ទៅហើយ​ តែ​ត្រូវបាន​កីឡាករ​លំដាប់​លេខ ៦២ ពិភព​លោក ​David Grace តាម​ពីក្រោយ​យកឈ្នះ​វិញ​ដោយ​លទ្ធផល​ចុងក្រោយ ៤-៣ហ្វ្រេ​ម​។ ​កីឡាករ​វ័យ ៤៦ឆ្នាំ​រូបនេះ​បាន​និយាយថា ហាក់ដូចជា​បាត់បង់​មហិច្ឆតា​ក្នុង​ការលេង​កីឡា​ស្នូកឃ័រ​ដូច​មុន មាន​អារម្មណ៍​ហាក់ដូចជា​គ្រប់គ្រាន់​ហើយ​។ ​មុន​មកដល់ Northern Ireland Open នេះ O’Sullivan ក៏បាន​ចាញ់​កីឡាករ​លំដាប់​ទាប Alex Ursenbacher នៅ​ជុំ​ទី១ British Open ផងដែរ​។ ​​ងាក​មក​លទ្ធផល​ផ្សេងទៀត​ក្នុង​ថ្ងៃ​ពុធ​ម្សិលមិញ​ផងដែរ អតីត​ជើងឯក Mark Williams យកឈ្នះ Jimmy Robertson ៤-២ហ្វ្រេ​ម ខណៈ​កីឡាករ​អូស្ត្រាលី Neil Robertson យកឈ្នះ John Astley​។ ​​ចំណែកឯ​ជើងឯក​ពិភពលោក ៤សម័យ Mark Selby យកឈ្នះ Hammad Miah ៤-២ហ្វ្រេ​ម​ដើម្បី​ឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ​របួស​ច្រើន​ពេក Gareth Southgate ចាប់ផ្តើម​តាមដាន​ខ្សែការពារ Liverpool, Joe Gomez

2022/10/20 09:45:13 pm        144
​បាល់ទាត់៖ ​​អ្នកចាត់ការ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​លោក Gareth Southgate បានចាប់ផ្តើម​តាមដាន​ខ្សែការពារ Liverpool, Joe Gomez ហើយ​សម្រាប់​ការត្រៀម​លក្ខណៈ​របស់​អង់គ្លេស​ឆ្ពោះទៅ World Cup 2022 ខែក្រោយ​។ ​​Joe Gomez បាន​រងរបួស​ដែល​ធ្វើ​ឱ្យគេ​ខកខាន World Cup 2018 នៅ​រុស្ស៊ី​ម្តង​រួចមកហើយ តែ​ឆ្នាំនេះ​ទំនង​មានឱកាស​ឡើងវិញ​។ ​Gomez មាន​ស្ថិតិ​ល្អ​ក្នុងការ​បង្ហាញខ្លួន​ឱ្យ Liverpool យកឈ្នះ Manchester City កាលពី​ថ្ងៃអាទិត្យ ដោយ​រក្សា​សំណាញ់​ទី​មិនឱ្យ​របូត​គ្រាប់​បាល់​ ទល់នឹង​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត​ម្នាក់​នៅលើ​លោក​។ ​ការតាមដាន Joe Gomez យ៉ាង​យកចិត្តទុកដាក់ ​ស្របពេល​អង់គ្លេស​កំពុង​មាន​បញ្ហា​របួស​ខ្សែការពារ​ជាច្រើន ​ជាពិសេស​គឺ​នៅ​ស្លាប​ស្តាំ​ដូចជា​ខ្សែការពារ Chelsea, Reece James ដែល​ត្រូវ​ខកខាន World Cup ដោយ​ត្រូវ​វះកាត់ ស្រប​ពេលដែល​ខ្សែការពារ Man City, Kyle Walker ក៏មាន​របួស​ត្រូវ​វះកាត់​។​ ​​អង់គ្លេស​នឹង​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​របស់ខ្លួន​ផ្លូវការ​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា​ខាងមុខ​។​ ​អង់គ្លេស​ស្ថិតក្នុង​ពូ​ល B ដោយ​នឹងត្រូវ​ជួប​អ៊ីរ៉ង់​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា មុន​បន្ត​ជួប​អាមេរិក និង​វែ​ល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Martinelli និង Zinchenko អវត្តមាន​ពី​ការហ្វឹកហាត់​របស់ Arsenal មុន​ជួប PSV យប់​នេះ​

2022/10/20 09:31:34 pm        39
​បាល់ទាត់៖ ​​កីឡាករ​សំខាន់​ពីររូប​របស់ Arsenal រួមមាន Gabriel Martinelli និង​ខ្សែការពារ​ស្លាប Oleksandr Zinchenko មិនមាន​វត្តមាន​ក្នុងការ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ឡើយ​ មុន​ការប្រកួត​ក្រប​ខណ្ឌ Europa League ទល់នឹង PSV Eindhoven រាត្រី​នេះ​។​​លោក Mikel Arteta និយាយថា​ អ្នក​ទាំងពីរ​នៅ​ស្រពិចស្រពិល​នៅឡើយ​ ពី​លទ្ធភាព​ដែល​អាច​ចូល​លេង​បាន​រាត្រី​នេះ​។ ​Gabriel Martinelli បាន​ចូល​លេង​ឱ្យ Arsenal យកឈ្នះ​នៅ​ទឹកដី Leeds កាលពី​ថ្ងៃអាទិត្យ តែ Zinchenko បាន​អវត្តមាន ៤ប្រកួត​រួចមកហើយ​ដោយសារ​របួស​កំភួនជើង​។ ​Arsenal នឹង​អាច​ធានាបាន​កៅអី​នៅ​ជុំ​បន្ត Europa League ប្រសិន​ស្មើ រឺ​ឈ្នះ​ការប្រកួត​រាត្រី​នេះ​លើ PSV ក្នុង​ពូ​ល A នេះ​។ ​ក្រុម​នាំមុខគេ​នៅ Premier League មួយ​នេះ​ឈរលើ​គេ​ក្នុង​ពូ​ល A នេះ​ក្រោយ​ឈ្នះ​ទាំង ៣ប្រកួត​មាន ៩ពិន្ទុ​ពេញ​ ខណៈ PSV ឈរ​លេខ២ មាន ៧ពិន្ទុ​ឈ្នះ២ ស្មើ១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid ឈ្នះ​នៅផ្ទះ Elche ឡើង​នាំ​មុខដាច់ ៦​ពិន្ទុ​ពី Barcelona

2022/10/20 07:12:12 pm        61
​បាល់ទាត់៖ ​​ក្រុម​កំពូល​តារាង Real Madrid បាន​ពន្លាត​ការនាំ​មុខ​នៅ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga ដល់ ៦ពិន្ទុ​បន្ទាប់ពី​ជ័យជំនះ​នៅ​ទឹកដី Elche ៣-០ យប់មិញ​។ ​​ខ្សែប្រយុទ្ធ​សំណព្វចិត្ត​របស់លោក Carlo Ancelotti, Federico Valverde បើក​ការនាំ​មុខមុន​ឱ្យ Real Madrid នៅ​នាទី​ទី១១ មុន​ពេលដែល​ម្ចាស់​ពាន Ballon d’Or ថ្មីៗ Karim Benzema រកបាន​គ្រាប់​នាំមុខ ២-០ នៅ​នាទី​ទី៧៥​។ ​​មុន​ចប់​ការប្រកួត MarcO Asensio បន្ថែម​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៨៩​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Real Madrid ឡើង​នាំ​មុខដាច់ ៦ពិន្ទុ​ពី​ក្រុម​លេខ២ Barcelona តែ​ក្រុម​របស់លោក Xavi នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​ដែល​ត្រូវ​ជួប Villarreal រាត្រី​នេះ​។ ​​ចំណែក Elche នៅតែ​បន្ត​ឈរ​បាត​តារាង​មាន​ត្រឹម ៣ពិន្ទុ​ពី​ការប្រកួត ១០លើក​។ ​​នេះ​ជា​លើក​ទី២ ហើយ​ដែល Real Madrid ឈ្នះ​ការប្រកួត​ក្រៅ​ដី ៦ប្រកួត​ដំបូង​ជាប់​គ្នា​ក្នុង​លី​គរាប់​ពី​រដូវ​កាល ១៩៩១-៩២​។ ​​លទ្ធផល​ផ្សេងទៀត​យប់មិញ Cadiz ០-០ Real Betis, Real Valladolid ៤-១ Celta Vigo និង Real Sociedad ១-០ Real Mallorca៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bayern Munich តាម​ពីក្រោយ​យកឈ្នះ Augsburg ៥-២ ឡើង​ជុំ​ទី៣ អាល្លឺម៉ង់​ខាប់

2022/10/20 06:29:58 pm        78
​បាល់ទាត់៖ ​ក្រុម​ជើងឯក​អាល្លឺម៉ង់​ខាប់ ២០សម័យ Bayern Munich បាន​បន្តដំណើរ​ឡើង​ជុំ​ទី៣ ហើយ​តែ​ត្រូវ​វាយបក​ពីក្រោយ​ការនាំ​មុខ​របស់​ម្ចាស់ផ្ទះ Augsburg ដើម្បី​យកឈ្នះ ៥-២​។ ​​ក្រុម​ម្ចាស់ផ្ទះ​ចាប់ផ្តើមបាន​យ៉ាង​ល្អ​ក្រោយ​លេង​បាន​ត្រឹម ៩នាទី Mads Pedersen ស៊ុត​បើក​ការនាំ​មុខមុន​ឱ្យ Augsburg មុនពេល​ដែល Bayern Munich តាម​ស្មើ​វិញ​នៅ​នាទី​ទី២៧ ដោយ Eric Maxim Choupo-Moting​។ ​​ឈានដល់​វគ្គ​ទី២ Joshua Kimmich ស៊ុត​នាំមុខ​ឱ្យ Bayern Munich លើកដំបូង​នៅ​នាទី​ទី៥៣ មុនពេល​ដែល Moting ដដែល​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​។ ​ក្រុម​ម្ចាស់ផ្ទះ​ក៏​តប​បាន ១​គ្រាប់​វិញ​ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Dayot Upamecano តែ Jamal Musiala និង Alphonso Davies រកបាន​ម្នាក់​មួយគ្រា​ប់​ធ្វើឱ្យ Bayern Munich បញ្ចប់​ការប្រកួត​យកឈ្នះ​នៅ​ទឹកដី Augsburg ៥-២ ដើម្បី​ឡើង​ជុំ​ទី៣​។​​ថ្ងៃ​ជាមួយគ្នានេះដែរ Borussia Dortmund យកឈ្នះ​នៅ​ទឹកដី Hannover ២-០ ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Hannover មួយ​គ្រាប់ និង​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Jude Bellingham​។ ​​ចំណែកឯ​ក្រុម​នាំមុខគេ​នៅ Bundesliga, Union Berlin យកឈ្នះ Heidenheim ២-០ ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អត់​បាន​ចូល​លេង​ទល់នឹង Spurs យប់មិញ Ronaldo ដើរ​ចេញពី​ទីលាន​មុន​ការប្រកួត​ចប់

2022/10/20 06:00:29 pm        135
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ដើរ​ចេញពី​ទីលាន​មុន​ការប្រកួត​ចប់​យប់មិញ​នេះ នៅ​ពេល Manchester United យកឈ្នះ Tottenham Hotspur ២-០​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​ដើរ​ចេញពី​ទីលាន​នៅ​នាទី​ទី៨៩ ពោលគឺ​ក្រោយ​ពេលដែល​លោក Erik ten Hag ផ្លាស់ប្តូរ Christian Eriksen និង Anthony Elanga ចូល មាន​ន័យថា Ronaldo ជា​កីឡាករ​បម្រុង​មិន​ត្រូវបាន​ប្រើប្រាស់​។ ​​ក្រោយ​ចប់​ការប្រកួត​លោក Erik ten Hag និយាយថា បានឃើញ Ronaldo ដើរ​ចេញពី​ទីលាន​ តែ​លោក​នឹង​និយាយ​ជាមួយ Ronaldo នៅ​ថ្ងៃ​បន្ទាប់​។ ​​Fred និង Bruno Fernandez រកបាន​ម្នាក់​មួយ​គ្រាប់​ក្នុង​ជ័យជំនះ​របស់ Manchester United យប់មិញ ​ដែលជា​បី​ពិន្ទុ​ដ៏​មាន​សារសំខានៈ​ដើម្បី​ឈរ​លេខ៥ ដេញ​ពីក្រោយ Chelsea តែ ១ពិន្ទុ​។​​Chelsea យប់មិញ​មិនអាច​ធ្វើ​អ្វី​ម្ចាស់ផ្ទះ Brentford បានឡើយ​ដោយ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០​។ ​​ចំណែកឯ Liverpool បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ញញួរ​ធំ West Ham ១-០ ដោយ​គ្រាប់​បាល់​របស់ Darwin Nunez​។ ​​ក្រុម​អ្នកមាន​ថ្មី Newcastle ក៏​រកបាន​បី​ពិន្ទុ​ដែរ​ក្រោយ​ឈ្នះ Everton ១-០ ដោយ​គ្រាប់​បាល់​របស់ Almiron និង Southampton យកឈ្នះ​នៅ​ទឹកដី Bournemouth ១-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​ជាមួយ​គុយបា​យប់​នេះ

2022/10/20 05:41:19 pm        142
​បាល់ទះ​៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ផ្លូវការ ​ជាមួយ​ក្រុម​ជម្រើសជាតិ​គុយបានា​វេលា​ម៉ោង ៧​យប់​នេះនៅ​សាល​ទីលាន​បាល់ទះនៃ​កីឡដ្ឋាន​ព្រី​នស៍ ខណៈ​សំបុត្រ​ចូល​ទស្សនា​មានតម្លៃ ៨ពាន់​រៀល​ប៉ុណ្ណោះ។ ​​ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះត្រូវបាន​ចាត់ទុក​ជំនួប​ប្រវត្តិសាស្ដ្រ​មួយ សម្រាប់​វិស័យ​បាល់ទះ​កម្ពុជាដែល​ត្រូវ​ជួប​ក្រុម​ខ្លាំង​គុយបាដែលជា​គីឡូ​ធ្ងន់​លំដាប់​ពិភពលោក។ តែ​យ៉ាងណា​ក្រុម​គុយបាដែល​ត្រូវ​ជួប​កម្ពុជា​យប់​នេះ គឺជា​ក្រុមយុវជន​អាយុ​ក្រោម ២១​ឆ្នាំមិនមែនជា​ក្រុម​ធំ​នោះទេ។​ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​គូសបញ្ជាក់ អំឡុងពេល​ទៅ​ទទួល​ស្វាគមន៍​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ​របស់​ប្រតិភូ និង​ក្រុម​ជម្រើសជាតិ​គុយបាកាលពី​ថ្មីៗ​ថា គុយបា​បាន​បញ្ជូន​ក្រុមយុវជន​ U21 ​មក​ប្រកួត​មិត្តភាព​ជាមួយ​កម្ពុជា។​ ​តែ​យ៉ាង​ណា​លោក​នៅតែ​ទទួលស្គាល់​ពី​កម្រិត​របស់​ក្រុម​ខ្លាំង​លំដាប់​ពិភពលោក​នេះ ដ្បិត​វិស័យ​បាល់ទះ​គុយបាគឺមាន​ភាព​រីកចម្រើន​ខ្លាំង។អាស្រ័យហេតុនេះ លោក​បានចាត់ទុក​ជំនួប​មិត្តភាព​នេះគឺជា​ឱកាស​មួយ​ដ៏​សំខាន់ សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​ការវាស់ស្ទង់​សមត្ថភាព និង​សិក្សា​ស្វែងយល់​ពី​ចំណុចខ្លាំង ចំណុចខ្សោយ​របស់ខ្លួន ហើយ​ធ្វើការ​បំពេញបន្ថែម​ឲ្យ​កាន់តែ​ល្អប្រសើរ សម្រាប់​ត្រៀម​សម្រេច​គោលដៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​គួរ​ដឹងថា នេះ​គឺជា​ជំនួប​មិត្តភាព​អន្ដរជាតិ​លើក​ទី​២ របស់​កម្ពុជា បន្ទាប់ពី​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ជា​ប្រវត្តិសាស្ដ្រនៅ​វៀតណាមកាលពី​ថ្មីៗ ខណៈ​ប្រកួត​មិត្តភាព​អន្ដរជាតិ​ដំបូង គឺ​កម្ពុជាបាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរីក្នុង​លទ្ធផល ២-១​សិត ក្នុងជំនួប​អបអរសាទរ​ពិធី​បើក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ កាលពី​ថ្ងៃទី​១៥ ខែតុលា​កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

ក្រុមបាល់ទាត់​ព្រះស៊ីសុវត្ថិ​លើក​ពាន​ជើងឯក​វិទ្យាល័យរដូវ​កាល​ទី​២ ក្រោយ​ឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ៣-១

2022/10/20 05:25:22 pm        156
​បាល់ទាត់៖ ក្រុមបាល់ទាត់​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបាន​គ្រង​ជើងឯក​ពានរង្វាន់ «​ជើងឯក​វិទ្យាល័យ​» លើក​ទី​២ ឆ្នាំ​២០២២ បន្ទាប់ពី​យកឈ្នះ​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី ដែលជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េកាលពី​ល្ងាច​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២។ ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។​ ​គួរ​ដឹងថា ការប្រកួត​ជើងឯក​វិទ្យាល័យឆ្នាំ​២០២២ បានចាប់ផ្ដើម​ឡើងវិញ ក្រោយ​ខន​ខាន​រយៈពេល ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩។ ការបើក​ទំព័រ​រដូវ​កាល​ថ្មី​នេះគឺមាន​ក្រុម​វិទ្យាល័យ​ចំនួន ១២ ចូលរួម ហើយ​បាន​ចំណាយពេល​ប្រកួត​ចំនួន ១៤​សប្ដាហ៍ បើ​គិត​ចាប់ពី​ថ្ងៃទី​១៣ ខែកក្កដារហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែលជា​ជំនួប​កាត់សេចក្ដី​រវាង​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវីនៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។​ ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម​ទាំង២ បាន​បើក​ការប្រយុទ្ធ​លើ​សមរភូមិ​វាលស្មៅ​យ៉ាង​ជក់ចិត្ត ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ផ្ទាល់​រាប់ពាន់នាក់។ វគ្គ​ទី​១ ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបាន​បើក​ការ​នាំមុខ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ២​គ្រាប់​មុន មុន​ពួកគេ​បន្ថែម​គ្រាប់​ទី​៣ នៅ​វគ្គ​ទី​២។ រីឯ​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវីបាន​ព្យាយាម​វាយបករហូត​រកបាន ១​គ្រាប់​ប៉ុណ្ណោះនៅ​ចុង​វគ្គ​ទី​២ ហើយ​បាន​រក្សា​លទ្ធផល​នេះដល់​ចប់​ការប្រកួត​តែម្ដង ដោយ​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបាន​យកឈ្នះ​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី ៣-១ ដូច​កាលពី​ក្រុម​ទាំងពីរជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​ដែរ។​​ជាមួយ​ការ​ដណ្ដើមបាន​ជ័យលាភី​នេះដែរ សម្រាប់​ក្រុម​ជើងឯកគឺ​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបានទទួល​ពាន ១ អម​ប្រាក់រង្វាន់​ចំនួន ៦០​លាន​រៀលដែល​ប្រគល់​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី។ រីឯ​ចំណាត់ថ្នាក់​លេខ​២ ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី បានទទួល​ប្រាក់រង្វាន់​ចំនួន ៤០​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ ក្រុម​វិទ្យាល័យ ហ៊ុន សែន សេរីភាព ទទួលបាន​ប្រាក់រង្វាន់ ២០​លាន​រៀល។ ចំណែក​ពានរង្វាន់ Fair-Play គឺ​បាន​ទៅ​ក្រុម​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ ទទួលបាន​ថវិកា​លើកទឹកចិត្ត ៤​លា​រៀល។ ក្រៅពីនេះក៏មាន​ពានរង្វាន់​ឯកត្តជន​មួយចំនួនទៀត​ផងដែរ។​ ​សូមបញ្ជាក់ថា ពានរង្វាន់​ជើងឯក​វិទ្យាល័យបាន​បង្កើត​ដំបូងកាលពី​ឆ្នាំ​២០១៩ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជារាជធានី​ភ្នំពេញ និង​ក្លិប​បាល់ទាត់​បឹងកេត ដែល​អនុញ្ញាត និង​គាំទ្រ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​គោលបំណងចូលរួម​លើកស្ទួយ​វិស័យ​កីឡា​បាល់​ជាត់​ជាតិ ក៏ដូចជា​បណ្ដុះ​ស្មារតី​ដល់​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ។ ម្យ៉ាង​ក៏​ដើម្បី​ជួយ​បណ្ដុះ​យុវជន​ឲ្យ​សម្រេច​គោលដៅ និង​សុ​បិ​ន្ដ​ក្លាយជា​កីឡាករ​អាជីព សម្រិតសម្រាំង​ធនធាន​កីឡាករ​ថ្នាល​ល្អៗ សម្រាប់​បន្ដវេន ព្រមទាំង​បង្កើត​នូវ​ភាពសប្បាយ​រីករាយ រឹតចំណង​មិត្តភាព សាមគ្គីភាព រវាង​សិស្សានុសិស្ស​តាម​គ្រឹះស្ថានសិក្សា​នានា​ផងដែរ៕​អត្ថបទលី ឈុន​ឡា

Jurgen Klopp៖ Diogo Jota មិន​អាចជួយ​ក្រុម​ព័រទុយហ្កាល់​បានឡើយ​នៅ World Cup

2022/10/19 10:07:56 pm        199
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Liverpool, Diogo Jota នឹងមិន​អាចជួយ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​បានឡើយ​នៅ World Cup ឆ្នាំនេះ​ដោយសារ​បញ្ហា​របួស​កំភួន​ជើង នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកចាត់ការ Liverpool លោក Jurgen Klopp​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​ត្រូវបាន​សែង​ចេញពី​ទីលាន​ អំឡុង​ការប្រកួត​ដែល Liverpool យកឈ្នះ Manchester City ១-០ កាលពី​ថ្ងៃអាទិត្យ​។ ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​និយាយថា Jota ត្រូវ​សម្រាក​រយៈពេល​វែ​ង រឺ​ច្រើន​ខែ​ដែល​នេះ​ជា​ដំណឹង​ដ៏​អាក្រក់​សម្រាប់ Liverpool និង​ព័រទុយហ្កាល់ ជាពិសេស Jota ខ្លួនឯង​។ ​​រំលឹកថា Diogo Jota បាន​អវត្តមាន​ច្រើន​ប្រកួត​ដែរ​កាលពី​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ដោយសារ​របួស​ស​រសៃ​ពួរ​ មុនពេល​ត្រលប់មក​បង្ហាញខ្លួន​បាន​វិញ​កាលពីដើម​ខែកញ្ញា​ពេល Liverpool ស្មើ​នៅ​ទឹកដី Everton​។ Jota ក៏បាន​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ដែរ​ កាលពី​ចុងខែ​កញ្ញា​កន្លងទៅ​ដោយបាន​ស៊ុត​បញ្ចូល​ទីក្នុង​ជ័យជំនះ ៤-០ លើ​សាធារណរដ្ឋ​ឆែក​។ ​Liverpool ត្រូវ​ជួប​ក្រុម​ញញួរ​ធំ West Ham យប់​នេះ​សប្តាហ៍​ទី១១ ក្របខណ្ឌ English Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រោយ​វះកាត់​រួច ច្បាស់​ការ​ហើយ N’Golo Kante ត្រូវ​អវត្តមាន​ពី World Cup

2022/10/19 09:41:42 pm        77
​បាល់ទាត់៖ ​ខ្សែបម្រើ​ក្រុម​ជំរើសជាតិ​បារាំង និង​តោ​ខៀវ Chelsea, N’Golo Kante ច្បាស់ការ​ហើយ​គឺ​ត្រូវ​អវត្តមាន​ពី World Cup នៅ​កាតា​ខែ​ក្រោយនេះ​ បន្ទាប់ពី​ទទួល​ការវះកាត់​​សរសៃ​ពួរ​រួចរាល់​។ ​​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​បានទទួល​រងរបួស​អំ​ឡុង​ការប្រកួត​ដែល Chelsea ស្មើ Tottenham Hotspur ២-២ នៅ Stamford Bridge កាលពី​ថ្ងៃទី១៤ ខែសីហា​។ ​នៅក្នុង​សេចក្តីជូនដំណឹង​របស់ Chelsea បាន​បញ្ជាក់ថា ​របួសរ​បស់ Kante ក្រោយ​ការវះកាត់​រួច​ត្រូវ​សម្រាក​យ៉ាងហោចណាស់ ៤ខែ​។ ​N’Golo Kante ដែល​ឈ្នះ​ជើងឯក World Cup ២០១៨ ជាមួយ​ក្រុម​ជំរើសជាតិ​បាន​ហក់​ចូលក្នុង​បញ្ជី​កីឡាករ​របួស​នៅ​ក្របខណ្ឌ English Premier League ដែល​ត្រូវ​អវត្តមាន​ពី World Cup បន្ទាប់ពី Reece James ក៏ដូចជា Diogo Jota៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM