ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Coco Gauff នឹង​ក្លាយជា​កីឡាការិនី​វាយ​កូន​បាល់​ក្មេង​បំផុត​តាំងពី​ឆ្នាំ​២០០៥ ដែល​បង្ហាញខ្លួន​នៅ WTA Finals

2022/10/21 10:21:27 pm        67
​វាយកូនបាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​អាមេរិក Coco Gauff នឹង​ក្លាយជា​កីឡាការិនី​វ័យក្មេង​បំផុត​តាំងពី​ឆ្នាំ២០០៥ ដែល​នឹង​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​បិទ​រដូវ​កាល WTA Finals លើ​វិញ្ញាសា​ឯកត្តជន​នារី​។​ ​​កីឡា​ការិនី​វ័យ ១៨​ឆ្នាំ​រូប​នេះ​ក៏​នឹង​ប្រកួត​វិញ្ញាសា​វាយ​គូ​ក្នុង​ព្រឹត្តិការណ៍ WTA Finals នេះដែរ​ដោយ​នឹង​ចាប់​ដៃគូ​ជាមួយ Jessica Pegula​។ ​Coco Gauff និង Jessica Pegula នឹង​ក្លាយជា​កីឡាការិនី​អាមេរិក​ទី១ ដែល​នឹងចូលរួម​ការប្រកួត WTA Finals ទាំង​វាយ​ទោល និង​វាយ​គូ​តាំងពី​ឆ្នាំ​២០០៩ ដែល​ធ្វើ​បាន​ដោយ Serena Williams និង​បងស្រី Venus Williams​។​ ​Coco Gauff ទទួលបាន​កៅអី WTA Finals ចុង​ខែ​នេះ​ក្រោយ​ឈានឡើង​ជុំ​ទី៣ នៃ​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Guadalajara Open នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ ​​WTA Finals នឹង​រៀបចំ​នៅ​ទីក្រុង Fort Worth រដ្ឋ​តិច​សាស​សហរដ្ឋអាមេរិក​ពីថ្ងៃ​ទី​៣១ ខែតុលា​នេះ​ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា​។​ ​Coco Gauff នៅ​ពេល​នោះ​នឹង​ជា​កីឡា​ការិនី​វ័យក្មេង​បំផុត​ដែល​បង្ហាញខ្លួន​នៅ WTA Finals បន្ទាប់ពី Lindsay Davenport ដែល​ធ្វើបាន​បែបនេះ​កាលពី ២៨​ឆ្នាំមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

អ្នកគាំទ្រ​នៅ​កាតា​ជួបជុំគ្នា​អបអរ​រាប់​ថយក្រោយ ១​ខែ​ទៀត​ដល់ World Cup

2022/10/21 10:03:55 pm        84
​បាល់ទាត់៖ ​អ្នកគាំទ្រ​បាល់ទាត់​នៅ​កាតា​បាន​ជុំគ្នា​សប្បាយរីករាយ​បាត់ទៅហើយ ដើម្បី​អបអរ​ការរាប់​ថយក្រោយ ១​ខែ​ទៀត​ឈានដល់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ដែលជា World Cup លើកដំបូង​ក្នុង​ទឹកដី​មជ្ឈិមបូព៌ា​។ ​​នៅ​ថ្ងៃទី២០ ខែវិច្ឆិកា​ខាងមុខ ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​លើ​លោក​នឹង​ចាប់ផ្តើម​ ប៉ុ​ន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពីថ្ងៃ​លិច​នៅ​កីឡដ្ឋាន Al Bayt ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន ៦០,០០០នាក់ ជា​កីឡដ្ឋាន​ថ្មី​សន្លាង​ដែល​សាងសង់​សម្រាប់ World Cup ឆ្នាំនេះ​។ ​ការប្រកួត​ទាំង ៦៤ ក្នុង​រយៈពេល ២៩ថ្ងៃ​ដែលមាន​ក្រុម​ចំនួន ៣២ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ដូ​ហា ​ជាមួយនឹង​កម្មវិធី និង​ព្រឹត្តិការណ៍​វប្បធម៌​ជាច្រើន​ទៀត​នឹងត្រូវ​រៀបចំឡើង​។​ ​ភ្ញៀវទេសចរ​ប្រហែល ១.២លាន​នាក់​ត្រូវបាន​គេ​រំពឹងថា​មកកា​ន់​ប្រទេស​កាតា​ សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក​លើកដំបូង ​នៅលើ​ទឹកដី​ម​ជ្ឈឹ​ម​បូព៌ា​នេះ​។​​កាតា​កំពុង​ញាប់ដៃ​ញាប់ជើង​ ដើម្បី​បង្ហើយ​ការងារ​ដែល​នៅ​សេសសល់​មួយចំនួនក្នុងការ​រៀបចំ World Cup នៅ​ខែ​ក្រោយនេះ ពោលគឺ​កាតា​នឹង​បើកទទួល​ភ្ញៀវទេសចរ World Cup ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា​ខាងមុខនេះ​ ជា​ពេលដែលកាត Hayya ចាប់ផ្តើម​សុពលភាព​។ ​រាល់​ភ្ញៀវ​ទេសចរណ៍​ដែល​មកកាន់​កាតា ទោះបីជា​គ្មាន​គម្រោង​មក​ទស្សនា World Cup ក្តី ត្រូវការ​ចាំបាច់​ឱ្យមានកាត Hayya នេះ​ដើម្បី​ចូល​ប្រទេស​កាតា​បាន​អំឡុង​ព្រឹត្តិការណ៍ World Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Steven Gerrard ត្រូវ​ដកតំណែង​ហើយ​ក្រោយ Aston Villa ចាញ់​នៅ​ទឹកដី Fulham ៣-០

2022/10/21 09:36:15 pm        83
​បាល់ទាត់៖ ​ក្លិប​ Aston Villa បានសំរេច​បញ្ចប់​តំណែង​អ្នកចាត់ការ​លោក Steven Gerrard ហើយ​បន្ទាប់ពី​ចាញ់​នៅ​ទឹកដី Fulham ៣-០ ក្របខណ្ឌ English Premier League យប់មិញ​។ ​​Aston Villa ឈ្នះ​តែ ២ប្រកួត​ប៉ុណ្ណោះ​រដូវ​កាល​នេះ​ក្រៅពីនោះ​ស្មើ៣ និង​ចាញ់ ៦ ធ្លាក់ខ្លួន​ដល់​លេខ ១៧ ក្នុង​តារាង​ឈរ​ពីលើ​តំបន់​គ្រោះថ្នាក់​ដោយសារ​គ្រាប់​បាល់​ចំណេញ​ប៉ុណ្ណោះ​។ ​​លោក Steven Gerrard បាន​ចូលមក​កាន់តំណែង​ដឹកនាំ Aston Villa កាលពី​ខែវិច្ឆិកា ​ឆ្នាំ២០២១ បន្ត​តំណែង​ពី​លោក Dean Smith បន្ទាប់ពី​លាលែង​ពី​ក្លិប​ស្កុ​ត​ឡេ​ន Glasgow Rangers​។ ​​តែ​អតីត​ខ្សែបម្រើ​ក្រុម​ជំរើសជាតិ​អង់គ្លេស និង Liverpool វ័យ ៤២ឆ្នាំ​រូបនេះ​ដឹកនាំ Aston Villa ឈ្នះ​តែ ១៣ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ៤០ប្រកួត​ក្នុង​តំណែង​។ ​​ក្នុង​រជ្ជកាល​របស់ Steven Gerrard, Aston Villa ក៏បាន​នាំយក​កីឡាករ​សំខាន់ៗ​មួយចំនួន​ផងដែរ​ដូចជា Philippe Coutinho ខ្សែការពារ Sevilla, Diego Carlos និង​ខ្សែបម្រើ​បារាំង Boubakar Kamara ជាដើម​។យ៉ាងណាក្តី Diego Carlos រងរបួស​ពេល​បើក​រដូវ​កាល​ស្រប​ពេលដែល Kamara ក៏​របួស​ដល់​ឆ្នាំ​ថ្មី​។ ​​រំលឹកថា Steven Gerrard ដែល​លេង​ជាង ៧០០ប្រកួត​ឱ្យ Liverpool នោះបាន​ចាប់ផ្តើម​អាជីព​ជា​អ្នកចាត់ការ​របស់ខ្លួន​កាលពី​ឆ្នាំ២០១៨ ដឹកនាំ Rangers ឈ្នះ​ពាន​លី​គ​កំពូល​ស្កុ​ត​ឡេ​ន​លើកដំបូង​ក្នុង​រយៈពេល ១០ឆ្នាំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Xhaka ស៊ុត​គ្រាប់​ជ័យជំនះ​ឲ្យ Arsenal ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ Europa League

2022/10/21 07:35:24 pm        76
​បាល់ទាត់៖ ​ក្រុម​នាំមុខគេ​នៅ English Premier League កាំភ្លើង​ធំ Arsenal បាន​កក់​កៅអី​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ UEFA Europa League ហើយ​ក្រោយ​យកឈ្នះ​ក្រុម​ហូ​ឡង់ PSV Eindhoven យប់មិញ ១-០​។ ​​គ្រាប់​បាល់​ជ័យជំនះ​មួយគ្រា​ប់គ​ត់របស់ Arsenal សម្រេចបាន​ដោយ Granit Xhaka នៅ​នាទី​ទី៧០ ដែល​ធ្វើឱ្យ​ក្រុម​របស់លោក Mikel Arteta ឈ្នះ​ពេញ​ទាំង ៤ប្រកួត​នៅក្នុង​ពូ​ល A មាន ១២ពិន្ទុ​។ ​​នេះ​ក៏​ជា​ជ័យជំនះ ៨ប្រកួត​ជាប់​គ្នា​គ្រប់​ក្របខណ្ឌ​ផងដែរ​សម្រាប់ Arsenal តាំងពី​ចាញ់ Manchester United នៅ Old Trafford​។​ ​​អ្វីដែល Arsenal ត្រូវធ្វើ​បន្ទាប់​នោះ​គឺ​រក​ត្រឹម ១ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​ធានាថា​ជា​ក្រុម​លេខ១ ក្នុង​ពូ​ល​ នៅពេលត្រលប់​ទៅ​ទឹកដី​ហូ​ឡង់​វិញ​សប្តាហ៍​ក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Tyson Fury និង Derek Chisora នឹង​ជួបគ្នា​លើក​ទី​៣ ចុងឆ្នាំ​នេះ

2022/10/21 06:50:21 pm        105
​ប្រដាល់៖ ​កំពូល​កីឡាករ​ប្រដាល់​ទំងន់​ធ្ងន់​ពីររូប Tyson Fury និង Derek Chisora នឹង​ឡើង​សង្វៀន​ជួប​គ្នា​ជា​លើក​ទី៣ នៅ​ថ្ងៃទី៣ ខែធ្នូ​ចុងឆ្នាំ​នេះ បន្ទាប់ពី​ការ​បញ្ជាក់​ច្បាស់​ដោយ​ប្រូ​ម៉ូ​ទ័​រ Frank Warren នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ Tyson Fury នឹង​ឡើង​ការពារ​ខ្សែក្រវាត់​ទំងន់​ធ្ងន់ WBC របស់ខ្លួន​ជា​លើក​ទី៣ ទល់នឹង Derek Chisora ដែល​ខ្លួន​ធ្លាប់​ឈ្នះ​ពីរលើក​មកហើយ​។ ​ជំនួប​រវាង​អ្នក​ទាំងពីរ​កាលពី ២លើក​មុន Tyson Fury បាន​យកឈ្នះ Derek Chisora ទាំងពីរ​ប្រកួត​នៅ​ឆ្នាំ២០១១ និង ២០១៤​។ ​តាមពិត​ទៅ Tyson Fury ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ជួប​ជាមួយ Anthony Joshua នៅ​ខែធ្នូ​ខាង​មុខតែ​ការចរចាមិនបាន​សំរេច​។ ​Tyson Fury មិនទាន់​ចាញ់​ការប្រកួត​ណាមួយ​ឡើយ​ចំនួន ៣២ប្រកួត​នៃ​អាជីព​របស់ខ្លួន​ ខណៈដែល​កីឡាករ​វ័យ ៣៨ឆ្នាំ Derek Chisora កំពុងស្ថិត​ក្នុង​ដំណើរ​ចុងក្រោយ​នៃ​អាជីព​របស់ខ្លួន​ បន្ទាប់​ពី​ចាញ់ ៣ ក្នុងចំណោម ៤ប្រកួត​ចុងក្រោយ​។​​កាលពី​ខែកក្កដា​កន្លងទៅ Derek Chisora បានបញ្ចប់​បរាជ័យ ៣ប្រកួត​ផ្ទួនៗ​របស់​ខ្លួន​ដោយ​យកឈ្នះ Kubrat Pulev តែ Tyson Fury នឹង​ឡើង​សង្វៀន​លើកដំបូង​តាំងពី​យកឈ្នះ Dallian Whyte នៅ Wembley កាលពី​ខែមេសា​។​ ​ជំនួប​រវាង Tyson Fury និង Derek Chisora លើក​ទី៣ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី៣ ខែធ្នូ​នៅ​កីឡដ្ឋាន​បាល់ទាត់​របស់ Tottenham Hotspur៕​អត្ថបទ​៖​នាង សុភា​វុ​ធ

FFC ​ប្រកាស​រំសាយ​យុវជន ៩​រូប​ទៀត​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី

2022/10/21 06:23:58 pm        120
​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ (FFC) បានប្រកាស​រំសាយ​យុវជន​ចំនួន ៩​រូប​ទៀតបន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទីក្នុង​ឆ្នាំ​២០២២ នេះ។​ ​យុវជន ៩​រូបដែល​ត្រូវ​ចាក​ចេញពី​បណ្ដុះបណ្ដាល​បាល់ទាត់ គ្រប់គ្រង​ដោយ​សហព័ន្ធ​នេះរួមមាន​កីឡាករ យ៉ង ភូមិន្ទ​, អ៊ា​វ សុវណ្ណារ៉ា​, ហួត វ៉ាន់ណេត​, ម៉េង សុភា​, សួន សាវ​ឌី​, រ៉េត លី​ហេង​, ឃាន់ សុបិន​, ហេង សុវណ្ណ​បញ្ញា និង ចាន់​វិបុល ដា​វីដ ដែល​ពួ​កគេ​ភាគច្រើន​កើត​នៅ​ឆ្នាំ​២០០៤ លើកលែង​កីឡាករ អ៊ាង សុវណ្ណារ៉ា និង សួន សាវ​ឌី ដែល​កើត​នៅ​ឆ្នាំ​២០០៥។​ ​តាមរយៈ​ការប្រកាស​ពី​ការបញ្ចប់​ការសិក្សា​របស់​យុវជន​ទាំង ៩​រូបប្រៀបបាន​ការជូនដំណឹង​ដល់​បណ្ដា​ក្លិប​នានា ក្នុងការ​នាំយក​ពួកគេ​ទៅ​រួមរស់​ជាមួយ​ក្លិបដើម្បី​បន្ដ​អាជីព និង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមជាមួយ​លក្ខខណ្ឌ​ងាយស្រួល ដែល​សម្របសម្រួល​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដោយ​គ្មាន​ការយក​កម្រៃ​ពី​ក្លិប​ណាមួយ​ឡើយ ដោយ​គោរព​តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ ដើម្បី​រួមចំណែក​ជួយ​ដល់​ក្លិបក្នុង​ការកសាង និង​អភិវឌ្ឍន៍​ធនធាន​កីឡាករ​យុ​វជ ជំរុញ​ឲ្យ​វិស័យ​បាល់ទាត់​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមទៀត។​​គេ​ចាំបាន​ថា គិត​ចាប់ពី​ឆ្នាំ​២០១៨ រហូតមកទល់​បច្ចុប្បន្ន នៅ​រៀងរាល់​ចុងឆ្នាំសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែងតែ​ប្រកាស​ពី​យុវជនតិច ឬ​ច្រើនដែល​បញ្ចប់​ការសិក្សា​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ដើម្បី​រំសាយ​ឲ្យ​ពួកគេ​បាន​ចេញ​ទៅ​ប្រកប​អាជីព​តាម​បណ្ដា​ក្លិប​ផ្សេងៗ ហើយ​មកទល់ពេលនេះមាន​យុវជន​ជាច្រើន ដែល​កើតចេញពី​មូលដ្ឋាន​នៅ​ទឹកដី​ខេត្តតាកែវ​នេះ កំពុង​ប្រកប​អាជីព​ជាមួយ​បណ្ដា​ក្លិប​តូចធំ​នានា ហើយ​បានរួម​ចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាច្រើនដូចជា សៀង ច​ន្ធា​, ទេស សម្បត្តិ និង​កីឡាករ​ជាច្រើនរូប​ទៀត៕​អត្ថបទ៖ លី ឈុន​ឡា

Ronaldo ត្រូវ​ដក​ពី​បញ្ជី​ឈ្មោះ​របស់ Manchester United ពេល​ជួប Chelsea សប្តាហ៍​នេះ​

2022/10/21 05:55:53 pm        102
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo កំពុង​ស្ថិតក្នុង​ចំនុចក្តៅ​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United ដែល​ឈាន​ដល់​ការ​កាត់ឈ្មោះ​ចេញពី​បញ្ជី​ពេល​ទៅ​ទឹកដី Chelsea ចុង​សប្តាហ៍​នេះ​។ កីឡា​ករ​​វ័យ ៣៨ឆ្នាំ​រូបនេះ​បាន​ដើរ​ចេញពី​ទីលាន​មុន​ការប្រកួត​ចប់​នៅពេល Manchester United យកឈ្នះ Tottenham Hotspur ២-០ កាលពី​យប់​ថ្ងៃ​ពុធ​។ ​ក្នុងនាម​ជា​កីឡាករ​បម្រុង​ដែល​មិន​ត្រូវបាន​ប្រើប្រាស់​ ជា​អ្វីដែល​អ្នកគាំទ្រ​គិតថា Ronaldo សម្រេចចិត្ត​ដើរចេញ​ពី​ទីលាន តែ​សារព័ត៌មាន​អង់គ្លេស​មួយចំនួន​បាន​ចុះផ្សាយ​ថា មូលហេតុ​ដែល​អតីត​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​ដើរចេញពី​លាន​មុន​ចប់​នោះ គឺ​ដោយសារ​គាត់​បដិសេធ​មិន​ព្រម​ដូរ​ចូល​នៅ​ចុង​ម៉ោង​ នោះ​ទើប​ដើរចេញ​តែម្តង​។ ​Ronaldo បាន​ដើរ​ចេញពី​ទីលាន​នៅ​នាទី​ទី៨៩ ភ្លាមៗ​បន្ទាប់ពី​កីឡាករ​ពីររូប​ត្រូវបាន​ដូរ​ចូលរួម​មាន Christian Eriksen និង Anthony Elanga​។ ​​បញ្ហា​របស់ Ronaldo កាត់​តែ​ក្តៅ​នៅ Old Trafford ដែល​បាន​បន្សល់​នូវ​អនុស្សាវរីយ៍​ដ៏​អាក្រក់​មួយ​ផងដែរ​ចំពោះ​អ្នកគាំទ្រ ជាពិសេស​ចំពោះ​ក្លិប​ដែល​ខ្លួន​ចាប់ផ្តើម​អាជីព​ដ៏​ជោគជ័យ​មកដល់ពេលនេះ​។​​អ្នកវិភាគ​បាល់ទាត់​ភាគច្រើន​នៅ​អង់គ្លេស​បានលើកឡើង​ស្រដៀង​គ្នា​ថា ទង្វើរ​របស់ Ronaldo បាន​បង្ហាញ​ពី​អាកប្បកិរិយា​មិន​គោរព​ចំពោះ​ក្លិប ចំពោះ​គ្រូបង្វឹក ចំពោះ​អ្នក​រាល់គ្នា​។ ​ការសំរេចចិត្ត​មិន​ដាក់ឈ្មោះ Ronaldo នៅពេល Manchester United ធ្វើដំណើរ​ទៅ​ទឹកដី Chelsea ចុង​សប្តាហ៍​នេះ​របស់លោក Erik ten Hag ចាត់ទុកថា​ ជា​វិធានការ​វិន័យ​មួយ​តឹងរ៉ឹង​តបស្នង​ទៅលើ​អ្វីដែល Ronaldo និង​ជា​មេរៀន​មួយ​សម្រាប់​កីឡាករ​ផ្សេងទៀត​នៅក្នុង​ក្លិប​។ ​ការធ្វើ​បែបនេះ​របស់​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​រូបនេះ បានទទួល​ការគាំទ្រ​ក្លិប និង​អ្នកគាំទ្រ​ភាគច្រើន​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ធ្វើ​ឡើង​លើក​ទី​៣ លើ​ទឹកដី​ក្លិប​ភ្នំពេញ​ក្រោ​ន

2022/10/21 05:27:55 pm        175
​បាល់ទាត់៖ កីឡដ្ឋាន​ Smart RSN ​នៃ​ក្លិប​ភ្នំពេញ​ក្រោ​នត្រូវបាន​ជ្រើសរើស​ជា​ទឹកដី​កណ្ដាល សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ រវាង​ក្រុម​បឹងកេត និង​វិសាខាដែល​គ្រោង​ធ្វើការ​ប្រកួត​នា​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ។​ ​នេះ​ជា​លើក​៣ ហើយដែល​ការប្រកួត​ដំណាក់​កា​លលើក​ពាន បានរៀបចំ​ឡើង​នៅ​ទឹកដី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ឆ្នាំ​២០១៩ ដែល​គ្រង​តំណែង​ជើងឯក​ដោយ​ក្រុម​បឹងកេត និង​ឆ្នាំ​២០២១ គ្រង​តំណែង​ជើងឯក​ដោយ​ក្រុម​វិសាខា មុន​ក្រុម​ខ្លាំង​ទាំងពីរត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រនា​ដើមខែ​ក្រោយ។​ ​មុន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បឹងកេតគឺ​បាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជាទាំង ២​ជើងក្នុង​លទ្ធផល ៥-០ ក្នុងនោះ​ជើង​ទី​១ បឹងកេតបានទទួល​ជ័យជម្នះ​ក្នុង​ដី ៣-០ និង​ជើង​ទី​២ ពួកគេ​បាន​យកឈ្នះ​ក្រៅ​ដី ២-០។ រីឯ​វិសាខាបាន​យកឈ្នះ​ភ្នំពេញ​ក្រោ​នទាំង ២​ជើងដោយ​លទ្ធផល ៤-២ ពោលគឺ​ទាំង​ក្នុង​ដី និង​ក្រៅ​ដី វិសាខាបានទទួល​ជ័យជម្នះ ២-១ ដូចគ្នា។​​គួរ​ដឹងថា វិសាខា បាន​គ្រង​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ២​សម័យ​មកហើយកាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ខណៈ​បឹងកេតធ្លាប់បាន​លើក​ពាន​ម្ដងកាលពី​ឆ្នាំ​២០១៩។ នេះ​ជា​លើកដំបូង​ហើយដែល​ក្រុម​ទាំងពីរបាន​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដ្បិត​កន្លងមក បឹងកេត និង​វិសាខាធ្លាប់បាន​ជួបគ្នា​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ។ ប៉ុន្ដែ​មុន​ឈានដល់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក៏​នឹងមាន​ជំនួប​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ រវាង​ភ្នំពេញ​ក្រោ​ន និង​អគ្គិសនី​កម្ពុជានៅ​រសៀល​ថ្ងៃ​ជាមួយគ្នា​នោះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ពេជ្រ សម្បតិ្ត និង​គ្រូបង្វឹក​សង្ឃឹម​យក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ជូន​អ្នកគាំទ្រ​គុន​ខ្មែរ​ឱ្យ​បាន​

2022/10/21 05:03:03 pm        102
​គុនខ្មែរ៖ ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ ប្រភេទ​ទំងន់ ៦០គីឡូក្រាម​នឹង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​។ ​​ការប្រកួត​នៅ​សង្វៀន​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ​របស់​អគ្គនាយក​ដ្ឋា​ន​វិទ្យា និង​ទូរទស្សន៍​បាយ័ន​នឹង​ពេញ​ដោយ​អ្នកគាំទ្រ​មក​ទស្សនា​ផ្ទាល់​ច្រើន​ណែនណាន់តាន់តាប់ ​ដើម្បី​គាំទ្រ​គុន​ខ្មែរ​ជាពិសេស​កីឡាករ​ ពេជ្រ សម្បត្តិ​ ដែល​ឡើងមក​ដល់​វគ្គផ្តាច់ព្រ័ត្រ​ជួប​ជាមួយ​កីឡាករ​ថៃ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន​។ ​​ជា​ពន្លក​កីឡាករ​គុន​ខ្មែរ​វ័យក្មេង និង​មាន​បទពិសោធ​ប្រកួត​មិន​ដល់ ២ឆ្នាំ​ផង ពេជ្រ ស​ម្ប​តិ្ត ​បាន​ឆក់យក​បេះដូង​អ្នកគាំទ្រ​គុន​ខ្មែរ​ទូទាំងប្រទេស​ ពី​ក្មេង​ម្នាក់​ដែល​គេ​មើលស្រាល​សមត្ថភាព​ពេល​ចាប់ផ្តើម​អាជីព រហូត​ខ្វះ​មួយ​ជំ​ហ៊ាន​ទៀតប៉ុណ្ណោះ​ដើម្បី​គ្រង​ខ្សែក្រវាត់​នៅ​សង្វៀន​ដែលមាន​ការគាំទ្រ​ខ្លាំង​បំផុត​នៅ​ប្រទេស​កម្ពុជា​។ ​​ជុំវិញ​ការត្រៀម​លក្ខណៈ​មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ពេជ្រ ស​ម្ប​តិ្ត ​បានឱ្យដឹងថា ​ត្រៀមខ្លួន​បានល្អដើម្បី​នាំយក​ខ្សែក្រវាត់​ជូន​អ្នកគាំទ្រ​គុន​ខ្មែរ​។​​ចំណែក​គ្រូបង្វឹក​ផ្ទាល់​របស់ ​ពេជ្រ សម្បត្តិ ដែលជា​អតីត​កំពូល​កីឡាករ​ប្រដាល់​គុន​ខ្មែរ​មួយរូប​គឺ​លោក ពេជ្រ សុផាន់​ជឿជាក់ថា​ ពេជ្រ សម្បត្តិ​ អាចធ្វើ​បាន និង​សង្ឃឹម​ច្រើន​ទៅលើ​ ពេជ្រ សម្បត្តិ ក៏ដូចជា​អំពាវនាវ​ឱ្យ​បងប្អូន​អ្នកគាំទ្រ​គុន​ខ្មែរបន្ត​គាំទ្រ និងលើកទឹកចិត្ត​ឱ្យ ពេជ្រ ស​ម្ប​តិ្ត ​ជោគជ័យ​ថ្ងៃអាទិត្យ​នេះ​។ ​​សូមបញ្ជាក់ថា ​ក្រៅពី​គូ​ពេជ្រ ស​ម្ប​តិ្ត​ជួប​ជាមួយ ផាត់​ថា​ណា​ស៊ីត​អា​ចាន​វីន​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក៏​នឹងមាន​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣ ផងដែរ​ដែលជា​ជំនួប​រវាង​អ្នកចាញ់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទាំងពីរ ធន់ ផានិត ជួប​ជាមួយ​កីឡាករ​ថៃ ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក​។ ​​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​វេលា​ម៉ោង ៦ល្ងាច​តទៅ​ផ្សាយ​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​បាយ័ន និង​ផេ​ក​ផ្លូវការ​នៅបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​៕អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Davis Cup ​ក្រុម​៤ ក្រោយ​ឈ្នះ ៣​ប្រកួត​ជាប់​គ្នា​

2022/10/21 04:48:20 pm        105
​វាយ​កូន​បាល់​៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍​ Davis Cup ​ក្រុម​៤ ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នីឆ្នាំ​២០២២ បន្ទាប់ពី​ដណ្ដើមបាន​ជ័យជម្នះ ៣​ប្រកួត​ផ្ទួនៗក្នុង​ពូ​ល​ A ​គ្រា​ដែល​ប្រកួត​បញ្ចប់​ពូ​លកាលពី​ល្ងាច​ថ្ងៃទី​២០ ខែតុលា​ម្សិលមិញ កម្ពុជាបាន​យកឈ្នះ​ក្រុម​ទួ​កមេ​នី​ស្ថានដោយ​លទ្ធផល ២-១។​ ​ជំនួប​បញ្ចប់​ពូ​ល​ A ​លើ​ទឹកដី​ប្រទេស​បា​រ៉ែ​ន​នេះបានបញ្ចប់​ការប្រកួត​យ៉ាង​ស្វិតស្វាញ ដោយ​ការប្រកួត​បើកឆាក​សម្រាប់​វិញ្ញាសា​ឯកត្តជន​ដំបូង កីឡាករ​កម្ពុជា ឡុង សំនៀង បាន​យកឈ្នះ​កីឡាករ​ Rogusskiy, Y. ​នៅ​សិត​ទី​១ ដោយ​​ពិន្ទុ ៦-៣ មុន​កីឡាករ​ទួ​កមេ​នី​ស្ថាន​រូបនេះវាយបក​យកឈ្នះ​វិញនៅ​សិត​ទី​២ និង​សិត​ទី​៣ ដោយ​ពិន្ទុ ៧-៥ និង ៦-៣។​ ​យ៉ាងណាក្ដី​សម្រាប់​វិញ្ញាសា​ឯកត្តជន​ទី​២ កម្ពុជា​កម្ពុជា ប៊ុន កេ​ន្នី បាន​ដណ្ដើម​ជ័យជម្នះ​វិញដោយបាន​យកឈ្នះ​កីឡាករ​ Orazmuhamedow Meylis ​ដោយ​លទ្ធផល ២-០​សិត​ជាមួយ​ពិន្ទុ ៦-១ និង ៦-០ មុន ប៊ុន កេ​ន្នី ចាប់​ដៃគូ​ជាមួយ​កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក​ Mathew Krusling ​យកឈ្នះ​ក្រុម​ទួ​កមេ​នី​ស្ថានដែលមាន​កីឡាករ​ Orazmuhamedow Meylis ​និង​ Rogusskiy, Y. ​ដោយ​លទ្ធផល​ ២-០​សិតជាមួយ​ពិន្ទុ ៦-១ និង ៦-១ ដូចគ្នា។​​នេះ​គឺជា​ជ័យជម្នះ​លើក​ទី​៣ ក្នុង​ពូ​ល​ A ​របស់​កម្ពុជា បន្ទាប់ពី​ប្រកួត​បើកឆាក​ឈ្នះ​ប៊ូ​តាន ៣-០ និង​ប្រកួត​បន្ទាប់​ឈ្នះ​ម៉ុង​ហ្គោ​លី ៣-០។ តាមរយៈ​ជ័យជម្នះ ៣​ប្រកួត​ផ្ទួនៗ​នេះ ធ្វើ​ឲ្យ​កម្ពុជាឈរ​កំពូល​តារាង​ពូ​ល​ A ​ដែល​ត្រូវ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​ត្រូវ​ជួប​ក្រុម​លេខ​១ នៃ​ពូ​ល​ B ​គឺ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរីដែល​គ្រោង​ប្រកួត​កាត់សេចក្ដី​នា​ថ្ងៃទី​២២ ខែតុលា​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុម​ទទួលបាន​ជ័យជម្នះនឹង​ទទួលបាន​កៅអី​ក្រុម​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup 2023 ​។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាពី​ប្រទេស​បា​រ៉ែ​ន ដោយ​ពុំមាន​ការប្រកួត​ខ្វែង​នោះទេ ពោលគឺ​ក្រុម​ឈរ​លេខ​១ នៃ​ពូ​ល​ A ​និង​ពូ​ល ​B ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​នីមួយៗនឹងត្រូវ​ជួបគ្នា​ដណ្ដើម​ជើងឯក​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM