ពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា
ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់

ព័ត៌មានកីឡា

អតីត​ខ្សែបម្រើ Man City, Fabian Delph ប្រកាស​ចូលនិវត្តន៍​ត្រឹម​វ័យ ៣២ឆ្នាំ

2022/09/28 09:31:25 pm        78
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ Manchester City, Fabian Delph បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ​ត្រឹម​វ័យ ៣២ឆ្នាំ​ប៉ុណ្ណោះ​។ ​Fabian Delph ដែល​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស​បាន ២០លើក​ដែរនោះបានបង្ហាញ​ខ្លួន​នៅ​ក្របខណ្ឌ English Premier League ជាង ២០០ប្រកួត​ជាមួយ Leeds United, Aston Villa, Manchester City និង Everton​។​ ​​ក្នុង​រយៈពេល ១៦ឆ្នាំ​នៃ​អាជីព​បាល់ទាត់​របស់ខ្លួន Fabian Delph បានឈ្នះ​ពាន English Premier League ពីរលើកជាមួយ Manchester City និង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ League Cup និង FA Cup ជាមួយ Aston Villa​។ ​ចុងក្រោយ​នៃ​អាជីព​របស់ខ្លួន Fabian Delph បាន​ផ្លាស់​មកកាន់ Everton នៅ​ឆ្នាំ២០១៩ និង​បង្ហាញខ្លួន​បាន ៣៥លើក​ប៉ុណ្ណោះ​ដោយសារ​មាន​របួស​ញាំញី​។ ​Fabian Delph ទើបតែ​បាន​ចាក​ចេញពី Everton កាលពី​ខែកក្កដា​ប៉ុណ្ណោះ​ក្រោយ​ផុត​កិច្ចសន្យា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រេ​ស៊ី​ល​ឈ្នះ​ទុយ​នី​ស៊ី​ជំនួប​មិត្តភាព ​តែ Richarlison រង​ការរើសអើង

2022/09/28 06:30:31 pm        104
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Spurs, Richarlison ជាថ្មី​ម្តងទៀត​បាន​រងគ្រោះ​ក្នុងការ​រើសអើង​ពី​អ្នកគាំទ្រ អំឡុង​ការប្រកួត​ដែល​ប្រេ​ស៊ី​ល​យកឈ្នះ​ទុយ​នី​ស៊ី ៥-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​យប់មិញ​នេះ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ​​Richarlison ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ ២-០ បន្ទាប់ពី​គ្រាប់​ដំបូង​ធ្វើបាន​ដោយ Raphinha តែ​ការអបអរសាទរ​គ្រាប់​បាល់​របស់ Richarlison នោះ អ្នកគាំទ្រ​បាន​ចោល​ចេក​មកលើ​ទីលានដែលជា​ទង្វើរ​រើសអើង​មួយ​។ ​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល ក៏ដូចជា​ម្ចាស់ផ្ទះ​បារាំង​បាន​ថ្កោលទោស និង​ទទូច​ឱ្យ​រកមុខ​អ្នកគាំទ្រ​ដែលមាន​ទង្វើរ​អសីលធម៌​នេះ​។ ​​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​បាន​បន្ត​ការត្រៀម​លក្ខណៈ​យ៉ាង​ល្អ​របស់ខ្លួន​មុន​ឈានទៅ World Cup 2022 នៅ​កាតា​ឆ្នាំនេះ​តាមរយៈ​ជ័យជំនះ​បន្តបន្ទាប់​នៅ​ការប្រកួត​អន្តរជាតិ​នានា​។ ​​Raphinha រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​វគ្គ​ទី១ ខណៈ Neymar ក៏​រកបាន​មួយ​គ្រាប់​ដែរ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​ដែលជា​គ្រាប់​ទី៧៥ របស់គេ​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ដេញ​ពី​តាម​ពីក្រោយ​កំណត់ត្រា​របស់ Pele តែ ២គ្រាប់​ប៉ុណ្ណោះ​។ ​ប្រេ​ស៊ី​ល​ស្ថិតក្នុង​ពូ​ល G នៅ World Cup ដោយ​នឹងត្រូវ​ជួប​ជាមួយ​ស៊ែ​ប ស្វីស និង​កា​មេ​រូ​ន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​ចាប់អារម្មណ៍​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​អាស៊ី ៤​ទល់​៤

2022/09/28 06:13:53 pm        122
​បាល់​ទះ៖ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ចង់​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​ជើងឯក​អាស៊ី ៤​នាក់ទល់ ៤​នាក់ ដើម្បី​បង្ហាញ​ពី​សក្ដានុពល​វិស័យ​កីឡាបាល់ទះ​ជាតិទៅលើ​ឆាក​អន្ដរជាតិ ពិសេស​ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​ការលើកឡើង​នេះ បន្ទាប់ពី​លោក​បានទទួល​សារ​ពី​សហព័ន្ធ​កីឡាបាល់ទះ​អាស៊ី ដែល​គ្រោង​រៀបចំ​ការប្រកួត​បាល់ទះ​ឆ្នេរ​ខ្សា​ល់ ៤​ទល់​៤ នាពេល​ឆាប់ៗ​ខាងមុខ ហើយ​លោក​ក៏បាន​ផ្ញើ​សារ​តប​វិញ​ថា កម្ពុជា​ចាប់អារម្មណ៍ និង​ចង់​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។ តាមរយៈ​នេះ លោក​នឹង​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ ក៏ដូចជា​សហព័ន្ធ​អន្ដរជាតិដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​នេះ។​​គួរ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ វិស័យ​បាល់ទះ​កម្ពុជាត្រូវបាន​ចាប់អារម្មណ៍​ខ្លាំង​ពី​អន្ដរជាតិ បន្ទាប់ពី​ក្រុម​បាល់​ទះ​ក្នុង​សាល​កម្ពុជាដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ លើកដំបូង​ក្នុង​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម។ ហេតុនេះ សហព័ន្ធ​អន្ដរជាតិតែង​អញ្ជើញ​ថ្នាក់ដឹកនាំ និង​មន្ដ្រី​បច្ចេកទេស​កម្ពុជាចូលរួម​កម្មវិធី​ផ្សេងៗ ទាំង​ការប្រកួត និង​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស ដើម្បី​គាំទ្រ​វិស័យ​កីឡាបាល់ទះ​កម្ពុជា ទាំង​បាល់ទះ​ក្នុង​សាល និង​បាល់ទះ​ឆ្នេរ​ខ្សាច់ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ផងដែរ៕អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​សហព័ន្ធ​វ៉ូ​វី​ណា​ម​ស្នើ​ទូរទស្សន៍​ក្នុងស្រុក​បង្កើត​ឲ្យ​មានការ​ប្រកួត ២​ដង​ក្នុង​មួយ​ឆ្នាំ​

2022/09/28 06:03:43 pm        99
​​វ៉ូ​វី​ណា​ម​៖ ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានស្នើ​សុំ​ឲ្យ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក ពិចារណា​រៀបចំ​កម្មវិធី​ប្រកួត​ឲ្យ​បាន​យ៉ាងហោច ២​ដង​ក្នុង ១​ឆ្នាំដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ដុស​ខាត​សមត្ថភាព​កម្រិត​ខ្ពស់ដល់​កីឡាករ​-​កីឡាការិនី​ត្រៀម​ការប្រកួតប្រជែង​លើ​​ឆាក​អន្ដរជាតិ ។​ ​ការគូសបញ្ជាក់​នេះ ក្រោយ​បញ្ចប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិកាលពី​ថ្មីៗ ដ្បិត​ឯកឧត្តម​យល់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ក៏ដូចជា​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នាពេលខាងមុខមិនទាន់​គ្រប់គ្រាន់​សម្រាប់​កីឡាករ​-​កីឡាការិនី​​ដុសខាត់​សមត្ថភាព​នោះទេ។ ហេតុនេះសហព័ន្ធ​ស្នើ​ឲ្យ​ទូរទស្សន៍​ក្នុងស្រុក បង្កើត​ឲ្យ​មាន​សង្វៀន​ប្រកួត​បន្ថែម​ឲ្យ​បាន​លើសពី ២​ដង​ក្នុង​មួយឆ្នាំដើម្បី​ឲ្យ​កីឡាករ​-​កីឡាការិនី​បង្កើន​សិទ្ធ​ផល បន្សាំ​ខ្លួន ពង្រឹងសមត្ថភាព ស្មារតី ពិសេស​បច្ចេកទេស និង​យុទ្ធសាស្ដ្រ​លើ​វិញ្ញាសា​ប្រកួត​របស់ខ្លួន។​ ​ឯកឧត្តម​ប្រធាន​សហព័ន្ធ​បាន​សង្កត់ធ្ងន់ថា កាលណា​មានការ​ប្រកួត​កាន់តែច្រើននឹងធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនីមាន​ភាពជឿជាក់ និង​មាន​ស្មារតី​ប្រយុទ្ធកាន់តែ​ល្អប្រសើរ​នៅលើ​ទីលាន ត្រៀម​ធ្វើការ​ប្រកួតនៅក្នុង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​នានា ពិសេស​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។​​ដោយឡែក​សហព័ន្ធ​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​សហការ​រៀប​ចំលើ​ការងារ​បច្ចេកទេស ក្នុង​ការរៀបចំ​មន្ដ្រី​ជំនាញ​ចូលរួម​រៀបចំ​ការប្រកួត និង​ពិនិត្យមើល​ពី​សិទ្ធ​ផល កម្លាំងកាយ និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី ដោយ​គោរព​តាម​និយាម​បច្ចេកទេស​អន្ដរជាតិ ដើម្បី​ធានាបាន​នូវ​ការប្រកួត​ប្រកបដោយ​ភាពត្រឹមត្រូវ។ ម្យ៉ាង​ក៏​ជា​ឱកាស​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស ដូចជា​អាជ្ញាកណ្ដាល​-​ចៅក្រមត្រៀម​កាត់សេចក្ដី​ក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម អ៊ូ រតនា។​ ​គួរ​ដឹងថា កីឡា​វ៉ូ​វី​ណា​មគឺជា​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជាក្នុងការ​ស្វែងរក​មេដាយ​ជូន​ជាតិ ជាក់ស្ដែង​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម កាលពី​ខែឧសភា​កន្លងទៅ ពួកគេ​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេសរុប ១៤​គ្រឿងរួមមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៩។ ប៉ុន្ដែ​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា សហព័ន្ធ​បានដាក់​គោលដៅ​ដណ្ដើម​មេដាយមាស​ឲ្យ​បាន​យ៉ាងហោច ៩​គ្រឿង៕​អត្ថបទ៖ លី ឈុន​ឡា​

ម្ចាស់ផ្ទះ​កាតា​បង្អួត​រថ​យន្ត​ក្រុង​ដឹក​អ្នកដំណើរ ៤​ពាន់​គ្រឿង​ប្រើ​ប្រាស់​សម្រាប់ World Cup

2022/09/28 05:39:56 pm        171
​បាល់ទាត់៖ ​ម្ចាស់ផ្ទះ​កាតាបានដាក់​បង្ហាញ និង​ធ្វើតេស្ត​សាកល្បង​នៃ​ការប្រើប្រាស់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ World Cup 2022 ខែវិច្ឆិកា​ខាងមុខ នៅពេល​ប្រទេស​ដ៏​តូច​ក្នុង​តំបន់​អារ៉ាប់​មួយ​នេះ​នឹង​ទទួល​អ្នកគាំទ្រ​បាល់ទាត់​ប្រមាណ ១លាន ២សែន​នាក់​។ ​​លោក Thani Al Zarraa ដែល​ទទួលបន្ទុក​មើល​ការខុសត្រូវ​ គ្រប់គ្រង​លើ​មធ្យោបាយ​ដឹកជញ្ជូន​មនុស្ស​តាម​រថយន្តក្រុង​បាន​និយាយថា រថយន្តក្រុង​ប្រមាណ ៤ពាន់​គ្រឿង​នឹងត្រូវ​យកមកប្រើ​ប្រាស់​សំរាប់​ព្រឹត្តិការណ៍​បាល់ទាត់​ធំជាងគេ​នៅលើ​លោក​មួយ​នេះ​។​ ​​ក្នុងចំណោម ៤ពាន់​គ្រឿង​នោះ​មាន ៣ពាន់​គ្រឿង​ទើប​ទិញ​ថ្មីៗ ហើយ​ក្នុងចំណោម​នោះដែរ​មាន ៧០០គ្រឿង​ប្រើប្រាស់​ថាមពលអគ្គីសនី​។ ​​រថយន្តក្រុង​ទាំងអស់នេះ​នឹង​ប្រើប្រាស់​សម្រាប់​ដឹក​អ្នកដំណើរ​ជា​អ្នកគាំទ្រ ពី​តំបន់​ប្រជុំជន​សំខាន់ៗ​ទៅកាន់​កីឡដ្ឋាន​ទាំង ៨ និង​គោលដៅ​ផ្សេងៗ​ទៀត​។​​អ្នកជិះ​រថយន្តក្រុង​ទាំងនេះ​នឹងមិន​ត្រូវ​គិត​ប្រាក់​ឡើយចំពោះ​អ្នកគាំទ្រ​ណា​ដែលមាន​កាត Hayya ដែល​ប្រៀបបាន​នឹង​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​។ ​​រាល់​ភ្ញៀវ​ទេសចរណ៍​ដែល​មកកាន់​កាតា ទោះបីជា​គ្មាន​គម្រោង​មក​ទស្សនា World Cup ក្តី ត្រូវការ​ចាំបាច់​ឱ្យមានកាត Hayya នេះ​ដើម្បី​ចូល​ប្រទេស​កាតា​បាន​អំឡុង​ព្រឹត្តិការណ៍ World Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ចិន Zhou Guanyu បន្ត​នៅ​ជាមួយ​ក្រុម F1 Alfa Romeo មួយ​រដូវ​កាល​ទៀត​

2022/09/28 05:07:07 pm        64
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង Formula One ចិន Zhou Guanyu នឹង​នៅ​បន្ត​ស្នាក់នៅ​ជាមួយ​ក្រុម​ប្រណាំង F1 Alfa Romeo មួយ​រដូវ​កាល​ទៀត​នៅ​ឆ្នាំ២០២៣ ខាងមុខ​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះបានទទួល​ការកោតសរសើរ​ខ្លាំង​ពី​នាយក​បញ្ជា​បច្ចេកទេសរ​បស់ Alfa Romeo លោក Frederic Vasseur ពី​ការអភិវឌ្ឍ​ខ្លួន​ក្រោយ​ឡើង​មកពី Formula Two​។ ​​ចំណែក Zhou Guanyu ក៏បាន​សម្តែង​អារម្មណ៍​រីករាយ​ដែរ​សំរាប់​ការសហការ​ជាមួយ Alfa Romeo មួយ​រដូវ​កាល​ទៀត​នេះ​។ ​សូមបញ្ជាក់ថា Zou Guanyu ទើបតែ​ឡើងមក​កាន់ចង្កូត F1 រដូវ​កាល​ដំបូង​ក្នុង​ឆ្នាំ២០២២ នេះ​ប៉ុណ្ណោះ​តែ​រកបាន ៦ពិន្ទុ​ក្នុងចំណោម ៥២ពិន្ទុសរុប​របស់​ក្រុម Alfa Romeo ដែល​កំពុង​ឈរ​លេខ ៦ ក្នុង​តារាង​ផលិត​។ ​​Zhou Guanyu មាន​ស្ថិតិ​ជា​មធ្យម​ក្នុងការ​ប្រណាំង​នៅ​ពីក្រោម ០.៤វិនាទី​ប៉ុណ្ណោះ​បើ​ប្រៀបធៀប​ជាមួយ​មិត្ត​រួម​ក្រុម​កីឡាករ​ហ្វាំ​ង​ឡង់ Valtteri Bottas ដែល​រកបាន ៤៦ពិន្ទុ​រដូវ​កាល​នេះ​ក្រោយ​ចាក​ចេញពី Mercedes ក្រោយ​ចប់​រដូវ​កាល​មុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អាល្លឺម៉ង់​ប្រកាស​ផ្តល់ប្រាក់​រង្វាន់ ៤០​ម៉ឺន​អឺរ៉ូ​ម្នាក់​សម្រាប់​កីឡាករ​ជំរើសជាតិ ​ប្រសិន​ឈ្នះ​ជើងឯក World Cup ឆ្នាំនេះ

2022/09/27 09:59:03 pm        74
​បាល់ទាត់៖ ​កីឡាករ​របស់​ក្រុម​ជំរើសជាតិ​អាល្លឺម៉ង់​ម្នាក់ៗ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ៤០ម៉ឺន​អឺរ៉ូ​ ប្រសិនបើ​អាល្លឺម៉ង់​អាច​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​ឆ្នាំនេះ នេះ​បើតាម​ការប្រកាស​ផ្លូវការ​របស់​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ DFB កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះមានការ​កើនឡើង​បើ​ប្រៀបធៀប​នឹង World Cup 2018 នៅ​រុស្ស៊ី​ដោយ​អាល្លឺម៉ង់​គ្រោង​ផ្តល់​ប្រាក់រង្វាន់ ៣៥ម៉ឺន​អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយ​នាក់ តែ​អាល្លឺម៉ង់​បាន​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ប៉ុណ្ណោះ​។ ​កាលពីពេល​អាល្លឺម៉ង់​ឈ្នះ​ពាន World Cup 2014 នៅ​ប្រេ​ស៊ី​ល​កីឡាករ​ម្នាក់ៗ​ទទួលបាន​ប្រាក់រង្វាន់ ៣០ម៉ឺន​អឺរ៉ូ​នៅពេលនោះ​។​​ជាមួយគ្នា​នោះដែរ ប្រសិនបើ​ឆ្លង​ផុត​វគ្គ​វិលជុំ​ក្នុង​ពូ​ល​កីឡាករ​អាល្លឺម៉ង់​ម្នាក់ៗ​នឹង​ទទួលបាន​ប្រាក់​រង្វាន់ ៥ម៉ឺន​អឺរ៉ូ ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​ទទួលបាន ១០ម៉ឺន​អឺរ៉ូ ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ១៥ម៉ឺន​អឺរ៉ូ ទទួលបាន​​ចំណាត់​ថ្នាក់​លេខ​បី ២០ម៉ឺន​អឺរ៉ូ និង​ជើងឯក​រង ២៥ម៉ឺន​អឺរ៉ូ​។ ​អាល្លឺម៉ង់​ស្ថិតក្នុង​ពូ​ល E នៅ World Cup ឆ្នាំនេះ​ជាមួយអេ​ស្ប៉ា​ញ កូ​ស្តា​រី​កា និង​ជប៉ុន​។ ​ព្រឹត្តិការណ៍ World Cup 2022 នៅ​កាតា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ​ខណៈ​អាល្លឺម៉ង់​នឹង​ជួប​ជាមួយ​ជប៉ុននៅ​ថ្ងៃទី២៣៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម F1 Alpha Tauri សម្រេច​រក្សា​កៅអី​កីឡាករ​ជប៉ុន Yuki Tsunoda នៅ​ឆ្នាំក្រោយ​

2022/09/27 09:37:33 pm        78
​​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត F1 ជប៉ុន Yuki Tsunoda នឹង​នៅតែ​ជា​កីឡាករ​របស់​ក្រុម​ប្រណាំង Red Bull Alpha Tauri ដដែល​សម្រាប់​ឆ្នាំ២០២៣ ខាងមុខ​។ ​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ធ្វើ​បានល្អ​ក្នុង​រដូវ​កាល ២០២២ នេះ​មិន​ខុសគ្នា​ឆ្ងាយ​ប៉ុន្មាន​ឡើយ ​បើ​ប្រៀបធៀប​ជាមួយនឹង​មិត្ត​រួម​ក្រុម​កីឡាករ​បារាំង Pierre Gasly​។ ​​លោក Franz Tost នាយក​បញ្ជា​បច្ចេកទេស​របស់​ក្រុម Alpha Tauri និយាយថា Yuki Tsudona ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព​ម្នាក់ ហើយ​រូបគេ​តែងតែ​អភិវឌ្ឍ​ខ្លួន​ល្អ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ​Yuki Tsunoda កំពុង​ឈរ​លេខ ១៦ ក្នុង​តារាង​ជើងឯក​ពិភពលោក​បច្ចុប្បន្ន​មាន ១១ពិន្ទុ ​ខណៈ​មិត្ត​រួម​ក្រុម Pierre Gasly ឈរ​លេខ ១១ មាន ២២ពិន្ទុ​។ ​Yuki Tsunoda ធ្លាប់មាន​លទ្ធផល​ល្អ​បំផុត​គឺ​នៅ Abu Dhabi អារ៉ាប់​រួម​ឆ្នាំ២០២១ ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronnie O’Sullivan ធ្លាក់​ត្រឹម​ជុំ​ទី១ ​ស្នូកឃ័រ​ជើងឯក British Open

2022/09/27 06:30:55 pm        176
​ស្នូកឃ័រ៖ ​កំពូល​កីឡាករ​ស្នូកឃ័រ​ជើងឯក​ពិភពលោក ៧សម័យ Ronnie O’Sullivan បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ស្នូកឃ័រជើងឯក British Open ត្រឹម​ជុំ​ទី១ ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​លំដាប់​លេខ ៦៣ ពិភពលោក Alexander Ursenbacher​។ ​​នេះ​ជា​បរាជ័យ​លើក​ទី៣ របស់ Ronnie O’Sullivan ក្នុង​ប្រវត្តិ​ជួប​ជាមួយ​កីឡាករ​ស្វីសវ័យ ២៦ឆ្នាំ​រូបនេះ​។ ​កីឡាករ​វ័យ ៤៦ឆ្នាំ Roonie O’Sullivan ឈ្នះ​តែមួយ​ប្រកួត​គត់​ក្នុង​ប្រវត្តិ​ជួបគ្នា ៤​លើក​ជាមួយ Alexander Ursenbacher​។ ​អ្នកការពារ​តំណែង​ជើងឯក​ពិភពលោក O’Sullivan ចាប់ផ្តើម​ដោយ​ត្រូវបាន Ursenbacher នាំមុខ​មុន ២ហ្វ្រេ​ម មុនពេល​ដែល​តាម​បាន​មួយ​ហ្វ្រេ​ម​វិញ​នៅ​ហ្វ្រេ​ម​ទី៣​។ ​​យ៉ាងណាក្តី Ursenbacher ដែល​កំពុងមាន​ទំរង់​ល្អក៏បាន​យកឈ្នះ ២ហ្វ្រេ​ម​ផ្ទួនៗ​ដើម្បី​យកឈ្នះ​ការប្រកួត​ដោយ​លទ្ធផល ៤-១ហ្វ្រេ​ម​។​​ចំណែកឯ​លទ្ធផល​ផ្សេងទៀត Shaun Murphy បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ Gary Wilson និង​ជា​បរាជ័យ​មិន​អស់ចិត្ត បន្ទាប់​គ្រាប់​កាត់សេចក្តី​ចុងក្រោយ​នៃ​ហ្វ្រេ​ម​កាត់សេចក្តី​ទី៧ Murphy វាយ​បញ្ចូល​ឡូ​គ្រាប់​ខ្មៅ​ចុងក្រោយ​តែ​គ្រាប់​សបែ​ជា​ធ្លាក់ចូល​ឡូ​ដែរ ធ្វើឱ្យ Gary Wilson ជា​អ្នកឈ្នះ​ដោយ​លទ្ធផល ៤-៣ហ្វ្រេ​ម​។ ​​រីឯ​អ្នកការពារ​តំណែង​ជើងឯក​នៅ British Open នេះ​កីឡាករ​ជើងចាស់ Mark Williams មិនមាន​បញ្ហា​ឡើយដោយ​បន្តដំណើរ​ទៅ​ជុំ​ទី២ ជាមួយនឹង​អតីត​ជើងឯក​ពិភពលោក​ទាំងពីរ Judd Trump និង Mark Selby៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Nicolas Latifi នឹង​បាត់បង់​កៅអី F1 ពី​ក្រុម Williams ក្រោយ​ចប់​រដូវ​កាល​នេះ​

2022/09/27 05:58:52 pm        190
​​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង F1 កាណាដា Nicolas Latifi នឹង​ចាក​ចេញពី​ក្រុម F1 Williams ក្រោយ​ចប់​រដូវ​កាល ២០២២ នេះហើយ​។ ​​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បានចូលរួម​ជាមួយ​ក្រុម Williams តាំងពី​ឆ្នាំ២០២០ តែ​មិនអាច​ប្រជែង​ជាមួយ​មិត្ត​រួម​ក្រុម George Russell និង Alex Albon បាន​។ ​​ក្រុម F1 Williams ទើបតែ​បានប្រកាស​កាលពីដើម​ខែ​ថា​ កីឡាករ​ថៃ Alex Albon នឹង​បន្ត​នៅ​ជាមួយ​ក្រុម​សម្រាប់​ឆ្នាំ ២០២៣​។ ​​រដូវ​កាល ២០២២ នេះ Nicolas Latifi រក​មិនទាន់បាន​សូម្បី​មួយ​ពិន្ទុ​ដោយ​ឈរ​លេខ ២១ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​។ ​​Nicolas Latifi ធ្លាប់មាន​ចំនាត់ថ្នាក់​ល្អ​បំផុត​កាលពី​ឆ្នាំ២០២១ ដោយបាន​បញ្ចប់​ការប្រកួត​នៅ​ប្រទេស​ហុង​គ្រី​នៅចំណាត់ថ្នាក់​លេខ ៧​។ ​​ដោយឡែក​សម្រាប់​កៅអី​ដែល​នឹង​មក​ជំនួស​តំណែង Latifi នៅ​ក្រុម Williams ឆ្នាំក្រោយ​ត្រូវបាន​គេ​ជឿថា​ជា​កីឡាករ​អូស្ត្រាលី Oscar Piastri ដែលជា​ជើងឯក​ពិភពលោក Formula 2៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃប្រេងកើនឡើង ខណៈការទាមទាររបស់អ៊ីរ៉ង់ធ្វើឱ្យទស្សនវិស័យសម្រាប់ច្រកសមុទ្រហ័រមូសអាប់អួរ
08/10/2026 11:08 AM
អាណាព្យាបាលសិស្សបង្ហាញក្ដីសង្ឃឹម និងរីករាយ ខណៈជូនកូនៗ​មក​ប្រឡង​បាក់ឌុបឆ្នាំនេះ
08/10/2026 11:08 AM
អភិបាលខេត្តស្វាយរៀង ណែនាំបេក្ខជនត្រូវយកចំណេះដឹងដែលខិតខំសិក្សាមកប្រឡងបាក់ឌុបឱ្យទទួលបានជោគជ័យ ហើយបន្តការសិក្សាកម្រិតឧត្តមសិក្សា
08/10/2026 11:08 AM
អភិបាលរងខេត្ដព្រះវិហារ ណែនាំបេក្ខជនប្រឡងបាក់ឌុប ខិតខំប្រឡង និងគោរព​តាមបទបញ្ជា​ប្រឡងរបស់​ក្រសួងអប់រំ
08/10/2026 11:08 AM
ប្រទេសចិន ជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែង ខណៈព្យុះដ៏ធំមួយមកដល់
08/10/2026 11:08 AM
ពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា
08/10/2026 10:08 AM
រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញពិនិត្យស្ថានភាពទូទៅអំឡុងដំណើរការសំណេរនៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦
08/10/2026 10:08 AM
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញបើកហឹបវិញ្ញាសានៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ
08/10/2026 10:08 AM
តៃវ៉ាន់បៀបប្រដូចទៅនឹងការទប់ទល់ការវាយប្រហារពីចិន ដោយបន្ថយល្បឿនអ៊ីនធឺណិតចល័តក្នុងហ្គេមសង្គ្រាមប្រចាំឆ្នាំ
08/10/2026 10:08 AM
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ
08/10/2026 10:08 AM