ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

ជើងចាស់​ស្នូកឃ័រ​ទាំងពីរ Mark Williams និង John Higgins ធ្លាក់​ពី British Open នៅ​ជុំ​ទី​២

2022/09/29 10:18:46 pm        75
​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​ការពារ​តំណែង​ជើងឯក British Open, Mark Williams បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ​នៅត្រឹម​ជុំ​ទី២ ក្រោយ​ចាញ់​កីឡាករ Ben Woollaston​។ ​​កីឡាករ​សញ្ជាតិ​វែ​ល​រូបនេះ​បាន​រង​បរាជ័យ​ដោយ​លទ្ធផល ៤-១ហ្វ្រេ​ម​ដោយ​លទ្ធផល​នេះ​គឺ Williams គឺជា​អ្នកឈ្នះ​ហ្វ្រេ​ម​ដំបូង មុនពេល​ដែល​កីឡាករ​លំដាប់​លេខ៤៤ ពិភព​លោក Ben Woollaston វាយបក​យកឈ្នះ​វិញ ៤ហ្វ្រេ​ម​ជាប់ៗ​គ្នា​។ ​​ងាក​មក​កីឡាករ​ជើងចាស់​មួយរូប​ទៀត John Higgins ដែលជា​អតីត​ជើងឯក British Open នេះ​បួន​លើក​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​ចិន Yuan Sijun ដោយ​លទ្ធផល ៤-៣ហ្វ្រេ​ម​។ ​​ក្នុងចំណោម ៣ហ្វ្រេ​មរ​បស់ John Higgins មាន​មួយ​ហ្វ្រេ​ម​ធ្វើបាន​មួយ​ឈើ ១៣២ពិន្ទុក្លាយជា​កីឡា​ករទី២ ដែល​ធ្វើបាន​លើសពី ១០០ពិន្ទុ​ក្នុង​មួយ​ហ្វ្រេ​ម​សរុប ៩០០លើក​។ ​​មានតែ Ronnie O’Sullivan ប៉ុណ្ណោះ​ដែល​ឈរលើ​គេ និង​ច្រើនជាងគេ​ដាច់​ដែរ​សរុប ១១៧២លើក​។ ​​ដោយ​លទ្ធផល​ផ្សេងទៀត​កីឡាករ​អង់គ្លេស​មួយរូប​ទៀត Stuart Bingham ក៏​ធ្លាក់​ត្រឹម​ជុំ​ទី២ ដែរ​ក្រោយ​ចាញ់​កីឡាករ​ចិន Zhao Xintong ៤-១ហ្វ្រេ​ម​។ ​ជាមួយគ្នា​នោះដែរមិនមាន​បញ្ហា​ឡើយ​សម្រាប់​កីឡាករ​អង់គ្លេស Mark Selby ក្រោយ​យកឈ្នះ Mark Joyce៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ដា​ណឺ​ម៉ាក​បញ្ចេញ​ឯកសណ្ឋាន​សម្រាប់ World Cup ជាមួយ​នឹង​អត្ថន័យ​ប្រឆាំង​តវ៉ា​ម្ចាស់ផ្ទះ​កាតា​

2022/09/29 09:49:47 pm        85
​បាល់ទាត់៖ ក្រុម​ដា​ណឺ​ម៉ាក​នឹង​ពាក់​ឯកសណ្ឋាន​ក្នុង​ព្រឹត្តិការណ៍ World Cup ដែលមាន​អត្ថន័យ​ប្រឆាំងនឹង​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​កាតា​ជា​ម្ចាស់ផ្ទះ ជាមួយនឹង​ជម្រើស​អាវ​ពណ៌​ខ្មៅ​ដែល​បានបង្ហាញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ដើម្បី​ផ្តល់​កិត្តិយស​ដល់ក​ម្មករ​ចំណាកស្រុក​ដែល​បាន​ស្លាប់ ​ក្នុងអំឡុង​ពេលធ្វើការ​សំណង់​បម្រើឱ្យ​ព្រឹត្តិការណ៍​។​ ​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់ Hummel បាន​និយាយ​នៅក្នុង​ការ​បង្ហោះ​នៅលើ Instagram ដោយ​បញ្ចេញ​ការ​រចនា​ជម្រើស​ទី​បី​ពណ៌​ខ្មៅ​ថា "​ពណ៌​នៃ​ការ​កាន់ទុក្ខ​"។​ ​ក្រុមហ៊ុន​បាន​និយាយថា "យើង​គាំទ្រ​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​គ្រប់​មធ្យោបាយ នេះ​មិនគួរ​ច្រឡំ​ជាមួយនឹង​ការគាំទ្រ​សម្រាប់​ការប្រកួត​ ដែល​បានធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​បាត់បង់​ជីវិត​របស់​ពួកគេ​នោះទេ​"​។​ ​ទោះបីជា​ច្បាប់​របស់ FIFA World Cup ហាមឃាត់​មិនឱ្យ​មាន​សារ​ពាក់ព័ន្ធ​នឹង​នយោបាយ​លើ​ឯកសណ្ឋាន​ក្រុម​ក៏ដោយ អាវ​ដា​ណឺ​ម៉ាក​ទាំងបី​ដែល​រចនា​ជា​ពណ៌​ក្រហម ស និង​ខ្មៅ​ទាំងអស់មិនបាន​បង្ហាញ​ជា​លាយលក្ខណ៍​អក្សរ​ពីសារ​នយោបាយ​ណាមួយ​ឡើយ​។​​ដា​ណឺ​ម៉ាកដែលជា​ក្រុម​ចំណាត់ថ្នាក់​លេខ ១០ របស់​ពិភពលោក ​ដែល​បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ទ្វីបអឺរ៉ុប​កាលពី​ឆ្នាំមុន គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ចំនួន ៣២ ដែល​ទំនង​ជាមាន​ជំហរ​រឹងមាំ​ប្រឆាំងនឹង​កាតា​។​ ​សហព័ន្ធ​ដា​ណឺ​ម៉ាក​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនាការ​អឺរ៉ុប​ ដែល​បានចាប់ផ្តើម​កាលពី​សប្តាហ៍​មុន សម្រាប់​ប្រធាន​ក្រុម​ពាក់​ខ្សែដៃ "One Love" ពហុ​ពណ៌​រាង​បេះដូង​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក​។​ ​សូម​រំលឹកថា​ កាតាត្រូវបាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ សម្រាប់​ការ​ទង្វើរ​មិន​យកចិត្តទុកដាក់​លើ​ពលករ​ចំណាកស្រុក ​ដែល​ភាគច្រើន​មកពី​អាស៊ី​ខាងត្បូង​។​ ​ដា​ណឺ​ម៉ាក​ត្រូវបាន​ចាប់ឆ្នោត​ក្នុង​ពូ​ល World Cup ជាមួយនឹង​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង អូស្ត្រាលី និង​ទុយ​នី​ស៊ី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ Everton, Nathan Patterson ត្រូវ​អវត្តមាន​ដល់ ៥សប្តាហ៍​ដោយសារ​របួស​កជើង

2022/09/29 09:27:39 pm        73
​បាល់ទាត់៖ ​ខ្សែការពារ Everton, Nathan Patterson នឹងត្រូវ​អវត្តមាន​យ៉ាងហោចណាស់ ៥សប្តាហ៍​បន្ទាប់ពី​រងរ​បួស​កជើង អំឡុង​ការប្រកួត​ឱ្យ​ក្រុម​ជំរើសជាតិ​ស្កុ​ត​ឡេ​ន​។ ​​កីឡាករ​ខ្សែការពារ​ស្លាប​ស្តាំ​វ័យ ២០ឆ្នាំ​រូបនេះបាន​រងរបួស​នេះ ​អំឡុង​ការប្រកួត​ដែល​ស្កុ​ត​ឡេ​ន​យកឈ្នះ​អ៊ុយ​ក្រែ​ន​នៅ​ក្របខណ្ឌ UEFA Nations League កាលពី​ថ្ងៃទី២១ ខែកញ្ញា​។ ​​របួស​កជើង​របស់ Patterson ត្រូវ​ទទួល​ការវះកាត់ និង​តម្រូវឱ្យ​សម្រាក​របួស​ដល់ ៥សប្តាហ៍​យ៉ាងតិច​។ ​​Nathan Patterson គឺជា​សមាជិក​សំខាន់​របស់ Frank Lampard នៅ Everton ដោយបាន​ចូល​លេង​គ្រប់​នាទី​ទាំងអស់​នៅ Premier League រដូវ​កាល​នេះ​។ ​​យ៉ាងណាក្តី​របួស​នេះ​នឹង​ធ្វើឱ្យ​កីឡាករ​វ័យ ២០ឆ្នាំ​រូបនេះ​អវត្តមាន​ពី​ការប្រកួត​សំខាន់ៗ​ដូចជា​ពេល​ជួប Manchester United នៅ​ថៃ្ង​អាទិត្យ​ ទី៩ ខែតុលា និង​ជួប Spurs ៦ថ្ងៃ​បន្ទាប់​។ ​​Everton ក៏​នឹងត្រូវ​ជួប​ជាមួយ Newcastle, Crystal Palace និង Fulham ផងដែរមុនពេល English Premier League ត្រូវ​សម្រាក​ឱ្យ​ក្រុម​ជំរើសជាតិ​ត្រៀម World Cup 2022 នៅ​កាតា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​កីឡាករ Chelsea និង​នី​ហ្សេ​រី​យ៉ា John Obi Mikel ប្រកាស​ចូលនិវត្តន៍​ក្នុង​វ័យ ៣៥ឆ្នាំ​

2022/09/29 07:11:17 pm        67
​បាល់ទាត់៖ ​អតីត​កីឡាករ​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា John Obi Mikel បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ​នៅក្នុង​វ័យ ៣៥ឆ្នាំ​។ ​​ក្នុង​រយៈពេល ១៨ឆ្នាំនៃ​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន John Obi Mikel និយាយថា ពេញចិត្ត​នៃ​អ្វីដែល​បាន​ឆ្លងកាត់ និង​សមិទ្ធផល​នៃ​អាជីព​របស់ខ្លួន​។ ​​ខ្សែបម្រើ​ដែល​ធ្លាប់​លើក​ពាន UEFA Champions League ជាមួយ Chelsea កាលពី​ឆ្នាំ២០១២ ធ្លាប់​លេង​ឱ្យ​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា ៨៩លើក​ឈ្នះ​ពាន Africa Cup of Nations នៅ​ឆ្នាំ២០១៣ មុនពេល​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ២០១៩​។ ​​ជោគជ័យ​នៃ​អាជីព​របស់ Mikel គឺ​រយៈពេល ១១ឆ្នាំ​នៅ​តោ​ខៀវ Chelsea ទោះបី​ត្រូវ​រង់ចាំ​ដល់​ប្រកួត​ទី១៨៥ ទើប​អាច​រកបាន​គ្រាប់​បាល់​ដំបូង​ក៏ដោយ​។ ​​សរុប​ជារួម Obi Mikel បង្ហាញខ្លួន​សរុប ២៤៩លើក​នៅ Premier League ជាមួយ Chelsea ដែល​បូក​ទាំង​ការ​ឈ្នះ​ពាន Europa League និង English Premier League ពីរលើក FA Cup បួន​លើក និង League Cup ពីរលើក​។ ​​បន្ទាប់ពី​ចាកចេញ​ពី Chelsea នៅ​ឆ្នាំ២០១៧ Obi Mikel បាន​ទៅ​ប្រកប​អាជីព​នៅ​ទឹកដី​ចិន​ជាមួយ​ក្លិប​ Tianjin TEDA មុនពេល​ត្រលប់​មកកាន់​អង់គ្លេស​វិញ​នៅ​ឆ្នាំ​២០១៩ ផ្ទេរ​មកកាន់ Middlesbrough​។ ​​បន្ត​មក Obi Mikel ផ្លាស់​ទៅកាន់​ក្លិប​ទួ​ក​គី Trabzonspor លេង​បាន​មួយ​រដូវ​កាល មុន​ត្រលប់​មកកាន់​អង់គ្លេស​ម្តងទៀត​លេង​ឱ្យ Stoke City​។ ​​ចុងក្រោយ​បំផុត Obi Mikel បាន​ផ្លាស់​ទៅកាន់​ក្លិប​គុយ​វ៉ែត Kuwait SC តែ​ក៏​សម្រេចចិត្ត​រំលាយ​កិច្ចសន្យា​វិញ​រយៈពេល ៤ខែ​បន្ទាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ Liverpool, Ibrahima Konate វិល​មក​ហ្វឹកហាត់​វិញ​ក្រោយ​របួស​សម្រាក​អស់ ២ខែ

2022/09/29 06:18:04 pm        62
​បាល់ទាត់៖ ​ខ្សែការពារ Liverpool, Ibrahima Konate បាន​ត្រលប់មក​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​ហើយ​ក្រោយ​សម្រាក​រយៈពេល ២ខែ​ដោយសារ​របួស​សាច់ដុំ​។ ​​Konate បាន​រងរបួស​នេះ​តាំងពី​ការប្រកួត​កំដៅ​សាច់ដុំ​មុន​រដូវ​កាល​ថ្មី​មកដល់​ពេល​ជួប​ជាមួយ​ក្លិប​បារាំង Strasbourg កាលពី​ចុងខែ​កក្កដា និង​បាន​អវត្តមាន​ពី​ការប្រកួត​ផ្លូវការ​ទាំងស្រុង​តាំងពី​ពេលនោះ​មក​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ត្រូវបាន Liverpool ទិញ​មក​ក្នុងតម្លៃ ៣៦លាន​ផោន​ពី Leipzig កាលពី​រដូវ​កាល​មុន​។ ​​ការវិល​ត្រលប់​មកវិញ​របស់ Konate ក៏បាន​ធ្វើឱ្យ​លោក Jurgen Klopp ធូរស្បើយ​អារម្មណ៍​បន្តិច​ដែរ​មុន​ការប្រកួតចុង​សប្តាហ៍​នេះ​ទទួលភ្ញៀវ Brighton នៅ Anfield​។ ​​ដោយឡែក​កីឡាករ​ផ្សេងទៀត​រួមមាន Alex Oxlade-Chamberlain និង Naby Keita នៅតែ​មិនទាន់​ជា​ពីរ​បួស​ភ្លៅ​នៅឡើយ ស្រប​ពេលដែល​ខ្សែការពារ Andy Robertson មាន​របួស​ពេល​លេង​ឱ្យ​ស្កុ​ត​ឡេ​ន​។ ​​របួស​បាន​បង្អាក់ដំណើ​រ​មួយចំណែក​ធំ​របស់ Liverpool រដូវ​កាល​នេះ​ដោយ​ពួកគេ​រកបាន​ត្រឹម ៩ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត ៦លើក​នៅ Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្នុងចំណោម​លី​គ​កំពូល ៥ នៅ​អឺរ៉ុប Premier League ជាលី​គ​ដែលមាន​កីឡាករ​រងរបួស​ច្រើន​បំផុត

2022/09/29 05:50:48 pm        106
​បាល់ទាត់៖ ​English Premier League ជាលី​គ​បាល់ទាត់​ដែលមាន​កីឡាករ​រងរបួស​ច្រើន​បំផុត ​ក្នុងចំណោម​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​កាលពី​រដូវ​កាល​មុន​។ ​​ទិន្នន័យ​ដែល​បាន​ប្រមូល​ពី​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុបចុះផ្សាយ​ដោយសារ​ព័ត៌មាន​អង់គ្លេស BBC បាន​បញ្ជាក់ថា Premier League មាន​កីឡាករ​រងរបួស​សរុប ១២៣១ករណី ក្នុងនោះ Chelsea រងគ្រោះ​ធ្ងន់​បំផុត​ដោយមាន​កីឡាករ​រងរបួស​សរុប ៩៧ករណី​តូចធំ​។ ​​ក្លិប​នៅ​អង់គ្លេស​បានបង្ហាញ​ទិន្នន័យ​នៃ​ការខាតបង់​ពី​បញ្ហា​របួស​កីឡាករ​ផងដែរដល់​ទៅ ១៨៤.៥៧លាន​ផោន​។ ​​សរុប​ជារួម​នៅក្នុង​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​រួមមាន​អង់គ្លេស អេ​ស្ប៉ា​ញ អ៊ីតាលី អាល្លឺម៉ង់ និង​បារាំងមាន​កីឡាករ​រងរបួស​សរុប ៤៨១០ករណី​សំរាប់​រដូវ​កាល ២០២១-២០២២ ដែលជា​ការកើនឡើង ២០% បើ​ប្រៀបធៀប​នឹង​រដូវ​កាល ២០២០-២១​។ ​​បើតាម​ការសិក្សា​របស់​ភ្នាក់ងារ​ធានារ៉ាប់រង​មួយ​នៅ​អង់គ្លេសបាន​រកឃើញថា​ តម្លៃ​នៃ​ការ​ខាត​បង់​ពី​បញ្ហា​របួស​កីឡាករ​នៅ​អឺរ៉ុប​មាន​សរុប​ដល់​ទៅ ៥១៣.២៣លាន​ផោនកើនឡើង ២៩%​។ ​​ក្លិប​បារាំង Paris Saint Germain បាន​ចំណាយ​ដល់ ៣៤.២២លាន​ផោន​ឈរលើ​គេ​លើ​បញ្ហា​របួស ខណៈ Real Madrid ឈរ​ទី​២ ​ចំណាយ​អស់ ៣៣.៩៥លាន​ផោន​។​​នៅ​អង់គ្លេស Manchester United, Liverpool, Chelsea និង Manchester City រួមបញ្ចូល​គ្នា​មាន​មធ្យមភាគយ៉ាង​ហោច​ណាស់ ៣នាក់​ត្រូវ​អវត្តមាន​ក្នុង​មួយ​ប្រកួត​ដោយសារ​បញ្ហា​របួស​។ ​​ចំណែក​នៅឯ​កីឡាករ​ក្រោម​អាយុ ២១ឆ្នាំ​ក៏មាន​ការកើនឡើង​ដែរ​ដោយមាន​សរុប ៣២៦ករណី​នៅ​រដូវ​កាល ២០២១-២០២២ ខណៈ​រដូវ​កាល ២០១៨-១៩ មាន​ត្រឹម ៣០ករណី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោក ជ្រិ​ន សុធា ថា នឹង​ស្លាប់​បិទ​ភ្នែក​ជិត បើសិន​តេ​ក្វាន់​ដូ​ WT ​ឈ្នះ​មេដាយ​អូឡាំពិក​

2022/09/29 05:18:45 pm        77
​​តេ​ក្វាន់​ដូ៖ លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​ខេមរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​កម្ពុជាបាន​បង្ហើប​ថា គោលដៅ​ធំបំផុត​របស់​សហព័ន្ធគឺ​ដំណើរ​ឆ្ពោះទៅ​ប្រជែង​មេដាយ​អូឡាំពិក ដោយ​លោក​សង្កត់ធ្ងន់ថា នឹង​ស្លាប់​បិទ​ភ្នែក​ជិត ប្រសិន​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​ WT ​កម្ពុជាដណ្ដើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ពិភពលោក ៤​ឆ្នាំ​ម្ដងនេះ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​បញ្ជាក់ថា ស៊ី​ហ្គេមឆ្នាំ​២០២២ គឺជា​គោលដៅ​មួយដែលជា​ក្ដីសង្ឃឹម​សម្រាប់​សហព័ន្ធ​ក្នុងការ​ស្វែងរក​មេដាយ ព្រោះ​ស៊ី​ហ្គេម និង​កីឡា​អាស៊ីសុទ្ធតែ​តេ​ក្វាន់​ដូ​ WT ​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​រួចហើយ នៅឡើយ​កីឡា​អូឡាំពិក។ ដូច្នេះ​មហិច្ឆតា​របស់​សហព័ន្ធគឺ​ធ្វើ​ម៉េច​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព និង​បច្ចេកទេស​កីឡាករ​-​កីឡាការិនី​ឆ្ពោះទៅ​សម្រេច​គោលដៅ​នេះ។​ ​គួរ​ដឹងថា ក្រោយពី​ដណ្ដើមបាន​មេដាយ​ស៊ី​ហ្គេម​ជា​បន្ដបន្ទាប់ តេ​ក្វាន់​ដូ​ WT ​កម្ពុជាបាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ជូន​ជាតិ ដោយ​ដណ្ដើម​មេដាយមាស​កីឡា​អាស៊ី​លើកដំបូងតាមរយៈ​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី កាលពី​ឆ្នាំ​២០១៤។ រីឯ​ការប្រកួត​កីឡា​អូឡាំពិក ពួកគេ​ទើប​ឆ្លង​ផុត​វគ្គ​ជម្រុះដើម្បី​ទទួលបាន​សិទ្ធ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ម្ដង​ប៉ុណ្ណោះ ដោយ​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ដដែលកាលពី​ឆ្នាំ​២០១៦ កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡដ្ឋាន​ស្ដង់ដារ​ថ្មី ២ នឹង​បើកទ្វារ​ស្វាគមន៍​ការប្រកួត​ដំបូង​នា​ចុង​សប្ដាហ៍​នេះ

2022/09/29 04:59:28 pm        187
​បាល់ទាត់៖ កីឡដ្ឋាន​ស្ដង់ដារ​ថ្មី​ចំនួន ២ នឹងត្រូវ​បើកទ្វារ​ស្វាគមន៍​ការប្រកួត​ផ្លូវការ​លើកដំបូងនា​ចុង​សប្ដាហ៍​នេះ ពោល​គឺមាន​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺដែលជា​មូលដ្ឋាន​របស់​ក្រុម​ណាហ្គា​វើ​ល​ដ៏ និង​កីឡដ្ឋាន KMH Park របស់​ក្រុម​ក្របខណ្ឌ​លី​គ​ទី​២ ISI ដង្កោ​សែន​ជ័យ។​ ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការកាលពី​ថ្ងៃទី​០៦ ខែកញ្ញា​កន្លងទៅ បន្ទាប់ពី​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ដ្រ​ខេត្តកំពង់ស្ពឺ ដែល​ចំណាយ​ថវិកា​សរុប​ជាង ៤​លាន​ដុល្លារ។​ ​សម្រាប់​ប្រកួត​ផ្លូវការ​ដំបូងនៅ​កីឡដ្ឋាន​ថ្មី​សន្លាង​នេះ គឺ​ក្រុម​ណាហ្គា​វើ​ល​ដ៏នឹងត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នា​ល្ងាច​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាសប្ដាហ​ទី​១៨។​ ​ដោយឡែក​កីឡដ្ឋាន KMH Park វិញ ដ្បិត​មិនទាន់មាន​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ តែ​កាលពី​ចុងខែ​សីហា​កន្លងទៅក្លិប ISI ដង្កោ​សែន​ជ័យ បានរៀបចំ​ពិធី​បើក​ដំណើរការ​សាកល្បង បន្ទាប់ពី​កីឡដ្ឋាន​នេះសាងសង់​រួចរាល់​ស្ទើរ ១០០%។ ប៉ុន្ដែ​មកទល់ពេលនេះហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ត្រូវបាន​សាងសង់​រួចរាល់ ហើយ​ប្រកួត​ដំបូងដែល ISI ដង្កោ​សែន​ជ័យត្រូវ​បើកទ្វារ​សម្ពោធ​ការប្រកួត​ផ្លូវការ​នៅ​កីឡដ្ឋាន​ថ្មី​របស់ខ្លួន គឺ​ត្រូវ​ជួប​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទីក្នុង​ក្របខណ្ឌ​លី​គ​ទី​២ សប្ដាហ៍​ទី​១៨ ដូចគ្នានា​ថ្ងៃទី​០២ ខែតុលា​ចុង​សប្ដាហ៍​នេះ។​​គួរ​ដឹងថា វត្តមាន​របស់​កីឡដ្ឋាន​ស្ដង់ដារ​ថ្មី​សន្លាង​ទាំងពីរ ត្រូវបាន​សាទរ​ពី​អ្នកគាំទ្រ និង​បាន​ចាត់ទុកជា​ផ្នែក​មួយ​ដ៏​សំខាន់នៃ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ជាតិ ហើយក៏​រួមចំណែក​បំផុស​ចលនា​គាំទ្រ​វិស័យ​កីឡា​នេះនៅតាម​មូលដ្ឋាន​នីមួយៗ​ផងដែរ ពិសេស​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែលជា​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​លើកដំបូង នឹង​ប្រើប្រាស់​ដោយ​ក្រុម​ក្របខណ្ឌ​លី​គ​កំពូល​នៅ​ទីនោះ ដើម្បី​លើកមុខ​មាត់​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ផ្ទាល់​តែម្ដង៕អត្ថបទ៖ លី ឈុន​ឡា

អេ​ស្ប៉ា​ញ​យកឈ្នះ​ព័រទុយហ្កាល់​ចុង​ម៉ោង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Nations League

2022/09/28 10:00:59 pm        132
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Atletico Madrid, Alvaro Morata បាន​ក្លាយជា​វីរៈបុរស​របស់​អេ​ស្ប៉ា​ញ បន្ទាប់ពី​ស៊ុត​បញ្ចូល​ទីគ្រាប់​ជ័យជំនះ​នៅ​ចុង​ម៉ោង​ឱ្យ​អេ​ស្ប៉ា​ញ​យកឈ្នះ​ព័រទុយហ្កាល់ ១-០ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Nations League​។ ​អតីត​ខ្សែប្រយុទ្ធ Chelsea រូបនេះ​ស៊ុត​បញ្ចូល​ទី​បានសំរេច​នៅ​នាទី​ទី​៨៨ បន្ទាប់ពី​ការ​តែ​ត​បញ្ជូន​យ៉ាង​ល្អ​ពី Neco Williams​។ ​​ព័រទុយហ្កាល់​ដែល​មុន​ការប្រកួត​នេះ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ ដើម្បី​កៅអី​នៅ​វគ្គ ៤ក្រុម​ចុងក្រោយ​នោះ មានឱកាស​ជាច្រើន​ក្នុង​ការរក​គ្រាប់​បាល់​ជាពិសេស​ឱកាស​ពីរលើក​របស់ Cristiano Ronaldo សុទ្ធតែ​ជួយ​បាន​ដោយ​អ្នកចាំទី​អេ​ស្ប៉ា​ញ​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​អេ​ស្ប៉ា​ញ​ត្រូវ​ឡើង​វគ្គ ៤ក្រុម​ចុងក្រោយ​រួមជាមួយ​ក្រូ​អាស៊ី អ៊ីតាលី និង​ហូ​ឡង់​។​ ​អេ​ស្ប៉ា​ញ​គឺជា​ជើងឯក​រង UEFA Nations League រដូវ​កាល​មុន​ដោយ​ចាញ់​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ខណៈ​ព័រទុយហ្កាល់​គឺជា​ជើងឯក​នៅ​រដូវ​កាល ២០១៨-១៩ ដែលជា​រដូវ​កាល​ចាប់ផ្តើម​ដំបូង​នៃ​ក្របខណ្ឌ UEFA Nations League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​ខ្សែបម្រើ Man City, Fabian Delph ប្រកាស​ចូលនិវត្តន៍​ត្រឹម​វ័យ ៣២ឆ្នាំ

2022/09/28 09:31:25 pm        78
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ Manchester City, Fabian Delph បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ​ត្រឹម​វ័យ ៣២ឆ្នាំ​ប៉ុណ្ណោះ​។ ​Fabian Delph ដែល​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស​បាន ២០លើក​ដែរនោះបានបង្ហាញ​ខ្លួន​នៅ​ក្របខណ្ឌ English Premier League ជាង ២០០ប្រកួត​ជាមួយ Leeds United, Aston Villa, Manchester City និង Everton​។​ ​​ក្នុង​រយៈពេល ១៦ឆ្នាំ​នៃ​អាជីព​បាល់ទាត់​របស់ខ្លួន Fabian Delph បានឈ្នះ​ពាន English Premier League ពីរលើកជាមួយ Manchester City និង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ League Cup និង FA Cup ជាមួយ Aston Villa​។ ​ចុងក្រោយ​នៃ​អាជីព​របស់ខ្លួន Fabian Delph បាន​ផ្លាស់​មកកាន់ Everton នៅ​ឆ្នាំ២០១៩ និង​បង្ហាញខ្លួន​បាន ៣៥លើក​ប៉ុណ្ណោះ​ដោយសារ​មាន​របួស​ញាំញី​។ ​Fabian Delph ទើបតែ​បាន​ចាក​ចេញពី Everton កាលពី​ខែកក្កដា​ប៉ុណ្ណោះ​ក្រោយ​ផុត​កិច្ចសន្យា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញពិនិត្យស្ថានភាពទូទៅអំឡុងដំណើរការសំណេរនៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦
08/10/2026 10:08 AM
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញបើកហឹបវិញ្ញាសានៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ
08/10/2026 10:08 AM
តៃវ៉ាន់បៀបប្រដូចទៅនឹងការទប់ទល់ការវាយប្រហារពីចិន ដោយបន្ថយល្បឿនអ៊ីនធឺណិតចល័តក្នុងហ្គេមសង្គ្រាមប្រចាំឆ្នាំ
08/10/2026 10:08 AM
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី និងអញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ
08/10/2026 10:08 AM
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញកាត់វិញ្ញាសាប្រឡងមធ្យមទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦
08/10/2026 10:08 AM
ឆ្មាំអ៊ីរ៉ង់នឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេ ប្រសិនបើអាមេរិកមិនបំពេញតាមការទាមទាររបស់ទីក្រុងតេអេរ៉ង់
08/10/2026 10:08 AM
នគរបាល៖ ជនជាប់ចោទបាញ់ប្រហារនៅសាលារៀនថៃបានមើលខ្លឹមសារអំពើហិង្សាតាមអ៊ីនធឺណិត
08/10/2026 09:08 AM
ក្រុមការងារចុះជួយមូលដ្ឋាន នំាយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត២០គ្រួសារ រស់នៅក្នុងឃុំបាយដំរំា ខេត្តបាត់ដំបង
08/10/2026 09:08 AM
លោក Netanyahu ច្រានចោលផែនការហ្កាហ្សា ជាការបែកបាក់ថ្មីពីលោក Trump
08/10/2026 08:08 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM