PSG ឈ្នះ UEFA Super Cup ជាថ្មី ក្រោយយកឈ្នះ Aston Villa ២-១
Messi មិនប្រាកដថាបន្តអាជីពបាល់ទាត់បានយូរប៉ុណ្ណាបន្ទាប់ពីមរណភាពឪពុក ខណៈ Ronaldo និង Beckham ផ្ញើសាររំលែងទុក្ខ
Chelsea កំណត់ថ្ងៃសុក្រ ជាថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើ £120 លាន សម្រាប់ Enzo Fernandez
ព្រះសីហនុ បន្ដចែកគ្នា ១ពិន្ទុទល់ខេត្តកែប ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត

ព័ត៌មានកីឡា

Rashford គ្មាន​វត្តមាន​ឡើយ​ពេល Man United ជួប Sheriff Tiraspol យប់​នេះ​នៅ Europa League

2022/09/15 06:16:43 pm        135
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford នឹង​មិនមាន​វត្តមាន​ឡើយ​សំរាប់​ការប្រកួត​នៅ​ក្របខណ្ឌ UEFA Europa League រាត្រី​នេះ​ពេល Manchester United ទៅ​ទឹកដី​ម៉ុ​ល​ដូ​វ៉ា​ជួប Sheriff Tiraspol​។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​ត្រូវបាន​អ្នកចាត់ការ Erik ten Hag បញ្ជាក់ថា ​មាន​របួស​សាច់ដុំ​បន្តិចបន្តួច តែ​រំពឹងថា​នឹង​អាច​ចូល​លេង​វិញ​បាន​ឆាប់ៗ​នេះ​។​ ​Marcus Rashford ក៏​រំពឹងថា​នឹង​អាច​បង្ហាញខ្លួន​នៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វិញ​ផងដែរ ​សំរាប់​ការប្រកួត​មិត្តភាព​សប្តាហ៍​ក្រោយនេះ បន្ទាប់ពី​ខកខាន​តាំងពី​អង់គ្លេស​ចាញ់​អ៊ីតាលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២០ ឆ្នាំមុន​។ ​Rashford បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ឱ្យ Manchester United យកឈ្នះ Arsenal ៣-១ មុន​ពេលដែល​អវត្តមាន​ពី​ក្រុម​វិញ​នៅពេល Manchester United ចាញ់ Real Sociedad សប្តាហ៍​មុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Messi Mbappe និង Neymar រកបាន​ម្នាក់​មួយគ្រា​ប់​ឲ្យ PSG វាយបក​យកឈ្នះ​នៅ​ដី Maccabi Haifa

2022/09/15 05:46:22 pm        206
​បាល់ទាត់៖ ​ក្រុម​បារាំង Paris Saint Germain រកបាន​បី​ពិន្ទុ​ពីរ​ប្រកួត​ផ្ទួនៗ​ ក្រោយ​យកឈ្នះ​នៅ​ទឹកដី​អ៊ីស្រាអែល​របស់ Maccabi Haifa ៣-១​។ ​Tjaronn Chery បើក​ការ​នាំមុខ​ឱ្យ​ម្ចាស់ផ្ទះ​អ៊ីស្រាអែល​នៅ​នាទី​ទី២៤ តែ Lionel Messi តាមស្មើ​វិញ​នៅ​នាទី​ទី៣៤ បន្ទាប់ពី​ទទួល​បាល់​ពី Kylian Mbappe​។ ​​គ្រាប់​បាល់​របស់ Messi មានន័យថា​ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​ស៊ុត​បញ្ចូល​ទី​ទល់នឹង ៣៩ក្រុមវ៉ា​ផុត Cristiano Ronaldo ដែល​ស៊ុត​បញ្ចូល​ទី​សរុប ៣៨ក្រុម​។ មិនតែប៉ុណ្ណោះ Messi បាន​ក្លាយជា​កីឡា​ករទី១ នៅ UCL ដែល​ស៊ុត​បញ្ចូល​ទី​សរុប ១៨រដូវ​កាល​។​ ​ឈានចូល​វគ្គ​ទី២ PSG រកបាន​គ្រាប់​នាំមុខ​លើកដំបូង​នៅ​នាទី​ទី៦៩ ដោយ Kylian Mbappe មុនពេល​ដែល Neymar ធានា​ជ័យជំនះ​នៅ​នាទី​ទី៨៨​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ PSG ឈរលើ​គេ​ក្នុង​ពូ​ល​មាន ៦ពិន្ទុ​ពេញ​ជាមួយ​នឹង Benfica ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Juventus ២-១​។​​មិន​ខុសពី PSG ឡើយ Benfica បាន​វាយបក​យកឈ្នះ​នៅ​ទឹកដី​អ៊ីតាលី​បន្ទាប់ពី Arkadiusz Milik បើក​ការ​នាំមុខ​ឱ្យ Juventus ខណៈ Joao Mario និង David Neres រកបាន​ម្នាក់​មួយគ្រា​ប់​ឱ្យ Benifca​។ ​ដោយ​ឡែក​មួយគូ​ទៀត​បង្គ្រប់​ការប្រកួត​នៅ​ពូ​ល A Napoli បាន​យកឈ្នះ​នៅ​ទឹកដី Rangers ៣-០ ដើម្បី​ឡើង​ឈរ​លើ​គេ​ក្នុង​ពូ​ល A មាន ៦ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid ស៊ុត​ពីរ​គ្រាប់​ចុង​ម៉ោង​យកឈ្នះ Leipzig ឡើងឈរ​លើ​គេ​ក្នុង​ពូ​ល F

2022/09/15 05:30:07 pm        65
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid ត្រូវ​រង់ចាំ​ដល់​ចុង​ម៉ោង​ទើប​រក​គ្រាប់​ជ័យជំនះ​បាន​ទៅលើ​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់ RB Leipzig ដើម្បី​ជ័យជំនះ​ពីរ​ប្រកួត​ផ្ទួនៗ​នៅក្នុង​ពូ​ល F​។ ​​ក្រុម​ភ្ញៀវ Leipzig មានឱកាស​ច្រើន​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​នេះ​តែ​មិនមាន​សំណាង​ដូចជា​ឱកាស​របស់ Christopher Nkunku ពីរលើក​តែ​ត្រូវ​ជួយ​បាន​ដោយ​អ្នកចាំទី​ប៊ែ​ល​ហ្ស៊ិ​ក Thibaut Courtois​។​ ​អ្វីៗ​ត្រូវ​រង់ចាំ​ដល់ ១០នាទីចុងក្រោយ​នៃ​ការប្រកួត​ទើប Federico Valverde បើក​ការ​នាំមុខ​ឱ្យ Real Madrid នៅ​នាទី​ទី៨០ មុនពេល​ដែល Marco Asensio ស៊ុត​ជា​ធានា​ជ័យជំនះ​នៅ​នាទី​ទី៩០+១​។ ​​ថ្វីត្បិតតែ Real Madrid ជា​ក្រុម​ជើងឯក UCL ច្រើន​ជា​គេ​ក្តី តែ​នេះ​ជា​លើកដំបូង​ប៉ុណ្ណោះ​រាប់​ពី​រដូវ​កាល ២០១៧-២០១៨ ដែល Real Madrid ឈ្នះ​ពីរ​ប្រកួត​ដំបូង​នៅក្នុង​ពូ​ល​។ ​​ជាមួយគ្នា​នោះដែរ​លោក Carlo Ancelotti បាន​ក្លាយជា​អ្នក​ចាត់​ទី២ ដែល​ដឹកនាំ​ក្រុម​ឈ្នះ ១០០ប្រកួត​នៅ UCL តាម​ពីក្រោយ Sir Alex Ferguson ដែល​ដឹកនាំ Manchester United ឈ្នះ ១០២ប្រកួត​។ ​​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល F នេះដែរ Shakhtar Donetsk និង Celtics បញ្ចប់​ទៅដោយ​លទ្ធផល ១-១ មានន័យថា​ ក្រុម​អ៊ុយ​ក្រែ​ន Shakhtar Donetsk ឈរ​លេខ២ ក្នុង​ពូ​ល​មាន ៤ពិន្ទុ​តាម​ពីក្រោយ Real Madrid ដែលមាន ៦ពិន្ទុ​ពេញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea ចាប់ផ្តើម​រជ្ជកាល​ថ្មី​ក្រោម​ការដឹកនាំ​របស់លោក Graham Potter តែ​បាន​ត្រឹម​ស្មើ​

2022/09/15 05:04:07 pm        85
​បាល់ទាត់៖ ​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​តោ​ខៀវ Chelsea, Graham Potter បាន​ចាប់​ដឹកនាំ​ប្រកួត​ដំបូង​របស់ខ្លួន​តាំងពី​ចូលមក​កាន់តំណែង​ជំនួសលោក Thomas Tuchel តែ Chelsea បាន​ត្រឹម​ស្មើ ១-១ ក្នុង​ដី​ខ្លួនឯង​ពេល​ទទួលភ្ញៀវ RB Salzburg យប់មិញ​។ ​​នេះ​ក៏​ជា​ប្រកួត​ដំបូង​ផងដែរ​នៅ UCL របស់​អតីត​អ្នកចាត់ការ Brighton រូបនេះ ខណៈដែល​ខ្សែប្រយុទ្ធ​អង់គ្លេស Raheem Sterling ធ្វើឱ្យ​អ្នកគាំទ្រ​នៅ Stamford Bridge សប្បាយចិត្ត​ក្រោយ​រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី៤៨​។ ​​យ៉ាង​ណាក្តីមិនមាន​ការអបអរ​ជ័យជំនះ​ប្រកួត​ដំបូង​របស់ Graham Potter ឡើយ​បន្ទាប់ពី​ក្រុម​ភ្ញៀវ Salzburg រកបាន​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី​ទី៧៥ Noah Okafor​។ ​​លទ្ធផល​នេះ​មានន័យថា Chelsea ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៅ UCL មិនទាន់​ស្គាល់​ឈ្នះ​នៅឡើយ​មាន​ត្រឹម ១​ពិន្ទុឈរ​ក្រោម​គេ​ក្នុង​ពូ​ល E​។ ​ចំណែកឯ AC Milan ឡើងឈរ​លើ​គេ​ក្រោយ​យកឈ្នះ Dinamo Zagreb ៣-១ នៅ​ទីក្រុង Milan៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​របូត ៣​ពិន្ទុ​ក្រោយ​ចាញ់​លី​បង់ ១-០ ក្នុង​ជំនួប​បើកឆាក​វគ្គ​ជម្រុះ​ពាន​ AFC U20

2022/09/15 04:55:53 pm        217
​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជាបាន​រង​បរាជ័យ​ដោយ​លទ្ធផល ១-០ ក្នុងជំនួប​បើក​ឆាក​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​អាស៊ី​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​ AFC U20 Asian Cup 2023 ​ពូ​ល​ I ​ជាមួយ​ក្រុម​ជម្រើសជាតិ​ U20 ​លី​បង់កាលពី​រាត្រី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ Republican Central ​នា​ប្រទេស​តាជី​គី​ស្ថាន។​ ​ជំនួប​នេះ​ធ្វើឡើង ១​ថ្ងៃបន្ទាប់ពី​ក្រុម​គោព្រៃ​ជំទង់ធ្វើដំណើរ​ដល់​ប្រទេស​តាជី​គី​ស្ថាន​នេះ កម្ពុជាបាន​របូត ១​គ្រាប់​មុនតាំងពី​នាទី​ទី​៩ ដែល​ធ្វើ​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​លី​បង់​កីឡាករ​ Mohammad Sadek​។ បន្ទាប់មក​កម្ពុជាក៏បាន​ព្យាយាម​គ្រប់គ្រង​បាល់ និង​វាយបក​វិញពិសេស​នៅ​វគ្គ​ទី​២ តែ​មិនអាច​ស្វែងរក​គ្រាប់​បាល់​តាម​ស្មើ​បានឡើយ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​ពេញ​ម៉ោង។​ ​បន្ទាប់ពី​របូត ៣​ពិន្ទុ​ក្នុង​ថ្ងៃ​បើកឆាក​នេះ សម្រាប់​ប្រកួត​បន្ទាប់​របស់​ក្រុមយុវជន​ U20 ​កម្ពុជានឹងត្រូវ​ជួប​ក្រុមយុវជន​ U20 ​សិង្ហ​បុរីវិញ​ម្ដងនា​ថ្ងៃទី​១៦ ខែកញ្ញា មុន​ប្រកួត​បញ្ច​ប់ពូ​លជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ U20 ​តាជី​គី​ស្ថាននា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ក្លិប​អ៊ីតាលី Monza បណ្តេញ​គ្រូបង្វឹក​ចេញ​ក្រោយ​លេង​មិន​ឈ្នះ​នៅ Serie A

2022/09/14 09:50:25 pm        81
​បាល់ទាត់៖ ​ក្លិប​​អ៊ីតាលី Monza បានសំរេច​បណ្តេញ​គ្រូបង្វឹក​លោក Giovanni Stroppa ចេញពី​តំណែង​ហើយ​ក្រោយ​លេង ៦ប្រកួត​រដូវ​កាល​នេះ​មិនទាន់​ស្គាល់​ជ័យជំនះ​។ ​​Monza ដែល​ស្ថិតក្រោម​ការវិនិយោគរ​បស់​អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី Silvio Berlusconi បានទទួល​កៅអី​នៅ Serie A ក្រោយ​ឈ្នះ​វគ្គ Play-Off នៅ Serie B រដូវ​កាល​មុន ​ដើម្បី​ឡើងមក​កាន់​ក្របខណ្ឌ​កំពូល​អ៊ីតាលី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។ ​Monza រដូវ​កាល​នេះ​រក​បានតែ ១ពិន្ទុ​ប៉ុណ្ណោះ​ក្នុងចំណោម ៦ប្រកួត និង​របូត​គ្រាប់​បាល់​ដល់​ទៅ ១៤គ្រាប់​។ ​រំលឹកថា​ លោក Giovanni Stropp ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ Monza នៅ​ខែឧសភា ​ឆ្នាំ២០២១ ជាការ​វិល​ត្រលប់​មកវិញបន្ទាប់ពី​ឃ្លាតឆ្ងាយ​រយៈពេល ៣២ឆ្នាំ​តាំងពី​ការប្រកប​អាជីព​ជា​កីឡាករ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ម្ចាស់​ក្លិប​ថ្មី Chelsea ពន្យល់​មូលហេតុ​បញ្ចប់​តំណែង​លោក Tuchel

2022/09/14 09:38:03 pm        223
​បាល់ទាត់៖ ​ម្ចាស់​ក្លិប​ថ្មី​របស់​តោ​ខៀវ Chelsea លោក Todd Boehly បាន​ពន្យល់​ជា​សាធារណៈ​ពី​មូល​ហេតុដែល​ឈានដល់​ការចែក​ផ្លូវ​គ្នា​ជាមួយ​អ្នកចាត់ការ Thomas Tuchel​។ ​​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ត្រូវបាន​បញ្ចប់​តំណែង បន្ទាប់ពី​បរាជ័យ​នៅ​ទឹកដី Dinamo Zagreb ១-០ នៅ UCL តែ​លទ្ធផល​គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​ការបញ្ចប់​តំណែង​ប៉ុណ្ណោះ ខណៈ​ទំនាក់ទំនង​រវាង Tuchel និង​លោក Boehly គឺជា​បញ្ហា​ចម្បង​។ ​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក Todd Boehly បាន​ពន្យល់ថា អតីត​អ្នកចាត់ការ PSG និង Dortmund រូបនេះ​មិនបាន​ស្រប​ជាមួយ​ចក្ខុវិស័យ​របស់​នាយក​ក្លិប​ថ្មី​ឡើយ​។ ​លោក Todd Boehly បន្តថា នៅពេលដែល​អ្នកកាន់កា​ប់​ជំនួញ​អ្វីមួយ ចាំ​បាច់​ណាស់​អ្នករួមដំណើរ​ទាំងអស់​ត្រូវមាន​ចក្ខុវិស័យ​ដូចៗ​គ្នា ត្រូវ​ជិះ​លើ​ទូក​តែមួយ​។ លោក Tuchel ជា​អ្នកចាត់ការ​ដែលមាន​សមត្ថភាព​ម្នាក់ គ្រាន់តែ​ពួក​យើង​មិន​ស្រប​គំនិត​គ្នា​ប៉ុណ្ណោះ​។ ​​រំលឹកថា លោក Tuchel បានមក​កាន់តំណែង​នៅ Stamford Bridge កាលពី​ថ្ងៃទី២៦ ខែមករា ​ឆ្នាំ​២០២១ ជំនួស​លោក Frank Lampard និង​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក UEFA Champions League ត្រឹម​រយៈពេល ៤​ខែ​ក្នុង​តំណែង​។ក្រោម​ការ​វិនិយោគ​ដោយ​ម្ចាស់​ក្លិប​ថ្មី​លោក Todd Boehly ដែល​ទិញ​ភាគហ៊ុន​ក្លិប​មក​គ្រប់គ្រង​ពី​សេដ្ឋី​រុស្ស៊ី Roman Abramovich នោះ Chelsea បាន​ចំណាយលុយ ២៥៥.៣លាន​ផោន​ក្នុងការ​នាំចូល​កីឡាករ​ថ្មី​ដែលមាន​ដូចជា Raheem Sterling ពី Manchester City, ខ្សែការពារ Cucurella ពី Brighton ជាដើម​។ ​Chelsea ចាប់ផ្តើម​រដូវ​កាល​នៅ English Premier League ក៏​មិនល្អ​ដែរ​ដោយ​កំពុង​ឈរ​លេខ ៦ ក្នុង​តារាង​ឈ្នះ ៣ ស្មើ ១ ចាញ់ ២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Spurs ចាញ់​នៅ​ដី Sporting ខណៈ Frankfurt ឈ្នះ​នៅ​ដី Marseille

2022/09/14 06:51:24 pm        64
​បាល់ទាត់៖ ​ក្រុមអង់គ្លេស Tottenham Hotspur បាន​រង​បរាជ័យ​នៅ​ទឹកដី​ព័រទុយហ្កាល់​របស់ Sporting Lisbon ទាំង​មិន​អស់ចិត្ត​ក្រោយ​របូត​ពីរ​គ្រាប់​ចុង​ម៉ោង​បន្ថែម​បង្គ្រប់​។ ​​ក្រុម​ទាំងពីរ​មានឱកាស​ទៅវិញទៅមក​ជាពិសេស​នៅ​វគ្គ​ទី១ ឱកាស​របស់ Sporting Lisbon ពីរលើក​តែ​មិនបាន​សំរេច បន្ទាប់ពី​ការសង្គ្រោះ​បាល់​យ៉ាង​ល្អ​ពី​អ្នកចាំទី​បារាំង Hugo Lloris​។ ​​វគ្គ​ទី២ អ្នកចាំទី​ក្រុម​ទាំងសងខាង​បំពេញ​តួនាទី​សង្គ្រោះបាន​យ៉ាង​ល្អ​ទៀត មុនពេល​គ្រាប់​បាល់​កើតឡើង​នៅ​នាទី​ទី៩០ ដោយ​បាល់​ជ្រុង​តែ​ត​បញ្ចូល​ទី​ដោយ Paulinho មុនពេល​ដែល Arthur Gomes អូស​បាល់​ម្នាក់ឯង​ទៅ​ស៊ុត​បញ្ចូល​ទី​ធានា​ជ័យជំនះ​នៅ​នាទី​ទី៩០+៣​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Sporting Lisbon ឈរលើ​គេ​ក្នុង​ពូ​ល D មាន ៦ពិន្ទុ​ពេញ​ក្រោយ​ឈ្នះ​ទាំងពីរ​ប្រកួត​។​​ចំណែកឯ​មួយ​ប្រកួត​ទៀត​ក្រុម​បារាំង Olympique Marseille បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ជើងឯក Europa League អាល្លឺម៉ង់ Eintracht Frankfurt​។ ​​Jesper Lindstroem ជា​អ្នកសំរេច​គ្រាប់​ជ័យជំនះ​មួយ​គ្រាប់​គត់​ក្នុងការ​ប្រកួត​នេះ​ឱ្យ Frankfurt យក​បី​ពិន្ទុ​ពី​ទឹកដី​បារាំងឈរ​លេខ៣ ក្នុង​ពូ​ល ខណៈ Marseille នៅ​មិនទាន់មាន​ពិន្ទុ​រាប់​នៅឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Lewandowski ធ្វើ​អ្វី​មិន​ចេញ​ ខណៈ Bayern Munich យកឈ្នះ Barcelona ២-០

2022/09/14 06:15:31 pm        75
​បាល់ទាត់៖ ​មិនមែនជា​ថ្ងៃ​សំណាងល្អ​សំរាប់​ខ្សែប្រយុទ្ធ Robert Lewandowski ឡើយ​ក្នុង​ការវិល​ត្រលប់​មកកាន់​កីឡដ្ឋាន Allianz Arena ខណៈ Bayern Munich យកឈ្នះ Barcelona ២-០ ប្រកួត​ទី២ ក្នុង​ពូ​ល C​។ ​​ក្រុម​ភ្ញៀវ Barcelona មានឱកាស​ជាច្រើន​នៅ​ពីមុខ​ទី​របស់ Bayern Munich ក្នុង​វគ្គ​ទី១ តែ​ធ្វើ​អ្វី​មិន​ចេញ ជាពិសេស​ឱកាសល្អ​របស់ Lewandowski នៅ​នាទី​ទី១៨ តែ​មិន​ចំ​គោលដៅ មុនពេល​ដែល​ឱកាស​តែ​ត​មួយទៀត​ជួយ​បាន​ដោយ​អ្នកចាំទី​អាល្លឺម៉ង់ Manuel Neuer​។ ​​ចូល​វគ្គ​ទី២ អ្វីៗ​បាន​ផ្លាស់ប្តូរ Bayern Munich មានការ​ឱកាស​គ្រប​ទៅលើ Barcelona វិញ និង​រកបាន​ពីរ​គ្រាប់​ផ្ទួនៗ​នៅ​នាទី​ទី៥០ ដោយ​ការ​តែ​ត​បញ្ចូល​ទី​ដោយ Lucas Hernandez និង​នាទី​ទី៥៤ ដោយ Leroy Sane​។ ​​ចប់​ការប្រកួត Bayern Munich យកឈ្នះ Barcelona ២-០ ខណៈ​គ្រូបង្វឹក Bayern Munich, Julian Nagelsmann រត់​ទៅ​ឱប Lewandowski តែ​មិនមែនជា​យប់​រីករាយ​ឡើយ​សម្រាប់​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​។​ដោយឡែក​មួយគូ​ទៀត​ក្នុង​ពូ​ល C នេះដែរ Inter Milan រកបាន​បី​ពិន្ទុ​លើកដំបូង​របស់ខ្លួន ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី​ឆេ​ករ​បស់ Viktoria Plzen ២-០​។ ​​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ Eden Dzeko និង​ខ្សែការពារ​ហូ​ឡង់ Denzel Dumfries រកបាន​ម្នាក់​មួយ​គ្រាប់​ក្នុង​វគ្គ​នីមួយៗ​។ ​​Inter Milan ដែល​បើកឆាក​ប្រកួត​ដំបូង​ចាញ់ Bayern Munich ក្នុង​ដី​ខ្លួនឯង​នៅពេលនេះ​ឈរ​លេខ៣ ជាមួយ Barcelona មាន ៣ពិន្ទុ​ដូចគ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Club Bruges យកឈ្នះ​នៅ​ដី Porto ៤-០ ខណៈ Leverkusen ឈ្នះ Atletico Madrid ២-០ ចុង​ម៉ោង​

2022/09/14 05:50:30 pm        71
​បាល់ទាត់៖ ​ក្រុម​ប៊ែ​ល​ហ្ស៊ិ​ក Club Bruges រកបាន​ជ័យជំនះ​ដ៏​កម្រ​នៅ​ទឹកដី​ព័រទុយហ្កាល់​របស់ FC Porto ដោយ​លទ្ធផល ៤-០ ដើម្បី​ឡើងឈរ​លើ​គេ​ក្នុង​ពូ​ល B​។ ​​គ្រាប់​បាល់​ពិន័យ ១១ម៉ែត្រ​តាំងពី​នាទី​ទី១៥ ដោយ Ferran Jutgla និង​បី​គ្រាប់​នៅ​វគ្គ​ទី២ ដោយ Kamal Sowah, Andreas Olsen និង Antonio Nusa ធ្វើឱ្យ Club Bruges ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​នៅ Champions League លើកដំបូង ខណៈ​រដូវ​កាល​មុន​បាន​ត្រឹម​បាត​ពូ​ល​។ ​​ជ័យជំនះ​នេះ Club Bruges ឈរលើ​គេ​ក្នុង​ពូ​ល​មាន ៦ពិន្ទុ​ពេញ​បន្ទាប់ពី​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​។ ​​ចំណែកឯ Bayer Leverkusen ក៏​រកបាន​បី​ពិន្ទុ​ដំបូង​របស់ខ្លួន​ដែរ​ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ​អេ​ស្ប៉ា​ញ Atletico Madrid ២-០ ចុង​ម៉ោង​។ ​​ការប្រកួត​ត្រូវ​រង់ចាំ​ដល់​នាទី​ទី៨៤ ទើប Robert Andrich ស៊ុត​គ្រាប់​នាំមុខ​បានសំរេច​ឱ្យ Leverkusen បន្ទាប់ពី​ទទួល​បាល់​ពី Jeremie Frimpong​។ ​​Frimpong ដ​ដែលជា​អ្នកបើក​ឱ្យមាន​គ្រាប់​ទី​២ ​ដោយ​ការបញ្ជូន​ការ​យ៉ាង​ល្អ​ទៅឱ្យ Moussa Diaby ស៊ុត​ធានា​ជ័យជំនះ​ឱ្យ Leverkusen នៅ​នាទី​ទី៨៧​។ ​​បី​ពិន្ទុ​នេះ Leverkusen ឡើងមក​លេខ៣ មាន​បី​ពិន្ទុ​មុនពេល​ទៅ​ទឹកដី Porto ដើមខែ​ក្រោយ ​ខណៈ Atletico Madrid ទទួល Club Bruges៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM