PSG ឈ្នះ UEFA Super Cup ជាថ្មី ក្រោយយកឈ្នះ Aston Villa ២-១
Messi មិនប្រាកដថាបន្តអាជីពបាល់ទាត់បានយូរប៉ុណ្ណាបន្ទាប់ពីមរណភាពឪពុក ខណៈ Ronaldo និង Beckham ផ្ញើសាររំលែងទុក្ខ
Chelsea កំណត់ថ្ងៃសុក្រ ជាថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើ £120 លាន សម្រាប់ Enzo Fernandez
ព្រះសីហនុ បន្ដចែកគ្នា ១ពិន្ទុទល់ខេត្តកែប ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត

ព័ត៌មានកីឡា

ជំនាញការ​ពិភពលោក​ថា កង្វះខាត​ធនធាន​មនុស្ស​គឺជា​ឧបសគ្គ​សម្រាប់​អត្តពលកម្ម​កម្ពុជា

2022/09/14 05:41:32 pm        131
​ស៊ីហ្គេម៖ លោក​ Oliver Scheer ​ជំនាញការ​អន្ដរជាតិមកពី​ស្ថាប័ន​កីឡាអត្តពលកម្ម​ពិភពលោក​ (World Athletics) ​បាន​លើកឡើងថា កង្វះខាត​ធនធានមនុស្សគឺជា​ឧបសគ្គ​ សម្រាប់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្តក្នុងការ​ស្វែងរក​នូវ​លទ្ធផល​ល្អ។​ ​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​លោក​បាន​ចូលរួម​គម្រោងការ​អភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិ​សម្រាប់​កីឡាអត្តពលកម្ម ក្រោម​ជំនួយ​របស់​អង្គការ​សាមគ្គី​អូឡាំពិកតាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) សហការ​ជាមួយ​ស្ថាប័ន​អត្តពលកម្ម​ពិភពលោក និង​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ ​ដែល​បាន​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​០៦-១៣ ខែកញ្ញា ឆ្នាំ​២០២២ កន្លងទៅ។​ ​លោក​ថា កត្ដា​ធនធានមនុស្ស ពិសេស​ថ្នាលគឺជា​ភាពខ្វះខាត​មួយដែល​នាំ​ឲ្យ​សហព័ន្ធ​មិន​អាចមាន​លទ្ធផល​ល្អ។ ហេតុនេះលោក​បាន​ត្រៀម​នូវ​ផែនការ​មួយចំនួន ដើម្បី​ចូលរួម​ជាមួយ​សហព័ន្ធក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន ស្របតាម​ស្ដង់ដារ​ត្រឹមត្រូវ ទោះបី​ជាមាន​ពេលវេលា​ខ្លីសម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែ​លោក​នឹង​ព្យាយាមដើម្បី​អនាគត​កីឡាអត្តពលកម្ម​កម្ពុជា។​​​ដោយឡែក​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានចាត់ទុក​គម្រោង​នេះគឺជា​គម្រោង​ដ៏​មាន​សារៈសំខាន់ ដែលមាន​ការចូលរួម​វាយតម្លៃ​ផ្ទា​ល់ពី​ជំនាញការ​អន្ដរជាតិ ប្រកបដោយ​សូចនាករ​ត្រឹមត្រូវ និង​ច្បាស់លាស់ដើម្បី​កែសម្រួល និង​បង្ហាញ​ពី​វិធីសាស្ដ្រ​រៀបចំ និង​ពង្រឹង​ការអភិវឌ្ឍ​សហព័ន្ធ​ឲ្យ​បាន​រឹងមាំ។​ ​តាមរយៈ​គម្រោងដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ​សាមគ្គី​អូឡាំពិក​នេះដែរ លោក​ Oliver Schee ​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ម្ដងទៀតចាប់ពី​ថ្ងៃទី​២៤-៣១ ខែមករា ឆ្នាំ​២០២៣ ខាងមុខ ដើម្បី​ធ្វើ​សិក្ខាសាលាស្ដីពី​វាយតម្លៃ​រចនាសម្ព័ន្ធ​/​យុទ្ធសាស្ដ្រ​គម្រោង និង​រៀបចំ​ប្រព័ន្ធ​នៃ​ការ​បង្វឹកដល់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត ព្រមទាំង​ការរៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​គ្រូបង្វឹក​ប្រចាំ​ចំនួន ១២​លើកតាមរយៈ​ប្រព័ន្ធ​ Online ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Matip តែ​ត​ចុង​ម៉ោង​ឱ្យ Liverpool យកឈ្នះ Ajax តានតឹង ២-១

2022/09/14 05:22:30 pm        136
​បាល់ទាត់៖ ​ក្រុម​ហង្ស​ក្រហម Liverpool បាន​រើ​បម្រាស​ពី​ការធ្លាក់ចុះ​ទំរង់​លេង​របស់ខ្លួន ក្រោយ​យកឈ្នះ​ក្រុម​កំពុងមាន​ទំរង់​លេង​ល្អ Ajax Amsterdam ជុំ​ទី២ ក្នុង​ពូ​ល A ក្របខណ្ឌ UEFA Champions League​។ ​​ក្រុម​របស់លោក Jurgen Klopp ដែល​ចាញ់​នៅ​ទឹកដី Napoli ៤-១ សប្តាហ៍​មុន បាន​បើក​ការនាំ​មុខ​នៅ​នាទី​ទី១៧ ដោយ Mohamed Salah តែ Ajax ក៏​តាម​ស្មើ​វិញ ១០នាទី​ក្រោយមក​ដោយ Mohammed Kudus​។ ​ទំរាំ​តែ​រកបាន​គ្រាប់​ជ័យជំនះ Liverpool ត្រូវ​រង់ចាំ​ដល់​នាទី​ទី៨៩ ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Joel Matip​។ ​​អ្នកចាត់ការ Liverpool លោក Jurgen Klopp បាន​និយាយថា លោក​មើលឃើញថា Liverpool ពេលនេះ​ខុសពី Liverpool ពេល​ជួប Napoli ឆ្ងាយ អ្វីៗ​បាន​កែប្រែ​ល្អប្រសើរ​ជាង​មុន​ច្រើន​។​​ចំណែក​គ្រូបង្វឹក Ajax លោក Alfred Schreuder ថា ក្រុម​របស់លោក​មានកា​រ​លំបាក​នៅ​ទឹកដី Liverpool តែ​ក៏បានផ្តល់​បទពិសោធ​ច្រើន​ដល់​កីឡាករ​ក្មេងៗ​របស់លោក​ដែល​មិន​ធ្លាប់​លេង​នៅ Champions League សោះ​។​ បី​ពិន្ទុ​នេះ​ធ្វើឱ្យ Liverpool ឡើងមក​លេខ២ ក្នុង​ពូ​ល A បណ្តោះអាសន្ន​តែ​ការប្រកួត​របស់ Rangers និង Napoli នៅ​ទឹកដី​ស្កុ​ត​ឡេ​ន​ត្រូវ​លេង​យប់​នេះតាម​ការស្នើសុំ​របស់ Rangers៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

U20 ​កម្ពុជាហាត់​ភ្លាមៗក្រោយ​ចុះ​ពី​យន្ដហោះ មុន​ទៅ​សណ្ឋាគារត្រៀម​ប៉ះ​លី​បង់​យប់​នេះ

2022/09/14 05:13:21 pm        226
​បាល់ទាត់៖ បន្ទាប់ពី​ធ្វើដំណើរ​ជាង ២០​ម៉ោង និង​ទៅដល់​ប្រទេស​តាជី​គី​ស្ថានដោយ​សុវត្ថិភាពកាលពី​ព្រលប់​ថ្ងៃទី​១៣ ខែកញ្ញា​ម្សិលមិញ ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជាបាន​បន្ដដំណើរ​ទៅ​ទីលាន​ហ្វឹកហាត់​ភ្លាមៗ មុន​ធ្វើដំណើរ​ទៅ​សណ្ឋាគារដើម្បី​សម្រាក សម្រាប់​ត្រៀម​ការប្រកួត​បើកឆាក​ពូ​ល​ I ​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាយុ​ក្រោម ២០​ឆ្នាំ​ AFC U20 Asian Cup 2023 ​នា​ម៉ោង ៨​យប់​ថ្ងៃទី​១៤ ខែកញ្ញា​នេះ។​ ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាបាន​ចាក​ចេញពី​មាតុភូមិកាលពី​យប់​រំលង​អ​ធ្រា​ត្រ​ថ្ងៃទី​១២ ឈានដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវ​ចំណាយពេល​ធ្វើដំណើរ និង​រង់ចាំ​រហូតដល់​ជាង ២០​ម៉ោងទើប​ទៅដល់​ប្រទេស​តាជី​គី​ស្ថាន ដែលជា​ទឹកដី​កណ្ដាលនៃ​ការប្រកួត​ជម្រុះ​ពានរង្វាន់​ AFC U20 Asian Cup 2023 ​ពូ​ល​ I ​។ តាមរយៈ​នេះក្រុម​កម្ពុជាគឺមាន​ពេលវេលា​តិចតួច​ប៉ុណ្ណោះដើម្បី​សម្រាក បន្ទាប់ពី​ការហ្វឹកហាត់​ផ្លូវការ​បានតែ​ម្ដងគត់មុន​ជួប​ក្រុមយុវជន​ U20 ​លី​បង់​យប់​នេះ។​ ​គួរ​ដឹងថា ក្រុមយុវជន​ U20 ​កម្ពុជាស្ថិតក្នុង​ពូ​ល​ I ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​តាជី​គី​ស្ថាន លី​បង់ និង​សិង្ហ​បុរី។ចំពោះ​កម្មវិធី​ប្រកួតបន្ទាប់ពី​ប្រកួត​បើកឆាក​ជាមួយ​លី​បង់ កម្ពុជានឹងត្រូវ​ជួប​ក្រុម​ U20 ​សិង្ហ​បុរីនា​ថ្ងៃទី​១៦ ខែកញ្ញា និង​ចុងក្រោយ​ជួប​ក្រុម​ U20 ​តាជី​គី​ស្ថាននា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ។​ ​បេសកកម្ម​នេះដែរដឹកនាំ​ដោយ​គ្រូបង្វឹក​ជប៉ុន​លោក​ Koji Gyotoku ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ U20 ​កម្ពុជារួមជាមួយ​កីឡាករ ២៣​នាក់មកពី​សាលា​បាល់ទាត់​ជាតិ​បាទី ៧​នាក់​, ​ព្រៃវែង ៤​នាក់​, ​សូល​ទី​ឡូ​អង្គរ ៣​នាក់​, ​ភ្នំពេញ​ក្រោ​ន ២​នាក់​, ​វិសាខា ២​នាក់​, ​ព្រះខ័ន​រាជ​ស្វាយរៀង​ម្នាក់​, ​កងយោធពល​ខេ​មរ​ភូមិ​ម្នាក់​, ​អង្គ​រថា​យ​ហ្គឺ​រ​ម្នាក់​, ​ណាហ្គា​វើ​ល​ដ៏​ម្នាក់ និង​កីឡាករ​អាស៊ី​អឺរ៉ុប​ម្នាក់៕​អត្ថបទ៖ លី ឈុន​ឡា

បី​ប្រកួត​ទៀត​នៅ Premier League សប្តាហ៍​នេះ​ត្រូវ​លើក​ពេល​

2022/09/13 10:24:00 pm        164
​បាល់ទាត់៖ ​ការប្រកួត​ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League បី​ប្រកួត​ទៀត​ចុង​សប្តាហ៍​នេះ​ត្រូវ​លើក​ពេល មុន​ពិធី​បុណ្យសព​ម្ចាស់ក្សត្រី​ Elizabeth II​។ ​ការប្រកួត​រវាង Chelsea ទទួលភ្ញៀវ Liverpool នៅ Stamford Bridge និង Manchester United ទទួល Leeds United ត្រូវបាន​សំរេច​លើក​ពេល​។ ​​ចំណែក​មួយ​ប្រកួត​ទៀត​រវាង Brighton និង Crystal Palace ក៏ត្រូវ​សំរេច​លើក​ពេល​ដែរ​ដោយសារ​បាតុកម្ម​។​ ​ដោយ ឡែក​ការប្រកួត​ដែល​នៅ​សេសសល់​សម្រាប់​សប្តាហ៍​នេះ​ចន្លោះ​ថ្ងៃទី១៦ ដល់ ១៨ នឹង​ដំណើរ​ការធម្មតា បន្ទាប់ពី​សប្តាហ៍​មុន​ត្រូវបាន​លើក​ពេល​ទាំងស្រុង​ ដើម្បី​កាន់ទុក្ខ​នៃ​ការយាង​សោយ​ព្រះ​ពិរាល័យ​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II​។​ ​ព្រះ​រាជពិធី​បុណ្យសព​ម្ចាស់​ក្ស​ត្រី Elizabeth II នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​។ ​ដោយឡែក​សំរាប់​ការប្រកួត​រាត្រី​នៃ​ក្រប​ខណ្ឌ UEFA Champions League នៅ​យប់​ថ្ងៃ​ពុធ Chelsea ទទួល Red Bull Salzburg នៅ​ដំណើរ​ការ​ធម្មតា​ តែ​ការប្រកួត​នៅ​ក្របខណ្ឌ UEFA Europa League នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​រវាង Arsenal ទទួល PSV Eindhoven ក៏ត្រូវ​លើក​ពេល​ដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូបង្វឹក​ម៉ា​រ៉ុ​ក​ថ្មី​កោះហៅ Hakim Ziyech ចូល​ក្រុម​ជម្រើសជាតិ​វិញ​ត្រៀម​ប្រកួត​មិត្តភាព​

2022/09/13 09:48:24 pm        78
​បាល់ទាត់៖ ​ខ្សែបម្រើ​ស្លាប​របស់​ក្លិប​តោ​ខៀវ Chelsea, Hakim Ziyech ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​ម៉ា​រ៉ុ​ក​សាជាថ្មី ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Walid Regragui ក្រោយ​អវត្តមាន​អស់​រយៈពេល ១៥ខែ​។ ​​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​មិន​ស្ថិតក្នុង​ជម្រើស​របស់​អតីត​គ្រូបង្វឹក​ម៉ា​រ៉ុ​កលោក Vahid Halihodzic ឡើយ តែ​អតីត​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​ជប៉ុន​រូបនេះ​ក៏​ត្រូវបាន​បណ្តេញចេញ​កាលពី​ខែសីហា​កន្លងទៅ ដោយសារតែ​បញ្ហា​ជ្រើសរើស​កីឡាករ​។ ​​ឆ្នាំមុន​លោក Halihodzic ចោតថា Hakim Ziyech បន្លំ​ថា​ ខ្លួនឯង​មាន​របួស​គេចវេស​មិន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្នុងការ​ប្រកួត​មិត្តភាព និង​ជម្រុះ World Cup និង​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក ខណៈ Ziyech ខ្លួនឯង​ក្រោយ​មកបដិសេធ​មិន​លេង​ក្រោម​ការដឹកនាំ​របស់លោក Halihodzic​។​​​មិន​ត្រឹមតែ Ziyech ទេ​ខ្សែការពារ Bayern Munich, Noussair Mazraoui ដែលមាន​បញ្ហា​ជាមួយ Halihodzic នោះ​ក៏ត្រូវ​កោះហៅ​ត្រលប់​មកវិញ​ដែរ​។ ​​ម៉ា​រ៉ុ​ក​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ស៊ី​លី​នៅ​ទីក្រុង Barcelona ថ្ងៃទី២៣ ខែកញ្ញា​នេះ មុន​ជួប​ប៉ា​រ៉ា​ហ្កា​យ​បួន​ថ្ងៃបន្ទាប់​នៅ​ទីក្រុង Seville ប្រទេស​អេ​ស្ប៉ា​ញ​ដដែល​។ ​ម៉ា​រ៉ុ​ក​ស្ថិតក្នុង​ពូ​ល F នៅ World Cup ដោយ​ត្រូវ​ជួប​ជាមួយ​ប៊ែ​ល​ហ្ស៊ិ​ក កាណាដា និង​ក្រូ​អាស៊ី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Newcastle នាំយក​អតីត​អ្នកចាំទី Liverpool, Loris Karius ក្នុង​កិច្ចសន្យា​ខ្លី​ត្រឹម​ខែមករា​

2022/09/13 09:37:20 pm        95
​​បាល់ទាត់៖ ​ក្លិប​សារិកា​ព្រៃ Newcastle បានសំរេច​ក្នុងការ​នាំយក​អ្នកចាំទី​អាល្លឺម៉ង់ Loris Karius ក្នុង​កិច្ចសន្យា​រយៈពេល​ខ្លី​ត្រឹម​ខែមករាដើម្បី​បំពេញ​ការខ្វះខាត​អ្នកចាំទី​ដៃ​ទី២​។ ​​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​បាន​នៅ​ទំនេរ​ពី​ក្លិប​អាជីព​បន្ទាប់ពី​ចាកចេញ​ពី Liverpool ចុងរដូវ​កាល​មុន ហើយ​ការមកដល់​កីឡដ្ឋាន St. James Park នេះ Karius ក៏មាន​លក្ខខណ្ឌ​បន្ត​បន្ថែម​កិច្ចសន្យា​ដល់​ចប់​រដូវ​កាល​ផងដែរ​។ ​​Loris Karius មកកាន់ Newcastle បន្ទាប់ពី​អ្នកចាំទី​ដៃ​ទី២ Karl Darlow មាន​របួស​កជើង​ត្រូវ​សម្រាក​ច្រើន​ខែ​។ ​​Newcastle បាន​បាត់​អ្នកចាំទី​ដៃ​ទី១ របស់ខ្លួន Martin Dubravka ដែល​ផ្លាស់​ទៅកាន់ Manchester United ក្នុង​លក្ខខណ្ឌ​ខ្ចី​ ខណៈ​អ្នកចាំទី​អង់គ្លេស Nick Pope គឺជា​ជម្រើស​ដំបូង​ក្រោយ​ផ្លាស់​ពី Burnley​។​ ​​រំលឹកថា Loris Karius មាន​ប្រវត្តិ​ជូរចត់​ការ​ពី​ឆ្នាំ២០១៨ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UCL ពេល Liverpool ចាញ់ Real Madrid ៣-១ ពោលគឺ Karius មាន​កំហុស​ធ្ងន់​ធ្វើឱ្យមាន​គ្រាប់​បាល់​ពីរ​គ្រាប់​ក្នុងចំណោម ៣ នោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូ Bayern Munich កំពុង​គិត​ថា ​បិទ​អតីត​ខ្សែប្រយុទ្ធ​របស់​ខ្លួន Lewandowski បែប​ណា

2022/09/13 06:51:36 pm        197
​បាល់ទាត់៖ ​អ្នកចាត់ការ​ក្លិប​អាល្លឺម៉ង់​លោក Julian Nagelsmann នឹង​សំរេចចិត្ត​នៅ​កៀក​ម៉ោង​នៃ​ការប្រកួត​ថា ​តើ​នឹងដាក់​ខ្សែការពារ​កណ្តាល​រូប​ណា​ដើម្បី​ទប់ទល់​អតីត​ខ្សែប្រយុទ្ធ​របស់ខ្លួន Robert Lewandowski នៅពេល​ទទួល Barcelona រាត្រី​នេះ​ក្របខណ្ឌ UEFA Champions League ពូ​ល C​។ ​​ខ្សែប្រយុទ្ធ​ប៉ូឡូញ​ដែល​ស៊ុត​បញ្ចូល​ទី​បាន ៣៤៤គ្រាប់​ក្នុងចំណោម ៣៧៥ប្រកួត​នៅ Bayern Munich រយៈពេល ៨ឆ្នាំ​នោះបាន​ផ្លាស់​ទៅកាន់ Barcelona កាលពី​ខែកក្កដា​ក្នុងតម្លៃ ៤៥លាន​អឺរ៉ូ​។ ​​អតីត​អ្នកចាត់ការ Leipzig លោក Nagelsmann អាច​នឹង​ជ្រើសរើស​ខ្សែការពារ​កណ្តាល​រួមមាន Dayot Upamecano, Matthijs de Ligt និង Lucas Hernandez ជា​ជម្រើស​ដំបូង​។ ​​លោក Nagelsmann បាន​និយាយថា ថ្វីបើ​ឈានចូល​វ័យ ៣៤ឆ្នាំ Lewandowski នៅតែ​ស្ថិតនៅ​កម្រិត​កំពូលដែល​អាច​រកបាន ៤០គ្រាប់​ក្នុង​មួយ​រដូវ​កាល​។​​Lewandowski មកទល់ពេលនេះ​រកបាន ៦គ្រាប់​ហើយ​ក្នុងចំណោម ៥ប្រកួត​ឱ្យ Barcelona នៅ La Liga​។ ​​Bayern Munich ចាប់ផ្តើម​ប្រកួត​ដំបូង​នៅ UCL សប្តាហ៍​មុន​យកឈ្នះ​នៅ​ទឹកដី Inter Milan ២-០ តែ​ក្រោយមក​ក៏​ស្មើ Stuttgart ក្នុង​ដី ២-២ នៅ Bundesliga ខណៈ Barcelona យកឈ្នះ Viktoria Plzen ៥-១ និង​ឈ្នះ​នៅ​ដី Cadiz ៤-០ នៅ La Liga៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Diego Costa ផ្លាស់​មកកាន់ Wolverhampton ផ្លូវការ​ក្រោយ​តវ៉ា​ជាមួយ FA បានសម្រេច​

2022/09/13 06:28:13 pm        65
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Diego Costa បាន​ផ្លាស់​មកកាន់​ក្លិប​បាល់ទាត់ Wolverhampton ផ្លូវការ​ហើយ​ក្រោយ​ចុះកិច្ចសន្យា​លេង​ដល់​ចប់​រដូវ​កាល​។ ​កីឡាករ​វ័យ ៣៣ឆ្នាំ Diego Costa បាន​ទៅដល់​ជំរុំ​ហ្វឹកហាត់ Compton របស់ Wolves តាំងពី​សប្តាហ៍​មុន​រង់ចាំ​ការអនុញ្ញាត​ពី FA ក្នុងការ​ចុះបញ្ជី​។ ​​បើតាម​ច្បាប់​របស់ FA កង្វះ​សកម្មភាព​បាល់ទាត់​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះមានន័យថា Diego Costa មិនទាន់បាន​ការចុះបញ្ជី​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​ពី​ការស្នើសុំ​របស់​ក្លិប​ឡើយ​។ ​អតីត​ខ្សែ​ប្រយុទ្ធ​តោ​ខៀវ Chelsea រូបនេះ​ត្រូវបាន Wolves ធ្វើ​ទំនាក់ទំនង​នាំយក​មកកាន់​ទឹកដី​អង់គ្លេស​វិញ ​បន្ទាប់ពី​ក្លិប​បាត់បង់​ខ្សែប្រយុទ្ធ​ទាំង​ពីររូប​ដោយសារ​របួស​រួមមាន Sasa Kaladzic និង Raul Jimenez​។​Diego Costa បាន​នៅ​ទំនេរ​ពី​ការប្រកួត​ឱ្យ​ក្លិប​អាជីព​តាំងពី​ខែមករា ក្រោយ​ចាក​ចេញពី​ក្លិប​ប្រេ​ស៊ី​ល Atletico Mineiro ពោលគឺ​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​មិនបាន​ចូល​ប្រកួត​បាល់ទាត់​អាជីព​តាំងពី​ថ្ងៃទី១២ ខែធ្នូ​ចុងឆ្នាំ​មុន​។ ​​រំលឹកថា Diego Costa ធ្លាប់មាន​អាជីព​ជោគជ័យ​នៅ Chelsea ដោយ​ឈ្នះ​ជើងឯក Premier League ពីរលើក និង​ឈ្នះ​ពាន​ផ្សេងទៀត​ជាមួយ​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid​។ ​Wolves បច្ចុប្បន្ន​ឈរ​លេខ ១៤ នៅ Premier League រដូវ​កាល​នេះ​ក្រោយ​ឈ្នះ ១ប្រកួត​គត់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​ធ្លាក់​ទម្រង់ Liverpool ទទួល​ក្រុម​ឡើង​ជើង Ajax រាត្រី​នេះ​ក្របខណ្ឌ UCL

2022/09/13 05:48:54 pm        150
​បាល់ទាត់៖ ​ក្រុម​ដែល​កំពុង​ធ្លាក់ចុះ​ទម្រង់​លេង​ខ្លាំង​ហង្ស​ក្រហម Liverpool នឹង​ទទួល​ស្វាគមន៍​ក្រុម​ដែល​កំពូល​ឡើង​ជើង​ខ្លាំង Ajax Amsterdam រាត្រី​នេះ​ប្រកួត​ទី២ នៃ​វគ្គ​វិលជុំ​ក្នុង​ពូ​ល A ក្របខណ្ឌ UEFA Champions League​។​ ​ក្រុម​របស់លោក Jurgen Klopp បាន​រង​បរាជ័យ​ធ្ងន់​ករ​នៅ​ទឹកដី Napoli សប្តាហ៍​មុន ៤-១ ខណៈ Ajax យកឈ្នះ Rangers ៤-០​។ បរាជ័យ​របស់ Liverpool នៅ​ទឹកដី​អ៊ីតាលី​សប្តាហ៍​មុន​ត្រូវបាន​លោក Jurgen Klopp ហៅថា ​ជាការ​ប្រកួត​អន់​បំផុត​ក្រោម​ការដឹកនាំ​របស់លោក​តាំងពី​មកកាន់​តំណែង​នៅ Liverpool​។ ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ នៅពេលនេះ​មើលឃើញថា Ajax ជា​ក្រុម​រៀបចំ​បានល្អ និង​ជា​គូប្រកួត​តានតឹង​មួយ​ក្នុង​ពូ​ល A នេះ​។ ​ខ្សែការពារ​ឆ្វេង​របស់ Liverpool, Andy Robertson នឹង​អវត្តមាន​យប់​នេះ​ដោយសារ​របួស​ជង្គង់ ខណៈ​កីឡាករ​ផ្សេងទៀត​ដែលមាន​របួស​រួមមាន Curtis Jones, Naby Keita និង Alex Oxlade-Chamberlain​។​​ចំណែក Ajax មាន​កីឡាករ​ម្នាក់​តែប៉ុណ្ណោះ​ដែលមាន​របួស​គឺ​ខ្សែការពារ​ឆ្វេង Owen Wijndal ដែលមាន​របួស​កជើង​។ ​Ajax មុន​មកដល់​ប្រកួត​នេះ​បាន​យកឈ្នះ Heerenveen ៥-០ ក្នុង​លី​គ​ ខណៈ Liverpool មិនមាន​ការប្រកួត​ឡើយ ​ដោយ​សារ​អង់គ្លេស​កាន់ទុក្ខ​នៃ​ការយាង​សោយ​ព្រះ​ពិរាល័យ​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​-​កីឡាការិនី​វាយ​កូន​បាល់ ៦​រូប​កំពុងសំងំហាត់​នៅ​អាមេរិក​ត្រៀម​ស៊ី​ហ្គេម

2022/09/13 05:42:57 pm        67
​វាយ​កូន​បាល់៖ កីឡាករ​-​ការិនី​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា ៦​រូប​កំពុង​សំងំ​ហ្វឹកហាត់​នៅ​អាមេរិក ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ជា ពៅ គ្រូ​បង្វឹក​ក្រុម​កីឡា​វាយ​កូន​បាល់​កម្ពុជា​។​ ​គ្រូបង្វឹក​ដដែល​បាន​បញ្ជាក់ថា សមាជិក​ក្រុម​ជម្រើសជាតិ​វាយ​កូន​បាល់​កម្ពុជា ដែល​កំពុង​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេមគឺមាន ១១​នាក់ក្នុងនោះ ៥​នាក់​កំពុង​ហ្វឹកហាត់​ក្នុងស្រុក និង ៦​នាក់​ទៀតត្រូវបាន​សហព័ន្ធ​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​អាមេរិកគឺមាន​កីឡាករ ៣​នាក់ និង​កីឡាការិនី ៣​នាក់។​ ​លោក​ថា បច្ចុប្បន្ន​សហព័ន្ធ​កំពុង​ខិតខំ និង​យកចិត្តទុកដាក់​ជាខ្លាំងក្នុងការ​ពង្រឹងសមត្ថភាព​ក្រុម​ជម្រើសជាតិ​របស់ខ្លួន ដើម្បី​ឈានទៅ​សម្រេច​ផែនការ​ដណ្ដើម​មេដាយមាស​យ៉ាងហោច ១​គ្រឿងដែល​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បានកំណត់​ស​ន្ទ​ស្សន៍​មេដាយ​សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​តាមរយៈ​នេះសហព័ន្ធ​បាន​ពង្រឹង​ផែនការ​ហ្វឹកហាត់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏ដូចជា​រៀបចំ​ការប្រកួត​ជាច្រើនដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី។ ជាការ​កត់សម្គាល់ សហព័ន្ធ​សង្កេតឃើញ​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា​ឆ្នាំនេះមាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែលជា​ក្ដីសង្ឃឹម​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិ។​ ​លោក ជា ពៅ បាន​ឲ្យ​ដឹងថា កីឡាករ​-​កីឡាការិនី​វាយ​កូន​បាល់​កម្ពុជា ៦​រូបដែល​កំពុង​ហ្វឹកហាត់​នៅ​អាមេរិករួមមាន​កីឡាករ ក្រូ​ស​លីន ម៉ា​ឌី​វ ដា​វិត​, ឡេង សារិន​រាជ និង​កីឡាករ ទេព ទី​ម៉ូ​ធី រួមជាមួយ​កីឡាការិនី កា​អង់​ដ្រេ​អា ដា​រ៉ាវី​, ក្រូ​ស​លីន ហ្គ្រា​សអា​និត្យ និង​កីឡាការិនី ស៊ុម ចិន្ដា៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM