កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

អ្នកគាំទ្រប្រតិកម្មបញ្ជីឈ្មោះជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជើងឯកអាស៊ាន តែលោក Koji អរគុណបណ្ដាក្លិបដែលសហការ

2026/07/08 05:28:58 pm        676
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៤រូប ដែលត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ASEAN Championship Hyundai Cup 2026 ដែលគ្រោងចាប់ផ្ដើមការប្រកួតនាចុងខែកក្កដានេះ ខណៈអ្នកគាំទ្របានប្រតិកម្មជាខ្លាំង ចំពោះបញ្ជីឈ្មោះនេះ ក្រោយបាត់វត្តមានកីឡាករសំខាន់ៗជាច្រើន ពិសេសកីឡាករ ដែលទើបរួមចំណែកជួយក្រុមគោព្រៃ យកឈ្នះប៊ូតង់ និងហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីថ្មីៗ។សម្រាប់កីឡាករ ២៤រូប ដែលត្រូវប្រមូលផ្ដុំជម្រើសជាតិកម្ពុជា ត្រៀមប្រកួតពានប្រចាំតំបន់នេះ រួមមានសមាជិកក្លិបបឹងកេត ៣រូប គឺមាន តាំង ប៊ុយឆៃ, ម៉ាត់ នូរុណ និងអ្នកចាំទី កយ សាលីម, ភ្នំពេញក្រោន ៣រូប មាន យ៉ែម ដាវីត, បុង សាំយូអ៊េល និង សារ ទី, ព្រះខ័នរាជស្វាយរៀង ២រូប មាន សៀង ចន្ធា និង សុផល ឌីម៉ង់, វិសាខា ៣រូប មាន អ៊ុក សុវណ្ណ, ស៊ិន សុវណ្ណមករា និង ហាវ សុខនេត្រ, ណាហ្គាវើលដ៏ ៤រូប មាន ជា សុខម៉េង, សុះ ស៊ូហាណា, ផាត សុខា និងអ្នកចាំទី រ៉េត លីហេង, អង្គរថាយហ្គឺរ ២រូប មាន ទាំ មករា និង នូ ចេនមករា, ISI ដង្កោសែនជ័យ ២រូប មាន Yudai Ogawa និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ, អឹមអូអាយ កំពង់ដេវ៉ា ៣រូប មាន ម៉ុន រ៉ាដូ, ម៉ុន វ៉ាន់ដា និង Mirzaev Alisher ព្រមទាំងកីឡាករ វ៉ាន់ វីត មកពីក្លិបឡាយហ្វ និងកីឡាករ ឃូលីបាលី អាបឌែល កាឌែរ ដែលទើបចែកផ្លូវជាមួយអង្គរថាយហ្គឺរ។យោងតាមប្រភពពីសហព័ន្ធ ទន្ទឹមជាមួយការបង្ហាញបញ្ជីឈ្មោះកីឡាករជាផ្លូវការនេះ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ការជ្រើសរើសកីឡាករត្រៀមការប្រកួត Hyundai Cup លើកនេះ លោកបានអរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ក្លិបទាំងអស់ ដែលបានបង្ហាញការយោគយល់ និងផ្តល់កិច្ចសហការក្នុងការអនុញ្ញាតឲ្យកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ទោះបីជាកម្មវិធីនេះធ្វើឡើងក្រៅពី FIFA International Match Window និងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការត្រៀមក្រុមសម្រាប់រដូវកាលថ្មីរបស់ក្លិបក៏ដោយ។ជាមួយគ្នានេះដែរ ដោយគោរពចំពោះផែនការរៀបចំក្រុមរបស់ក្លិបនីមួយៗ និងបន្ទាប់ពីការពិភាក្សារួមគ្នា មានកីឡាករមួយចំនួន ដែលត្រូវបន្តបំពេញភារកិច្ចជាមួយក្លិបរបស់ខ្លួន។ ចំពោះបញ្ជីកីឡាករដែលត្រូវបានជ្រើសរើសលើកនេះ រួមទាំងកីឡាករដែលទើបតែទទួលបានឱកាសជាប់ជាលើកដំបូង គឺជាក្រុមដែលលោកជឿជាក់ថា សមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅពេលបច្ចុប្បន្ន។ការណ៍នេះ លោកនឹងរៀបចំការហ្វឹកហាត់ឲ្យបានល្អបំផុត ក្នុងអំឡុងជំរុំហ្វឹកហាត់នៅប្រទេសជប៉ុន ជាមួយកីឡាករទាំងអស់ ដែលត្រូវបានជ្រើសរើស ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ និងបង្ហាញសមត្ថភាពល្អបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួត Hyundai Cup ហើយលោកក៏អំណរគុណ ចំពោះសមាគមបាល់ទាត់ជប៉ុន (JFA) ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងធំធេងក្នុងការរៀបចំការបោះជំរុំហ្វឹកហាត់នៅប្រទេសជប៉ុន សម្រាប់ការត្រៀមខ្លួនមុនការប្រកួតមកដល់។បែបនេះក្ដី ក្រឡេកទៅមើលទស្សនអ្នកគាំទ្រ ក្រោយសហព័ន្ធប្រកាសបញ្ជីឈ្មោះក្រុមគោព្រៃ គេឃើញមតិភាគច្រើន បានប្រតិកម្មខ្លាំង ចំពោះការត្រៀមប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដង តែបែរជាវត្តមានកីឡាករសំខាន់ៗ ពិសេសកីឡាករ ដែលទើបបង្ហាញខ្លួនចុងក្រោយ ជាមួយគុណផលដ៏ល្អក្នុងការប្រកួតមិត្តភាពអន្ដរជាតិ ទល់ក្រុមប៊ូតង់ និងហុងកុង កាលពីថ្មីៗ ដែលធ្វើឲ្យពួកគេមិនសូវមានទំនកចិត្តសម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ។ទន្ទឹមជាមួយការបញ្ចេញទស្សនៈផ្សេងៗ ដោយមានអ្នកខ្លះដាក់បន្ទុកលើសហព័ន្ធ អ្នកខ្លះដាក់បន្ទុកលើក្លិប ក្រឡេកទៅលោក ឃួន ឡាបូរ៉ាវី អតីតកីឡាករជម្រើសជាតិ ក៏បានបង្ហាញទស្សនៈផ្ទាល់ខ្លួនផងដែរ ក្រៅពីអបអរសាទរកីឡាករថ្មីៗ ដែលមានឱកាសជាប់ជម្រើសជាតិ លោកថា លីគមួយដែលមាន ២ក្រុមលេងក្នុងពានរង្វាន់កម្រិតទី២ ទ្វីបអាស៊ី ហើយក្រុមនីមួយៗចាយថវិការច្រើនសន្ធឹក តែយើងផលិតបានកីឡាករលេងតំណាងជាតិ តែកម្រិតប៉ុននេះ លោកគិតថា វិស័យបាល់ទាត់កម្ពុជាកំពុងមានបញ្ហាហើយ។ កាលពីប៉ុន្មានខែមុន មានការបង្ហោះពីឆ្នាំ២០៤៦ តែការអនុវត្តជ័យជំនះរបស់ក្រុមក្នុងស្រុកមានតំលៃជាងការឈ្នះប្រទេសក្នុងតំបន់ទៅវិញ។ បែបនេះហើយដែលលោកធ្លាប់លើកឡើងថា តើយើងវង្វេងផ្លូវមែនទេ?  ទស្សនៈនេះ ទោះមិនបញ្ជាក់ចំៗ តែច្បាស់ណាស់លោកក៏មិនគាំទ្រទៅនឹងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាលើកនេះដែរ។គួរដឹងថា ក្រោយបង្ហាញបញ្ជីឈ្មោះកីឡាករផ្លូវការ ក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់នាពេលឆាប់ៗ ពិសេសការចេញទៅបោះជំរុំហ្វឹកហាត់ជាង ១សប្ដាហ៍ នៅប្រទេសជប៉ុន នាសប្ដាហ៍ក្រោយ ដើម្បីត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហាខាងមុខ ដោយក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត៕ អត្ថបទ លី ឈុនឡា

ស្វ៊ីស ឈ្នះកូឡុំប៊ីដោយបាល់ ១១ម៉ែត្រកាត់សេចក្តីឡើងវគ្គ ៨ ក្រុមចុងក្រោយ World Cup លើកដំបូងក្នុងរយៈពេល ៧២ ឆ្នាំ

2026/07/08 04:43:37 pm        181
ក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស បានកក់កៅអីទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទតា់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីយកឈ្នះ កូឡុំប៊ីដោយការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្តី ៤-៣ ក្រោយការប្រកួតពេញ ១២០ នាទីបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន BC Place ទីក្រុង Vancouver ប្រទេសកាណាដា។ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនេះ មានការប្រកួតប្រជែងយ៉ាងតានតឹង ដោយក្រុមទាំងពីរបង្កើតឱកាសវាយលុកជាបន្តបន្ទាប់ ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ។ កូឡុំប៊ីមានឱកាសល្អជាង ដោយ Gustavo Puerta និង Jhon Lucumí ស្ទើតែរកបានគ្រាប់បាល់ ប៉ុន្តែសំណាងមិននៅខាងពួកគេ ខណៈការការពាររបស់ស្វ៊ីសសក៏ធ្វើបានយ៉ាងរឹងមាំ។នៅវគ្គកាត់សេចក្តី ១១ ម៉ែត្រអ្នកចាំទី Gregor Kobel បានក្លាយជាវីរបុរសរបស់ស្វ៊ីស ក្រោយសង្គ្រោះការស៊ុតរបស់ Cucho Hernández ខណៈ Davinson Sánchez ក៏ស៊ុតបុករបារទីផងដែរ។ ទោះបី Manuel Akanji ស៊ុតខកខានមួយគ្រាប់សម្រាប់ស្វ៊ីសក៏ដោយ Rubén Vargas គឺជាអ្នកស៊ុតសម្រេចគ្រាប់ចុងក្រោយដើម្បីផ្តល់ជ័យជម្នះ ៤-៣ និងនាំស្វ៊ីសឡើងទៅវគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៥៤។ក្រោយចប់ការប្រកួតគ្រូបង្វឹក Murat Yakin បានសរសើរចំពោះកីឡាករបម្រុងដែលបានចូលរួមផ្លាស់ប្តូរល្បឿនការប្រកួត និងរួមចំណែកសំខាន់ក្នុងជ័យជម្នះ។ លោកបានចាត់ទុកថា វាជាជ័យជម្នះដ៏មានន័យសម្រាប់ប្រវត្តិសាស្ត្របាល់ទាត់ស្វ៊ីស និងជាលទ្ធផលនៃការអត់ធ្មត់ និងភាពរឹងមាំផ្នែកផ្លូវចិត្តរបស់ក្រុម។ជាមួយនឹងលទ្ធផលនេះ ស្វ៊ីសនឹងត្រូវជួបក្រុមការពារតំណែងជើងឯកអាហ្សង់ទីននៅវគ្គ ៨ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

អាហ្សង់ទីន វាយបកយកឈ្នះអេហ្ស៊ីបមិនគួរឱ្យជឿឡើងវគ្គ៨ ក្រុមចុងក្រោយ World Cup 2026

2026/07/08 04:19:40 pm        271
អាហ្សង់ទីន បានរួចផុតពីបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA  World Cup 2026 នេះបន្ទាប់ពីវាយបកយកជ័យជម្នះលើអេហ្ស៊ីបក្នុងការប្រកួតដែលក្រុមមកពីទ្វីបអាហ្វ្រិកស្ទើរតែបង្កើតប្រវត្តិសាស្ត្រថ្មី។អេហ្ស៊ីប បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយ Yasser Ibrahim រកបានគ្រាប់បាល់បើកឆាកក្នុងវគ្គទី១ ខណៈ Mostafa Zico បន្ថែមមួយគ្រាប់ទៀតនៅវគ្គទី២ ធ្វើឱ្យក្រុមនាំមុខ ២-០។ ជាមួយគ្នានេះ Lionel Messi ក៏បានខកខានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រ នៅដើមការប្រកួតផងដែរ។ត្រឹម ៧៨ នាទីអេហ្ស៊ីបកាន់ការនាំមុខ ២ គ្រាប់ដែលគ្រប់គ្នាគិតថានឹងផ្ទុះការភ្ញាក់ផ្អើលជាមិនខាននៅពេលក្រុមការពារជើងឯកធ្លាក់ក្រោមថ្វីជើងក្រុមអាហ្វ្រិកមួយនេះ។ ផ្ទុយទៅវិញ អ្វីៗក៏អាចកើតមានក្នុងបាល់ទាត់ Cristian Romero រកបានគ្រាប់តាមពីក្រោយនៅនាទីទី ៧៩ ហើយ Lionel Messi ក៏ស៊ុតគ្រាប់តាមស្មើនាទីទី ៨៣។ មិនអស់ទេ Enzo Fernandez គឺជាអ្នកសម្លាប់ចិត្តអ្នកគាំទ្រអេហ្ស៊ីបនៅពេលស៊ុតគ្រាប់ជ័យជំនះនៅនាទីទី ៩០+២ មិនត្រូវការលេងម៉ោងបន្ថែម ១៥ នាទីពីរដង។ អ្នកចាំទីអេហ្ស៊ីប Mostafa Shoubir បានសង្គ្រោះបាល់ជាច្រើនលើកក្នុងការប្រកួត រួមទាំងការទប់បាល់ពិន័យ ១១ ម៉ែត្ររបស់ Messi ផងដែរ។ បន្ទាប់ពីចប់ការប្រកួត Shoubir បានសម្តែងការខកចិត្តចំពោះការដួលរលំរបស់ក្រុមនៅនាទីចុងក្រោយ។ចំណែកឯខ្សែប្រយុទ្ធ Mostafa Zico បាននិយាយទាំងទឹកភ្នែកថា មានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ក្រុម និងការគាំទ្រពីអ្នកគាំទ្រ តែចោទសួរអំពីការកាត់សេចក្តីរបស់អាជ្ញាកណ្ដាល បន្ទាប់ពីគ្រាប់បាល់មួយរបស់អេហ្ស៊ីបត្រូវបានបដិសេធ និងចោទប្រកាន់ថាអាជ្ញាកណ្តាលកាត់សេចក្តីលំអៀងទៅកាន់ក្រុមការពារជើងឯក។ជ័យជម្នះនេះបានជួយឱ្យ អាហ្សង់ទីន ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ដែលនឹងត្រូវជួបជួបជាមួយស្វ៊ីសចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ  

Tottenham បំបែកកំណត់ត្រាក្លិបផ្ទេរ Sandro Tonali ពី Newcastle តម្លៃអាចឈានដល់ ១០០ លានផោន

2026/07/07 10:26:16 pm        322
ក្លិបបាល់ទាត់ Tottenham Hotspur បានប្រកាសជាផ្លូវការអំពី​ការចុះហត្ថ​លេខា​នាំ​យក​ខ្សែ​បម្រើ​អ៊ី​តាលី Sandro Tonali ពី Newcastle United ក្នុងតម្លៃផ្ទេរដែលអាចកើនដល់ ១០០ លាន​ផោន ហើយនឹងក្លាយជាកំណត់ត្រាថ្មីថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។Tonali​ វ័យ ២៦ ឆ្នាំ បានចំណាយពេល ៣ រដូវកាលជាមួយ Newcastle មុនសម្រេច​ផ្លាស់​មក​កាន់​ទីក្រុង​ឡុងដ៍។ ដំបូង Spurs បានដាក់សំណើប្រមាណ ៨០ លានផោន ប៉ុន្តែត្រូវ Newcastle បដិសេធ។ ក្រោយការចរចា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដែល Tottenham នឹងបង់ប្រាក់ដំបូង ៩២.៥ លានផោន បូករួមប្រាក់លើកទឹកចិត្តផ្សេងៗរហូតដល់ ៧.៥ លានផោន។ការមកដល់របស់ Tonali គឺជាការចំណាយធំមួយទៀតរបស់ Spurs បន្ទាប់ពីក្លិបទើបតែនាំយក Mateus Fernandes ពី West Ham United ក្នុងតម្លៃ ៨៥ លានផោន។គួររំលឹកថា Tonali បានផ្ទេរពី AC Milan មក Newcastle កាលពីខែកក្កដា ឆ្នាំ២០២៣ ក្នុងតម្លៃ ៥៥ លានផោន។ ប៉ុន្តែមិនយូរប៉ុន្មាន គេត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ពិន័យហាមប្រកួតរយៈពេល ១០ ខែ ពាក់ព័ន្ធនឹងការបំពានច្បាប់ភ្នាល់កីឡា។បន្ទាប់ពីវិលត្រឡប់មកវិញ Tonali បានបង្ហាញទម្រង់លេងយ៉ាងល្អ និងក្លាយជាកីឡាករស្នូលរបស់ Newcastle ជួយក្លិបឈ្នះពាន Carabao Cup ឆ្នាំ២០២៥ ដែលជាពានរង្វាន់ធំលើកដំបូងរបស់ក្លិបក្នុងរយៈពេល ៧០ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បីជើងឯកឆ្នាំ២០២៦នឹងរៀបចំម្ដងទៀត នាចុងសប្តាហ៍នេះ នៅទីលាន វាលឥន្ទ្រី

2026/07/07 10:16:31 pm        318
បើតាមការបញ្ជាក់ពីលោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់បីពានរង្វាន់ប្រចាំឆ្នាំ ២០២៦ នឹងមកដល់នៅថ្ងៃទី ១១-១២ ខែកក្កដាខាងមុខនេះនូវទីលានវាលឥន្រ្ទី សង្កាត់ចោមចៅ៣ ជាប់ផ្លូវ៣០ ម៉ែត្រ ។លោកបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់នេះ ជាលើកទីពីរហើយដែលត្រូវបានរៀបចំឡើង ដោយលើកទី១មានការគាំទ្រយ៉ាងខ្លាំងពីបងប្អូន និងអ្នកស្រលាញ់វិស័យកីឡាម៉ូតូត្រៃ  ហើយអ្វីដែលកាន់តែពិសេសនិង ប្លែកនោះក៏មានការរៀបចំអោយមានការប្រណាំងកង់បី ដែលជាការប្រណាំងមិនធ្លាប់មានពីមុនមក ។ កម្មវិធីនេះត្រូវបាន រៀបចំឡើងដើម្បីលើកកម្ពស់កីឡាយានយន្តនិងម៉ូតូត្រៃកម្ពុជា ដែលមាន ការចូលរួម ពីបងប្អូនកីឡាកម៉ូតូត្រៃ កង់បី  និងមានការបង្ហាញពី ក្រុមឡាន Off-Road ចូលរួមផងដែរ។ អ្នករៀបចំព្រឹត្តិការណ៍រូបនេះ បានសង្កត់ធ្ងន់ថាកម្មវិធីដំណើរការទៅបាន  ដោយមានការចូលរូមសហការណ៏ ឧបត្ថម្ភពីក្រុមហ៊ុននានាជាច្រើនដើម្បីលើកកម្ពស់វិស័យកីឡាម៉ូតូត្រៃកម្ពុជាអោយកាន់តែមានភាពរីកចម្រើននិងអភិវឌ្ឍទៅមុខបន្ថែមទៀត ទាំងលើឆាកជាតិនិងអន្តរជាតិ ។បើតាមការ បញ្ចាក់ពីអ្នករៀបចំដដែរបានបន្តថា នេះជាកម្មវិធីមួយដែលបានកាស្នើសុំច្បាប់ពីសហព័ន្ធនិងអជ្ញាធមូលដ្ឋាន ត្រឹមត្រូវផងដែរ ដើម្បីជាភាពងាយស្រួលក្នុងការប្រព្រឹត្តទៅនៅកម្មវីធីប្រណាំងម៉ូតូត្រៃនិងប្រណាំកង់ពានរង្វាន់ ប្រចាំឆ្នាំ២០២៦នេះ ដំណើរការដោយរលូន និងជោគជ័យ។សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បីពានរង្វាន់ឆ្នាំ២០២៦ គ្រោងនឹងចាប់ពីថ្ងៃទី១១-១២ ខែ កក្កដាចុងសប្តាហ៍នេះ សម្រាប់កម្មវិធីមានដូចជា : ការប្រណាំងម៉ូតូត្រៃ , ការប្រណាំងម៉ូតូកង់, ការបង្ហាញShow សត្វឥន្រ្ទី,ការបង្ហាញ Stunt Motor ,រួមទាំងការបង្ហាញ Off-Road Show by BM Team ផងដែរ៕

Roberto Martinez ប្រកាសចាកចេញពីតំណែងគ្រូបង្វឹកព័រទុយហ្គាល់ ភ្លាមៗ​ក្រោយ​ធ្លាក់​ក្រោម​ថ្វី​ជើង​អេស្ប៉ាញ​នៅ World Cup

2026/07/07 10:03:57 pm        438
លោក Roberto Martinez បានប្រកាសថា លោកនឹងចាកចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីក្រុមរងបរាជ័យ ១-០ ក្រោមថ្វីជើងអេស្ប៉ាញ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានចាត់ទុកការបរាជ័យនេះថា កិច្ចសន្យារបស់លោកបានផុតសុពលភាពនៅថ្ងៃប្រកួតដូចគ្នា ដូច្នេះសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់គួរតែជ្រើសរើសគ្រូបង្វឹកថ្មីសម្រាប់ដឹកនាំក្រុមបន្ត។Martinez បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖«ខ្ញុំមកដឹកនាំព័រទុយហ្គាល់ ដើម្បីឈ្នះពាន World Cup។ នៅពេលយើងមិនអាចសម្រេចគោលដៅនោះបាន ខ្ញុំយល់ថា គ្មានហេតុផលអ្វីដែលត្រូវបន្តទៀតឡើយ»។លោកក៏បានកោតសរសើរដល់ប្រធានក្រុម Cristiano Ronaldo ដោយហៅរូបគេថាជា «ប្រធានក្រុមដ៏គំរូ» និងបានថ្លែងអំណរគុណចំពោះ Ronaldo ក៏ដូចជាប្រជាជនព័រទុយហ្គាល់ទាំងអស់ ដែលបានគាំទ្រលោកពេញមួយអាណត្តិជាគ្រូបង្វឹកជម្រើសជាតិ។រំលឹកថាលោក Roberto Martinez បានចូលមកកាន់តំណែងដឹកនាំក្រុមព័រទុយហ្កាល់នៅខែមករាឆ្នាំ​ ២០២៣ បន្តតំណែងពីលោក Fernando Santos។ បុរសវ័យ ៥៣ ឆ្នាំរូបនេះបានដឹកនាំក្រុមព័រទុយហ្កាល់សរុប ៤៥ ប្រកួតឆ្នះ ៣២ ស្មើ ៦ ចាញ់ ៧ ឈ្នះជើងឯក UEFA Nations League នៅរដូវកាល ២០២៤-២៥ នៅពេលឈ្នះអេស្ប៉ាញដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី៕ អត្ថបទ៖នាង សុភាវុធ

Nottingham Forest តែងតាំង Oliver Glasner ជាគ្រូបង្វឹកថ្មី ក្លាយជាគ្រូទី៥ ក្នុងរយៈពេលមិនដល់មួយឆ្នាំរបស់ក្លិប

2026/07/07 08:50:40 pm        347
ក្លិបបាល់ទាត់ Nottingham Forest បានប្រកាសតែងតាំងលោក Oliver Glasner ជាគ្រូបង្វឹកថ្មីជាផ្លូវការ ដោយក្លាយជាគ្រូបង្វឹកទី៥ របស់ក្លិបក្នុងរយៈពេលមិនដល់មួយឆ្នាំ បន្ទាប់ពីសម្រេចបញ្ចប់តំណែងរបស់ Vitor Pereira។លោក Pereira ត្រូវបានបណ្តេញចេញពីតំណែងកាលពីសប្តាហ៍មុន ត្រឹមតែពីរនាទីប៉ុណ្ណោះ មុនពេលលក្ខខណ្ឌផ្តាច់កិច្ចសន្យារបស់លោកផុតសុពលភាព។ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ Nottingham Forest បានផ្លាស់ប្តូរគ្រូបង្វឹកជាបន្តបន្ទាប់ ដោយ Nuno Espirito Santo ចាប់ផ្តើមរដូវកាលមុន មុនពេល Ange Postecoglou, Sean Dyche និង Vitor Pereira ចូលមកដឹកនាំក្រុមចាប់តាំងពីខែកញ្ញា។Oliver Glasner បានចូលកាន់តំណែងជាគ្រូបង្វឹក Crystal Palace ក្នុងឆ្នាំ ២០២៤ ហើយបានបង្កើតប្រវត្តិសាស្ត្រភ្លាមៗ ដោយដឹកនាំក្រុមឈ្នះពាន FA Cup ដែលជាពានរង្វាន់ធំលើកដំបូងរបស់ក្លិប។ បន្ទាប់មក នៅរដូវកាលបន្ទាប់ លោកក៏បានជួយ Palace លើកពាន UEFA Europa Conference League ហើយបន្តឈ្នះពាន Community Shield ក្រោយយកឈ្នះ Liverpool ដោយការស៊ុតបាល់កាត់សេចក្តី។Glasner ក៏ជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូតែបីនាក់ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះទាំងពាន UEFA Europa League និង UEFA Europa Conference League។ មុននេះ លោកធ្លាប់ដឹកនាំ Eintracht Frankfurt ឈ្នះពាន Europa League ក្នុងរដូវកាល ២០២១-២០២២។ការមកដល់របស់ Glasner ត្រូវបានរំពឹងថា នឹងជួយនាំយកស្ថិរភាព និងភាពជោគជ័យមកកាន់ Nottingham Forest បន្ទាប់ពីក្លិបបានផ្លាស់ប្តូរគ្រូបង្វឹកជាបន្តបន្ទាប់ក្នុងរយៈពេលខ្លី៕ អត្ថបទ៖នាង សុភាវុធ

មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​ទេសចរណ៍ ប្ដេជ្ញាជំរុញសកម្មភាពកីឡាទេសចរណ៍ ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​បេតិកភណ្ឌ

2026/07/07 08:39:51 pm        339
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន​ប្ដេជ្ញា​បន្ដ​ជំរុញ​សកម្មភាព​កីឡា​គ្រប់​រូប​ភាព ដើម្បីរួ​មចំណែកលើកកម្ពស់សុខភាពសាធារណៈផង និងផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ផង​ ពិសេសតំបន់ប្រាង្គប្រាសាទបុរាណ ដែលជាសម្បត្តិបេតិភណ្ឌ ពិភពលោក​តែ​ម្ដង​។ការ​ប្ដេជ្ញានេះ បន្ទាប់ពីក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរ និងវិស័យឯកជន រួម​គ្នា​រៀប​ចំ​ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដោយជោគជ័យ កាល​ពី​ថ្ងៃទី៥ ខែកក្កដាកន្លងទៅ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) ក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រម​ទាំង​មានការចូលរួមពីមន្ដ្រី និងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ២ពាន់នាក់។ឯកឧត្តម វ៉ាហេង ដាវុធ បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាព​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ​នេះ ​ដែលបានចូលរួមផ្សព្វផ្សាយពីតំបន់ប្រាសាទសំបូរព្រៃគុក និងសហគមន៍ ហើយ​ឯកឧត្តម​សង្ឃឹម​ថា ក្រោយព្រឹត្តិការណ៍ នឹងមានភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ បានស្គាល់​កាន់​តែ​ទូលំ​ទូលាយ ​ហើយចូលរួមធ្វើដំណើរកម្សាន្ដកាន់តែច្រើន ដូចអ្វីដែលក្រសួង​ធ្លាប់​បាន​រៀបចំ​នៅ​ខេត្ត​ផ្សេង​ៗ​។ ការណ៍នេះ ឯកឧត្តមបានប្ដេជ្ញានឹងជំរុញសកម្មភាពកីឡាទេសចរណ៍នេះជារៀងរាល់ឆ្នាំ ដើម្បី​ផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌ និងតំបន់ទេសចរណ៍នានានៅកម្ពុជា។ទន្ទឹមជាមួយគ្នាលោកស្រី សូ សុគន្ធារី ដែលបានចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ បាន​សម្ដែង​ក្ដី​រីក​រាយ​ ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង ដើម្បី​នាំ​សារ​ពិត​ពី​សម្រស់​ធម្ម​ជាតិ និងប្រាសាទដ៏ស្រស់ស្អាត ក្នុងរដូវកាលបៃតង ទៅដល់ប្រជាពលរដ្ឋ ឲ្យ​បាន​ឃើញ ​និងទាក់ទាញចំណាប់អារម្មណ៍មកលេងកម្សាន្ដកាន់តែច្រើន។ទន្ទឹមជាមួយការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះដែរ សម្រាប់កីឡាករ-កីឡា​ការិនី​ទទួល​បាន​ជ័យ​លាភី លើវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ ក៏ទទួលបានរង្វាន់ និង​វត្ថុ​អនុស្សាវរីយ៍។ ឆ្លៀតឱកាសនោះ ឯកឧត្តម ហួត ហាក់ ក៏បានប្រគល់កង់ និងសម្ភារៈ​សិក្សា​មួយ​ចំនួន​ ដល់សិស្សានុសិស្សខ្វះខាតចំនួន ៥០កង់ ដែលទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន ​Rinnai ចំនួន ៤០កង់ និងកម្សាន្ដកំពតរីស៊តចំនួន ១០កង់ផងដែរ។ក្នុង​នាម​គណៈកម្មការរៀបចំ ឯកឧត្តម វ៉ាហេង ដាវុធ បានអរគុណចំពោះថ្នាក់ដឹកនាំ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ ដែលបានសហការរៀបចំព្រឹត្តិការណ៍ទាំងមូល ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រម​ទាំង​វិស័យឯកជនទាំងអស់ ដែលបានចូលរួមសហការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ជិះកង់ និង​រត់​ឆ្លង​កាត់​ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ឆ្នាំ២០២៦ នេះ៕ អត្ថបទ លី ឈុនឡា

បាល់ ១១ ម៉ែត្រលែងជា «ល្បែងសំណាង» ខណៈក្រុមធំៗផ្តោតលើវិទ្យាសាស្ត្រ និងចិត្តសាស្ត្រនៅ World Cup 2026

2026/07/07 08:08:30 pm        580
ការស៊ុតបាល់កាត់សេចក្តី ១១ ម៉ែត្រ តែងតែត្រូវបានចាត់ទុកថាជាពេលវេលាដ៏តានតឹង និងឃោរឃៅបំផុតនៅក្នុងពិភពបាល់ទាត់។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ទស្សនៈនេះកំពុងផ្លាស់ប្តូរ ខណៈកីឡាករ គ្រូបង្វឹក និងអ្នកចាំទី កាន់តែផ្តោតលើការហ្វឹកហាត់បច្ចេកទេស ការវិភាគទិន្នន័យ និងការរៀបចំផ្នែកចិត្តសាស្ត្រ ដោយមិនចាត់ទុកការស៊ុតប៉េណាល់ទីជារឿងពឹងសំណាងតែមួយមុខទៀតឡើយ។ការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយបានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការត្រៀមខ្លួននេះ បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ និងហូឡង់ ត្រូវបានទម្លាក់ចេញពីការប្រកួត ក្រោយចាញ់ប៉ារ៉ាហ្គាយ និងម៉ារ៉ុក ក្នុងការស៊ុតបាល់កាត់សេចក្តី។លោក Geir Jordet សាស្ត្រាចារ្យនៅសាលាវិទ្យាសាស្ត្រកីឡាន័រវែស និងជាអ្នកនិពន្ធសៀវភៅ Pressure ដែលសិក្សាអំពីចិត្តសាស្ត្រនៃការស៊ុត ១១ ម៉ែត្របានលើកឡើងថា គំនិតដែលថា «បាល់ ១១ ម៉ែត្រគឺជាល្បែងសំណាង» គួរតែបោះបង់ចោល ព្រោះក្រុមដែលមានបំណងឈ្នះពាន World Cup ស្ទើរតែគេចមិនផុតពីការប្រឈមមុខនឹងការស៊ុតកាត់សេចក្តី។ តាមការស្រាវជ្រាវរបស់លោក Jordet ដែលបានវិភាគការស៊ុតបាល់កាត់សេចក្តីចំនួន ៧១៨ លើក ក្នុងព្រឹត្តិការណ៍ World Cup, UEFA Euro និង UEFA Champions League ចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៣ បានរកឃើញថា កីឡាករជាង ៥៣ ភាគរយ ដែលស៊ុតខកខាន មានកាយវិការបង្ហាញពីភាពខកចិត្ត និងសម្ពាធដូចគ្នា ដូចជាឱនក្បាល លាក់មុខ ដួលទៅលើដី ឬជៀសវាងការជួបមិត្តរួមក្រុម។ក្រុមជម្រើសជាតិអង់គ្លេស គឺជាឧទាហរណ៍មួយនៃការផ្លាស់ប្តូរវិធីសាស្ត្រ។ បន្ទាប់ពីចាញ់ការស៊ុតប៉េណាល់ទី ៦ លើក ក្នុងចំណោម ៧ លើក អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ សមាគមបាល់ទាត់អង់គ្លេសបានចាប់ផ្តើមគម្រោងសិក្សា និងហ្វឹកហាត់ការស៊ុតប៉េណាល់ទីយ៉ាងទូលំទូលាយ ដោយប្រើវិធីសាស្ត្រទំនើប និងផ្អែកលើការស្រាវជ្រាវ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Thomas Tuchel ក្រុមអង់គ្លេសនៅតែបន្តអភិវឌ្ឍការងារនេះ។ទន្ទឹមនឹងនេះ អ្នកចាំទីក៏កំពុងក្លាយជាតួអង្គសំខាន់កាន់តែខ្លាំង។ ជំនួសឱ្យការលោតទប់បាល់ដោយការទាយទិសដៅ ពួកគេបានប្រើទិន្នន័យ ស្ថិតិ និងការវិភាគទម្លាប់នៃអ្នកស៊ុត ដើម្បីបង្កើនឱកាសសង្គ្រោះបាល់។ លោក Jordet យល់ថា អ្នកចាំទីក្នុង World Cup ឆ្នាំ២០២៦ កំពុងទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យបានល្អជាងពេលណាៗទាំងអស់៕ អត្ថបទ៖នាង សុភាវុធ 

ម្ចាស់ផ្ទះ World Cup 2026 ធ្លាក់អស់ហើយ! ក្រោយអាមេរិកចាញ់ប៊ែលហ្ស៊ិកធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ

2026/07/07 05:04:05 pm        308
ក្រុមជម្រើសជាតិអាមេរិក បានក្លាយជាប្រទេសម្ចាស់ផ្ទះចុងក្រោយដែលត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងប៊ែលហ្ស៊ិក ក្នុងលទ្ធផល ៤-១ នៅវគ្គ ១៦ ក្រុមចុងក្រោយ។លទ្ធផលនេះមានន័យថា ប្រទេសម្ចាស់ផ្ទះទាំងបី រួមមាន សហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក សុទ្ធតែបានបញ្ចប់ដំណើររបស់ខ្លួននៅមុនវគ្គ ៨ ក្រុមចុងក្រោយ ដោយមិនមានក្រុមណាមួយអាចបន្តដំណើរទៅមុខបានឡើយ ដោយមុននេះ កាណាដា បានចាញ់ ម៉ារ៉ុក ខណៈ ម៉ិកស៊ិក ក៏ត្រូវ អង់គ្លេស ទម្លាក់ចេញផងដែរ។ប៊ែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងរឹងមាំ និងមានប្រសិទ្ធភាព ដោយទម្លាក់អាមេរិកចេញពីការប្រកួត ទោះបីជាក្រុមម្ចាស់ផ្ទះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន Seattle ក៏ដោយ។Charles De Ketelaere រកបានពីរគ្រាប់ម្នាក់ឯង Hans Vanaken មួយគ្រាប់ និង Romelu Lukaku មួយគ្រាប់ ឱ្យប៊ែលហ្ស៊ិក ខណៈអាមេរិកស៊ុតគ្រាប់តាមស្មើដំបូងដោយ Malik Tillman។ជ័យជម្នះនេះបានជួយឱ្យប៊ែលហ្ស៊ិកកក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ដើម្បីជួបក្រុមជម្រើសជាតិ អេស្ប៉ាញ ដែលទើបយកឈ្នះ ព័រទុយហ្គាល់ ១-០។ការប្រកួតរវាងប៊ែលហ្ស៊ិក និងអេស្ប៉ាញ ត្រូវបានគេរំពឹងថា នឹងក្លាយជាជំនួបដ៏ធំមួយនៅវគ្គ ៨ ក្រុមចុងក្រោយ ខណៈក្រុមទាំងពីរសុទ្ធតែបង្ហាញទម្រង់លេងល្អ និងកំពុងសម្លឹងឆ្ពោះទៅកាន់ការប្រជែងពាន World Cup ឆ្នាំ២០២៦៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM