កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Ronaldo មិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិក្រោយព័រទុយហ្គាល់ធ្លាក់ចេញពី World Cup

2026/07/07 04:49:02 pm        268
ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo បានបដិសេធមិនធ្វើការសម្រេចចិត្តភ្លាមៗអំពីអនាគតរបស់ខ្លួនជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីក្រុមរងបរាជ័យ ១-០ ក្រោមថ្វីជើងអេស្ប៉ាញ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។ការប្រកួតត្រូវបានសម្រេចដោយគ្រាប់បាល់នៅនាទីចុងក្រោយពីខ្សែបម្រើ Mikel Merino ដែលបានប្តូរចូលលេង និងស៊ុតបញ្ចូលទីជួយឱ្យអេស្ប៉ាញកក់កៅអីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ។ក្រោយបញ្ចប់ការប្រកួត Ronaldo បានប្រាប់អ្នកសារព័ត៌មានថា អេស្ប៉ាញមានសំណាងជាងបន្តិច ក្នុងការរកបានគ្រាប់បាល់ជ័យជម្នះ។ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ បានបញ្ជាក់ថានេះជាការប្រកួត World Cup លើកចុងក្រោយរបស់ខ្លួន តែអនាគតជាមួយក្រុមជម្រើសជាតិមិនទាន់សម្រេចនៅពេលនេះទេ ដោយបញ្ជាក់ថា លោកមិនចង់ឱ្យការសម្រេចចិត្តផ្ទាល់ខ្លួន មកបាំងសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់ក្រុមជម្រើសជាតិឡើយ។Ronaldo ក៏បានបង្ហាញពីមោទនភាពចំពោះអ្វីដែលលោកបានរួមចំណែកជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។ ក្នុងអាជីពជាមួយជម្រើសជាតិ លោកបានជួយព័រទុយហ្គាល់ឈ្នះពាន UEFA Euro 2016 និងពាន UEFA Nations League ចំនួនពីរលើក នៅឆ្នាំ ២០១៩ និងឆ្នាំ ២០២៥។សម្រាប់អាជីពនៅកម្រិតក្លិប Ronaldo ធ្លាប់លេងឱ្យ Sporting Lisbon, Manchester United, Real Madrid, Juventus និងបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយ Al Nassr។ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងឆ្នាំ ២០០៣ មក Ronaldo បានបង្ហាញខ្លួនសរុប ២៣៣ ប្រកួត និងស៊ុតបញ្ចូលទីបាន ១៤៦ គ្រាប់ ដែលជាកំណត់ត្រាដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ៕ អត្ថបទ៖នាង សុភាវុធ

Merino ស៊ុតគ្រាប់ជ័យចុងម៉ោងឱ្យអេស្ប៉ាញទម្លាក់ព័រទុយហ្គាល់ ឡើងវគ្គ៨ក្រុម​ចុង​ក្រោយបាល់ទាត់ពិភពលោក

2026/07/07 04:38:29 pm        201
អ្នកគាំទ្របាល់ទាត់អេស្ប៉ាញបានផ្ទុះក្ដីរំភើបពេញទីក្រុង Madrid កាលពីថ្ងៃទី៦ ខែកក្កដា បន្ទាប់ពីខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal, Mikel Merino ស៊ុតបញ្ចូលទីគ្រាប់ជ័យនៅនាទីដំបូងនៃម៉ោងបន្ថែមបង្គ្រប់ ៩០+១ ជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញយកឈ្នះព័រទុយហ្គាល់ក្នុងលទ្ធផល ១-០ និងកក់កៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។គ្រាប់បាល់របស់ Merino កើតឡើងត្រឹមតែ ៦ នាទីប៉ុណ្ណោះ បន្ទាប់ពីរូបគេត្រូវបានប្តូរចូលលេង ក្នុងការប្រកួតដ៏តានតឹងរវាងក្រុមទាំងពីរ ដែលធ្វើឡើងនៅកីឡដ្ឋាន Dallas រដ្ឋតិចសាស។ គ្រាប់បាល់នេះបានបំបែកភាពរឹងមាំរបស់ខ្សែការពារព័រទុយហ្គាល់ ដែលអាចទប់ទល់ការវាយសម្រុករបស់អេស្ប៉ាញបានអស់រយៈពេលជិតពេញការប្រកួត។ចំណែកឯបរាជ័យរបស់ព័រទុយហ្គាល់ ត្រូវបានគេរំពឹងថា អាចជាការប្រកួត World Cup លើកចុងក្រោយរបស់ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo វ័យ ៤១ ឆ្នាំ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup លើកទី៦ ស្មើកំណត់ត្រាពិភពលោក និងស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការប្រកួតឆ្នាំនេះ៕ អត្ថបទ៖នាង សុភាវុធ

តេជោលីគ លើកទី៣ បង្ហាញភាពពិតប្រាកដ នៃសម្រស់បាល់ទះកម្ពុជា ខណៈបញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះពានដាច់

2026/07/06 10:43:23 pm        334
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បានបញ្ចប់ដោយជោគជ័យ និងត្រូវបាន​វាយ​តម្លៃខ្ពស់ ពីថ្នាក់ដឹកនាំសហព័ន្ធជាតិ ក៏ដូចជាសហព័ន្ធកីឡាបាល់ទះពិភពលោក ដែលបានបង្ហាញពីភាពពិតប្រាកដនៃសម្រស់បាល់ទះកម្ពុជា ស្របពេលក្រុមបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះពានដាច់ ក្នុងការនាំយកពានតេជោលីគ ទៅតម្កល់ទុកនៅក្លិបរបស់ខ្លួនជាផ្លូវការ ក្រោយគ្រងជើងឯក ៣រដូវកាលជាប់ៗគ្នា តាមលក្ខខណ្ឌនៃព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជានេះ។លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ថា តេជោលីគ ឆ្នាំនេះ ត្រូវបានវាយតម្លៃជាលីគមួយដ៏ធំក្នុងតំបន់ ដ្បិតកម្ពុជាទើបរៀបចំលីគបាន ៣ឆ្នាំ និងចុះបញ្ជីនៅសហព័ន្ធកីឡាបាល់ទះពិភពលោកបាន ២ឆ្នាំចុងក្រោយ តែការអនុវត្តតាមនិយាមអន្ដរជាតិ បានធ្វើឲ្យព្រឹត្តិការណ៍នេះ ទាក់ទាញការគាំទ្រដ៏ច្រើនលើសលុប តាំងពីវគ្គសន្សំពិន្ទុ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ក្រោយការពង្រឹងធនធានក្នុងស្រុក និងនាំចូលកីឡាករខ្លាំងៗពីអន្ដរជាតិរបស់ក្លិបនីមួយៗ។តាមរយៈភាពជោគជ័យនេះ មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល ថា ពានតេជោលីគ ឆ្នាំនេះ ពិតជាបានបង្ហាញនូវសម្រស់បាល់ទះពិតប្រាកដក្នុងប្រទេសកម្ពុជា ដ្បិតលោកសង្កេតឃើញអ្នកគាំទ្រផ្ទាល់ប្រមាណ ៨ ទៅ ៩ពាន់នាក់ ទាំងក្នុង និងក្រៅវិមានពហុកីឡដ្ឋានជាតិ ក៏ដូចជាអ្នកទស្សនាតាមបណ្ដាញសង្គមនានាយ៉ាងហោច ៨០% គឺជាការគាំទ្រព្រឹត្តិការណ៦ទាំងមូល ដោយទឹកចិត្ដ ក្ដីស្រលាញ់ និងឆន្ទៈចំពោះវិស័យកីឡាបាល់ទះជាតិ។ ការគាំទ្រនេះ បានធ្វើឲ្យមន្ដ្រីសហព័ន្ធបាល់ទះពិភពលោក ផ្ញើសារមកអបអរសាទរកម្ពុជា ហើយថា លីគបាល់ទះកម្ពុជា កំពុងប្រកួតប្រជែងជាមួយលីគបណ្ដាប្រទេសក្នុងតំបន់មួយចំនួន ដែលដើរមុនកម្ពុជាង ២០ឆ្នាំទៀតផង។សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ គឺមានបេក្ខភាពចំនួន ៨ក្រុមចូលរួម និងធ្វើការប្រកួតជម្រុះ ២ជុំ រហូតដល់រកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ៣-០សិត ក្នុងពិន្ទុ ២៥-១៦, ២៥-១៨ និង ២៥-១៨។ ជ័យជម្នះស្ទើរមិនគួរឲ្យជឿ ជាមួយការធ្វើបានយ៉ាងល្អនេះ បានធ្វើឲ្យបញ្ជាការដ្ឋានអង្គរក្ស ក្លាយជាក្រុមជើងឯក ៣ឆ្នាំជាប់ៗគ្នា និងក្លាយជាម្ចាស់កម្មសិទ្ធពានធំ តេជោលីគ ជាផ្លូវការ ហើយសហព័ន្ធនឹងត្រូវរចនាពានថ្មីមួយទៀត សម្រាប់ដាក់ឲ្យប្រកួតប្រជែងនារដូវកាលថ្មី។ចំណែកក្រុមវិសាខា ដែលបាននាំចូលកីឡាករបរទេសខ្លាំងពីបារាំង អាមេរិក និងប្រេស៊ីល បានត្រឹមទទួលចំណាត់ថ្នាក់លេខ២ បីរដូវកាលជាប់គ្នា ស្របពេលក្រុមបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង បានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយវាយបកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ គួរឲ្យភ្ញាក់ផ្អើល ដោយលទ្ធផល ៣-២សិត ជាមួយពិន្ទុ ២១-២៥, ១៩-២៥, ២៥-១៩, ២៧-២៥ និង ១៥-១២៕ អត្ថបទ លី ឈុនឡា 

ក្រុមអាមេរិកមិនសម្រាកបុណ្យឯករាជ្រឡើយ ខណៈត្រៀមជួបប៊ែលហ្ស៊ិកវគ្គ ១៦ ក្រុម

2026/07/06 10:30:46 pm        288
ទោះបីជាថ្ងៃទី៤ ខែកក្កដា ជាទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកមិនមានពេលសម្រាកនោះទេ ដោយកីឡាករទាំងអស់បានបន្តហ្វឹកហាត់យ៉ាងម៉ឺងម៉ាត់ ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានរបស់ក្រុម Seattle Seahawks ក្នុងទីក្រុង Seattle ដែលត្រូវបានចាត់ទុកថាជាកីឡដ្ឋានមួយមានបរិយាកាសរំភើប និងសំឡេងគាំទ្រខ្លាំងបំផុតក្នុងលីគ NFL។ មុនការប្រកួត World Cup ចាប់ផ្តើម អ្នកគាំទ្រជាច្រើនគ្រាន់តែរំពឹងថា ក្រុមជម្រើសជាតិអាមេរិកអាចឆ្លងផុតវគ្គចែកពូល និងឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយប៉ុណ្ណោះ។ ប៉ុន្តែការយកឈ្នះ ប៉ារ៉ាហ្គាយ, អូស្ត្រាលី និងបន្តយកឈ្នះ បូស្នៀ ២-០ បានធ្វើឱ្យទំនុកចិត្ត និងក្តីសង្ឃឹមរបស់អ្នកគាំទ្រកើនឡើងយ៉ាងខ្លាំងថា ក្រុមរបស់លោក Mauricio Pochettino អាចបន្តដំណើរបានឆ្ងាយជាងការរំពឹងទុក។ចំណែកឯក្រុមជម្រើសជាតិបែលហ្ស៊ិកវិញ មិនទាន់បង្ហាញទម្រង់លេងដែលអាចបញ្ចុះបញ្ចូលអ្នកគាំទ្របាននៅឡើយទេ។ ក្នុងវគ្គមុន ពួកគេត្រូវរងសម្ពាធពីក្រុម សេណេហ្គាល់ អស់រយៈពេលជាច្រើននាទី មុនពេលរកបាន ២ គ្រាប់តាមស្មើ គ្រាប់ជ័យជំនះ ១១ ម៉ែត្រនៅចុងម៉ោងនៃម៉ោងបន្ថែម ១៥ នាទីពីរដង។ការប្រកួត World Cup លើកនេះ ក៏អាចជាការបង្ហាញខ្លួនចុងក្រោយរបស់ ជំនាន់មាសរបស់បែលហ្ស៊ិក ដែលដឹកនាំដោយ Kevin De Bruyne, Romelu Lukaku និង Thibaut Courtois ផងដែរ។សម្រាប់ក្រុមអាមេរិក ខ្សែការពារដែលធ្លាប់ត្រូវគេចាត់ទុកថាជាចំណុចខ្សោយ មុនការប្រកួត បានបង្ហាញទម្រង់លេងយ៉ាងរឹងមាំក្នុងជ័យជម្នះលើបូស្នៀ។ ទោះជាយ៉ាងណា ពួកគេនឹងត្រូវប្រុងប្រយ័ត្នចំពោះខ្សែប្រយុទ្ធស្លាបល្បឿនលឿន Jérémy Doku ដែលត្រូវបានគេរំពឹងថាអាចបង្ហាញសមត្ថភាពពេញលេញក្នុងជំនួបនេះ៕ អត្ថបទ៖នាង សុភាវុធ 

Unai Simón៖ Ronaldo នៅតែគ្រោះថ្នាក់ ទោះមិនស្ថិតក្នុងចំណុចកំពូលនៃអាជីព មុនអេស្ប៉ាញជួបព័រទុយហ្គាល់

2026/07/06 08:32:08 pm        418
អ្នកចាំទីក្រុមជម្រើសជាតិអេស្ប៉ាញ Unai Simón បានអះអាងថា ទោះបី Cristiano Ronaldo មិនស្ថិតក្នុងទម្រង់លេងល្អបំផុតដូចកាលពីអតីតកាលក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះនៅតែជាកីឡាករដែលអាចសម្រេចលទ្ធផលការប្រកួតបានគ្រប់ពេល។ថ្លែងក្នុងសន្និសីទសារព័ត៌មាន Simón បាននិយាយថា ក្រុមអេស្ប៉ាញត្រូវតែព្យាយាមទប់ស្កាត់មិនឱ្យ Ronaldo មានឱកាសចូលទៅក្នុងតំបន់គ្រោះថ្នាក់ និងបង្កើតឱកាសនៅមុខទី ប្រសិនបើចង់ទទួលបានលទ្ធផលល្អក្នុងជំនួបវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។ការប្រកួតរវាងអេស្ប៉ាញ និងព័រទុយហ្គាល់រាត្រីនេះ នឹងក្លាយជាជំនួបដ៏ក្តៅគគុកមួយ ដែលជាការសងសឹកបន្ទាប់ពីព័រទុយហ្គាល់បានយកឈ្នះអេស្ប៉ាញដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Nations League កាលពីឆ្នាំមុន បន្ទាប់ពីស្មើគ្នា ២-២។ជំនួបនេះក៏ត្រូវបានគេចាត់ទុកថា ជាការប្រឈមរវាងជំនាន់ចាស់ និងជំនាន់ថ្មី ពោលគឺ Cristiano Ronaldo របស់ព័រទុយហ្គាល់ និងតារាវ័យក្មេង Lamine Yamal របស់អេស្ប៉ាញ។Simón ក៏បានបង្ហាញទំនុកចិត្តលើ Yamal ផងដែរ ដោយជឿជាក់ថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នឹងខិតខំជួយការពារក្រុម ពិសេសក្នុងការទប់ទល់នឹងការវាយលុកដ៏គ្រោះថ្នាក់ពីស្លាបឆ្វេងរបស់ព័រទុយហ្គាល់។ពាក់ព័ន្ធនឹងកំណត់ត្រារក្សាសំណាញ់ទីមិនឱ្យរបូតបាល់ចំនួន ៤ ប្រកួតជាប់គ្នា ដែលធ្វើឱ្យរូបគេបំបែកកំណត់ត្រារបស់អតីតអ្នកចាំទីអ៊ីតាលី Walter Zenga នៅ World Cup នោះ Simón បានបញ្ជាក់ថា សមិទ្ធផលនេះមិនមែនជារបស់គេតែម្នាក់ឯងទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កីឡាករទាំងមូល។ក្រោមការដឹកនាំរបស់គ្រូបង្វឹក Luis de la Fuente អេស្ប៉ាញកំពុងបន្តទម្រង់លេងដ៏ល្អ ដោយមិនស្គាល់ពាក្យថាចាញ់ក្នុង ៣៤ ប្រកួតជាប់គ្នា ចាប់តាំងពីឈ្នះពាន UEFA Nations League 2023៕ អត្ថបទ៖នាង សុភាវុធ

លោក Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកហ្គាណា ក្រោយធ្លាក់ចេញពី World Cup

2026/07/06 08:10:45 pm        242
លោក Carlos Queiroz បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហ្គាណា បន្ទាប់ពីដឹកនាំក្រុមបានរយៈពេលត្រឹម ៣ ខែ និងបញ្ចប់ដំណើរនៅព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ ៣២ ក្រុមចុងក្រោយ។គ្រូបង្វឹកវ័យ ៧៣ ឆ្នាំរូបនេះ បានចូលកាន់តំណែងកាលពីខែមេសា និងបានដឹកនាំហ្គាណាបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្នុងពូល L មុនពេលចាញ់ក្រុមកូឡុំប៊ីក្នុងលទ្ធផល ១-០ នៅវគ្គ ៣២ ក្រុមចុងក្រោយ។លោក Queiroz ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិជាច្រើននៅលើឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ហើយការប្រកួតលើកនេះ គឺជាការចូលរួម World Cup ជាប់គ្នាលើកទី៥ ក្នុងនាមជាគ្រូបង្វឹក។ មុននេះ លោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិអ៊ីរ៉ង់ ព័រទុយហ្គាល់ និងអេហ្ស៊ីប ក្នុងការប្រកួតអន្តរជាតិធំៗ ហើយក៏ធ្លាប់បម្រើការជាជំនួយការគ្រូបង្វឹកនៅក្លិប Manchester United ផងដែរ។លោក Queiroz ក្លាយជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹក World Cup ពីររូបដែលបានចាកចេញពីតំណែងនៅថ្ងៃអាទិត្យ ដោយក្រុមជម្រើសជាតិហ្ស៊កដានីក៏បានបញ្ចប់កិច្ចសហការជាមួយលោក Jamal Sellami ផងដែរ បន្ទាប់ពីក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុងពូល J៕ អត្ថបទ៖នាង សុភាវុធ 

Real Madrid ប្រកាសផ្ទេរខ្សែការពារហូឡង់ Denzel Dumfries ពី Inter Milan ជាផ្លូវការ

2026/07/06 06:53:35 pm        563
ក្លិបយក្សអេស្ប៉ាញ Real Madrid បានប្រកាសជាផ្លូវការពីការចុះហត្ថលេខាយកខ្សែការពារស្លាបស្តាំជម្រើសជាតិហូឡង់ Denzel Dumfries ពីក្លិបអ៊ីតាលី Inter Milan ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ។ទោះបីក្លិបមិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការក៏ដោយ ប៉ុន្តែប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា Real Madrid បានសម្រេចបង់ប្រាក់តាមលក្ខខណ្ឌផ្តាច់កិច្ចសន្យាដែលមានតម្លៃប្រមាណ ២០ លានអឺរ៉ូ។Dumfries វ័យ ៣០ ឆ្នាំ ក្លាយជាកីឡាករថ្មីទី៤ ដែល Real Madrid នាំចូលក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពី Marc Cucurella, Bernardo Silva និង Ibrahima Konaté។ ការមកដល់របស់គេត្រូវបានគេរំពឹងថានឹងបង្កើនការប្រកួតប្រជែងនៅតំបន់ការពារស្លាបស្តាំ ជាមួយខ្សែការពារជម្រើសជាតិអង់គ្លេស Trent Alexander-Arnold។អំឡុងពេលលេងឱ្យ Inter Milan ចាប់តាំងពីផ្ទេរមកពី PSV Eindhoven នៅឆ្នាំ ២០២១ Dumfries បានរួមចំណែកជួយក្រុមឈ្នះពាន Serie A ចំនួន ២ លើក និង Coppa Italia ចំនួន ៣ លើក។ រូបគេបង្ហាញខ្លួនសរុប ២០៧ ប្រកួត រកបាន ២៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២៨ លើក។លើឆាកអន្តរជាតិ Dumfries ក៏បានជួយក្រុមជម្រើសជាតិហូឡង់ឈានដល់វគ្គ ៣២ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ FIFA World Cup រដូវក្តៅនេះផងដែរ។សម្រាប់ Real Madrid ការនាំចូល Dumfries គឺជាផ្នែកមួយនៃផែនការពង្រឹងតំបន់ការពារ បន្ទាប់ពីក្លិបបញ្ចប់រដូវកាលមុនដោយគ្មានពានរង្វាន់។ ប្រធានក្លិប Florentino Pérez ធ្លាប់បានសន្យាថានឹងពង្រឹងសមាសភាពក្រុមក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក ហើយក្លិបក៏បានតែងតាំង José Mourinho ឱ្យត្រឡប់មកដឹកនាំក្រុមជាលើកទី២ផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

អ្នកគាំទ្ររាប់ពាន់នាក់ស្វាគមន៍ក្រុមជម្រើសជាតិកាបវែរ ក្រោយបញ្ចប់ដំណើរប្រវត្តិសាស្ត្រនៅ World Cup

2026/07/06 06:39:31 pm        269
អ្នកគាំទ្ររាប់ពាន់នាក់នៅរដ្ឋធានី Praia បាននាំគ្នាគ្រវីទង់ជាតិ លើកកន្សែងដែលមានអក្សរ "Cape Verde" និងបោះអាវជូនកីឡាករ ខណៈក្បួនដង្ហែរបស់ក្រុមជម្រើសជាតិកាបវែរ បានចាប់ផ្តើមធ្វើដំណើរជុំវិញទីក្រុង ដើម្បីអបអរសាទរការវិលត្រឡប់មកមាតុភូមិ កាលពីចុងសប្តាហ៍កន្លងទៅ។ទោះបីកាបវែរត្រូវបញ្ចប់ដំណើរនៅវគ្គ ៣២ ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ក្នុងលទ្ធផល ៣-២ នៅម៉ោងបន្ថែមកាត់សេចក្តីក៏ដោយ ប៉ុន្តែក្រុមមួយនេះបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យក្នុងការបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup និងទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។កាបវែរ ជាប្រទេសលើដីកោះចំនួន ១០ ស្ថិតនៅឆ្នេរសមុទ្រខាងលិចនៃទ្វីបអាហ្វ្រិក មានប្រជាជនប្រមាណ ៥០ម៉ឺននាក់។ ប្រទេសនេះទើបតែចូលរួមការប្រកួតជម្រុះ World Cup នៅដើមសតវត្សរ៍ទី២១ ហើយមុនការប្រកួតឆ្នាំនេះ ក្រុមជម្រើសជាតិរបស់ពួកគេឈរនៅចំណាត់ថ្នាក់លេខ ៦៧ ពិភពលោក។ភាពជោគជ័យរបស់កាបវែរនៅ World Cup គឺជាលទ្ធផលនៃគម្រោងអភិវឌ្ឍន៍រយៈពេលវែង ក្រោមការដឹកនាំរបស់គ្រូបង្វឹក Bubista ដែលបានស្វែងរក និងប្រមូលផ្តុំកីឡាករដែលមានដើមកំណើតកាបវែរ ពីបណ្តាប្រទេសនានាជុំវិញពិភពលោក មកកសាងជាក្រុមមួយដែលមានស្មារតីប្រកួតខ្ពស់ ភាពរឹងមាំ និងយុទ្ធសាស្ត្រលេងដ៏មានប្រសិទ្ធភាព។ទោះបីមិនអាចបន្តដំណើរទៅវគ្គបន្តបានក៏ដោយ ការបង្ហាញសមត្ថភាពរបស់កាបវែរនៅ World Cup លើកនេះ ត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំធេង និងជាមោទនភាពសម្រាប់ប្រទេស ក៏ដូចជាបានបង្ហាញថា ក្រុមតូចមួយក៏អាចប្រកួតប្រជែងជាមួយមហាអំណាចបាល់ទាត់ពិភពលោកបានដែរ៕អត្ថបទ៖នាង សុភាវុធ

ម៉ិកស៊ិកក្លាយជាម្ចាស់ផ្ទះទីពីរធ្លាក់ចេញពី World Cup 2026 ក្រោយចាញ់អង់គ្លេសនៅវគ្គ ១៦ ក្រុម

2026/07/06 06:12:00 pm        259
ក្រុមជម្រើសជាតិម៉ិកស៊ិក បានបញ្ចប់ដំណើររបស់ខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ហើយ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ៣-២ នៅវគ្គ ១៦ ក្រុមចុងក្រោយ។ លទ្ធផលនេះធ្វើឱ្យម៉ិកស៊ិក ក្លាយជាប្រទេសម្ចាស់ផ្ទះរួមទី២ ដែលត្រូវធ្លាក់ចេញពីការប្រកួត បន្ទាប់ពីកាណាដា។ការប្រកួតនៅកីឡដ្ឋាន Azteca បានចាប់ផ្តើមយឺតជាងការគ្រោងទុកមួយម៉ោង ដោយសារអាកាសធាតុមិនអំណោយផល។ ទោះបីជាម៉ិកស៊ិកទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រក្នុងទឹកដីខ្លួនឯងក៏ដោយ ក្រុមអង់គ្លេសនៅតែបង្ហាញទម្រង់លេងប្រកបដោយប្រសិទ្ធភាព និងយកឈ្នះក្នុងការប្រកួតដ៏តានតឹងនេះ។អង់គ្លេសរកបានគ្រាប់បាល់ដោយ Jude Bellingham ចំនួនពីរគ្រាប់ និង Harry Kane មួយគ្រាប់ ខណៈម៉ិកស៊ិកតបបានពីរគ្រាប់ដោយ Julián Quiñones និង Raúl Jiménez ប៉ុន្តែមិនអាចវាយបកតាមស្មើបានឡើយ។ការធ្លាក់ចេញនេះបានបញ្ចប់ក្តីសង្ឃឹមរបស់ម៉ិកស៊ិកក្នុងនាមជាម្ចាស់ផ្ទះរួម ដែលចង់បន្តដំណើរទៅវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីពួកគេបានបំបែកការរង់ចាំយូរឆ្នាំ ដោយឈ្នះការប្រកួតចាញ់ធ្លាក់វគ្គ ៣២ ក្រុមចុងក្រោយ។ ចំណែកអង់គ្លេស បានកក់កៅអីទៅវគ្គ ៨ ក្រុមចុងក្រោយ បន្តជួបន័រវេសនៅវគ្គ ៨ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ  

Haaland រកបាន ២ គ្រាប់ ជួយន័រវែសទម្លាក់ប្រេស៊ីល ឡើងវគ្គ ៨ ក្រុមចុងក្រោយ World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

2026/07/06 06:04:21 pm        283
ក្រុមបាល់ទាត់ជម្រើសជាតិន័រវែសបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយកឈ្នះក្រុមជម្រើសជាតិប្រេស៊ីល ដែលធ្លាប់ឈ្នះជើងឯក World Cup ចំនួន ៥ លើក ក្នុងលទ្ធផល ២-១ ដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ខ្សែប្រយុទ្ធ Manchester City, Erling Haaland បានក្លាយជាវីរបុរសរបស់ន័រវែស ដោយរកបាន ២ គ្រាប់នៅវគ្គទី២ បន្ទាប់ពីការប្រកួតស្ងប់ស្ងាត់គ្រាប់បាល់អស់រយៈពេលជាង ៧០ នាទី។មុនឈានដល់គ្រាប់បើកឆាក ប្រេស៊ីលមានឱកាសនាំមុខមុន ប៉ុន្តែ Bruno Guimaraes បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រខកខាននៅវគ្គទី១ ដែលក្លាយជាចំណុចរបត់សំខាន់នៃការប្រកួត។នៅនាទីទី៧៩ Haaland បានរត់កាត់ខ្សែការពារកណ្តាល Gabriel ដើម្បីទទួលបាល់បញ្ជូនពី Andreas Schjelderup មុនតែតបញ្ចូលទីជួយឱ្យន័រវែសនាំមុខ ១-០។លុះដល់នាទីទី៩០ ខ្សែប្រយុទ្ធរបស់ Manchester City រូបនេះបានបន្ថែមគ្រាប់ទី២ តាមរយៈការស៊ុតពីក្រៅតំបន់គ្រោះថ្នាក់ ខណៈអ្នកចាំទីប្រេស៊ីលគ្មានឱកាសសង្គ្រោះ។នៅម៉ោងបន្ថែម ប្រេស៊ីលទទួលបានបាល់ពិន័យ ១១ ម៉ែត្រមួយគ្រាប់វិញ បន្ទាប់ពីអាជ្ញាកណ្តាល Ismail Elfath វិនិច្ឆ័យថា Leo Ostigard បានប្រើកែងដៃប៉ះ Casemiro ក្នុងប្រអប់គ្រោះថ្នាក់។ Neymar មិនធ្វើឱ្យមានកំហុសឡើយ ដោយស៊ុតសម្រេចគ្រាប់បាននេះ តែហួសពេលទៅហើយសម្រាប់ប្រេស៊ីល។លទ្ធផលនេះមានន័យថា ប្រេស៊ីលត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup មុនវគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩០៕​ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM