ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

មន្រ្តីជំនាញគុនល្បុក្កតោត្រូវបន្តដុសខាត់បច្ចេកទេសឱ្យជាប់ជាប្រចាំនៅដើម្បីពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេស

2026/03/19 11:36:33 pm        194
ក្រោយការប្រកួតបញ្ជប់ដោយជោគជ័យ អស់រយៈពេល២ថ្ងៃ ការប្រកួតកីឡាល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានលើកឡើងថា មន្រ្តីជំនាញគុនល្បុក្កតោត្រូវបន្តដុសខាត់បច្ចេកទេសឱ្យបានជាប់ជាប្រចាំនៅតាមសាលាគុនទាំងអស់ នៅតាមបណ្តារាជធានីខេត្តនានា ដើម្បីពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេស។នេះជាការលើកឡើងរបស់ឯកឧត្តម ក្នុងឱកាសបិទបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីថ្មីៗនេះ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយដំណើរការរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រភេទកីឡាគុនល្បុក្កតោបានបញ្ជូល នៅក្នុងកម្មវិធីសិក្សារួចហើយរបស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវតែបន្តដុសខាត់ជំនាញបច្ចេកទេសឱ្យបានជាប់ជាប្រចាំនៅតាមសាលាគុនទាំងអស់ ដោយការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីនេះត្រូវធ្វើឡើងឱ្យមានបទបញ្ជាបច្ចេកទេសរួមគ្នាតែមួយប្រកបដោយការទទួលខុសត្រូវខ្ពស់ ទើបប្រភេទកីឡាព្រលឹងវប្បធម៌ខ្មែរមួយនេះអាចបន្តពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេសបាន។ ជាមួយនេះ ឯកឧត្តម បានជំរុញឱ្យសាលាគុនទាំងអស់នៅតាមរាជធានីខេត្តបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងកៀរគរការចូលរួមហ្វឹកហាត់របស់សិស្សគុននៃប្រភេទកីឡាអត្តសញ្ញាញជាតិខ្មែរមួយនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត។លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធ បានឲ្យដឹងថា ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធ និងទទួលបានថវិកាគាំទ្រពន្លឿនផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាលទ្ធផលបច្ចេទេស ចំណាត់ថ្នាក់មេដាយជ័យលាភី ក្នុងចំណោម២៧សាលាគុន ដែលមានវិញ្ញាសាសរុបចំនួន១៣ រួមមាន៖ សាលាគុន មជ្ឈមណ្ឌលក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ១ មេដាយសរុប៨គ្រឿង (មាស៦ ប្រាក់១ សំរឹទ្ធ១) សាលាគុនខេមរារាជបូរណ៍ លេខ២ មេដាយសរុប ៥គ្រឿង (មាស២ ប្រាក់៣) សាលាគុនអមរៈឫទ្ធិ លេខ៣ មេដាយ៣គ្រឿង (មាស១ ប្រាក់១ សំរឹទ្ធ១) ក្រៅពីនេះមានសាលាគុនមួយចំនួនទៀតក៏ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ ខណៈ៦សាលាគុនផ្សេងទៀតមិនទទួលបានមេដាយសោះ៕

Spurs ឈ្នះលើកដំបូងក្រោមការដឹកនាំរបស់ Tudor តែធ្លាក់ត្រឹមវគ្គ ១៦ ក្រុម UCL

2026/03/19 08:42:49 pm        142
Tottenham Hotspur ទីបំផុតរកបានជ័យជំនះដំបូងក្រោមការដឹកនាំរបស់លោក Igor Tudor នៅពេលយកឈ្នះ Atletico Madrid ៣-២ តែមិនអាចឡើងជុំបន្តឡើយ ដោយចាញ់សរុបទាំងពីរជើង ៧-៥។ Spurs ត្រូវមានការងារធ្ងន់នៅជើងទីពីរនេះបន្ទាប់ពីបរាជ័យនៅទឹកដីអេស្ប៉ាញ ៥-២ តែពួកគេមានឱកាសច្រើន តែខ្ជះខ្ជាយ មុនពេលដែល Kolo Muani រកបានគ្រាប់នាំមុខនៅនាទីទី ៣០ ផ្តល់ក្តីសង្ឃឹមខ្លះៗ។ ឈានចូលវគ្គទីពីរបានត្រឹមពីរនាទី Julian Alvarez ក៏រកបានគ្រាប់តាមស្មើឱ្យ Atletico Madrid នៅនាទីទី ៤៧ មុនពេលដែល Xavi Simon រកបានគ្រាប់នាំមុខសាជាថ្មីឱ្យ Spurs នៅនាទីទី ៥២។ យ៉ាងណាក្តីក្រុមរបស់លោក Igor Tudor មិនអាចកាត់បន្ថយការនាំមុខច្រើនជាងនេះឡើយនៅពេល David Hancko តែតបញ្ចូលទីតាមស្មើ ២-២ ទោះបី Xavi Simon ស៊ុតបាល់ ១១ ម៉ែត្រយកឈ្នះនៅចុងម៉ោង ៣-២ សម្រាប់ Spurs តែយឺតពេលទៅហើយ។ អស់ភារកិច្ចនៅ Champions League នេះហើយ ដូច្នេះ Spurs ត្រូវផ្តោតតែមួយមុខគត់គឺធ្វើយ៉ាងណាគេចឱ្យពីតំបន់កាត់ចោលនៅ Premier League ខណៈដែលពួកគេនឹងត្រូវជួប Nottingham Forest ថ្ងៃអាទិត្យនេះ។ សម្រាប់ Atletico Madrid នឹងបន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយដោយនឹងត្រូវជួបជាមួយក្រុមរួមលីគ Barcelona៕ អត្ថបទ៖នាង សុភាវុធ

Liverpool បំបាក់ Galatasaray ជើងទីពីរ ៤-០ ឡើងវគ្គ ៨ ក្រុមចុងក្រោយ Champions League

2026/03/19 08:00:58 pm        151
ក្រុមហង្សក្រហម Liverpool បានក្លាយជាក្រុមអង់គ្លេសទីពីរប៉ុណ្ណោះឡើងវគ្គ ៨ ក្រុមចុងក្រោយ Champions League ជាមួយកាំភ្លើងធំ Arsenal បន្ទាប់ពីជ័យជំនះលើ Galatasaray ៤-០ ជើងទីពីរ និងសរុបទាំងពីរជើង ៤-១។បរាជ័យ ១-០ នៅទឹកដីទួកគីសប្តាហ៍មុន ក្រុមរបស់លោក Arne Slot មិនបង្អង់ពេលយូរឡើយ ខណៈខ្សែបម្រើហុងគ្រី Dominik Szoboszlai រកបានគ្រាប់នាំមុខនៅនាទីទី ២៥។ ក្រុមភ្ញៀវទួកគីមិនមានអ្វីតបតឡើយ ខណៈវគ្គទីពីរពួកគេផុតកាន់តែជ្រៅនៅពេលខ្សែប្រយុទ្ធបារាំង Hugo Ekitike បន្ថែមគ្រាប់នាំមុខ ២-០។ Ryan Gravenberch និង Mohamed Salah រកបានម្នាក់មួយគ្រាប់ទៀតឱ្យ Liverpool យកឈ្នះ Galatasaray យ៉ាងកក់ក្តៅ ៤-០ និងសរុបទាំងពីរជើង ៤-១។ វគ្គ ១៦ ក្រុមចុងក្រោយ Liverpool នឹងត្រូវជួបជាមួយ Paris Saint Germain ដែលជាក្រុមការពារតំណែងជើងឯក និងធ្លាប់ទម្លាក់ពួកគេរដូវកាលមុន៕ អត្ថបទ៖នាង សុភាវុធ

Bayern Munich មិនទម្លាក់ដៃបន្តយកឈ្នះ Atalanta ៤-១ សរុបទាំងពីរជើង ១០-២ ឡើងវគ្គ ៨ ក្រុម

2026/03/19 07:38:02 pm        135
ក្រុមជើងឯក ៦ សម័យ Bayern Munich ថ្វីបើឈ្នះជើងទីមួយនៅទឹកដីអ៊ីតាលី ៦-១ ការវិលត្រលប់មកទឹកដីរបស់ខ្លួននេះ ពួកគេមិនទម្លាក់ដៃឡើយ ដោយបន្តយកឈ្នះ ៤-១ ទៀតសរុបទាំងពីរជើង ១០-២ បន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយ Champions League។ខ្សែប្រយុទ្ធអង់គ្លេស Harry Kane រកបានពីរគ្រាប់ម្នាក់ឯងដែលធ្វើឱ្យអតីតខ្សែប្រយុទ្ធ Spurs រូបនេះឈានដល់ដល់ស្ថិតិ ៥០ គ្រាប់ហើយក្នុងការស៊ុតបញ្ចូលទីនៅ Champions League។ ការឈានដល់ ៥០ គ្រាប់នេះ Harry Kane ចំណាយពេលប្រកួតចំនួន ៦៦ ប្រកួតដែលចំនួននេះស្មើនឹង Lionel Messi និងតិចប្រកួតជាង Cristiano Ronaldo ២៥ ប្រកួត។ Erling Haaland ជាអ្នករកបាន ៥០ គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្រ្ត UCL ដោយចំណាយត្រឹម ៤៩ ប្រកួត។ ពីរគ្រាប់របស់ Kane សម្រេចបានដោយបាល់ពិន័យ ១១ ម៉ែត្រនាទីទី ២៥ និងគ្រាប់បញ្ចូលទីនាទីទី ៥៤។ កីឡាករយុវជន Lennart Karl និង Luis Diaz រកបានម្នាក់មួយគ្រាប់ ខណៈ Atalanta រកបានមួយគ្រាប់បង្ហើយមុនចប់ដោយ Samardzic។ សរុបទាំងពីរជើងជ័យជំនះធំធេង ១០-២ Bayern Munich នឹងត្រូវធ្វើការងារធ្ងន់ជាងនេះនៅវគ្គ ៨ ក្រុមចុងក្រោយដោយពួកគេនឹងត្រូវជួបជាមួយក្រុមជើងឯក ១៥ សម័យ Real Madrid៕ អត្ថបទ៖នាង សុភាវុធ

Barcelona ឈ្នះ Newcastle ចាស់ដៃ ៧-២ សរុបទាំងពីរជើង ៨-៣ ឡើងវគ្គ ៨ ក្រុម

2026/03/19 07:10:52 pm        158
ក្រុមសារិកាព្រៃ Newcastle United បានក្លាយជាក្រុមអង់គ្លេសទីបួនធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ Champions League បន្ទាប់ពី​ Chelsea, Manchester City និង Tottenham Hotspur ក្រោយបរាជ័យនៅទឹកដី Barcelona ៧-២ និងសរុបទាំងពីរជើង ៨-៣។ជំនួបជើងទីមួយនៅអង់គ្លេសក្រុមទាំងពីរស្មើគ្នា ១-១ ខណៈជើងទីពីរនេះ Raphinha បើកការនាំមុខឱ្យម្ចាស់ផ្ទះតាំងពីនាទីទី ៦ តែ Anthony Elanga ឆ្លើយតបវិញភ្លាមៗនាទីទី ១៥។ Marc Bernal ក្រោយមកក៏រកបានគ្រាប់នាំមុខវិញឱ្យ Barcelona មុនពេលដែល Anthony Elanga ដដែលតាមស្មើនៅនាទីទី ២៨។ក្រុមទាំងពីរគួរតែបញ្ចប់វគ្គទីមួយស្មើគ្នាទៅហើយ តែ VAR រកឃើញកំហុសរបស់ Kieran Trippier ធ្វើឱ្យ Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ពិន័យ ១១ ម៉ែត្រនាំមុខ ៣-២ នាទីទី ៤៥+៧។ ឈានចូលវគ្គទីពីរ អ្វីៗជារបស់ Barcelona នៅពេល Fermin Lopez បន្ថែមគ្រាប់នាំមុខ ៤-២ មុនពេល Robert Lewandowski រកបានពីរគ្រាប់ម្នាក់ឯង និងបង្ហើយដោយ Raphinha គ្រាប់ទីពីររបស់គេក្នុងការប្រកួត។ ចប់ការប្រកួត Barcelona យកឈ្នះ Newcastle ៧-២ បន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយជួបក្រុមរួមលីគ Atletico Madrid៕ អត្ថបទ៖នាង សុភាវុធ

កូរ៉េខាងជើងចាប់ផ្តើមមហោស្រពកីឡាជាតិនិទាឃរដូវ

2026/03/19 06:53:05 pm        171
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមមហោស្រពកីឡាជាតិនិទាឃរដូវឆ្នាំនេះនៅក្នុងទីក្រុងព្យុងយ៉ាង។វីដេអូដែលផ្តល់ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានបង្ហាញពីរដ្ឋមន្ត្រីក្រសួងវប្បធម៌រាងកាយ និងកីឡាកូរ៉េខាងជើង Kim Il Guk ថ្លែងសុន្ទរកថានៅក្នុងពិធីបើកកាលពីថ្ងៃអង្គារដោយមានអ្នកចូលរួមទស្សនាការប្រកួតបាល់បោះ។KCNA បាននិយាយថា ក្នុងអំឡុងពិធីបុណ្យនេះ អ្នកលេងអាជីព និងស្ម័គ្រចិត្តនឹងចូលរួមប្រកួតប្រហែល ៥៤០ វិញ្ញាសានៃ 30 ប្រភេទកីឡាដូចជាបាល់ទាត់ បាល់បោះ បាល់ទះ លើកទម្ងន់ កាយសម្ព័ន្ធ និងតេក្វាន់ដូជាដើម។មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើឱ្យកីឡាក្លាយជាការផ្តោតសំខាន់នៃផែនការរបស់ខ្លួន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ។ ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ ការចំណាយលើកីឡានៅក្នុងថវិកាជាតិប្រចាំឆ្នាំបានកើនឡើងលឿនជាងវិស័យដទៃទៀត នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៕ អត្ថបទ៖នាង សុភាវុធ

ISI ទម្លាក់ក្រុមជើងឯកភ្នំពេញក្រោន ឡើងវគ្គ ១/២ ពានសម្ដេចតេជោ ហ៊ុន សែន លើកដំបូង

2026/03/19 06:28:10 pm        176
ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីទម្លាក់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ ២-០ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋានភ្នំពេញក្រោន កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើកដំបូង នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)។ក្រោយប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋាន អាយអេសអាយ ផាក កាលពីជើងទី១ គេឃើញក្រុមភ្នំពេញក្រោន បានព្យាយាមលេងដាក់សម្ពាធខ្លាំងលើក្រុមភ្ញៀវ តាំងពីវិនាទីដំបូង តែមិនអាចទម្លាយរបាំងការពារក្រុមលោក ទុំ សារ៉ាយ បានឡើយ ផ្ទុយទៅវិញ ត្រូវបានកីឡាករ ហាវ ខុសនេត្រ រកបានគ្រាប់នាំមុខ ១គ្រាប់មុនឲ្យ ISI ដង្កោសែនជ័យ នៅនាទី៣២ ដែលនាំឲ្យក្រុមសិង្ហក្រហម កាន់តែព្យាយាមវាយសម្រុក តែបន្ដរារាំងបានយ៉ាងល្អពីខ្សែការពារ និងអ្នកចាំទីក្រុមភ្ញៀវ ។ មិនតែប៉ុណ្ណោះ នៅចុងម៉ោង កីឡាករ Lancine Diakete  ក៏បានបន្ថែមគ្រាប់ទី២ នៅនាទី៩០+២ ដែលជួយឲ្យក្រុម ISI ដង្កោសែនជ័យ ឈ្នះលើក្រុមភ្នំពេញក្រោន ២-០ តែម្ដង។សរុបលទ្ធផលទាំង ២ជើង ISI ដង្កោសែនជ័យ បានយកឈ្នះក្រុមខ្លាំងភ្នំពេញក្រោន ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ដោយលទ្ធផល ៤-២ ដែលនាំឲ្យក្រុមដំរីជ័យ មានមូលដ្ឋាននៅតំបន់វេងស្រេង បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមវិសាខា ចំនួន ២ជើង នាចុងខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦៕ អត្ថបទ លី ឈុនឡា

ក្រុមនារីជប៉ុនឈ្នះកូរ៉េចាស់ដៃ ៤-១ ឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីជើងឯកអាស៊ីជួបអូស្រ្តាលី

2026/03/19 06:07:56 pm        159
ក្រុមបាល់ទាត់នារីជប៉ុនបានបន្តស្ថិតិរកគ្រាប់បាល់ច្រើនរបស់ខ្លួននៅព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ី AFC Women Asian Cup នៅប្រទេសអូស្រ្តាលី ក្រោយយកឈ្នះកូរ៉េចាស់ដៃ ៤-១។ជប៉ុនដែលបានស៊ុតបញ្ចូលទីគូរប្រកួតសរុប ២៤ គ្រាប់នៅ ៤ ប្រកួតមុនដល់វគ្គផ្តាច់ព្រ័ត្រនេះ បានធ្វើឱ្យក្រុមនារីកូរ៉េអែបម្ខាង បន្ទាប់ពីមានឱកាសគ្រប់គ្រងបាល់ និងស៊ុតបញ្ចូលទីជាច្រើនលើក មុនពេលសម្រេចគ្រាប់បាល់ដំបូងនៅនាទីទី ១៥ ដោយ Riko Ueki។ ១០ នាទីបន្ទាប់គ្រាប់នាំមុខ ២-០ ក៏ឡើង ម្តងនេះសម្រេចដោយ Maika Hamano។ ឈានចូលវគ្គទីពីរជប៉ុនបន្តរឹងមាំ និងរកបានគ្រាប់ទីបីនៅនាទីទី ៧៥ ដោយ Saki Kumagai មុនពេលកូរ៉េឆ្លើយតបវិញបានមួយគ្រាប់ដោយ Kang Chae-Rim នាទីទី ៧៨។ យ៉ាងណាក្តី Remina Chiba ជាអ្នកស៊ុតគ្រាប់បង្ហើយឱ្យជប៉ុនយកឈ្នះ ៤-១ លើក្រុមនារីកូរ៉េ។ ជប៉ុននឹងត្រូវម្ចាស់ផ្ទះអូស្រ្តាលីនៅទីក្រុងស៊ីដនីនេះដដែល បន្ទាប់ពីអូស្រ្តាលីបានយកឈ្នះក្រុមជើងឯក ៩ សម័យចិន។ ជប៉ុនកំពុងស្វែងរកជើងឯកនារីអាស៊ីលើកទីបី បន្ទាប់ពីធ្លាប់ឈ្នះពីរលើកជាប់គ្នានៅឆ្នាំ ២០១៤ និង ២០១៨៕ អត្ថបទ៖នាង សុភាវុធ

២៦ ក្រុមចូលរួមប្រជែងជើងឯកកីឡាប៉េតង់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៦

2026/03/19 05:55:50 pm        180
ក្នុង​គោលបំណងអភិវឌ្ឍវិស័យកីឡាប៊ូល និងប៉េតង់ ឱ្យកាន់តែមានភាពរីកចម្រើន បង្កើន​សក្កា​នុពល​នៅ​ខេត្តកណ្តាល មន្ទីរអប់រំ យុវជន និងកីឡាបានរៀបចំប្រជុំបច្ចេកទេស និង​ចាប់​ឆ្នោត​ចែក​ពូល​ការ​ប្រកួតកីឡាប៊ុល និងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ដើម្បី​ជំរុញ​ឱ្យ​ការប្រកួតនេះដំណើរការដោយរលូន ដោយទទួល​បាន​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង​ជើង​ឯក​នៃ​វិញ្ញាសានីមួយៗមាន២៦ក្រុម។ ការប្រកួតនេះនឹង ចាប់ពីថ្ងៃទី១៩-២២ ខែមីនា ឆ្នាំ២០២៦ នៅ​តាមទីលានប៉េតង់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កណ្តាល​ជម្រាប​ជូនថា តំណាងក្លឹបនានា ដែលចូលរួមប្រកួតនេះ ដើម្បីឱ្យ​បាន​សម្រេច​លទ្ធ​ផល​ល្អ​ប្រ​សើរ និងសមស្របតាមលក្ខណៈបច្ចេកទេស គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ស្នើ​ដល់​តំណាង​ក្លឹប​ទាំងអស់ត្រូវកំណត់អត្តសញ្ញាណកីឡាករ កីឡាការិនីប៉េតង់ ជៀស​វាង​ការ​បន្លំ​អាយុ​កីឡាករ​ ឬនាំកីឡាករពីរាជធានី ឬខេត្តផ្សេងៗក្រៅពីស្ថិតនៅក្នុងខេត្តកណ្តាល។ លោកបន្តថា គោល​បំណងនៃការប្រកួតនេះ គឺធ្វើឡើងស្របតាមផែនការអភិវឌ្ឍរបស់មន្ទីរអប់រំខេត្តកណ្តាល ដើម្បី​ផលិតធនធានឆ្នើមៗលើប្រភេទកីឡាប៊ូល និងប៉េតង់ប្រចាំខេត្ត ត្រៀម​ចូល​រួម​ប្រកួត​ថ្នាក់​ជាតិ ​ក្នុងឆ្នាំ២០២៦ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែម​ពីលើនេះ លោក ពៅ វណ្ណា ចាត់ទុកថា តាមរយៈការប្រកួតនេះនឹងផ្តល់ឱកាសដល់កីឡាករ កីឡា​ការិនីចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូច​ជា​ស្វែង​រក​ធន​ធាន​ថ្មី​ៗ​ប្រចាំ​ខេត្ត​កណ្តាលឱ្យកាន់តែសម្បូរបែប និងគុណភាព សម្រាប់បំពេញបន្ថែមដល់សហព័ន្ធជាតិ ក្នុង​ការបំពាក់បំប៉ន ហ្វឹកហាត់ ដល់កីឡាករ កីឡាការិនី វ័យក្មេង ត្រៀមការប្រកួត យុវជនអាស៊ី និង​ការប្រកួតសកលវិទ្យាល័យអាស៊ីអាគ្នេយ៍នាពេលខាងមុខ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ សូមជម្រាបថា គណៈកម្មាធិការបច្ចេកទេស បានដាក់វិញ្ញាសាប្រកួតរួមមាន ៣នាក់ទល់៣នាក់ ផ្នែក​វ័យចាស់,វិញ្ញាសាឯក្តជន ផ្នែកយុវជន ផ្នែកនារី និងវិញ្ញាសា២នាក់ទល់ ២នាក់ ផ្នែកវ័យចាស់ និងផ្នែកយុវជន និងផ្នែកនារី៕

ព្រះខ័នរាជ ឡើងជួបបឹងកេត នៅវគ្គ ១/២ ពានសម្ដេចតេជោ ហ៊ុន សែន ក្រោយ​វាយ​បក​ឈ្នះ​គិរីវង់​ ៤-១

2026/03/19 05:21:38 pm        381
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ពាន​រង្វាន់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥-២៦ ដោយ​ត្រូវ​ជួប​ក្រុម​បឹងកេត បន្ទាប់ពីពួកគេ បានវាយបកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៤-១ ក្នុង​ជំនួប​ជើង​ទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២៨។ក្រោយ​ភ្លាត់ចាញ់ក្រៅដី ២-១ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ជំនួប​ជើង​ទី​២ លើទឹកដីរបស់ខ្លួន ជាមួយការលេងដាក់សម្ពាធលើគិរីវង់សុខសែនជ័យ តាំង​ពី​ចាប់​ផ្ដើម​វគ្គ​ទី១ រហូតរកបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Yudai Ogawa នៅនាទី១១, ញាណ សុស៊ីដាន នៅនាទី៣៨, Peprah Kwame នៅនាទី៤៣ និង Patrick Robson នៅនាទី៥៥ មុន​កីឡាករ Ekene Azike រកបាន ១គ្រាប់ចុងម៉ោងឲ្យគិរីវង់សុខសែនជ័យ តាម​រយៈ​ការ​ស៊ុត​បាល់​ពិន័យ ​១១ម៉ែត្រ នៅនាទី៩០+៤។សរុបទាំង ២ជើង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះគិរីវង់សុខសែនជ័យ ៥-៣ ដែល​ជួយ​ឲ្យ​ក្រុម​ជើង​ឯករងឆ្នាំចាស់នេះ ឡើងទៅជួបក្រុមបឹងកេត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់​ពី​ក្រុម​នាគ​ខៀវបឹងកេត បានទម្លាក់ក្រុមកងយោធពលខេមរភូមិន្ទ នៅវគ្គ ៨ក្រុមចុងក្រោយដូចគ្នា។ សម្រាប់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងបន្ដការប្រកួត ២ជើង នាថ្ងៃទី២២ និងថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៦ ខាងមុខ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
10/28/2026 07:10 PM
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
10/28/2026 07:10 PM
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
10/28/2026 07:10 PM
លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
10/28/2026 07:10 PM
រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
10/28/2026 07:10 PM
លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
10/28/2026 06:10 PM
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
10/28/2026 06:10 PM
[BREAKING NEWS] មនុស្សយ៉ាងហោច ៤៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ
10/28/2026 06:10 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
10/28/2026 06:10 PM
ក្លិប​ Real Madrid សូម​អភ័យ​ទោស ចំពោះប្រជាជនចិន ក្រោយខ្សែប្រយុទ្ធ​ Mbappe ហៅអតីតមេដឹកនាំ​ថា ជា «ជនផ្តាច់ការ»
10/28/2026 06:10 PM