ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

បេសកកម្មរបស់ Bodo/Glimt នៅ Champions League ត្រូវបញ្ចប់ដោយការវាយបករបស់ Sporting

2026/03/19 12:45:43 am        345
គ្រប់គ្នាប្រហែលជាគិតថាក្រុមន័រវេស Bodo/Glimt នឹងមានមុខនៅវគ្គ ៨ ក្រុមចុងក្រោយតាមរយៈជ័យជំនះ ៣-០ ជើងទីមួយនៅទឹកដីរបស់ខ្លួនលើ Sporting និងស្ថិតិដ៏អស្ចារ្យរបស់គេនៅ UCL រដូវកាលនេះដែលបានយកឈ្នះក្រុមធំៗជាច្រើនមុនឡើងមកដល់វគ្គនេះ។តែអ្វីៗបែជាក្រឡាប់ចាក់នឹកស្មានមិនដល់នៅជើងទីពីរទឹកដីព័រទុយហ្កាល់ដែល Sporting ត្រូវការបីគ្រាប់ដើម្បីតាមស្មើ។ Goncalo Ignacio, Pedro Goncalves និងបាល់ពិន័យ ១១ ម៉ែត្រសម្រេចដោយ Luis Suarez ធ្វើឱ្យ Sporting សម្រេចគោលបំណងតាមស្មើ ៣-៣ សរុបទាំងពីរជើង។ បន្ទាប់ពីតាមស្មើហើយ គោលដៅរបស់ពួកគេគឺប្រាកដជាចង់ឈ្នះហើយ ទឹកចិត្តដ៏សម្បើមធ្វើឱ្យក្រុមព័រទុយហ្កាល់ សម្រេចគោលបំណងបន្ទាប់ប្រាកដមែន នៅពេល Maxi Araujo និង Rafael Nel រកបានម្នាក់មួយគ្រាប់ទៀតនៅម៉ោងបន្ថែមកាត់សេចក្តី ១៥ នាទីពីរដង។ ការវាយបករបស់ Sporting ត្រូវបានគេនឹកឃើញប្រវត្តិជាច្រើនដែលក្រុមចាញ់ ៣ គ្រាប់ជើងទីមួយតែវាយបកយកឈ្នះជើងទីពីរវិញដូចជាពេល Liverpool យកឈ្នះ Barcelona និងពេល Barcelona វាយបកយកឈ្នះ PSG ជាដើម។Sporting នឹងត្រូវបន្តទៅវគ្គ ៨ ក្រុមចុងក្រោយជួបជាមួយក្រុមកាំភ្លើងធំ Arsenal៕ អត្ថបទ៖នាង សុភាវុធ

Real Madrid បន្តឈ្នះនៅទឹកដី Man City ២-១ ឡើងវគ្គ ៨ ក្រុមចុងក្រោយ UCL

2026/03/19 12:27:45 am        287
ក្រុមជើងឯក ១៥ សម័យ Real Madrid បានបន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយ Champions League ហើយក្រោយបន្តយកឈ្នះនៅទឹកដី Manchester City ២-១ សរុបទាំងពីរជើងឯក ៥-១។ ក្រុមរបស់លោក Pep Guardiola ត្រូវការ ៣ គ្រាប់ដើម្បីតាមស្មើពីបរាជ័យជើងទីមួយនៅទឹកដីអេស្ប៉ាញ ៣-០ តែ City ត្រូវធ្វើការកាន់តែធ្ងន់ និងអស់សង្ឃឹមយកឈ្នះនៅពេល Bernardo Silva ត្រូវបានបណ្តេញចេញតាំងពីនាទីទី ២០ នៅពេល VAR បង្ហាញថាកីឡាករព័រទុយហ្កាល់ប្រើកែងដៃរារាំងគ្រាប់បាល់បញ្ចូលទី។កាតក្រហមហើយ បាល់ពិន័យ ១១ ម៉ែត្រត្រូវបានផ្តល់ឱ្យ Real Madrid ស៊ុតសម្រេចដោយ Vinicius Junior តែ City ក៏តាមស្មើចុងវគ្គទីមួយវិញដោយ Erling Haaland។ហៀបនឹងចប់ការប្រកួតទៅហើយ Real Madrid ក៏រកបានមួយគ្រាប់ទៀតដោយ Vinicius Junior ដដែល ធ្វើឱ្យការប្រកួតបញ្ចប់ដោយ Real Madrid យកឈ្នះ Manchester City សរុបទាំងពីរជើង ៥-១។ ក្រុមរបស់លោក Alvaro Arbeloa នៅពេលនេះត្រូវរង់ចាំក្រុមឈ្នះរវាង Bayern Munich រឺ Atalanta ខណៈក្រុមជើងឯកអាល្លឺម៉ង់បានយកឈ្នះជើងទីមួយនៅទឹកដីអ៊ីតាលី ៦-១៕ អត្ថបទ៖នាង សុភាវុធ

Chelsea វាយបកមិនបាន និងបន្តចាញ់ ៣-០ ថែមទៀតក្នុងទឹកដីខ្លួនឯងទល់នឹង PSG

2026/03/19 12:17:40 am        316
ក្រុមការពារតំណែងជើងឯក Paris Saint Germain បានធានាជ័យជំនះជើងទីមួយរបស់ខ្លួន ៥-២ មិនឱ្យភ្លាត់នៅជើងទីពីរនេះ និងថែមទាំងបន្តយកឈ្នះនៅទឹកដី Chelsea ៣-០ បន្ថែមទៀត បន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយតាមរយៈជ័យជំនះទាំងពីរជើង ៨-២។កាន់បីគ្រាប់ចំណេញពីជើងទីមួយ ក្រុមរបស់លោក Luis Enrique នៅតែមានប្រៀបជើងទីពីរនេះនៅពេល Kvicha Kvaratskhelia រកបានគ្រាប់នាំមុខតាំងពីនាទីទី ៦ មុនពេលដែល Bradley Barcola បន្ថែមគ្រាប់ទីពីរនៅនាទីទី ១៤។ វគ្គទីពីរកីឡាករបម្រុង Senny Mayulu កាន់តែធ្វើឱ្យ Chelsea ផុងជ្រៅនិងតបតរមិនរួច ខណៈការប្រកួតបញ្ចប់ដោយ PSG យកឈ្នះ ៣-០ សរុបទាំងពីរជើង ៨-២ នេះ។ PSG នៅពេលនេះបន្តដំណើរទៅវគ្គ ៨ ក្រុមចុងក្រោយរង់ចាំជួបក្រុមឈ្នះរវាង Galatasaray រឺ Liverpool ខណៈក្រុមទួកគីកំពុងនាំមុខ ១-០៕ អត្ថបទ៖នាង សុភាវុធ

Arsenal បន្តរឹងមាំក្នុងដីយកឈ្នះ Leverkusen ២-០ ជើងទីពីរឡើងវគ្គ ៨ ក្រុមចុងក្រោយ

2026/03/18 10:06:52 pm        305
ក្រុមកាំភ្លើងធំ Arsenal បានបន្តដំំណើរយ៉ាងរលូននៃភាពជោគជ័យរបស់ខ្លួនរដូវកាលនេះតាមរយៈជ័យជំនះ ២-០ លើក្រុមភ្ញៀវ Bayer Leverkusen និងសរុបទាំងពីរជើង ៣-១ ឡើងវគ្គ ៨ ក្រុមចុងក្រោយ។ក្រុមទាំងពីរចាប់ផ្តើមការប្រកួតនៅជើងទីពីរនេះស្មើគ្នា តាមរយៈលទ្ធផលស្មើ ១-១ នៅទឹកដីអាល្លឺម៉ង់។ក្រុមរបស់លោក Mikel Arteta មិនបណ្តោយឱ្យ Leverkusen ធ្វើព្យុះភ្លៀងបានឡើយនៅកីឡដ្ឋាន Emirate របស់ខ្លួន មុនពេលរកបានគ្រាប់នាំមុខ ១-០ ដោយ Eberechi Eze នៅនាទីទី ៣៦។ Arsenal នៅតែជាក្រុមមានប្រៀប និងបន្តរកបានមួយគ្រាប់ទៀតដោយ Declan Rice។ពីរគ្រាប់នេះគ្រប់គ្រាន់សម្រាប់ Arsenal បន្តដំណើរឡើងវគ្គ ៨ ក្រុមជួបជាមួយ Sporting។Arsenal ក៏នឹងមានធុរៈសំខាន់មួយទៀត គឺត្រូវជួប Manchester City វគ្គផ្តាច់ព្រ័ត្រ EFL Cup ចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ 

Sam Kerr ស៊ុតគ្រាប់បាល់ជ័យជំនះឱ្យអូស្រ្តាលីឈ្នះចិន ២-១ ឡើងវគ្គផ្តាច់ព្រ័ត្រ​បាល់ទាត់​នារីជើង​ឯកអាស៊ី

2026/03/18 09:41:39 pm        200
ប្រធានក្រុមអូស្រ្តាលី Sam Kerr បានក្លាយជាតួឯកក្នុងជ័យជំនះរបស់ក្រុមនារីអូស្រ្តាលីយកឈ្នះលើក្រុមនារីចិន ២-១ ឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីជើងឯកអាស៊ីលើកទីបួន។លេងនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួននៅទីក្រុង Perth ក្រុមម្ចាស់ផ្ទះរកបានគ្រាប់នាំមុខមុននៅនាទីទី ១៧ ដោយកីឡាការិនីខ្សែប្រយុទ្ធ Arsenal, Caitlin Foord។ ក្រុមជើងឯកច្រើនសម័យកាលជាងគេដល់ ៩ លើក និងជាក្រុមការពារតំណែងជើងឯកផងដែរនោះ ចិនក៏វាយបកតាមស្មើវិញនៅក្នុងវគ្គទីមួយដដែលដោយគ្រាប់បាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាការិនី Zhang Linyang ក្រោយកំហុសរបស់អ្នកចាំទីអូស្ត្រាលី Mackenzie Arnold។ គ្រាប់បាល់ជ័យជំនះរបស់អូស្រ្តាលីត្រូវរង់ចាំដល់វគ្គទីពីរនាទីទី ៥៨ ដែលជាគ្រាប់បាល់របស់ Sam Kerr ញាក់ដាច់ចាំទីស៊ុតបញ្ចូលទីមុំតូចយ៉ាងល្អ។ អ្នកគាំទ្រនៅទីក្រុង Perth សរុប ៣៥១៧០ នាក់ បានស្រែកកញ្ជ្រៀវរីករាយ ខណៈ ២-១ នេះបានរក្សាដល់ចប់ការប្រកួត និងមានន័យថាអូស្រ្តាលីបន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រលើកទីបួននៅទីក្រុងស៊ីដនី រង់ចាំជួបជប៉ុន រឺកូរ៉េដែលជួបគ្នាថ្ងៃនេះ។ រំលឹកថាក្រុមនារីអូស្រ្តាលីបានឈ្នះជើងឯកបាល់ទាត់នារីជើងឯកអាស៊ីនេះលើកដំបូងតាំងពីឆ្នាំ ២០១០ នៅពេលកីឡាការិនី Sam Kerr មានវ័យត្រឹម ១៦ ឆ្នាំ៕ អត្ថបទ៖ នាង សុភាវុធ          

AFCON សម្រេចប្រកាសដកជើងឯកទ្វីបអាហ្វ្រិកពីសេណាហ្កាល់ទៅឱ្យម៉ារ៉ុក

2026/03/18 08:50:17 pm        262
ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកត្រូវបានប្រកាសថាជាម្ចាស់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations បន្ទាប់ពីការប្តឹងតវ៉ារបស់ពួកគេទៅកាន់គណៈកម្មាធិការវិន័យរបស់សហព័ន្ធបាល់ទាត់អាហ្រ្វិកជុំវិញលទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីខែមករាទទួលបានជោគជ័យ។សេណេហ្កាល់បានយកឈ្នះម៉ារ៉ុក ១-០​ នៅម៉ោងបន្ថែមកាត់សេចក្តី ១៥ នាទីពីរដង តែពួកគេហៀបនឹងចាញ់ការប្រកួតទៅហើយនៅពេលម៉ារ៉ុកទទួលបានបាល់ពិន័យចុងម៉ោងតែធ្វើមិនបានសម្រេចដោយ Brahim Diaz ខណៈសេណេហ្កាល់តវ៉ានឹងការកាត់សេចក្តីរបស់អាជ្ញាកណ្តាលរហូតដើរចេញពីទីលាន។Sadio Mane ជាមនុស្សតែម្នាក់គត់ដែលលួងលោមអ្នកគ្រប់គ្នាដែលដើរចេញពីទីលានហើយនោះឱ្យត្រលប់មកវិញ មុនពេលពួកគេរកបានគ្រាប់ជ័យជំនះក្នុងម៉ោងបន្ថែមកាត់សេចក្តីនោះ។ការប្រកួតបានបន្តបន្ទាប់ពីការដើរលេងជាមួយក្រុមសេណេហ្គាល់ស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែម ប៉ុន្តែក្រុមប្រឹក្សាបណ្តឹងឧទ្ធរណ៍របស់ CAF បានសម្រេចថាសេណេហ្គាល់បានចាញ់ការប្រកួតនេះ ដោយលទ្ធផលឥឡូវនេះត្រូវបានកត់ត្រា ក្នុងលទ្ធផល ៣-០ ជ័យជំនះបានទៅក្រុមម៉ារ៉ុក។ក្រុមប្រឹក្សាវិន័យរបស់ CAF បានច្រានចោលការតវ៉ាដំបូងរបស់ប្រទេសម៉ារ៉ុក ប៉ុន្តែក្រុមប្រឹក្សាឧទ្ធរណ៍បានរកឃើញកំហុសរបស់សេណេហ្កាល់ និងសម្រេចប្រកាសបែបនេះកាលពីថ្ងៃអង្គារម្សិលមិញ។ក្រុមប្រឹក្សាឧទ្ធរណ៍បានឱ្យដឹងថាថាការប្រព្រឹត្តរបស់ក្រុមសេណេហ្គាល់គឺផ្ទុយពី មាត្រា ៨២ និង ៨៤ នៃបទប្បញ្ញត្តិនៃបាល់ទាត់ទ្វីបអាហ្វ្រិក ដែលចែងថា "ប្រសិនបើមានហេតុផលណាមួយក្រុមណាមួយមិនព្រមលេងឬចាកចេញពីទីលាននៅពេលមិនទាន់ចប់ការប្រកួតដោយមិនមានការអនុញ្ញាតពីអាជ្ញាកណ្តាលនោះ ក្រុមនោះនឹងត្រូវបានចាត់ទុកថាចាញ់។ការ​សម្រេច​ចិត្ត​កាល​ពី​ថ្ងៃ​អង្គារ​មាន​ន័យ​ថា​ម៉ារ៉ុក​បាន​គ្រង​តំណែង​ជើង​ឯក​អាហ្រ្វិក​ជា​លើក​ទី​ពីរ ៥០​ឆ្នាំ​បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ពាន Cup of Nations ជា​លើក​ដំបូង៕ អត្ថបទ៖ នាង សុភាវុធ

ពាន Svay Rieng Cup ផ្នែកនារី លើកទី២ ត្រឡប់មកវិញ នាខែក្រោយ

2026/03/18 07:38:34 pm        257
ការប្រកួតបាល់ទាត់ស្វាយរៀងខាប់ (Svay Rieng Cup) ផ្នែកនារី លើកទី២ នឹងត្រឡប់មកវិញ នាខែមេសាខាងមុខ ក្រោយទទួលជោគជ័យក្នុងការរៀបចំលើកដំបូង កាលពីឆ្នាំ២០២៤ ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង កាលពីថ្មីៗ។ប្រភពដដែលបន្ដថា ការប្រកួតរដូវកាលថ្មី ផ្នែកបាល់ទាត់នារី ប្រចាំខេត្តស្វាយរៀងនេះ ចាប់ផ្ដើមទទួលពាក្យក្រុមចូលរួមពីថ្ងៃជូនដំណឹង ដល់ដំណាក់ខែមីនា ឆ្នាំ២០២៦។ ចំពោះលក្ខខណ្ឌចូលរួម កីឡាការិនីទាំងអស់ ត្រូវមានសញ្ជាតិខ្មែរ និងអាយុ ១៤ឆ្នាំឡើងទៅ ពិសេសកីឡាការិនីត្រូវមានទីកន្លែងកំណើត នៅខេត្តស្វាយរៀង ឬកីឡាការិនី ដែលមានទីលំនៅ ឬអាស័យដ្ឋានបច្ចុប្បន្ននៅខេត្តស្វាយរៀង មុនចាប់ផ្ដើមការប្រកួតយ៉ាងហោច ១ឆ្នាំ។ រីឯកីឡាការិនីលេងឲ្យក្លិបអាជីព ចន្លោះឆ្នាំ២០២៣ ដល់បច្ចុប្បន្ន មិនអនុញ្ញាតឲ្យចូលរួមឡើយ លើកលែងមានតែឈ្មោះ តែមិនបានចូលរួមប្រកួតសូម្បី ១វិនាទី ទើបអាចចូលរួមប្រកួតបាន។ចំពោះប្រាក់រង្វាន់ជ័យលាភី នៃពានរង្វាន់ Svay Rieng Cup ផ្នែកនារី លើកទី២ នេះដែរ រួមមានក្រុមជើងឯក ទទួលបានមេដាយមាស ពាន និងប្រាក់រង្វាន់ ៨លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ អមប្រាក់រង្វាន់ ៤លានរៀល, លេខ៣ ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២លានរៀល និងលេខ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១លានរៀល។សូមរំឮកថា ការបង្កើតពាន Svay Rieng Cup ផ្នែកនារី នេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដើម្បីបំផុសសកម្មភាពកីឡា ក៏ដូចជាផ្ដល់ឱកាសដល់កីឡាការិនីក្នុងខេត្តបានចូលរួមប្រកួត និងបង្ហាញសមត្ថភាពរបស់ខ្លួន ។ កាលពីរដូវកាលទី១ ក្រុមជើងឯកព្រឹត្តិការណ៍នេះ បានទៅក្រុម ស.ស.យ.ក ស្រុករំដួល៕ អត្ថបទ លី ឈុនឡា 

ISI ប្ដេជ្ញាចិត្តខ្ពស់យកឈ្នះភ្នំពេញក្រោន ឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន

2026/03/18 06:39:16 pm        216
ក្រុម ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នាល្ងាចថ្ងៃទី១៨ ខែមីនានេះ ក្នុង​ជំនួប​ជើង​ទី២ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ​២០២៥​/២៦ (ថ្នាក់ជាតិ) ខណៈលោក ទុំ សារ៉ាយ គ្រូបង្វឹកក្រុមដំរីជ័យ បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ក្នុងការដណ្ដើមជ័យជម្នះពីការប្រកួតដ៏សំខាន់នេះ ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។លោក ទុំ សារ៉ាយ បានលើកឡើងថា ការប្រកួតនេះ ពិតជាសំខាន់ ដែលកីឡាករ និង​ថ្នាក់​ដឹក​នាំ​ក្រុម​បានតាំងចិត្តខ្ពស់ ធ្វើយ៉ាងណាខំប្រឹងស្វែងរកជ័យជម្នះ ដើម្បីឡើងទៅវគ្គបន្ដ។ យ៉ាង​ណាក្ដី​លោក​ទទួល​ស្គាល់ភ្នំពេញក្រោន គឺជាក្រុមខ្លាំង ដែលមានខ្សែប្រយុទ្ធល្អៗ តែលោក​នឹង​ព្យាយាម​ប្រើ​យុទ្ធ​សាស្ដ្រ ដើម្បីទប់ទល់ និងកាត់ផ្ដាច់ចង្វាក់លេង ហើយស្វែងរកគ្រាប់បាល់ និង​ជ័យ​ជម្នះ​ឲ្យ​ខាន​តែបាន។គួរដឹងថា កាលពីជើងទី២ ក្រុមទាំងពីរ បានស្មើគ្នា ២-២ នៅកីឡដ្ឋាន ISI Park ។ ដូច្នេះ​ជំនួប​ជើង​​ទី២ ល្ងាចនេះ ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ពាន​រង្វាន់​សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដោយត្រូវជួបក្រុមវិសាខា ដែលបាន​ទម្លាក់​ក្រុម​ណាហ្គា​វើលដ៏កាលពីថ្មីៗ៕ អត្ថបទ លី ឈុនឡា

Kylian Mbappe នឹងមានមុខពេល Real Madrid ទៅទឹកដី Man City តែ Bellingham បន្តអវត្តមានពីទីលាន

2026/03/17 07:18:58 pm        186
ខ្សែប្រយុទ្ធបារាំង Kylian Mbappe នឹងមានមុខសម្រាប់ការប្រកួតជើងទីពីរវគ្គ ១៦ ក្រុមចុងក្រោយ Champions League ពេល Real Madrid ទៅទឹកដី Manchester City ខណៈ Jude Bellingham បន្តអវត្តមានតែរួមដំណើរជាមួយក្រុមទៅទឹកដីអង់គ្លេស។កីឡាករបាំរាំងវ័យ ២៧ ឆ្នាំ Mbappe មានបញ្ហាជង្គង់ឆ្វេង និងបានអវត្តមានពីការប្រកួតនានារបស់ Real Madrid តាំងពីចុងខែកុម្ភៈ។ ចំណែក Jude Bellingham មានបញ្ហាសរសៃរពួរក្រោយលេងបានត្រឹម ១០ នាទីទល់នឹង Rayo Vallecano តាំងពីដើមខែកុម្ភៈ។ កីឡាករវ័យ ២២ ឆ្នាំអង់គ្លេសរូបនេះត្រូវបានគេរំពឹងថានឹងអវត្តមាន ៤ សប្តាហ៍ តែក្រោយមករបួសត្រូវបានគេមើលឃើញថាត្រូវបន្តសម្រាកបន្ថែម។ Bellingham ក៏មានឈ្មោះក្នុងក្រុមដែរក្នុងដំណើរមកទឹកដីអង់គ្លេសនៅពេល Real Madrid ជួបម្ចាស់ផ្ទះ Manchester City យប់នេះ តែអ្នកចាត់ការលោក Alvaro Arbeloa ថាកីឡាករអង់គ្លេសរូបនេះមិនអាចចូលលេងបានទេ។Real Madrid កំពុងកាន់ ៣ គ្រាប់ចំណេញយ៉ាងកក់ក្តៅពីជ័យជំនះជើងទីមួយ ៣-០ ដែលធ្វើបានដោយ Federico Valverde ៣ គ្រាប់តែឯង៕ អត្ថបទ៖នាង សុភាវុធ 

Chelsea ទទួលរងការពិន័យពីការទិញដូរកីឡាករបិទបាំងតម្លៃផ្ទេរ តែគេចផុតពីការកាត់ពិន្ទុ

2026/03/17 07:08:47 pm        120
ក្លិបបាល់ទាត់តោខៀវ Chelsea បានទទួលរងការពិន័យ ១០ លានផោន និងព្យួរការពិន័យមិនឱ្យទិញកីឡាករបន្ថែម ដោយសារការទិញដូរកីឡាករបិទបាំងតម្លៃផ្ទេរជាមួយនឹងភ្នាក់ងារមិនផ្លូវការចន្លោះឆ្នាំ ២០១១ ដល់ ២០១៨។ការពិន័យ ១០ លានផោនដោយ Premier League នេះ ជាការពិន័យជាទឹកប្រាក់ខ្ពស់បំផុតមួយ បន្ទាប់ពី Premier League ធ្លាប់ពិន័យ West Ham ៥.៥ លានផោនដែរជុំវិញការផ្ទេរចូល Javier Mascherano និង Carlos Tevez នៅឆ្នាំ ២០០៧។យ៉ាងណាក្តី Chelsea បានគេចផុតពីការពិន័យកាត់ពិន្ទុនៅ​ Premier League។ជាមួយគ្នានោះដែរ Chelsea នឹងត្រូវអនុវត្តពិន័យភ្លាមៗ ក្នុងការហាមប្រាមរយៈពេល ៩ ខែមិនឱ្យទិញដូរកីឡាករថ្នាលយុវជន និងពិន័យជាទឹកប្រាក់ ៧៥ ម៉ឺនផោនផ្សេងជុំវិញការចុះបញ្ជីកីឡាករយុវជនចន្លោះឆ្នាំ ២០១៩ ដល់ ២០២២។Premier League បានបង្ហាញរបាយការណ៍ជុំវិញការផ្ទេរដែលមិនមានការចុះបញ្ជីត្រឹមត្រូវ និងលាក់តម្លៃផ្ទេរផ្សេងៗរួមមាន Eden Hazard, Samuel Eto’O, Willian, Ramires, David Luiz, Andre Schurrle និង Nemanja Matic។ការទូទាត់ទៅឱ្យតំណាងកីឡាករបួននាក់ផ្សេងទៀតត្រូវបានរៀបរាប់លម្អិតដោយ Premier League ។ ប៉ុន្តែ​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​គេ​កែប្រែ​ក្នុង​របាយការណ៍។ មិន​ទាន់​មាន​ហេតុផល​ណា​មួយ​ត្រូវ​បាន​គេ​ផ្តល់​ឱ្យ​សម្រាប់​ពួក​គេ​ដែលត្រូវលាក់បាំង និងមិន​​បង្ហាញ​ជា​សាធារណៈ​ឡើយ។Chelsea បានទទួលយកការពិន័យនេះ ខណៈក្លិបនៅពេលនោះស្ថិតក្រោមការវិនិយោគរបស់សេដ្ឋីរុស្ស៊ីលោក Roman Abramovich។ រំលឹកថា Chelsea បានឈ្នះជើងឯក Premier League ពីរលើក FA Cup ពីរលើក Champions League មួយលើក Europa League មួយលើក និង League Cup មួយលើកអំឡុងឆ្នាំ ២០១១ ដល់ ២០១៨៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌ និងការប្រើប្រាស់បដិរូបដល់អ្នកសារព័ត៌មាន
10/28/2026 08:10 PM
កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
10/28/2026 07:10 PM
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
10/28/2026 07:10 PM
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
10/28/2026 07:10 PM
លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
10/28/2026 07:10 PM
រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
10/28/2026 07:10 PM
លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
10/28/2026 06:10 PM
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
10/28/2026 06:10 PM
[BREAKING NEWS] មនុស្សយ៉ាងហោច ៤៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ
10/28/2026 06:10 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
10/28/2026 06:10 PM