ក្រសួងទេសចរណ៍ និង ដៃគូឯកជន ​សហការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ដើម្បី​ទាក់​ទាញ​ទេសចរ​អន្តរជាតិ
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១
គ្រូជំនាញ កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា
វត្ថុបុរាណខ្មែរ១២២រូប ដាក់​​តាំងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង

វប្បធម៌ និងទេសចរណ៍

ទេសចរអន្តរជាតិទទួលបទពិសោធន៍ៗល្អជាច្រើន និងសន្យាត្រលប់មកទស្សនាកម្ពុជាម្តងទៀត

2026/01/14 02:18:46 pm        355
នៅអំឡុងដើមខែមករាឆ្នាំ២០២៦នេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA គឺមានភាព​មមា​ញឹក​ខ្លាំង​ក្នុងការផ្តល់សេវាជូនអ្នកដំណើរជាតិ-អន្តរជាតិ​ធ្វើដំណើរចេញចូលកម្ពុជា តាម​ផ្លូវ​អាកាស​ ហើយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ​ដែលធ្វើដំណើរចេញទៅប្រទេសគេវិញ បានថ្លែងថា អំឡុង​ពេល​ស្នាក់នៅដើរកម្សាន្តនៅកម្ពុជា គឺគេទទួលបានបទពិសោធន៍ល្អជាច្រើន ហើយ​ទេសចរ​ទាំង​នោះ​​​សន្យាថា​នាំបងប្អូនសាច់ញាតិ និងមិត្តភក្តិមកទស្សនាកម្ពុជាម្តងទៀត។តាមភ្ញៀវទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី១៤ ខែមករានេះថា អំឡុង​ពេល​ដើរកម្សាន្តទេសចរណ៍នៅក្នុងកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃមកនេះ គឺ​បាន​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ទាំង​អស់​ទទួលបានបទពិសោធន៍ និងស្នាមអនុស្សាវរីយ៍ល្អជាច្រើន ហើយ​ដោយ​មើល​ឃើញ​ពី​កត្តា​សុខ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាពល្អនោះ ពេល​ត្រឡប់​ទៅ​វិញ ​គឺគេនឹងរៀបចំផែនការការបង្កើតមុខរបរ និងពង្រីកអាជីវកម្ម មកធ្វើការងារនៅកម្ពុជា។ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា តាម​របាយការណ៍បឋមក្នុងរយៈពេលពេញមួយឆ្នាំពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ​២០២៥ តាមអាកាសយដ្ឋានអន្តរជាតិធំៗទាំង៤នៅកម្ពុជា ទទួល​បាន​អ្នក​ដំណើរ​អន្តរ​ជាតិ​ប្រមាណ​ជិត​ ៧លាននាក់ កើន១៣% ចំនួនជើងហោះហើរទេ្វរទិសហោះចេញចូលកម្ពុជា មាន​ប្រមាណ​ជាង ៥៨០០០ជើង កើនឡើង១១% និងមានទំនិញប្រមាណ៨ម៉ឺនតោន កើន១៩% បើ​ប្រៀប​ធៀប​រយៈ​ដូចគ្នា ឆ្នាំ២០២៤។ ឯកឧត្តម ស៊ិន ចាន់សេវុត្ថា បន្តថា សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅ​រាជ​ធានី​ភ្នំពេញ​ក្នុងមួយសប្តាហ៍ៗ មានកំណើន​ជើង​ហោះ​ហើរ​ចេញ​ចូល​ក្នុង​រង្វង់​ជា​មធ្យម​ប្រមាណ​ជិត​៤០០​ជើង ហើយចំនួនគឺមានការកើនឡើងបន្តិចបន្តួច រហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ៕ អត្ថបទ ស៊ុម សុខជា

ទេសចរអន្តរជាតិជាប់ចិត្តនឹងប្រទេសកម្ពុជា និងសន្យាជួយផ្សព្វផ្សាយទៅកាន់ពិភពលោក

2026/01/13 02:46:14 pm        307
ក្នុងអំឡុងចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ជាការកត់សម្គាល់ គឺមានភ្ញៀវទេសចរអន្តរជាតិជា ច្រើនបាននាំគ្នាមកទស្សនាកម្ពុជា ហើយបើតាមភ្ញៀវទេសចរអន្តរជាតិ ដែល​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​គេវិញបានថ្លែងថា កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់នូវក្តីរីករាយសប្បាយជាងគេ មាន​គោល​ដៅទេសចរណ៍សម្រាប់ដើរកម្សាន្តច្រើនកន្លែង មានភាពទាក់ទាញ និងមានសន្តិសុខ សុខ​សុវត្ថិភាព ទោះមានបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ។ទេសចរអន្តរជាតិ ដែលបានចេញដំណើរទៅប្រទេសគេវិញ នៅឯអាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោបានថ្លែងប្រាប់BTV នៅក្នុងថ្ងៃទី១៣ ខែមករានេះថា អំឡុងពេលស្នាក់នៅ ដើរ​កម្សាន្ត​ទេសចរណ៍​នៅ​កម្ពុជា អស់រយៈពេលជាច្រើនថ្ងៃមកនេះ គ្រប់ភ្ញៀវទេសចរអន្តរជាតិ បាន​ទទួល​បទ​ពិសោធន៍ ចំណេះដឹងល្អៗជាច្រើនមិនអាចភ្លេចបាន ជាពិសេស ប្រជាជនកម្ពុជា ផ្តល់​ស្នាម​ញញឹម​រាក់​ទាក់ នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ នៅតាមបណ្តាខេត្ត រាជ ធានី ផ្តល់​ភាព​កក់​ក្តៅ មានសុវត្ថិភាព ហើយភ្ញៀវទេសចរអន្តរជាតិទាំងអស់នោះ នឹងនិយាយអំពីបទពិ សោធន៍ នៃ​ការ​ដើរទស្សនាកម្ពុជា ប្រាប់ទៅទេសចរផ្សេងៗទៀតនៅក្នុងប្រទេសគេ ដើម្បីឲ្យមកទស្សនា កម្ពុជា​ផង​ដែរ។តាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ ទទួល​បាន​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រមាណជិត១លាន៩សែននាក់ ក្នុងនោះនៅក្នុងខែធ្នូ ចុងក្រោយនេះ ទទួល​បាន​ទេសចរ​អន្តរជាតិមកទស្សនាប្រមាណជិត១៤ម៉ឺននាក់ ហើយភ្ញៀវទេសចរអន្តរជាតិ បន្ត​មាន​កំណើន​ជា​បន្តបន្ទាប់រហូតមកដល់ខែមករា ដើមឆ្នាំ២០២៦នេះ។ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងដែរថា សម្រាប់​គោល​ដៅ​ទេសចរណ៍​រាជ​ធានីភ្នំពេញ ជាទូទៅភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនរៀប​ចំ​ផែន​ការ​ស្នាក់​នៅ​ដើ​រ​កម្សាន្ត​រយៈ​ពេល២ទៅ៣ថ្ងៃ ដើម្បីអញ្ជើញទៅព្រះបរមរាជវាំង វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្មើជើងចតុមុខ សារ​មន្ទីរប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជិះទូក​កម្សាន្ត​ពេល​រាត្រី ​ការដើរទស្សនាតាមផ្សារ និងមើលប្រពៃណី​ការ​រស់​នៅ​របស់​ប្រជា​ជន​នៅ​ក្នុង​រាជ​ធានី​ជា​ដើម​៕ អត្ថបទ៖ ស៊ុម សុខជា 

ទេសចរអន្តរជាតិបន្តមកលេងកម្ពុជាដោយអារម្មណ៍រីករាយ និងសុវត្ថិភាព ខណៈ​កម្ពុជា​រំពឹង​កំណើន​បន្ថែម​នៅឆ្នាំនេះ

2026/01/12 03:58:24 pm        368
ភ្ញៀវទេសចរអន្តរជាតិ បន្តមកលេងកម្ពុជាដោយអារម្មណ៍រីករាយ និងសុវត្ថិភាព ខណៈ​កម្ពុជា​រំពឹង​កំណើន​បន្ថែមនៅឆ្នាំនេះ។ ទេសចរអន្តរជាតិ ក៏បានធ្វើការ​អំពាវនាវ​ដល់​ទេសចរ​អន្តរជាតិ​ដទៃ​ទៀត​ មកលេងកម្ពុជា ដែលជា ប្រទេសមានប្រជាពលរដ្ឋរួសរាយរាក់ទាក់។ភ្ញៀវទេសចរមកពីប្រទេសអ៊ីតាលី និងអូស្ដ្រាលី ដែលបានទៅទស្សនាប្រាសាទអង្គរវត្ត បាន​អំពាវ​នាវ​ដល់​អ្នកទេសចរលើពិភពលោក ឱ្យទៅទស្សនារមណីយដ្ឋានអង្គរខ្មែរ ដោយពួកគេ​លើក​ឡើង​ថា ​តំបន់ទេសចរណ៍រមណីយដ្ឋានអង្គរ មានសន្ដិភាព និងសុខសុវត្ថិភាពពេញលេញ បើ​ទោះ​បី​កម្ពុជា​មានជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី។ ប្រាសាទអង្គរវត្ដ មានភាពស្រស់ស្អាត ប្រជាជន​ខ្មែរមា​នភាពរួសរាយទាក់ទាក់ ។សូមរំលឹកថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍កម្ពុជា តាមរយៈការ​ដាក់​ចេញ​នូវ​ព្រឹត្តិការណ៍ "ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា" កន្លងមក និងកំណើនភ្ញៀវ​ទេសចរ​ឥណ្ឌា​ដ៏​ច្រើន​មកទស្សនាកម្ពុជា នាប៉ុន្មាន ខែចុងឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានត្រៀម​លក្ខណៈ​ជា​ស្រេច ​ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹង​កើន​ឡើង​បន្ថែម​ទៀត​នា​ឆ្នាំ​២០២៦ ​តាមរយៈការហោះហើរត្រង់មកកាន់ខេត្ដសៀមរាប ជាពិសេសបដិ សណ្ឋារកិច្ច​ដ៏​រួស​រាយ​រាក់​ទាក់​ដូចជាបងប្អូនបង្កើតរួមវប្បធម៌ អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ៕ អត្ថបទ៖ សាវី 

រដ្ឋមន្ត្រីទេសចរណ៍ជឿជាក់ឆ្នាំ២០២៦ ទេសចរអន្តរជាតិនឹងកើនឡើង ខណៈវិស័យឯកជន​ពង្រីក​ទីផ្សារ​នៅ​ក្រៅប្រទេស

2026/01/12 12:25:51 pm        275
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញភាពជឿជាក់ថា កម្ពុជា នឹងទទួលបានមោទនភាពថ្មី មាន​ទេសចរ​អន្តរជាតិមកទស្សនាច្រើនកើនលើសឆ្នាំកន្លងមក ខណៈ នៅឆ្នាំ២០២៦នេះ ភាគីរដ្ឋ និង​ឯកជន បានរួមសាមគ្គីគ្នា អនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនច្រើន ពង្រីក​ការ​ធ្វើ​ទីផ្សារ​ទេសចរណ៍នៅតាមបណ្តាប្រទេសនានា។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១២ ខែមករានេះថា មក​ដល់​ពេលនេះ ភាគីរដ្ឋ និងឯកជន បានរួមសហការសាមគ្គីគ្នា អនុវត្តផែនការ​សកម្ម​ភាព​ជា​យុទ្ធសាស្ត្រ​របស់ខ្លួនជាច្រើន ការពង្រីកទីផ្សារ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ផ្សព្វផ្សាយ​គោល​ដៅទេ​សចរណ៍ រៀបចំព្រឹត្តិការណ៍ឆ្នាំទេសចរណ៍កម្ពុជា ចិន កម្ពុជា ឥណ្ឌា រៀបចំ​កញ្ចប់​ទេសចរណ៍​ថ្មីៗ មានការច្នៃប្រឌិត បញ្ចុះតម្លៃសមរម្យ មានគុណភាព និងមានសុវត្ថិភាពខ្ពស់ ហើយ​គ្រប់​ភាគីព័ន្ធក្នុងវិស័យទេសចរណ៍ បានរួមគ្នាពង្រឹងភាពធន់ និងបានត្រៀមខ្លួនរួចរាល់ ទប់​ទ​ល់​ភាព​ប្រែប្រួលវិបត្តិពិភពលោកក្នុងឆ្នាំ២០២៦ រួមទាំងវិបត្តិជម្លោះព្រំដែនកម្ពុជា ថៃ ដែលធ្វើឲ្យ​ប៉ះ​ពាល់ដល់វិស័យទេសចរណ៍ផងដែរ។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ថ្លែងថា បច្ចុប្បន្ន បណ្តា​ទី​ភ្នាក់ងារទេសចរណ៍នៅកម្ពុជាដែលជាសមាជិក បាននិងកំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម​ភាព​ជា​មួយ​ទីភ្នាក់ងារទេសចរណ៍នៅតាមបណ្តាប្រទេស ពិសេស ចិន ឥណ្ឌា រ៉ូសស្ស៊ី ជប៉ុន កូរ៉េ និង​តាម​បណ្តាប្រ​ទេសជាច្រើននៅតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា អាមេរិច និងនៅតំបន់អាស៊ី រៀបចំ​កញ្ចប់​ទេសចរណ៍ ​និងផ្សព្វផ្សាយនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។របាយការណ៍ក្រសួងទេសចរណ៍ ក្នុងរយៈពេល១១ខែ នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​មកទស្សនាប្រមាណជិត ៥លាន២សែននាក់ ទេសចរ​ក្នុង​ស្រុក​ចេញ​ដើរ​កម្សាន្ត​ប្រមាណ​ជិត​២៤លាននាក់ ខណៈ តាមរបាយការណ៍​ពីគោលដៅទេសចរណ៍ធំៗចំនួន២រួមមាន៖ គោលដៅទេសចរណ៍នៅខេត្តសៀមរាបនៅក្នុងឆ្នាំ២០២៥ ទទួលបាន​ទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​បាន​ប្រមាណជិត៩៦ម៉ឺននាក់ ដោយឡែកគោលដៅទេសចរណ៍រាជធានីភ្នំពេញវិញ ក្នុង​ឆ្នាំ​២០២៥ដែរ ទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណជិត១លាន៩សែននាក់៕ អត្ថបទ ស៊ុម សុខជា

PATA៖ ពលរដ្ឋកម្ពុជាគួរខិតខំចូលរួមលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ក្នុងបរិបទ​ពិភព​លោក​មាន​កា​រ​ប្រែប្រួល

2026/01/09 03:18:29 pm        489
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក PATA ប្រចាំនៅកម្ពុជា បានស្នើពលរដ្ឋខ្មែរមួយចំនួនគួរកាត់ បន្ថយ​ការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស ដោយងាកមករួមគ្នាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទាក់​ទាញទេសចរបរទេស តាម​រយៈ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោល​ដៅ​ទេសចរណ៍​នានា​នៅ​ក្នុង​ប្រទេស ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងកាលៈទេសជាតិ ជួបបញ្ហាជម្លោះព្រំដែន។លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ប៉ាស៊ីភិក PATA ប្រចាំនៅកម្ពុជា ថ្លែងថា នៅ​ក្នុងឆ្នាំ២០២៦នេះ ពិភពលោកមានការប្រែប្រួលខ្លាំង ប្រទេសមួយចំនួន ហាក់​មាន​ការ​រឹត​បន្តឹង​ប្រជាជនរបស់ខ្លួនធ្វើដំណើរទេសចរណ៍ចេញទៅក្រៅប្រទេស ហើយនៅ​ក្នុង​កាលៈ​ទេសៈ​នេះ ​គ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះដែរ ពលរដ្ឋខ្មែរ ត្រូវរួមគ្នាផ្សព្វ​ផ្សាយ​គោល​ដៅ​ទេសចរណ៍​កម្ពុជា​ទៅ​ក្រៅ​ប្រទេស ដោយចំណាយ ថវិកាលើការដើរកម្សាន្តនៅក្នុងប្រទេស ដើម្បីរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិឱ្យរឹងមាំ ។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធីវេទិកាជំនួបផ្គូផ្គងធុរកិច្ចអន្តរជាតិ កម្ពុជា​-ចិន នៅពេលថ្មីៗនេះ បានថ្លែងថា នៅក្នុងឆ្នាំ២០២៦ បានដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ជា​ច្រើន ដើម្បីពង្រីកការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​ជា​ច្រើន នៅតំបន់មជ្ឈឹមបូព៌ា អឺរ៉ុប អាម៉េរិក និងប្រទេសនានាទៀតលើពិភពលោក ខណៈ​នៅ​ក្នុង​នោះ​ដែ​រ ក្នុងរដូវកាលទេសចរណ៍ បៃតងឆ្នាំនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ផ្តល់​ការ​លើក​លែង​ទិដ្ឋាការដល់ប្រជាជនចិន ធ្វើដំ ណើរមកកាន់ប្រទេសកម្ពុជា រយៈពេល៤ខែ គិត​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយក្នុងរយៈពេលនេះ ប្រជា​ជន​ចិន​ទាំង​អស់ ​គ្រាន់តែកាន់លិខិតឆ្លងដែនសញ្ជាតិចិន ធ្វើដំ ណើរផ្ទាល់ពីប្រទេសចិន ឬពីប្រទេស​ផ្សេង​ទៀត​មក​កម្ពុជា ដោយពុំបាច់មានការស្នើសុំទិដ្ឋាការជាមុន និង ពុំមានបង់កម្រៃអ្វីឡើយ។ ឯកឧត្តម បានបង្ហាញក្តីរំពឹងថា ក្នុងឆ្នាំ២០២៦នេះ នឹងមានប្រជាជនចិនមកទស្សនាកម្ពុជាច្រើន ថែម​ទៀត ខណៈនៅក្នុងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៦នេះដែរ ក្រសួង​គ្រោង​រៀប​ចំ​ព្រឹត្តិការណ៍ធំៗចំនួន៦ រួមមានៈ ១. មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន ២. មហោ​ស្រពក្បាច់គុនចម្រុះ ២. ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារ ៣. ព្រឹត្តិការណ៍​ទេសចរណ៍ភាពយន្ត ៤. ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន ៥. កម្មវិធីបង្ហាញ​ផ្លូវ​ទេសចរណ៍រដូវកាលបៃតង ៦. កម្មវិធីផ្សព្វ ផ្សាយទេសចរណ៍ផ្សេងៗទៀត ក្រោម​ការ​សម្រប​សម្រួល​ពី​ស្ថានទូតចិន៕ អត្ថបទ៖ ស៊ុម សុខជា 

ទេសចរអន្តរជាតិបន្តមកលេងកម្ពុជាដោយរីករាយ ទោះក្នុងកាលៈទេសៈ​កម្ពុជា​មាន​បញ្ហា​ជម្លោះ​ព្រំដែន

2026/01/08 03:41:15 pm        346
ដើមឆ្នាំ២០២៦នេះ គឺកម្ពុជា បន្តទទួលភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាជាហូរហែរ ហើយ​បើ​តាម​ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសនានា បានថ្លែងថា ការដើរកម្សាន្តនៅកម្ពុជា ក្នុង​អំឡុង​ពេល​ដែល​មានកម្ពុជាជម្លោះព្រំដែនជាមួយប្រទេសថៃ គឺគ្រប់គោល​ដៅ​ទេសចរណ៍​ទាំង​អស់​នៅ​កម្ពុជា ​មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាព ហើយគ្រប់​គោល​ដៅ​គឺ​មាន​ទេសភាព​ស្រស់​ស្អា​តទាក់ទាញខ្លាំង។បើតាមភ្ញៀវទេសចរអន្តរជាត មកពីប្រទេសក្រូអាត អ៊ីតាលី និងអូស្រាលី ជាដើម បាន​ថ្លែង​ប្រាប់​BTV​នៅថ្ងៃទី៨ ខែមករា នេះថា ជាក់ស្តែងមុនពេលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺ​គេ​មាន​ការ​ព្រួយបារម្ភខ្លះៗដែរអំពីបញ្ហាកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ប៉ុន្តែនៅ​ពេល​គេ​មក​ដល់​កម្ពុជា​ សម្គាល់ឃើញថា គ្រប់គោលដៅទេសចរណ៍ទាំងនានា នៅកម្ពុជា គឺមាន​ភ្ញៀវ​ទេសច​រ​ជាតិ​-អ​ន្តរជាតិ ដើរកម្សាន្តច្រើនកុះករ ពលរដ្ឋមានស្នាមញញឹមរាក់ទាក់ ហើយជាពិសេស​បំផុត​នោះ​ គឺគោលដៅទេសចរណ៍មានទេសភាពស្រស់ស្អាត ទាក់ទាញខ្លាំង មានសន្តិសុខ សណ្តាប់​ធ្នាប់​ល្អ ហើយក៏បានអំពាវនាវឲ្យភ្ញៀវទេសចរអន្តរជាតិផ្សេងៗទៀតមកទស្សនាកម្ពុជា ខណៈ​កម្ពុជា ​មានគោលដៅដើរកម្សាន្តច្រើន និងមានភាពទាក់ទាញខ្លាំង។របាយការណ៍បឋមរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថា គិតចាប់ពីខែមក រា ដល់ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញចូលតាមផ្លូវអាកាស ចំនួន​ជិត​៧​លាន​នាក់​កើនឡើង១៣% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងវិស័យ​ទេសចណ៍​វិញ ក្នុង រយៈពេល១១ខែ ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ​៥​លាន២សែននាក់៕ អត្ថបទ៖ ស៊ុម សុខជា 

«សួនតេជោសន្តិភាព» នៅរមណីយដ្ឋានទេសចរណ៍ទំនប់៩៥ នឹង​ក្លាយ​ជា​តំបន់​សក្តា​នុពល​ទេសចរណ៍​ថ្មី ប្លែក និងទាក់ទាញមួយ នៅខេត្តព្រះវិហារ

2026/01/08 02:11:27 pm        192
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនូវទីតាំង «សួន​តេជោ​សន្តិភាព​» ​ស្ថិតនៅតំបន់ទេសចរណ៍ ទំបន់៩៥ ជើងភ្នំត្បែង ក្នុងភូមិទំនប់ សង្កាត់​ប៉ាល​ហាល​ ក្រុង​ព្រះវិហារ ក្នុងគោលបំណងត្រួតពិនិត្យ និងតាមដាន​វឌ្ឍនភាព​ការងារ​ដែល​កំពុង​អនុវត្ត​ ដើម្បី​ធានា​ឱ្យ​បាន​នូវសុវត្ថិភាព សោភ័ណភាព ភាពច្នៃប្រឌិត គុណភាព ស្តង់ដា និង​ឆ្លុះ​បញ្ចាំង​ពី​គោលនយោបាយរបស់រាជរដ្ឋាភិបាល ពោលគឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងតំបន់អញ្ជើញមកទស្សនាកម្សាន្ត។

ប្រាសាទជម ធ្លាប់ទ្រុឌទ្រោមខ្លាំងត្រូវបានបញ្ចប់គម្រោងជួសជុល ដោយក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា

2025/12/17 03:21:59 pm        505
ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលមានស្ថានភាពទ្រុឌទ្រោមខ្លាំង ចាប់ផ្តើមពីឆ្នាំ២០១៩ មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ នេះបើតាមការផ្ដល់ព័ត៌មានពីអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ។លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជមបានងើបឈររឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលដោយយកចិត្តទុកដាក់។ លោកបន្តថា គម្រោងនេះបានរើថ្មប្រាសាទទាំងស្រុង និងរៀបដំឡើងឡើងវិញ ហើយការរៀបឡើងវិញនេះ គេបានបន្ថែមថ្មដែលបានរកឃើញនៅជុំវិញប្រាសាទសរុបចំនួន ១១៣ដុំ ដាក់នៅទីតាំងដើមវិញ។អ្នកជំនាញការកូរ៉េ ក៏បានបង្ហាញពីអារម្មណ៍រីករាយ ក្រោយប្រាសាទជមមានរូបរាងពេញលេញ និងរឹងមាំឡើងវិញ ដែលធៀបមុនជួសជុល ប្រាសាទនេះទ្រុឌទ្រោមបាក់បែកខ្លាំងគួរឱ្យកត់សម្គាល់។ លោក Eo Jinkyu រំពឹងថា ភ្ញៀវទេសចរ រួមនឹងសាធារណជន នឹងបានចូលទស្សនាប្រាសាទនេះ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបើកឱ្យចូលទស្សនាឡើងវិញ។ សូមបញ្ជាក់ថា មុនការជួសជុល ប្រាសាទជមមានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ និងមានឫសឈើចាក់បំបែករចនាសម្ព័ន្ធរបស់ប្រាសាទ រហូតដល់គ្រឹះខាងក្រោម ការនេះធ្វើឱ្យដីគ្រឹះចុះខ្សោយ និងស្រុតចុះ។ ដើម្បីជួសជុលប្រាសាទនេះ ក្រុមការងារបានរើថ្មប្រាសាទនេះទាំងអស់ រួចរៀបផ្គុំឡើងវិញ និងបានស្វែងរកថ្មដែលបានបាត់ មកដាក់នៅទីតាំងដើមវិញ ដូចជាផ្តែរ សសរពេជ្រ និងស៊ុមទ្វារផ្នែកខាងក្រៅជាដើម៕

កម្ពុជា ទទួលវត្ថុបុរាណខ្មែរចំនួន៣រូប ពីសារមន្ទីរជាតិសិល្បៈអាស៊ី​នៃ​វិទ្យាស្ថាន​ស្និត​សូនី​ញាន​សហ​រដ្ឋអាមេរិក

2025/12/17 12:55:50 pm        226
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់​ពី​ធ្វើការ​ចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយ​សារ​មន្ទីរ​ជាតិ​សិល្បៈ​អាស៊ី​នៃ​វិទ្យាស្ថាន ស្និតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សា​នៃ​វិទ្យាស្ថាន​ស្និត​សូនីញាន ​បានសម្រេចជាផ្លូវការប្រគល់វត្ថុ បុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុង​ស.វ.ទី១២។ការប្រគល់សម្បត្តិវប្បធម៌ដ៏ពិសិដ្ឋទាំង៣រូបនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយរកឃើញថា វត្ថុទាំងនេះត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងអសន្តិសុខ ដែលបង្កឱ្យមានអំពើចោរកម្មរីកសាយនៅក្នុងប្រទេស។ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តនិងមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការស្តារឡើងវិញនៃមរតកវប្បធម៌សម្រាប់ប្រជាជនកម្ពុជា។ នេះជាការសម្រេចចិត្តលើកដំបូងបង្អស់សម្រាប់សារមន្ទីរសិល្បៈអាស៊ី ក្នុងការបញ្ជូនសម្បត្តិវប្បធម៌មកប្រទេស ដើមវិញ ក្រោមគោលការណ៍នៃក្រមសីលធម៌របស់វិទ្យាស្ថានស្និតសូនីញាន។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា “កម្ពុជាតែងបញ្ជាក់ច្បាស់ថា វត្ថុបុរាណខ្មែរដែលបានបញ្ជូនមកមាតុភូមិកំណើតវិញ រួមទាំងវត្ថុទាំង៣នេះ មិនត្រឹមតែជាស្នាដៃសិល្បៈដ៏ពិចិត្រនោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្មែរ។ មិនតែប៉ុណ្ណោះ រតនៈសម្បត្តិទាំងនេះ គឺជាឱសថព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា ដែលបាន ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។លោកជំទាវបណ្ឌិតសភាចារ្យ ថ្លែងបន្តថា “យើងមានសេចក្តីរំភើបរីករាយចំពោះកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានស្និតសូនីញាន ក្នុងភាពជាដៃគូប្រកបដោយភាពស្មោះត្រង់ និងជំនឿទុកចិត្តគ្នា ដែលបាន បង្កលក្ខណៈល្អប្រសើរដល់ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ទាំងនេះ។ យើងក៏សង្ឃឹមយ៉ាងមុតមាំដែរថា សារមន្ទីរដទៃទៀត នឹងយកគម្រូតាមវិទ្យាស្ថានស្និតសូនីញាន ក្នុងការអនុម័ត និងអនុវត្តគោលការណ៍ក្រម សីលធម៌នេះ ដែលជាគោលការណ៍ផ្តល់ភាពងាយស្រួលសម្រាប់ប្រទេសនានា ដូចជាកម្ពុជា ក្នុងការទាមទារ សម្បត្តិវប្បធម៌ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ”។លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់សារមន្ទីរជាតិសិល្បៈអាស៊ី និងលោកប្រធាន Chase Robinson ជាពិសេសក្រុមការងារស្រាវជ្រាវ និង អភិរក្ស ដែលបានជួយកិច្ចការនេះឱ្យសម្រេចទៅបាន រួមទាំងស្ថានទូតអាមេរិកនៅភ្នំពេញ និងក្រុមការងាររបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុមការងារស្រាវជ្រាវជាតិនិងអន្តរជាតិ និងមន្ត្រីសារមន្ទីរដែលបានជួយគាំទ្រ។ ទន្ទឹមនេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណជាពិសេសដល់លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia ជាទីប្រឹក្សាផ្នែកច្បាប់របស់ក្រសួង និងកញ្ញា Melina Antoniadis នៃ NOTOS Strategies ដែលបានចូលរួមចរចានិងសម្របសម្រួលលើកិច្ចការនេះ៕

នាវាទេសចរណ៍ WESTERDAM ដឹកភ្ញៀវទេសចរជិត២០០០នាក់ ចូល​សំចត​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា

2025/12/15 11:55:09 am        739
នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ប្រាប់ឲ្យដឹងថា មាន​នាវា​ទេសចរណ៍​បរទេស​ ១គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holland ដឹកភ្ញៀវទេសចរជិត ២០០០នាក់ បាន​ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព​ដើម្បី​ទូរ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។ នាវាទេសចរណ៍នេះ ផ្ទុកមនុស្សចម្រុះជាតិសាសន៍ ២៦៧៧នាក់ ក្នុងនោះមានភ្ញៀវទេសចរចំនួន ១.៨៧៧នាក់ ស្រី ៩៩៩នាក់ (៤៣សញ្ជាតិ) និងនាវិកចំនួន ៨០០នាក់ ស្រី ១៥៧នាក់ (៤០សញ្ជាតិ) ចំនួនភ្ញៀវដែលមានច្រើនជាងគេ គឺជនជាតិអាមេរិក និងអូស្ត្រាលី ។ នាវានេះ មាន​បណ្តោយ​ប្រវែងជិត ៣០០ម៉ែត្រ ទទឹងប្រវែងជាង ៣០ម៉ែត្រ និងជំរៅទឹកជាង ៨ម៉ែត្រ វា​មក​ពី​ប្រទេស​ថៃ នឹងបន្តដំណើរទេសចរណ៍អន្តរជាតិទៅប្រទេសម៉ាឡេស៊ី យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CENTCOM៖ អាមេរិកអនុញ្ញាតឲ្យនាវាមនុស្សធម៌ចំនួន ១៥គ្រឿង ធ្វើដំណើរ ក្នុងខែដំបូងនៃការបិទផ្លូវទឹករបស់អ៊ីរ៉ង់
05/14/2026 06:05 PM
ការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ត្រូវបានស្នើសុំសម្រាប់អតីតប្រធានាធិបតីបារាំងលោក Sarkozy
05/14/2026 06:05 PM
ផ្ទះ១០០ខ្នង ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានប្រគល់ជូនអតីតយុទ្ធជន មកពីខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង
05/14/2026 06:05 PM
បាតុករប្រឆាំងអន្តោប្រវេសន៍នាំគ្នាដុតជម្រកអ្នកស្វែងរកសិទ្ធិជ្រកកោននៅទីក្រុង Loosdrecht ប្រទេសហូឡង់
05/14/2026 06:05 PM
លោក Rubio ៖ អាមេរិកចង់ឲ្យចិនជំរុញអ៊ីរ៉ង់ផ្លាស់ប្តូរសកម្មភាពនៅតំបន់ឈូងសមុទ្រពែរ្ស
05/14/2026 06:05 PM
រដ្ឋមន្រ្តីអ៊ីរ៉ង់អំពាវនាវឲ្យរដ្ឋសមាជិកក្រុមប្រទេស BRICS ថ្កោលទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល
05/14/2026 06:05 PM
ពលរដ្ឋរស់នៅក្នុងទីក្រុងបេរូត អំពាវនាវឲ្យបញ្ចប់ជម្លោះ មុនជំនួបតាមការរំពឹងទុករវាងអ៊ីស្រាអែល និងលីបង់
05/14/2026 05:05 PM
នាយករដ្ឋមន្រ្តីឡាតវីលោកស្រី Silina និយាយថា លោកស្រី នឹងលាលែងចេញពីតំណែងនៅថ្ងៃនេះ
05/14/2026 05:05 PM
តុលាការអាមេរិកផ្អាកទណ្ឌកម្ម លើអ្នកជំនាញរបស់ UN ជុំវិញបញ្ហាប៉ាឡេស្ទីន
05/14/2026 05:05 PM
អភិបាលខេត្តកំពង់ស្ពឺ ថារាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងលើអតីតយុទ្ធជន និងនិវត្តជន ក្នុងនាមជាអ្នកមានគុណចំពោះប្រទេសជាតិ
05/14/2026 05:05 PM