សម្ដេចធិបតី​បញ្ជាក់បីចំណុចជូនដល់ជនរួមជាតិពាក់ព័ន្ធការវាស់វែង និងការបោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្នកម្ពុជា និងថៃ
សម្ដេចធិបតី៖ ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ជាវិធីសាស្ត្រដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ
សម្ដេចធិបតី៖ គោលដៅការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ គឺដើម្បីកំណត់ខណ្ឌសីមានៅលើដីជាក់ស្តែង
សម្តេចធិបតី ប្រកាសអបអរសាទររតនវត្ថុសិល្បៈខ្មែរមាតុភូមិនិវត្តមកកម្ពុជាវិញ ក្រោយឃ្លាតឆ្ងាយពីស្រុកកំណើតអស់ជាច្រើនទសវត្សរ៍

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​វឌ្ឍនភាព​ការ​អនុវត្ត​វិធានការ​កំណែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែកឯកជន

2025/11/27 11:17:55 am
ភ្នំពេញ៖ នៅព្រឹកថៃ្ងទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្រប​សម្រួល​ការងារ​សម្រាប់​យន្ត​ការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) អញ្ជើញជាអធិបតី សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធា​នកា​រ​កំណែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និង​អបអរ​សាទរ​ខួប ២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​, ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការ (គ.ស.ឯ.រ.ជ.) ភ្ញៀវ​ជាតិ​-អន្តរជាតិជាច្រើនរូបទៀត។សូមបញ្ជាក់ថា ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ សម្រេចបានមានចំនួន ១៦៦ ស្មើនឹង ៩៣% ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី​ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ក្នុងសេចក្តីប្រកាសព័ត៌មាន បានលើកឡើងពីសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការ​អនុវ​ត្ត​វិធាន​ការ​កែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើក​ទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។សេចក្តីព្រាងរបាយការណ៍នេះ បង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាជូនធុរជន និង​កាត់​បន្ថយ​ថ្លៃ​ធ្វើ​ធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយ​មាន​វិសាលភាពគ្របដណ្តប់វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់ ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិកានេះ និងការដោះស្រាយបញ្ហាលើកឡើងដោយវិស័យឯកជន ក្នុងកិច្ច​ប្រជុំ​ក្រុម​ការងារ​តាម​វិស័យ ដែលនៅសេសសល់ពីឆមាសទី២ ក្នុងឆ្នាំ២០២៤ និងបញ្ហាថ្មី​ៗ​ដែល​បាន​លើក​ឡើង​ក្នុង​ឆមាសទី១ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលនៃការស្ទង់មតិផងដែរ។សេចក្តីប្រកាសព័ត៌មានបានថា «គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុវត្ត​វិធាន​ការ​ដែល​បាន​ដាក់​ចេញក្នុងវេទិកានេះ កំពុងឈានទៅសម្រេចពេញលេញ ១០០% ដោយវិធានការ​សម្រេច​ពេញ​លេញមានចំនួន ១៦៦ ស្មើនឹងប្រមាណ ៩៣% ខណៈវិធានការដែល​កំពុង​ត្រូវ​បាន​អនុវត្ត​មាន​ចំនួន ១៣វិធានការ ស្មើនឹងប្រមាណ ៧% នៃវិធានការសរុប។ វិធានការ​ដែល​កំពុង​ត្រូវ​បាន​អនុវត្តទាំង ១៣នេះ ភាគច្រើនសម្រេចបានវឌ្ឍនភាពសំខាន់ៗ ថ្វីត្បិតពុំ​ទាន់​ត្រូវ​បាន​សម្រេច​ពេញ​លេញ​នៅ​ឡើយ»។ជារួមរបាយការណ៍នេះផ្តល់នូវព័ត៌មានចាំបាច់ជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័ន ក្នុងការ​ពន្លឿន​ការ​អនុវត្តវិធានការនិងដោះស្រាយបញ្ហាដែលនៅសេសសល់ ព្រមទាំងកំណត់​អត្ត​សញ្ញាណ​ចំណុច​ដែល​អាចធ្វើឱ្យប្រសើរឡើង។ រាជរដ្ឋាភិបាល អាចប្រើប្រាស់ព័ត៌មានក្នុងរបាយការណ៍នេះ ដើម្បី​តម្រង់ទិស និងពិចារណា ដាក់ចេញ​វិធានការ​បន្ថែម​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ដែល​បាន​លើក​ឡើង​ដោយវិស័យឯកជន។ទន្ទឹមនេះ របាយការណ៍នេះក៏ឆ្លើយតបនឹងសេចក្តីត្រូវការរបស់វិស័យឯកជន ក្នុងការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង ស្ថាប័ន ក្នុងការ​អនុវត្ត​វិធាន​ការ​ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុង​ន័យ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវបរិយាកាសធុរកិច្ចនិងវិនិយោគ និងសំដៅជំរុញការបណ្តាក់ទុនវិនិយោគ និង​ពង្រីក​គម្រោងវិនិយោគបន្ថែមទៀតនៅកម្ពុជា។ជាការកត់សម្គាល់លទ្ធផលនៃការស្ទង់មតិ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ឆមាសទី២ ឆ្នាំ២០២៤ ដែល​បានរៀបចំឡើង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅតែបាន​បង្ហាញ​ឱ្យ​ឃើញ​ពីសេចក្តី​ពេញចិត្តរបស់វិស័យឯកជន ទៅលើវិធានការ​ និង​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកានេះ។ ជារួម ការដាក់ចេញនូវវិធានការនេះ អាច​បង្កើន​លទ្ធភាព​របស់អ្នកស្ទង់មតិភាគច្រើនក្នុងការពង្រីកអាជីវកម្មបន្ថែម៕
នាវាទេសចរណ៍បរទេសពីរគ្រឿងនាំភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ជិត៤ពាន់នាក់ចូលទស្សនា នៅខេត្តព្រះសីហនុ
2025/11/27 11:14:45 am
ក្រសួងការងារ និង ADB នឹងចាប់ដៃគ្នាយ៉ាងស្អិតរមួត ដើម្បីបន្ដជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
2025/11/27 10:18:45 am
ក្រសួងវប្បធម៌ នឹងប្រារព្ធព្រឹត្តិការណ៍«សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃកម្ពុជា លើកទី១» នៅផ្លូវថ្មើរជើងចតុមុខ (Walk Steet)
2025/11/27 10:18:34 am
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
2025/11/27 09:32:45 am

ព័ត៌មានអន្តរជាតិ

ទាហានឆ្មាំជាតិ២នាក់ ត្រូវបានគេបាញ់ក្នុងការវាយប្រហារ «កំណត់គោលដៅ» នៅជិតសេតវិមាន

2025/11/27 11:06:50 am
អ្នកការទូត៖ រុស្ស៊ី នឹងមិនផ្តល់សម្បទានធំៗចំពោះផែនការសន្តិភាពសម្រាប់អ៊ុយក្រែនឡើយ
2025/11/27 11:04:49 am
ក្រុមហ៊ុនផលិត៖ រដ្ឋអឺរ៉ុបចំនួនពីរ បញ្ជាទិញដ្រូនបើកក្រោមទឹកសម្រាប់ប្រើប្រាស់ក្នុងយោធា
2025/11/27 10:58:26 am
[UPDATE] ពលរដ្ឋម៉ាឡេស៊ីជាង ២ម៉ឺននាក់ ជម្លៀសខ្លួនពីទឹកជំនន់ ខណៈរដ្ឋចំនួន១០ ទូទាំងប្រទេស រងផលប៉ះពាល់
2025/11/27 10:40:26 am
[UPDATE] សារព័ត៌មាន CGTN៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសថៃ កើនឡើងដល់ ៤១នាក់
2025/11/27 10:21:32 am
[UPDATE] ចំនួនអ្នកស្លាប់ក្នុងបំណាក់ដី និងទឹកជំនន់ នៅខេត្តស៊ូម៉ាត្រាខាងជើងរបស់ឥណ្ឌូនេស៊ី កើនឡើងដល់ ជាង២០នាក់
2025/11/27 09:38:14 am
ប្រភព៖ លោក Trump ជំរុញឱ្យជប៉ុន បន្ធូរបន្ថយភាពតានតឹងជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់
2025/11/27 09:26:36 am

[UPDATE] គ្រួសារនានានៅប្រទេសថៃអង្គុយលើដំបូលផ្ទះរង់ចាំការសង្គ្រោះគេចពីទឹកជំនន់ដែលបានសម្លាប់មនុស្សរាប់សិបនាក់

2025/11/27 09:23:58 am
[UPDATE] វៀតណាម ត្រៀមខ្លួនទប់ទល់ព្យុះថ្មីមួយទៀត ខណៈទើបតែរងគ្រោះពីទឹកជំនន់ដ៏កំណាច
2025/11/27 09:18:58 am
ចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យឆេះអគារលំនៅឋាននៅទីក្រុងហុងកុង កើនឡើងដល់៤៤នាក់ និងរាប់រយនាក់បាត់ខ្លួន
2025/11/27 08:30:36 am
ក្រសួងសុខាភិបាល៖ អ៊ីស្រាអែលបានប្រគល់សាកសពជនជាតិប៉ាឡេស្ទីន ១៥នាក់ ទៅតំបន់ហ្កាហ្សា
2025/11/26 08:19:47 pm
មេទ័ពស៊ូដង់ អំពាវនាវឲ្យលោក Trump ជួយបញ្ចប់សង្គ្រាមរបស់ប្រទេស
2025/11/26 08:16:51 pm
រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង ចង់ឲ្យអតីតនាយករដ្ឋមន្ត្រីជាប់ពន្ធនាគារ ១៥ឆ្នាំ ពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹក
2025/11/26 07:53:57 pm
កម្មករសហជីពរាប់ពាន់នាក់ តវ៉ាប្រឆាំងនឹងច្បាប់ការងារថ្មីរបស់ប្រទេសឥណ្ឌា
2025/11/26 07:24:37 pm

ព័ត៌មានកីឡា

កម្ពុជាឈ្នះមេដាយ ២គ្រឿង នៃការប្រកួតកីឡាសិស្សអាស៊ាន នៅប្រ៊ុយណេ

2025/11/27 10:57:35 am
សម្ដេចពញាចក្រី ហេង សំរិន អញ្ជើញបើកការប្រកួតជើងឯកវឌ្ឍនៈលេជេនស៍ ឆ្នាំ២០២៥ ផ្លូវការ ដែលប្រមូលផ្ដុំដោយកីឡាករល្បីៗពិភពលោក
2025/11/19 11:56:20 am
ពិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ នារដូវកាលបៃតង នៅក្រុងកោះរ៉ុង
2025/10/30 10:44:29 am
នាវិកកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលី លេងកីឡារួមគ្នា ដើម្បីបង្កើនមិត្តភាពស្និទស្នាលជាមួយគ្នាបន្ថែម ទៀត
2025/10/11 02:24:42 pm
កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
2025/09/25 03:29:43 pm
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
2025/09/25 03:23:07 pm
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
2025/09/25 03:16:34 pm

កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ

2025/09/25 03:09:36 pm
អភិបាលខេត្តព្រះវិហារ អញ្ជើញបិទការប្រកួតកីឡាបាល់ទះមិត្តភាព ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម!
2025/09/02 04:49:44 pm
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ មានអត្ត​ពលិកមក​ពី​៤៧​ប្រទេស​ជុំវិញ​ពិភពលោក
2025/08/31 10:50:41 am
កីឡាករ ២៦រូប ត្រូវបានកោះហៅប្រមូផ្ដុំ ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះជើងឯក U23 អាស៊ី ពូលG
2025/08/26 03:54:59 pm
ក្រុមបាល់ទាត់នារី U16 កម្ពុជារបូត ៣ ពិន្ទុក្នុងប្រកួតដំបូងនៃជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
2025/08/22 04:00:25 pm
ក្រុម U16 នារីកម្ពុជា ចូលរួមការប្រកួតជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
2025/08/20 02:46:39 pm
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
2025/08/18 03:52:50 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​វឌ្ឍនភាព​ការ​អនុវត្ត​វិធានការ​កំណែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែកឯកជន

2025/11/27 11:17:55 am
​នាវាទេសចរណ៍បរទេសពីរគ្រឿងនាំភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ជិត៤ពាន់នាក់ចូលទស្សនា នៅខេត្តព្រះសីហនុ
2025/11/27 11:14:45 am
​ទាហានឆ្មាំជាតិ២នាក់ ត្រូវបានគេបាញ់ក្នុងការវាយប្រហារ «កំណត់គោលដៅ» នៅជិតសេតវិមាន
2025/11/27 11:06:50 am
​អ្នកការទូត៖ រុស្ស៊ី នឹងមិនផ្តល់សម្បទានធំៗចំពោះផែនការសន្តិភាពសម្រាប់អ៊ុយក្រែនឡើយ
2025/11/27 11:04:49 am
​ក្រុមហ៊ុនផលិត៖ រដ្ឋអឺរ៉ុបចំនួនពីរ បញ្ជាទិញដ្រូនបើកក្រោមទឹកសម្រាប់ប្រើប្រាស់ក្នុងយោធា
2025/11/27 10:58:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/26 05:21:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/26 03:19:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/26 01:09:55 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am