កសិករគាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេន ខណៈ​ទិន្នផល​ទុរេន​មាន​ការ​កើនឡើង
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %
ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច និង កសិកម្ម

សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានថា មួយរយៈពេលនេះ មិនសូវមានភ្ញៀវធ្វើដំណើរចុះឡើងតាមកោះទេ

2022/09/10 01:08:17 pm        863
ព្រះសីហនុ៖ «រយៈពេលប៉ុន្មានខែនេះ រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ គឺជារដូវកាលមិនសូវមានភ្ញៀវធ្វើដំណើរ (Low season) និងម្យ៉ាវិញទៀត ដោយមានការប្រកាសឱ្យប្រុងប្រយ័ត្នពីការប្រែប្រួលអាកាសធាតុផងនោះ ទើបមិនសូវមាន ភ្ញៀវធ្វើដំណើរចុះឡើងទៅមកតាមបណ្ដាកោះ នានា លើផ្ទៃសមុទ្រក្នុងដែនសមុទ្រកម្ពុជា ទេ»។ ចំពោះការធ្វើចរាចរណ៍ដឹក​ជញ្ជូន​ភ្ញៀវតាមជលយាន គឺនៅដំណើរការជាធម្មតា តែដោយមានការ​ប្រុង​ប្រយ័ត្នខ្ពស់ ទោះបីស្ថានភាព ធាតុអាកាសមិនសូវ​អាប់អួ​ក្ដី ​គឺខាងសមាគម មានការសហការ​គ្នាល្អ​ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការធ្វើការត្រួតពិនិត្យតាម ដានធាតុអាកាស ដើមទី (នៅដីគោក) និងចុងទី (នៅកោះ) ដោយប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើ មានខ្យលរលកធំៗ គឺត្រូវមានការពន្យាជើង ចេញដំណើររង់ចាំដល់ពេលស្ងប់ទើបចេញដំណើរ។ នេះជាកាបញ្ជាក់ឱ្យដឹងពីលោក ម៉ុត ភារី ជំនួយការសមាគមដឹក​ជញ្ជូន​ ទេសចរណ៍ជលយានខេត្ដព្រះសីហនុ។ទាក់ទិនទៅនឹងការប្រែប្រួលធាតុអាកាសនេះ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដព្រះសីហនុ ប្រាប់ឱ្យដឹងថា យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីស្ថានភាពធាតុអាកាស (ថ្ងៃទី៧-១៣ ខែកញ្ញា ឆ្នាំ២០២២) កម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតី​បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពចន្លោះពី ២៣-៣៥ºC នឹង​អាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើន ដោយ​អន្លើលាយ ឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់ខ្ពង់រាប មានសីតុណ្ហភាព​ចន្លោះពី២២-៣៤ºC នឹងអាចមាន ភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់។ តំបន់មាត់សមុទ្រ មានសីតុណ្ហភាព ចន្លោះពី២២-៣៣°C នឹងអាច មានភ្លៀងនៅក្នុងកម្រិត​ពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋរស់នៅបណ្តាខេត្តនៅក្នុងភូមិសាស្តជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹកសូមបង្កើនការ ប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង និងនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ ដែលនឹងអាចមាន​រលក​សមុទ្រ​ខ្ពស់៕

មុនរដូវ​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំនេះ ភ្ញៀវទេសចរណ៍មានការថយចុះនៅក្នុងខេត្តកំពង់ឆ្នាំង

2022/09/10 12:40:32 pm        1135
កំពង់ឆ្នាំង៖ បណ្តារមណីយដ្ឋានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង បានបង្ហាញនូវសញ្ញាធ្លាក់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ មូលហេតុចម្បងនៃការថយចុះ គឺដោយសាររយៈពេលជារដូវវស្សា ដែលមានភ្លៀងធ្លាក់​ជោកជាំ​រំខានដល់ការធ្វើ​ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។អាជីវករលក់ដូរនៅតាមរមណីដ្ឋានមួយចំនួនក្នុងខេត្ត បានឱ្យដឹងថា ក្រោយពីមានជម្ងឺកូវីដ១៩ បានធ្វើ​អោយ​មានការប៉ះពាល់មកលើមុខរបរពួកគាត់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមក។ ក៏ប៉ុន្តែមកដល់ពេលនេះ មានភ្លៀវតិចតួចណាស់ដែលបានមកលេង តាមទីតាំងរមណីយដ្ឋាននានា​ក្នុងខេត្តកំពង់ឆ្នាំង។ ទាក់ទងនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍នេះ គឺបណ្តាលមកពីជម្ងឺកូវីដ១៩នាពេលកន្លងមក ក៏ដូចជារដូវភ្លៀងខ្លាំងបណ្តាលអោយភ្ញៀវទេសចរណ៍មិនអាចធ្វើដំណើរមកលេងបាន។លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រមណីយដ្ឋានធម្មជាតិ និងកន្លែងកម្សាន្តនានានៅក្នុងខេត្តកំពង់ឆ្នាំងរួមមាន សួនច្បារសម្ដេចចៅហ្វាវាំង គង់ សំអុល , រមណីយដ្ឋានធម្មជាតិភ្នំរាប់បាត្រ , រមណីយដ្ឋានធម្មជាតិទំនប់ទឹកគង្គា , រមណីយដ្ឋានធម្មជាតិ​ទឹកធ្លាក់ថ្មក្រាល , រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល , រមណីយដ្ឋានទំនប់ទឹក២០ឧសភា , រមណីយដ្ឋានទំនប់ទឹកអាចាំង , រមណីយដ្ឋានវត្តព្រះធាតុ , រមណីយដ្ឋានឈ្វាំងសែនជ័យ , សង្ក្រាន្តស្រុកកំពង់លែង , រមណីយដ្ឋានវត្តក្រឡែងកែង និងវត្តទំព័រស្រុកសាមគ្គីមានជ័យ ។ រមណីយដ្ឋានទាំងអស់សុទ្ធតែជារមណីយដ្ឋានធម្មជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន​ចូលមកកម្សាន្តទាំងរដូវចូលឆ្នាំខ្មែរ ចូលឆ្នាំចិន រដូវបុណ្យភ្ជុំបិណ្ឌជាដើម ។ រមណីយដ្ឋានទាំងនេះ ត្រូវបានដំណើរដោយសហគមន៍ទេសចរណ៍ធម្មជាតិ ដែលមានការយកចិត្ត​ទុកដាក់ការពារ ពីក្រុមសន្តិសុខនៅទីនោះសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលមកកម្សាន្ត ។ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំនួនភ្ញៀវទេសចរណ៍បានថយចុះ ប៉ុន្តែការការធ្លាក់ចុះដោយ​សាររដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ច្រើនដែលរំខានដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ ។ ជាក់ស្តែងនៅចុងសប្តាហ៍ទី១នៃខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនភ្ញៀវទេសចរណ៍ដែល​មកកម្សាន្ត​នៅរមណីយដ្ឋាននានា​នៃខេត្តកំពង់ឆ្នាំង មានចំនួន១.៦៧៦នាក់ ក្នុងនោះទេសចរបរទេស១៧នាក់ ។ អភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ភ្ញៀវ​ទេសចរណ៍​ដែលចូលមកកម្សាន្តនៅក្នុងរមណីយដ្ឋានធម្មជាតិទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង សូមចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ៕ អត្ថបទ៖ ហុង វាស្នា

មៀនប៉ៃលិន ឬតាង៉ែន ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការ

2022/09/09 12:20:16 pm        627
ប៉ៃលិន៖ រដ្ឋបាលគយប្រទេសចិន បានអនុម័តបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ខណៈការនាំចេញអាចនឹងធ្វើនៅចុងខែកញ្ញា ឬដើមខែតុលា។មៀនប៉ៃលិន ឬតាង៉ែន ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន បន្ទាប់ពីរដ្ឋបាល​គយប្រទេសចិន​អនុម័តបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រ​វេចខ្ចប់ផ្លែឈើក្នុងការនាំចេញ​ទៅកាន់​ប្រទេសចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា ​នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។យោងតាមបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែល​ចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន ​បានឱ្យដឹងថា ក្នុងបញ្ជីរាយឈ្មោះខាងលើបាន​បន្ថែមឈ្មោះចម្ការ ​និងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជា ដែលត្រូវបាន​អនុញ្ញាត​ឱ្យនាំចេញទៅកាន់​ប្រទេសចិនហើយ មានន័យថា ដំណាំមៀនកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុង​ក្នុងការ​នាំចេញ​ទៅកាន់ប្រទេសចិន​ និងអាចនាំចេញទៅទីផ្សារចិនបាន។ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា ​ចម្ការផ្លែឈើដែលបានចុះបញ្ជីចំនួន ៧៤កន្លែង និង​រោងចក្រ​វេចខ្ចប់ចំនួន ០៨កន្លែង ​ត្រូវបាន​អនុញ្ញាតដោយភាគីចិន ក្នុងការនាំចេញផ្លែមៀនទៅកាន់​ប្រទេសចិន។ លើសពីនេះ ចម្ការដំណាំស្វាយចំនួន ៧៥កន្លែង និងរោងចក្រវេចខ្ចប់ដំណាំស្វាយ​ចំនួន ​០២កន្លែងផ្សេងទៀត ​ក៏ត្រូវបានបន្ថែមផងដែរ។ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ការនាំចេញផ្លែមៀន ​ទៅកាន់ប្រទេសចិន ​អាចនឹងត្រូវធ្វើឡើង​នៅចុង​ខែកញ្ញា ឬដើមខែតុលា។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើធំៗចំនួន០៣ប្រភេទហើយ ដែលអាចនាំចេញ​ទៅ​កាន់​ប្រទេសចិន រួមមាន ដំណាំចេក ស្វាយ​ និងមៀន។ក្នុងឆ្នាំ២០២១ ​ដំណាំមៀននៅទូទាំងប្រទេស​ មានផ្ទៃដីដាំដុះសរុបចំនួន ​១២ ៨៣៧ហិចតា ផ្ទៃដីប្រមូល​ផលមានចំនួន១០ ៥៦៥ហិចតា​ ដោយទទួលទិន្នផលជាមធ្យម​ចំនួន​ជាង ១២តោន​ក្នុងមួយហិចតា ​ដែលមានបរិមាណ​ផលិផលសរុបប្រមាណ ១៣១ ៤៩៨តោន៕អត្ថបទ៖ ជា វណ្ណៈ

ក្រសួងការងារ ប្រើប្រាស់ប្រាក់បុរេប្រទានរបស់រដ្ឋ បើកប្រាក់ខែដល់កម្មកររោងចក្រដែលថៅកែរត់ចោល

2022/09/08 01:58:29 pm        568
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើប្រាស់ប្រាក់បុរេប្រទាន របស់រដ្ឋាភិបាល លើការបើកប្រាក់ខែដល់កម្មករ កម្មការិនីរោងចក្រ យ៉ៅ ថៃ ស៊ូ ខូអិលធីដី ចំនួនជាង ១០០នាក់ ដែលថៅកែរត់ចោល។ការដោះស្រាយបើកប្រាក់ខែនេះ ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមានការសម្របសម្រួលដោយមន្រ្តីជាន់ខ្ពស់ក្រសួងការងារ និង​កម្មករកម្មការិនីរោងចក្រ ខាងលើនេះ ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។មានកម្មករនិយោជិតចំនួនសរុបជាង ១០០នាក់ បានមកបើក និងទទួលប្រាក់បុរេប្រទានរបស់​រដ្ឋាភិបាល​គ្រប់ចំនួនហើយ ក្នុងនោះនៅសល់ចំនួនតែជាង ១០នាក់ប៉ុណ្ណោះដែលមិនទាន់​បានមកទាក់ទងក្រសួង ។ក្រោយទទួលបានប្រាក់ខែក្រោមយន្តការរបស់ក្រសួងការងារ ក្រុមកម្មករកម្មការិនី បានបង្ហាញ​នូវទឹកមុខ​សប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះប្រមុខថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​ដោយលើកឡើងថា ​ក្រៅពីការផ្តល់ជូននូវដំណោះស្រាយហើយ ពួកគាត់​ក៏​ទទួល​បាន​ព័ត៌មានអំពីទីផ្សារការងារ ​ក៏ដូចជាតម្រូវការកម្លាំងពលកម្មផ្សេងៗទៀត​នៅតាមបណ្តារោងចក្រ​គ្រប់​រាជធានីខេត្តពីក្រសួងការងារ។ពាក់ព័ន្ធដំណោះស្រាយបញ្ហាខាងលើនេះ រវាងរដ្ឋាភិបាល និងកម្មករនិយោជិត លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសំឡេងយុវជនខ្មែរ យល់ឃើញថា ករណីនេះ អាចនឹងជារឿងទម្លាប់មិនល្អ​សម្រាប់និយោជកខិលខូចមួយចំនួន ដែលបានកំពុងមានគំនិតកេងប្រវ័ញ្ចលើរាជរដ្ឋាភិបាល ជា​ពិសេសកេងប្រវ័ញ្ចកម្មករនិយោជិត។ លោក បន្តថា នៅពេលកម្មករនិយោជិតមានអតីតភាពច្រើន​ និយោជកមួយចំនួន អាចមាន​គំនិតខិលខូចរត់ចោលកម្មករតទៅទៀត ​ដោយសំអាងថា​ រាជរដ្ឋាភិបាល ប្រាកដនឹងផ្តល់ប្រាក់បុរេ​ប្រទាន​ជំនួសទៅឲ្យកម្មករ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ជប៉ុនសរសើរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ភាពកក់ក្តៅដល់វិនិយោគិនគ្រប់រូប

2022/09/08 01:46:09 pm        458
ភ្នំពេញ៖ ឯកឧត្តមអគ្គរដ្ឋទូត ថ្លែងនូវការកោតសរសើរ ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ បានខិតខំ​ប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ​សម្របសម្រួល និងផ្តល់នូវការឆ្លើយតប​ចំពោះក្តី​កង្វល់របស់វិនិយោគិនជប៉ុន ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំ ​និងផ្តល់ភាពកក់ក្តៅដល់វិនិយោគិនគ្រប់រូប។ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេស​ជប៉ុនប្រចាំកម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី ២៤ ​នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានថ្លែងនូវការអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់​នូវ​ច្បាប់វិនិយោគថ្មី និងបានថ្លែងនូវការកោតសរសើរ ​ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែល​កន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ​ក្នុងការសម្របសម្រួល និង​ផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ ចំពោះក្តីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន ដោយកត្តាទាំងនេះ ​សបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការថែទាំ និងផ្តល់ភាពកក់ក្តៅដល់វិនិយោគិនគ្រប់រូប។ ចំណែកប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ក៏បានថ្លែងអំណរគុណចំពោះរាជ​រដ្ឋាភិបាល​កម្ពុជា ​ដែលបានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីបង្កើតនូវបរិយាកាស​វិនិយោគ​ដ៏ល្អប្រសើរលើគ្រប់វិស័យ ​និងបានថ្លែងនូវការប្ដេជ្ញាចិត្តរបស់វិនិយោគិនជប៉ុន ក្នុងការបន្ត​វិនិយោគ​បន្ថែមទៀត ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។ក្នុងជំនួបនេះ,ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ក.អ.ក បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសកម្មភាព​វិនិយោគ​របស់វិនិយោគិនជប៉ុនទាំងអស់ ​ដែលជានិច្ចកាលតែងផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ​ ប្រកបដោយគតិបណ្ឌិតរបស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការធានា​នូវសុខសន្តិភាព ​ស្ថិរភាពនយោបាយ ​និងសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថាន​វិនិយោគ​ដែលមានភាពអំណោយផល។សូមជម្រាបថា គិតត្រឹមខែ សីហា ឆ្នាំ ២០២២ ​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោង​វិនិយោគជប៉ុន​ មានចំនួន ១៤៩គម្រោង ​ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ ប៊ីលានដុល្លារ​អាមេរិក៕អត្ថបទ៖ សុន រ៉ាឌី

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លនឹងបើកនៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះហើយ

2022/09/07 05:09:02 pm        929
ភ្នំពេញ៖ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការជាសាធារណៈនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ជាមួយនឹងវត្តមានហាងម៉ាកល្បីៗ ជាច្រើនមកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។​ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លបានទាក់ទាញដៃគូពាណិជ្ជកម្មជាច្រើន ដែលសុទ្ធសឹងជាម៉ាកលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ តួយ៉ាងដូចជា៖ H&M, Adidas, Calvin Klein, Parfumerie, Converse,Fila, Nine West, Starbucks, Brown Coffee and Bakery, Ice-Watch, TEN11, Kohnan Japan, Miniso, Chip Mong Supermarket ជាដើម។ផ្សារទំនើបដែលត្រូវបានសាងសង់អស់រយៈពេលជាង ៤ឆ្នាំនេះមិនត្រឹមតែបម្រើតម្រូវការដ៏ច្រើនលើសលប់របស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងដៃគូពាណិជ្ជកម្ម ជាពិសេសរវាងកម្ពុជា និងវិនិយោគិនបរទេស បង្កើនជីវភាពរស់នៅបែបស៊ីវីល័យ និងថែមទាំងបង្កើតនូវឱកាសការងារយ៉ាងសម្បូរបែបជូនដល់ប្រជាពលរដ្ឋទៀតផង។និយាយអ៊ីចឹង តើអ្នកស្គាល់ទីតាំងផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉លហើយឬនៅ? ផ្សារទំនើបខ្នាតយក្សនេះ មានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន (https://goo.gl/maps/K1bohZAZaG3Gbn3D9) ស្ថិតនៅក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ ៦០ម៉ែត្រដែលជាតំបន់ដ៏មានសក្ដានុពល។សូមកុំភ្លេចរង់ចាំការបើកដំណើរការផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉លទាំងអស់គ្នាណា៎!សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/៕​ អត្ថបទ​ ៖ រដ្ឋា

CDC អនុម័តគម្រោងវិនិយោគ ១២៣គម្រោង មានទុនវិនិយោគសរុបជិត ៣.៣លានដុល្លារ ក្នុងរយៈពេល៨ខែ

2022/09/07 01:08:53 pm        700
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូន​ដល់ក្រុមហ៊ុន​វិនិយោគ​ចំនួន ១២៣គម្រោង ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ ​ដែលមានទុនវិនិយោគសរុបជិត​ ៣.៣លានដុល្លារ។គម្រោងវិនិយោគចំនួន ១២៣ មានតម្លៃវិនិយោគសរុប ជិត ៣,៣ ពាន់លានដុល្លារអាមេរិក ក្នុង​រយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ត្រូវបាន​ទទួលការ​អនុម័ត​ពី​រាជរដ្ឋាភិបាល ដែល​ឆ្លុះបញ្ចាំង​ពី​ការហូរចូលនៃវិនិយោគពីបរទេស ​ស្របពេលដែលកម្ពុជាដាក់ចេញនូវច្បាប់វិនិយោគថ្មី។របាយការណ៍ ​បានបញ្ជាក់ថា ​គម្រោងដែលត្រូវបានអនុម័ត​ ក្នុងអំឡុងពេលពីខែមករា ​ដល់ខែសីហា រួមមាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង ​និងទំនិញធ្វើដំណើរ ​រោងចក្រសំបកកង់ សណ្ឋាគារ មន្ទីរពេទ្យ រោងចក្រដំឡើងរថយន្ត ​រោងចក្រអេឡិចត្រូនិច ​និងរោងចក្រកែច្នៃ​ផ្លែឈើ និង​ការវេចខ្ចប់ ​ក្នុងចំណោមគម្រោងផ្សេងៗទៀត។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានមានប្រសាសន៍ថា ការគ្រប់គ្រងប្រកប​ដោយ​ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា​ លើជំងឺរាតត្បាតកូវីដ១៩ ការអនុវត្តកិច្ចព្រមព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់​ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺ កត្តាសំខាន់ៗដែលទាក់ទាញអ្នកវិនិយោគ។ឧកញ៉ា លឹម ហេង លើកឡើងថា កត្តាសុខសន្តិភាព ​ការបើកដំណើរការប្រទេសពេញលេញ និង​សកម្មភាពសង្គមសេដ្ឋកិច្ច បូករួមនឹងទីផ្សារធំទូលាយនៅក្រោមកិច្ចព្រមព្រៀង និងប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្មនៅអឺរ៉ុប​ និងអាមេរិក ​បានធ្វើឱ្យកម្ពុជា មានសក្តានុពលសម្រាប់ការវិនិយោគ​ទាំងវិនិយោគិនក្នុងស្រុក និងពីបរទេស។សូមបញ្ជាក់ថា ​កិច្ចព្រមព្រៀង RCEP និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរ​មាន​នៅខែមករា ឆ្នាំ ២០២២៕ អត្ថបទ៖ ជា វណ្ណៈ

រាជរដ្ឋាភិបាលកម្ពុជា បោះផ្សាយលក់មូលបត្ររដ្ឋលើកដំបូងក្នុងថ្ងៃពុធនេះ

2022/09/07 12:34:41 pm        548
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ចាប់ផ្តើមដាក់ដេញថ្លៃមូលបត្ររដ្ឋសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃពុធទី០៧ ខែកញ្ញានេះ ក្នុងទំហំទឹកប្រាក់១០០ប៊ីលានរៀល ឬប្រមាណ ២៥ លានដុល្លារអាម៉េរិក នៃទំហំប្រមាណ៣០០ លានដុល្លារ ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២២នេះ។ធនាគារជាតិនៃកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋនេះ ដោយដាក់ដេញថ្លៃតាមរយៈ ផ្លែតហ្វមរបស់ ធនាគារជាតិនៃកម្ពុជា​ ដែលហៅកាត់ថា NBCP ចាប់ពីម៉ោង៨ព្រឹក ដល់២រសៀល។មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុល មានតម្លៃចារឹត ១លានរៀល (ឬសមូលនឹង២៥០ដុល្លារ) ក្នុង​មួយបណ្ណហើយ វិនិយោគិន ​ដែលទិញមូលបត្រនេះ ​នឹងទទួលបានអត្រាការប្រាក់ ២ ភាគរយ​ថេរក្នុងមួយឆ្នាំ ​ដោយរដ្ឋទូទាត់ឱ្យក្នុងរយៈពេល៦ខែម្តង។លោកបណ្ឌិត អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងនូវការគាំទ្រ ចំពោះការចាប់​ផ្តើមបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋ​ ដែលបង្កើតនូវទំនុកចិត្តខ្ពស់ និងគ្មាន​ហានិភ័យ​សម្រាប់អ្នកចូលរួម ​ជាពិសេស​ការ​បោះលក់មូលបត្ររដ្ឋ ​នឹង​កៀរគរ​ធនធាន​នៅក្នុងស្រុក សម្រាប់ការអភិវឌ្ឍនៅលើហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ ​និងបានកាត់បន្ថយដល់សន្និបំណុល​របស់រាជរដ្ឋាភិបាល។ចំណែក ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ​លើកឡើងថា នេះគឺជា​ឧបករណ៍ហិរញ្ញវត្ថុមួយ ដែលប្រទេសមានការរីកចម្រើនកំពុងអនុវត្ត ព្រោះឧបករណ៍​ហិរញ្ញវត្ថុ​បែបនេះ មាន​គុណភាពខ្ពស់ ​និងមាន​ហានិភ័យ​ទាប ហើយបានកំពុងឈាន​មកដល់ទីផ្សារ​របស់​កម្ពុជាផងដែរ ។ឯកឧត្តម រំពឹងថា វិនិយោគិនជាស្ថាប័នរបស់រដ្ឋដូចជា ​ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនបេឡា​សន្តិសុខ​សង្គមជាដើម ​ក៏ដូចជាក្រុមហ៊ុនជាស្ថាប័ននៅបរទេស ​អាច​នឹងរកឱកាសវិនិយោគនៅ​ក្នុង​ទីផ្សាកម្ពុជា ។ ឯកឧត្តម បន្តថា តាមរយៈទីផ្សារមូលបត្ររដ្ឋនេះ ​វិនិយោគិនបរទេសអាចចាប់អារម្មណ៍លើមូលបត្រ​រដ្ឋនេះ ​ដែលកម្ពុជារំពឹងថា ​នៅក្នុងរយៈពេលខាងមុខ ​កម្ពុជានឹងអាចស្រូបយកវិនិយោគិនធំៗ​ពី​ក្រៅស្រុក បានជាបន្តបន្ទាប់។សូមបញ្ជាក់ថា ទាក់ទងការបោះផ្សាយមូលបត្ររដ្ឋនេះ រាជរដ្ឋាភិបាលបានកំណត់ការបោះផ្សាយ​មូលបត្ររដ្ឋ ក្នុងទំហំ ០,៩៨% នៃ ផ.ស.ស ​ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង​ឆ្នាំ ២០២២ ស្មើនឹង ១,២ ទ្រីលានរៀល​ សមមូលនឹងប្រមាណ ៣០០លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី

ការប្រើប្រាស់ប្រព័ន្ធឌីជីថល ផ្តល់ដល់ប្រសិទ្ធភាពនៃការប្រមូលចំណូល

2022/09/06 03:22:40 pm        802
ភ្នំពេញ៖ ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថល ​ទៅនឹងកម្មវិធីកែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានធ្វើឱ្យការប្រមូលចំណូលមានភាពល្អប្រសើរ ​និងឡើងជារៀងរាល់ឆ្នាំ ​តាមរយៈការដាក់ចេញ​នូវយុទ្ធសាស្ត្រ​កៀរគរ​ចំណូល, ពិសេសការពង្រីកនូវការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់គ្រប់គ្រង​ការប្រមូលពន្ធ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខាសាលាប្រចាំតំបន់ស្តីពី “រដ្ឋាភិបាលឌីជីថល និងឌីជីថលនីយ​កម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ” នៅសណ្ឋាគារ ​Sofitel Angkor Phokeethra ខេត្តសៀមរាប ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ នេះថា ​ក្នុងយុគសម័យសកលភាវូបនីយកម្មឌីជីថល ដែលមាន​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ​ជានិន្នាការដឹកមុខ, បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកត្តាគន្លឹះសម្រាប់ជំរុញការគ្របដណ្តប់ និងការតភ្ជាប់បណ្តាសេដ្ឋកិច្ច និង​សង្គមនៅទូទាំងពិភពលោក ឱ្យកាន់តែស្អិតរមួត, ខិតជិតគ្នា ​និងអាស្រ័យគ្នាទៅវិញទៅមក ។ ក្នុងឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្ត គោលនយោបាយរដ្ឋាភិបាល​ឌីជីថលកម្ពុជា ២០២២-២០៣៥ ​ដើម្បីធ្វើបរិវត្តកម្មឌីជីថល ប្រព័ន្ធអភិបាលកិច្ចរបស់វិស័យ​សាធារណៈ, ​ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ​សំដៅកសាងរដ្ឋាភិបាលរឹងមាំ ឆ្លាត និងស្អាតស្អំ។ ជាមួយគ្នានេះ ​រាជរដ្ឋាភិបាលបានបន្តការសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានភាពរឹងមាំ ជាមួយ​នឹងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀតមានដូចជា ​ការកសាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្រប​ខ័ណ្ឌច្បាប់​និង​បទប្បញ្ញត្តិ ក៏ដូចជាការកសាង​ និងអភិវឌ្ឍន៍​ធនធានមនុស្ស ដែលកត្តានឹងជួយគាំទ្រ​ដល់ការងារកែទម្រង់របស់យើងផងដែរ ជាក់ស្តែងក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ, រាជរដ្ឋាភិបាល​កម្ពុជា​មិនត្រឹមតែបានបន្តខិតខំរៀបចំ និងដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តប៉ុណ្ណោះទេ​ គឺបានកសាងប្រព័ន្ធ ​និងសិក្សានូវឧត្តមានុវត្តន៍អន្តរជាតិ ក៏ដូចជា​ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់តួអង្គទាំងអស់ ​ដើម្បីរក្សាបាននូវជវភាព នៃការងារកែ​ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ជារួមការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលទៅ​នឹងកម្មវិធី​កែទម្រងការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ​បានធ្វើឱ្យការប្រមូលចំណូលមានភាពល្អប្រសើរ តាមរយៈការដាក់​ចេញនូវយុទ្ធសាស្ត្រគៀរគរចំណូល, ​ពិសេសការពង្រីកនូវការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់​គ្រប់គ្រងការប្រមូលពន្ធ ដូចជា E-Registraion, E-Filing, E-Payment និង E-VAT refund, ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និង​ប្រព័ន្ធអាស៊ីគូដា) ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

តម្លៃហាងឆេងមាសកំពុងបន្តធ្លាក់ចុះ ខណៈអត្រាលុយដុល្លារកំពុងមានតម្រូវការខ្ពស់

2022/09/06 03:09:18 pm        1042
ភ្នំពេញ៖ តម្លៃហាងឆេងមាស កំពុងបន្តធ្លាក់ចុះ ​ស្របពេល​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិក​បានដំឡើងអត្រាការប្រាក់ដុល្លារ ​ធ្វើឱ្យលុយដុល្លារអាមរិក ​មានតម្រូវការលើទីផ្សារខ្ពស់ ។លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities លើកឡើងនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២នេះថា ធនាគារកណ្តាលសហរដ្ឋអាមេរិក បានតម្លៃអត្រាប្រាក់ប្រមាណ ០.៧៥% ។ នៅក្នុងរយៈពេលនេះសម្រាប់អ្នកវិនិយោគបានមើលឃើញអត្ថប្រយោជន៍កាន់លុយដុល្លារ ប្រសើរ​ជាង​កាន់មាស​ សម្រាប់ឱកាសស្វែងរកប្រាក់ចំណេញផ្សេងៗ ដែលបានធ្វើឲ្យទីផ្សារមាសបាត់បង់​តម្រូវការ។តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃក្នុងរង្វង់ប្រមាណជា ១០០ ដុល្លារ ក្នុងមួយអោន ពោលគឺពី ១ ៨០០ ដុល្លារអាមេរិក ​មកនៅត្រឹម ១ ៧០០ ដុល្លាអាមេរិក​ ក្នុងមួយអោន។ ​ជាក់ស្តែងនៅព្រឹកនេះ គឺស្ថិតនៅ ១ ៧១៧ ដុល្លារក្នុងមួយអោន​​។លោក ឈា ឆាយហេង បន្តថា ទាក់ទងនឹងតម្លៃមាសធ្លាក់ចុះនេះ ​ចំពោះអ្នកធ្វើអាជីវកម្មមាស ដែល​មាន​មាសនៅក្នុងដៃ​ ប្រាកដជាមានការប៉ះពាល់ ប៉ុន្តែវាក៏ជាឱកាសសម្រាប់អ្នកត្រូវការទិញក្នុង​ពេល​បច្ចុប្បន្នផងដែរ ព្រោះខណៈនេះទីផ្សារមាសកំពុងបន្តធ្លាក់ចុះ ​ដែលអាចនឹងបន្ត ​ក្នុងរយៈពេល ២ ទៅ ៣ខែបន្ថែមទៀត​ ដោយសារទីផ្សារមាសកំពុងរងនូវ​សម្ពោធ​ពី​រូបិយវត្ថុដុល្លារ។សម្រាប់រយៈពេលវែង​ ចំពោះអ្នកដែលទិញមាសទុក​ ក្នុងពេលកំពុងធ្លាក់ថ្លៃនេះ អាចទទួលបាន​ប្រាក់​ចំណេញ ​ដោយផ្អែកលើការព្យាករថា ​ទីផ្សារមាសអាចឡើងថ្លៃនៅចុងខែធ្នូរ ជាពិសេស​នៅ​ឱកាស​ចូលឆ្នាំចិនខាងមុខ។សូមបញ្ជាក់ថា ជុំវិញការនាំចូលមាសនេះ ​យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា ក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២២នេះ កម្ពុជា​បាននាំចូលមាស ​មានទំហំទឹកប្រាក់ ១ ២៨១ ​លានដុល្លារអាមេរិក ​ថយចុះជាង ៤៧% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២១ នឹងនៅក្នុងរយៈពេលនេះដែរ កម្ពុជាក៏បាននាំចេញមាស មានទំហំទឹកប្រាក់ប្រមានជាង ៨៤ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM
អ៊ីរ៉ាក់នាំចេញប្រេងត្រឹម ១០លានបារ៉ែលប៉ុណ្ណោះតាមច្រកសមុទ្រ Hormuz អំឡុងខែមេសា
05/17/2026 11:05 AM
កម្ពុជា​បញ្ជាក់ជំហរច្បាស់លាស់​ដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រដោយសន្តិវិធី និងច្បាប់​អន្តរជាតិ
05/17/2026 11:05 AM
រុស្ស៊ីបញ្ជូនគ្រឿងផ្គង់ផ្គង់ស្បៀងអាហារសង្រ្គោះបន្ទាន់ដល់សូម៉ាលី ស្របពេលកើតមានវិបត្តិអត់ឃ្លាន
05/17/2026 11:05 AM
លោក Trumpនិយាយពីដំណើរទស្សនកិច្ចទៅកាន់ចិនថា វាគឺជាជោគជ័យដ៏អស្ចារ្យមួយ
05/17/2026 11:05 AM
មន្ទីរអប់រំរាជធានីធ្វើពិធីបោះជំរំក្រុមប្រឹក្សាយុវជនថ្នាក់រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦
05/17/2026 11:05 AM
អគ្គលេខាធិការសមាគមអតីតយុទ្ធជន ដឹកនាំកិច្ចប្រជុំលើបច្ចុប្បន្នភាពសមាជិកស្នើសុំដី ផ្ទះ និងការរៀបចំដីសម្បទានសង្គមកិច្ច
05/17/2026 11:05 AM
ជនជាតិចិន និងជនជាតិវៀតណាមចំនួន៤៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
05/17/2026 10:05 AM
យុវជនបក្សប្រជាជនកម្ពុជាចូលរួមលើកកម្ពស់ជីវភាព បរិស្ថាន និងប្រឹក្សាយោបល់ជាមួយពលរដ្ឋភៀសសឹក
05/17/2026 10:05 AM
កោះតៃវ៉ាន់ជំរុញការផ្គត់ផ្គង់អាវុធអាមេរិក ក្រោយលោក Trump បង្ហាញភាពពុំច្បាស់លាស់
05/17/2026 10:05 AM