លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ប្រធានាធិបតី​ចិន​នឹង​និយាយ​ជាមួយ​លោក ​Zelenskyy​ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅ​រុស្ស៊ី​សប្ដាហ៍​ក្រោយ

2023/03/14 05:21:14 pm        384
​ចិន៖ សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៣​មីនា ដោយ​សំអាង​ប្រភព​ពី​មនុស្ស​ដែល​បាន​ដឹង​បញ្ហា​នេះ​ថា លោក​ប្រធានាធិបតី​ចិន Xi Jinping គ្រោង​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បន្ទាប់ពី​លោក​ជួប​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​ទីក្រុង Moscow នៅ​សប្ដាហ៍​ក្រោយ។​ ​សារព័ត៌មាន​ខាង​លើនេះ​បាន​សរសេរ​ថា ការសន្ទនា​ដំបូង​រវាង​មេដឹកនាំ​ចិន និង​អ៊ុយ​ក្រែ​ន​ ចាប់​តាំង​ពី​ការ​វាយ​លុក​ពេញ​បន្ទុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ត្រូវគេ​រំពឹងថា​នឹងធ្វើ​ឡើង​តាម online​។ ​យោង​តាម​ការចុះផ្សាយ​ដំណើរ​របស់លោក Xi ទៅកាន់​រុស្ស៊ី និង​ជា​ការ​ពិភាក្សា​ដ៏​សំខាន់​ជាមួយ​លោក Zelensky នឹង​ឆ្លុះបញ្ចាំង​ពី​បំណង​ប្រាថ្នា​របស់​ទីក្រុង​ប៉េកាំង ក្នុង​ការ​ក្លាយជា​អ្នក​ពាក់ព័ន្ធ​កាន់តែ​ពេញ​លេញ​បន្ថែម​ទៀត ក្នុង​ការ​ជួយ​សម្របសម្រួល​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ ​ប្រភព​មួយ​ចំនួន​ក៏បាន​ប្រាប់​សារព័ត៌មាន WSJ ផង​ដែរ​ថា ​ប្រធានាធិបតី​ចិន​កំពុង​ពិចារណា​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​របស់​លោក​ទៅកាន់​ប្រទេស​រុស្ស៊ី ទោះបីជា​គម្រោង​របស់​លោក​ពុំ​ទាន់​បានសម្រេច​ថា​យ៉ាងណាក៏ដោយ​។ ​នៅ​ក្នុង​ថ្ងៃជា​មួយ​នោះសារ​ព័ត៌មាន Reuters ក៏បាន​រាយការណ៍​ផង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ​ទៅកាន់​ទីក្រុង Moscow អាច​កើតឡើង​នៅ​ដើម​សប្ដាហ៍​ក្រោយ​៕អត្ថបទ៖ សុខមាន

អាមេរិក អង់គ្លេស និង​អូស្ត្រាលីព្រមព្រៀង​លើ​គម្រោង​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​

2023/03/14 04:41:28 pm        241
​អាមេរិក៖ មេដឹកនាំ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​បាន​បង្ហាញ​ផែនការ​លម្អិត​ថ្មី​របស់​ខ្លួន​ ក្នុង​ការ​បង្កើត​កង​នាវា​ជើង​ទឹក​នៃ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ជំនាន់​ថ្មី​។ ​ក្រោម​កិច្ចព្រមព្រៀង​អា​គូស ​(Aukus agreement) ប្រទេស​អូស្ត្រាលី​នឹង​ទទួលបាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​យ៉ាង​ហោចណាស់​ ៣​គ្រឿង​ពី​សហរដ្ឋអាមេរិក​។​សម្ព័ន្ធមិត្ត​ទាំងនេះ​ក៏​នឹង​ធ្វើការ​រួមគ្នា​ផង​ដែរ​ ដើម្បី​បង្កើត​កង​នាវា​ជើង​ទឹក​ថ្មី​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប រួម​ទាំង​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប Rolls-Royce នៅ​អង់គ្លេស​។ ​សន្ធិសញ្ញា​នេះ​មាន​គោល​បំណង​ទប់​ឥទ្ធិពល​នៃ​ការ​រីក​ចម្រើន​ខ្លាំង​របស់​ប្រទេស​ចិន ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ​ថ្លែង​ជាមួយ​បណ្ដា​មេដឹកនាំ​ផ្សេងទៀត​នៅ​ក្នុង​ទីក្រុង San Diego រដ្ឋ California ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សង្កត់​ធ្ងន់​ថា នាវា​ទាំងនោះ​នឹង​មិន​មាន​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយ​នឹង​មិន​បង្ក​គ្រោះថ្នាក់​ដល់​ការ​ប្ដេជ្ញាចិត្ត​របស់​អូស្ត្រាលី​ ក្នុងនាម​ជា​ប្រទេស​គ្មាន​នុយក្លេអ៊ែរ​នោះ​ដែរ។ ​ក្រោម​កិច្ចព្រមព្រៀង​ដែល​បាន​គូស​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ សមាជិក​នៃ​កង​នាវា​ចរ​អូស្ត្រាលី (RAN) នឹង​ត្រូវ​បាន​ស្នាក់នៅ​មូលដ្ឋាន​នាវាមុជទឹក​របស់​សហ​រដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​ចាប់ពី​ឆ្នាំ​នេះ ដើម្បី​ទទួល​បាន​ជំនាញ​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​នាវាមុជទឹក​ទាំងនោះ​។​ ​ចាប់ពី​ឆ្នាំ​២០២៧ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​នឹង​ដាក់​មូលដ្ឋាន​នុយ​ក្លេអ៊ែរ​មួយ​ចំនួន​តូច​នៅ​ឯ​មូលដ្ឋាន RAN នៅ​ទីក្រុង Perth ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី មុន​ពេល​អូស្ត្រាលី​ទិញ​នាវា​​មុជទឹក Virginia-class របស់​សហរដ្ឋអាមេរិក​ចំនួន ៣​គ្រឿង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ២០៣០ ជាមួយ​នឹង​ជម្រើស​ក្នុង​ការទិញ​ពីរ​បន្ថែម​ទៀត​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ ២​គ្រាប់ប្រឆាំង​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក​-​កូរ៉េខាងត្បូង​

2023/03/14 04:13:58 pm        218
​កូរ៉េខាងជើង៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ ២​គ្រាប់​ទៅ​ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ជា​ការ​សាកល្បង​អាវុធ​ចុងក្រោយ​បំផុត ​ខណៈ​កូរ៉េខាងត្បូង​ និង​សហរដ្ឋអាមេរិក​បន្ត​សម​យុទ្ធ​យោធា​រួមគ្នា​ទ្រង់ទ្រាយ​ធំ​បំផុត ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ​នាយសេនាធិការ​សម្រុះ​កូរ៉េខាងត្បូង​បាន​និយាយថា មី​ស៊ី​ល​ទាំង ​២​គ្រាប់​នោះ​ត្រូវបាន​បាញ់​នៅ​ម៉ោង​ប្រហែល​ 7.40​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ចេញពី​ខេត្ត Hwanghae ខាងត្បូង ជិត​តំបន់​ឆ្នេរ​ភាគ​ខាង​លិច​របស់​ប្រទេស​នេះ​។ នាយសេនាធិការ​សម្រុះ​កូរ៉េខាងត្បូង​បាន​បន្ថែម​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា យោធា​កូរ៉េខាងត្បូង​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀមលក្ខណៈ​ពេញ​លេញ ​ក្រោម​ការ​សម្រប​សម្រួល​ដ៏​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក។ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ​Fumio Kishida និយាយ​ថា ​ប្រទេស​ជប៉ុន​កំពុង​ប្រមូល​ព័ត៌មាន​ពី​មី​ស៊ី​ល​ដែល​បាន​បាញ់​នោះ ហើយ​ពុំ​មាន​ការ​បញ្ជាក់​ទេ​ថា ​មី​ស៊ី​ល​ទាំងនោះ​បាន​បង្ក​ការខូចខាត​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ ​ការ​បាញ់​នេះ​កើតឡើង ២​ថ្ងៃ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ដែល​គេ​ហៅថា​ ជា​មី​ស៊ី​ល​តម្រង់​គោល​ដៅ​យុទ្ធសាស្ត្រ​ចំនួន ​២​គ្រាប់​ចេញពី​នាវាមុជទឹក និង​តិច​ជាង​មួយ​សប្ដាហ៍​ បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បញ្ជា​ឲ្យ​បង្កើន​សកម្មភាព​សម​យុទ្ធ​យោធា​ដើម្បី​រារាំង និង​ឆ្លើយតប​សង្គ្រាម​ពិតប្រាកដ​មួយ​ក្នុង​ករណី​ចាំបាច់​។ សូម​បញ្ជាក់​ថា​ កងកម្លាំង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ចាប់ផ្ដើម​សម​យុទ្ធ​យោធា​រួមគ្នា​រយៈពេល​ ១១​ថ្ងៃ ដែល​មាន​ឈ្មោះ​ថា​ "Freedom Shield 23" កាលពី​ថ្ងៃ​ចន្ទ ​ទី​១៣​មីនា ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​ មក ដើម្បី​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​ចេះតែ​កើន​ឡើង​របស់​កូរ៉េខាងជើង​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១

2023/03/14 02:25:19 pm        281
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) មានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ពោធិ៍សាត់។វារីអគ្គិសនីនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខនេះ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់។គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គិសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការ៕

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅព្រឹកស្អែកនេះ

2023/03/14 04:34:11 am        413
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) មានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ពោធិ៍សាត់។ វារីអគ្គិសនីនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខនេះ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់។គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គិសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការ៕

ប្រធានាធិបតី​ចិន​បញ្ជាក់​ពី​តម្រូវ​ការពង្រឹង​សន្តិសុខ​ជាតិ​នៅក្នុង​សុន្ទរកថា​បិទ​កិច្ចប្រជុំ​

2023/03/13 09:42:11 pm        461
​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បញ្ជាក់​លើ​តម្រូវការ​ ក្នុង​ការ​ពង្រឹង​សន្តិសុខ​ជាតិ​នៅ​ក្នុង​សុន្ទរកថា​ដំបូង​របស់​លោក ចាប់​តាំងពី​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​របស់​ប្រទេស ​សម្រាប់​អាណត្តិ​ទី៣ ​ជា​ប្រវត្តិសាស្ត្រ​។​ ​លោក Xi បាន​ក្លាយ​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន ខណៈ​លោក​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ថ្មី​ទៀត​សម្រាប់​រយៈពេល​ ៥​ឆ្នាំ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។ លោក Xi ដែលមាន​អាយុ ៦៩​ឆ្នាំ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ថ្លែង​អំណរគុណ​ដល់​គណៈប្រតិភូ​រាប់​ពាន់​នាក់ ​នៅក្នុង​មហា​សាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​ ដែល​បាន​បោះឆ្នោត​ឲ្យ​លោក​សម្រាប់​អាណត្តិ​ទី​បី​ដោយ​ប្តេជ្ញា​ថា យក​តម្រូវការ​របស់​ប្រទេស​ជា​បេសកកម្ម​របស់​លោក និង​ផលប្រយោជន៍​របស់​ប្រជាជន​ជា​វិធានការ​របស់​លោក​។​ ​លោក Xi បាន​ថ្លែង​ទៅកាន់​គណៈប្រតិភូ​ថា សន្តិសុខ​គឺជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍន៍ ខណៈ​ស្ថិរភាព​គឺជា​តម្រូវការ​ជាមុន​សម្រាប់​ភាព​រី​ចម្រើន​។ យើង​ត្រូវតែ​ជំរុញ​ពេញលេញ​នូវ​ទំនើប​ភាវូបនីយកម្ម​នៃ​វិស័យ​ការពារ​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ ហើយ​កសាង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ប្រជាជន​ទៅជា​មហា​កំផែង​ដែក ដែល​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​អធិបតេយ្យភាព​ជាតិ សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​។ លោក Xi ក៏បាន​អំពាវនាវ​ឱ្យ​មាន​ស្ថិរភាព​បង្រួបបង្រួម​នៅ​ក្នុង​ទីក្រុង​ហុងកុង និង​ការ​បង្រួបបង្រួម​ជាមួយ​កោះ​តៃវ៉ាន់​ជា​កោះ​ស្វ័យ​ការពារ ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុកថា​ជា​ផ្នែក​នៃ​ទឹកដី​របស់​ខ្លួន៕អត្ថបទ៖ ប៊ុនថន

លោក Zelenskiy​ និយាយថា ទាហាន​រុស្ស៊ី​ជាង ១,១០០​នាក់​ស្លាប់​ក្នុង​រយៈពេល​មិន​ដល់ ​១​សប្តាហ៍​នៅ Bakhmut

2023/03/13 09:16:32 pm        441
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskiy បាន​និយាយ​កាលពី​ថ្ងៃអាទិត្យថា កងកម្លាំង​រុស្ស៊ីបាន​ស្លាប់​ជាង ១.១០០នាក់ក្នុង​រយៈពេល​មិន​ដល់ ​១​សប្តាហ៍​ក្នុងការ​ប្រយុទ្ធ​គ្នា​នៅ​ជិត​ទីក្រុង Bakhmut ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ លោក Zelenskiy និយាយថា ក្នុង​រយៈពេល​មិន​ដល់​ ១​សប្តាហ៍​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី៦ ខែមីនា យើង​អាច​សម្លាប់​ទាហាន​សត្រូវ​ជាង ១,១០០នាក់​នៅ​ក្នុង​តំបន់​ទីក្រុង Bakhmut តែមួយ ដែល​ជា​ការ​បាត់បង់​ទាហាន​របស់​រុស្ស៊ី​ដ៏​ច្រើន​នៅ​ទីក្រុង Bakhmut ហើយសម្ភារសត្រូវ​រាប់សិប​គ្រឿង​ត្រូវបាន​បំផ្លាញ​ ដូចជា​ឃ្លាំង​ផ្ទុក​គ្រាប់រំសេវ​របស់​រុស្សី​ច្រើនជាង ១០​កន្លែង​។ លោក Zelenskyy បាន​សម្តែង​ទំនុកចិត្ត​ថា កងកម្លាំង​របស់លោក​នឹង​​ការពារ​បាន​យ៉ាង​ជោគជ័យនូវ​ទីក្រុង Bakhmut ជាទី​ក្រុង​យុទ្ធសាស្ត្រ​ពី​ការឈ្លានពាន​របស់​រុស្ស៊ី ដែល​ទីក្រុង​នេះជា​បន្ទាយ​របស់​អ៊ុយ​ក្រែ​ន​នៅ​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​។​ ​ទន្ទឹមនឹងនេះ សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ជា​ប្រធាន​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner លោក Yevgeny Prigozhin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យថា ស្ថានភាព​នៅទីក្រុង Bakhmut មាន​សភាព​តឹងតែង​ខ្លាំង​។ នៅក្នុង​សេចក្តីថ្លែងការណ៍ដែល​ចេញ​ផ្សាយ​ដោយ​អង្គភាព​សារព័ត៌មានលោក Prigozhin បាន​និយាយថា ខណៈ​អ្នក​ប្រយុទ្ធ​របស់លោក​កាន់តែ​ខិត​ទៅ​កណ្តាល​ទីក្រុងការប្រយុទ្ធ​កាន់តែ​ពិបាក ហើយ​កាំភ្លើង​ធំ និង​រថក្រោះ​កាន់តែច្រើន​តម្រង់​មកលើ​ទាហាន​របស់លោក​។ លោក Progozhin និយាយថា ​យើង​កំពុង​រុលចូល​ទៅមុខ ហើយ​យើង​នឹង​នៅតែ​រុលទៅមុខ​ទៀត។ លោក Progozhin បាន​អះអាងថា ​សមាជិក​កងទ័ព​រុស្ស៊ី​បាន​ជួយ​កងទ័ព​របស់លោក​​ដោយ​ការ​ផ្តល់​គ្រាប់រំសេវ៕អត្ថបទ៖ ប៊ុនថន

អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង​អាចធ្វើ​ទៅបាន

2023/03/13 07:30:52 pm        338
​កូរ៉េខាងត្បូង៖ សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួមគ្នា ​ជា​ទៀង​ទាត់​របស់​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ការ​ហ្វឹកហ្វឺន​ក្នុង​ទ្រង់ទ្រាយ​ធំ​នឹង​បន្ត​ឡើងវិញ​។ ប៉ុន្តែ​សមយុទ្ធ​នេះ​អាច​ជំរុញ​ឱ្យ​ប្រទេស​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​បង្កហេតុ​។​ ​សមយុទ្ធ Freedom Shield រយៈពេល ១១​ថ្ងៃ​នឹង​ក្លាយ​ជា​សមយុទ្ធ​និទាឃរដូវ​លើកដំបូង ​ចាប់តាំងពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol ចូលកាន់​តំណែង​កាលពី​ខែ​ឧសភា​ឆ្នាំមុន​។ សម​យុទ្ធ​នេះ​នឹង​មើល​ឃើញ​ការ​ហ្វឹក​ហ្វឺន​លើ​ទីលាន​ធំ​ឡើងវិញ ​ជា​លើកដំបូង​ក្នុង​រយៈពេល ៥​ឆ្នាំ​មកនេះ​។ សម​យុទ្ធ​នេះ​ត្រូវ​បាន​ផ្អាក​ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​លោក Moon Jae-in​។ ទីភ្នាក់ងារ​សារព័ត៌មាន​ Yonhap News របស់​​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា សមយុទ្ធ​នេះ​នឹងមាន​ការ​ហ្វឹកហាត់​ប្រហែល ២០​ប្រភេទ រួមមាន​ទាំង​ការ​ចូល​ចត​ទាំង​លើ​ដី​គោក និង​លើទឹក​។ សម​យុទ្ធ​នេះ​អាច​ដំណើរការ​ក្នុង​ពេល​ដំណាលគ្នា​ ជាមួយ​ការ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ និង​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក​ ទៅកាន់​ដែនទឹក​ក្បែរ​ឧបទ្វីប​កូរ៉េ​។ យោធា​កូរ៉េខាងត្បូង​និយាយថា ខ្លួន​នឹង​ពង្រឹង​សមត្ថភាព​ឆ្លើយតប​បន្ថែម​ទៀត តាមរយៈ​សម​យុទ្ធ​ដែល​នឹង​បង្ហាញ​ពី​ការអភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ទំនើប​របស់​ប្រទេស​កូរ៉េខាងជើង ព្រមទាំង​ការ​ផ្លាស់ប្តូរ​ស្ថានភាព​សន្តិសុខ​។ ប្រទេស​កូរ៉េខាងជើង​បាន​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​សម​យុទ្ធ​នេះ ហើយ​បាន​និយាយ​ថា ​ខ្លួន​អាច​នឹង​ឆ្លើយតប​ជា​ការ​បង្ក​ហេតុ​ ប្រសិនបើ​សមយុទ្ធ​នេះ​បន្តទៅទៀត​។​ ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង​បាន​និយាយ​​ថា ប្រទេស​កូរ៉េខាងជើង​ត្រូវ​បាន​គេ​រំពឹងថា ​នឹង​ធ្វើ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ខែ​មីនា និង​ខែ​មេសា​។ ទីភ្នាក់ងារ​នេះ​និយាយ​ថា សម​យុទ្ធ​អាច​នាំមក​នូវ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ​ប្រើ​ឥន្ធនៈ​រឹង​ជា​លើក​ដំបូង​របស់​ក្រុង​ព្យុងយ៉ាង​។ ឥន្ធនៈ​រឹង​អាច​បាញ់​មី​ស៊ី​ល​បាន​កាន់តែ​លឿន បើ​ប្រៀបធៀប​ទៅ​នឹង​ឥន្ធនៈ​រាវ​ធម្មតា៕អត្ថបទ៖ ប៊ុនថន

ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​និយាយថា ​ស្ថានភាព​នៅក្នុង​ទីក្រុង Bakhmut យ៉ាប់យ៉ឺន​ខ្លាំងណាស់

2023/03/13 06:31:14 pm        465
​អ៊ុយក្រែន៖ សម្ព័ន្ធមិត្ត​មួយរូប​របស់លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​ជា​ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី​វ៉េ​កណា ក្រុប (Wagner group) លោក Yevgeny Prigozhin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ស្ថានភាព​នៅ​ក្នុង​ទីក្រុង Bakhmut របស់​ប្រទេស​អ៊ុយ​ក្រែ​ន​យ៉ាប់យ៉ឺន​ខ្លាំង​ណាស់។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​សំឡេង​ដែល​បាន​បញ្ចេញ​ដោយសារ​ព័ត៌មាន​របស់​លោក លោក Prigozhin បាន​និយាយ​ថា ​ក្រុម​អ្នក​ប្រយុទ្ធ​របស់​លោក​ដែល​ចូល​ទៅ​កាន់​ជិត​ដល់​កណ្ដាល​ទីក្រុង​នេះ ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង ហើយ​ការ​បាញ់​ផ្លោង​ដោយ​គ្រាប់កាំភ្លើង​ធំ ​និង​រថក្រោះ​បាន​ដាក់​គោល​ដៅ​លើ​ទាហាន​របស់​លោក​។ ​លោក​បាន​បន្ថែម​ថា អ៊ុយ​ក្រែ​ន​បាន​បញ្ជូន​ទាហាន​បម្រុង​ជា​បន្តបន្ទាប់ ប៉ុន្តែ​យើង​កំពុង​វាយ​រុល​ទៅ​មុខ ហើយ​យើង​នឹង​រុល​ទៅ​មុខ​បន្ថែម​ទៀត។ ​លោក Progozhin បាន​ពន្យល់​ថា ​សមាជិក​នៃ​កងទ័ព​របស់​រុស្ស៊ី​បាន​ជួយ​ផ្ដល់​គ្រាប់រំសេវ​ឲ្យ​ទាហាន​របស់​លោក​។ លោក​ថា កាលពី​ម្សិលមិញ​យើង​បាន​ទទួល​រថយន្ត​ដឹកទំនិញ​ចំនួន​ ១៥​គ្រឿង ថ្ងៃនេះ​យើង​ទទួល​បាន ​១២​គ្រឿង ហើយ​ខ្ញុំ​គិត​ថា​ យើង​នឹង​បន្ត​ទទួល​បាន​ថែមទៀត លោក​បាន​បន្ថែម​ថា គ្មាន​ការ​ផ្ទុះ​ជម្លោះ​ណាមួយ​រវាង​ក្រុម​អ្នក​ប្រយុទ្ធ​វ៉េ​កណា និង​កង​ទ័ព​រុស្ស៊ី​នោះ​ទេ​៕អត្ថបទ៖ សុខមាន

ចិន​រិះគន់​ទីក្រុង​ម៉ានីល​ជុំវិញ​ទំនាក់ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាមេរិក​ ដោយ​ព្រមាន​ទល់នឹង​ការ​នាំ​ចចក​ចូល​ផ្ទះ

2023/03/13 05:45:51 pm        398
​ចិន៖ ទីក្រុង​ប៉េកាំង​បាន​បង្កើន​ការរិះគន់​លើ​ការសម្រេចចិត្ត​របស់​ប្រទេស​ហ្វីលីពីន ​ក្នុង​ការ​ស្វែងរក​ទំនាក់​ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ខណៈ​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​អូស​ទាញ​ប្រទេស​នេះ​ប្រឆាំង​ចិន និង​ឈាន​ទៅ​រក​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​។ ​​ស្ថានទូត​ចិន​នៅ​ក្នុង​ទីក្រុង​ម៉ានីល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ហ្វីលីពីន​ត្រូវតែ​បញ្ឈប់​ដំណើរ​ឈាន​ចូល​ទៅក្នុង​ផ្លូវ​អាក្រក់​នៃ​ការ​នាំ​ចចក​ចូល​ផ្ទះ ដោយ​ចេញ​ការព្រមាន​ដាច់​ណាត់​ចំពោះ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Ferdinand Marcos Jnr នូវ​អ្វី​ដែល​ជា​សេចក្ដីថ្លែងការណ៍​ទី​២​ របស់​ខ្លួន​លើ​បញ្ហា​នេះ​ក្នុង​រយៈពេល​ ៣​ថ្ងៃ​។ ​ទោះបីជា​មានការ​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​អំឡុង​ដំណើរ​របស់​លោក Marcos ទៅកាន់​ទីក្រុង​ប៉េកាំង​កាលពី​ខែ​មករា ទំនាក់ទំនង​ទ្វេភាគី​ត្រូវ​បាន​អាប់អួរ​នៅ​ពេល​ថ្មីៗ ក្រោយ​ទីក្រុង​ម៉ានីល​បានសម្រេច​ងាក​ទៅ​រក​សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំង​ការ​អះអាង​សិទ្ធិ​លើ​ដែនទឹក​របស់​ចិន ខណៈ​ភាព​តានតឹង​រីក​កាន់តែ​ធំ​ជុំវិញ​ជម្លោះ​ដែនទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ​សេចក្ដីថ្លែងការណ៍​ចុងក្រោយ​របស់​ស្ថានទូត​ចិន​កើតឡើង បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ម៉ានីល​លោក MaryKay Carlson បាន​និយាយ​ថា ការសម្រេចចិត្ត​របស់​លោក Marcos ក្នុង​ការ​បើក​ចំហ​តំបន់​ចំនួន៤​ បន្ថែម​ទៀត​ដល់​កងកម្លាំង​អាមេរិក ក្រោម​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការ​ការពា​រ​ដ៏​ល្អ​ប្រសើរ ​នឹង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM