សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ព្រមាន​ចាត់វិធានការក្តៅ​បើបក្សនយោបាយណា​ហ៊ានធ្វើតាម​ការញុះញង់​របស់​ទណ្ឌិត​ក្រៅស្រុក

2022/10/17 04:04:07 pm        659
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ព្រមានខ្លាំងៗ ដោយនឹងចាត់វិធានការទៅកាន់ទៅកាន់តុលាការ ដោយគ្មានការ​លើកលែង​ប្រសិន​បើ​ប្រធានគណបក្សនយោបាយណាក៏ដោយ ដែលហ៊ាន​ធ្វើតាម​ការញុះញង់​របស់​ទណ្ឌិត​ក្រៅ​ច្បាប់ ដែលបានធ្វើការអំពាវនាវជាថ្មីដល់កងទ័ពឲ្យមានការផ្តួលរំលំ រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ក្នុង​អំឡុង​ពេលបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខនេះ។ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីទ​ណ្ឌិត​ក្រៅ​ច្បាប់​បាន​ ចេញសេចក្តីថ្លែងការណ៍​កាលពីកន្លងទៅថ្មីៗនេះ ដោយអំពាវនាវ និង​ការ​ញុះញង់​ដល់​យោធា​ឲ្យ​មាន​ការផ្តួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់នាពេលបច្ចុប្បន្ននេះ។ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី​បាន​សង្កត់​ធ្ងន់​ថា អ្នកណាក៏ដោយ​ឲ្យ​តែ​ហ៊ាន​ធ្វើ​តាម​ការ​ញុះញង់​របស់​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់​នោះ​នឹង​ចាប់​បញ្ជូនទៅតុលាការភ្លាមៗដោយធ្វើមួយចាប់មួយធ្វើពីរចាប់ពីរ។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមទណ្ឌិតក្រៅច្បាប់ និង​ពូជ​ក្បត់ ជាតិបីជំនាន់នោះផងដែរថា ប្រសិនបើចង់​មក​ប្រទេស​កម្ពុជា​វិញ​ក៏​សូម​អញ្ជើញ​ដោយ​គ្មាន​ការ​ហាមឃាត់នោះទេ ហើយសម្តេច​ក៏​មិន​ដែល​ធ្លាប់​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជើង​ហោះហើ​រ​ណាមួយ​ថា​មិនឲ្យដឹកពួកផងខ្លួននោះដែរ ប៉ុន្តែសម្តេចបាន​បញ្ជាក់​ថា​ការ​មក​ដល់​របស់​ទណ្ឌិត​ទាំង​នោះ នឹងមានការស្វាគមន៍ដោយខ្នុរដៃតែប៉ុណ្ណោះ។ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានចំអកឲ្យទណ្ឌិតក្រៅច្បាប់ និង​ពូជក្បត់ជាតិបីជំនាន់នោះដែរ ទាក់ទងនឹងក្តីក្តាំងនៅតុលាការបារាំង ខណៈទណ្ឌិត និង​ក្រុម​របស់​ខ្លួន បានស្រែកក្តែងៗក្រោយពីសេចក្តីសម្តេចរបស់តុលាការបារាំងនោះ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង៦ពាន់នាក់

2022/10/17 02:30:40 pm        730
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ នារី ៣,៥៦០នាក់ ត្រូវជា៥៥.៥ ភាគរយ ក្នុងនោះរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៥,១៥៨នាក់ នារី ៣,១៣២ នាក់ត្រូវជា ៦០.៧ ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១,២៤៦នាក់ នារី ៤២៨ នាក់ ត្រូវជា ៣៤.៣ ភាគរយ, និងថ្នាក់បណ្ឌិតចំនួន០៧ នាក់។ក្នុងចំណោម និស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៩៩.៥ ភាគរយ, និងថ្នាក់បណ្ឌិត ១០០ ភាគរយ កំពុងមានការងារធ្វើរៀងៗខ្លួន ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩៦ភាគរយ មានចំនួន១០.៥ ភាគរយ បាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង។

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកស្អែកនេះ

2022/10/17 04:42:11 am        844
នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ នារី ៣,៥៦០នាក់ ត្រូវជា ៥៥.៥ ភាគរយ ក្នុងនោះរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៥,១៥៨នាក់ នារី ៣,១៣២ នាក់ត្រូវជា ៦០.៧ ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១,២៤៦នាក់ នារី ៤២៨ នាក់ ត្រូវជា ៣៤.៣ ភាគរយ, និងថ្នាក់បណ្ឌិតចំនួន០៧ នាក់។ ក្នុងចំណោម និស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៩៩.៥ ភាគរយ, និងថ្នាក់បណ្ឌិត ១០០ ភាគរយ កំពុងមានការងារធ្វើរៀងៗខ្លួន ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ មានចំនួន១០.៥ ភាគរយ បាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង។

ឯកឧត្តម កើតរិទ្ធិ ៖ ការគោរពវិន័យ វិជ្ជាជីវៈមេធាវី គឺជាការផ្តល់កិត្តិយសដល់ជីវិតមេធាវីខ្លួនឯងផ្ទាល់

2022/10/16 11:44:16 pm        849
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ការគោរពវិន័យ វិជ្ជាជីវៈមេធាវី គឺជាការលើកកម្ពស់ គុណតម្លៃ កិត្យានុភាព ឧត្តមភាព និងកិត្តិយសចំពោះជីវីតមេធាវីខ្លួនឯងផ្ទាល់។ ផ្ទុយទៅវិញបើមេធាវីមិនបានបំពេញតួនាទីអោយបានត្រឹមត្រូវនោះទេ គឺនឹងដូចពាក្យស្លោកខ្មែរពោលថា “ត្រីមួយកន្ត្រក់ស្អុយមួយ គឺស្អុយទាំងអស់” ។ ឯកឧត្តម កើត រិទ្ធិថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតលើកទី២៧ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រៀបចំ​ពិធី «​សមាធិ​រលឹក​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​» ព្រះ​បរម​រតន​កោដ្ឋ

2022/10/16 05:17:29 pm        731
ភ្នំពេញ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២២ បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​រលឹក​ពី​គំរូ​វីរភាព ព្រមទាំង​ការសម្ដែង​នូវ​មនោសញ្ចេតនា​កតញ្ញូ​កតវេទី​ប្រកបដោយ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់ ថ្វាយ​ព្រះ​មហា​ករុណា​ទិគុណ​ដ៏​ប្រសើរ​ថ្លៃថ្លា ប្រកបដោយ​សេចក្តី​នឹក​រលឹក​សោកស្ដាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ជាមួយនឹង សេចក្ដី​អំណរ​ព្រះរាជ​គុណ​ជា​អនេកប្បការ​គ្មាន​ថ្ងៃ​បំភ្លេច​បាន និង​បាន​រៀបចំ​កម្មវិធី​សមាធិ​រលឹក​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​យាង​សោយ​ទិវង្គត​អស់​កាល ​១០​ឆ្នាំ​កន្លងមក​។​​កម្មវិធី​នេះ​ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​សាលា​ធម្មសភា​វត្ត​បទុមវតី​រាជវរារាម​ ក្រោម​អធិបតីភាពឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, កម្មវិធី «​សមាធិ​រលឹក​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​» ត្រូវ​បាន​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​មានការចូលរួម​សហការ​ពី​ក្រសួង​ព្រះបរមរាជវាំង​, ក្រសួង​ព័ត៌មាន​, រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្ដរជាតិ បន្ទាប់ពី​ទទួល​បានការ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​នូវ​ការ​គាំទ្រ និង​ព្រះ​បរម​រាជានុញ្ញាត​ពីព្រះករុណា​ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត តាមរយៈ​ព្រះ​រាជសវនាការ​កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ ខែមេសា ឆ្នាំ​២០២២ នៅក្នុង​ព្រះបរមរាជវាំង​។​​កម្មវិធី «​សមាធិ​រលឹក​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​» ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​៖ ទី១- ចូលរួម​រលឹក​គម្រប់​ខួប ១០ព្រះវស្សានៃ​ការ​យាង​សោយ​ព្រះ​ទិវង្គត​របស់ព្រះករុណា ព្រះ​មហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ, ទី២- បង្ហាញ​ពី​ទឹកចិត្ត និង​ស្មារតី​នៃ​ការ​ចងចាំ​ចំពោះ​ព្រះរាជ​បណ្ដាំ​ដ៏​ថ្លៃថ្លា និង​ពោរពេញ​ដោយអត្ថន័យ​ទូន្មាន​ដែល​បាន​ឆ្លាក់​លើ​ផ្ទាំង​សិលា ដែល​ជា​ព្រះរាជឱង្ការ​របស់ព្រះករុណា ព្រះ​មហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ធ្លាក់​លើ​ផ្ទាំង​សិលា​នៅ​សួនច្បារ ព្រះរាជ​បណ្ដាំ និងទី៣- ​រលឹក​ពី​គំរូ​វីរភាព និង​ការសម្ដែង​នូវ​មនោសញ្ចេតនា​កតញ្ញូ​កតវេទី ​ប្រកបដោយ​ការគោរព​ដ៏ខ្ពង់ខ្ពស់​ថ្វាយ​ព្រះមហា​ករុណា​ទិ​គុណ​ដ៏​ប្រសើរ​ថ្លៃថ្លា ប្រកបដោយ​សេចក្តី​នឹករលឹក​សោកស្ដាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ​ជាមួយនឹង​សេចក្ដី​អំណរ​ព្រះរាជ​គុណ​ជា​អនេកអន័គ្ឃ​គ្មាន​ថ្ងៃ​បំភ្លេចបាន​។​​សូមបញ្ជាក់ថា កម្មវិធី​នេះ​គ្រោង​ត្រូវបាន​រៀបចំឡើង​នា​ល្ងាច​ថ្ងៃ​សៅរ៍ ៥​រោច ខែអស្សុជ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង ៥:៣០​នាទីនៅ​ទីធ្លា​សួនច្បារ​ខាងមុខ​មហា​ប្រាសាទ​ចន្ទច្ឆាយា ប៉ុន្តែ​ដោយបាន​យល់ឃើញ​ពី​ស្ថានភាព​អាកាសធាតុ​ ដែលជា​ប្រធាន​ស័ក្តិ​ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ដំណើរការ​ នៃ​ការត្រៀម​រៀបចំ​កម្មវិធី​ដ៏​វិសេសវិសាលខាងលើ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​ស្នើសុំ​កែសម្រួល​គម្រោង​នៃ​ការរៀបចំ​កម្មវិធី​ទៅរៀបចំ​នៅ​សាលា​ធម្មសភា វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ឬវត្ត​បទុម​វ​តីវិញ ដោយ​រក្សា​ពេលវេលា​នៅ​ដដែល និង​ដែលមាន​ការយាង និង​និមន្ត​ព្រះសង្ឃ និង​អញ្ជើញពុទ្ធបរិស័ទ​ចូលរួម​ចំនួន ៥០០អង្គ​/​នាក់ដែល​រួមមាន​សម្តេច​សង្ឃ និង​ព្រះសង្ឃ​ចំនួន ១០០​អង្គ ក្នុងនោះ​មាន​គណៈធម្មយុត្តិកនិកាយចំនួន ៥០​អង្គ និង​គណៈមហានិកាយចំនួន ៥០​អង្គ​។ បន្ថែម​ពីនេះ​ទៀត​មាន តាជី និង​យាយជីចំនួន ១០០​នាក់ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ស​.​ស​.​យ​.​ក​. និង​យុវជន ស​.​ស​.​យ​.​ក​. តាម​វិស័យចំនួន ២០០នាក់ ព្រមទាំង​ពុទ្ធបរិស័ទ ចំនួន ១៥០នាក់​។​​សូម​រំលឹក​ជូន​ផងដែរ​ថា ព្រះករុណា​ព្រះបាទ​សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែកត្តិក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះអង្គបាន​យាង​ចូល​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ១៥​រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក ព​.​ស​.២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះវស្សា នៅ​រដ្ឋធានី​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ទទួលបាន​ព្រះ​បរម​ប​ច្ឆា​មរណនាម «​ព្រះ​បរម​រតន​កោដ្ឋ​»​។ គិត​មកដល់​ឆ្នាំនេះគឺជា​ខួប ​១០០​ព្រះវស្សា​នៃ​ទិវា​យាង​ប្រសូត​របស់ព្រះករុណា​ព្រះបាទ​សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» ផងដែរ​៕ ​អត្ថបទ៖ រដ្ឋា

ព្រះមហាក្សត្រ សម្តេចម៉ែ យាងក្នុងព្រះរាជពិធីបុណ្យខួបប្រសូត និងការយាងសោយព្រះទិវង្គតរបស់សម្តេចឪ

2022/10/16 12:19:46 am        91
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យខួបប្រសូត និងការយាងសោយព្រះទិវង្គត នៃអង្គព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅក្នុងសភាពដ៏មហោឡារិកអធឹកអធម ក្រៃលែងនៅព្រះពន្លា ក្នុងព្រះឧបោសថរតនារាម ព្រះកែវមរកត ព្រះបរមរាជវាំង វេលាព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។យាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តមនេះដែរ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ចំពោះព្រះរាជវង្សានុវង្ស មានព្រះវត្តមាន សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តមអរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្ត្រីព្រះបរមរាជវាំង។គួររំលឹកថា ព្រះករុណា ព្រះបាទសម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រសូត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងយាងសោយព្រះទិវង្គត នៅថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រោមព្រះរាជហឬទ័យ ទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយមានការរួមដង្ហែថ្វាយនូវការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រារព្ធនូវរាល់ ព្រះរាជពិធីបុណ្យថ្វាយ មហាព្រះរាជកុសល ព្រះវិញ្ញាណក្ខ័ន្ធ និងព្រះរាជពិធីបុណ្យដ៏ល្អប្រពៃទៅតាមគន្លងប្រពៃណីដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ ដើម្បីជាកិច្ចតបស្នងថ្វាយចំពោះ ព្រះរាជឧបក្ការៈគុណដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាអម្ចាស់នៃយើង បានប្រព្រឹត្តទៅដោយភាពខ្ពង់ខ្ពស់បំផុត។ក្នុងព្រះរាជកម្មវិធី នៃព្រះរាជពិធីបុណ្យខួប ប្រសូត និងខួបយាងសោយទិវង្គត នៃព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឳកាសនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ព្រមទាំងសម្តេចព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងនាហ្មឺនសព្វមុខមន្ត្រីព្រះបរមរាជវាំង បានយាង និងអញ្ជើញ ក្នុងព្រះរាជពិធីថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូប ស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងថ្វាយព្រះបរមឆាយាលក្ខ័ណ៍ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានតម្កល់សម្រាប់ គោរពបូជានៅក្នុងព្រះពន្លា នៃព្រះឧបោសថរតនារាម ព្រះកែវមរកតនេះ។ ក្នុងព្រះរាជកម្មវិធីបន្ត នៃព្រះរាជពិធីបុណ្យបានប្រកាសទូលឆ្លង ជនិងប្រារព្ធនូវបទនមស្សកា ព្រះរតនត្រ័យ ដើម្បីជាកិច្ចគោរព ចំពោះព្រះគុណបុណ្យដ៏ថ្លៃថ្លា របស់ព្រះពុទ្ធ ព្រះធម៌និងព្រះសង្ឃជាសាវ័ក និងបានសមាទានសីល ទៅតាមសិក្ខាបទ ដែលជាពុទ្ធបញ្ញាតិរបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់នៃយើង ដើម្បីនាំមកនូវ សេចក្តីសុខ ចំរុងចំរើន ដល់បុគ្គល ក្រុមគ្រួសារ និងសង្គមជាតិ។ (សម្លេងដើម)ព្រះរាជពិធីបុណ្យបានអារាធនា យាង និមន្ត សម្តេច ព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះវ័នរតន៍កិត្តិឧទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចាន់ថុល្ល អនុប្រធានថេរសភានៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះឧត្តមបញ្ញា ដូងផង់ សមាជិកថេរសភាសង្ឃនៃគណៈមហានិកាយ សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃ សម្តេចព្រះពុទ្ធជ័យមុនី ឃឹមសន ព្រះមេគណរាជធានីភ្នំពេញ ព្រមទាំងព្រះរាជាគណៈឋានានុក្រម និងមន្ត្រីសង្ឃទាំង២គណៈ យាង និងនិមន្តមកពីទីអារាមនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត សរុបមាន១០០ ព្រះអង្គស្វាធ្យាយ ព្រះបរិត្ត វេរភត្តាហារ ភត្តានុមោទនា ថ្វាយមហាព្រះរាជកុសល ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។(សម្លេងដើម)បង្សុកូលនៅចេតិយ៖បន្ទាប់មកព្រះរាជពិធីបុណ្យបានយាងនិមន្ត សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធបតី សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃទាំង១០០ព្រះអង្គ ថ្វាយព្រះសត្តប្បករណាភិធម្ម បង្សុកូល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះចេតិយគន់ធបុប្ជា ជាទីសក្ការៈតម្កល់ព្រះបរមអដ្ឋិព្រះអង្គ។ (សម្លេងដើមសង្ឃសូត្រធម៌)លែងចាប៖ព្រះរាជពិធីបុណ្យ ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុងឧត្តមនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវការដោះលែងហ្វូងសត្វបក្សី ឲ្យបានរស់រាន្តមានជីវិត និងមានសេរីភាពជាថ្មីឡើងវិញ។ មហាព្រះរាជកុសលដ៏ថ្លៃថ្លានេះ សូមឧទ្ទិសថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងគង់ប្រថាប់ក្នុងសម្បត្តិសួគ៌ និងសម្បត្តិព្រះបរិនិព្វាន្ត ជាឋានប្រកបដោយព្រះបរមសុខដ៏ខ្ពង់ខ្ពស់បំផុត និងសូមឲ្យជនរួមជាតិយើង បានជួបប្រទះតែសេចក្តីសុខ ចំរុងចម្រើនគ្រប់ប្រការនៅគ្រប់ទិវារាត្រី។ព្រះរាជពិធីបុណ្យថ្វាយមហាព្រះរាជកុសលនៅព្រឹកថ្ងៃនេះដែរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយ សម្តេចជាព្រះរាជវង្សានុវង្ស និងសម្តេចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានយាង និងអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា ចំពោះព្រះពុទ្ធរូប និងថ្វាយព្រះបរមអដិ្ឋ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានតម្កល់នៅក្នុងព្រះចេតិយគន់ធបុប្ជា ក្នុងព្រះឧបោសថរតនារាម ព្រះកែវមរកតនេះ។ ព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់នៃអង្គ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះរាជវង្សានុវង្ស និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ កំពូលជាតិ ក្នុងព្រះរាជពិធីបុណ្យតាមព្រះរាជបវេណីដ៏ថ្កើងថ្កាន របស់ព្រះមហាក្សត្រខ្មែរ ក្នុងឳកាសនេះ គឺជាកតញ្ញូកតវេទិតាធម៌ ប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលសម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ព្រមទាំងព្រះរាជវង្សានុវង្ស និងប្រជាជាតិកម្ពុជាទាំងមូល មានសេចក្តីនឹករលឹក សោកស្តាយរកអ្វីប្រៀបផ្ទឹម ពុំបានជាមួយនឹងសេចក្តីអំណរព្រះរាជគុណជាអនេកប្បកា គ្មានថ្ងៃបំភ្លេចបាន ចំពោះព្រះរាជឧបក្ការៈគុណ ដ៏ធ្ងន់បំផុត តាមរយៈស្នាព្រះហស្ថដ៏ឧត្តុងឧត្តមជាប្រវត្តិសាស្ត្រ របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងមួយព្រះជន្មព្រះអង្គបានគិតគូពីឧត្តមប្រយោជន៍ជាតិ លើសអ្វីៗទាំងអស់ ក្នុងនោះព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចទាមទារបានមកវិញនូវឯករាជ្យ បូរណភាពទឹកដីខ្មែរ បានគង់វង្ស ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ក្នុងព្រះរាជកិច្ចផ្សះផ្សា បង្រួបបង្រួមជាតិ ឯកភាពជាតិ និង ព្រះរាជកិច្ចស្ថាបនា ព្រះរាជសមិទ្ធិផល កសាងសង្គម ឲ្យមានការរីកចំរើន តាំងពីក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿងរហូត ដល់សម័យកាលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាអម្ចាស់នៃយើង ព្រះអង្គមានព្រះរាជហឬទ័យ ទុកដាក់គ្រប់ពេលវេលា ក្នុងព្រះរាជកិច្ចរួមសុខ រួមទុក្ខ ជាមួយនិងទុក្ខលំបាករបស់ប្រជារាស្ត្រទីទ័លក្រ ប្រជារាស្ត្រជួបការលំបាក ដោយប្រការផ្សេងៗ នៅទូទាំងប្រទេសធ្វើឲ្យកូនចៅ ចៅទួតរបស់ព្រះអង្គបានរស់ នៅប្រកបដោយភាពសុខដុមរមនា។ក្នុងព្រះរាជកម្មវិធីដ៏វិសេសវិសាលបន្ទាប់មកទៀត នៃព្រះរាជពិធីបុណ្យ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយថ្នាក់ដឹកនាំកំពូលរបស់ជាតិ ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងនាហ្មឺនសព្វមុខមន្ត្រីព្រះបរមរាជវាំង បានយាង និងអញ្ជើញក្នុងព្រះរាជពិធី ព្រះសង្ឃគោចរបិណ្ឌបាត្រ ថ្វាយប្រគេន ភត្តាហារ ចង្ហាន់ ត្រ័យលៀង ទេយ្យទាន និងបវរណាចតុបច្ច័យ ចំពោះសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធបតី សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃទាំង១០០ព្រះអង្គ ។សូមឧទ្ទិសថ្វាយនូវមហាព្រះរាជកុសលដ៏ខ្ពង់ខ្ពស់កើតឡើងពីព្រះរាជសទ្ធាដ៏ជ្រះថ្លា នៃអង្គសម្តេច ព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តមនេះថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងសោយព្រះទិវង្គត ទៅកាន់បរលោក ឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធ ព្រះអង្គបានយាងគង់ប្រថាប់សោយសុខក្នុង ព្រះសុគតិភព ប្រកបដោយសម្បត្តិសួគ៌ និងសម្បត្តិព្រះនិព្វាន្ត ជាឋានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត។ម្យ៉ាងវិញទៀត ដោយអំណាចនៃព្រះមហាករុណាទិគុណចំពោះ ជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងព្រះគុណបុណ្យ ព្រះតេជៈបារមីដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រោសព្រះរាជទាននូវការជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមបានប្រកបតែនឹងសេចក្តីសុខ សុភមង្គលត្រជាក់ត្រជុំ ចំរុងចំរើន ជាដរាបតរៀងទៅ៕

សម្ដេចតេជោ ហ៊ុន សែន ចូលរួមក្នុងព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

2022/10/16 12:09:58 am        78
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ។ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ជាខួបគម្រប់១០ព្រះវស្សា នៃការយាងសោយទិង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី១៥ ខែតុលា កាលពី១០ឆ្នាំមុន គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុតសម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅឯព្រះបរមរាជវាំង នៅថ្ងៃនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី មុនិនាថ នរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមទាំងថ្នាក់ដឹកនាំជាតិសំខាន់ៗ បានប្រារព្ធព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរាជវាំង។ពិធីនៅព្រះបរមរាជវាំងនេះ មានការអញ្ជើញចូលរួមដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំជាឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។ចំណែកមន្ត្រីតាមបណ្តាក្រសួងស្ថាប័ននានា ក៏បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យផងដែរ។ ក្រៅពីនោះ នៅតាមបណ្តាខេត្តនានា អាជ្ញាធរក៏បានរៀបចំគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅក្នុងសាលាខេត្តរៀងៗខ្លួន។ប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅតែចងចាំជាប់មិនអាចបំភ្លេចនូវស្នាព្រះហស្ថ ព្រះបរមរតនកោតដ្ឋ គឺព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន អញ្ជើញចូលរួមពិធីថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ

2022/10/15 09:35:24 pm        110
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សព្វព្រះរាជហឫទ័យ ស្តេចយាងក្នុងព្រះរាជពិធីថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ គម្រប់ខួប១០ឆ្នាំ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន រួមនឹងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត បានអញ្ជើញ យាងចូលរួមកម្មវិធី ដែលប្រារព្ធរៀបចំធ្វើនៅក្នុងព្រះបរមរាជវំាងនេះដែរ។ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ បានសោយទីវង្គត នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះរាជជន្មាយុ៩០ព្រះវស្សា។ ទោះបីព្រះអង្គបានសោយទីវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំង ប្រទេសនៅចងចាំ ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ ជានិច្ច។ ប្រជារាស្រ្តទូទាំងប្រទេសចងចាំគ្មានថ្ងៃបំភ្លេចបាន ចំពោះស្នាព្រះហស្ថ ព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពីបារាំងនៅ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជាងើបមុខមាត់រីកចម្រើន ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។យើងខ្ញុំជាកូនចៅ ចៅទូត សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមបានយាង ទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្តតទៅ៕

លោក Putin និយាយថា ​គ្មាន​ការវាយប្រហារ​លើ​ទីក្រុង​របស់​អ៊ុយ​ក្រែ​ន​ទៀត​ទេ​នៅពេលនេះ​

2022/10/15 07:07:35 pm        1247
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និយាយថា មិនចាំបាច់​មានការ​វាយប្រហា​រ​ទ្រង់​ទ្រាយ​ធំ​បន្ថែម​ទៀត​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​នោះទេ រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំង​ទៅលើ​ប្រទេស​នេះ​ ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម​។លោក​និយាយថា គោលដៅ​ដែល​បាន​កំណត់​នៃ​ការវាយប្រហារ​ភាគច្រើន​ត្រូវបាន​វាយប្រហារ​រួចហើយ ហើយ​វា​មិន​មែនជា​គោលបំណង​របស់លោក​ក្នុងការ​បំផ្លាញ​អ៊ុយ​ក្រែ​ន​នោះទេ​។ គោលដៅ​របស់​ទីក្រុង​មូ​ស្គូ​ក្នុងការ​កេណ្ឌ​ទ័ព​ចំនួន ៣​សែននាក់​នឹង​ត្រូវបាន​បំពេញ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​។ ការ​កេណ្ឌ​នេះ​ធ្វើឡើង​នៅពេលដែល​កងកម្លាំង​រុស្ស៊ី​ភាគច្រើន​បាន​ដកថយ ហើយ​អ៊ុយ​ក្រែ​ន​បាន​រុលចូល​ទៅមុខ ដែល​សង្គ្រាម​ឈានចូល​ដល់​ជិត​ ៨​ខែ​ចាប់តាំងពី​ការវាយ​លុក​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​ក្នុង​តំបន់​ក្នុង​រដ្ឋធានី Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន មេដឹកនាំ​រុស្ស៊ី​និយាយថា ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ​បាន​បំផ្លាញ​គោលដៅ​ចំនួន ២២​កន្លែង​ក្នុងចំណោម ២៩គោលដៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​កំណត់ដោយ​យោធា ហើយ​ពួកគេ​កំពុង​ដាក់​គោលដៅ​នៅសល់​ចំនួន​ ៧​កន្លែង​ផ្សេងទៀត​។​ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​មក រុស្ស៊ី​បាន​វាយប្រហារ​ជា​បន្តបន្ទាប់​លើ​ទីក្រុង​នានា​នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ជា​អ្វីដែល​លោក​Putin និយាយថា​ ជាការ​សងសឹក​ចំពោះ​ការ​បំផ្ទុះ​ដែល​បាន​បំផ្លាញ​ស្ពាន​សំខាន់​មួយត​ភ្ជាប់​រវាង​រុស្ស៊ី និង​តំបន់​គ្រី​មៀ​។ ​តំបន់​ភាគ​កណ្តាល​ទីក្រុង Kyiv ត្រូវបាន​គេ​កំណត់​គោលដៅ​ជា​លើកដំបូង​ចាប់តាំងពី​ការវាយលុក​។ ប៉ុន្តែ​លោក​ Putin និយាយថា វា​មិនមែនជា​ចេតនា​របស់​រុស្ស៊ី​ក្នុងការ​បំផ្លាញ​អ៊ុយ​ក្រែ​ន​នោះទេ ប៉ុន្តែ​លោក​ក៏​មិន​សោកស្តាយ​ចំពោះ​ការវាយលុក​នេះដែរ​។ លោក​និយាយថា បញ្ហា​ទាំងអស់​ដូចគ្នា ប្រសិនបើ​រុស្ស៊ី​មិន​វាយប្រហារ យើង​នឹង​ស្ថិតក្នុង​ស្ថានភាព​ដដែល មានតែ​លក្ខខណ្ឌ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​យើង​។ ដូច្នេះ​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ត្រឹមត្រូវ និង​ក្នុង​ពេលវេលា​ដ៏​ប្រាកដ​។ ​ប្រធានាធិបតី​ Putin និយាយថា​ ទាហាន​ថ្មី ២២០,០០០​នាក់​ដែល​ត្រូវបាន​កេណ្ឌ​ក្នុងនោះ ១៦,០០០​នាក់​កំពុង​ប្រយុទ្ធ​រួចហើយ ដែល​លោក​បាន​បង្ហាញថា ​ពុំ​ចាំបាច់​មានការ​កេណ្ឌ​ទ័ព​បន្ថែមទៀត​នោះ​ទេ៕អត្ថបទ៖ ប៊ុនថន

មនុស្ស ​៥​នាក់​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​រដ្ឋ North Carolina

2022/10/15 06:34:32 pm        873
​អាមេរិក៖ មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា ​មនុស្ស​ ៥​នាក់​បាន​ស្លាប់ និង ២​​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​ខ្មាន់កាំភ្លើងម្នាក់​បាន​បាញ់ប្រហារ​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង Raleigh រដ្ឋ​ North Carolina ដែល​ជំរុញ​ឱ្យ​នគរបាល​ដេញតាម​នៅ​តំបន់​លំនៅឋាន​ដែល​ត្រូវ​ចំណាយពេល​ជាច្រើន​ម៉ោង​។ ​​អភិបាលក្រុង Raleigh លោកស្រី Mary-Ann Baldwin បានបញ្ជាក់​ពី​អ្នកស្លាប់ និង​អ្នករងរបួស​ក្នុង​សន្និសីទ​សារព័ត៌មានដោយបាន​និយាយថា មន្ត្រីនគរបាល​ដែល​ពុំមាន​កាតព្វកិច្ច​ម្នាក់ស្ថិតក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​។​ ​នគរបាល​និយាយថា អ្នករងរបួស ​២​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យដើម្បី​ព្យាបាល ​ដោយ​ម្នាក់​ក្នុងនោះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​។ ខ្មាន់កាំភ្លើង​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ ជា​យុវជន​ស្បែ​កស​។នគរបាល​និយាយថា ក្មេងប្រុស​អាយុ ១៥​ឆ្នាំ​ម្នា​ក់បាន​បាញ់សម្លាប់​មនុស្ស ២​នាក់​នៅតាម​ដងផ្លូវ​នៃ​សង្កាត់​មួយ​ក្នុង​ទីក្រុង​នៃ​រដ្ឋ North Carolina បន្ទាប់មក​បាន​រត់ទៅរក​ផ្លូវ​ដើរ​ជា​កន្លែង ​ដែល​ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​មនុស្ស ៣នាក់ និង​ធ្វើ​ឲ្យ ២​នាក់​ទៀត​រងរបួស​។ អធិការនគរបាលនិយាយថា ជនសង្ស័យ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ បន្ទាប់ពី​ការបាញ់ប្រហារ។​ ​អ្នក​ដែល​ត្រូវបាន​គេ​សម្លាប់​ជា​ក្រុមចម្រុះ​ជាតិ​សាសន៍ ហើយ​មាន​អាយុ​ចាប់ពី ១៦ឆ្នាំ​ដល់​អាយុ ៥០ឆ្នាំ​។ ក្នុងចំណោម​អ្នកស្លាប់​នោះ​ ក៏មាន​មន្ត្រីនគរបាល​ពុំមាន​កាតព្វកិច្ច​ម្នាក់ឈ្មោះ Gabriel Torres ដែល​កំពុងធ្វើដំណើរ​ទៅធ្វើ​ការ នៅពេល​ការបាញ់ប្រហារ​បានកើត​ឡើង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM