សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

លោក Zelenskyy​ និយាយ​ថា ​រុស្ស៊ី​ស្ថិតក្នុង​ស្ថានភាព​អស់សង្ឃឹម​

2022/10/15 06:16:15 pm        973
​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​រុស្ស៊ី​ស្ថិត​នៅក្នុង​ស្ថានភាព​អស់សង្ឃឹម​។ ប្រទេស​រុស្ស៊ី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បរាជ័យ​របស់​ខ្លួន​រួច​ទៅ​ហើយ នៅ​ក្នុង​បរិយាកាស​នៃ​ភាព​អស់សង្ឃឹម​សម្រាប់​ខ្លួនឯង​។ ​ពួកគេ​នៅតែ​មានឱកាស​គំរាមកំហែង​ទីក្រុង​របស់​យើង និង​ប្រជាជន​អឺរ៉ុប​ទាំងអស់ គំរាមកំហែង​ពិភពលោក ប៉ុន្តែ​ពួកគេ​នឹង​មិន​អាច​ធ្វើ​អ្វី​បានទេ ខណៈ​អ៊ុយ​ក្រែ​ន​កំពុង​រុលចូល​ទៅមុខ​។​ កាល​ពី​ថ្ងៃ​សុក្រ ក្រុម​គ្រួសារ និង​មិត្ត​រួមការ​ងារ​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការប្រយុទ្ធ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទី​បញ្ចុះសព​មួយ​កន្លែង​នៅ​ខាងក្រៅ​ទីក្រុង Kharkiv ភាគ​ខាងកើត​ដើម្បី​គោរព​ដល់​អ្នកការពារ​ប្រទេស​។​ក្រុម​គ្រួសារ​របស់​ទាហាន​ម្នាក់​ដែល​បាន​ស្លាប់​អាយុ ៣៨​ឆ្នាំ​ឈ្មោះ ​Ruslan Mamedov បាន​មក​ជួប​ជុំគ្នា​នៅ​ផ្នូរ​របស់​លោក​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​។ ម្តាយ​របស់​លោក​និយាយ​ថា ទាហាន​អ៊ុយ​ក្រែ​ន​ជាច្រើន​ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់មីន​ ក្នុងអំឡុងពេល​បេសកកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ Luhansk។ ម្តាយ​របស់​លោក Mamedov និយាយ​ថា កូន​របស់​គាត់​បាន​ស្ម័គ្រចិត្ត​ការពារ​អ៊ុយ​ក្រែ​ន​តាំងពី​ថ្ងៃ​ដំបូង ​បន្ទាប់ពី​ការ​វាយ​លុក​របស់​រុស្ស៊ី​។ ក្នុង​ពិធី​នេះ​ទាហាន ៥​នាក់​មាន​កាន់​កាំភ្លើង​បាន​បាញ់​ចំនួន ១៥​ដង ខណៈ​មន្ត្រី​យោធា​ផ្សេងទៀត​ដាក់​កម្រងផ្កា​នៅ​លើ​ផ្នូរ​របស់​មិត្ត​រួម​ប្រយុទ្ធ៕អត្ថបទ៖ ប៊ុនថន

ក្រុម​អ្នក​ជួយសង្គ្រោះ​ធ្វើការ​ពេញ​មួយ​យប់​ បន្ទាប់ពី​ការផ្ទុះ​អណ្តូងរ៉ែ​នៅ​ទួរគី​បណ្តាល​ឲ្យ​មនុស្ស​​ ២៥​នាក់​ស្លាប់​

2022/10/15 06:02:43 pm        735
​ទួរគី​​៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​​ទួរគី​បានប្រកាសថា ការផ្ទុះ​នៅ​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយកន្លែង​ភាគ​ខាងជើង​ប្រទេស​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ២៥នាក់​ស្លាប់ ខណៈ​ក្រុម​អ្នក​ជួយសង្គ្រោះ​បានធ្វើការ​ពេញ​មួយ​យប់ ​ព្យាយាម​នាំយក​ចេញ​មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត​ដែលជា​ប់​នៅ​ខាងក្នុង​មក​ទី​សុវត្ថិភាព​។ ​ការផ្ទុះ​នេះ​បានកើត​ឡើង​នៅ​អណ្តូងរ៉ែ TTK Amasra Muessese Mudurlugu ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ទីក្រុង Amasra ក្នុង​ខេត្ត Bartin ឆ្នេរសមុទ្រ​ខ្មៅ​។ រដ្ឋមន្ត្រីក្រសួង​ថាមពល​លោក Fatih Donmez បាន​និយាយថា ការវាយតម្លៃ​បឋម​បង្ហាញថា ការផ្ទុះ​ទំនងជា​បណ្តាលមកពី​ការឆេះ​ឧស្ម័ន​មេតាន ដែល​យោងទៅលើ​ឧស្ម័ន​ងាយ​ឆាបឆេះ​ត្រូវបាន​រកឃើញ​នៅ​អណ្តូងរ៉ែ​ធ្យូងថ្ម​។​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Suleyman Soylu ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Amasra ដើម្បី​សម្របសម្រួល​ប្រតិបត្តិ​ការជួយ​សង្គ្រោះបាន​និយាយថា មនុស្ស​ ១១០​នាក់​នៅក្នុង​អណ្តូងរ៉ែ ខណៈ​នៅ​ពេល​ផ្ទុះ​នោះ។ កម្មករ​ភាគច្រើន​អាច​ជម្លៀស​ខ្លួន​ចេញ​បន្ទាប់ពី​ការផ្ទុះ ប៉ុន្តែ​ ៤៩​នាក់​បាន​ជាប់​នៅក្នុង​ទីតាំង​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​អណ្តូងរ៉ែ​៕អត្ថបទ៖ ប៊ុនថន

នគរបាលឃាត់ខ្លួនម្ចាស់អាជីវកម្មទូក-ដ ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់

2022/10/15 05:31:14 pm        5388
កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានប្រាប់BTVមុននេះបន្តិចថា ម្ចាស់អាជីវកម្មទូក-ដ ចំនួន ២នាក់ និងអ្នកបើកទូក-ដចម្លងម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់ កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបញ្ជាក់ថា ម្ចាស់អាជីវកម្មទូក-ដ ពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំណែកអ្នកបើកទូក-ដ កំពុងសម្រាកព្យាបាល ក៏ត្រូវឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីដូចគ្នា ដោយគ្មានការលើកលែងឡើយ៕

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដាក់កម្រងផ្កាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

2022/10/15 04:13:46 pm        941
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា បានដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញដាក់កម្រងផ្កា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងគម្រប់ខួប១០ព្រះវស្សានៃការយាងសោយព្រះទិវង្គត់របស់ព្រះអង្គ នៅមណ្ឌបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យ។យោងតាមសំណេរសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕ 

ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

2022/10/15 01:30:12 pm        906
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

ទេសរដ្ឋមន្ត្រីគន់​ គីម៖ ប្រតិ​បត្តិការរបស់ក្រុមរុករកត្រូវបានបិទបញ្ចប់ ខណៈសពជនរងគ្រោះបានរកឃើញអស់ហើយ

2022/10/15 01:24:43 pm        629
Breaking News៖ ឯកឧត្តមទេសរដ្ឋមន្ត្រី​ គន់​ គីម​ អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បញ្ជាក់ប្រាប់BTVមុនបន្តិចថា​ សពជនរងគ្រោះចុងក្រោយក្នុងករណីលិចទូកដចម្លង​ ត្រូវបានរកឃេីញនៅមុននេះបន្តិច​ ហេីយរង្វង់ប្រតិ​បត្តិការរបស់ក្រុមរុករកត្រូវបានបិទបញ្ចប់នៅព្រឹកព្រលឹមថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ និងចាត់មន្ត្រីនាំយកបច្ច័យ-សម្ភារចូលបុណ្យ​ជូនដល់គ្រួសារកុមាររងគ្រោះ​(លិចទូកដរទទឹង)​នៅស្រុកលើកដែក ខេត្តកណ្តាល​

2022/10/15 01:33:36 am        257
កណ្ដាល ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ ​បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី​អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា និងសហការី​​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​បំផុត​ជា​មួយ​ក្រុម​គ្រួសារ​សព​កុមាររងគ្រោះ​ក្នុង​ឧប្បទ្ទវហេតុ​ (លិចទូកដរទទឹង)​កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ​សពកុមាររងគ្រោះទាំងអស់បានធ្វេីបុណ្យ និងបូជានៅក្នុងវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងស្រុកលេីកដែក ខេត្តកណ្តាល ។ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញេីចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងបំផុត ប្រកបដោយសេចកី្តសង្វេគអាណិតអាសូរជាពន់ពេក​ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ដែលបានបាត់បង់កូនៗ ក្មួយៗ និងចៅៗជាទីស្រឡាញ់នៅក្នុងហេតុការណ៍ដ៏សោកសៅនេះ​និងសូមឧទ្ទិសបួងសួង​ឱ្យដួងវិញ្ញាណក្ខន្ធអ្នក​ដែលបានបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរ​ដល់ក្មេងៗជនរងគ្រោះទាំងអស់ដែលរួចផុតជីវិតពីការស្លាប់។សូមឆាប់ជាសះស្បើយ ដើម្បីវិលទៅបន្តការសិក្សារៀនសូត្រ រស់នៅជាប្រក្រតីវិញ។​ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា​បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់ចូលបុណ្យសពទាំង១១ (រួមទាំងសព ១ ដែលកំពុងស្វែងរក) ដោយក្នុងគ្រួសារនីមួយៗរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង , ទឹកក្រូច ៥កេស និងថវិកា ៥លានរៀល ៕

រុស្ស៊ី​និយាយ​ថា អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​នៅ​តំបន់​ព្រំដែន ​ខណៈ​មី​ស៊ី​ល​រុស្ស៊ី​វាយប្រហារ​ភូមិ​នៅ​អ៊ុយ​ក្រែ​ន​

2022/10/14 09:51:55 pm        562
​រុស្ស៊ី៖ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បានចេញ​ផ្សាយ​វីដេអូ​ជា​អ្វីដែល​ក្រុមមន្ត្រី​បាន​និយាយថា​ ជាការ​វាយប្រហារ​ដោយ​មី​ស៊ី​លរបស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ទៅលើ​ទីក្រុង Belgorod ជិត​ព្រំដែន​រួម​របស់​ប្រទេស​ទាំងពីរ​។​ ​វីដេអូបានបង្ហាញ​ពី​អគារ​លំនៅឋាន​ខ្ពស់​មួយកន្លែង រថយន្ត​ដែល​រង​ការបំផ្លាញ និង​ពលរដ្ឋ​ភៀសខ្លួន​ចេញពី​ប្លុក​លំនៅឋាន​ទៅកាន់​សណ្ឋាគារ​មួយ។ អភិបាលក្រុង Belgorod និយាយថា អគារ​នេះ​ត្រូវបាន​វាយប្រហារ​ដោយ​ការបាញ់​ផ្លោង​របស់​អ៊ុយ​ក្រែ​ន​។ យោងតាម​ការរាយការណ៍​របស់​ទូរទស្សន៍​និយាយថា បំណែក​នៃ​មី​ស៊ី​ល​បាន​ធ្លាក់​នៅ​លើ​ដំបូលផ្ទះ​ប្លុក​អគារ​លំនៅឋាន​។ កម្ទេចកម្ទី​បេតុង​បាន​បាក់​ធ្លាក់​មក​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត ​២​គ្រឿង​ដែល​ចត​នៅក្បែរនោះ។​ ​ជាមួយគ្នានេះ​រុស្ស៊ី​បាន​បង្កើន​ការបាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែក​មកលើ​តំបន់​ជន​ស៊ីវិល​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណៈ​យោធា​របស់ខ្លួន​បាន​បាត់បង់​ទឹកដី ​នៅក្នុង​តំបន់​ដណ្តើមយក​បានជា​ច្រើន​កន្លែង​ដែល​ប្រធានាធិបតីលោក Vladimir Putin បានទាមទារ​ដោយ​ខុសច្បាប់​ជា​ទឹកដី​របស់រុស្ស៊ី​។ភូមិ Velyka Kostromka ជា​ភូមិតូច​មួយ​ក្នុង​តំបន់ Dnipropetrovsk ជាប់​ព្រំដែន​ជាមួយ​ទីក្រុង Kherson ដែល​រុស្ស៊ី​បាន​ចូល​កាន់កាប់សាលារៀន​មួយកន្លែង​ត្រូវបាន​បំផ្លាញ​ អំឡុងពេល​មានការ​វាយប្រហារ​រប​ស់​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​។ ​មន្ត្រី​អ៊ុយ​ក្រែ​ន និង​អ្នកវិភាគ​យោធា​និយាយថា ការវាយលុក​របស់​ទីក្រុង Kyiv នៅក្នុង​តំបន់​ដែល​ត្រូវបាន​ចូលកាន់​កាប់​នៅ​ភាគខាងត្បូង និង​ភាគ​ខាងកើត​របស់​ប្រទេស​បាន​ថយចុះ ទោះបីជា​អ៊ុយ​ក្រែ​នដណ្តើមបាន​ទីក្រុង និង​ភូមិ​ចំនួន​ប្រាំ​នៅក្នុង​តំបន់ Kherson មកវិញ​កាលពី​ថ្ងៃ​ពុធ​ក៏ដោយ​។​ ​កងទ័ព​រុស្ស៊ី​បាននឹងកំពុង​ពង្រឹង​នៅ​សមរភូមិ និង​រៀបចំ​ក្រុម​ឡើងវិញ​បន្ទាប់ពី​ជោគជ័យ​របស់​អ៊ុយក្រែ​ន ដែល​បាន​បង្ខំ​ឱ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បន្ធូរបន្ថយ​ការ​រុលចូល​ទៅមុខ​របស់​ពួកគេ៕អត្ថបទ៖ ប៊ុនថន​

រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ដោះដូរ​ឈ្លើយសឹក​ ៤០​នាក់​ក្នុង​ការ​ដោះដូរ​ថ្មី​

2022/10/14 09:33:49 pm        702
​អ៊ុយក្រែន៖ ទីក្រុង​មូ​ស្គូ និង​ទីក្រុង​គី​វបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ភាគី​ទាំង​ពីរបាន​ដោះដូរ​ឈ្លើយសឹក ២០នាក់​ក្នុង​ភាគី​ម្ខាងៗ​ជាការ​ដោះដូរ​ឈ្លើយសឹក​ថ្មី​មួយទៀត​របស់​ពួកគេ​។ ​ជំនួយការ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Andriy Yermak បាន​និយាយ​នៅលើ​បណ្តាញ Telegram ថា ការដោះដូរ​ឈ្លើយសឹក​មួយ​ផ្សេងទៀតគឺជា​ពេលវេលា​ដ៏​រីករាយ​មួយទៀត​។ យើង​បាន​ដោះលែង​មនុស្ស ២០នាក់​។ ​លោក Yermak និយាយថា ពួកគេ​ជា​ទាហាន​អ៊ុយ​ក្រែ​ន ១៤នាក់ ដែល ​៤​នាក់​ជា​សមាជិក​ការពារ​ទឹកដី ម្នាក់​ជា​សមាជិក​ឆ្មាំ​ជាតិ និង​ម្នាក់ទៀត​ជា​សមាជិក​នៃ​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​។ មាន​មនុស្ស​មួយចំនួនទៀត​ដែល​រុស្ស៊ី​បាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ Olenivka និង​នៅក្នុង​តំបន់ Zaporizhzhia និងតំបន់ ​Kherson​ ដែល​បាន​ចូល​កាន់កាប់​បណ្តោះអាសន្ន​។​ ​លោក Yermak បាន​បង្ហោះ​រូបថត និង​វីដេអូ​ខ្លីបង្ហាញ​ឈ្លើយសឹក​ដែល​ត្រូវបាន​ដោះលែង​ក្នុង​ឯកសណ្ឋាន​យោធា​កំពុង​អង្គុយ​នៅលើ​រថយន្តក្រុង ដោយ​និយាយថា​ ទាហាន​ដែល​ត្រូវបាន​ដោះលែង​កំពុង​ទទួល​ការពិនិត្យ​សុខភាព​។​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ Telegram ថា ទាហាន​រុស្ស៊ី​ចំនួន ២០នាក់​បាន​វិលត្រឡប់​ពី​ទឹកដី​អ៊ុយ​ក្រែ​ន​ដែល​គ្រប់គ្រង​ដោយ​ទីក្រុង Kyiv ហើយ​កំពុង​ទទួលបាន​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ និង​ជំនួយ​ផ្លូវចិត្ត​ដែល​ពួកគេ​ត្រូវការ​។ ​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបាន​ដោះដូរ​ឈ្លើយសឹក​ចុងក្រោយ​កាលពី​ថ្ងៃ​អង្គារ ដោយ​ទីក្រុង Kyiv និយាយថា ទាហាន​របស់ខ្លួន ៣២នាក់​ត្រូវបាន​ដោះលែង៕អត្ថបទ៖ ប៊ុនថន

ជប៉ុន​និយាយ​ថា​ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​យ៉ាងហោចណាស់ ​១​គ្រាប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ

2022/10/14 07:26:27 pm        323
​ជប៉ុន​៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិក​យ៉ាង​ហោច​ណាស់​ ១​គ្រាប់​ទៅកាន់​ភាគ​ខាងកើត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ រដ្ឋមន្ត្រី​លោក Hamada Yasukazu បាន​និយាយ​ថា មី​ស៊ី​ល​នេះ​ត្រូវ​បាន​បាញ់​នៅ​ម៉ោង​ប្រហែល ១ និង ៤៧​នាទី​រំលង​អាធ្រាត្រ​ម៉ោង​នៅ​ប្រទេស​ជប៉ុន​ពី​តំបន់​ក្បែរ​ទីក្រុង​ព្យុងយ៉ាង​។ លោក​បាន​និយាយ​ថា វា​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​ភាគ​ខាងកើត​ឧបទ្វីប​កូរ៉េ នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន​។​ លោក Hamada និយាយថា ក្រសួង​ប៉ាន់ប្រមាណ​ថា មី​ស៊ី​ល​បាន​ឡើងដល់​រយៈកម្ពស់​ប្រហែល ៥០គីឡូម៉ែត្រ និង​ហោះ​ក្នុង​ចម្ងាយ​ប្រហែល ៦៥០គីឡូម៉ែត្រ ប៉ុន្តែ​ពុំមាន​របាយការណ៍​នៃ​ការ​ខូចខាត​ដល់​នាវា​ ឬ​យន្តហោះ​របស់​ជប៉ុន​នោះទេ​។​ ​លោក Hamada និយាយថា សកម្មភាព​របស់​​កូរ៉េខាងជើង រួមទាំង​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់ និង​ការបង្ក​ហេតុដែល​កំពុង​កើនឡើង​ដោយ​ឯកតោភាគី បាន​គំរាម​ដល់​សន្តិភាព និង​សន្តិសុខ​របស់​ប្រទេស​ជប៉ុន ព្រមទាំង​សហគមន៍​អន្តរជាតិ ហើយ​ប្រទេស​ជប៉ុន​មិនអាច​អត់ឱន​ឱ្យបាន​នោះទេ​។ ​ជប៉ុន​បានដាក់​បណ្តឹងតវ៉ា​ជាមួយ​កូរ៉េខាងជើង​ តាមរយៈ​ស្ថានទូត​របស់ខ្លួន​ក្នុង​ទីក្រុង​ប៉េកាំង​។​​លោក Hamada និយាយថា ការកំណត់​យ៉ាងច្បាស់​ពី​ចេតនា​ នៃ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​គឺជា​ការពិបាក​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ទីក្រុង​ព្យុងយ៉ាង​បាន​អះអាងថា ខ្លួន​ចាំបាច់​ត្រូវមាន​ការទប់ស្កាត់​ដោយ​នុយក្លេអ៊ែរ ដើម្បី​ការពារ​ការគំរាមកំហែង​របស់​សហរដ្ឋអាមេរិក​។ នេះ​អាចជា​មូល​ហេតុដែល​ប្រទេស​នេះ​កំពុង​ផ្តោតលើ​ការអភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិក និង​ធ្វើ​ឲ្យ​ប្រសើរឡើង​សមត្ថភាព​ប្រតិបត្តិការ​ ជា​វិធីសាស្ត្រ​ដឹកជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​។ ការបាញ់​មី​ស៊ី​ល​នៅ​ថ្ងៃ​សុក្រ​នេះ​គឺជា​ហេតុការណ៍​លើក​ទី​២៧ ​ក្នុងឆ្នាំនេះ​។ ប្រធានាធិបតី​កូរ៉េខាងត្បូងលោក Yoon Suk Yeol និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ការបង្ក​ហេតុ​ដោ​យោធា​កូរ៉េខាងជើង​កាលពី​យប់​មិញ បាន​បំពាន​លើ​កិច្ចព្រមព្រៀង​យោធា​អន្តរ​កូរ៉េកាលពី​ខែកញ្ញា ឆ្នាំ​២០១៨៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM