សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

នគរបាល​អ៊ីស្រាអែល​ប្រើ​កាំភ្លើង​គ្រាប់​ពិត​ក្នុងពេល​ប៉ះទង្គិច​ជាមួយ​ក្រុមអ្នកតវ៉ា​ប៉ា​ឡេ​ស្ទី​ន​នៅ​ក្រុង Jerusalem

2022/10/14 07:00:40 pm        716
​អ៊ីស្រាអែល៖ ក្រុម​ទាហាន​អ៊ីស្រាអែល​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ទៅលើ​ក្រុម​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ដែល​កំពុង​តដៃ​ដោយ​គប់​ដុំ​ថ្ម​នៅ​ក្នុង​ជំរំ Shuafat ក្បែរ​ទីក្រុង​ Jerusalem នៅ​សប្ដាហ៍​នេះ។​ ​គេ​មើល​ឃើញ​ក្រុម​អ្នកតវ៉ា​កំពុង​គប់​ដុំថ្ម និង​គ្រាប់បែក​ភ្លើង និង​ដុត​បំពួក​ភ្លើង ស្រប​ពេល​កងកម្លាំង​សន្តិសុខ​បាន​បាញ់​គ្រាប់កាំភ្លើង​ជ័រ និង​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​។ ​នគរបាល​អ៊ីស្រាអែល​បាន​ប្រើ​កាំភ្លើង​គ្រាប់​ពិត ក្នុងអំឡុងពេល​ប្រឈម​ជាមួយ​ក្រុម​អ្នក​តវ៉ា​ប៉ា​ឡេ​ស្ទី​ន​រាប់​រយ​នាក់។​ នគរបាល​អ៊ីស្រាអែល​បាន​នឹង​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ជំរំ​ជនភៀសខ្លួន Shuafat នៅ​ប៉ែក​ខាងកើត​ទីក្រុង​ Jerusalem ដើម្បី​តាម​រក​ជនសង្ស័យ​ក្នុង​ការ​វាយប្រហារ​ដោយ​អាវុធ​ នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​កន្លែង​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ដែល​បាន​បណ្ដាល​ឲ្យ​ទាហាន​ម្នាក់​ស្លាប់​។​ភាព​រំជើបរំជួល​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​មកនេះ​បាន​ផ្ទុះឡើង បន្ទាប់ពី​បុរស​ប្រដាប់​ដោយ​អាវុធ​ម្នាក់​បាន​បាញ់សម្លាប់​ទាហាន​អ៊ីស្រាអែល​ម្នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ ៣​នាក់​រង​របួស​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវបំបែក​ក្នុង​ជំរំ Shuafat កាលពី​ថ្ងៃ​សៅរ៍​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​នឹង​ជម្លៀស​ជន​ស៊ីវិល​ចេញពី​តំបន់​ដែល​ខ្លួន​គ្រប់គ្រង Kherson ខណៈ​អ៊ុយ​ក្រែ​ន​វាយ​រុលទៅមុខ​

2022/10/14 06:36:44 pm        554
​រុស្ស៊ី៖ មេដឹកនាំ​លើក​បន្តុប​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់ Kherson ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន លោក Vladimir Saldo បាន​អំពាវនាវ​ឲ្យ​ជន​ស៊ីវិល​ចាកចេញ ដោយសារតែ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត​រាល់ថ្ងៃ ពីសំណាក់​កងកម្លាំងអ៊ុយ​ក្រែ​ន​ដែល​កំពុង​វាយ​រុលទៅមុខ​។ ​លោក​បាន​ជំរុញ​ពួកគេ​ឲ្យ​ជួយសង្គ្រោះ​ជីវិត​ខ្លួនឯង ​តាមរយៈ​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី សម្រាប់​ការ​សម្រាក​កម្សាន្ត និង​ការសិក្សា និង​បាន​ស្នើសុំ​ជំនួយ​ពី​ទីក្រុង Moscow​។ ​ក្រោយមក​ការអំពាវនាវ​របស់​លោក​ ត្រូវ​បាន​ជួយ​ជំរុញ​បន្ត​ដោយ​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Marat Khusnullin នៅ​ក្នុង​សារ​នៅ​តាម​ទូរទស្សន៍​រដ្ឋ។ អ៊ុយ​ក្រែ​ន​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា ខ្លួន​បាន​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល​របស់​ខ្លួន​។ ទាហាន​របស់ខ្លួន​ដែល​ទើប​ដណ្ដើម​បាន​មកវិញ​នូវ​តំបន់​មួយចំនួន​នៃ​ភាគ​ពាយ័ព្យ​ក្នុង​តំបន់ Kherson កំពុង​ចូល​ជិត​ដល់​ក្នុង​ទីក្រុង Kherson ហើយ។លោក Khusnullin ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ​ពិសេស ​សម្រាប់​ប្រទេស​រុស្ស៊ី​ភាគ​ខាងត្បូង និង​ឧបទ្វីប Crimea បាន​និយាយថា រដ្ឋាភិបាល​បាន​សម្រេច​រៀបចំ​ជំនួយ​ សម្រាប់​ការ​ចាក​ចេញ​របស់​ប្រជាពលរដ្ឋ​នៃ​តំបន់ Kherson ទៅកាន់​តំបន់​ផ្សេងៗ​របស់​ប្រទេស​នេះ។ ​យើង​នឹង​ផ្ដល់​ឲ្យ​ពលរដ្ឋ​គ្រប់គ្នា​នូវ​ការ​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ និង​របស់​ចាំ​បាច់​គ្រប់​បែប​យ៉ាង​។​ ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ Tass អភិបាល​តំបន់ Rostov លោក Vasily Golubev បាន​និយាយ​ថា ក្រុម​ពលរដ្ឋ​ដំបូង​ចេញពី​តំបន់ Kherson នឹង​មកដល់​តំបន់ Rosto របស់​រុស្ស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ៕អត្ថបទ៖ សុខមាន

រយៈពេល ៥ឆ្នាំ កម្ពុជាបណ្ដេញចេញជនបរទេសខុសច្បាប់ ទៅស្រុកកំណើតវិញជាង ១ម៉ឺននាក់

2022/10/14 06:23:53 pm        524
ភ្នំពេញ៖ រយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨-២០២២ អាជ្ញាធរកម្ពុជា បានបណ្ដេញចេញជនបរទេសស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជាជាង ១ម៉ឺននាក់ ក្នុងចំណោមនោះត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ ត្រូវបានបណ្ដេញចេញមានរហូតដល់ជាង ៣ .៥០០នាក់ ។នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួង មានប្រសាសន៍ថា ចំពោះការងារអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ក្នុងការគ្រប់គ្រងជនបរទេស ក្នុងនោះទី១. ទប់ស្កាត់ម៉ឺងម៉ាត់ មិនឲ្យមានកំណើនបន្ថែមនូវជនបរទេស ស្នាក់នៅបែបអន្តោប្រវេសន៍ ដោយផ្ដើមចេញពីការ ចុះធ្វើជំរឿនជនបរទេសអន្តោរប្រវេសន៍ឡើងវិញ, ទី២. យកចិត្តទុកដាក់ជុំវិញដោះស្រាយបញ្ហាជនបរទេស ដែលមានវត្តមានក្នុងប្រទេស ឲ្យស្ថិតនៅក្រោមដំបូលនៃច្បាប់ និងទី៣. គ្រប់គ្រងហ្មត់ចត់ការស្នាក់នៅបណ្ដោះអាសន្ន របស់ជនបរទេសមិនមែនអន្តោប្រវេសន៍ ។ ឯកឧត្តមបានបន្តថា ការទប់ស្កាត់ការចេញចូលខុសច្បាប់ និងការអនុវត្តនីតិវិធីចំពោះបទល្មើសអន្តោប្រវេសន៍ ក្នុងរយៈពេល៥ឆ្នាំ គឺអាជ្ញាធរកម្ពុជា បានផ្អាកដំណើរមិនឲ្យចេញចូល និងបញ្ជូនទៅប្រទេសដើមវិញនូវជនបរទេសចំនួនជាង ៣ពាន់នាក់ និងបានបណ្ដេញចេញ ក្រោយពីស្រាវជ្រាវបង្ក្រាបបទល្មើសអន្តោប្រវេសន៍ (ក្នុងប្រទេស) មានចំនួនជាង ១១.០០០នាក់ និងមានជាច្រើនសញ្ជាតិ ។ ឯកឧត្តម ខៀវ សុភ័ក្ត្រ បានបន្ថែមថា ក្នុងរយៈពេលដូចគ្នានេះ កម្ពុជាបានផ្ដល់នូវទិដ្ឋាការចូលកម្ពុជាដល់ជនបរទេស មានចំនួនជាង ៦លាន ៤ម៉ឺននាក់, ទិដ្ឋាការចេញចំនួនជាង ២ម៉ឺននាក់ និងបន្តរយៈពេលស្នាក់នៅចំនួនជាង ២លាននាក់ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្តទៀតថា សម្រាប់អ្នកចេញចូលកម្ពុជា ជាលក្ខណៈអន្តរជាតិ ក្នុងនោះជនបរទេសចូលចំនួនជាង១៤លាន ៦សែននាក់ និងចេញចំនួនជាង១៤លាន ៧សែននាក់ ។ សម្រាប់ពលរដ្ឋខ្មែរវិញ បានចូលក្នុងប្រទេសមានចំនួនជាង៤លាន ៥សែននាក់ និងចេញជាង ៤លាន ៩សែននាក់ ៕(បាន សុខរិទ្ធិ)

រដ្ឋ​ចំនួន​ ៣​ របស់​អូស្ត្រាលី​ចេញ​បញ្ជា​ឲ្យ​ពលរដ្ឋ​ជម្លៀស​ចេញពី​លំនៅឋាន ​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​

2022/10/14 05:57:55 pm        562
​អូស្ត្រាលី​៖ សហគមន៍​ជាច្រើន​នៅ​ក្នុង​រដ្ឋ​ចំនួន​ ៣ ​របស់​អូស្ត្រាលី​ត្រូវ​បាន​បញ្ជា​ឲ្យ​ជម្លៀស ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​។ ​ផ្នែក​មួយ​ចំនួន​របស់​ប្រទេស​នេះ​បាន​ទទួល​ទឹកភ្លៀង​ច្រើន​ជាង​កម្រិត​មធ្យម ​៣​ដង​នៅ​ខែ​តុលា​នេះ​ក្នុង​រយៈពេល​ត្រឹមតែ​ ២៤​ម៉ោង​ប៉ុណ្ណោះ​។ ​លំនៅឋាន​យ៉ាងហោចណាស់​ ៥០០​ខ្នង​ត្រូវ​បាន​ទឹក​ជន់​លិច មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន ខណៈ​គ្រោះ​មហន្តរាយ​នេះ​នៅតែ​បន្ត​។​ ​ការ​ជន់​លិច​ដ៏​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី ដែល​បាន​បង្កឡើង​ដោយ​បាតុភូត​អាកាសធាតុ​ឡានីញ៉ា (La Niña) បាន​សម្លាប់​មនុស្ស​ជាង ​២០​នាក់​នៅ​ឆ្នាំនេះ​។ Victoria ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត​ទី​២ ​របស់​ប្រទេស​អូស្ត្រាលីត្រូវ​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​នៅ​សប្ដាហ៍​នេះ​។​សហគមន៍​មួយ​ចំនួន​ត្រូវ​បាន​បញ្ជា​ឲ្យ​ជម្លៀស រួម​ទាំង​មួយ​ចំនួន​ក្នុង​ទីក្រុង​Melbourne​។ ​ទឹកជំនន់​បាន​ជន់​លិច​ពាសពេញ​ផ្លូវ បាន​បង្ខំ​ឲ្យ​បិទ​សាលារៀន និង​កាត់ផ្ដាច់​ចរន្តអគ្គិសនី​នៅ​តាម​លំនៅឋាន​ និង​ហាង​អាជីវកម្ម​ប្រមាណ ៣​,០០០ខ្នង និង​ហាង​៕អត្ថបទ៖ សុខមាន

វិមាន​ក្រឹម​ឡាំង​អះអាងថា​ គោលបំណង​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​អាច​សម្រេច​បាន​តាម​រយៈ​ការចរចា

2022/10/14 05:40:47 pm        584
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គោលបំណង​នៃ​ប្រតិបត្តិការ​សឹក​ពិសេស​របស់​ទីក្រុង Moscow នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​មិន​ផ្លាស់ប្ដូរ​ទេ ប៉ុន្តែ​អាច​សម្រេច​បាន​តាម​រយៈ​ការចរចា​។ ​ការ​អត្ថាធិប្បាយ​ទៅកាន់​កាសែត​រុស្ស៊ី Izvestia គឺជា​លើក​ចុង​ក្រោយ​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​បន្ត​បន្ទាប់​នៅ​សប្ដាហ៍​នេះ ដោយ​សង្កត់ធ្ងន់​ពី​ការ​បើក​ឲ្យ​មានការ​ចរចា​របស់​ទីក្រុង Moscow គឺជា​ការ​ផ្លាស់ប្ដូរ​សំឡេង​ ក្រោយពេល​បរាជ័យ​ដ៏​អាម៉ាស់​ជា​បន្តបន្ទាប់​សម្រាប់​កង​កម្លាំង​រុស្ស៊ី​ក្នុង​សមរភូមិ ខណៈ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ឈាន​ចូល​ជិត​បញ្ចប់​ខែ​ទី​៨។ ​លោក ​Peskov ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​និយាយ​ថា ​គោលដៅ​មិន​ផ្លាស់ប្ដូរ​ឡើយ ប្រតិបត្តិការ​សឹក​ពិសេស​នៅតែ​បន្ត វា​នឹង​បន្ត​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​យើង ប៉ុន្តែ​យើង​បាន​បញ្ជាក់​ដដែលៗ​ថា​ យើង​នៅតែ​បើកទ្វារ​ចរចា​ដើម្បី​សម្រេច​បំណង​របស់​យើង​។​​លោក Peskov បាន​បន្ថែម​ថា យ៉ាងណាក៏ដោយ​លោក​ពុំបាន​មើល​ឃើញ​ក្ដី​សង្ឃឹម​ណាមួយ​ សម្រាប់​ការ​ចរចា​ជាមួយ​លោក​ខាង​លិច​ទេ​ក្នុង​ពេល​ខាងមុខ​ដ៏​ខ្លី​នេះ ​ដោយសារ​ឥរិយាបទ​អរិភាព​របស់​ខ្លួន​ចំពោះ​ប្រទេស​រុស្ស៊ី៕អត្ថបទ៖ សុខមាន

បច្ចុប្បន្នភាព ករណីរកឃើញជនរងគ្រោះ លិចទូកដចម្លងនៅស្រុកលើកដែក ខេត្តកណ្តាល

2022/10/14 05:29:28 pm        350
ភ្នំពេញ៖ របាយការណ៍ស្នងការនគរបាលខេត្តកណ្តាលប្រកាសថា គិតមកត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងហេតុការណ៍ (លិចទូកដទទឹង) សរុប​ចំនួន​១៥នាក់​ ស្រី​៤នាក់​បានរកឃើញសពជនរងគ្រោះចំនួន ០២នាក់​ បន្ថែមទៀត មានដូចខាងក្រោម÷១-ឈ្មោះ ឧត្ដម​ មុន្នី​ ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស ២-ឈ្មោះ សុន​ សុផាត​ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស របាយការណ៍បន្តថា ​ការរកឃើញសរុបចំនួន ១២នាក់ ស្លាប់០៨នាក់ (ស្រី០១នាក់)។​ នៅសល់ចំនួន០៣នាក់​ ស្រី​០២នាក់ មានឈ្មោះដូចខាងក្រោម:១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស២-ឈ្មោះ សុវត្ថិ លក្ខិណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស៣-ឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់ ក្នុងហេតុការណ៍លិចទូកចម្លងនៅស្រុកលើកដែក

2022/10/14 05:13:27 pm        636
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសព និងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។សម្តេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង៕

ឯកឧត្តម ហ៊ុន ម៉ានី នាំយកអាវរងារអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធមូលដ្ឋានសមុទ្ររាម

2022/10/14 03:32:00 pm        612
ព្រះសីហនុ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អាវរងារអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធមូលដ្ឋានសមុទ្ររាម នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមប្រជុំសភា និងបោះឆ្នោតជ្រើសតាំងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

2022/10/14 03:23:03 pm        600
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមប្រជុំសភា និងបោះឆ្នោតជ្រើសតាំងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ ។សេចក្តីជូនព័ត៌មានរបស់រដ្ឋសភា បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦របស់ខ្លួន។ ការប្រជុំនេះពិនិត្យលើរបៀបវារៈតែមួយប៉ុណ្ណោះ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែម សមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

សន្និសីទសារព័ត៌មានលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨

2022/10/13 10:05:42 pm        612
ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើសន្និសីទពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ។គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោមសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍ សង្គម វប្បធម៌អាស៊ាន ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM