សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨

2022/10/13 04:42:30 pm        732
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោមសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម វប្បធម៌អាស៊ាន ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ខាងក្រោមនេះជាសន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ៖

សម្តេចតេជោ៖កម្ពុជា កំណត់ និង ជំរុញការលើកតម្កើង ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

2022/10/12 11:02:56 pm        77
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើក កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមប្រធានបទ “ការកសាងអនាគត​ប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន” នៅវិមានសន្តិភាពរសៀលថ្ងៃទី១២តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​និងជាប្រធានអាស៊ានឆ្នាំ២០២២បានថ្លែងថា៖រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ និង ជំរុញការលើកតម្កើង ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។សម្តេចបានលើកឡើងថា៖អាស៊ាន គឺជាតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និង ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី ។ សេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំង លើសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដែលដឹកនាំដោយស្ត្រី ។ ជាក់ស្ដែង, កម្ពុជាមានសហគ្រាស ធុនមីក្រូ, តូច និង មធ្យម រហូតដល់ទៅ ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែក ដល់សេដ្ឋកិច្ចជាតិ ប្រមាណ ៥៨% និង បានផ្តល់ការងារប្រមាណ ៧៣% នៃការងារសរុប ។ ក្នុងនោះ ស្ត្រី គឺជាអ្នកបង្កើត និង គ្រប់គ្រងប្រមាណ ៦១% នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ, តូច និង មធ្យម ។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់ និង ជំរុញការលើកតម្កើង ស្រ្តីជាឆ្អឹងខ្នង នៃការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និង ការលើក កម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និង គ្រប់កម្រិត ។ ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និង ទៅអនាគត, ស្ត្រី នឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពរឹងមាំ ។ ការណ៍នេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិន និងការចូលរួមសហការដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ។​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អនុសាសន៍ក្នុងការដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជាបំផុសសក្កានុពលសហគ្រិនស្ត្រីនិងបង្កភាពងាយស្រួលក្នុងការចសប់យកកាលានុវត្តភាព និងសក្កានុពលថ្មីៗនានា ដោយអោយគួរពិនិត្យ និងផ្តល់ការយកចិត្តទុកដាក់លើកិច្ចការមួយចំនួនដូចជា១. រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែើឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុន មីក្រូ តូច និងមធ្យម និងសហគ្រិនស្ត្រី រួមទាំងការកែលំអ នូវក្របខណ្ឌគតិយុត្ត និងផ្នត់គំនិតសង្គម ដែលរារាំងដល់សក្កានុពលរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។២. ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍអនធសនមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់​ជំនាញ(Upskilling) ​និងបណ្តុះបណ្តាលជំនាញថ្មី(Re-skilling) ដល់ស្ត្រី និងក្មេងស្រី រួមទាំងកម្មវិធីអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM)។៣. លើកកម្ពស់បរិយាបន្នហិរញ្ញាវត្ថុ និងឌីជីថល សម្រាប់ស្ត្រីនិងក្មេងស្រី តាមរយៈការផ្តល់​ចំណេះដឹង​ផ្នែកហិរញ្ញាវត្ថុ និងឌីជីថល( Financial and Digital Literacy) និងការសម្រួលលទ្ធភាពទទួលឥណទាន ទីផ្សារ និងព័ត៌មាន ក្នុងការចាប់ផ្តើមនិងអភិវឌ្ឍអាជីវកម្ម។ ៤. ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម វិធានការគោលនយោបាយនានា ផ្នែកគាំពារសុខភាពគ្រួសារ និងការឆ្លើយតបលើការងារថែទាំគ្រួសារ និងការងារផ្ទះរបស់ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈ លើវិស័យសេវាថែទាំ និងសុខុមាភាពសង្គម។ អនុសាសន៍នេះក៏ស្របភាពជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សហគ្រិនភាព​របស់ស្ត្រីនៅ​ក្នុងំបន់អាស៊ាន បាននឹងកំពុងប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ។ ម្យ៉ាងវិញទៀត ស្ត្រីភាគច្រើន​ចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ , កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគ​ច្រើនលើសលប់​មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាច់បង្កឲ្យមាន​ការលំបាក​ដល់រាជរដ្ឋាភិបាល ក្នុងការកំណត់ និងផ្តល់ការគាំទ្រតាមការចាំបាច់។សម្តេចបន្តថា៖កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី ២ ដែលមានការអញ្ជើញចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​កំពូល នៃបណ្តាប្រទេសអាស៊ាន និង ប្រទេសជាដៃគូ គឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំង​ឱ្យឃើញពីការប្តេជ្ញាចិត្ត ដ៏មុតមាំ ក្នុងការរួមសាមគ្គី និង សហការគ្នាលើកកម្ពស់​សហគ្រិន​ភាពរបស់ស្ត្រី ។ ជាក់ស្តែង, នៅក្នុង កិច្ចប្រជុំនាថ្ងៃនេះ, យើងនឹងពិភាក្សា និងផ្តល់យោបល់​លើការ​រៀបចំ សេចក្ដីថ្លែងការណ៍ ស្តីពីការ ក សាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុង អាស៊ាន។ សម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំ​នៃបណ្តាប្រទេស​អាស៊ាន និង ប្រទេសជាដៃគូ ទាំងអស់ នឹងផ្តល់ ការគាំទ្រដល់សេចក្ដីថ្លែងការណ៍នេះ ៕​

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាកំណត់ និងជំរុញការលើកតម្កើងស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

2022/10/12 10:28:49 pm        110
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធានអាស៊ាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជាកំណត់ និង ជំរុញការលើកតម្កើងស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ថ្លែងក្នុងឱកាសបើក កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២(2nd ASEAN WOMEN LEADERS’ SUMMIT 2022) ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូនៅវិមានសន្តិភាពនារៀលថ្ងៃទី១២ខែតុលា ឆ្នាំ២០២២​នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការលើកកម្ពស់តួនាទីស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យនិងគ្រប់កម្រិត គឺជាកិច្ចការចាំបាច់ ខណៈដែលនៅកម្ពុជា ស្ត្រីជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ ៦១ភាគរយ នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ , តូច និងមធ្យម។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងក្រខណ្ឌអាស៊ានពេលបច្ចុប្បន្ន និងអនាគត ស្ត្រីនឹងដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ៕

សុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព

2022/10/12 09:55:27 pm        582
ភ្នំពេញ៖ សុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ក្នុង ឱកាសបើក កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២(2nd ASEAN WOMEN LEADERS’ SUMMIT 2022) ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព។

យោធា​មី​យ៉ាន់​ម៉ា​កាត់ទោស​លោកស្រី Suu Kyi ឲ្យ​ជាប់ពន្ធនាគារ​ ៣​ឆ្នាំ​ទៀត​ពីបទ​ទទួល​សំណូក​

2022/10/12 09:38:49 pm        493
​មី​យ៉ាន់​ម៉ា៖ ប្រភព​មួយ​ដែល​ដឹង​ច្បាស់​អំពី​បញ្ហា​បាន​និយាយថា តុលាការ​សហភាព​មី​យ៉ាន់​ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា​នៅ​ថ្ងៃ​ពុធ​នេះ បាន​កាត់ទោស​មេដឹកនាំ​ដែល​ត្រូវបាន​ទម្លាក់​ពី​តំណែងលោកស្រី Aung San Suu Kyi ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ឆ្នាំ​បន្ថែមទៀត​ដោយ​ចោទប្រកាន់​ពីបទ​ពុករលួយ​។​ ​លោកស្រី Suu Kyi អាយុ ៧៧ឆ្នាំជា​មេដឹកនាំ​ប្រឆាំង​របប​យោធា​ ប្រឈមមុខ​នឹង​ការចោទប្រកាន់​យ៉ាងហោចណាស់ ១៨ករណី មាន​ចាប់ពី​អំពើពុករលួយ​រហូតដល់​ការរំលោភ​លើ​ការបោះឆ្នោត ​ដែលមាន​រយៈពេល​ជាប់ទោស​អតិបរមា​រួមបញ្ចូល​គ្នា​ជិត ១៩០ឆ្នាំ​។ ​លោកស្រី Aung San Suu Kyi បានចាត់ទុក​ការចោទប្រកាន់​មកលើ​លោកស្រី​ថា មិន​សម​ហេតុផល និង​បាន​បដិសេធ​រាល់​ការប្រព្រឹត្ត​ខុស​។ លោកស្រី​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​រដ្ឋធានី Naypyitaw។​ ​ប្រភពព័ត៌មាន​បាន​និយាយថា ការចោទប្រកាន់​ចុងក្រោយ​លើ​លោកស្រី Aung San Suu Kyi គឺ​ទាក់ទង​ទៅនឹង​ការទទួល​យក​សំណូក​ពី​ពាណិជ្ជករ​ម្នាក់​។លោកស្រី Suu Kyi ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ឆ្នាំលើ​បទចោទប្រកាន់​ចំនួន ២ ដើម្បី​អនុវត្ត​ទោស​ក្នុងពេល​ដំណាលគ្នា​។ ​ក្រុមប្រឆាំង​យោធា​និយាយថា ការចោទប្រកាន់​លើ​លោកស្រី Suu Kyi មាន​គោល​បំណង​រារាំង​លោកស្រី​មិន​ឲ្យ​ចូលរួម​ក្នុង​ឆាកនយោបាយ​ជាថ្មី​ម្តងទៀត ឬ​ព្យាយាម​ប្រឆាំង​ការកាន់កាប់​អំណាច​របស់​យោធា​ចាប់តាំងពី​រដ្ឋប្រហារ​កា​លពី​ឆ្នាំមុន​។ ​របប​សឹក​មី​យ៉ាន់​ម៉ាទទូចថា តុលាការ​មី​យ៉ាន់​ម៉ា​គឺ​ឯករាជ្យ ហើយ​អ្នក​ទាំង​ឡាយ​ណា​​ដែល​ត្រូវបាន​ចាប់ខ្លួន​កំពុង​ទទួលបាន​ដំណើរការ​ត្រឹមត្រូវ៕​អត្ថបទ៖ ប៊ុនថន

សាកសព​ត្រូវបាន​គេ​យក​ចេញពី​កន្លែង​បញ្ចុះសព​ដ៏​ធំ​នៅ​ទីក្រុង Lyman ប្រទេស​អ៊ុយ​ក្រែ​ន

2022/10/12 09:26:11 pm        458
​អ៊ុយក្រែន៖ បុគ្គលិក​បាន​គាស់​យកចេញ​សាកសព​ជាច្រើន​រុំ​ដោយ​ប្លា​ស្ទិ​ក​ខ្មៅ ​ពី​កន្លែង​បញ្ចុះសព​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង Lyman កាលពី​ថ្ងៃ​អង្គារ ខណៈ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​ប្រមូល​ភស្តុតាង​ពី​រយៈពេល​ជាង​ ៤​ខែ​ដែល​ទីក្រុង​នៅ​ភាគ​ខាងកើត​បាន​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​រុស្ស៊ី​។​ ​សាកសព​រុំ​ដោយ​ប្លា​ស្ទិក​ចំនួន ១០នាក់​បាន​ដាក់​នៅ​ក្បែ​រលេ​ណ​ដ្ឋា​ន​មួយ ​ហើយ​អាជ្ញាធរ​និយាយ​ថា ​សាក​សព​ចំនួន ៣២​នាក់​ត្រូវ​បាន​គេ​ធ្វើ​កោសល្យវិច័យ​រហូត​មក​ដល់​ពេល​នេះ​។ រដ្ឋបាល​យោធា​ក្នុង​តំបន់ Donetsk លោក Pavlo Kyrylenko បាន​និយាយ​នៅ​ក្នុង​ទីក្រុង Lyman កាលពី​ថ្ងៃ​អង្គា​រថា សាក​សព​ទាំងនោះ​គឺជា​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​កប់​រួមគ្នា​នៅ​ក្នុង​ផ្នូរ​ដ៏​ធំ​មួយ​។ អាជ្ញាធរ​បាន​និយាយ​ថា កុមារ​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុងចំណោម​អ្នក​ស្លាប់ ហើយ​ជនរងគ្រោះ​ភាគច្រើន​ទំនង​ជា​បាន​ស្លាប់​ដោយសារ​ការ​បាញ់​ផ្លោង ​ដែល​បាន​វាយប្រហារ​មក​លើ​ទីក្រុង​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​មកនេះ​។ ពួកគេ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​និយាយ​ថា​ តើ​សាកសព​ណាមួយ​ដែល​ត្រូវបាន​កប់​នោះ​បង្ហាញ​សញ្ញា​ថា​ ត្រូវ​បាន​ប្រហារជីវិត ឬ​ទទួលរង​ការ​ធ្វើ​ទារុណកម្ម ដោយ​គ្រាន់តែ​បញ្ជាក់​ថា​ ការស៊ើបអង្កេត​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​។​​ទីក្រុង ​Lyman​ ត្រូវ​បាន​ដណ្តើម​យក​មកវិញ​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​កញ្ញា ជា​ផ្នែក​មួយ​នៃ​ការ​វាយ​លុក​ដ៏​ឆាប់រហ័ស​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ដណ្តើម​យក​មកវិញ​នូវ​ទឹកដី​ដ៏​ធំ​នៃ​ទីក្រុង​ Kharkiv, Donetsk និង Kherson ពី​ការគ្រប់គ្រង​របស់​រុស្ស៊ី​។ ពេលនេះ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​ការ ​ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ និង​ស៊ើបអង្កេត​ពី​របៀប​ដែល​ជន​ស៊ីវិល​រស់នៅ និង​ស្លាប់​ក្នុងអំឡុងពេល​កាន់កាប់​របស់​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បន្ត​វាយប្រហារ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន

2022/10/12 07:33:00 pm        679
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​រាយការណ៍​អំឡុង​សន្និសីទ​សារព័ត៌មាន​ថា ការវាយប្រហារ​ថ្មី​ដោយ​មី​ស៊ី​ល​ដាក់​គោលដៅ​លើ​ទីបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន និង​ទីតាំង​គ្រប់គ្រង​ច្រើន​កន្លែង ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​ត្រូវ​បាន​ធ្វើឡើង​។ យោធា​បាន​អះអាង​ថា ការវាយប្រហារ​បាន​បាញ់​ចំ​លើ​គោលដៅ​ដែល​បាន​ប៉ុនប៉ង​។ យោង​តាម​មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​ថា ការវាយប្រហារ​នេះ​បាន​បំផ្លាញ​បន្ថែម​ទៀត​ ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​នៅ​ក្នុង​ទីក្រុង​ជាច្រើន​។​ ពលរដ្ឋ​នៅ​ក្នុង​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន​បាន​ភ័យ​រន្ធ ប៉ុន្តែ​នៅតែ​ជម្នះ បន្ទាប់​ពី​ទីក្រុង​នេះ​បាន​រង​ការវាយប្រហារ​របស់​រុស្ស៊ី​ម្តង​ហើយ​ម្តង​ទៀត​។ មនុស្ស ១៩នាក់​បាន​ស្លាប់ ​និង ១០៥​នាក់​បាន​រង​របួស​នៅ​ក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ ​ដែល​បាន​វាយ​ប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ និង​ទីតាំង​លំនៅឋាន​នៅ​ក្នុង​ទីក្រុង​ និង​តំបន់​ចំនួន ១២​ផ្សេង​ទៀត​។អភិបាលក្រុង​លោក Vitali Klitschko បាន​និយាយ​ថា យ៉ាងហោចណាស់​ ៥​នាក់​ក្នុងចំណោម​ជន​រង​គ្រោះ​នៅ​ក្នុង​ទីក្រុង Kyiv។ ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង Kyiv និយាយ​ថា នេះ​មិន​អាច​ប្រៀប​ធៀប​ជាមួយ​អ្វី​បាន​នោះ​ទេ​។ វា​ជា​ភាព​អស់សង្ឃឹម​ដែល​ពុំ​មាន​ទី​បញ្ចប់​។ រុស្ស៊ី​បន្ត​វាយប្រហារ​មក​លើ​យើង ពួកគេ​បន្ត​ធ្វើ​ឱ្យ​យើង​ភ័យខ្លាច។​ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ទីក្រុង Zaporizhzhia កាលពី​ថ្ងៃ​អង្គារ ​បន្ទាប់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ជុំ​ថ្មី​របស់​រុស្ស៊ី លើ​ទីក្រុង​ភាគ​ខាង​ត្បូង​របស់​អ៊ុយ​ក្រែ​ន​សម្រាប់​រយៈពេល ​៣​ថ្ងៃ​ជាប់​គ្នា៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២ នៅរសៀលនេះ

2022/10/12 07:16:19 pm        258
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានស្ដីពីស្ត្រីលើកទី២ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំនេះ ធ្វើឡើងដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនេះ នឹងមានអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើក និងបិទកិច្ចប្រជុំ។ ក្រៅពីនោះ ក៏មានបទអន្តរាគមន៍ពីវាគ្មិនពិសេសៗផងដែរ៕

ការប្រកួតជជែកដេញដោលយុវជនអាស៊ាន លើកទី១ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ

2022/10/12 06:58:44 pm        575
ភ្នំពេញ៖ ការជជែកដេញដោលយុវជនអាស៊ាន បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២នេះ។ វគ្គផ្ដាច់ព្រ័ត្រនេះ ជាការប្រកួតរវាងក្រុមមកពីប្រទេសម៉ាឡេស៊ី និងក្រុមកម្ពុជា លើប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។ ព្រឹត្តិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័តនេះ គឺរៀបចំនៅសាលមជ្ឈមណ្ឌលម៉ានីនៃអាគារ Kampus រាជធានីភ្នំពេញ។ការជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២ ដែលរៀបចំឡើងតាំងពីសប្ដាហ៍ទី ១ ខែ ឧសភា បានឈានមកដល់វគ្គផ្ដាច់ព្រ័តនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២។ វគ្គផ្ដាច់ព្រ័តនេះ គឺជាការជួបគ្នារវាង យុវជនមកពីប្រទេសម៉ាឡេស៊ី ជាក្រុមស្រប និងយុវជនកម្ពុជា ជាក្រុមបដិសេធ។វគ្គផ្ដាច់ព្រ័តនេះ ធ្វើឡើងក្រោមប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។ ប្រធានបទនេះមានន័យជាភាសាខ្មែរ «ដោយជឿជាក់ថា ការបង្កើនការវិនិយោគផ្ទាល់ពីបរទេស នឹងចូលរួមដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ»។វគ្គផ្ដាច់ព្រ័ត ត្រូវបានរៀបចំដោយផ្ទាល់នៅ The Many Centre នៃអាគារKampus រាជធានីភ្នំពេញ ខណៈវគ្គជម្រុះកន្លងមក រៀបចំឡើងតាមប្រព័ន្ធអនឡាញ តែប៉ុណ្ណោះ។ព្រឹត្តិការណ៍ដ៏សំខាន់នេះ រៀបចំឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ វគ្គផ្ដាច់ព្រ័តនេះ ជាព្រឹត្តិការណ៍ដែលមានមានភាពស្វិតស្វាញជាខ្លាំង ព្រោះក្រុមទាំងពីរសុទ្ធតែជាជើងខ្លាំង ឆ្លងកាត់ការជម្រុះជាច្រើនទើបឈានដល់វគ្គផ្ដាច់ព្រ័តនេះ។ ក្នុងការប្រកួតនេះ គឺកំណត់ពេលវេលាជាក់លាក់ ដោយកំណត់រយ:ពេល ១ម៉ោងនិង ២០នាទី សម្រាប់គ្រប់សកម្មភាព ទាំងការលើកឡើងគំនិត អំណះអំណាង ការចោទសំណួរ ការឆ្លើយតប។ សម្រាប់ក្រុមទាំងពីរ ក្នុងការប្រកួតនេះ គឺពោពេញដោយថាមពល ពោពេញដោយសមត្ថភាព ដោយក្រុមទាំងពីរបានធ្វើការសិក្សាស្រាវជ្រាវ និងមានអំណះអំណាងរៀងខ្លួន ដើម្បីគាំទ្រនូវអ្វីដែលក្រុមពួកគេបានលើកឡើង។ ចំពោះគណ:មេប្រយោគវិញ គឺសុទ្ធតែជំនាញ មានទាំងជនបរទេស និងកម្ពុជា ដែលពួកគាត់ជាអ្នកជំនាញលើវិស័យ សុខភាព និងសេដ្ឋកិច្ច មកពីស្ថាប័នផ្សេងៗគ្នា។ ចំពោះលទ្ធផលនៃការប្រកួតនេះ ពុំទាន់ត្រូវបានប្រកាសភ្លាមៗនោះទេ។ លទ្ធផលនឹងត្រូវប្រកាស ថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២២ ស្អែកនេះ។ក្រោយបញ្ចប់ការ ប្រកួតឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ ក៏បានអបអរសាទរចំពោះក្រុមទាំងពីរផងដែរ។ ឯកឧត្តមលើកឡើងថា ក្រុមទាំងពីរពិតជាមានសមត្ថភាពទាំងការស្រាវជ្រាវស្វែងរកទិន្នន័យ និងសមត្ថភាពនិយាយជាសាធារណ:។ ឯកឧត្តមបន្តថា នេះជាការផ្ដល់វេទិកាអោយយុវជន ចូលរួមក្នុងការដោះស្រាយបញ្ហា ព្រោះយុវជនជាអ្នកដឹកនាំបន្តវេន ហេតុដូចនេះសម្លេងរបស់យុវជនគឺមានសារ:សំខាន់ជាខ្លាំង។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ការជជែកដេញដោលនេះ គឺលើសពីការប្រកួតប្រជែង តែវាជាការភ្ជាប់ទំនាក់ទំនង។ កម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២នេះរៀបចំឡើងក្នុងគោលបំណងសំខាន់មួយចំនួន ក្នុងនោះរួមមាន លើកកម្ពស់ការយល់ដឹងរបស់យុវជនទាក់ទងនឹង គុណតម្លៃអាស៊ាន បញ្ហាប្រឈម និង ឱកាស ហើយផ្តល់វេទិកាជូនដល់យុវជនក្នុងការបញ្ចេញមតិពីក្តីកង្វល់ និង ដំណោះស្រាយ។ លើសពីនេះ គឺដើម្បីបណ្តុះអ្នកដឹកនាំវ័យក្មេងក្នុងអាស៊ាន តាមរយៈ ការរៀនសូត្រ និង អភិវឌ្ឍជំនាញនិយាយជាសាធារណៈ ការត្រិះរិះពិចារណា ផ្លាស់ប្តូរទស្សនៈ និងចំណេះដឹងទៅវិញទៅមក និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងយុវជន និងយុវជន ហើយកសាងទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋ និងធ្វើការផ្លាស់ប្តូរដំណើរការនៃការរៀបចំគោលនយោបាយដោយបញ្ចូលនូវក្តីកង្វល់ ផ្តល់ធាតុចូល របស់យុវជន និងដំណោះស្រាយ ពង្រឹងស្មារតីអាស៊ាន ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវទស្សនៈវិស័យរបស់អាស៊ាន៕ (ដោយ៖ គឹមហុក)

លោក Putin ជួប​ប្រធាន ​IAEA ពិភាក្សា​អំពី​សុវត្ថិភាព​នុយក្លេអ៊ែរ និង​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/10/12 06:28:27 pm        388
រុស្ស៊ី៖ ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​(IAEA) លោក Rafael Grossi ក្នុង​ទីក្រុង St. Petersburg កាលពី​ថ្ងៃ​អង្គារ​។ លោក ​Putin បាន​ស្វាគមន៍​ប្រធាន​ទីភ្នាក់​ងារ IAEA និង​បាន​និយាយថា យើង​បើកចំហ​ចំពោះ​ការសន្ទនា ហើយ​រីករាយ​ដែល​បាន​ជួប​លោក Grossi។ លោក Grossi និយាយថា លោក​ទន្ទឹងរង់ចាំ​ពិភាក្សា​អំពី​បញ្ហា​សុវត្ថិភាព​នុយក្លេអ៊ែរ រួមទាំង​រោងចក្រ​ថាមពល​នុយក្លេ​អ៊ែរ Zaporizhzhia​។​ ​ជំនួប​រវាង​អគ្គនាយក​ទីភ្នាក់ងារ ​IAEA ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីភ្នាក់ងារ IAEA ក្នុងការ​ទប់ស្កាត់​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ ក្នុងអំឡុងពេល​ជម្លោះ​យោធា​នាពេល​បច្ចុប្បន្ន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន​បញ្ជា​ក់លើ​តម្រូវការ​បន្ទាន់​ដើម្បី​បង្កើត​តំបន់​ការពារ​សុវត្ថិភាព និង​សន្តិសុខ​នៅ​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhya។ កាលពី​សប្តាហ៍​មុនលោក Grossi បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelensky ក្នុង​ទីក្រុង Kyiv ហើយ​ពួកគេ​នឹង​ជួបគ្នា​ម្តងទៀត​នៅ​ទីនោះ​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​លោកប្រធានាធិបតី Putin​។ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អគ្គនាយក​ទីភ្នាក់ងារ​លោក Grossi បាន​ចូលរួម​ក្នុងការ​ពិភាក្សា​ដ៏​តានតឹង​ជាមួយ​ទាំង​អ៊ុយ​ក្រែ​ន និង​សហព័ន្ធរុស្ស៊ី ដើម្បី​ឲ្យ​មាន​កិច្ចព្រមព្រៀង និង​អនុវត្ត​តំបន់​ការពារ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​មើលឃើញ​ពី​ការបាញ់​ផ្លោង​នៅ​ទីនោះ ឬ​នៅក្បែរ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​។ ​លោក Grossi និយាយថា ស្ថានភាព​នៅក្នុង​តំបន់​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhya និង​ទីកន្លែង​ផ្សេងទៀត​មាន​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើង ជួប​បញ្ហា​ប្រឈម​កាន់តែខ្លាំងដោយ​ការវាយប្រហារ​របស់​យោធា​ញឹកញាប់ ដែល​អាច​គំរាមកំហែង​ដល់​សុវត្ថិភាព និង​សន្តិសុខ​នុយក្លេអ៊ែរ៕​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM