សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់

2022/10/03 02:25:53 pm        433
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នៅព្រឹកស្អែកនេះ

2022/10/03 03:37:48 am        135
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ៕

លោក Putin អំពាវនាវ​ឲ្យ​ទីក្រុង​គី​វ​ត្រឡប់​មករក​ការចរចា

2022/10/01 08:10:11 pm        968
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា ​ស្តីពី​ការ​ដាក់​បញ្ចូល​សាធារណរដ្ឋ​ប្រជាមានិត Lugansk និង Donetsk ព្រមទាំង​តំបន់ Kherson និង Zaporizhzhia ដែល​បាន​ប្រកាស​ឯករាជ្យ​ពី​អ៊ុយ​ក្រែ​ន​បញ្ចូល​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី​ថា ទីក្រុង​មូ​ស្គូ​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការចរចា​ជាមួយ​ទីក្រុង​គី​វ​។ ​លោក​បាន​និយាយ​ថា យើង​អំពាវនាវ​ឱ្យ​របប​ទីក្រុង​គី​វ​បញ្ឈប់​អរិភាព​ទាំងអស់ បញ្ឈប់​សង្គ្រាម​ដែល​វា​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ២០១៤ ហើយ​ត្រលប់​មក​រក​តុ​ចរចា​វិញ​។ លោក​និយាយ​ថា ទោះជា​យ៉ាង​ណា​ទីក្រុង​មូ​ស្គូ​នឹង​មិន «​ក្បត់​» ទឹកដី​ដែល​ចង់​ក្លាយ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​នោះ​ទេ​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​សារជាថ្មី​កាលពី​ថ្ងៃ​សុក្រ​ថា ការសន្យា​របស់​លោក​នឹង​ដណ្តើម​យក​ទឹកដី​អ៊ុយ​ក្រែ​ន​ទាំងអស់​មកវិញ​ ដែល​រុស្ស៊ី​បាន​ចូល​កាន់កាប់​។លោក​និយាយ​ថា «​ទឹកដី​ទាំងមូល​របស់​ប្រទេស​យើង​នឹង​ត្រូវ​បាន​រំដោះ​ពីស​ត្រូវ​មកវិញ​» ឆ្លើយតប​ទៅនឹង​ការ​អំពាវ​នាវ​ឱ្យមាន​ការចរចា​ពី​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin លោក Zelenskyy បាន​និយាយ​ថា «​យើង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការសន្ទនា​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ផ្សេង​ទៀត​។ នៅ​ក្នុង​វីដេអូ​មួយ លោក Zelenskyy ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​បាន​ចុះហត្ថលេខា​លើ​ពាក្យ​ស្នើសុំ​សម្រាប់​ការ​ពន្លឿន​ការ​ចូល​ជា​សមាជិក​អង្គការ NATO រួម​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ុយក្រែ​ន​លោក Denys Shmyhal៕អត្ថបទ៖ ប៊ុនថន

អ៊ីរ៉ង់​ចាប់ខ្លួន​ប្រជាជន​អឺរ៉ុប​ដោយ​ចោទប្រកាន់​ពី​ការចូលរួម​បង្ក​ភាព​ចលាចល​

2022/10/01 06:45:22 pm        722
​​អ៊ីរ៉ង់៖ អ៊ីរ៉ង់​បានដាក់​កំហុស​លើស​ត្រូវ​បរទេស​ចំពោះ​ការតវ៉ា​ដែល​បាន​រាលដាល បន្ទាប់ពី​ការ​ស្លាប់​របស់​ស្ត្រី​ម្នាក់​នៅ​ក្នុង​មន្ទីរឃុំឃាំង​របស់​នគ​របាល​សីលធម៌ ដែល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​អ៊ីរ៉ង់​បាន​ចាប់ខ្លួន​ប្រជាជន​អឺរ៉ុប ៩​​នាក់​សម្រាប់​ការចូលរួម​របស់​ពួកគេ​ក្នុង​ការ​បង្ក​ភាព​ចលាចល​។ ការ​ឃុំខ្លួន​ពលរដ្ឋ​អាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី បារាំង ហូ​ឡង់ ស៊ុយអែត និង​ប្រទេស​ផ្សេងទៀត​ទំនងជា​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​រវាង​ប្រទេស​អ៊ីរ៉ង់​ និង​បណ្តា​ប្រទេស​លោកខាងលិច​ជុំវិញ​ការស្លាប់​របស់​នាង Mahsa Amini។​ ​ការ​កើន​ឡើង​ភាព​តានតឹង​កើតមានឡើង​នៅ​ពេល​ដែល​មាន​អ្នក​ស្លាប់ ​និង​របួស​កាន់​តែ​ច្រើន​។ មន្ត្រី​ម្នាក់​បាន​និយាយ​ថា មនុស្ស ​១៩​នាក់​បាន​ស្លាប់​ បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ទៅលើ​ក្រុម​បាតុករ​ប្រដាប់​អាវុធ ​ដែល​វាយប្រហារ​លើ​ប៉ុស្តិ៍​នគរបាល​មួយ​កន្លែង​។​ ​ទីក្រុង​តេ​អេ​រ៉ង់​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ថ្កោលទោស​ជា​អន្តរជាតិ ​ចំពោះ​ករណីនេះដោយ​បាន​បញ្ចេញ​កំហឹង​ទៅលើ​ក្រុម​អ្នក​រិះគន់​របស់​ខ្លួន ដោយ​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ​បាន​ទាញ​ប្រយោជន៍​ពី​ភាព​ចលាចល​ដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​អ៊ីរ៉ង់​មាន​អស្ថិរភាព​។​ក្រសួង​ស៊ើបការណ៍​សម្ងាត់​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ ដែល​ធ្វើឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​ថា មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង ៩​នាក់​ត្រូវ​បាន​ឃុំខ្លួន​ក្នុងអំឡុងពេល​កុប្បកម្ម ឬ​ខណៈ​ពេល​កំពុង​រៀបចំ​ផែនការ​។​ ​នាង Amini អាយុ ២២​ឆ្នាំ​មកពី​ទីក្រុង Saqez ជា​ជនជាតិ​ឃឺ​ដ​អ៊ីរ៉ង់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​តេ​អេ​រ៉ង់ ពី​បទ​ស្លៀកពាក់​មិន​សមរម្យ​មិនបាន​គ្រប​សក់​ដោយ​កន្សែង ធ្វើឡើង​ដោយ​នគរបាល​សីលធម៌​អនុវត្ត​ក្រម​សីលធម៌​សំលៀកបំពាក់​តឹង​រឹង ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​សម្រាប់​ស្ត្រី​។ ការ​ស្លាប់​របស់​នាង​បាន​បង្ក​ឱ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ដ៏​ធំ ​នៅ​តាម​ដង​ផ្លូវ​របស់​ប្រទេស​អ៊ីរ៉ង់ ​ចាប់​តាំង​ពី​អាជ្ញាធរ​បាន​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​ការ​ឡើងថ្លៃ​ប្រេងសាំង​ក្នុង​ឆ្នាំ២០១៩​៕អត្ថបទ៖ ប៊ុនថន

សហរដ្ឋអាមេរិក​បន្ថែ​ម​ជំនួយ​សង្គ្រោះ​បំណុល​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​ បន្ទាប់ពី​ទឹកជំនន់​

2022/10/01 06:18:00 pm        514
​ប៉ាគីស្ថាន៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​បានផ្តល់​កិច្ចព្រមព្រៀងដើម្បី​ផ្អាក​ការទូទាត់​សេវា​លើ​បំណុល​ចំនួន ១៣២​លាន​ដុល្លារ​របស់​ប្រទេស​ប៉ា​គី​ស្ថាន ខណៈ​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​បំផ្លាញ​។ ​សេដ្ឋកិច្ច​របស់​ប៉ា​គី​ស្ថាន​កំពុង​ប្រឈម​នឹង​តុល្យភាព​នៃ​វិបត្តិ​សងបំណុល ការ​ធ្លាក់​ចុះ​នៃ​រូបិយប័ណ្ណ​របស់​ខ្លួន​ដល់​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ និង​អតិផរណា​រហូតដល់ ២៧ភាគរយ​។​ ​ទឹកជំនន់​បាន​បំផ្លាញ​ប្រទេស​នេះ ភាគច្រើន​កាលពី​ចុងខែ​សីហា​បណ្តាល​ឲ្យ​មនុស្ស​ជាង ១,៥០០​នាក់​ស្លាប់ ​និង​មានការ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ ដោយ​ធ្វើ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​ថា ​ប្រទេស​ប៉ា​គី​ស្ថាន​នឹង​មិន​អាច​បំពេញ​កាតព្វកិច្ច​សងបំណុល​របស់​ខ្លួន​បាន​នោះ​ទេ​។​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ប៉ា​គី​ស្ថាន​លោក Donald Blome បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​បន្ថែម​ការផ្តល់​ប្រាក់កម្ចី​ ក្រោម​គំនិត​ផ្តួចផ្តើម​ការ​ផ្អាក​សេវា​បំណុល​របស់​ក្រុម​ប្រទេស G20។​ការ​ចុះហត្ថលេខា​នេះ​គឺ​ពាក់ព័ន្ធ​ទៅនឹង​កិច្ចព្រមព្រៀង​ក្លឹប​ទីក្រុង​ប៉ារីស​កាលពី​ខែ​មេសា ​ឆ្នាំ២០២០ ក្នុង​ការ​គាំទ្រ​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​ចំនួន ៧៣​​ប្រទេស​ក្នុងអំឡុងពេល​ជំងឺ​ COVID-19 ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បំណុល​ចំនួន ១២៨​​លាន​ដុល្លារ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប៉ា​គី​ស្ថាន​លោក Miftah Ismail បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​កំពុង​ស្វែងរក​ជំនួយ​សង្គ្រោះ​បំណុល ​ពី​ម្ចាស់បំណុល​ទ្វេភាគី​បន្ទាប់ពី​មាន​ទឹកជំនន់​៕អត្ថបទ៖ ប៊ុនថន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជា​លើក​ទី​៤ ​ក្នុង​រយៈពេល​តែមួយ​សប្តាហ៍

2022/10/01 06:05:10 pm        524
​កូរ៉េខាងត្បូង៖ នាយសេនាធិការ​ចម្រុះ​របស់​​កូរ៉េខាងត្បូង​បាន​និយាយថា ​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ដែល​មិន​ត្រូវ​បាន​បញ្ជាក់ ​ចូល​ទៅ​កាន់​សមុទ្រ​ភាគ​ខាងកើត​នៅ​ថ្ងៃ​សៅរ៍​នេះ ជា​ការ​កត់​សម្គាល់​ការ​បាញ់​មី​ស៊ី​ល​លើក​ទី៤ របស់​ទីក្រុង​ព្យុងយ៉ាង​ក្នុង​រយៈពេល​ត្រឹម​តែមួយ​សប្តាហ៍ ខណៈ​ប្រទេស​នេះ​បង្កើន​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​។​​ការ​បាញ់​បង្ហោះ​នេះ​ធ្វើឡើង​បន្ទាប់ពី​កងទ័ពជើងទឹក​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង​ជប៉ុន​បាន​ធ្វើ​សម​យុទ្ធ​ប្រឆាំង​នាវាមុជទឹក​ត្រីភាគី​កាលពី​ថ្ងៃ​សុក្រ​ជា​លើកដំបូង​ក្នុង​រយៈពេល​ ៥​ឆ្នាំ​មកនេះ និង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកស្រី Kamala Harris ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​សប្តាហ៍​នេះ​។​ ​ឆ្មាំ​សមុទ្រ​របស់​ជប៉ុន​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មានការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​ ដែល​សង្ស័យ​ចំនួន ២លើក​ដោយ​ទីក្រុង​ព្យុងយ៉ាង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ NHK បាន​ដកស្រង់​ប្រភព​រដ្ឋាភិបាល​ដែល​បាន​និយាយ​ថា មី​ស៊ី​ល​ទី​២ បាន​ធ្លា​ក់នៅ​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន​។​​​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល មុន​ និង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Harris ទៅ​កាន់​កូរ៉េខាងត្បូង ដោយ​បាន​បន្ថែម​ល្បឿន​កំណត់ត្រា​ក្នុង​ការ​សាកល្បង​អាវុធ​នៅ​ឆ្នាំនេះ ខណៈ​ប្រទេស​នេះ​បង្កើន​ការ​គំរាម​កំហែង​អំណាច​នុយក្លេអ៊ែរ​ ដែល​អាច​វាយ​ប្រហា​រ​ដល់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។​ ​អ្នកវិភាគ​មើលឃើញថា ការ​បង្កើន​ល្បឿន​នៃ​ការសាកល្បង​នេះ​ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​អាវុធ​ប្រតិបត្តិការ ព្រមទាំង​ដើម្បី​ទាញ​យក​ប្រយោជ​ន៍​ពី​ពិភពលោកដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​វិបត្តិ​ផ្សេងទៀត​ ដើម្បី​ធ្វើ​ឱ្យ​ធម្មតា​ការ​សាក​ល្បង​មី​ស៊ី​ល​របស់​ខ្លួន​៕អត្ថបទ៖ ប៊ុនថន

កម្ពុជាប្រកាសជំហរជាថ្មីថា ខ្លួនមិនគាំទ្រដាច់ខាតការប្រើប្រាស់អាវុធ និងរំលោភឈ្លានពាន​ប្រទេសដទៃ

2022/10/01 04:55:58 pm        777
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ជំហរ​ជា​ថ្មី​ម្តង​ទៀត​ថា កម្ពុជា មិនគាំទ្រជាដាច់ខាតចំពោះប្រទេសណាក៏ដោយ ដែលប្រើប្រាស់អាវុធ និង​សកម្មភាព​ផ្សេងៗ ក្នុងគោលបំណងរំលោភបំពានលើដែនអធិបតេយ្យប្រទេសដទៃ ខណៈ​បញ្ហា​នេះ​បាន​កំពុងកើតមានឡើងរវាងរុស្ស៊ី និងអ៊ុយគ្រែននោះ។នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និង​សំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ទៅរស់​នៅ​ក្នុង​ភូមិ​ធម្មជាតិ​រុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការបង្កើតរដ្ឋ និងផ្តាច់រដ្ឋ និងការប្រើប្រាស់អាវុធគាប់សង្កត់លើប្រទេសនានា។សូមបញ្ជាក់ថា កាលពីកន្លងទៅ នៅក្នុងអង្គសន្និបាតជាបន្ទាន់របស់អង្គការសហប្រជាជាតិ ទាក់ទិននឹងការវិវត្តិន៍នៃសង្រ្គាមនៅអ៊ុយក្រែន កម្ពុជា​គឺ​ជារដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ចំនួន​១៤១​ ដែល​បានបោះឆ្នោតគាំទ្រអធិបតេយ្យរបស់អ៊ុយក្រែន ហើយទាមទារ​ឲ្យ​រុស្ស៊ី​ដក​កង​ទ័ព​ចេញ​ជា​បន្ទាន់​ផងដែរ។ ចំពោះបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយគ្រែននេះ កម្ពុជាក៏​បាន​សម្រេច​ចិត្ត​បោះឆ្នោត​គាំទ្រការថ្កោលទោសរុស្ស៊ី នៅក្នុងអង្គសន្និបាតជាបន្ទាន់របស់អង្គការសហប្រជាជាតិ។ កាលពីកន្លង​ទៅ​សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ផងដែរថា សកម្មភាពរបស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយគ្រែន គឺផ្ទុយទៅនឹងគោលនយោបាយការបរទេសរបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ​ ស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ

2022/10/01 04:38:20 pm        775
សៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ដែល​បាន​ចាប់​ឆ្នោត​ស្ម័គ្រ​រើ​លំនៅឋាន និង​សំណង់​ផ្សេង​ៗ​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស់​នៅ​ភូមិ​ធម្មជាតិ​រុនតាឯក។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេចតេជោ ហ៊ុន សែន​ នៅតែប្រកាសជំហរកម្ពុជាក្នុងឆាកអន្តរជាតិ ដោយមិនគាំទ្រការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងសកម្មភាពទាំងឡាយ ដើម្បីរំលោភលើដែនអធិបតេយ្យប្រទេសនានា ហើយកម្ពុជាប្រឆាំងដាច់ខាតចំពោះកម្មភាពខាងលើ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីកម្លាំងពលំសម្តេចមាំមួន ទោះស្ថិតក្នុងវ័យចំណាស់បន្តិចក៏ដោយ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍលើគ្របវិស័យ និងសកម្មភាពនានា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនថាប្រទេសតូច ឬប្រទេសធំ ,ប្រទេសអ្នកមាន ឬប្រទេសអ្នកក្រទេ ឱ្យតែខុសលក្ខន្តិកៈរបស់UNISCO គឺគេដកចេញ ដោយគ្មានការយោគយល់ទេ។ សម្តេចបញ្ជាក់ថា «បើគេដកអង្គរយើងចេញ ពីបញ្ជីបេតិកភណ្ឌពិភពលោកដោយសារខុសលក្ខន្តិកៈនោះ ដែលជាការបាត់បង់ដ៏ធំធេងណាស់របស់ជាតិទាំងមូល»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសព្រះរាជពិធីដ៏ធំនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដែលជាថ្ងៃនៃខួប ១០ឆ្នាំ នៃការយាងសោយព្រះទីវង្គត់របស់ព្រះបិតាសម្តេចឪ និងជាខួប ១០០ឆ្នាំ នៃព្រះជន្មរបស់ព្រះអង្គ។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីស្នាព្រះហស្ថរបស់សម្តេចព្រះវររាជបិតាជាតិខ្មែរ សម្តេច ព្រះបរមរតនកោដ្ឋ ដែលជំនះ រហូតដល់មានការយល់ព្រម ដាក់តំបន់ប្រាសាទអង្គរវត្ត ចូលជាសម្បត្តិបេតិកភណ្ឌពិភពរបស់អង្គការយូណេស្កូ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានយល់ពីភាពចាំបាច់ និងករណីកិច្ច បម្រើឱ្យផលប្រយោជន៍រួមរបស់ជាតិ ដែលបានចាកចេញពីតំបន់រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ផ្នែករបស់រដ្ឋ ដែលបានប្រឹងប្រែងដើម្បីភាពល្អប្រសើរ នៃការរស់នៅ និងការអភិវឌ្ឍនៅតំបន់រុនតាឯក រួមមាន៖ ទឹក ​ផ្លូវ​​ ភ្លើង សាលារៀន​ មន្ទីពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធបម្រើអោយការរស់នៅរបស់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តសៀមរាប និងព្រមទាំងផ្នែកពាក់ព័ន្ធ ដែលបានរួមគ្នា ដោះស្រាយបញ្ហាលំនៅដ្ឋានប្រជាពលរដ្ឋនៅតំបន់រមនីយដ្ឋានអង្គរ បានដោយជោគជ័យ និងស្នាមញញឹម។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់មន្ត្រីអាជ្ញាធរជាតិអប្សរា សូមធ្វើការងារអោយបានច្បាស់លាស់ ដោយមានសំណង់ខ្លះបានសាងសង់ឡើង ដោយមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា “មិនមែនអាជ្ញាធរជាតិអប្សរាបច្ចុប្បន្ន​នោះទេ គឺអប្សរាចាស់”។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នករិះគន់ទាំងឡាយ ដែលបាននិយាយដល់ ដោយដាបដល់សម្តេច និងចៅៗសម្តេច ដែលបានអង្គុយលើកៅអីក្នុងអង្គការសហប្រជាតិ ដែលសកម្មភាពនេះធ្វើឡើងជាធម្មតា មិនមានអ្វីត្រូវទាស់ខុសទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើហ៊ុន ម៉ាណែតខ្សោយ ចាំបាច់អីត្រូវនិយាយដល់​ ព្រោះបើហ៊ុន​ ​ម៉ាណែតខ្សោយ វាជាឱកាសរបស់អស់លោកហើយ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បើហ៊ុន ម៉ាណែត គ្មានសមត្ថភាព និងគ្មានភាពជាអ្នកដឹកនាំ ក៏ខ្ញុំមិនគាំទ្រដែរ, ខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់ មកបំផ្លាញគណបក្សប្រជាជន និងរាជរដ្ឋាភិបាលទេ»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងពលទទួលទិសសៀមរាប ទទួលបន្ទុកដឹកប្រជាពលរដ្ឋចេញពីតំបន់រុះរើ ក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់ មកទីតាំងថ្មីនៅតំបន់រុនតាឯក ដោយយកតែប្រជាពលរដ្ឋណា ដែលមានក្បាលដីដែលឈូសឆាយរួចតែប៉ុណ្ណោះ ដើម្បីឱ្យពួកគាត់សាង់លំនៅឋាន និងដាំដុះ ។ ការឈួសឆាយ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដឹកនាំដោយឯកឧត្តម ខេង សាម៉េត ជាអ្នកទទួលបន្ទុក។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដល់មន្ត្រីរាជរដ្ឋាភិបាលទាំងអស់ សូមអនុវត្តន៍បទបញ្ជានាយករដ្ឋមន្ត្រី កុំអោយធ្លាក់ដល់ដីអោយសោះ និងធ្វើសកម្មភាពអោយបានឆាប់រហ័ស​ ទាន់ពេលវេលា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯកក្នុងមួយគ្រួសារ ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភសម្ភារៈ(សាងសង់ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផង។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រកម្រិត១ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅឋានថ្មី នៅតំបន់រុនតាឯក បន្ថែមលើការឧបត្ថម្ភ ដែលរដ្ឋបានកំណត់កន្លងមក។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសទស្សនវិស័យធ្វើយ៉ាងណា ឱ្យតំបន់អភិវឌ្ឍន៍រុនតាឯក ក្លាយជាតំបន់អភិវឌ្ឍន៍ ដោយទឹកស្អាតប្រើប្រាស់, ផ្លូវកៅស៊ូងាយស្រួលធ្វើដំណើរ និងភ្លើងរដ្ឋប្រើប្រាស់បានតម្លៃសមរម្យ ព្រមទាំងមានអភិវឌ្ឍន៍លើគ្រប់វិស័យ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលបានចាកចេញពីតំបន់រុះរើ នៃមរនីយដ្ឋានអង្គរ នឹងទទួលបានប័ណ្ណសមធម៌ និងការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះរយៈពេល១០ឆ្នាំ ទោះថ្ងៃក្រោយពួកគាត់ មានជីវភាពធូរធាក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋ ២.៨៥៣គ្រួសារ នៅរុនតាឯក រាជរដ្ឋាភិបាលអាចចិញ្ចឹមបាន​​ ទោះឡើងដល់ ១ម៉ឺនគ្រួសារទៀត ក៏រាជរដ្ឋាភិបាលចិញ្ចឹមបានដែរ ព្រោះរាជរដ្ឋាភិបាលកំពុងចិញ្ចឹមប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសាររួចមកហើយ ដើម្បីស្តារលទ្ធ់កម្មដល់ពួកគាត់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនមែនជារបបកូនចៅតតំណែងដូចកូរ៉េខាងជើងទេ គឺវាអាស្រ័យទៅលើប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឱ្យតាមបែបប្រជាធិបតេយ្យ សេរី​ ពហុបក្ស។ សម្តេចបញ្ជាក់ថា “ជាទម្លាប់ខ្ញុំ មិនជួយលើកកូនទេ…[]… កូនណាដួលកន្លែងណា ត្រូវរៀនក្រោកខ្លួនឯងនៅកន្លែងនោះ”។- សម្តេចតេជោ ហ៊ុន​ សែន ​ប្រកាសអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ពិចារណា យោគយល់ និងផ្តល់ឱកាស សម្រាប់ការផ្តល់ប្រាក់កំចីដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក ដោយមានអត្រាកាប្រាក់ទាប និងលក្ខណ្ឌពិសេសតាមដែលអាចធ្វើទៅបាន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសហាមដាច់ខាត មិនអោយមានការសាងសង់វត្តបន្ថែម ក្នុងតំបន់រមនីយដ្ឋានអង្គរ ក្នុងនោះក៏រាប់បញ្ចូលទាំងវិហារឥស្លាម​ ឬ​វិហារយេស៊ូគ្រឹស្តផងដែរ ព្រមទាំងអំពាវនាវអោយអាជ្ញាធរជាតិអប្សរា​​ និងអាជ្ញាធរខេត្តសៀមរាប​ ពិនិត្យលើករណីនេះ អោយបានដិតដល់ជាទីបំផុត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ និងគណៈកម្មការអាចារ្យវត្តទាំង៣៥ ក្នុងតំបន់រមនីយដ្ឋានអង្គរ ទាំងតំបន់១ និងតំបន់២ សូមកុំសាងសង់​ និងពង្រីកចៃដី(លើកលែងចៃដីព្រះចៅអធិការវត្ត និងគ្រូសូត្រឆ្វេង-ស្តាំ) ព្រមទាំងហាមដាច់ខាតការយកសាកសពប្រជាពលរដ្ឋ ដែលបានទទួលមរណភាពទៅបញ្ចុះក្នុងវត្តទាំង៣៥ ក្នុងតំបន់១ និងតំបន់២ នៃរមនីយដ្ឋានអង្គរ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វត្តអារាមនៅរមណីយដ្ឋានអង្គរ ដែលមានទាំងអស់ ៣៥វត្ត នឹងមិនត្រូវបានរុះរើទេ គឺរក្សាទុកដដែល ព្រោះទីអារាមទាំងនេះ បានកសាងសង់ឡើងរាប់រយឆ្នាំមកហើយ។ សម្តេចបញ្ជាក់ថា “យើងមិនអោយរុះរើវត្តអារាមចាស់ តែក៏មិនអនុញ្ញាតអោយសាងសង់វត្តអារាមថ្មីក្នុងតំបន់រមនីយដ្ឋានអង្គរផងដែរ”។- សម្តេចតេជាហ៊ុន សែន បានប្រកាសពីទស្សនវិស័យ នៃការដឹកនាំប្រទេសរបស់សម្តេច ដែលបានគិតគូរគ្រប់បែបយ៉ាងទាំងអស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះកិច្ចនោះតូចតាចក៏ដោយ។ សម្តេចបញ្ជាក់ថា «បើមិនអាចហ្មត់ចត់ជាមួយការងារតូចតាចទេ យើងមិនអាចដឹកនាំការងារធំៗបានឡើយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអោយមានខិចខិតខំប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាន ដោយដាក់ចេញនូវការនាំចេញនៅនឹងកន្លែងលើវិស័យទេសចរណ៍។ សម្តេចបញ្ជាក់ថា «ការនាំចេញលើផលិតផលនានា មិនចាំបាច់តែនាំចេញទៅក្រៅប្រទេសនោះទេ គឺយើងនាំចេញនៅនឹងកន្លែង»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាសាធារណៈដល់ប្រជាពលរដ្ឋតាំងទីលំនៅឋានថ្មីនៅតំបន់រុនតាឯក ចេះទាមទារ ចេះពន្លឿនអាជ្ញាធរ ពាក់ព័ន្ធបទបញ្ជានាយករដ្ឋមន្ត្រី ជាពិសេសរឿងប្រាក់ឧបត្ថម្ភ ឬប័ណ្ណក្រីក្រ។ សម្តេច ក៏បានព្រមានដល់ក្រសួងពាក់ព័ន្ធនានារួមមាន៖ ក្រសួងផែនការ ,ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ពាក់ព័ន្ធផលប្រយោជន៍ប្រជាពលរដ្ឋតំបន់រុនតាឯក។សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅម៉ោង០៩ និង៣៩នាទី

ប្រជាពលរដ្ឋដែលបានផ្លាស់មករស់នៅភូមិធម្មជាតិរុនតា​ឯក ទទួលបានប័ណ្ណក្រីក្រប្រភេទ១ ទាំងអស់

2022/10/01 03:52:34 pm        753
សៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ២០២២ នេះ ក្នុងឱកាស​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​បានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និង​សំណង់​ផ្សេង​ៗ​ចេញ​ពី​តំបន់​រមណីយ​ដ្ឋាន​អង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅ​រស់​នៅ​ក្នុង​ភូមិ​ធម្មជាតិ​រុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន ២៨៥៣ គ្រួសារ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ប្រភេទ១ ដល់ប្រជាពលរដ្ឋគ្រប់គ្រួសារទាំងអស់ ដែល​បាន​ផ្លាស់​លំ​នៅ​មក​រស់​នៅ​ភូមិ​ធម្មជាតិ​រុនតាឯក។  សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​ប័ណ្ណ​ប្រភេទ​២​រួច​ហើយ ត្រូវប្ដូរទៅប្រភេទ១ និងបន្ថែមលុយ ហើយអ្នកមិនទាន់មានប័ណ្ណក្រីក្រ ត្រូវ​ធ្វើ​ប័ណ្ណ​ក្រីក្រ​ប្រភេទ​១ អោយបានឆាប់បំផុត៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ​ដែលបានចាប់ឆ្នោតស្ម័គ្ររើលំនៅឋាន និងសំណង់ផ្សេងៗ​ចេញពីតំបន់​រមណីយដ្ឋានអង្គរមករស់នៅភូមិធម្មជាតិរុនតាឯក

2022/10/01 02:31:26 pm        412
សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump បដិសេធសំណើអ៊ុយក្រែនសម្រាប់កញ្ចប់មីស៊ីលប៉ាទ្រីយ៉ូត ខណៈកំពុងរងការវាយប្រហារខ្លាំងពីរុស្ស៊ី
08/06/2026 11:08 AM
នាយករដ្ឋមន្ត្រីកាណាដា៖ ខ្ញុំលែងមានទំនុកចិត្តលើប្រធាន FIFA លោក Gianni Infantino
08/06/2026 11:08 AM
៧ខែឆ្នាំនេះ​កម្ពុជាបានចំណូលជាង២០លានដុល្លារ ពីការលក់សំបុត្រជូនទេសចរចូលទស្សនារមណីយដ្ឋានអង្គរ
08/06/2026 10:08 AM
ម៉ាឡេស៊ី ថា នឹងមិនបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅមីយ៉ាន់ម៉ាវិញទេ ប្រសិនបើជីវិតពួកគេស្ថិតក្នុងហានិភ័យ
08/06/2026 10:08 AM
MOI Kompong Dewa ប្រកាសនាំយកកីឡាករប្រេស៊ីល ២ រូប មកពង្រឹងក្រុមមុនរដូវកាលថ្មី
08/06/2026 10:08 AM
ចិន វាយបកអាមេរិកដោយទណ្ឌកម្ម និងរឹតបន្តឹងការនាំចេញយានដ្រូន មុនជំនួបលោក Xi-Trump
08/06/2026 10:08 AM
រដ្ឋមន្ត្រីមហាផ្ទៃ៖ យានដ្រូនផ្ទុកគ្រឿងផ្ទុះនៅអាកាសយានដ្ឋានប្រទេសអាល្លឺម៉ង់ បង្កើនគ្រោះថ្នាក់ថ្មី
08/06/2026 10:08 AM
អ៊ីស្រាអែល បន្តការវាយប្រហារលើលីបង់ ខណៈការចរចាកំពុងបន្តដំណើរការនៅអ៊ីតាលី
08/06/2026 10:08 AM
អ៊ីរ៉ង់ គំរាមវាយប្រហាររដ្ឋឈូងសមុទ្រជាថ្មី ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារថ្មីទៀត
08/06/2026 10:08 AM
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី​ប្រគល់សញ្ញាបត្រ​ជូននិស្សិត​ជ័យលាភី និង​សម្ពោធ​​អគារ​សិក្សា​​នៃសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​
08/06/2026 10:08 AM