សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

ថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ​ដែលបានចាប់ឆ្នោតស្ម័គ្ររើលំនៅឋាន និងសំណង់ផ្សេងៗ​ចេញពីតំបន់​រមណីយដ្ឋានអង្គរមករស់នៅភូមិធម្មជាតិរុនតាឯក

2022/10/01 02:54:29 am        96
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

ការ​បំផ្ទុះ​គ្រាប់បែក​នៅ​វិទ្យាស្ថាន​អប់រំ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស​ ១៩​នាក់​ស្លាប់

2022/09/30 10:17:50 pm        593
អា​ហ្វ​ហ្គា​នី​ស្ថាន៖ នគរបាល​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅ​វិទ្យាស្ថាន​អប់រំ​មួយ​កន្លែង​ក្នុង​រដ្ឋធានី​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បណ្តាល​ឲ្យ​មនុស្ស​ ១៩​នាក់​ស្លាប់ និង​ច្រើន​នាក់​រង​របួស ប៉ុន្តែ​ពុំ​មាន​ការ​អះ​អាង​ភ្លាមៗ​នៅឡើយ​ទេ​ពី​ការ​ទទួលខុសត្រូវ​នៃ​ការវាយប្រហារ​នេះ​។ ​​អ្នក​ទាំងនេះ​ភាគច្រើន​រស់នៅ​តំបន់​ភាគ​ខាងលិចជា​កន្លែង​ដែល​ការ​បំផ្ទុះ​កើតឡើង ដែល​ក្រុម​ជនជាតិភាគតិច​ត្រូវ​បាន​ដាក់​គោលដៅក្នុងការ​វាយប្រហារ​កាល​ពី​ពេលមុនៗ ធ្វើឡើង​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ ជា​ក្រុម​សកម្មប្រយុទ្ធស្ថិត​ក្នុង​ចំណោម​ក្រុម​ផ្សេងទៀត​។​ អ្នកនាំពាក្យ​នគរបាល​ទីក្រុង​កា​ប៊ុលលោក Khalid Zadran បា​និយាយថា មនុស្ស​ ២៧​នាក់ បាន​រងរបួស​ក្នុងការ​វាយប្រហារ​នេះ​។ លោក​និយាយថា ការវាយប្រហារបានកើត​ឡើង​នៅ​វិទ្យាស្ថាន​អប់​រំ ជា​កន្លែង​ដែលមាន​ការប្រលង ហើយ​សាលារៀន​ទាំងអស់​ជាធម្មតា​បិទ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃ​សុក្រ​។ការវាយប្រហារ​លើ​គោលដៅ​ជន​ស៊ីវិល បង្ហាញ​ពី​ភាព​អមនុស្សធម៌​របស់​សត្រូវ​យ៉ាង​ឃោ​ឃៅ និង​ខ្វះ​សីលធម៌​។​ ​ចាប់​តាំង​ពី​ដណ្តើម​កាន់អំណាច​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានកាលពី​ខែ​សីហា ឆ្នាំ​២០២១ ក្រុម​តា​លី​បង់​បាន​បញ្ជាក់​ថា ពួកគេ​នឹង​ធានា​បាន​សន្តិសុខ​ប្រទេសបន្ទាប់ពី​ជាច្រើន​ទសវត្ស​នៃ​សង្គ្រាម ប៉ុន្តែ​ជាច្រើន​ខែ​ថ្មីៗ​នេះ បាន​មើល​ឃើញ​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​នៅ​វិហារ និង​តំបន់​ជន​ស៊ីវិល​រស់នៅ​៕អត្ថបទ៖ ប៊ុនថន

ប្រទេស​ហ្វាំ​ង​ឡង់​ដាក់​បម្រាម​លើ​អ្នកទេសចរ​រុស្ស៊ី​មិន​ឲ្យ​ចូលមក

2022/09/30 09:50:47 pm        524
​​ហ្វាំ​ង​ឡង់៖ រដ្ឋាភិបាល​​ហ្វាំ​ង​ឡង់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ហ្វាំ​ង​ឡង់​នឹង​ដាក់​កម្រិត​យ៉ាងខ្លាំង​លើ​ការធ្វើ​ចរាចរណ៍​របស់​អ្នកដំណើរ​ នៅតាម​ព្រំដែន​ហ្វាំ​ង​ឡង់​ជាមួយ​ប្រទេស​រុស្ស៊ី ដោយ​ដាក់​បម្រាម​លើ​ពលរដ្ឋ​រុស្ស៊ីដែល​​ធ្វើដំណើរ​មាន​ទិដ្ឋាការ​ទេសចរណ៍ ​មិនឱ្យ​ចូលមក​ប្រទេសនៅ​អឺរ៉ុប​ខាងជើង​មួយ​នេះ ដែល​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​សុក្រ​នេះ​។ ​រដ្ឋមន្ត្រីការបរទេសលោក Pekka Haavisto បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា គោលបំណង​ជា​មូលដ្ឋាន​នៃ​ការសម្រេចចិត្ត​ជាគោលការណ៍​គឺ​ដើម្បី​ទប់ស្កាត់​ទាំងស្រុង ​នូវ​ភ្ញៀវទេសចររុស្ស៊ី​មកកាន់​ប្រទេស​ហ្វាំ​ង​ឡង់​ក្នុងស្ថានភាព​បច្ចុប្បន្ន និង​ការឆ្លងកាត់​ដែល​ពាក់ព័ន្ធ​កាត់​តាម​ប្រទេស​ហ្វាំ​ង​ឡង់​។​ ​រដ្ឋាភិបាល​បានបង្ហាញ​ភាពត្រឹមត្រូវ​លើ​ការសម្រេចចិត្ត​របស់ខ្លួន​ដោយ​និយាយថា ​ការបន្ត​មកដល់​របស់​ភ្ញៀវទេសចរ​រុស្ស៊ី​ក្នុងប្រទេស​ហ្វាំ​ង​ឡង់​ កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​អន្តរជាតិ​របស់​ប្រទេស​។​រដ្ឋាភិបាលបាន​ពិភាក្សា​អំពី​បញ្ហា​ជាមួយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន ក្នុងចំណោម​មេដឹកនាំ​ផ្សេងទៀតមុនពេល​សម្រេចចិត្ត​។ ​ពលរដ្ឋ​រុស្ស៊ី​នៅតែ​អាច​ចូលមក​ប្រទេស​ហ្វាំ​ង​ឡង់ ដែលមាន​ព្រំប្រទល់​ដីគោក ១,៣៤០គីឡូម៉ែត្រ​ជាមួយ​ប្រទេស​រុស្ស៊ីសម្រាប់​ហេតុផល​គ្រួសារ សម្រាប់​គោលបំណង​សិក្សា ​ឬ​ការងារ ព្រមទាំង​អ្នកប្រឆាំង​នយោបាយ​រុស្ស៊ី​ក៏​អាច​ចូលមក​ប្រទេស​នេះ ​ក្នុង​គោលបំណង​មនុស្សធម៌​៕​អត្ថបទ៖ ប៊ុនថន

អង្គការសហប្រជាជាតិ​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការ​ដាក់​បញ្ចូល​ឧប​សម្ព័ន្ធ​តំបន់​របស់​អ៊ុយ​ក្រែ​ន

2022/09/30 09:21:00 pm        643
​UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​កំពុង​ថ្កោលទោស​ចំណាត់ការ​របស់​រុស្ស៊ី​ ក្នុង​ការបញ្ចូល​ឧបសម្ព័ន្ធ​ជា​ផ្លូវការ​តំបន់​របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​ចូល​កាន់កាប់​។ អគ្គលេខាធិការ​លោក Antonio Guterres បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ប្រកាន់ខ្ជាប់​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ហើយ​ទង្វើ​នេះ​គ្មាន​តម្លៃ​ស្របតាម​ច្បាប់​នោះ​ទេ ដែល​មិនអាច​ទទួលយក​ឡើយ​។ លោក Guterres បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ញូវយ៉ក​ថា​ លោក​មានបំណង​គូសបញ្ជាក់ថា អ្វីដែល​គេ​ហៅថា​ ការបោះឆ្នោត​ប្រជាមតិ​នៅក្នុង​តំបន់​ដែល​បាន​ចូល​កាន់កាប់​ ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​ជម្លោះ​ប្រដាប់អាវុធ​ដ៏​សកម្ម ​នៅក្នុង​តំបន់​ក្នុងពេល​កាន់កាប់​របស់​រុស្ស៊ី និង​នៅក្រៅ​ក្របខ័ណ្ឌ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​រប​ស់អ៊ុយ​ក្រែ​ន​។ វា​មិនអាច​ត្រូវបាន​គេ​ចាត់ទុកថា​ ជាការ​បញ្ចេញមតិ​ពិតប្រាកដ​នៃ​ឆន្ទៈ​នោះទេ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ រុស្ស៊ី​បាន​និយាយថា ខ្លួន​នឹងដាក់​បញ្ចូល​ឧបសម្ព័ន្ធ​ជា​ផ្លូវការ​នូវ​តំបន់​របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​ចូលកាន់​ បន្ទាប់ពី​ខ្លួន​បាន​បោះឆ្នោត​ប្រជាមតិរៀបចំ​ដោយ​វិមាន​ក្រឹម​ឡាំង ដែល​ក្នុងនោះ​ខ្លួន​បាន​អះអាងថា ប្រជាជន​បាន​បោះឆ្នោត​យ៉ាងច្រើន​លើសលប់ ​ដើម្បី​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​ទីក្រុង​មូ​ស្គូ​។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ប្រទេស​លោកខាងលិច​បាន​រិះគន់​ការបោះឆ្នោត​នេះ​ថា ​ខុសច្បាប់ បង្ខំ និង​រៀបចំ​ទុកជាមុន​។​​ទន្ទឹមនឹងនេះក្នុងអំឡុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រុស្ស៊ី​ដែល​រស់នៅ​ក្នុងប្រទេស​រុស្ស៊ី​ ឲ្យ​បញ្ឈប់​ប្រធានាធិបតី​របស់​ពួកគេ លោក Vladimir Putin ។ លោក Zelenskyy និយាយថា ​អ្នក​ត្រូវ​បញ្ឈប់ប្រធានាធិបតី Vladimir Putin នៅក្នុង​ប្រទេស​រុស្ស៊ី​ដែល​ចង់បាន​សង្គ្រាម​ច្រើនជាង​ជីវិត​របស់​អ្នក​។ ការអត្ថាធិប្បាយ​របស់​លោក​ធ្វើឡើង​ បន្ទាប់ពី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តំបន់​ចំនួន​បួន​របស់​អ៊ុយ​ក្រែ​នមាន Luhansk, Donetsk, Kherson និង​តំបន់ Zaporizhzhia នឹងត្រូវ​បានដាក់​បញ្ចូល​ជាមួយ​រុស្ស៊ី​ ក្នុងអំឡុង​ពិធី​មួយ​ដែល​នឹងចូលរួម​ដោយលោក Putin។ លោក Peskov និយាយថា រដ្ឋបាល​គាំទ្រ​ទីក្រុង​មូ​ស្គូ​ក្នុង​តំបន់​ទាំងនេះ​ នឹង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ដើម្បី​ចូល​ជាមួយ​រុស្ស៊ី​៕អត្ថបទ៖ ប៊ុនថន

លោក Putin ចុះហត្ថលេខា​លើ​ក្រឹត្យ​ទទួលស្គាល់​ឯករាជ្យ​ខេត្ត Zaporizhzhia និង​ Kherson

2022/09/30 07:30:32 pm        511
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​ទទួលស្គាល់​ឯករាជ្យ​នៃ​ខេត្ត Kherson និង​ខេត្ត Zaporizhzhia នេះ​បើ​យោង​តាម​ព័ត៌មាន​ផ្លូវការ​របស់​សហព័ន្ធ​រុស្ស៊ី។ ​ក្រឹត្យ​នេះ​និយាយ​ថា រុស្ស៊ី​ទទួលស្គាល់​ឯករាជ្យ​របស់​ខេត្ត Kherson ភាគខាងត្បូង និង​ខេត្ត Zaporizhzhia ដែល​រុស្ស៊ី​បាន​ដណ្ដើមយក​ដោយ​ផ្នែក​កាលពី​ដើម​ឆ្នាំនេះ​។ ​សកម្មភាព​នេះ​កើតឡើង​ក្រោយ​ការបោះឆ្នោត​ប្រជាមតិ​ ដែល​បាន​ធ្វើឡើង​នៅក្នុង​ដែនដី​មួយ​ចំនួន​ដែល​ខ្លួន​បាន​គ្រប់គ្រង​កាលពី​ថ្ងៃ​ទី​២៣ ​ដល់​២៧ កញ្ញា ដោយ​មានការ​អះអាង​ថា ពលរដ្ឋ​ក្នុង​តំបន់​ត្រូវ​បាន​សាកសួរ​ថា ​តើ​ពួកគេ​ចង់​ឲ្យ​ដែនដី​ទាំងនេះ​ចូលរួម​ជាមួយ​រុស្ស៊ី​ឬ​អត់​។ ​ការ​ធ្វើ​បែបនេះ រុស្ស៊ី​ព្យាយាម​ពង្រឹង​ការគ្រប់គ្រង​របស់​ខ្លួន​លើ​ដែនដី​អ៊ុយ​ក្រែ​ន​ ដែល​ខ្លួន​បាន​វាយ​ដណ្ដើម​កាន់កាប់ ក្រោយ​ការ​វាយបក​ថ្មីៗ​ដោយ​ជោគជ័យ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ទាំងនេះ ដើម្បី​ដាក់បញ្ចូល​ជា​ផ្លូវការ​នូវ​តំបន់​មួយ​ចំនួន​របស់​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​គ្រប់​គ្រង​នៅ​ថ្ងៃ​ទី​៣០ ​ខែ​កញ្ញា​នេះ ជា​វិធានការ​មួយ​ដែល​ត្រូវ​បាន​ថ្កោលទោស​ដោយ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ថា ​ជា​រឿង​ខុសច្បាប់ និង​ឥតប្រយោជន៍​៕អត្ថបទ៖ សុខមាន

មនុស្ស​ ១២​នាក់​ស្លាប់​ក្នុង​ព្យុះសង្ឃរា Ian នៅ​រដ្ឋ Florida ខណៈ​លោក Biden ព្រមាន​ពី​ការ​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

2022/09/30 07:05:06 pm        547
​អាមេរិក៖ មនុស្ស​យ៉ាងហោចណាស់​ ១២​នាក់​បាន​ស្លាប់​បន្ទាប់ពី​ព្យុះសង្ឃរា​អាយ​អិន (Ian) បាន​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​រដ្ឋ Florida ដែល​លោក​ប្រធានាធិបតី Joe Biden និយាយថា វា​អាច​ជា​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ក្នុង​ប្រវត្តិសាស្ត្រ​។ ​ថ្លែង​បន្ទាប់ពី​សន្និសីទ​សារព័ត៌មាន ​ជាមួយ​ក្រុម​មន្ត្រី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រាអាសន្ន​សហព័ន្ធ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​លោក Biden បាន​និយាយ​ថា ខណៈ​ចំនួន​អ្នក​ស្លាប់​នៅតែ​បន្ត​កើន​ឡើង មាន​របាយការណ៍​នានា​កាលពី​ថ្មីៗ​នេះ​លើក​ឡើង​ថា អាច​មាន​ការបាត់បង់​អាយុជីវិត​មនុស្ស​ច្រើន​ថែម​ទៀត​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ មនុស្ស​ ១២​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ក្នុង​ព្យុះ​នេះ ក្នុង​នោះ ៧​នាក់​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ​នៅ​ក្នុង​តំបន់ Charlotte ស្ថិតនៅ​ជិត​តំបន់​ឆ្នេរ​ភាគ​និរតី ជាទី​ដែល​ព្យុះសង្ឃរា Ian បាន​វាយប្រហារ​កាលពី​រសៀល​ថ្ងៃ​ពុធ​។Ian ជា​ព្យុះ​មួយ​ក្នុងចំណោម​ព្យុះ​ដ៏​មាន​ឥទ្ធិពល​ជាច្រើន​ ដែល​ធ្លាប់​វាយប្រហារ​សហរដ្ឋអាមេរិក ព្យុះ Ian បាន​បណ្ដាល​ឲ្យ​អតិថិជន ​២​លាន ​៣​សែន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ មន្ទីរពេទ្យ​មួយ​ចំនួន​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ ហើយ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ជាប់​ក្នុង​លំនៅឋាន​របស់​ពួកគេ​៕អត្ថបទ៖ សុខមាន

ស្ថានីយ​អវកាស​អន្តរជាតិ​អឺរ៉ុប​បានជ្រើសរើស​មេបញ្ជាកា​រ​ជា​ស្ត្រី​ជនជាតិ​អឺរ៉ុប​លើកដំបូង

2022/09/30 06:16:18 pm        314
​អឺរ៉ុប៖ អវកាសយានិក​ជនជាតិ​អ៊ីតាលី​លោកស្រី Samantha Cristoforetti បាន​ក្លាយ​ជា​ស្ត្រី​អឺរ៉ុប​ដំបូង​កាន់​តំណែង​មេបញ្ជាការ​ស្ថានីយ​អវកាស​អន្តរជាតិ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ អំឡុង​ពិធី​តែងតាំង​ផ្សាយ​ផ្ទាល់​ចេញពី​ទី​អវកាស​។​ ​លោកស្រី​បាន​ទទួល​តំណែង​ពី​អវកាសយានិក​រុស្ស៊ី​លោក Oleg Artemyev ដែល​បាន​ផ្ដល់​សោ​ជា​និមិត្ត​រូប​សម្រាប់​គ្រប់គ្រង​ទីបញ្ជាការ ព្រមទាំង​ប្រអប់​តូច​មួយ​ដែល​មាន​នំ cake​ ទៀត​ផង​។ ​លោក​ស្រី Cristoforetti នឹង​ក្លាយ​ជា​មេបញ្ជាការ​ទី​៥ ​របស់​អឺរ៉ុប​របស់​ស្ថានីយ​អវកាស​អន្តរជាតិ​។ លោក​ស្រី​បាន​ចាប់ផ្ដើម​បេសកកម្ម Minerva របស់​លោក​ស្រី​កាលពី​ខែ​មេសា​ ឆ្នាំ២០២២​។​យោង​តាម​តាម​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប មេបញ្ជាការ​ស្ថានីយ​អវកាស​មួយ​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​ការងារ និង​សុខុមាលភាព​របស់​ក្រុម​អវកាសយានិក​ក្នុង​គន្លង​តារាវិថី ដោយ​ថែរក្សា​ការ​ទំនាក់​ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​ក្រុម​ការងា​រ​នៅ​លើ​ភព​ផែនដី និង​ការ​សម្រប​សម្រួល​ការ​ឆ្លើយ​តប​ក្រុមការងារ​ក្នុង​ករណី​បន្ទាន់​៕អត្ថបទ៖ សុខមាន

ទីក្រុង Moscow៖ ​រុស្ស៊ី និង​អាមេរិក​កំពុង​ព្យាយាម​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដ៏​សំខាន់​

2022/09/30 05:43:29 pm        636
​រុស្ស៊ី៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង Moscow និងក្រុង​ Washington បាន​សន្ទនា​ក្នុង​ការ​ស្រោច​ស្រង់​កិច្ចព្រមព្រៀង ​New START។ New START គឺជា​សន្ធិសញ្ញា​នៃ​ការកាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ដ៏​សំខាន់​ ដែល​កំណត់​លើ​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​បាន​ដាក់​ពង្រាយ​ ព្រមទាំង​រថយន្ត​ដឹក​ជញ្ជូន​របស់​ខ្លួន​ផង​ដែរ​។​ ​ប្រទេស​មហា​អំណាច​ទាំង​២ ​កំពុង​ពិចារណា​បន្ត​ការ​ត្រួត​ពិនិត្យ​ទៅវិញទៅមក​នៃ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ ដែល​បាន​ដាក់​ពង្រាយ​ក្នុង​ចំនួន​ជាក់លាក់​ដែល​ត្រូវ​បាន​ផ្អាក​ក្នុង​ឆ្នាំ២០២០ ដោយសារ​ជំងឺ​រាតត្បាត​សកល Covid-19។ លោកស្រី Zakharova បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ប្រធានបទ​នៃ​ការ​បន្ត​ការ​ចរចា​ទាំងនោះ​កំពុង​ត្រូវ​បាន​ពិចារណា ដោយ​បន្ថែមថា ពេលនេះ​ភាគី​ទាំង​២​ កំពុង​ពិភាក្សា​ពី​មធ្យោបាយ​ដែល​នឹង​បើកផ្លូវ​ឲ្យ​ប្រទេស​ទាំង​២ ​វិលត្រឡប់​ទៅរក​ការ​អនុវត្តន៍​ពេញលេញ​នៃ​សន្ធិសញ្ញា​នេះ។​ ​អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា រុស្ស៊ី និង​អាមេរិក​ក៏​អាច​មាន​ជំនួប​ទល់មុខ​គ្នា​នៃ​គណៈកម្មការ​ទីប្រឹក្សា​ទ្វេភាគី​ផង​ដែរ ដោយ​បន្ថែមថា ​លទ្ធភាព​នានា​កំពុង​ត្រូវ​បាន​សិក្សា។ ​បច្ចុប្បន្ន​គណៈកម្មការ​នេះ​កំពុង​រៀបចំ​កិច្ចប្រជុំ​តាម​វីដេអូ ខណៈ​ក្រុម​សមាជិក​របស់​ខ្លួន​ពិភាក្សា​ពី​បញ្ហា​ការរៀបចំ និង​បច្ចេកទេស​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​៕អត្ថបទ៖ សុខមាន

ការតវ៉ា​ប្រឆាំង​ការស្លាប់​របស់​ស្ត្រី​វ័យក្មេង​នៅ​អ៊ីរ៉ង់​នៅតែ​បន្ត ខណៈ​អ្នកស្លាប់​ឡើងដល់​ ៨៣​នាក់​

2022/09/30 05:23:32 pm        457
​អ៊ីរ៉ង់៖ សារព័ត៌មាន​រដ្ឋ និង​បណ្ដាញ​សង្គម​បាន​រាយការណ៍​ថា ការតវ៉ា​នៅតែ​បន្ត​ក្នុង​ទីក្រុង​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រឆាំង​ការស្លាប់​ស្ត្រី​វ័យក្មេង​ម្នាក់​នៅក្នុងពេល​ឃុំខ្លួន​របស់​នគរបាល ខណៈ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ​៨៣​នាក់​បាន​ស្លាប់​ក្នុង​ការ​តវ៉ា​រយៈពេល​ជិត ​២​សប្ដាហ៍​មកនេះ​។ ​ស្ត្រី​វ័យ ​២២​ឆ្នាំ Mahsa Amini មកពី​ទីក្រុង Saqez របស់​ក្រុម​ជនជាតិ​ឃើ​ដ​អ៊ីរ៉ង់​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខែ​នេះ​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់ពី​បទ​​ស្លៀកពាក់​មិន​សមរម្យដោយ​នគរបាល​ផ្នែក​សីលធម៌​ ដែល​អនុវត្តន៍​លើ​ការ​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​របស់​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​។ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​អ៊ីរ៉ង់​ដែល​មាន​មូលដ្ឋាន​នៅ​​ន័រវេស​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Twitter ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៨៣​នាក់​រួម​ទាំង​កុមារ​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ក្នុង​ការ​តវ៉ា​នៅ​អ៊ីរ៉ង់​។ ការ​តវ៉ា​មិនមែន​ផ្ទុះ​ឡើង​តែ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​កើតឡើង​នៅក្នុង​ប្រទេស​ជាច្រើន​ទៀតផង​ដែរ​ដូចជានៅក្នុង​ប្រទេស​ន័រវេស នគរបាល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​ក្នុងចំណោម​ក្រុម​មនុស្ស​ហិង្សា​ បាន​ព្យាយាម​ចូលទៅក្នុង​ស្ថានទូត​អ៊ីរ៉ង់​ក្នុង​ទីក្រុង ​Oslo ដោយ​មានការ​ប្រទូសរ៉ាយ និង​គប់​ដុំ​ថ្ម​ទៅលើ​ក្រុម​មន្ត្រី​។ ​ក្រុម​អាជ្ញាធរ​និយាយ​ថា​ មនុស្ស​ ៩០​នាក់​ត្រូវ​បាន​ឃុំខ្លួន​។​ចំណែក​នៅ​ប្រទេស​អាល្លឺម៉ង់​វិញ ក្រុមអ្នកតវ៉ា​រាប់រយ​នាក់​នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​កាលពី​ថ្ងៃ​ពុធ បាន​ប្រឆាំង​ទៅនឹង​របប​អ៊ីរ៉ង់ ក្នុងការ​តវ៉ា​មួយ​ក្នុងចំណោម​ការតវ៉ា​ជា​បន្តបន្ទាប់​ទូទាំងប្រទេស ​ក្រោយ​ការស្លាប់​ស្ត្រី​ឃឺ​ត​អ៊ីរ៉ង់​វ័យ ​២២​ឆ្នាំ​រូបនេះ​។ នៅ​អង់គ្លេស​វិញ ការតវ៉ា​ដោយ​ហិង្សា​តាម​ដងផ្លូវ​បាន​ផ្ទុះឡើង​នៅ​ខាងក្រៅ​ស្ថានទូត​អ៊ីរ៉ង់ក្នុង​ទីក្រុង​ឡុង​ដ៍ ដោយ​បាតុករ​គប់​ដុំថ្មទៅលើ​នគរបាល និង​មនុស្ស​ ៥​នាក់​ត្រូវបាន​ចាប់ខ្លួន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន៖ ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាក បានក្លាយជាទម្លាប់​សម្តចតាំងពីអាយុតិចរហូតអាយុច្រើន

2022/09/30 04:57:32 pm        587
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរ​ដ៏វែងឆ្ងាយ​ដែល​គ្មាន​ពេលឈប់​សម្រាក​បាន​ក្លាយ​ជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។សម្តេចបន្តថា “ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ ភ្នំពេញ ញូយ៉ក ឡាហាវ៉ាន តូក្យូ ភ្នំពេញ សៀមរាប​ប្រើ​រយៈ​ពេល​១០​ថ្ងៃ​ចម្ងាយ​រាប់​ម៉ឺន​គីឡូម៉ែត្រ​ជា​មួយ​ការងារ​យ៉ាង​ច្រើន​។ នឿយកា​យ​តែ​សប្បាយចិត្តព្រោះបានធ្វើការបំរើជាតិ និងប្រជាជន”៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

FIFA សុំទោសសមាជិកជុំវិញគម្រោងលក់ភាគហ៊ុន ខណៈ Infantino នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ
08/06/2026 12:08 PM
ពលរដ្ឋហ្កាហ្សាដែលរងទុក្ខលំបាកជាយូរ ទទួលបានក្តីសង្ឃឹមខណៈក្រុមហាម៉ាសយល់ព្រមរំសាយអាវុធ
08/06/2026 12:08 PM
មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ៖ ការបិទច្រកសមុទ្រ Hormuz ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល និងជីសកល
08/06/2026 12:08 PM
នគរបាលប៉ាគីស្ថាន បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកលើក្រុមអ្នកគាំទ្រលោក Imran Khan ក្នុងពេលទៅប្រមូលផ្តុំគ្នា
08/06/2026 11:08 AM
ប្រទេសអ៊ីរ៉ាក់ ប្រឈមនឹងវិបត្តិខណៈក្រុមប្រដាប់អាវុធស៊ីអ៊ីតបំពានការរំសាយអាវុធ
08/06/2026 11:08 AM
មន្ត្រីអាមេរិក បានច្រានចោលរបាយការណ៍អំពីការផ្គត់ផ្គង់គ្រាប់រំសេវធ្លាក់ចុះទាបខ្លាំង
08/06/2026 11:08 AM
អនុប្រធានាធិបតីអាមេរិក ការពារការចរចាជាមួយអ៊ីរ៉ង់ដោយនិយាយថាមេដឹកនាំទីក្រុងតេអេរ៉ង់ជាមនុស្សពិបាកនិយាយគ្នា
08/06/2026 11:08 AM
អង្គការសហប្រជាជាតិ៖បាតុភូតអែលនីញ៉ូ បង្កការគំរាមកំហែងភាពអត់ឃ្លានធ្ងន់ធ្ងរដល់មនុស្ស ៤៩ លាននាក់
08/06/2026 11:08 AM
លោក Trump បដិសេធសំណើអ៊ុយក្រែនសម្រាប់កញ្ចប់មីស៊ីលប៉ាទ្រីយ៉ូត ខណៈកំពុងរងការវាយប្រហារខ្លាំងពីរុស្ស៊ី
08/06/2026 11:08 AM
នាយករដ្ឋមន្ត្រីកាណាដា៖ ខ្ញុំលែងមានទំនុកចិត្តលើប្រធាន FIFA លោក Gianni Infantino
08/06/2026 11:08 AM