សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន​ សែន​ ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ ពិនិត្យ​មើល​ឡើងវិញ​លើ​ការ​ប្រឡង​បវរកញ្ញា​មួយ​ដែលទទួលការរិះគន់ខ្លាំងពីពលរដ្ឋ

2022/08/31 05:07:47 pm        649
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី បាន​​ជំរុញឲ្យ​លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យ​មើល​ឱ្យ​បាន​ដិត​ដល់​លើ​ការ​ប្រឡងប​វរកញ្ញា ខណៈកាលពីពេលថ្មីៗនេះមានកម្មវីប្រឡងបវរកញ្ញាមួយ (Miss Grand Cambodia 2022) ទទួលបានរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទាមទារឱ្យក្រសួង ហៅមកផ្តល់យោបល់ អប់រំ ណែនាំ។សម្ដេចតេជោ ហ៊ុន​ សែន​ បានណែនាំយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមក្នុងពិធី​បើកការរដ្ឋានសាងសង់ស្ពានអាកាសថ្មីពីរបន្ថែមទៀត​នៅរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​សីហា​នេះ។សម្ដេចតេជោ​ បានបញ្ជាក់ថា​ សម្ដេចមិនបានបន្ទោសអ្វីលើបវរកញ្ញាដែលឡើងបង្ហាញលើឆាក​នោះទេ ព្រោះពួកគាត់ធ្វើទៅតាមការរៀបចំរបស់អ្នកដឹកនាំកម្មវិធីតែប៉ុណ្ណោះ អ្វី​ដែល​ត្រូវ​ណែនាំ​ គឺ​ត្រូវ​ណែនាំដល់អ្នករៀបចំកម្មវិធីនោះ។ សម្ដេចគូសបញ្ជាក់ដែរថា កម្មវិធីធ្វើទៅបាន តែក៏ត្រូវ​ស្ដាប់​មតិរបស់មហាជនដែលជាអ្នកទស្សនាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្ដុំរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន

2022/08/31 04:07:24 pm        1124
ភ្នំពេញ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការរដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១សីហានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់​ចេញ​វិធានការ​ដាច់ណាត់ ចំពោះ​ការ​ប្រមូល​ផ្ដុំ​នៅ​ចំការ​របស់​លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន​ដោយ​៖ទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែងប្រមូលផ្តុំ​ដោយគ្មានច្បាប់ទម្លាប់​ទាំងនោះ ទី២- ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាលកំពុងផ្តល់​ជូនប្រជាពលរដ្ឋ​ដែលចាកចេញពី​តំបន់អង្គរ។

សម្ដេចតេជោ ហ៊ុន សែន៖ ខេត្តកណ្តាលនឹងបង្កើតក្រុងថ្មី១ បន្ថែមទៀត គឺក្រុងល្វាឯម

2022/08/31 03:45:04 pm        722
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​មាន​ប្រសាសន៍​ពី​ការ​អភិវឌ្ឍ​ដែល​ផ្តើម​ពី​ការរីកចម្រើន កំណើនយានយន្ត និងប្រជាពលរដ្ឋជាច្រើន ក្នុង​បញ្ហា​នេះ​សម្តេច​បាន​រម្លឹក​ពី​ការ​កាត់​ដី​ពង្រីក​វិសាលភាព​ក្រុង​ភ្នំពេញ​ដែល​កាត់​ចេញ​ពី​ខេត្ត​កណ្តាល​ហើយ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៅ​រាជធានី​ភ្នំពេញ​នេះ​សម្តេច​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ខេត្ត​កណ្តាល​នឹង​ត្រូវ​បង្កើត​ឱ្យ​មាន​ក្រុង​១​ទៀតនោះ គឺក្រុងល្វាឯម ពោលគឺមិនកាត់ឱ្យរាជធានីភ្នំពេញទៀតទេ។ សម្តេចតេជោ ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​អញ្ជើញ​មាន​ប្រសាសន៍​បែប​នេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន០២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ។សម្ដេចបានបញ្ជាក់ថា ការបង្កើត​ស្រុក​ល្វាឯម​នៃ​ខេត្ត​កណ្ដាល​ឱ្យ​ទៅ​ជា​ក្រុង​១​ទៀត​ដែល​នឹង​មិន​កាត់​ឱ្យ​ទៅ​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត​នោះ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ខេត្ត​កណ្តាល​មាន​ពន្ធ​អាករ​ផង​ដែរ ព្រោះខេត្តកណ្តាលត្រូវបានកាត់ចូលរាជធានីភ្នំពេញអស់ច្រើនហើយ។សូមបញ្ជាក់ថា ខេត្តកណ្តាលមាន ក្រុងតាខ្មៅ និងស្រុកចំនួន១០ ។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​តាម​រយៈ​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចខេត្តកណ្តាលនឹងមានក្រុងចំនួន២គឺក្រុងតាខ្មៅ និង​ក្រុង​ល្វាឯម និងស្រុកចំនួន៩ ពោលគឺស្រុកលើកដែក កៀនស្វាយ កណ្ដាលស្ទឹង ស្អាង កោះធំ ពញាឮ អង្គស្នួល មុខកំពូលនិងស្រុកខ្សាច់កណ្តាល៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ២បន្ថែមទៀតនៅរាជធានីភ្នំពេញ

2022/08/31 02:29:49 pm        458
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ៕

សម្តេចតេជោ ហ៊ុន សែន សួរទៅកាន់អ្នកវិភាគអគតិមួយចំនួន ថាតើយល់យ៉ាងណាទៀត ក្រោយឯកឧត្តម ហ៊ុន ណែត ទើបតែបញ្ចប់ទស្សនកិច្ចនៅប្រទេសឡាវ

2022/08/31 12:29:36 pm        632
ភ្នំពេញ៖ ការចោទជាសំនួររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់ក្រុមអ្នកវិភាគគ្មានមូលដ្ឋានមួយចំនួន ដែលតែងវិភាគខុសពីការពិត។ សម្តេចតេជោ បញ្ជាក់តាមរយៈផេកហ្វេសប៊ុក ផ្លូវការ នៅយប់ថ្ងៃទី៣០ ខែសីហានេះ ដោយភ្ជាប់ជាមួយរូបភាពឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មានជំនួបជាមួយថ្នាក់ដឹកនាំការពារជាតិរបស់ឡាវនៅថ្ងៃនេះ ។សម្តេចតេជោ បានបញ្ជាក់ក្នុងសំណេរទាំងស្រុងថា : «ហ៊ុន ម៉ាណែតទើបបញ្ចប់ទស្សនកិច្ចនៅឡាវដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រីនិងដោយប្រធានាធិបតីឡាវថែមទៀត។» សម្តេចតេជោបន្តថា «តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?។ដោយលើកមុនខ្ញុំមិនបានជំរាបអស់ខ្ញុំសូមជំរាបបន្ថែមថាកាលពីហ៊ុន ម៉ាណែតទស្សនកិច្ចនៅជប៉ុននាដើមឆ្នាំ២០២២នេះមិត្តជប៉ុនរបស់យើងបានបញ្ជូនយន្តហោះមកទទួលហ៊ុន ម៉ាណែតពីកម្ពុជាទៅជប៉ុននិងជូនពីជប៉ុនមកដល់កម្ពុជាវិញព្រោះពេលនោះគ្មានជើងហោះហើរទេដោយសារកូវីដ១៩។ តើអ្នកវិភាគមានយោបល់យ៉ាងណាដែរព្រោះខ្ញុំចង់ដឹង។នេះមិនមែនជាពាក្យចាក់ដោតទេតែជាការចង់យល់តែប៉ុណ្ណោះ៕»

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត

2022/08/31 01:16:25 am        399
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ៕

ចំនួន​អ្នកស្លាប់​ក្នុង​ការតវ៉ា​ដោយ​ហិង្សា​នៅ​អ៊ីរ៉ាក់​កើន​ឡើង​ដល់ ​២០​នាក់ ក្រោយ​មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​ចាកចេញ​ពី​នយោបាយ​

2022/08/30 09:58:49 pm        847
​អ៊ីរ៉ាក់៖ ចំនួន​អ្នក​ស្លាប់​ដោយសារតែ​ការ​ប៉ះទង្គិច​គ្នា រវាង​ក្រុម​អ្នកគាំទ្រ​មេដឹកនាំ​សាសនា​និកាយ​ស៊ី​អ៊ី​ត​លោក Muqtada al-Sadr និង​កងកម្លាំង​សន្តិសុខ ជុំវិញ​ការប្រកាស​លាលែង​ពី​ឆាក​នយោបាយ​របស់​បព្វជិត​រូប​នេះ​បាន​កើន​ឡើង​ដល់ ​២០​នាក់​ហើយ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Sputnik មនុស្ស​ជាង ​៣០០​នាក់​បាន​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​។ មេដឹកនាំ​អ៊ីស្លាម​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​អ៊ីរ៉ាក់​លោក Muqtada al-Sadr បាន​ប្រកាស​លាលែង​ពី​ជីវិត​នយោ​បាយ និង​បិទ​ការិយាល័យ​នយោបាយ​របស់​លោក ដែល​បាន​ឈាន​ដល់​ការ​ដុត​បញ្ឆេះ​ឲ្យ​មាន​ភាព​តានតឹង និង​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុម​អ្នកគាំទ្រ​របស់​លោក​។ ​សំឡេង​ស្នូរ​គ្រាប់កាំភ្លើង​បាន​ផ្ទុះឡើង​នៅ​តំបន់​បៃតង​នៃ​រដ្ឋធានី Baghdad ហើយ​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​បំបែក​ក្រុម​អ្នកគាំទ្រ​លោក al-Sadr​ ដែល​កំពុង​ប្រមូល​ផ្ដុំគ្នា​កកកុញ​។​សេចក្ដីថ្លែងការណ៍​របស់​លោក Al-Sadr ដែល​បាន​បង្ហោះ​លើ​បណ្ដាញ Twitter មាន​ឡើង ក្រោយ​ការ​តវ៉ា​ជាច្រើន​ខែ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ដែល​គាំទ្រ​ការ​អំពាវនាវ​របស់​លោក​ឲ្យ​មានការ​បោះ​ឆ្នោត​ថ្មី និង​រំលាយ​សភា​អ៊ីរ៉ាក់ ដែល​គេ​បាន​មើល​ឃើញ​ជាប់​គាំង​រយៈពេល ​១០​ខែ​ដោយ​សារតែ​ប្រទេស​អ៊ីរ៉ាក់​នៅតែ​គ្មាន​រដ្ឋាភិបាល​នៅ​ឡើយ​៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​ប្រទេស​ហៃ​ទី​តវ៉ា​ជា​លើក​ទី​២​ ក្នុង​ខែ​នេះ​ឲ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង

2022/08/30 09:30:44 pm        723
​ហៃទី៖ ក្រុមអ្នកតវ៉ា​រាប់រយ​នាក់​បានចេញ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ នៅ​រដ្ឋធានី​ព័រ​អូ​ប្រាំង ប្រទេស​ហៃ​ទី កាលពី​ថ្ងៃ​ចន្ទដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រីលោក Ariel Henry ចុះ​ចេញពី​តំណែង​។ នេះ​គឺជា​ការតវ៉ា​លើក​ទី​ពីរ​ក្នុង​ខែ​នេះ​។ កាលពី​សប្តាហ៍​មុន មនុស្ស​រាប់ពាន់នាក់​បាន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​មួយចំនួន​ក្នុងប្រទេស​នេះ ​ដើម្បី​អំពាវនាវ​ឲ្យ​បណ្តេញចេញ​នាយករដ្ឋមន្ត្រី​។ ក្រុមបាតុករ​បាន​ដុត​សំបក​កង់​រថយន្ត និង​ព្យាយាម​បិទផ្លូវបណ្តាលឱ្យមាន​ការប៉ះទង្គិច​គ្នា​ជាមួយ​នគរបាល ដែល​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែកដើម្បី​បំបែក​ហ្វូងមនុស្ស​។ ក្រុមអ្នកតវ៉ា​បានដាក់​កំហុស​លើ​នាយករដ្ឋមន្ត្រី ​ចំពោះ​ការ​កើន​ឡើង​ថ្លៃទំនិញ​ខ្ពស់​សម្រាប់​ជីវភាព​រស់នៅ និង​ការ​រាលដាល​អំពើហិង្សា​។​ ​អំពើ​ហិង្សា និង​ការចាប់​ជំរិត​បាន​កើនឡើង​នៅក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង និង​តំបន់​ក្បែរ​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ក្រុម​ជន​អន្ធពាល​បានសម្លាប់​ជន​ស៊ីវិល​រាប់រយ​នាក់​នៅក្នុង​ការប្រយុទ្ធ​គ្នា​លើទឹក​ដី​នេះ​។ ក្រុម​ជន​អន្ធពាលមានអំណាច​កាន់តែខ្លាំងចាប់តាំងពី​ការធ្វើឃាត​ប្រធានាធិបតីលោក Jovenel Moïse កាលពី​ឆ្នាំមុន​។ភាពក្រីក្រ​ក៏​កាន់តែ​ធ្លាក់​ជ្រៅដោយ​អតិផរណា​ឈានដល់ 29% ហើយ​តម្លៃ​ទំនិញ​មូលដ្ឋាន​មួយចំនួន​ដូចជា​តម្លៃ​អង្ករ បាន​កើនឡើង​ជាង​បួន​ដង​។ ប្រេងសាំង​ខ្វះខាត ហើយ​ប្រសិនបើ​អាច​រកបានគឺមាន​តម្លៃ​រហូតដល់ ១៥ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​។ សកម្មជន​នយោបាយ​លោក Jean Ronald បាន​ប្រាប់​សារព័ត៌មាន​ AP ​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​នឹងមិន​បញ្ឈប់​ការប្រមូលផ្តុំ​នេះ​ទេ ហើយ​យើង​នឹង​បង្ហាញ​ពួកគេ​ថា ​យើង​មិន​ខ្លាច​ទេ យើង​ស៊ូស្លាប់​ដើម្បី​ក្រោកឈរឡើង​ប្រឆាំង៕​អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​និយាយថា បេសកកម្ម IAEA ប្រឈម​ឧបសគ្គ​ពី​បណ្ដា​ប្រទេស​លោកខាងលិច​

2022/08/30 07:23:29 pm        617
​រុស្ស៊ី៖ ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ ​បាន​ផ្សព្វផ្សាយ​វីដេអូ​ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ជា​កន្លែង​ដែល​ក្រុម​បេសកកម្ម​អ្នក​ជំនាញ​មកពី​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​មកកាន់​ទីនេះ​។​ ​ការ​វាយ​លុក​ដោយ​យាន​ដ្រូ​ន​មិនបាន​បង្ហាញ​ពី​ស្នាម​នៃ​ការខូចខាត​នោះ​ទេ ទោះបីជា​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​ដាក់គ្នា​ពី​ការ​បាញ់​ផ្លោង​នៅ​តំបន់​នោះ និង​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​វិទ្យុសកម្ម​ក៏ដោយ​។ ថ្លែង​ទៅកាន់​ទូរទស្សន៍​ដែល​គាំទ្រ​វិមាន​ក្រឹម​ឡាំង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​ថា បេសកកម្ម​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) បាន​ប្រឈម​ទៅនឹង​ឧបសគ្គ​ពី​បណ្តា​ប្រទេស​លោកខាងលិច ហើយ​សកម្មភាព​របស់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​គឺ​ទំនងជា​នាំ​ទៅ​រក​ការបំផ្លាញ​ខ្លួនឯង​។​ ​ក្រុម​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ បាន​ចាប់ផ្តើម​បេសកកម្ម​បន្ទាន់​មួយ​កាលពី​ថ្ងៃ​ចន្ទដើម្បី​ការពារ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ជា​ចំណុច​កណ្តាល​នៃ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​ជា​ដំណើរ​ការដែល​រង់ចាំ​ជា​យូរ​មកហើយ​ដែល​ពិភពលោក​សង្ឃឹមថា នឹង​ជួយ​បញ្ចៀស​គ្រោះ​មហន្តរាយ​វិទ្យុសកម្ម​។ ហានិភ័យ​មិន​អាច​កើតមាន​ខ្ពស់​នោះ​ទេ​ សម្រាប់​ក្រុម​អ្នក​ជំនាញ​ដែល​នឹង​មក​ពិនិត្យមើល​រោងចក្រ​នៅ​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​គ្រោះ​មហន្តរាយ​រោងចក្រ Chernobyl ឆ្នាំ១៩៨៦ បាន​បញ្ជូន​វិទ្យុសកម្ម​នៅ​ពាសពេញ​តំបន់​ ធ្វើ​ឱ្យ​ពិភពលោក​ភ័យខ្លាច និង​ជំរុញ​ពិភព​លោក​ឱ្យ​នៅ​ឆ្ងាយ​ពី​ថាមពល​នុយក្លេអ៊ែរ៕អត្ថបទ៖ ប៊ុនថន

មនុស្ស​រាប់​លាន​នាក់​គ្មាន​ផ្ទះសម្បែង និង​អាហារ ​ខណៈ​អ្នកស្លាប់ដោយសារទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន​ឡើងដល់​ជាង​ ១,១០០​នាក់​

2022/08/30 06:44:55 pm        698
​​ប៉ា​គី​ស្ថាន៖ ជីវិត​ប្រជាជន​រាប់លាន​នាក់​កំពុង​ជួប​គ្រោះថ្នាក់ ក្រោយ​ទឹកជំនន់​ដ៏​មហន្តរាយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់ ១​,១៣៦​នាក់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន និង​បណ្ដាល​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ថែមទៀត​ប្រឈម​នឹង​ការបាត់បង់​ផ្ទះសម្បែង និង​គ្មាន​អាហារ​ទទួលទាន​។ ​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថានកំពុង​ព្យាយាម​ទប់​ទល់ នឹង​ទឹកជំនន់​ភ្លៀង​មូសុង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុងរយៈពេល​ពេល​ ១​ទសវត្សរ៍​មកនេះ ដោយ​លំនៅឋាន​ជាច្រើន​ខ្នង​ត្រូវ​បាន​ទឹក​ហូរ​កួច ដី​កសិកម្ម​ជាច្រើន​ត្រូវ​បាន​បំផ្លាញ ហើយ​ទន្លេ​សំខាន់​របស់​ប្រទេស​នេះ​ប្រឈម​នឹង​ការ​បាក់​ច្រាំង​។ ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា ទឹកជំនន់​នៅ​ឆ្នាំនេះ​បាន​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ជាង ​៣៣​លាន​នាក់​ស្មើនឹង ​១​ភាគ​៧ របស់​ប្រជាពលរដ្ឋ​ប៉ា​គី​ស្ថាន​។​ចំនួន​អ្នក​ស្លាប់​ដ៏​ខ្ពស់​នេះ​បាន​ជំរុញ​ឲ្យ ​រដ្ឋមន្ត្រី​អាកាសធាតុ​របស់​ប្រទេស​នេះ​ហៅ​រដូវ​នេះ​ថា ​ជា​គ្រោះ​មហន្តរាយ​អាកាសធាតុ​ដ៏​ធ្ងន់ធ្ងរ​។ ​ជំនួយ​អន្តរជាតិ​បាន​ចាប់ផ្ដើម​ទៅដល់​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ក្រុម​មន្ត្រី​បាន​អះអាង​ថា ​មនុស្ស​ជាង ១​,១៣០​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​រដូវ​មូសុង ចាប់​តាំង​ពី​ពាក់កណ្ដាល​ខែ​មិថុនា​មក​។ ​ក្រុម​មន្ត្រី​គ្រោះ​មហន្តរាយ​និយាយ​ថា ប្រជាពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​នៅ​ប៉ា​គី​ស្ថាន​ត្រូវ​បាន​ប្រមូលផ្ដុំ​ស្នាក់នៅ​ក្នុង​ជំរំ ​ក្រោយ​បាត់បង់​លំនៅឋាន​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង​រដូវ​មូសុង​ធ្ងន់ធ្ងរ​ មិន​ធ្លាប់​មានក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានកំពុងជំរុញដល់បរិយាកាសធុរកិច្ចផ្នែកកម្មន្តសាល SME និងសេវា
08/07/2026 11:08 AM
ស.ស.យ.ក អលស្ដារ នឹងប្រកួតសប្បុរសធម៌ចំនួន២ ដើម្បីភ្ជាប់ក្ដីនឹករលឹក និង​កៀរគរ​ជំនួយ​ជូន​ពលរដ្ឋ​នៅ​ភូមិរង់ចាំ
08/07/2026 11:08 AM
អាហ្សង់ទីនកំណត់ថ្ងៃទី ១៥ កក្កដាជា «ទិវាក្រុមបាល់ទាត់ជម្រើសជាតិ» រំលឹកជ័យជម្នះលើអង់គ្លេសនៅ World Cup 2026
08/07/2026 10:08 AM
អង្គការ UNICEF៖ កុមារម្នាក់ត្រូវបានសម្លាប់ក្នុងមួយថ្ងៃនៅតំបន់ហ្កាហ្សាចាប់តាំងពីបទឈប់បាញ់
08/07/2026 10:08 AM
ការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូទី បានសម្លាប់កងកម្លាំងរដ្ឋាភិបាលយេម៉ែនរាប់សិបនាក់
08/07/2026 10:08 AM
កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីរំលងសមុទ្រជប៉ុន មួយថ្ងៃក្រោយរិះគន់ការបង្កើនសមត្ថភាពយោធារបស់ជប៉ុន
08/07/2026 10:08 AM
សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសជាផ្លូវការពីការផ្លាស់ប្តូរឈ្មោះមកជាសហព័ន្ធកីឡាក្នុងទឹកកម្ពុជាវិញ
08/07/2026 10:08 AM
តម្លៃប្រេងកើនឡើងជុំវិញការព្រួយបារម្ភអំពីផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ
08/07/2026 09:08 AM
អ៊ីរ៉ង់ និងអូម៉ង់ ឈានដល់ការយោគយល់គ្នាលើកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឡើងវិញ
08/07/2026 09:08 AM
អ៊ីរ៉ង់ព្យាយាមហាមប្រាមនាវាអាមេរិក ខណៈកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ជាមួយអូម៉ង់រីកចម្រើន
08/07/2026 08:08 AM