សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

ទីក្រុង​តៃប៉ិ​និយាយថា ​ចិន​ដាក់ពង្រាយ​នាវា និង​យន្តហោះ​ចម្បាំង​រាប់​សិប​គ្រឿង​ជិត​កោះ​តៃវ៉ាន់​

2022/08/29 05:37:56 pm        743
​កោះ​តៃវ៉ាន់៖ ក្រុម​អាជ្ញាធរ​ការពារជាតិរ​បស់​កោះ​ស្វ័យគ្រប់គ្រង​តៃវ៉ាន់ បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​នាវា​យោធា និង​យន្តហោះ​ចម្បាំង​របស់​ចិន​ត្រូវ​បាន​រកឃើញ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ស្រប​ពេល​ភាព​តានតឹង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់​នេះ​។ ​យោងតាម​ក្រុម​អាជ្ញាធរ​ខាងលើ នាវា​ជើង​ទឹក​ចិន​ចំនួន​ ៨​គ្រឿង និង​យន្តហោះ​ ២៣​គ្រឿង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា យន្តហោះ​ ១០​គ្រឿង​បាន​ហោះ​នៅ​លើ​តំបន់​ភាគ​ខាងកើត​នៃ​ខ្សែបន្ទាត់​មេ​ដ្យា​ន​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​មាន​តួនាទី​ជា​របាំង​ក្រៅ​ផ្លូវការ​រវាង​ចិនដីគោក និង​កោះ​នេះ​។ អ្វី​ដែល​ទំនងជា​ការ​ដាក់​ពង្រាយ​របស់​យោធា​ចិន​នេះ ​មាន​ឡើង​មួយថ្ងៃក្រោយ​សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង ​២​គ្រឿង​ចូល​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​អ្វី​ដែល​អង្គភាព​កងទ័ព​ជើង​ទឹក​នេះ​និយាយ​ថា ជា​បេសកកម្ម​ឆ្លងកាត់​តាម​ទម្លាប់ ដែល​មានន័យថា​ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ចក្ខុវិស័យ​ឥណ្ឌូ​ប៉ាស៊ីហ្វិក សេរី និង​បើកចំហ​។​​ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ដោយ​ការ​ដាក់​យោធា​របស់​ខ្លួន​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បង្ហាញ​សញ្ញា​ការ​ត្រៀម​របស់​ខ្លួន ​ដើម្បី​បញ្ឈប់​សកម្មភាព​បង្ករឿង​ណាមួយ​ជាយថាហេតុ។​ កាល​ពី​ពេល​ថ្មីៗ​នេះចិន​ក៏បាន​ចាត់​ថ្នាក់​សហរដ្ឋ​អាមេរិក ដោយ​ហៅថា​ជា​អ្នក​បំផ្លាញ​សន្តិភាព ​និង​ស្ថិរភាព​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ផង​ដែរ​៕អត្ថបទ៖ សុខមាន

អ្នកការទូត​ជាន់ខ្ពស់​អឺរ៉ុប​៖​ សហភាព​អឺរ៉ុប​ប្រឈម​បញ្ហា​ធំ​ៗ​ដោយសារ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​

2022/08/29 05:15:18 pm        680
​សហភាព​អឺរ៉ុប៖ លោក Josep Borrell ប្រមុខ​ការទូត​របស់​សហភាព​អឺរ៉ុប​និយាយ​ថា ប្លុក​នេះ​នឹង​ពើប​ប្រទះ​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន ​ដោយសារតែ​ទណ្ឌកម្ម​ដែល​ខ្លួន​បាន​ដាក់​លើ​ប្រទេស​រុស្ស៊ី​ ជុំវិញ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ បញ្ហា​នេះ​ត្រូវ​បាន​លើកឡើង​អំឡុង​បទសម្ភាសន៍​របស់លោក Borrell ជាមួយ​កាសែត Kronen Zeitung របស់​អូទ្រីស ដោយ​ក្រុម​អ្នកសារព័ត៌មាន​ចង្អុល​បង្ហាញ​ថា មនុស្ស​ភាគច្រើន​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ មាន​មន្ទិល​អំពី​វិធានការ​នានា​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​។ ​អ្នកការទូត​រូបនេះ​បាន​អះអាង​ថា ទណ្ឌកម្ម​នានា​កំពុង​ដំណើរការ ហើយ​ថា​រុស្ស៊ី​កំពុង​ធ្លាក់​ក្នុង​បញ្ហា​។​លោក​ថា ទាំងនេះ​គឺជា​វិធានការ​រឹតត្បិត​។​ យើង​បាន​រឹតបន្តឹង​សមត្ថភាព​សេដ្ឋកិច្ច​របស់​រុស្ស៊ី​។ ឲ្យ​តែ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ពឹង​ផ្អែកលើ​ប្រេង និង​ឧស្ម័ន ពួកគេ​នឹង​ត្រូវការ​បច្ចេកវិទ្យា​របស់​យើង​។ ​យ៉ាង​ណា​ក៏ដោយ​លោក Borrell បាន​ទទួល​ស្គាល់​ថា ពិត​ណាស់​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​ធំៗ​ជាច្រើន ក្នុង​រយៈពេល​ដ៏​ខ្លី​ដោយសារតែ​ទណ្ឌកម្ម​ទាំងនោះ ហើយ​ការពិត​មិន​អាច​ប្រកែក​បាន​គឺថា​ តម្លៃ​ឧស្ម័ន​កំពុង​ហក់​ឡើង​ខ្លាំង​៕អត្ថបទ៖ សុខមាន

ប្រមុខរាជរដ្ឋាភិបាលនឹងបើកការដ្ឋានសាងសង់ស្ពានអាកាសនៅត្រង់ច្រមុះជ្រូកក្បាលថ្នល់ និងសាងសង់ស្ពានអាកាសមហាវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវ២០០៤

2022/08/29 04:59:00 pm        635
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសនៅត្រង់ច្រមុះជ្រូកក្បាលថ្នល់រាជធានីភ្នំពេញ(ប្រសព្វមហាវិថីសម្តេចតេជោ-៦០ម៉ែត្រ,មហាវិថីព្រះមុនីវង្ស និងវិថីខេមរភូមិន្ទ-២៧១) និងសាងសង់ស្ពានអាកាសមហាវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវ២០០៤ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

សៀវភៅ«កូនប្រុសច្បងនាយករដ្ឋមន្ត្រីដំណើរឆ្ពោះទៅបន្តវេន នឹងចែកជូនដោយឥតគិតថ្លៃ

2022/08/29 04:13:25 pm        1230
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ តាមរយៈ Facebook Page ផ្លូវការផ្ទាល់ បានប្រកាសចែកជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន » ដោយឥតគិតថ្លៃ ដល់អ្នកដែលមានបំណងចង់អានសៀវភៅនេះ ។ដោយសៀវភៅនេះ និពន្ធដោយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជើងចាស់។ការប្រកាសផ្តល់ជូនសៀវភៅ«កូនប្រុសច្បងនាយករដ្ឋមន្ត្រីដំណើរឆ្ពោះទៅបន្តវេន»ដោយឥតគិតថ្លៃនេះ ធ្វើឡើងបន្ទាប់ពីមានការសំណូមពរជាច្រើន ពីបងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត ដែលចង់អាននូវសៀវភៅនេះ។លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដោយមានសំណូមពរច្រើនពីបងប្អូន លើសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន » លោកបានប្រគល់ភារកិច្ចអោយ ក្រុមការងាររបស់លោក ត្រៀមទទួលរៀបចំចាត់ចែងសៀវភៅ ជូនដល់បងប្អូនដែលមានបំណងចង់បានសៀវភៅនេះទៅអាន»។ដើម្បីទទួលបានសៀវភៅដោយឥតគិតថ្លៃ សូមបងប្អូនទំនាក់ទំនងទៅក្រុមការងារតាមរយៈ៖ទូរស័ព្ទលេខ ០១០ ៤០០ ១៣៦ និង ០៨៥ ៥២២ ១៤០ ឬ តាមហ្វេសប៊ុក ផេក Hun Manet - C.O.Army (Page Link: https://m.facebook.com/hunmanetcoarmycambodia/)ជាដើម។  ឯកឧត្តម ឆាយ សុផល បានថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះថា​ សៀវភៅថ្មីនេះ ផ្តោតលើប្រវត្តិជីវិត និងការងាររបស់លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី ត្រូវបានបោះពុម្ពចំនួន២ម៉ឺនច្បាប់រួចរាល់នៅពាក់កណ្តាលខែសីហានេះ។ឯកឧត្តម បន្តថាសៀវភៅថ្មី «កូនប្រុសច្បងនាយករដ្ឋមន្រ្តី - ដំណើរឆ្ពោះទៅបន្តវេន- ហ៊ុន ម៉ាណែត» មិនត្រឹមតែផ្តោតលើប្រវត្តិសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំពីទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមផងដែរ ។ក្រោយបោះពុម្ពរួច ឯកឧត្តម ឆាយ សុផល នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះ បានគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នូវសៀវភៅដែលមានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្រ្តី - ដំណើរឆ្ពោះទៅបន្តវេន - ហ៊ុន ម៉ាណែត» ចំនួន១.០០០ច្បាប់ សម្រាប់សម្តេច ទុកចែក តាមតម្រូវការ។  ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ឆាយ សុផល ក៏បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ឱកាសឱ្យលោកបានចងក្រងសៀវភៅនេះឡើង ហើយថា បើទោះជា សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មមាញឹកយ៉ាងណាក៏ដោយនាពេលកន្លងមក ក៏សម្តេចបានឆ្លៀតពេលវេលាដ៏មានតម្លៃផ្តល់ព័ត៌មានផ្សេងៗទាក់ទិននឹងលោក ហ៊ុន ម៉ាណែត ដើម្បីធ្វើឱ្យសៀវភៅនេះមានខ្លឹមសារកាន់តែរស់រវើក និងមានលក្ខណៈជាប្រវត្តិសាស្រ្តនៃមនុស្សជាតិ។ទន្ទឹមនឹងនោះ អ្នកនិពន្ធ ឆាយ សុផល ក៏បានថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ាណែត ផងដែរ ដែលបានចំណាយពេលដ៏មានតម្លៃឆ្លៀតប្រាប់ព័ត៌មានមួយចំនួនទាក់ទិននឹងលោកផ្ទាល់ក៏ដូចជាទស្សនវិស័យនាពេលអនាគត៕(ដោយ៖ បាន​ ចក់)

សម្ព័ន្ធមិត្ត​លោក Putin និយាយថា រុស្ស៊ី​មិនអាច​បញ្ឈប់​សង្គ្រាម​បានទេ ទោះបី​អ៊ុយ​ក្រែ​ន​បោះបង់​ក្តី​សង្ឃឹម​នៅ​អង្គការ​ណា​តូ​

2022/08/27 07:57:06 pm        896
​រុស្ស៊ី៖ សម្ព័ន្ធមិត្ត​ម្នាក់​របស់​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទីក្រុង​មូ​ស្គូ​នឹងមិន​បញ្ឈប់​យុទ្ធនាការ​យោធា​របស់ខ្លួន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​នោះទេ ទោះបីជា​ទីក្រុង Kyiv បោះបង់​បំណង​ជា​ផ្លូវការ​របស់ខ្លួន​ដើម្បី​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​ក៏ដោយ​។ អតីត​ប្រធានាធិបតី​លោក Dmitry Medvedev ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​របស់​រុស្ស៊ី បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​បារាំង​ថា រុស្ស៊ី​បាន​ត្រៀមខ្លួន​ដើម្បី​ជួបចរចា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ក្រោម​លក្ខខណ្ឌ​មួយចំនួន​។ សូម្បីតែ​មុន​ការវាយលុក​កាល​ខែកុម្ភៈ ទីក្រុង​មូ​ស្គូ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការចូល​ជា​សមាជិក​អង្គការ​ណា​តូ​របស់​អ៊ុយ​ក្រែ​ន ​មិនអាច​ទទួលយក​បានឡើយ​។ លោក Medvedev បាន​ថ្លែងប្រាប់​ទូរទស្សន៍ LCI នៅក្នុង​សម្រង់​សម្តី​ដែល​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​ថា ប្រទេស​រុស្ស៊ី​នឹង​បន្ត​យុទ្ធនាការ​នេះ​រហូតដល់​សម្រេចបាន​គោលដៅ​របស់ខ្លួន។​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​បើក​ការចរចា​ជាច្រើន​ជុំបន្ទាប់ពី​ការវាយលុក​ចាប់ផ្តើម ប៉ុន្តែ​ពុំមាន​ការរីកចម្រើន​នោះទេ ហើយ​មានការ​រំពឹងទុក​តិច​តួច​សម្រាប់​ការចាប់ផ្តើម​ជាថ្មី​។ លោក Medvedev និយាយថា ការចរចា​នឹង​អាស្រ័យ​លើ​របៀប​ដែល​ព្រឹត្តិការណ៍​កើតឡើង​។ យើង​បាន​ត្រៀមខ្លួន​ជាស្រេច​មុនពេល​ជួប​លោក​ Zelenskiy​។ នៅក្នុង​ការអត្ថាធិប្បាយ លោក Medvedev និយាយថា សព្វាវុធ​របស់​សហរ​ដ្ឋ​អា​មេរិ​ក​ដែល​បាន​ផ្គត់ផ្គង់​ដល់​អ៊ុយ​ក្រែ​ន​រួចហើយ ដូចជា​ប្រព័ន្ធ​អាវុធ HIMARS នៅ​មិនទាន់​បង្ក​ការ​គំរាម​ខ្លាំង​នៅឡើយ​។ ប៉ុន្តែ​លោក​បាន​និយាយថា វា​អាច​នឹង​ផ្លាស់ប្តូរ ប្រសិនបើ​អាវុធ​ដែល​បញ្ជូន​ដោយ​សហរដ្ឋអាមេរិក អាច​វាយប្រហារ​គោលដៅ​នៅ​ចម្ងាយ​ឆ្ងាយ​។ វា​មានន័យថា នៅពេលដែល​មី​ស៊ី​ល​ប្រភេទ​នេះ​បាញ់​បាន​ចម្ងាយ ​៧០​គីឡូម៉ែត្រនោះ​គឺជា​រឿង​មួយ ប៉ុន្តែ​នៅពេលដែល​វា​បាញ់​ដល់​ចម្ងាយ ៣០០គីឡូម៉ែត្រ ឬ ៤០០គីឡូម៉ែត្រ​នោះ​គឺជា​រឿង​មួយទៀត​ ដែល​វា​នឹង​ក្លាយ​ជាការ​គំរាម​ដោយផ្ទាល់​ដល់​ទឹកដី​សហព័ន្ធ​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ច្រើន​នាក់​ត្រូវបាន​ជួយសង្គ្រោះ ខណៈ​ឆេះ​សាឡាង​នៅ​ហ្វីលីពីន​

2022/08/27 07:42:43 pm        840
​​ហ្វីលីពីន៖ សាឡាង​មួយគ្រឿង​នៅ​ប្រទេស​ហ្វីលីពីន​ដែល​កំពុង​ដឹក​អ្នកដំណើរ និង​នាវិក ៨២​នាក់​បាន​ឆាបឆេះ ខណៈ​កំពុង​ទៅ​ជិត​ដល់​កំពង់ផែ​មួយ​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃ​សុក្រ ហើយ​យ៉ាងហោចណាស់​មនុស្ស​ ៧៣​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​ ​មន្ត្រី​និយាយ​ថា កិច្ចខិតខំ​ស្វែងរក និង​ជួយសង្គ្រោះ​នៅ​បន្ត បន្ទាប់ពី​យប់​ជ្រៅ​ដើម្បី​ស្វែងរក​អ្នក​ដំណើរ និង​នាវិក​ដែល​បាត់​ខ្លួន​នៃ​នាវា​ចម្លង M/V Asia Philippines ជា​នាវា​ដឹកទំនិញ និង​អ្នកដំណើរ​ដែល​មកពី​ក្រុង Calapan ក្នុង​ខេត្ត Oriental Mindoro​។​ ​វីដេអូ​ចេញផ្សាយ​ដោយ​ឆ្មាំ​សមុទ្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​អណ្តាត​ភ្លើង និង​ផ្សែង​ហុយ​ចេញពី​សាឡាង​នៅ​ជិត​នាវា​ជាច្រើន​គ្រឿង​ចម្ងាយ​ជាង​ ១​គីឡូម៉ែត្រ​ពី​កំពង់ផែ Batangas។ មូលហេតុ​នៃ​ការ​ឆេះ​សាឡាង​នេះ​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៅឡើយ​។​​ឆ្មាំ​សមុទ្រ​បាន​និយាយ​ថា សាឡាង​នេះ​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រហែល ៤០០​នាក់​។ កន្លងមក​មាន​ករណី​សាឡាង​ដឹក​អ្នកដំណើរ​មិនបាន​ចុះឈ្មោះ​ដោយ​មិន​គោរព​តាមច្បាប់​។ ​ឧបទ្ទវហេតុ​នៅ​តាម​សមុទ្រ​ជា​រឿង​ធម្មតា​នៅ​ប្រជុំ​កោះ​ប្រទេស​ហ្វីលីពីនដោយសារតែ​ព្យុះ​ញឹកញាប់ និង​ទូក​ដែល​មិន​បាន​ពិនិត្យ​ត្រឹមត្រូវ ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ និង​ការអនុវត្ត​ច្បាប់​សុវត្ថិ​ភាព​មិន​ច្បាស់​លាស់ ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ដាច់ស្រយាល៕​អត្ថបទ៖ ប៊ុនថន

ក្រុមហ៊ុន Moderna ប្តឹង​ក្រុមហ៊ុន Pfizer ជុំវិញ​ប៉ាតង់​នៅ​ពីក្រោយ​ការផលិត​វ៉ាក់សាំង Covid-19

2022/08/27 07:32:57 pm        713
​សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Moderna ផលិត​វ៉ាក់សាំង​ COVID-19 កំពុង​ប្តឹង​គូប្រជែង​ធំ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាល្លឺម៉ង់ BioNTech ដោយ​ចោទប្រកាន់​គូប្រជែង​ទាំងនេះ​ថា​ បាន​ចម្លង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Moderna ដើម្បី​ផលិត​វ៉ាក់សាំង​ផ្ទាល់ខ្លួន​។ ​ក្រុមហ៊ុន Moderna បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា វ៉ាក់សាំង Comirnaty របស់​ក្រុមហ៊ុន Pfizer និង BioNTech បាន​រំលោភ​លើ​ប័ណ្ណ​ប៉ាតង់​ដែល​ក្រុមហ៊ុន Moderna បាន​ដាក់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដើម្បី​ការពារ​បច្ចេកវិទ្យា​នៅ​ពីក្រោយ​វ៉ាក់សាំង​បង្ការ​របស់​ខ្លួន Spikevax​។ ​ក្រុមហ៊ុន​បានដាក់​ពាក្យបណ្ដឹង​ការរំលោភ​លើ​ប័ណ្ណ​ប៉ាតង់​ទាំង​នៅ​តុលាការ​សហព័ន្ធ​អាមេរិក​ និង​តុលាការ​អាល្លឺម៉ង់​។​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Moderna លោក Stephane Bancel និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ក្រុមហ៊ុន​ផលិត​បាន​រកឃើញ​បច្ចេកវិទ្យា​នេះ ហើយ​បាន​វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បីផលិត​វ៉ាក់សាំង​។ ក្រុមហ៊ុន​និយាយថា វ៉ាក់សាំង​របស់​គូប្រជែង​របស់ខ្លួន​រំលោភ​លើ​ប័ណ្ណ​ប៉ាតង់​ក្រុមហ៊ុន Moderna ដែល​បានដាក់​នៅ​ចន្លោះ​ឆ្នាំ2010 និង 2016៕អត្ថបទ៖ ប៊ុនថន

ប៉ា​គី​ស្ថាន​ប្រកាស​រដ្ឋ​ក្នុង​គ្រាអាសន្ន​ ខណៈ​អ្នក​ស្លាប់​កើន​ដល់ ​៩៣៧​នាក់ និង​ជាង ​៤០,០០០​នាក់​ជម្លៀស​ខ្លួន​

2022/08/27 07:09:09 pm        926
​ប៉ា​គី​ស្ថាន៖ ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដប្រកាស​រដ្ឋ​ក្នុង​គ្រាអាសន្ន បន្ទាប់ពី​ការបំផ្លាញ​ដោយ​ទឹកជំនន់​។ នាយករដ្ឋមន្ត្រី​​ប៉ា​គី​ស្ថានលោក Shahbaz Sharif បានស្នើ​សុំ​ជំនួយ​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ស្តារឡើងវិញ​ការខូចខាត​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​អ៊ីស្លាម​ក្រីក្រ​មួយ​នេះ ខណៈក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ព្យាយាម​ជម្លៀស​ពលរដ្ឋ​រាប់ពាន់នាក់ ​ដែល​ជាប់គាំង​ចេញពី​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​។ ការអំពាវនាវ​របស់​លោក Sharif នៅលើ​បណ្តាញ​សង្គម Twitter បាន​ធ្វើឡើង​នៅពេលដែល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​វាយប្រហារ​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់ ៩៣៧នាក់​ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​។ វិបត្តិ​នេះ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។ សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​បាន​ដកស្រង់​សម្តី​លោក Sharif ដែល​បាន​និយាយថា កុមារ ៣០០នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​។ លោក Sharif បាន​ចុះ​ពិនិត្យ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត Sindh កាលពី​ថ្ងៃ​សុក្រ ដោយ​ធានា​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នូវ​ការគាំទ្រ​របស់រដ្ឋាភិបាល​។ ទាហាន​ប៉ា​គី​ស្ថាន​ប្រមាណ ៦,៥០០នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការស្វែងរក និង​ជួយ សង្គ្រោះ ហើយ​រហូតមក​ដល់ពេលនេះ​បាន​ជម្លៀស​ពលរដ្ឋ​ជាង ៤០,០០០នាក់​។លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ទំហំ​នៃ​ការបំផ្លាញ​ដែល​បណ្តាលមកពី​ភ្លៀង និង​ទឹកជំនន់​នៅពេលនេះ​គឺ​ធ្ងន់ធ្ងរ​ជាង​កាលពី​ឆ្នាំ2010 ដែល​ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស ១,៧០០នាក់​ស្លាប់​។ យោងតាម​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឱ្យដឹងថា ទឹកជំនន់​បាន​បណ្តាលឱ្យ​ខូចខាត​លំនៅឋាន​ចំនួន ១៧០,០០០ខ្នង បំផ្លាញ​ផ្លូវថ្នល់ និង​បំផ្លាញ​ស្ពាន​ជិត ១៥០​កន្លែង​។ ទោះបីជា​ទឹកជំនន់​បាន​ស្រក​ចុះ​នៅ​តំបន់​មួយចំនួន​ក៏ដោយ ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅក្នុង​ខេត្ត Sindh ដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ប្រើប្រាស់​ទូក​ដើម្បី​ជម្លៀស​ប្រជាជន​។ ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​រាប់ពាន់នាក់​កំពុង​រស់នៅ​ក្នុងផ្ទះ​ និង​តង់​ចល័ត​។ ភ្លៀង​មូសុង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ជាធម្មតា​ចាប់ផ្តើម​នៅ​ខែកក្កដា ប៉ុន្តែ​ឆ្នាំនេះភ្លៀង​ធ្លាក់​ខ្លាំង​បានចាប់ផ្តើម​ក្នុង​ខែមិថុនាដែល​បាន​បង្ក​ជា​ទឹកជំនន់៕អត្ថបទ៖ ប៊ុនថន

បុគ្គលិក​រាប់ពាន់​នាក់​ប្រឹង​ប្រែង​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​រុស្ស៊ី ខណៈ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ប្រយុទ្ធ​ភ្លើង​ឆេះ​ព្រៃ​ទាំង​លើ​អាកាស​ និង​នៅ​ដី

2022/08/26 09:53:09 pm        624
​រុស្ស៊ី៖ រដ្ឋមន្ត្រី​គ្រាអាសន្ន​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បុគ្គលិក​សង្គ្រោះ​បន្ទាន់​ជាង ៩.០០០​នាក់​ត្រូវ​បាន​បញ្ជូន​ដើម្បី​ពន្លត់ ​និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​កុំឱ្យ​រាលដាល​នៅ​ក្នុង​តំបន់ Ryazan។ រដ្ឋមន្ត្រី​លោក Alexander Kurenkov រួមជាមួយ​អភិបាលក្រុង​មូ​ស្គូ​លោក Sergei Sobyanin និង​មន្ត្រី​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​នេះ ដើម្បី​ត្រួតពិនិត្យ​សេវា​ជាច្រើន​ដែល​ចូលរួម​ជាមួយ​កងកម្លាំង​ដើម្បី​ប្រយុទ្ធ​ភ្លើង​ព្រៃ​។ អង្គភាព​សេវា​សង្គ្រោះ​បន្ទាន់​ជឿ​ថា ​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​មិនបាន​ពន្លត់ភ្លើង​ឱ្យ​បាន​ត្រឹមត្រូវ ​ខណៈ​អាំង​សាច់ ឬ​ចម្អិន​អាហារ​ដែល​អាច​បណ្តាល​ឱ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​ព្រៃ​។​ ​ជាមួយ​គ្នានេះដែ​រនៅ​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ក៏​កំពុង​ប្រយុទ្ធ​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ភ្នំ San Gabriel ភាគខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ាដែល​ធ្វើឡើង​ទាំង​តាម​អាកាស និង​នៅ​លើ​ដី​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។ ទូរទស្សន៍​ KABC បាន​រាយការណ៍​ថា ​ភ្លើង​ព្រៃ​បាន​ឆាប​ឆេះ​ក្នុង​ទំហំ ​39ហិកតា​នៅ​ក្នុង​ព្រៃ​ជាតិ San Gabriel គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដដែល​។​​យន្តហោះ Jumbo មួយ​គ្រឿង​បាន​ទម្លាក់​សារធាតុ​ទប់ស្កាត់​អណ្តាត​ភ្លើង ហើយ​ឧទ្ធម្ភាគចក្រ​បាន​ទម្លាក់​ទឹក​ដើម្បី​ពន្យឺត​ការ​វិវត្ត​នៃ​អណ្តាត​ភ្លើង​។ ពពក​ផ្សែង​ធំ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​កំពុង​ហុយ​ឡើង​យ៉ាង​ខ្ពស់​ក្នុង​តំបន់​នេះ​។ ទូរទស្សន៍​បាន​រាយការណ៍​ថា ពុំ​មាន​សំណង់​ណាមួយ​ត្រូវ​បាន​គំរាម​កំហែង​នោះ​ទេ៕​អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ជំរុញឲ្យដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/08/26 09:31:35 pm        737
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្កើន​សម្ពាធ​លើ​ប្រទេស​រុស្ស៊ី​ ឱ្យ​ដក​កងទ័ព​ចេញពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដើម្បី​ជៀសវាង​គ្រោះ​មហន្តរាយ​វិទ្យុសកម្ម​សកល​។ រោងចក្រ​នេះ​ត្រូវ​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​ជា​បណ្ដោះ​អាសន្នកាល​ពីថ្ងៃ​ព្រហស្បតិ៍ ដោយសារតែ​អគ្គិភ័យ​ឆេះ​ខូច​ដល់​ខ្សែ​បញ្ជូន​ចរន្តបណ្តាល​ឱ្យ​ដាច់​អគ្គិសនី​នៅ​ទូទាំង​តំបន់ និង​បង្កើន​ការ​ព្រួយបារម្ភ​នៃ​គ្រោះមហន្តរាយ​នៅក្នុង​ប្រទេស​។ លោក Zelenskyy បាន​និយាយថា ភាពអាសន្ន​ដោយ​វិទ្យុសកម្មត្រូវបាន​បញ្ចៀស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ព្រោះថា បើ​ម៉ាស៊ីនភ្លើង​ប្រើ​ម៉ា​ស៊ូ​ត​មិន​បើក​ដំណើរការ និង​បើក ស្វ័យប្រវត្តិកម្ម ​និង​បុគ្គលិក​ស្ថានីយរបស់​យើង​មិន​ធ្វើការ​ក៏ដោយ ក្រោយ​ការ​ដាច់​ចរន្តអគ្គិសនី​នោះ​។ ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុស្ស៊ី​ថា ​យក​រោងចក្រ​នេះ​ជា​ចំណាប់ខ្មាំង រក្សា​ទុក​អាវុធ​នៅ​ទីនោះ និង​បើក​ការវាយប្រហារ​ពី​ជុំវិញ​រោងចក្រ ខណៈ​ទីក្រុង​មូ​ស្គូ​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា ​បាន​បាញ់​ផ្លោង​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​មកលើ​រោងចក្រ​។​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទាហាន​អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​មកលើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia និង​ទីក្រុង Energodar បណ្តាល​​ឱ្យដាច់​ចរន្តអគ្គិសនី​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់ ខណៈ​អ៊ុយ​ក្រែ​ន​បាន​និយាយថា វា​ជាការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ដែលនាំឱ្យ​មាន​ស្ថានភាព​បច្ចុប្បន្ន​។ យោងតាម​ភាគី​រុស្ស៊ី​បាន​និយាយថា កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ដែលមាន​កម្លាំង​ខ្លាំង ​ដើម្បី​វាយប្រហារ​លើ​តំបន់​រោងចក្រ​ថាមពលនុយក្លេអ៊ែរពី​ទីក្រុង Nikopol, Marganets និង​ទីតាំង​ផ្សេងទៀត​ដែលមាន​ទីតាំងនៅ​ច្រាំងទន្លេ​ទល់មុខ​ស្ថានីយវា​រី​អគ្គិសនី Kakhovka។ ​ឆ្មាំ​ជាតិ​ប្រទេស​រុស្ស៊ី​បានប្រកាស​ពី​ការចាប់ខ្លួន​កម្ម​ករពី​រនា​ក់នៅ​រោងចក្រ Zaporizhzhia សម្រាប់​ការ​ផ្តល់ព័ត៌មាន​ដល់​អ៊ុយ​ក្រែ​ន​អំពី​ទីតាំង​បុគ្គលិក និង​ឧបករណ៍​នៅក្នុង​រោងចក្រ​ថាមពល​។ ទន្ទឹមនឹងនេះប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelensky បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិឱ្យចេញ​ឱសានវាទ​ដល់​រុស្ស៊ី​ស្តីពី​រោងចក្រ​ថាមពល ​ដូច្នេះ​កងទ័ព​រុស្ស៊ី​នឹង​ដកខ្លួន​ចេញពី​រោងចក្រ​ថា​មពល​នុយក្លេអ៊ែរ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាបោះជំហានឆ្ពោះទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស​ក្នុងតំបន់ ខណៈ​ទំនិញ​ដឹក​តាម​ផ្លូវ​អាកាស​កើន ២១%
08/07/2026 12:08 PM
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖«សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ»
08/07/2026 12:08 PM
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន
08/07/2026 12:08 PM
ប្រមុខUN ថ្កោលទោសការវាយប្រហាររវាងរុស្ស៊ី និងអ៊ុយក្រែន និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់
08/07/2026 12:08 PM
អ្នកវិភាគ៖ លោក Trump នឹងមិនទទួលយកការគ្រប់គ្រងរួមគ្នារវាងប្រទេសអ៊ីរ៉ង់ និងអូម៉ង់ឡើយ
08/07/2026 12:08 PM
សហភាពអឺរ៉ុបគួរតែប្រើប្រាស់ឥទ្ធិពលជាមួយម៉ារ៉ុកបន្ទាប់ពីលំហូរជនអន្តោប្រវេសន៍ចូលតំបន់ Ceuta របស់អេស្ប៉ាញ
08/07/2026 12:08 PM
ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់​កំពុងរង់ចាំថ្ងៃ​ត្រឡប់ទៅសាលារៀន!
08/07/2026 12:08 PM
ការវាយឆ្មក់របស់អ៊ីស្រាអែលនៅជំរំ Qalandiya តំបន់West Bank បណ្តាលឱ្យពលរដ្ឋប៉ាឡេស្ទីនជាង៥០នាក់របួស
08/07/2026 12:08 PM
ប្រជាជនលីបង់ខាងត្បូង មានកំហឹងយ៉ាងខ្លាំង ខណៈអ៊ីស្រាអែលបន្តវាយប្រហារ
08/07/2026 12:08 PM
ប្រមុខការទូតកម្ពុជា បន្តអំពាវនាវឲ្យថៃអនុវត្តឲ្យបានពេញលេញ និងមាន​ប្រសិទ្ធភា​ព​ចំពោះ​សេចក្តី​ប្រកាស​រួមរវាងកម្ពុជា-ថៃកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
08/07/2026 12:08 PM