សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

អង្គការសហប្រជាជាតិ៖ អ៊ុយ​ក្រែ​ន​មាន​វិបត្តិ​ជនភៀសខ្លួន​កើន​ឡើង​លឿន​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​ មក​

2022/03/07 09:31:47 pm        622
អ៊ុយក្រែន៖ ​យោង​តាម​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​នបាន​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​ កើន​ឡើង​លឿន​បំផុត​នៅ​អឺរ៉ុបចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២ ​មក​។​​ការព្រមាន​នេះ​បាន​កើតមានឡើង​ ខណៈ​ក្រុម​អ្នក​ឃើញ​ហេតុការណ៍​បាន​ហៅថា​ ជា​ឧបទ្ទវហេតុដែល​មនុស្ស ​៣​នាក់​ព្យាយាម​រត់គេច​ចេញពី​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ទីក្រុង Irpin ជិត​រដ្ឋធានី​គី​វ ជាទី​ដែល​ពួកគេ​បាន​ស្លាប់​នៅ​ពេល​ការ​បាញ់​ផ្លោង​ពី​កងកម្លាំង​រុស្ស៊ី​ធ្លាក់​ចំ អំឡុង​ការ​ជម្លៀស​ដែល​បាន​រៀបចំ​កាលពី​ថ្ងៃអាទិត្យ​។​ចំនួន​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ដ៏​ច្រើននៅតែ​បន្ត​ភៀសខ្លួន​ចេញពី​ទីក្រុង​នានា​ ដែល​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ និង​ការ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី រួម​ទាំង​ទីក្រុង​ឆ្នេរ Mariupol ដែល​ស្ថិត​ក្នុង​ការឡោមព័ទ្ធ ជាទី​ដែល​កងកម្លាំង​រុស្ស៊ីបាន​ព្រមព្រៀង​ជាថ្មី​ឲ្យ​មានការ​ជម្លៀស​បន្ទាន់​។​ ប្រមុខ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាល​ពី​ថ្ងៃអាទិត្យ​ថា ជន​ភៀស​ខ្លួន​ជាង ១,៥​លាន​នាក់​បាន​ឆ្លង​ពី​អ៊ុយ​ក្រែ​ន​ទៅកាន់​ប្រទេសជិតខាង ចាប់​តាំងពី​ប្រទេស​រុស្ស៊ី​ចូល​វាយប្រហារ​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ប្ដេជ្ញា​ប្រឹងប្រែង​ផ្នែក​ការទូត​ជួយ​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ ក្រោយ​ជួប​លោក Putin

2022/03/07 07:40:40 pm        570
​អ៊ីស្រាអែល៖ លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​ថា ​ប្រទេស​របស់​លោក​នឹង​បន្ត​ជួយ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ការទូត​សម្រាប់​វិបត្តិ​អ៊ុយ​ក្រែ​ន ទោះបីជា​មានឱកាស​ទទួល​បាន​ជោគ​ជ័យ​តិចតួច​ក៏ដោយ​។​លោក Naftali Bennett បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទៅកាន់​ជំនួប​គណៈរដ្ឋមន្ត្រី​របស់​លោក ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក​បាន​វិលត្រឡប់​ពី​ជំនួប​ដ៏​ភ្ញាក់ផ្អើល​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង Moscow ជាទី​ដែល​មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​ពី​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​។ ហើយ​បន្ទាប់មក​លោក​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ជាទី​ដែល​លោក​បាន​ជួប​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz​។ លោក Bennett ពុំបាន​បញ្ជាក់​លម្អិត​ពី​ជំនួប​រវាង​លោក ​និង​លោក Putin ប៉ុន្តែ​បាន​ហៅ​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​របស់​ប្រទេស​នេះ​ថា ​ជា​តួនាទី​ប្រកប​ដោយ​សីលធម៌​របស់​យើង​។កាល​ពី​ពេល​ថ្មីៗ​នេះ​ការិយាល័យ​របស់​លោក​បាន​និយាយ​ថា ​លោក និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ជា​ការ​សន្ទនា​លើក​ទី​៣ រវាង​មេដឹកនាំ​ទាំង​២ ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​មកនេះ​។ នៅ​ក្នុង​ការ​អត្ថាធិប្បាយ​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Interfax អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Bennett គឺ​ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​ជុំ​វិញ​វិបត្តិ​អ៊ុយ​ក្រែ​ន​៕ អត្ថបទ៖ សុខមាន

អង្គការ​សហប្រជាជាតិ៖ ជន​ស៊ីវិល​ជាង ​៣៦០​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​

2022/03/07 06:40:23 pm        586
​អ៊ុយក្រែន៖ បេសកកម្ម​ឃ្លាំមើល​ជម្លោះ​របស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជន​ស៊ីវិល​យ៉ាង​ហោចណាស់ ៣៦៤​នាក់​ត្រូវ​គេ​បញ្ជាក់​ថា​បាន​ស្លាប់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ចាប់​តាំង​ពី​កងទ័ព​រុស្ស៊ី​បាន​ឈ្លានពាន​ចូល​កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ និង​មនុស្ស​ចំនួន ៧៥៩​នាក់​ផ្សេង​ទៀត​បាន​រង​របួស ទោះបីជា​ចំនួន​ពិតប្រាកដ​អាច​មាន​ច្រើន​ជាងនេះ​ក៏ដោយ​។​​យោង​តាម​អង្គការ​នេះ អ្នក​ស្លាប់​សរុប​រួមមាន​បុរស ៧៤​នាក់, ស្ត្រី ៤២​នាក់, ក្មេង​ប្រុស​ ៨នាក់ និង​ក្មេង​ស្រី ៤​​នាក់ព្រមទាំង​កុមារ​តូច ១៣​​នាក់ និង​យុវជន ២២៣​​នាក់​ដែល​ត្រូវ​បាន​គេ​ដឹង​ភេទ​។ ចំណែក​អ្នក​រង​របួស​សរុប​រួមមាន​បុរស ៦៧​នាក់, ស្ត្រី ៤៨​នាក់, ក្មេង​ស្រី ១១​នាក់ និង​ក្មេង​ប្រុស ២​នាក់ព្រមទាំង​កុមារ​តូច ២៨​​នាក់ និង​មនុស្ស​ជំទង់ ៦០៣​នាក់។​​អង្គការ​នេះ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ភាគច្រើន​នៃ​ជនរងគ្រោះ​ជា​ជន​ស៊ីវិលបាន​កត់ត្រា​ស្លាប់​ ដោយ​សារតែការ​ប្រើប្រាស់​គ្រឿងផ្ទុះ​ដែល​មាន​វិសាលភាព​ប៉ះពាល់​ខ្លាំង រួម​ទាំង​ការ​បាញ់​ផ្លោង​ចេញពី​កាំភ្លើង​ធំ និង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ូ​កែ​ត មី​ស៊ី​ល និង​ការវាយប្រហារ​តាម​អាកាស​៕​អត្ថបទ៖ សុខមាន

លោក Zelenskyy ស្នើ​ឲ្យ​លោក​ខាង​លិច​បន្ត​ជួយ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន​

2022/03/07 06:05:37 pm        1525
​អ៊ុយក្រែន៖ កាលពី​ថ្ងៃអាទិត្យលោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បានបញ្ជាក់​ពី​សំណើ​របស់​លោក​ជាថ្មី​សម្រាប់​យន្តហោះ​ចម្បាំង​របស់​យោធា​អ៊ុយ​ក្រែ​ន ប្រសិនបើ​លោកខាងលិច​នៅតែ​បន្ត​ច្រានចោល​ការបង្កើត​តំបន់​គ្មាន​ការហោះហើរ​លើ​ប្រទេស​នេះ​។​លោក Zelenskyy បាន​និយាយ​នៅក្នុង​សារ​ជា​វីដេអូថា ពិភពលោក​កំពុងមាន​ភាពរឹងមាំ​ល្មម​ក្នុង​ការបិទ​ដែនអាកាស​របស់​យើង។ ប៉ុន្តែ​បើសិន​នរណាម្នាក់​នៅតែមាន​ចម្ងល់ អញ្ចឹង​អ៊ុយ​ក្រែ​ន​ត្រូវការ​យន្តហោះ​។​ ការបង្កើត​តំបន់​គ្មាន​ការ​ហោះហើរនឹងធ្វើ​ឲ្យ​ជម្លោះ​រីក​កាន់តែ​ធំ ដោយសារ​តែមាន​ការចូល​រួម​ពី​កងកម្លាំង​យោធា​បរទេស​។​ ​ទោះបីជា​សហរដ្ឋ​អាមេរិក និង​បណ្ដា​សម្ព័ន្ធមិត្ត​លោកខាងលិច​ជាច្រើន​ បាន​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ដោយ​ការបញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ក៏​ដោយ ប៉ុន្តែ​ពុំទាន់​មានការ​បញ្ជូន​កងទ័ពទៅកាន់​ប្រទេស​នោះ​នៅឡើយ​ទេ​។ បណ្ដា​ប្រទេស​ជា​សម្ព័ន្ធ​យោធា​ណា​តូ បាន​ច្រានចោល​ការបង្កើត​គោលនយោបាយ​តំបន់​គ្មាន​ការហោះហើរ ដែល​នឹង​រារាំង​យន្តហោះ​ដែល​គ្មាន​ការអនុញ្ញាត​មិន​ឲ្យ​ហោះហើរ​នៅលើ​ដែនអាកាស​របស់​អ៊ុយ​ក្រែ​ន​៕​អត្ថបទ៖ សុខមាន

លោក Putin សម្រេច​ឲ្យ​មាន​ជំនួប​ស្ដីពី​សុវត្ថិភាព​នុយក្លេអ៊ែរ​របស់​អ៊ុយ​ក្រែ​ន​

2022/03/07 05:32:27 pm        1345
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​និយាយ​ថា លោក​បើកចំហ​ចំពោះ​កិច្ចប្រជុំ​ស្ដីពី​សុវត្ថិភាព​នៃ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ថា​វា​មិន​គួរ​នៅ​ក្នុង​ទីក្រុង Chernobyl ជាទី​តាំង​ដែល​ស្នើ​ដោយ​នាយក​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) លោក Rafael Mariano Grossi នោះ​ទេ​។​​នៅ​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃអាទិត្យលោក Putin បាន​ចោទប្រកាន់​ក្រុម​ជ្រុលនិយម​អ៊ុយ​ក្រែ​ន​ថា ​បាន​បង្កើត "​ការ​បង្ក​រឿង​" នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporozhskaya "​ដោយមាន​ការចូលរួម​ពី​ក្រុម​បំផ្លិចបំផ្លាញ​"។​ ការ​បាញ់​ប្រហារ និង​ឆាបឆេះនៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporozhskaya របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​៤ ​ខែ​កុម្ភៈ បាន​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ទូទាំង​ពិភពលោក និង​ការចោទប្រកាន់​រុស្ស៊ី​ថា​ បាន​បង្ក​ហានិភ័យ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ។ ទីក្រុង Kiev និង Moscow បាន​ចោទ​ដាក់គ្នា​ទៅវិញទៅមក ចំពោះ​ការ​បង្ក​ស្ថានភាព​នេះ​ឡើង​៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ ​ក្នុងពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន​ ត្បូងឃ្មុំ

2022/03/07 09:41:51 am        883
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួម​ជាមួយ​ការ​សម្ពោធព្រមគ្នា​នូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័សសូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំ ដែលមិនត្រឹមផ្តល់សេវាកម្មរក្សាសុខភាព និងព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំនោះទេ វានឹងមានវិសាលភាពផ្តល់សេវាសុខាភិបាលដល់ពលរដ្ឋខេត្តព្រៃវែង ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីថែមទៀត។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាចំណងដៃ កើតចេញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ជូនដល់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ និងមានវិសាលភាពគ្រប់ដណ្តប់ដល់ប្រជាពលរដ្ឋទូទាំងប្រទេសក៏ថាបាន។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានទទួលការយកចិត្តមទុកដាក់ខ្ពស់បំផុតពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសលោកប្រធានាធិបតីចិន ស៊ី ជិនពីង ដើម្បីធ្វើអោយកាន់តែល្អប្រសើរថែមទៀត ផ្នែកវិស័យសុខាភិបាលកម្ពុជា និងមិត្តភាពដ៏យូរអង្វែងបន្ថែមទៀតរវាងកម្ពុជា-ចិន។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពាក់កណ្តាលខែឧសភា រហូត​ដល់​ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ សម្តេចមិនអាចចាកចេញពីប្រទេសបានទេ ដោយសារ​កម្ពុជា​ត្រូវរៀប​ចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹង​ឈានចូល​មក​ដល់​នាពេលឆាប់ៗខាងមុខនេះ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេច​សូម​ទទួល​យក​ការ​រិះគន់​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល​កម្ពុជា​នៅ​ទន់ខ្សោយ សម្ភារៈបរិក្ខាពេទ្យមិនសូវទនើប តែកម្ពុជា​មាន​ឆន្ទៈ​ធ្វើ​ឲ្យ​​ប្រសើរ​ឡើង​ជា​លំដាប់​ នូវវិស័យសុខុមាលភាពដ៏សំខាន់មួយនោះ និងពង្រឹង​ឆន្ទៈ​ក្រុម​គ្រូពេទ្យ​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ ព្រមទាំងឆន្ទៈនយោបាយ ដែលដាក់ចេញ​ចំពោះវិស័យមួយនេះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាលំបាក លើសពីការលំបាកពីអតីតកាល ជាពិសេសវិស័យសុខាភិបាល និងការតភ្ជាប់ ហើយអ្វីដែលយើងត្រូវប្រឹងប្រែងនាពេលនេះ គឺការពង្រឹងឆន្ទៈ នៃដំណោះស្រាយជនបទ ជូនប្រជាពលរដ្ឋ។-សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅឆ្នាំ១៩៩៨ ពលរដ្ឋសង្ឃឹមរស់ត្រឹមអាយុជាង ៥០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែឥឡូវសង្ឃឹមរស់ដល់ជាង ៧០ឆ្នាំ ឬ​រហូត​ដល់​ជាង ៩០ឆ្នាំ ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រុមមគ្រូពេទ្យត្រូវមានក្រមសីលធម៌ និងវិជ្ជាជីវៈ ទោះកម្ពុជាខ្វះខាតថ្នាំ ឬខ្វះខាតឧបករណ៍បច្ចេកទេសបរិក្ខាទំនើបៗ ក៏អ្នកជំងឺសប្បាយចិត្តដែរ ព្រោះមានការយកចិត្តទុកដាក់ថែទាំពីគ្រូពេទ្យ។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះជាអូមីក្រុងមិនធ្ងន់ធ្ងរ​បណ្តាលឲ្យ​ស្លាប់ក៏ពិតមែន តែជំងឺនេះបណ្តាលឲ្យមានហានិភ័យសុខភាពនៅក្រោយក៏ថាបាន។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាសេដ្ឋកិច្ច ព្រោះ​បើគ្មាន​ការចាក់វ៉ាក់សាំងទេ កម្ពុជាមិនអាចដំណើរការបើកប្រទេសឡើងវិញបានឡើយ ហើយកម្ពុជា​ក៏មិនអាច​អនុញ្ញាតឲ្យ​មានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល​នឹងឈាន​ចូលមក​ដល់នាពេលឆាប់ៗខាងមុខនេះបានដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់បន្ថែមថា កម្ពុជាមិនគាំទ្រសកម្មភាពបំបែករដ្ឋ, មិនគាំទ្រប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហា និងគាំទ្រឲ្យភាគីជម្លោះចូលតុចរចាគ្នា ដើម្បី​ឈាន​ទៅរកបទឈប់បាញ់ និងសន្តិភាព។- សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះកម្ពុជាខ្វះវ៉ាក់សាំង ប៉ុន្តែមិនចាក់វ៉ាក់សាំងហួសកាលបរិច្ឆេទដល់ពលរដ្ឋនោះទេ ហើយកម្ពុជាក៏មិនមែន​កន្លែង​ចោលវ៉ាក់សាំងហួសដឺលេនោះដែរ ។- សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសដល់ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ឲ្យមាន​បទឈប់បាញ់នៅនឹងកន្លែង ដោយសម្តេចបញ្ជាក់ថា រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនបានឡើយ ហើយកងទ័ពរុស្ស៊ី ក៏មិនអាចសម្លាប់កងទ័ពអ៊ុយក្រែនឲ្យអស់ពីទឹកដីនោះដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសកុំឲ្យ​ប្រជាពលរដ្ឋខ្មែរធ្វើសកម្មភាពជ្រុសហួស រហូត​សុំទៅធ្វើ​ទ័ពជួយអ៊ុយក្រែន ដូចប្រជាជននៃបណ្តាប្រទេសមួយចំនួន ដោយសម្តេចបញ្ជាក់ថា សកម្មភាព​ទាំងនោះ មិនខុសពីយក​សាំងទៅដាក់លើភ្លើងនោះទេ ហើយរដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនអនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាពបែបនោះឡើយ លើកលែង​ក្នុងក្របខណ្ឌ​រក្សាសន្តិភាព​ក្រោមឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា តម្រូវការជាអាទិភាពកំពូល ក្នុងប្រទេស​អ៊ុយក្រែន​នាពេលនេះគឺ សន្តិភាព។ បើគ្មានសន្តិភាពទេ កុំនិយាយដល់សិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និង​លទ្ធិប្រជាធិបតេយ្យអោយសោះ។ សិទ្ធិមនុស្ស សិទ្ធិរស់រានមានជវិត និងលទ្ធិប្រជាធិបតេយ្យ មិនមាន​ក្រោមបរិយាកាសប្រទេសកើតសង្គ្រាម ក្រោមគ្រាប់បែក ឬគ្រាប់ផ្លោងនោះទេ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជារក្សាឲ្យ​បាននូវសុខសន្តិភាព ស្ថិរភាព​នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ បើកម្ពុជារក្សាបាន នោះកម្ពុជា​នឹងធ្វើ​ដំណើរ​ទៅមុខ​ប្រកប​ដោយវឌ្ឍនភាព​ខ្ពស់ជាលំដាប់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះមានអភិបាលខេត្តចំនួន៣ខេត្តហើយ ដែលកើតជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងនោះមានអភិបាលខេត្តកំពង់ចាម ,កំពង់ស្ពឺ និងកំពត ហើយ​សម្តេចក៏បានអំពាវនាវកុំឲ្យ​មានទស្សនៈបែបលេងសើចថា “បើមិនកើតកូវីដ មិនទាន់សម័យ”។ សង្កថាសម្តេចចប់នៅវេលាម៉ោង៩ និង២៦នាទី 

មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ចាប់ខ្លួន​ទូទាំងប្រទេស​រុស្ស៊ី​នៅក្នុង​ការតវ៉ា​ប្រឆាំងនឹង​សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន

2022/03/07 12:13:42 pm        674
​រុស្ស៊ី៖ យោងតាម​ក្រុម​ឃ្លាំមើល​ការតវ៉ា​ឯករាជ្យ នគរបាល​បាន​ចាប់ខ្លួន​មនុស្ស​ជាង ៤,៣០០នាក់កាលពី​ថ្ងៃអាទិត្យ​ក្នុង​ក្បួន​តវ៉ា​ដ៏​ធំ ​ប្រឆាំងនឹង​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​របស់​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin។ ​យោងតាម​វីដេអូ​ដែល​បាន​បង្ហោះ​នៅតាម​បណ្ដាញ​សង្គម​ដោយ​ក្រុមប្រឆាំង និង​ក្រុម​អ្នកសរសេរ​អត្ថបទ​បង្ហោះ​ក្នុង​ប្លុក ក្រុមអ្នកតវ៉ា​រាប់ពាន់នាក់​កាន់​បដា​ស្រែក​ពាក្យ​ថា ​គ្មាន​សង្គ្រាម និង​សម​មុខ​អ្នក​ហើយ​។​​ក្រុមអ្នកតវ៉ា​រាប់សិប​នាក់​នៅក្នុង​តំបន់ Urals នៃ​ទីក្រុង Yekaterinburg ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការចាប់ខ្លួន​។ ​វីដេ​អូ​មួយទៀតបង្ហាញ​ពី​អ្នក​តវ៉ា​ម្នាក់​ត្រូវបាន​នគរបាល​វាយតប់​ នៅ​លើដី​នៅក្នុង​ការបង្ក្រាប​កុបកម្ម​។​ ​ចំណែក​ក្រសួងមហា​ផ្ទៃ​រុស្ស៊ីបាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា នគរបាល​បាន​ឃុំខ្លួន​មនុស្ស​ប្រហែល​ ៣,៥០០នាក់រួមទាំង ១​,៧០០នាក់នៅក្នុង​ទីក្រុង Moscow និង ៧៥០​​នាក់​នៅ​ទីក្រុង St Petersburg និង ១,០៦១នាក់នៅក្នុង​ទីក្រុង​ផ្សេងៗ​ទៀត​។ ក្រសួង​​ខាងលើ​បាន​និយាយថា មនុស្ស​ ៥,២០០នាក់បាន​ចូលរួម​ការតវ៉ា​ទាំងនោះ​។​​ក្រុម​ឃ្លាំមើល​ការតវ៉ា OVD-Info បាន​និយាយថា​ ខ្លួន​បាន​កត់ត្រា​មនុស្សយ៉ាងហោចណាស់​ ៤,៣៦៦នាក់ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ទីក្រុង​ផ្សេងៗ​គ្នា​ចំនួន​ ៥៦។ ​ក្រុម​នេះ​បាន​និយាយថា ការចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យបាន​នាំ​ឲ្យ​ចំនួន​សរុប​នៃ​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន ​ក្នុងការ​តវ៉ា​ប្រឆាំង​សង្គ្រាម​នានា​ចាប់តាំងពី​ការឈ្លានពាន​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​២៤ ​ខែកុម្ភៈបាន​ឡើងដល់​ជាង ១០,០០០នាក់៕អត្ថបទ៖ សុខមាន

TOP STORY: ចិនប្រឆាំងការប៉ុនប៉ង < ចាក់សាំងលើភ្លើង > លើវិបត្តិអ៊ុយក្រែន-រុស្ស៊ី

2022/03/06 05:56:13 pm        1800
 រដ្ឋមន្ត្រី​ការបរទេស​ចិន​ប្រាប់​អាមេរិក​ថា ប្រទេស​របស់​លោក​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង « ចាក់សាំងលើភ្លើង» រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍។ ខណៈដែល លោក Blinken បានស្នើថាទីក្រុងវ៉ាស៊ីនតោនចង់ឱ្យប្រទេសជាច្រើនទៀតដាក់ទណ្ឌកម្មរុស្ស៊ីសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងអ៊ុយក្រែន ប៉ុន្តែលោក Wang បានព្រមានប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ចិន​បាន​ទទូច​ឲ្យ​រុស្ស៊ី និង​អ៊ុយក្រែន​ដោះស្រាយ​ជម្លោះ​តាមរយៈការចរចា ។លោក Wang បាននិយាយថា ប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលរួមចំណែកដល់ការកាត់បន្ថយភាពតានតឹង និងការដោះស្រាយផ្នែកការទូត លោក Wang បានប្រាប់ លោក Blinken ថា សហរដ្ឋអាមេរិក NATO សហភាពអឺរ៉ុប និងរុស្ស៊ីចាំបាច់ត្រូវ "ធ្វើការសន្ទនាដោយស្មើភាពគ្នា" ជាពិសេសទាក់ទងនឹងការពង្រីកសមាជិកភាពអង្គការណាតូ ដែលទីក្រុងម៉ូស្គូចាត់ទុកថាជា ការគំរាមកំហែងសន្តិសុខដែលមិនអាចទទួលយកបាន។ ក្រសួង​ការបរទេសចិនបាន​បញ្ជាក់​ទៀតថា ប្រទេស​ចិន​ប្រឆាំង​នឹង​សកម្មភាព​ណា​ដែល​មិនមែនជា​ដំណោះស្រាយ​ការទូត​ និងសកម្មភាពចាក់សាំងលើភ្លើង ដែលដុតស្ថានការណ៍អោយកាន់តែតានតឹងបន្ថែមទៀត ។Source: RT#UkraineRussiaCrisis #BTVNews

ចូល​ដល់​សប្ដាហ៍​ទី​២ ស្ថានីយ​រថភ្លើង​ទីក្រុង​គី​វ​នៅ​តែ​មាន​មនុស្ស​កកកុញ​

2022/03/05 07:27:35 pm        918
​អ៊ុយក្រែន៖ នៅ​ក្នុង​សប្ដាហ៍​ទី​២ ​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ស្ថានីយ​រថភ្លើង​នៅ​ទីក្រុង​គី​វ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​តែ​មាន​មនុស្ស​កកកុញ ដោយ​ប្រជាជន​អស់សង្ឃឹម​ភៀសខ្លួន​ចេញពី​រដ្ឋធានី​។ប្រជាជន​ក្នុង​ទីក្រុង​គី​វ នាង Anastasia Kolomiyet មិន​អាច​ឡើង​ជិះ​លើ​រថភ្លើង​ទៅកាន់​ទីក្រុង Lviv ជាទី​ក្រុង​នៅ​ភាគ​ខាងលិច​ក្បែរ​ព្រំដែន​ប៉ូឡូញ​បានទេ​ដោយ​គ្មាន​កន្លែង​ទំនេរ​លើ​រថភ្លើង​។ ប៉ុន្តែ​នាង​និយាយថា​ នាង​នឹងព្យាយាម​ទៅ​តាម​ខ្សែ​រថភ្លើង​ជើង​ក្រោយ​ម្តងទៀត​។ នាង​នឹង​រង់ចាំ​នៅក្នុង​ស្ថានីយរហូតដល់​រថភ្លើង​ចុងក្រោយ​។​ ​នៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី ប្រជាជន​បាន​បន្ត​មកដល់​ប្រទេស​រូ​ម៉ា​នីដោយ​ឆ្លងកាត់​ព្រំដែនពី​ប្រទេសអ៊ុយ​ក្រែ​ន ខណៈ​ពួកគេ​បាន​ភៀសខ្លួន​ពី​អំពើហិង្សា​ដែល​បណ្តាល​មកពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​ ​ជនភៀសខ្លួនដែល​ភាគច្រើន​ជា​ស្ត្រី កុមារ ឬ​មនុស្ស​ចាស់បាន​ទាញ​វ៉ា​លី ឬ​កាបូបស្ពាយ នៅពេល​ពួកគេ​ឆ្លង​ព្រំដែន​ទៅកាន់​ប្រទេសជិតខាង​នៅ​អឺរ៉ុប ដោយ​ភាគច្រើន​យកមក តាម​ខ្លួន​នូវរបស់របរ​ចាំបាច់​មួយ​ចំនួនមាន​សម្លៀកបំពាក់ និង​សម្ភារៈប្រើប្រាស់ជា​មូលដ្ឋាន​។​​ប្រធាន​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ម៉ុ​ល​ដូ​វ៉ាត្រូវការ​ជំនួយ​អន្តរជាតិ​បន្ទាន់ ​ដើម្បី​ទប់ទល់​នឹង​លំហូរ​ជនភៀសខ្លួនយ៉ាងច្រើន ដែល​ចូលមកក្នុងប្រទេស​នេះ​ពី​អ៊ុយ​ក្រែ​ន​។ ​លោក Filippo Grandi ប្រធាន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បាន​និយាយថា រដ្ឋាភិបាល​របស់​ប្រទេស​ម៉ុ​ល​ដូ​វ៉ាកំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ប៉ុន្តែ​ត្រូវការ​ជំនួយ​បន្ថែមទៀត​៕អត្ថបទ៖ ប៊ុនថន

ក្រុមប្រឹក្សាសន្តិសុខ ​UN បើក​កិច្ចប្រជុំ បន្ទាប់ពី​រុស្ស៊ី​វាយប្រហារ​រោងចក្រ​នុយក្លេអ៊ែរ​

2022/03/05 07:10:35 pm        1573
​UN៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ស្តីពី​ការវាយប្រហារ​របស់​រុស្ស៊ី​ នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​នៅ​អ៊ុយ​ក្រែ​ន​។ ​មន្ត្រី​អង្គការសហប្រជាជាតិ និង​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា គ្មាន​សារធាតុ​វិទ្យុសកម្ម​ណាមួយ​ត្រូវ​បានសាយភាយ​ចេញ​ ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត ​របស់​អឺរ៉ុប​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់ភ្លើង​នៅ​រោងចក្រ​នេះ​។ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​បដិសេធ​ថា ​ប្រទេស​របស់​លោក​មិនបាន​វាយប្រហារ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ លោក Vasily Nebenzya និយាយ​ថា ​កងកម្លាំង​រុស្ស៊ីមិនបាន​បាញ់​ទៅលើ​អគារ​នោះ​ទេ​។ ​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត ​របស់​អឺរ៉ុប​នៅ​អ៊ុយ​ក្រែ​នទទួល​បានការ ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ​។​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​ចាត់​ទុក​ការវាយប្រហារ​ដោយ​យោធា​រុស្ស៊ី​ លើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ​ជា​ការ​កើន​ឡើង​ថ្មី​ដ៏​គ្រោះ​ថ្នាក់​។ លោកស្រី Linda Thomas Greenfield បាន​អំពាវនាវ​ម្តង​ទៀត​ឲ្យ​លោក Vladimir Putin ដក​កងទ័ព​រុស្ស៊ី​ទាំងអស់​ចេញពី​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM