សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

ប្រធាន​អង្គការ​ណា​តូ​និយាយ​ថា យើង​បាន​ឃើញ​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​

2022/03/05 06:09:02 pm        768
អឺរ៉ុប៖ ​ប្រធាន​អង្គការ​ណា​តូលោក Jens Stoltenberg បាន​ស្វាគមន៍​ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​បើក​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​អាច​កើតមាន បន្ទាប់ពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​​ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) អាច​កំណត់​គោលដៅ​លើ​មន្ត្រី​ជាន់​ខ្ពស់ដែល​ជឿ​ថា នឹង​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឬ​អំពើ​ប្រល័យ​ពូជសាសន៍ក្នុង​ពេល​មានការ​កើន​ឡើង​ការ​ស្លាប់​ជន​ស៊ីវិល និង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន​។​ លោក Stoltenberg និយាយ​ថា ការឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​ប្រទេសជិតខាង​ខ្លួន គឺជា​ការបំពាន​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ​។ លោក​បាន​អះអាង​ថា យើង​បាន​ឃើញ​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​។ យើង​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​លោក​ប្រធានាធិបតី Putin និង​ប្រធានាធិបតី​ប្រទេស​បេឡា​រុសត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ៕អត្ថបទ៖ ប៊ុនថន

បេសកជន​រុស្ស៊ី​និយាយ​ថា យើង​នឹង​មិន​កាន់កាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​

2022/03/05 05:51:04 pm        1865
​រុស្ស៊ី៖ លោក Gennady Gatilov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវបាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​រុស្ស៊ី​នឹងមិន​កាន់កាប់​ប្រទេស​អ៊ុយ​ក្រែ​ន​នោះទេ ហើយ​កងទ័ព​នឹង​ដកខ្លួន​ចេញ​បន្ទាប់ពី​បញ្ចប់​នូវ​អ្វីដែលលោកបាន​ចាត់ទុកថា ជា​ប្រតិបត្តិការ​មួយដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​យោធានិយម និង​ឥរិយាបថ​ណា​ស៊ី​និយម​។​លោក Gatilov បាន​ទទូចថា ការឈ្លានពាន​ផ្នែក​យោធា​របស់​រុស្ស៊ី​ មិនមែនប្រឆាំងប្រជាជនអ៊ុយ​ក្រែ​ន​នោះទេ ប៉ុន្តែប្រឆាំង​ទៅនឹង​ការគំរាមកំហែងដល់​ប្រទេសរុស្ស៊ី រួមទាំង​ការចោទប្រកាន់​ពីបំណង​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ​។ ​កាល​ព្រឹក​ថ្ងៃ​សុក្រ កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​លើ​មូលដ្ឋាន ​ដែលជា​រោងចក្រនុយក្លេអ៊ែរ​ធំ​បំផុតនៅ​អឺរ៉ុបដែល​នាំឱ្យមាន​អគ្គិភ័យ​ឆាបឆេះ ដែល​ក្រោយមក​ត្រូវបានពន្លត់​ដោយ​ក្រុម​ពន្លត់អគ្គិភ័យ​។ ​មន្ត្រី​អង្គការសហប្រជាជាតិ និង​មន្ត្រី​របស់ប្រទេស​អ៊ុយ​ក្រែ​នបាន​រាយការណ៍​ថា គ្មាន​សារធាតុ​វិទ្យុសកម្មត្រូវបាន​សាយភាយ​ចេញ​នោះទេ​៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​អឺរ៉ុប​

2022/03/05 05:36:40 pm        4310
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​ទៅកាន់​ប្រជាជន​ដែលបាន​មក​ប្រមូលផ្តុំ​គ្នា ​នៅ​ក្នុង​ទីក្រុង​នានា​នៅ​អឺរ៉ុបក្នុង​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន​។​ ​ថ្លែង​តាមរយៈ​បណ្តាញ​វីដេអូ​ដាក់​នៅ​ទីលាន​ធំៗ​ក្នុង​ទីក្រុង Bratislava, Frankfurt, Prague, Lyon, Tbilisi, Vienna និង Vilnius លោក Zelenskyy និយាយថា អនាគត​របស់​ទ្វីបអឺរ៉ុប​គឺ​អាស្រ័យ​លើ​លទ្ធផល​នៃ​សង្គ្រាម​ជាមួយ​រុស្ស៊ី​។ ប្រសិនបើអ៊ុយ​ក្រែ​ន​បរាជ័យ អឺរ៉ុប​ទាំងមូល​នឹង​បរាជ័យ។​​ខណៈ​ការឈ្លានពាន​ឈាន​ចូលដល់​សប្តាហ៍​ទី​ពីរ កិច្ចចរចា​ជុំ​មួយ​ផ្សេងទៀត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នទទួលបាន​កិច្ចព្រម​ព្រៀង​បណ្តោះអាសន្ន​ ដើម្បី​បង្កើត​ច្រករបៀង​សុវត្ថិភាពក្នុងការ​ជម្លៀស​ពលរ​ដ្ឋ និង​ផ្តល់ជំនួយ​មនុស្សធម៌​ចូលក្នុង​ប្រទេស​។​ ​រុស្ស៊ី​បានប្រកាស​ពី​ការដណ្តើម​បាន​ទីក្រុង Kherson ភាគខាងត្បូង ជាទី​ក្រុង​កំពង់ផែ​សមុទ្រ​ខ្មៅដ៏​សំខាន់ ហើយ​មន្ត្រី​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​បានបញ្ជាក់​ពី​ការចូល​កាន់កាប់ ទីស្នាក់ការរដ្ឋាភិបាល​នៅ​ទីនោះ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ទីក្រុងសំខាន់​ដំបូង​គេ​ដែលត្រូវបានដណ្តើមយក​ ចាប់​តាំងពី​ការ​ឈ្លា​នពាន​បានចាប់ផ្តើម​។​​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Oleksiy Arestovich បាន​និយាយកាលពី​ថ្ងៃ​សុក្រ​ថា កំពង់ផែ​យុទ្ធសាស្ត្រ​មួយទៀត​គឺ​កំពង់ផែ Mariupol នៅលើ​សមុទ្រ Azov ស្ថិតនៅក្រោម​ការឡោមព័ទ្ធ ហើយ​កងកម្លាំងអ៊ុយ​ក្រែ​ន​កំពុង​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​វាយ​រុញច្រាន៕អត្ថបទ៖ ប៊ុនថន

កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​បាន​បំផ្លាញ​គោលដៅ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​អ៊ុយ​ក្រែ​ន ១,៦១២​ទីតាំង​

2022/03/04 10:10:05 pm        1614
​អ៊ុយក្រែន៖ យោង​តាម​ក្រសួងការពារជាតិ​របស់​ប្រទេស​បាន​ឲ្យ​ដឹង​ថា កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ីបាន​បំផ្លាញ​គោល​ដៅ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​អ៊ុយ​ក្រែ​ន ១,៦១២​ទីតាំង​ ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។គោលដៅ​ដែល​ត្រូវ​បាន​វាយប្រហារ​រួមមានមជ្ឈមណ្ឌល​ ទីបញ្ជាការ ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ និង​ស្ថានីយ​រ៉ា​ដា ព្រមទាំង​យន្តហោះ​ចម្បាំង រថក្រោះ រថយន្ត​យោធា និង​កាំភ្លើង​ធំ​បាញ់​រ៉ុក្កែត​ជា​ច្រើន​គ្រឿង​។ កងកម្លាំង​រុស្ស៊ីទទួល​បាន​ការគ្រប់គ្រង​ពេញលេញ​ទីក្រុង Kherson នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន ទោះបីជា​ភាគី​អ៊ុយ​ក្រែ​ន​បដិសេធ​សេចក្ដីថ្លែងការណ៍​នេះ​ក៏​ដោយ​។​ ភាគី​រុស្ស៊ី​លើក​ឡើង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ដឹកជញ្ជូន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Kherson នៅ​មាន​ប្រតិបត្តិការ​ធម្មតា ហើយ​គ្មាន​ការ​ខ្វះ​ខាត​ស្បៀងអាហារ​ ឬ​របស់​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​នោះ​ទេ​។​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា កងកម្លាំងប្រដាប់អាវុធ​តំបន់ Donetsk បាន​បន្ត​រុល​ទៅ​មុខ​ក្រោម​ការ​គាំទ្រ​ពី​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី ហើយ​ទីក្រុង Mariupol ត្រូវ​បាន​ឡោមព័ទ្ធ​។ កងកម្លាំង​ប្រដាប់​អាវុធ​តំបន់ Donetsk អះអាង​ថា ពួកគេ​បាន​ទុក​ច្រក​របៀង​មនុស្សធម៌​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់ ហើយ​បច្ចុប្បន្ន​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ទាហាន​អ៊ុយ​ក្រែ​ន​ទម្លាក់អាវុធ​ចុះ និង​ចាកចេញ​។​ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov និយាយ​ថា រុស្ស៊ី​ទទួលស្គាល់​លោក Volodymyr Zelenskyy ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​អ៊ុយ​ក្រែ​ន ទោះបី​រុស្សី​នៅតែ​ប្ដេជ្ញា​ចំពោះ​បេសកកម្ម​របស់​ខ្លួន ធ្វើ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​គ្មាន​កងទ័ព​ក៏​ដោយ​៕អត្ថបទ៖ ប៊ុនថន

រុស្សី​ចាប់ផ្ដើម​បាញ់​ផ្លោង​ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​សំខាន់​របស់​អ៊ុយ​ក្រែ​ន​

2022/03/04 09:39:04 pm        959
​អ៊ុយក្រែន៖ យោង​តាម​មន្ត្រី​រោងចក្រ​បាន​ឲ្យ​ដឹង​ថា កងទ័ព​រុស្សី​បាន​ចាប់ផ្ដើម​បាញ់​ផ្លោង​ទៅលើ​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត ​របស់​អឺរ៉ុប​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​រោងចក្រ Zaporizhzhia មាន​ប្រមាណ ​១​ភាគ​៤ នៃ​ការ​បង្កើត​ថាមពល​របស់​អ៊ុយ​ក្រែ​ន​។ ការ​បាញ់​ផ្លោង​បាន​កើត​ឡើង ខណៈ​ការ​ប្រយុទ្ធ​គ្នា​កើនឡើង​ខ្លាំង​នៅ​ទីក្រុង Enerhodar ជាទី​ក្រុងនៅតាម​ដង​ទន្លេ Dnieper។ អភិបាលក្រុង Enerhodar និយាយ​ថា ​កងកម្លាំង​អ៊ុយ​ក្រែ​នកំពុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្សី​នៅ​ជាយ​ទីក្រុង​នេះ​។ ទីភ្នាក់ងារ​ឃ្លាំមើល​គ្រាប់បែក​អា​តូ​មិ​ក​អង្គការសហប្រជាជាតិបាន​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាំង​ថា ការ​ប្រយុទ្ធ​គ្នា​អាច​បណ្តាល​ឲ្យ​មានការ​បំផ្លាញ​ដល់​ម៉ាស៊ីន​រ៉េ​អា​ទ័​រ​នុយក្លេអ៊ែរ​ចំនួន​ ១៥ របស់​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

លោក Putin បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន​នៅ​រុស្ស៊ី​ដោយ​ចាប់ខ្លួន​មនុស្ស​ជាង​ ៦​ពាន់​នាក់​

2022/03/04 09:14:09 pm        799
​រុស្ស៊ី៖ ក្រោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​បើក​ប្រតិបត្តិ​ការឈ្លានពាន​អ៊ុយ​ក្រែ​ន ការ​តវ៉ា​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ប្រឆាំង​នឹង​ការឈ្លានពាន​នេះ។ ជា​ការ​ឆ្លើយតប​លោក Putin បាន​បង្ក្រាប​ការ​តវ៉ា​ដោយ​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងហោចណាស់ ៦,៥០០​នាក់។​យោង​តាម​គម្រោង OVD-Info ដែល​ជា​ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ឯករាជ្យ​នៅ​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ការ​តវ៉ា​ប្រឆាំង​នឹងលោក ​Putin ​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​ជាង​ ១០០ របស់​ប្រទេស​រុស្ស៊ី​ចាប់​តាំង​ពី​លោក Vladimir Putin បញ្ជា​ឲ្យ​កងកម្លាំង​របស់​លោក​វា​យ​ប្រហារ​អ៊ុយ​ក្រែ​ន។ យោង​តាម​គេហទំព័រ​របស់ OVD-Info ក្រុម​អ្នក​តវ៉ា​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ចាប់ពី ២,០០០ ទៅ ៣០០,០០០​រូ​ប្លិ៍ និង​អាច​ជាប់ឃុំ​រយៈពេល​ ៣០​ថ្ងៃ​អាស្រ័យ​ទៅ​លើ​បទ​ចោទ​ប្រកាន់​៕​អត្ថបទ៖ សុខមាន

លោក Putin ​និយាយ​ថា ប្រតិបត្តិការ​នៅ​អ៊ុយ​ក្រែ​ន​ដំណើរការ​ទៅតាម​ផែនការ​

2022/03/04 07:23:52 pm        1533
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ប្រតិបត្តិការយោធា​របស់​លោកនៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នកំពុងដំណើរការ​ទៅតាម​ផែនការ​។ និយាយ​នៅក្នុង​បណ្ដាញ​វីដេអូ​ជាមួយ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​របស់លោក លោក Putin និយាយ​ថា គោលដៅ​ទាំងអស់​កំពុង​ឈាន​ដល់​ការសម្រេច​ដោយ​ជោគជ័យ​។​លោក​បាន​សរសើរ​យោធា​រុស្ស៊ី​ថា ​ជា​វីរបុរស ហើយ​បាន​បញ្ជា​ឱ្យ​បង់​ប្រាក់​បន្ថែម​ដល់​គ្រួសារ​ទាហានដែល​ត្រូវ​បាន​សម្លាប់ និង​ទាហាន​ដែល​រង​របួស​ក្នុង​បេសកកម្ម​របស់​ពួកគេ។​ កងកម្លាំង​រុស្ស៊ី​បាន​ជំរុញ​សង្គ្រាម​របស់​ពួកគេ​នៅ​អ៊ុយ​ក្រែ​ន ដោយ​ដណ្ដើម​បាន​កំពង់ផែ​សមុទ្រ​យុទ្ធសាស្ត្រ​មួយ និង​គំរាម​ដណ្ដើម​យក​មជ្ឈមណ្ឌល​ថាមពល​ធំ​មួយ ទោះ​បីជា​ភាគី​ទាំងពីរ​បាន​ជួប​ប្រជុំគ្នា​នៅ​ក្នុង​ប្រទេស​បេឡា​រុស និង​បាន​ចរចា​ព្រមព្រៀង​ឲ្យ​មាន​ច្រក​របៀង​សុវត្ថិភាព ដើម្បី​ជម្លៀស​ពលរដ្ឋ​ដោយ​សុវត្ថិភាព​ក៏ដោយ​។​អង្គការសហប្រជាជាតិ​និយាយ​ថា មនុស្ស​ជាង​ ១​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ចាប់ផ្ដើម​។ ចំនួន​នេះ​ស្មើនឹង​ជាង ២% នៃ​ចំនួន​ប្រជាជន​អ៊ុយ​ក្រែ​ន ទោះបីជា​អ្នក​ដែល​ភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន​មួយ​ចំនួន ជា​ពលរដ្ឋ​ប្រទេស​ផ្សេងទៀត​ក៏ដោយ​។​ ទីភ្នាក់​ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិបាន​ព្យាករណ៍​ថា ប្រជាជន​រហូតដល់ ៤​លាន​នាក់​អាច​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ជា​ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន ៤៤លាន​នាក់​៕អត្ថបទ៖ ប៊ុនថន

ភាព​ក្ដុកក្ដួល និង​ការ​យំ​ស្រែក​របស់​សាច់ញាតិ​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ពេល​រត់​ទៅកាន់​អឺរ៉ុប​

2022/03/04 06:51:52 pm        476
​អ៊ុយក្រែន៖ រថភ្លើង​ជាច្រើន​ខ្សែ​នៅតែ​បន្តទៅ​ដល់ទី​ក្រុង Przemys របស់​ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ដឹក​ជនភៀសខ្លួន​រាប់រយ​នាក់​ដែល​កំពុង​រត់គេច​ ចេញ​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ​នៅក្នុងពេល​ឱប​លាគ្នា​ទាំង​ទឹកភ្នែក​នៅ​ស្ថានីយ​រថភ្លើង Przemysl ស្ត្រី​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​បាន​បែក​ពី​កូនស្រីរបស់គាត់ ដោយ​រូបគាត់​ត្រូវ​ត្រឡប់​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ​ ដើម្បី​បន្តការងារ​ជា​គិលានុបដ្ឋាក​ក្នុង​មន្ទីរពេទ្យ​យោធា​។ ​កងកម្លាំង​រុស្ស៊ី​បាន​បង្កើន​សកម្មភាព​ស​ង្គ្រា​ម​នៅ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​រឹបអូស​បាន​កំពង់ផែ​ដែន​ស​មុ​ទ្រុ​ជា​យុទ្ធសាស្ត្រ ខណៈដែល​ភាគី​ទាំង​២​ ចរចា​នៅ​ប្រទេស​បេឡា​រុស​។ ​នៅ​មួយផ្នែក​ទៀត​នៃ​ការ​ភៀសខ្លួន ភាព​ក្ដុកក្ដួល​ និង​ការ​សម្រក​ទឹកភ្នែក​បាន​កើនឡើង​ខ្លាំងក្នុងចំណោមជនភៀសខ្លួន​អ៊ុយ​ក្រែ​ន ដែល​កំពុង​មកដល់​ក្នុងប្រទេស​រ៉ូ​ម៉ា​នី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ស្ត្រី​ម្នាក់បាន​រំលឹក​ពី​សម្ដី​ដែល​រូបគាត់បាន​និយាយ​ជាមួយ​ម្ដាយ​របស់គាត់​ មុនពេល​លាគ្នា​ចាកចេញ​ពី​ប្រទេស​កំណើត​ ដោយ​មិនដឹងថា​ពេលណា​បាន​ជួប​មុខ​គ្នា​វិញ​។​ រឿងរ៉ាវ​របស់គាត់​ក៏​មិន​ខុសគ្នា​ដែរ​ពី​មនុស្ស​ចំនួន​ ១​លាន​នាក់​ទៀតដែល​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ​ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​៕​អត្ថបទ៖ សុខមាន

ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​រស់​នៅ​ក្នុង​សហភាព​អឺរ៉ុប​រយៈពេល ​៣​ឆ្នាំ

2022/03/04 06:24:29 pm        415
​អឺរ៉ុប៖ ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​នឹងមាន​សិទ្ធិ​រស់នៅ និង​ធ្វើការក្នុង​សហភាព​អឺរ៉ុប​រយៈពេល ​៣​ឆ្នាំក្រោម​ផែនការ​បន្ទាន់ ​ជាការ​ឆ្លើយតប​ទៅនឹង​អ្វីដែល​កំពុង​ក្លាយជា​វិបត្តិ​ជន​ភៀសខ្លួន​ធំ​បំផុត ​របស់​សហភាព​អឺរ៉ុប​នៅក្នុង​រយៈពេល​ ១០០​ឆ្នាំមក​នេះ​។​យោងតាម​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ មនុស្ស​ប្រមាណ​ ១​លាន​នាក់បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ឈានដល់​ថ្ងៃទី​៩ ដោយបាន​ព្រមាន​ទៀតថា​ មនុស្ស ​៤​លាន​នាក់អាច​ចាក​ចេញពីប្រទេស​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ ​និង​ប៉ុន្មាន​ខែ​ខាងមុខនេះ បើ​រុស្ស៊ី​នៅតែ​បន្ត​ប្រតិបត្តិការ​យោធា​។​​មនុស្ស​ជាង ៤៥៤,០០០​នាក់បាន​រត់​ចូល​ប្រទេស​ប៉ូឡូញ ខណៈដែល​ ១១៦,០០០​នាក់ទៀតបាន​ចូលទៅ​ក្នុងប្រទេស​ហុង​ការី, ​មនុស្ស ៦៧​,០០០នាក់ចូលទៅ​កាន់​ប្រទេស​ស្លូ​វ៉ា​គី, ​មនុស្ស ៤៥,០០០​នាក់ចូលទៅ​កាន់​ប្រទេស​រ៉ូ​ម៉ា​នី និង ៧៩,០០០​នាក់ផ្សេងទៀតចូលទៅ​កាន់​ប្រទេស​មូល​ដូ​វ៉ា ដែល​មិនមែនជា​សមាជិក​សហភាព​អឺរ៉ុបជា​ប្រទេស​ក្រីក្រ​បំផុត​នៅ​តំបន់​អឺរ៉ុប៕អត្ថបទ៖ សុខមាន

លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelenskyy ស្នើ​លោក Putin​ ជួប​គ្នា​ដោយ​ផ្ទាល់​

2022/03/04 06:03:24 pm        1538
​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelenskyy បាន​និយាយថា ការចរចា​ដោយផ្ទាល់​ជាមួយ​លោក Putin ​គឺជា​ច្រក​តែមួយគត់​ដើម្បី​បញ្ចប់សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ក្នុង​សារ​ផ្ញើជូន​លោក Putin ថា ខ្ញុំ​មិនចេះ​ខាំ​ទេ។ តើ​អ្នកខ្លាច​អី? ​ខណៈដែល​អាមេរិក និងចក្រភព​អង់គ្លេស​បានបង្ហាញ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ លើ​ក្រុម​មេដឹកនាំ​ធុរកិច្ច​ធំ​របស់​រុស្ស៊ី។​ក្រុម​គណៈប្រតិភូរុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ជួបគ្នា​ជុំ​ទី២ ​ក្នុង​ទីក្រុង Brest ស្ថិតនៅតាម​ព្រំដែន​រវាង​ប្រទេស​ប៉ូឡូញ និង​បេឡា​រុសកាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ។ ​ភាគី​អ៊ុយ​ក្រែ​ន​បាន​ស្វែងរក​ការបើក​ច្រករបៀង​មនុស្សធម៌ ខណៈពេលដែល​រុស្ស៊ី​បាន​ទទូចថា​ ការពន្យារពេល​ណាមួយ​ក្នុងការ​ចរចា​នឹង​នាំឱ្យមាន​ការបន្ថែម តម្រូវការទៅលើ​បញ្ជី​ទាមទារ របស់​ទីក្រុង Moscow​។​ ​ក្រោយ​ការចរចា​ជុំ​ទី​២ ​រវាង​ក្រុមមន្ត្រី​របស់​ប្រទេស​ទាំង​២ ក្រុង Kyiv ​និង Moscow បាន​រាយការណ៍​ថា ​បាន​ព្រមព្រៀង​លើ​ការបង្កើត​ឲ្យ​មាន​ច្រករបៀង​មនុស្សធម៌ ដើម្បី​ជម្លៀស​ជន​ស៊ីវិល។​លោក Mikhail Podolyak ទីប្រឹក្សា​ប្រធានការិយាល័យ​របស់ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​សរសេរ​នៅលើ​បណ្ដាញសង្គមធ្វី​ត​ធ័​រថា ការចរចា​ជុំ​ទី​២​ បានបញ្ចប់​ហើយ តែ​គួរ​ឲ្យ​ស្ដាយព្រោះ​លទ្ធផលដែល​អ៊ុយ​ក្រែ​ន​ចង់បាន​នោះ គឺ​មិនទាន់មាន​នៅឡើយ​ទេ​។ មាន​ដំណោះស្រាយ​តែមួយគត់ សម្រាប់​ការរៀបចំ​ឲ្យ​មាន​ច្រករបៀង​មនុស្សធម៌៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM