សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ

2021/12/21 06:30:45 am        5794
ភ្នំពេញ​៖ នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។ទន្ទឹមគ្នានេះដែរនគរបាលនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌបានស្រាវជ្រាវ និងដេញឃាត់បានរថយន្តនៅភូមិសាស្រ្តខណ្ឌដង្កោ ដែលជនសង្ស័យបានប្រេីប្រាស់ក្នុងករណីប្លន់នេះផងដែរ ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបេីកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ពេលនេះសមត្ថកិច្ចកំពុងធ្វេីការឡោមព័ទ្ធទីតាំងនោះ ដេីម្បីបន្តរុករកជនសង្ស័យដែលរត់គេចខ្លួន ។ ដោយពិនិត្យឃេីញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វេីការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបេីករថយន្តទៅកន្លែងស្ងាត់ដេីម្បីដុតកំទេចចោលបំផ្លាញភស្តុតាង ៕

សម្តេចតេជោ សមិទ្ធផលពហុកីឡដ្ឋានមរតកតេជោ គឺធំហើយប៉ុន្តែអ្វីដែលធំជាងនេះគឺទឹកចិត្តដ៏សប្បុរសរបស់មិត្តចិន

2021/12/18 11:15:28 am        380
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ការទទួលបាននូវវិមានកីឡដ្ឋានដ៏ស្កឹមស្កៃនៃពហុកីឡដ្ឋានមរតកតេជោនៅសង្កាត់ព្រែកតាសេក សមិទ្ធផលនេះគឺវាធំហើយ ប៉ុន្តែអ្វីដែលធំជាងនេះទៀតនោះគឺទឹកចិត្តរបស់មិត្តចិន។សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការខិតខំធ្វើការជាមួយមិត្តចិនដើម្បីទទួលបាននូវសមិទ្ធផលដ៏ធំនេះដែលជាតម្រូវការសម្រាប់កម្ពុជាទទួលធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ហើយសម្ដេចថាវិមាននេះវាធំហើយប៉ុន្តែអ្វីដែលធំជាងនេះទៀតគឺទឹកចិត្តដ៏សប្បុសរបស់មិត្តចិន។តាមរយៈជំនួយដ៏សប្បុរសនេះសម្ដេចក៏បានផ្ដាំផ្ញើតាមរយៈឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលបានផ្ដល់ជំនួយសម្រាប់កម្ពុជាហើយដែលជាការ ទន្ទឹងរង់ចាំរបស់កម្ពុជា។គួរបញ្ជាក់ថាវិមានកីឡដ្ឋាន នេះបានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។វិមានកីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់វិមានកីឡដ្ឋាន ដ៏មហាអស្ចារ្យនេះបានប្រើប្រាស់រយៈពេល៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូតដល់ពេលបិទបញ្ចប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

2021/12/18 10:30:24 am        694
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ដើម្បីទទួលបានព័ត៌មានថ្មីៗ លឿនរហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖- ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានកើតឡើងនាពេលនេះ គឺមិនមែនជាការយល់សុបិននោះទេ ពោលគឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់ពលរដ្ឋខ្មែរទាំងអស់គ្នា ក្រោមជំនួយឧបត្ថម្ភរបស់ប្រជាជន និងរដ្ឋាភិបាលចិន។- សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជំនួយឥតសំណងរបស់មិត្តចិនក្នុងការកសាងពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះ គឺជាជំនួយធំជាងគេបំផុតបើប្រៀបធៀបជាមួយនឹងជំនួយផ្សេងៗទៀត ដែលប្រជាជន និងរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនួយរបស់មិត្តចិន មិនគ្រាន់តែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានោះទេ វាក៏ជាផ្នែកមួយដ៏ធំ ដើម្បីពង្រឹងឯករាជ្យភាពកម្ពុជា ហើយសម្តេចក៏សង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនមែនជាប្រធានបទ ដែលត្រូវវែកញែកនូវរឿងដ៏ហួសហេតុនោះទេ។- សម្តេចតេជោប្រកាសថា តំបន់កសាងពហុកីឡដ្ឋានមរតកតេជោ មិនត្រឹមតែជាកន្លែងនៃពិភពកីឡាប៉ុណ្ណោះទេ តែនៅមិនឆ្ងាយពីកន្លែងនេះគឺជាវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ ដែលជាភស្តុតាង នៃសុខសន្តិភាពនៃកម្ពុជា ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការនិមន្ត និង យាងព្រះសង្ឃចំនួន ៦៨ អង្គ គឺតំណាងឱ្យខួបលើកទី ៦៨ ឆ្នាំ ដែលចេញពីអាណានិគមបារាំង និង រំលឹកដល់ព្រះបរមរតកោដ្ឋ។- សម្តេចតេជោ ថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយដល់កម្ពុជា ក្នុងនោះមានសមិទ្ធផលមហាសាលដែលត្រូវដាក់សម្ពោធនៅថ្ងៃនេះ ហើយមិត្តចិនក៏បានផ្តល់សេរីភាពការជ្រើសរើសគំរូប្លង់ដល់កម្ពុជាផងដែរ ដែលជាការឲ្យតម្លៃគ្នា និងជាភាពជាដៃគូនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។- សម្តេចតេជោបានថ្លែងថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ «គឺមានរូបរាងជាសំពៅ» ដោយបញ្ជាក់អំពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងចិន តាំងពីដើមមកដែលបានធ្វើដំណើរតាមសំពៅ និងការភ្ជាប់ទំនាក់ទំនងតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងផ្លូវសូត្រសតវត្សទី២១។-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងជំរុញការចាក់វ៉ាក់សាំងនូវដូសទី៣ ជូនដល់មនុស្សចាស់ និងកុមារ ខណៈបុគ្គលម្នាក់ៗបន្តរួមគ្នាទប់ស្កាត់ និងការពារដោយខ្លួនបន្ថែមទៀត ដោយមិនអាចឲ្យប្រទេសវិលត្រឡប់ទៅក្រោយវិញ នៃការបិទខ្ទប់ ដោយសារបញ្ហាកូវីដ១៩នោះទេ បើទោះបីជាបញ្ហាមេរោគកូវីដ១៩នេះ នៅតែបន្តវត្តមានដដែលនោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវសូមកុំមានស្លន់ស្លោររឿងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានករណីស្លាប់ដោយសារវានៅឡើយ តែក៏សូមកុំមានការប្រហែសភ្លេចខ្លួនផងដែរ។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាមកមើលការបាញ់កាំជ្រួច និងភ្លើងលម្អ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានមរតកតេជោ នៅរាត្រីនេះ តែត្រូវរក្សាគម្លាត និងវិធានការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី "អូមីក្រុង"។ **ប្រសាសន៍សម្ដេចតេជោ ចប់នៅម៉ោង ១០ និង០១នាទី 

UN៖ COVID-19 នៅ​មិនទាន់​បាត់ ប្រទេស​ជាច្រើន​មិន​អាច​បំពេញ​គោលដៅ​វ៉ាក់សាំង​

2021/12/17 09:41:20 pm        541
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres និយាយថា វីរុស COVID-19 នឹងមិន​ទាន់​បាត់​ទៅណា​នោះទេ ហើយ​ពិភពលោក​មិនអាច​កម្ចាត់​ជំងឺ​រាតត្បាត តាមរបៀប​ដែល​គ្មាន​ការសម្របសម្រួល​បានទេ​។ វ៉ាក់សាំង​កំពុង​បញ្ចៀស​ការចូលសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ករណី​ស្លាប់​សម្រាប់​ភាគច្រើន​ដែល​បាន​ចាក់​វ៉ាក់សាំង និង​បន្ថយ​ការរីក​រាលដាល​វីរុស​។ ប៉ុន្តែ​ការឆ្លង​មិនបង្ហាញ​សញ្ញា​នៃ​ការបញ្ឈប់​នៅឡើយ​។​​បញ្ហា​នេះ​ត្រូវបាន​ជំរុញ​ដោយ​វិសមភាព​វ៉ាក់សាំង ភាពស្ទាក់ស្ទើរ និង​ភាពមិន​ពេញចិត្ត​។ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ចាប់​ពីថ្ងៃ​ផុតកំណត់ប្រទេស​ចំនួន ៩៨ មិនអាច​សម្រេចបាន​នូវ​គោលដៅចុងឆ្នាំ​ ដែល​បង្កើតឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ចាក់​វ៉ាក់សាំង​ឲ្យបាន ៤០% ​នៃ​ចំនួន​ប្រជាជន​របស់​ពិភពលោក​នៅ​ចុង​ឆ្នាំនេះ ហើយ​ប្រទេស​ជាច្រើននឹងមិន​ឈានដល់​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង ៧០% ​នៃ​ប្រជាជននៅ​ពាក់កណ្តាល​ឆ្នាំ២០២២ នោះដែរ​។ លោក Guterres បាន​និយាយថា តាម​អត្រា​បច្ចុប្បន្ន ទ្វីបអាហ្វ្រិក​នឹងមិនបំពេញ​តាម​កម្រិត​ ៧០% ​រហូតដល់​ខែសីហា ឆ្នាំ២០២៤។ លោក​អគ្គលេខាធិការបានប្រកាស​មិន​យល់ព្រម​ លើ​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​ឡើងវិញ​ដោយ​ឥតឈប់ឈរ​ដែល​កំពុង​តែ​ព​ន្លឿ​ន​វិសមភាព និង​បង្កើន​ភាព​តានតឹង​លើសេដ្ឋកិច្ច និង​សង្គម​។ជាមួយនឹង​អតិផរណា​កើន​ឡើងដល់​កម្រិត​ខ្ពស់​រយៈពេល ៤០ឆ្នាំ​មកនេះនៅក្នុង​សហរដ្ឋអាមេរិក និង​កំពុង​កើនឡើង​នៅ​កន្លែង​ផ្សេងទៀត លោក Guterres បាន​និយាយថា លោក​រំពឹងថា ​អត្រា​ការប្រាក់​នឹង​កើនឡើង​ដោយ​ដាក់ឧបសគ្គ​សារពើពន្ធ​កាន់តែច្រើន​ ទៅលើ​ប្រទេស​ដែល​ត្រូវការ​ជំនួយ​ច្រើន​បំផុត​។ លោក​បាន​និយាយថា ការខកខាន​នឹង​ក្លាយជា​រឿង​ជៀស​មិន​រួច ​សម្រាប់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​លើ​ការខ្ចីប្រាក់​ខ្ពស់ជាង​មុន៕អត្ថបទ៖ ប៊ុនថន

មនុស្ស ​២៧​នាក់​ត្រូវ​គេ​បារម្ភ​ថា​បាន​ស្លាប់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​អគារ​ក្នុង​ខេត្ត Osaka ប្រទេស​ជប៉ុន

2021/12/17 07:14:56 pm        438
​ជប៉ុន៖ សារព័ត៌មាន​រដ្ឋ NHK របស់​ប្រទេស​ជប៉ុនបាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​យ៉ាងហោចណាស់​ ២៧​នាក់ត្រូវគេ​បារម្ភ​ថា​បាន​ស្លាប់ បន្ទាប់ពី​អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​មួយ​ក្នុងខេត្ត Osaka របស់​ប្រទេស​ជប៉ុនភាគ​ខាងលិច។​​សារព័ត៌មាន​ដដែល​នេះបាន​និយាយថា អគ្គិភ័យ​បាន​ឆាបឆេះនៅលើ​ជាន់​ទី​៤ នៃអគារ​ដែលមាន​កម្ពស់​ ៨​ជាន់ក្នុង​ផ្សារ​ទំនើប និង​តំបន់​កម្សាន្ត។​ ​ប្រភព​ខាងលើ​បន្ថែមថា មនុស្ស​ ២៨នាក់​ត្រូវគេ​ជឿថាបាន​រង​ការប៉ះពាល់ ដោយក្នុងនោះ​មាន ​២៧នាក់ត្រូវ​រកឃើញថាមាន​បញ្ហា​ទា​ក់ទន​នឹង​ស្ថានភាព​បេះដូង និង​សួត​។ យ៉ាងណាមិញគេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​៕ អត្ថបទ៖ សុខមាន

វីរុស COVID-19 កំពុង​រាលដាល​ពាសពេញ​សហរដ្ឋអាមេរិក ខណៈ​ករណី​ឆ្លងកើន​ឡើង​ខ្ពស់

2021/12/17 06:10:26 pm        926
​អាមេរិក៖ ករណី​ឆ្លង​វីរុស Covid-19 និង​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កំពុង​កើន​ឡើង​ជាថ្មី​ម្តង​ទៀត ដែល​ជំរុញ​ឱ្យ​មាន​រលក​ថ្មីនៃ​ការលុបចោល និង​ការ​រំខាន​នានា ខណៈ​ប្រទេស​នេះ​រៀបចំ​សម្រាប់​រដូវ​កាល​ឈប់សម្រាក​មួយទៀត​ អំឡុង​ជំងឺ​រាតត្បាត​សកល​។​ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​ជា​មធ្យម​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស Covid-19 ប្រចាំថ្ងៃ​ចំនួន ១១៨,៧១៧ករណីប្រហែល​ ៤០% ខ្ពស់ជាង​មួយខែ​មុនក្នុង​មួយ​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​មួយចំនួនកំពុង​ផ្លាស់ប្តូរ​ថ្នាក់រៀន និង​ការប្រឡង​តាម online វិញ ខណៈ​ព្រឹត្តិការណ៍​សម្ដែង​ធំៗជាច្រើន​កំពុង​លុបចោល ហើយ​កីឡា​អាជីព​នានាកំពុង​ពន្យារពេល​កាប្រកួត​។​ ​នៅ​ទីក្រុង​ញូវយ៉កអត្រា​វិជ្ជមាន​នៃ​ការធ្វើ​តេស្ត PCR បាន​កើនឡើង​ទ្វេដង​នៅ​ចន្លោះ​ថ្ងៃទី៩ ដល់​ថ្ងៃទី១២ ខែធ្នូកើនឡើង​ពី ៣.៩​% ទៅ ៧.៨% នេះ​បើ​យោងតាម​ទីប្រឹក្សា​អភិបាលក្រុង​លោក​វេជ្ជបណ្ឌិត Jay Varma ដែល​បាន​សរសេរ​នៅលើ​បណ្ដាញធ្វី​ត​ធ័​រកាល​ពី​ថ្ងៃព្រហស្បតិ៍​ថា "​យើង​មិនដែល​ឃើញ​រឿងនេះ​ពីមុនមក​នៅក្នុងទីក្រុង​ញូវយ៉ក"។​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស Covid-19 នៅ​ទូទាំងប្រទេសមាន​ជា​មធ្យម ១,៣២៦នាក់ត្រូវបាន​រាយការណ៍​ជា​រៀងរាល់ថ្ងៃ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins ចំនួននេះកើនឡើង ១២% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​មួយខែ​មុន​។ ​អ្នកជំងឺ​កូ​រ៉ូ​ណាចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បន្តកើនឡើង ដោយ​ឥឡូវនេះ​មាន​ទំនោរ​កើនឡើង​ជាង​ពីរ​ខែ ស្រប​ពេល​ដែល​មន្ទីរពេទ្យ​នៅ​ទូទាំងប្រទេស​ប្រឈម​នឹង​ការខ្វះខាតបុគ្គលិក​។​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប ​៥១,៤៣៥,​៦៥២​នាក់ និង​ស្លាប់ចំនួន ៨២៤,៥២០​នាក់​៕អត្ថបទ៖ សុខមាន

សម្ដេចពិជ័យ៖ អាវុធ និងសម្ភារៈរបស់អាមេរិកប្រមូលបានបណ្ដើរៗហើយ គ្រោងកម្ទេចចោល

2021/12/17 12:00:25 pm        3087
កំពង់ឆ្នាំង៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារៈយោធាផ្សេងៗ របស់សហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់ហើយ គ្រោងនឹងធ្វើការកម្ទេចចោល សម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង ឬសារមន្ទីរ ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ (ភ្នំជុំរីករាយ)​ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ​នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ​សម្ដេចពិជ័យសេនា ​មានប្រសាសន៍ថា ការ​ប្រមូល​នូវអាវុធ​ និងសម្ភារៈយោធារបស់អាមេរិក កំពុងដំណើរការ ខណៈអាវុធមួយចំនួនមានសភាពចាស់ មិន​អាចប្រើប្រាស់បាន ដោយ​ភាគតិច​ណាស់ ​ដែលអាចប្រើបាន ។សម្ដេច បានបន្តថា កន្លងមកក្រសួងការពារជាតិបានទុកដាក់ក្នុងឃ្លាំង​ ឬនៅក្នុងសារមន្ទីរ ប៉ុន្តែបច្ចុប្បន្នគ្រប់អង្គភាពកំពុងប្រមូល ​ក្នុងការត្រួតពិនិត្យមើលពីចំនួនឲ្យបានច្បាស់លាស់ ដើម្បី​រក្សាទុក ​ឬដល់កម្រិតមួយបំផ្លាញ់ចោល ​ឬយ៉ាងណា ​ព្រោះអាវុធ ​និងគ្រឿង​បំពាក់នេះ កាលណា​ដល់​អាយុកាល​ ពេលចាស់ពេក​ ខូចខាត​ធ្ងន់ធ្ងរ​ពេក​​ទុក​នាំ​អន្តរាយ​ដែរ តែងតែ​ធ្វើការ​បំផ្លាញជាបន្តបន្ទាប់ ។សម្ដេចពិជ័យសេនា បន្ថែមថា អាមេរិកថាមិនលក់អាវុធមកឲ្យកម្ពុជាទៀត ​នឹងកាន់តែល្អហើយ ដោយ​រាជរដ្ឋាភិបាលបច្ចុប្បន្នមិនដែលទិញអាវុធពីអាមេរិកដែរ ​ដោយអាវុធមាននៅសល់នេះ គឺ​ប្រមូលពីសម័យសង្គ្រាមឆ្នាំ១៩៧០​ ដោយជំនន់ លន់ នល់ យកមកប្រើប្រាស់ ដោយមាននៅ​សេស​សល់​បាត់ឃ្លាំង​ និងមួយចំណែកទៀត ​បានពីប្រភពនៃភាគីប្រយុទ្ធណាមួយ​ ក៏មិន​បានប្រើប្រាស់ដែរ ដោយ​ធ្វើការប្រមូលទុកដាក់បានច្បាស់លាស់ ​ហើយកំពុងពិចារណាមើលធ្វើយ៉ាង​ណាទៀតនោះ គឺសម្រេច​នៅពេលក្រោយ ។ឆ្លើយតបការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា ​កាលពីពេលថ្មីៗនេះ ​បានបញ្ជា​ទៅក្រសួងការពារជាតិ ​ត្រូវប្រមូល​នូវអាវុធ ឬសម្ភារៈយោធារបស់អាមេរិក ​ដែលប្រើប្រាស់លែងកើត ​ត្រូវកម្ទេចចោល​ និងរក្សាទុក ៕

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា យើង​អាច​បញ្ចប់​ជំងឺ​រាតត្បាត​នៅ​ឆ្នាំ២០២២

2021/12/16 10:22:06 pm        813
​WHO៖ អ្នកដឹកនាំ​បច្ចេកទេស​សម្រាប់​កម្មវិធី​សង្គ្រោះ​បន្ទាន់ ​របស់​អង្គការ​សុខភាព​ពិភពលោកកាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា​ លោកស្រី​មាន​ក្តី​សង្ឃឹម​មិន​គួរ​ឱ្យ​ជឿ​ដែល​ឆ្នាំ២០២២ គឺជា​ឆ្នាំ​ដែល​យើង​បញ្ចប់​ជំងឺ​រាតត្បាត COVID-19​។ វេជ្ជបណ្ឌិត​លោកស្រី Maria Van Kerkhove កំពុង​ទទួល​ការ​សួរ​សំណួរ​ពី​សាធារណជន​ទូទៅ​អំពី​វីរុស COVID-19 និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron រួម​ជាមួយ​នឹង​វេជ្ជបណ្ឌិត​លោក Mike Ryan នាយក​ប្រតិបត្តិ​នៃ​កម្ម​វិធី​សង្គ្រោះ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​។នៅ​លើ​បញ្ហា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron លោក Kerkhove បាន​និយាយ​ថា ​វីរុស​កំពុង​រាលដាល​ឆាប់រហ័ស ហើយ​វា​មាន​កំណើន​ច្រើនជាង​វីរុស​ប​ម្លែ​ង​ខ្លួន Delta នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​។ អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា ប្រទេស​ចំនួន ៧៧ បាន​រាយការណ៍​ករណី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron ប៉ុន្តែ​វីរុស​នេះ​ទំនងជា​មាននៅ​ក្នុង​ប្រទេស​ភាគច្រើន​រហូតមកដល់​ពេលនេះ គ្រាន់តែ​មិន​ទាន់​រក​ឃើញ​នៅឡើយ​។ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ទិន្នន័យ​នៅ​តែ​មាន ហើយ​មនុស្ស​ជាច្រើន​នៅតែ​មិនទាន់​ដឹង​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​។យោង​តាម​ការវិភាគកាលពី​ថ្ងៃ​អង្គារ នៃ​ទិន្នន័យ​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​វីរុស​ប​ម្លែ​ង​ខ្លួន omicron កំពុងតែ​ជំរុញ​ឱ្យ​មាន​ការ​កើន​ឡើង​ក​រ​ណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ វីរុស​នេះ​ហាក់​ដូច​ជាងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស និង​អាច​ចៀស​បាន​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង ប៉ុន្តែ​មាន​ស្ថានភាព​ស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​មុនៗ​។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឱ្យ​ដឹង​ថា ចំនួន​សរុប​នៃ​ករណី​ឆ្លង​វីរុស​ COVID-19 ទូទាំង​ពិភព​លោក​បាន​កើន​ដល់ ២៧២,៣៥៧,១៦១​ករណី និង​អ្នក​ស្លាប់​មាន​ចំនួន ៥.៣៤៣,៧៧៥​នាក់​៕​អត្ថបទ៖ ប៊ុនថន

អ្នក​ស្លាប់​ដោយសារ​ឆេះ​រថយន្ត​ដឹក​ប្រេង​ឥន្ធនៈ​នៅ​ហៃទី​កើន​ឡើង​ដល់ ៧៥​នាក់

2021/12/16 07:38:47 pm        1625
ហៃទី៖ ​អាជ្ញាធរ​បាន​និយាយ​ថា រថយន្ត​ដឹក​ប្រេង​ក្រឡាប់ និង​ផ្ទុះ​បញ្ចេញ​អណ្តាតភ្លើងសន្ធោសន្ធៅបាន​ឆាបឆេះ​លំនៅឋាន និង​ទីតាំង​អាជីវកម្ម​ដែល​កំពុងដំណើរការ​នៅក្បែរនោះ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៧៥នាក់​ស្លាប់​។ ​ការផ្ទុះ​នេះ​បាន​កើតឡើង​នៅពេល​យប់​ក្នុង​ទីក្រុង Cap-Haitien ជាទី​ក្រុង​ធំ​ទី​ពីររបស់ប្រទេស​ហៃ​ទីតាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​។​សេចក្តីរាយការណ៍​បឋម​បាន​បញ្ជាក់ថា រថយន្ត​ដឹក​ប្រេង​បាន​ព្យាយាម​គេច​ពី​ម៉ូតូ​មួយគ្រឿង ពេលនោះ​រថយន្ត​បាន​ក្រឡាប់​។ ​បន្ទាប់មក​អ្នកមើល​ឃើញ​ហេតុការណ៍បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ ដោយមាន​ធុង​ទឹក​ដើម្បី​ប្រមូលយក​របស់របរមានតម្លៃ​នៅ​រថយន្ត​ដឹក​ប្រេង ដែល​ទំនងជាសម្រាប់​លក់​បន្ត​នៅលើ​ទីផ្សារងងឹត ខណៈនោះ​ប្រេងឥន្ធនៈ​បាន​ហៀរ​ទៅរក​គំនរ​សំរាម ដែល​ឆេះ​នៅក្បែរនោះបណ្តាល​ឲ្យ​រថយន្ត​ឆាបឆេះ និង​ផ្ទុះ​។​ ​ការរួមចំណែក​នៃ​ចំនួន​អ្នកស្លាប់​ខ្ពស់​ដោយ​ឧប្បត្តិហេតុ គឺជា​ភាព​អស់សង្ឃឹមដែល​បានបង្ខំ​ឱ្យ​ប្រជាជន​ហៃ​ទី​ក្រីក្រ​ប្រជែង​គ្នា ​ប្រមូល​ប្រេងសាំងដោយសារតែ​កង្វះខាត​ធ្ងន់ធ្ងរ ខណៈ​ស្ថានីយ៍​ប្រេងឥន្ធនៈ​បិទធ្វើឱ្យ​តម្លៃ​ប្រេងឥន្ធនៈនៅលើ​ទីផ្សារងងឹត​កើនឡើង និង​បង្ខំ​ឱ្យ​បិទ​អាជីវកម្ម៕អត្ថបទ៖ ប៊ុនថន

WHO រំពឹង​ថា​នឹង​មាន​ករណី​ឆ្លង​វីរុស Omicron ធ្ងន់ធ្ងរ ដោយ​ព្រមាន​ទល់នឹង​ការ​ចាត់ទុកថា​ជំងឺ​ប្រភេទ​នេះ​ស្រាល

2021/12/16 06:22:26 pm        375
​WHO៖ អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ពុធ​បាន​ព្រមាន​ទល់នឹង​ការ​ចាត់ទុកថា​ វីរុស Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ថា​ជា​ប្រភេទ​ជំងឺ​ស្រាល ដោយ​ព្រមាន​ថា​វីរុស​នេះ​នឹង​បង្កឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ​ផងដែរ​។​ ​លោកស្រី Maria Van Kerkhove ដែល​ជា​ប្រធាន​ក្រុមបច្ចេកទេសនៃ​វីរុស Covid-19 របស់​អង្គការ​សុខភាព​ពិភពលោក បាន​ប្រាប់​សាធារណជន​អំឡុងពេលវគ្គ​សំណួរ​-​ចម្លើយថា ​យើង​ដឹងថា ​មនុស្ស​ដែលបាន​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាចមាន​វិសាល​គមពេញលេញ​នៃ​ជំងឺពី​ការឆ្លង​ដែល​គ្មាន​រោគសញ្ញា ទៅជា​ជំងឺ​ស្រាលរហូតដល់​មាន​ជំងឺ​ធ្ងន់ធ្ងររហូតដល់​ស្លាប់​។​​អង្គការ​សុខ​ភាព​ពិភពលោកបាន​ព្រមាន​កាលពី​ថ្ងៃ​អង្គា​រថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​រីក​រាលដាល​លឿន​ជាង​ប្រភេទ​វីរុស​មុនៗ​។ លោកស្រី Van Kerkhove បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ការកើនឡើង​នៃ​ការឆ្លង​នឹង​នាំឱ្យមាន​ការចូល​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បន្ថែមទៀត​ដែល​បន្ទុក​ប្រព័ន្ធ​ថែទាំ​សុខភាព​មួយចំនួន​នឹង​ដួលរលំ​។​ ​ចំណែក​លោក​វេជ្ជបណ្ឌិត Mike Ryan ប្រធាន​កម្មវិធី​គ្រាអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​ របស់អង្គការ​សុខ​ភាព​ពិភពលោកបាន​និយាយថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​កើនឡើង​ទ្វេដង​រៀងរាល់​ពីរ​ថ្ងៃ ឬ​តិចជាង​នេះ​នៅក្នុង​ចក្រភព​អង់គ្លេស​។​​ចក្រភព​អង់គ្លេស​បាន​កត់​ត្រាករ​ណី​ឆ្លង​វីរុស Covid-19 ប្រចាំថ្ងៃខ្ពស់បំផុត​ចាប់តាំងពី​ចាប់ផ្ដើម​ផ្ទុះ​វី​រុស​រាតត្បាត​សកល​នេះ ដោយមាន​ចំនួន ៧៨,៦១០នាក់កាលពី​ថ្ងៃ​ពុធ​។ ​លោក Ryan បាន​និយាយថា ប្រសិនបើ​មានករណី​ឆ្លងចំនួន ១០០,០០០នាក់​នៅថ្ងៃនេះ វា​ប្រា​កដ​ជាមាន​ចំនួន ២០០,០០០​នាក់ក្នុង​រយៈពេល​ពីរ​ថ្ងៃ ប៉ុន្តែ​បន្ទាប់មកចំនួន ៤០០,០០០នាក់ក្នុង​រយៈពេល​ត្រឹម​ពីរ​ថ្ងៃ និង​ហក់​ឡើងដល់ ៨០០,០០០នាក់ក្នុងពេល​ ២​ថ្ងៃ​បន្ទាប់មកទៀត។ ​ហើយ​នោះ​ជា​អ្វីដែល​យើង​ព្រួយបារម្ភ​៕អត្ថបទ​៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Diego Forlan ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ
08/12/2026 03:08 PM
សម្តេចធិបតីដាស់តឿនឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបន្តពង្រឹងទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន
08/12/2026 03:08 PM
ខេត្តទិសឦសានទទួលបានការស្នើសុំវិនិយោគចំនួន ៧២គម្រោងមានទឹកប្រាក់ជិត ៣ពាន់លានដុល្លារ និងបង្កើតការងារបានជាង ៨ម៉ឺននាក់
08/12/2026 03:08 PM
ឱកាសល្អ! វិទ្យាស្ថាន TVET នានា ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់យុវជនលើជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ
08/12/2026 02:08 PM
ការវាយប្រហារដោយយានដ្រូនបានបង្កឲ្យឆេះរោងចក្រចម្រាញ់ប្រេងធំជាងគេលំដាប់ទី២របស់ប្រទេស លីប៊ី
08/12/2026 02:08 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់
08/12/2026 02:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានវាយប្រហារនាវាអារ៉ាប៊ីសាអ៊ូឌីត និងតំបន់ដែលរដ្ឋាភិបាលគ្រប់គ្រង នៅយេម៉ែន
08/12/2026 02:08 PM
បេសកជនUN៖ ស្ថានការណ៍នៅតំបន់វេសបែង ទាមទារឲ្យមានចាត់វិធានការជាបន្ទាន់
08/12/2026 02:08 PM
សម្ដេចធិបតីណែនាំមន្រ្ដីរាជការ ពិសេសមេដឹកនាំស្ថាប័ន «កុំគិតថាបានតួនាទីទទួលអីខ្លះ» តែត្រូវបម្រើរាស្រ្ដ
08/12/2026 02:08 PM
សមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពី វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ
08/12/2026 02:08 PM