មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា

2026/06/02 08:59:14 pm        24
អង្គការសុខភាពសកល CEPI នឹងផ្តល់ប្រាក់ប្រហែល ៦០លានដុល្លារដល់ក្រុមហ៊ុន Moderna MRNA.O និងក្រុមហ៊ុន ២ផ្សេងទៀត ដើម្បីពន្លឿនការផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា ដែលកំពុងវាយប្រហារតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។អង្គការ CEPI ស្ថិតក្នុងចំណោមវិនិយោគិនដំបូងគេដែលបានជួយផលិតវ៉ាក់សាំង អំឡុងការរីករាលដាលឆ្លងសកលដល់កម្រិតកំពូលរបស់ជំងឺ COVID-19 ។លោក Richard Hatchett គឺជាប្រធានអង្គការ CEPI និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា វាមានលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺអេបូឡា សម្រាប់ការសាកល្បងក្នុងរយៈពេល ២ខែទៀត ។ នៅពុំទាន់មានវ៉ាក់សាំង ឬការព្យាបាល ត្រូវបានអនុម័តនោះទេ សម្រាប់ជំងឺអេបូឡា ។ លោកបន្តថា រាល់ថ្ងៃពួកយើងព្យាយាមទប់ទល់នឹងជំងឺដ៏កាចសាហាវមួយនេះ ។លោក Hatchett និយាយទៀតថា វ៉ាក់សាំងនឹងជួយចាប់ផ្តើមជជែកគ្នាពីអ្នកដែលត្រូវទិញ និងផ្តល់មូលនិធិសម្រាប់ការចែកចាយណាមួយ ប៉ុន្តែលោកសូមធ្វើការក្រើនរំឭកថា ការផលិតវ៉ាក់សាំងមិនអាចព្យាករមុនបានទេ ហើយស្ថានភាពសន្តិសុខដ៏លំបាកនៅតំបន់ភាគខាងកើតកុងហ្គោ នឹងធ្វើឲ្យការសាកល្បងកាន់តែស្មុគស្មាញ ។អង្គការ CEPI បានប្តេជ្ញាផ្តល់ប្រាក់ ៥០លានដុល្លារដល់ក្រុមហ៊ុន Moderna សម្រាប់ការផលិតវ៉ាក់សាំងបង្កជំងឺអេបូឡា និងប្រាក់ ៨,៦លានដុល្លារ សម្រាប់វ៉ាក់សាំងផលិតឡើងដោយសាកលវិទ្យាល័យ Oxford និងវិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌា ៕

កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស

2026/06/02 08:37:13 pm        52
កូដកម្មរថភ្លើងក្រោមដី បានធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរនៅទូទាំងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស នាថ្ងៃអង្គារនេះ ស្របពេលអ្នកបើកបរ ធ្វើកូដកម្មរយៈពេល ២៤ម៉ោង នៅក្នុងជម្លោះជុំវិញការផ្លាស់ប្តូរម៉ោងធ្វើការស្នើសុំ ។អ្នកធ្វើដំណើរពេលព្រឹក បាននាំគ្នាជ្រក និងជួបជុំគ្នាតាមចំណតរថយន្តក្រុង ពេលដែលភ្លៀងធ្លាក់នៅទីក្រុងមួយនេះ ។ សេវាកម្មរថភ្លើងក្រោមដីដែលមិនរងផលប៉ះពាល់ ពេញដោយអ្នកដំណើរ ក្នុងនោះការពន្យាពេលសេវាកម្ម ត្រូវបានរាយការណ៍ផងដែរ ស្របពេលដែលអ្នកដំណើរស្វែងរកផ្លូវជម្រើសផ្សេង ។ក្រុមហ៊ុនដឹកជញ្ជូននៅទីក្រុងឡុងដ្រ៍ និយាយថា ពួកគេមានការខកចិត្តជាខ្លាំង ពេលដែលសហជីបបន្តសកម្មភាពបែបនេះ បើទោះបីជាមានការធានាចំពោះកិច្ចព្រមព្រៀងការងារថ្មីក៏ដោយ ។ការអាក់ខានបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងកើតមានឡើងផងដែរ ក្នុងនោះការធ្វើកូដកម្មស្រដៀងគ្នានេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែមិថុនា ៕

របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា

2026/06/02 08:20:55 pm        38
យោងតាមសេចក្តីព្រាងសេចក្តីសន្និដ្ឋាន សម្រាប់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) ថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ដែលត្រូវ​បានឃើញមុនកិច្ច​ពិភាក្សា ក្នុងចំណោមរដ្ឋជាសមាជិក​ បាន​បង្ហាញ​ថា EU កំពុងពិចារណាដាក់ទណ្ឌកម្ម លើរដ្ឋមន្ត្រីអ៊ីស្រាអែលដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យ​មានការរំលោភសិទ្ធិមនុស្ស បន្ទាប់ពីមាន​ការវាយប្រហាររបស់អ៊ីស្រាអែល លើក្រុមកង​នាវាមនុស្សធម៌ឆ្ពោះទៅកាន់តំបន់​ហ្កាហ្សា។ទីភ្នាក់ងារសារព័ត៌មាន ANSA របស់ប្រទេស​អ៊ីតាលី បានរាយការណ៍នៅថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ចំណុចទី២២ ពាក់​ព័ន្ធ​នឹង​ផ្នែកតំបន់​មជ្ឈិមបូព៌ា ចែងថា ក្រុមប្រឹក្សាអឺរ៉ុប «ថ្កោលទោសការប្រព្រឹត្តិ​យ៉ាង​អាក្រក់ដែលធ្វើ​​ទៅលើអ្នកជាប់ឃុំ បន្ទាប់ពីមាន​ការស្ទាក់ចាប់ក្រុមនាវាមនុស្ស​ធម៌​ Global Sumud នៅក្នុងដែនទឹកអន្តរជាតិ»។សេចក្តីព្រាងនេះក៏អំពាវនាវឲ្យ​ក្រុមប្រឹក្សា EU «បន្តការងាររបស់ខ្លួន លើវិធានការរឹតបន្តឹង ​ប្រឆាំងនឹងរដ្ឋមន្ត្រីនិយមជ្រុល​ដែលញុះញង់ និងជំរុញ​ឲ្យ​មាន​ការរំលោភសិទ្ធិមនុស្សបែបនេះ»។ យ៉ាង​ណាក្ដី អត្ថបទនេះនៅតែស្ថិតក្រោមការពិភាក្សា ក្នុងចំណោមតំណាងអចិន្ត្រៃយ៍នៃរដ្ឋជាសមាជិកចំនួន ២៧ របស់ EU ហើយអាចត្រូវបានកែប្រែ មុនដល់​កិច្ចប្រជុំកំពូល។គួរបញ្ជាក់​ថា សំណើនេះធ្វើឡើងបន្ទាប់ពីមាន​ការវាយប្រហាររបស់អ៊ីស្រាអែល លើកង​នាវាមនុស្សធម៌ Global Sumud ដែល​កំពុង​ធ្វើ​ដំណើរឆ្ពោះទៅកាន់តំបន់​ហ្កាហ្សា នៅក្នុងដែនទឹកអន្តរជាតិ។រូបភាព​វីដេអូដែលចេញផ្សាយដោយអាជ្ញាធរអ៊ីស្រាអែល និងត្រូវបានចែកចាយយ៉ាងទូលំទូលាយតាមប្រព័ន្ធ​អ៊ីនធឺណិត បានបង្ហាញឲ្យ​ឃើញ​រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir ដើរក្នុងចំណោមសកម្មជនដែលត្រូវបានឃុំខ្លួន ដោយ​ពួកគេ​កំពុងលុតជង្គង់ជាជួរ ហើយ​ដៃត្រូវបានចងដោយខ្សែរ៉ូត។ វីដេអូនេះបានបង្កឲ្យ​មានការរិះគន់ ពីអង្គការសិទ្ធិមនុស្ស និងរដ្ឋាភិបាលជាច្រើន៕

WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ

2026/06/02 08:13:02 pm        52
​អង្គការសុខភាពពិភពលោក (WHO) បានឲ្យ​ដឹង​ថា មានការ​បញ្ជាក់​អះអាង​ជំងឺ Ebola ចំនួន ៣២១ករណី អំឡុង​ការផ្ទុះឡើង នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយ​ករណីសង្ស័យ គឺ​ ១១៦នាក់​ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងនូវ​ចំនួនករណីសង្ស័យ ខណៈដែលមនុស្សរាប់រយនាក់ត្រូវបានដក​ចេញពី​បញ្ជី​ឈ្មោះ​​ ក្រោយ​ការស៊ើបអង្កេត។នៅ​ថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះ ទីភ្នាក់ងារនេះបានបញ្ជាក់​ថា មានអ្នកស្លាប់ចំនួន ៤៨នាក់ និងមនុស្ស ៦នាក់បានជាសះស្បើយ នៅកុងហ្គោ។ អាជ្ញាធរកុងហ្គោបានបង្ហាញ​ករណីថ្មីជាលើកដំបូង កាល​ពី​ថ្ងៃចន្ទ​។ អ្នកនាំពាក្យរបស់ WHO លោក Christian Lindmeier បានប្រាប់អ្នកសារ​ព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីសថា នៅអ៊ូហ្គង់ដា មានករណីដែលត្រូវបានបញ្ជាក់ចំនួន ៩ករណី និងការស្លាប់ដែលពាក់ព័ន្ធម្នាក់ ។ក្រសួងសុខាភិបាលបានឲ្យ​ដឹង​នៅ​ថ្ងៃអង្គារនេះ​ថា ក្រសួងសុខាភិបាលអ៊ូហ្គង់ដា បានបញ្ជាក់ករណីជំងឺ Ebola ​ថ្មីចំនួន ៦ បន្ថែមទៀត ដែលធ្វើ​ឲ្យ​ចំនួនសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសនេះ កើនឡើងដល់ ១៥ករណី។ ក្រសួងបានបញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគណនីបណ្ដាញ​សង្គម X របស់ខ្លួនថា ករណីទាំង ៦ នោះ ត្រូវបានបញ្ជាក់ក្នុងចំណោមអ្នកដែលបានប៉ះពាល់ជាមួយករណីដែលត្រូវ​បានបញ្ជាក់ផ្សេងទៀត។WHO បានឲ្យ​ដឹង​កាលពីថ្ងៃសុក្រចុង​សប្ដាហ៍​កន្លង​ទៅ​ថា ៩០៦ករណី ត្រូវបាន​សង្ស័យមាន​វីរុសជំងឺ Ebola ប្រភេទ Bundibugyo នៅកុងហ្គោ រួមទាំងករណី​ស្លាប់ត្រូវបាន​សង្ស័យចំនួន ២២៣នាក់ដែលកំពុងត្រូវបានស៊ើបអង្កេត។ ក្រោយមក អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក លោក Jean Kaseya បានឲ្យ​ដឹង​នៅក្នុងអត្ថបទសារព័ត៌មាន Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ករណីសង្ស័យជាង ១.១០០នាក់ កំពុងត្រូវបានស៊ើបអង្កេត។យ៉ាងណាក្ដី នៅពេលត្រូវបាន​សួរថា តើ​ហេតុអ្វីបានជាតួលេខចុងក្រោយបង្ហាញពីចំនួនករណីសង្ស័យទាបខ្លាំង​យ៉ាង​ដូច្នេះ​ លោក Lindmeier បាននិយាយថា ទិន្នន័យបានបង្ហាញថា ករណីរាប់រយត្រូវបានដក​ចេញបញ្ជី​សង្ស័យ​​ ដោយ​ពួកគេ​មិន​ពាក់​ព័ន្ធ​នឹងជំងឺនេះ​ទេ​៕

ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ

2026/06/02 08:01:13 pm        43
គ្លីនិកមួយកន្លែងរងការខូចខាតនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ ហើយមីស៊ីលបានវាយប្រហាររន្ថាន់លើរដ្ឋធានីរបស់អ៊ុយក្រែនមួយនេះ និងទីក្រុងផ្សេងទៀតនៅព្រឹកថ្ងៃអង្គារនេះ ។រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញបុគ្គលិកគ្លីនិកឈរនៅក្រៅអគារ ខណៈកម្មករកំពុងបោសសម្អាតកម្ទេចកម្ទីលើផ្លូវ ។លោក Olesia Yevlakhovych គឺជាប្រធានគ្លីនិកមួយនេះ និយាយថា លោកគិតថា រុស្ស៊ីមិនចង់បញ្ចប់សង្រ្គាមនោះទែ ។ ពួកគេបន្តប្រព្រឹត្តអំពើភេរវកម្មលើអ៊ុយក្រែន សម្លាប់មនុស្សរបស់ពួកយើង និងបំផ្លិចបំផ្លាញអគាររបស់ពួកយើង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។គួរឲ្យដឹងថា យានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី បានវាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែននាថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ។ កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ីបើកការវាយប្រហារយានដ្រូន ៦៥៦គ្រឿង និងមីស៊ីល ៧៣គ្រាប់ កាលពីយប់កន្លងទៅ ដែលភាគច្រើននៃការវាយប្រហារនេះ មានគោលដៅលើទីក្រុងគីវ ។ ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ី និយាយថា ការវាយប្រហារទ្រង់ទ្រាយធំនាពេលយប់របស់ខ្លួនលើអ៊ុយក្រែន គឺជាការឆ្លើយតបចំពោះទង្វើភេរវកម្មលើគោលដៅក្នុងប្រទេសរុស្ស៊ី ៕

អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

2026/06/02 07:49:50 pm        48
រូបភាពវីដេអូឃ្លីបទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញអគ្គិភ័យដ៏ធំមួយ កំពុងឆាបឆេះផ្សារ Jiung ស្ថិតក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃចន្ទ ។យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះតំបន់ភាគកណ្តាលទីក្រុងហ្សាកាតា កាលពីល្ងាចថ្ងៃចន្ទ ធ្វើឲ្យមានសំណុំផ្សែងពណ៌ខ្មៅយ៉ាងក្រាស់ហុយលើអាកាស និងជំរុញឲ្យមានប្រតិបត្តិការពន្លត់អគ្គិភ័យទ្រង់ទ្រាយធំ ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រអាចបញ្ជាក់បានទីតាំងពីអគារ ប្លង់ផ្លូវ និងផ្សារដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។នាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្រ្គោះខេត្តហ្សាកាតា សរសេរនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X នាថ្ងៃទី ២ ខែមិថុនាននេះថា អគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃចន្ទ ហើយត្រូវបានពន្លត់ជាស្ថាពរ នៅព្រឹកថ្ងៃអង្គារនេះ ។ដោយឡែក សារព័ត៌មានរដ្ឋ Antara News រាយការណ៍ថា មនុស្ស ៣នាក់ បានរងរបួស បន្ទាប់ពីអគ្គិភ័យបានកើតឡើង ។ពាក់ព័ន្ធនឹងមូលហេតុបណ្តាលឲ្យអគ្គិភ័យនេះកើតឡើង គេពុំទាន់ដឹងច្បាស់នោះទេ ខណៈការស៊ើបអង្កេត កំពុងធ្វើឡើង ៕

មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស

2026/06/02 07:49:08 pm        32
​ព្យុះត្រូពិក​ដ៏​ខ្លាំង​ក្លា​មួយ បានកើត​មាន​នៅ​ភាគនិរតីនៃប្រទេសជប៉ុន នៅ​ថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដោយបានបណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​យ៉ាង​តិច​ ១៥នាក់ និងជំរុញ​ឲ្យ​​មានការអំពាវនាវជម្លៀសមនុស្សរាប់សែន​នាក់ ដោយសារតែហានិភ័យ​ទឹកជំនន់ និងបំណាក់​ដី។ព្យុះ Jangmi ដែលបាន​ថម​ថយ​កម្លាំង​ពី​ព្យុះទីហ្វុង ក៏បានធ្វើឲ្យផ្ទះសម្បែង​រាប់ម៉ឺនខ្នងលែង​​មាន​អគ្គិសនីប្រើប្រាស់​ ហើយ​ការ​ហោះហើររាប់រយជើង​ត្រូវ​លុប​ចោល​។ ប៉ុន្តែព្យុះនេះកំពុងសំដៅ​ទៅភាគឦសានឆ្ពោះទៅកាន់ទីក្រុងតូក្យូ ជាកន្លែងដែលអាជ្ញាធរ បានព្រមានអំពីការរំខានដល់ការដឹកជញ្ជូន និងការបិទសាលារៀន សម្រាប់ថ្ងៃពុធ​។រដ្ឋាភិបាលជប៉ុនបានឲ្យ​ដឹង​ថា ព្យុះ Jangmi បាននាំឲ្យ​មានការព្រមាន អំពីការជម្លៀស សម្រាប់មនុស្សជាង ៨០០.០០០នាក់ នៅក្នុងខេត្ត Miyazaki និង Kagoshima នៅលើកោះ Kyushu ភាគខាងត្បូង។ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងដែលបានធ្វើ​ដើមឈើកម្ពស់ ១០ម៉ែត្ររលំ នៅ​លើ​កោះ​ Okinawa ត្រូវបានមើលឃើញនៅក្នុងរូបភាពដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។គ្រួសារប្រហែល ១៧.០០០គ្រួសារ នៅលើកោះនេះ និងជាង ៣០.០០០គ្រួសារ នៅភាគនិរតីនៃតំបន់ Kagoshima គ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃអង្គារនេះ​។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ បានឲ្យ​ដឹង​ថា ព្យុះ Jangmi ក៏បានបង្ករបួសដល់មនុស្ស ១៥នាក់ នៅ Okinawa ផងដែរ៕

លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី

2026/06/02 07:39:53 pm        51
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃចន្ទថា លោកបាននិយាយជាមួយក្រុមជីវពលហេសបូឡាលីបង់គាំទ្រដោយអ៊ីរ៉ង់ តាមរយៈអន្តរការី និងទទួលបានការសន្យាថា ពួកគេនឹងមិនវាយប្រហារអ៊ីស្រាអែលនោះទេ ។លោក Trump បាននិយាយផងដែរថា លោកបាននិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ហើយអ៊ីស្រាអែលបានយល់ព្រមដកទាហានរបស់ពួកគេមកវិញ ដែលត្រៀមខ្លួនវាយប្រហារតំបន់ភាគខាងត្បូងលីបង់ ។គួរឲ្យដឹងថា ពុំដែលមានប្រធានាធិបតីសហរដ្ឋអាមេរិករូបណាធ្លាប់និយាយជាមួយក្រុមហេសបូឡាដោយមាន ឬដោយគ្មានអន្តរការីនោះទេ ។ ក្រុមមួយនេះ ត្រូវបានគេចាត់ទុកថា ជាអង្គការភេរវកម្មដោយសហរដ្ឋអាមេរិក ។លោក Trumpនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social ថា លោកមាននូវការជជែកគ្នាតាមទូរស័ព្ទប្រកបដោយផលិតភាពជាមួយលោកនាយករដ្ឋមន្រ្តី Netanyahu ហើយនិងគ្មានទាហានអ៊ីស្រាអែលទៅកាន់ទីក្រុងបេរូតនោះទេ ហើយទាហានដែលនៅតាមផ្លូវរបស់ពួកគេ ក៏បានវិលត្រឡប់មកវិញរួចហើយដែរ ។លោកបន្តថា ម្យ៉ាងវិញទៀត តាមរយៈអ្នកតំណាង លោកមាននូវការជជែកដ៏ល្អជាមួយក្រុមហេសបូឡា ហើយពួកគេយល់ព្រមឈប់បាញ់ប្រហារទាំងអស់ ។មន្រ្តីលីបង់មួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហេសបូឡា បានជូនដំណឹងទៅសហរដ្ឋអាមេរិកតាមរយៈប្រធានសភាលីបង់លោក Nabih Berri ថា ពួកគេចង់បញ្ឈប់ការវាយប្រហារលើតំបន់ភាគខាងជើងអ៊ីស្រាអែល ជាការដោះដូរមិនឲ្យអ៊ីស្រាអែលវាយប្រហារទីក្រុងបេរូត និងតំបន់ជាយក្រុងទីក្រុងមួយនេះ ៕

លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត

2026/06/02 07:26:38 pm        60
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា លោកបាននិយាយប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា អ៊ីស្រាអែលនឹងវាយប្រហារគោលដៅភេរវកម្ម នៅទីក្រុងបេរូត បើសិនជាក្រុមហេសបូឡា មិនបញ្ឈប់ការវាយប្រហារលើទីក្រុងអ៊ីស្រាអែលទេនោះ ។ សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានឲ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ លោក Netanyahu និងលោករដ្ឋមន្រ្តីការពារជាតិ Israel Katz បានបញ្ជាឲ្យយោធាអ៊ីស្រាអែល វាយប្រហារគោលដៅភេរវកម្មនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ដែលគេស្គាល់ថាជាតំបន់ Dahiyeh ក្រោយការបំពានបទឈប់បាញ់ម្តងហើយម្តងទៀតរបស់ក្រុមហេសបូឡា ហើយនិងការវាយប្រហារលើទីក្រុង និងពលរដ្ឋរបស់ពួកយើង ។ខណៈពេលនោះដែរ កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានព្រមានឲ្យអ្នកស្រុករស់នៅតំបន់ភាគខាងជើងអ៊ីស្រាអែល ត្រូវជម្លៀសចេញ ជាការឆ្លើយតបនឹងការបញ្ជារបស់លោក Netanyahu ឲ្យវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ៕

ក្រសួង៖ ការនាំចេញអាវុធរបស់អ៊ីស្រាអែល បាន​ឈានដល់កម្រិតខ្ពស់បំផុតមួយ​លើក​ទៀត

2026/06/02 07:26:14 pm        44
​​ក្រសួងការពារជាតិបានប្រកាសនៅ​ថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ការនាំចេញអាវុធរបស់អ៊ីស្រាអែល បានឡើង​ដល់កម្រិតខ្ពស់បំផុត សម្រាប់​​ឆ្នាំទី៥ ជាប់ៗគ្នា ដោយឈានដល់ចំនួនជាង ១៩ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ដែលកម្រិត​​នេះ​ត្រូវបាន​ជំរុញដោយការ​លក់​មីស៊ីល រ៉ូកែត និងប្រព័ន្ធការពារដែនអាកាស។អ៊ីស្រាអែល គឺជាប្រទេសនាំចេញអាវុធឈានមុខគេមួយ ក្នុងពិភពលោក។ កងកម្លាំងរបស់ប្រទេស​នេះ បានប្រយុទ្ធនៅសមរភូមិជាច្រើន ចាប់តាំងពីមាន​ការវាយប្រហារដោយ​ក្រុម​ហាម៉ាស នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជា​ហេតុការណ៍ដែលបានបង្កឲ្យ​មានសង្គ្រាមនៅតំបន់​ហ្កាហ្សា ក្នុង​នោះ​រួមទាំងសង្គ្រាម​ប្រឆាំងនឹងក្រុមប្រដាប់អាវុធហេសបូឡា នៅលីបង់ និងរួមជាមួយសហរដ្ឋអាមេរិក ប្រឆាំងនឹងសត្រូវដ៏ធំ​របស់ខ្លួន គឺ​អ៊ីរ៉ង់។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានឲ្យ​ដឹង​ថា៖ «កំណត់ត្រានាំចេញការពារជាតិខ្ពស់​បំផុត​របស់អ៊ីស្រាអែល ត្រូវបានបំបែក ដែល​ជា​ឆ្នាំទី៥ ជាប់ៗគ្នា ដោយមានចំនួន ១៩,២ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដែលជាការកើនឡើងជិត ៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុននោះ​ ពោលគឺ​កើនឡើងទ្វេដងក្នុងរយៈពេល ៥ឆ្នាំ និង ៤ដង ក្នុងរយៈពេល ១ទសវត្សរ៍»។ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា មីស៊ីល រ៉ូកែត និងប្រព័ន្ធការពារដែនអាកាស គឺជាការនាំចេញឈានមុខគេ ហើយមានចំនួន ២៩​ភាគរយនៃកិច្ចព្រមព្រៀងទាំងអស់ ដោយបន្ថែមថា «ការកើនឡើងដ៏​ធំធេង​​នេះ ត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធសង្កេតការណ៍ និងអុបត្រូ​និក​»។បណ្តាប្រទេសនៅអឺរ៉ុប បានទិញ ៣៦ភាគរយនៃការនាំចេញ ខណៈដែលតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានទិញ ៣២ភាគរយ ហើយ​មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ១៥ភាគរយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
06/20/2026 07:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM