មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមានឲ្យពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើងអ៊ីស្រាអែល ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារទីក្រុងបេរូត

2026/06/02 07:25:44 pm        59
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានព្រមានឲ្យអ្នកស្រុករស់នៅតំបន់ភាគខាងជើងអ៊ីស្រាអែល ត្រូវជម្លៀសចេញ ជាការឆ្លើយតបនឹងការបញ្ជារបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ឲ្យវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូតដែលគ្រប់គ្រងដោយក្រុមហេសបូឡា ។ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ រាយការណ៍ដោយពុំផ្តល់រឿងរ៉ាវលម្អិតថា បទឈប់បាញ់ព្រមព្រៀងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាលពីដើមខែមេសា ទំនងជាត្រូវបញ្ចប់ បើសិនជាការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ នៅតែមាន ។លោក Ali Abdollahi គឺជាមេបញ្ជាការនៃទីបញ្ជាការកណ្តាលអ៊ីរ៉ង់ Khatam al-Anbiya និយាយនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយសារព័ត៌មានរដ្ឋថា មនុស្សរស់នៅតំបន់ភាគខាងជើងអ៊ីស្រាអែល គួរតែចាកចេញពីតំបន់នោះ បើសិនជាពួកគេមិនចងគ្រោះថ្នាក់ ។សូមបញ្ជាក់ថា លោក Netanyahu បានបញ្ជាឲ្យវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត កាលពីថ្ងៃចន្ទ បង្កឲ្យមានរលកនៃការជម្លៀសខ្លួននៅក្នុងជម្លោះដែលធ្វើឲ្យមនុស្សជាង ១លាននាក់ បានចាកចេញពីផ្ទះសម្បែងរួចទៅហើយនៅប្រទេសលីបង់ ៕

អ៊ីរ៉ង់៖ កងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួន «ល្អ​ជាងពី​មុន​ច្រើន​ណាស់​» បើមានសង្គ្រាម​ថ្មី​ជាមួយអាមេរិក

2026/06/02 07:00:02 pm        46
អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅ​ថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនាពេលបច្ចុប្បន្ននេះ «គឺល្អ​ប្រសើរ​ច្រើនណាស់​ជាងអតីតកាល» ដោយអះអាងថា ទីក្រុងតេអេរ៉ង់នឹងប្រើប្រាស់អាវុធប្រភេទ «ផ្សេងៗគ្នា» ក្នុងករណីមានសង្គ្រាមឡើងវិញជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវ​បាន​ចុះ​ផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim លោក Sardar Mohebbi បានប្រាប់​ឲ្យ​ដឹង​ថា៖ «ហេតុផលដ៏ល្អបំផុត សម្រាប់បញ្ហានេះ គឺថា ទោះបីជាមានការប្រើប្រាស់សមត្ថភាពដ៏ច្រើនរបស់ខ្លួន ទាំង​ផ្លូវ​គោក​ ទឹក​ និងអាកាសក៏ដោយ ក៏​សហរដ្ឋ​អាមេរិក មិនអាចធ្វើ​ឲ្យ​ច្រកសមុទ្រ Hormuz ចេញពីការគ្រប់គ្រងរបស់អ៊ីរ៉ង់បានឡើយ​ សូម្បីតែត្រឹម​រយៈ​ពេល ២-៣នាទីក្ដី​»។លោក Mohebbi បានបន្ត​ថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនរួចជាស្រេច សម្រាប់ «សេណារីយ៉ូដែលអាចកើតមាន​ទាំងអស់» ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន «មិន​អាច​សម្រេចបាន​គោលដៅរបស់ខ្លួន» នៅច្រកសមុទ្រ Hormuz អំឡុងជម្លោះជុំចុងក្រោយនេះ។គួរបញ្ជាក់ថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដែលកំណត់គោលដៅលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិក នៅឈូងសមុទ្រពែក្ស រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz៕

យានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី វាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែន

2026/06/02 06:49:38 pm        60
យានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី បានវាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែននាថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ។ កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ីបើកការវាយប្រហារយានដ្រូន ៦៥៦គ្រឿង និងមីស៊ីល ៧៣គ្រាប់ កាលពីយប់កន្លងទៅ ដែលភាគច្រើននៃការវាយប្រហារនេះ មានគោលដៅលើទីក្រុងគីវ ។ ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ី និយាយថា ការវាយប្រហារទ្រង់ទ្រាយធំនាពេលយប់របស់ខ្លួនលើអ៊ុយក្រែន គឺជាការឆ្លើយតបចំពោះទង្វើភេរវកម្មលើគោលដៅក្នុងប្រទេសរុស្ស៊ី ។ លោកថា ពួកគេបានវាយប្រហារគោលដៅយោធាអ៊ុយក្រែន ដោយប្រើប្រាស់ប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយមានគោលដៅច្បាស់លាស់ ។ ក្រុមអាជ្ញាធរអ៊ុយក្រែនបញ្ជាក់ពីគ្រោះថ្នាក់ដល់អាយុជីវិតនៅតាមទីក្រុងជាច្រើននៅតំបន់គីវ និងតំបន់ Dnipro រយៈពេលជាច្រើនថ្ងៃនៃការព្រមានពីផែនការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ។ អភិបាលក្រុងគីវលោក Vitali Klitschkoនិយាយថា ក្រៅពីរកឃើញមនុស្សស្លាប់ កុមារ ស្ថិតក្នុងចំណោមអ្នករងរបួសនៅក្នុងការវាយប្រហារទាំងអស់នេះ ។ លោកនិយាយផងដែរថា ការវាយប្រហារមីស៊ីលសង្ស័យ ត្រូវចំអគារផ្ទះល្វែងកម្ពស់ ២៤ជាន់ បណ្តាលឲ្យអគារបាក់ និងធ្វើឲ្យមនុស្សជាប់ខ្លួននៅក្នុងអគារបាក់បែក ៕

ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ លើ​អ្នកផ្សព្វផ្សាយព័ត៌មានមិន​ពិត​

2026/06/02 06:46:30 pm        29
 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung នៅ​ថ្ងៃអង្គារ បានអំពាវនាវឲ្យ​ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ចំពោះបុគ្គលមាន​ចេតនាផ្សព្វផ្សាយការអះអាងមិនពិតតាមប្រព័ន្ធអ៊ីនធឺណិត ដែល​ថា រដ្ឋាភិបាលនឹងបង្ខំប្រជាជនលក់ប្រាក់ដុល្លារអាមេរិករបស់ពួកគេ។តាម​រយៈ​ការបង្ហោះមួយនៅលើវេទិកាបណ្ដាញ​សង្គម X លោក Lee បានឆ្លើយតបទៅនឹងរបាយការណ៍ដែលថា នគរបាល​បានកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ១០​រូប​ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយការអះអាងមិនពិត ដែល​ថា អាជ្ញាធរមានគម្រោងចេញបទបញ្ជាបន្ទាន់តម្រូវឲ្យ​ពលរដ្ឋលក់ភាគហ៊ុនប្រាក់ដុល្លាររបស់ពួកគេ ក្នុង​ពេលមានក្ដី​បារម្ភ អំពីសេដ្ឋកិច្ច ដែល​ទាក់ទងនឹងភាពតានតឹង នៅតំបន់​មជ្ឈិមបូព៌ា។តាម​រយៈ​សំណេរ​របស់​លោក លោក​ Lee បានលើកឡើង​ថា៖ «ទង្វើនៃការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា និងការ​បង្កឲ្យ​មានការភាន់ច្រឡំក្នុងសង្គម និងការខូចខាតសេដ្ឋកិច្ច គួរតែត្រូវបានកំណត់អត្តសញ្ញាណ និងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ​»។យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលត្រូវ​បាន​ដកស្រង់ដោយប្រធានាធិបតី បាន​ឲ្យ​ដឹង​ថា អ្នកស៊ើបអង្កេត បានតាមដានគណនីអនឡាញចំនួន ១៤ និងបានកំណត់អត្តសញ្ញាណម្ចាស់គណនី ១០​នាក់ ដែលភ្ជាប់ទៅនឹងការបង្ហោះទាំងនោះ៕

លោក Putinសន្យាសងសឹក ក្រោយអ៊ុយក្រែនវាយប្រហារតំបន់ Luhansk

2026/06/02 06:37:29 pm        82
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា អ៊ុយក្រែនបានបើកទំព័រថ្មីនៃឧក្រិដ្ឋកម្មជាមួយនឹងការវាយប្រហារលើអន្តេវាសិកដ្ឋានមួយកន្លែង ស្ថិតក្នុងតំបន់ភាគឦសាន Luhansk និងអគារផ្ទះល្វែងមួយខ្នង ស្ថិតនៅតំបន់ Kherson របស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយផ្នែកដោយរុស្ស៊ី ។លោក Putinនិយាយថា ការប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតលើកុមារ និងយុវជននៅសាកលវិទ្យាល័យគ្រូបង្រៀន ស្ថិតក្នុងទីក្រុង Starobilsk ហើយនិងទីក្រុង Henichesk ថ្នាក់ដឹកនាំទីក្រុងគីវ បានសម្រេចចិត្តបើកទំព័រថ្មីនៅក្នុងឧក្រិដ្ឋកម្មរបស់ពួកគេ ។លោកបន្តថា ពួកយើងនឹងពិភាក្សាលើវិធីសាស្រ្តជួយ និងការគាំទ្រត្រូវផ្តល់ជូនសាច់ញាតិអ្នកដែលត្រូវបានសម្លាប់ និងអ្នកដែលបានរងផលប៉ះពាល់ដោយសារឧក្រិដ្ឋកម្មបង្ហូរឈាមនេះ ធ្វើឡើងដោយរបបយោធាអ៊ុយក្រែន កាលពីថ្ងៃទី ២២ ខែឧសភា ក្នុងទីក្រុង Starobilsk ស្ថិតនៅតំបន់ Luhansk ។គួរឲ្យដឹងថា ការវាយប្រហារយានដ្រូនលើទីក្រុង Starobilsk កាន់កាប់ដោយរុស្ស៊ី បានសម្លាប់មនុស្ស ២១នាក់ កាលពីចុងខែឧសភា ខណៈការវាយប្រហារយានដ្រូនលើអគារផ្ទះល្វែងនៅទីក្រុង Henichesk កាន់កាប់ដោយរុស្ស៊ី បានសម្លាប់កុមារម្នាក់ និងមនុស្ស ១១នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃអាទិត្យ ៕

មនុស្ស ២នាក់ស្លាប់​ អំឡុង​ការតវ៉ានៅ​​កេនយ៉ា ប្រឆាំងការបង្កើត​កន្លែង​​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ សម្រាប់អ្នក​ជំងឺ Ebola

2026/06/02 06:32:55 pm        45
ក្រុម​អ្នក​រៀបចំការតវ៉ា និងប្រភពសន្តិសុខ បានប្រាប់សារព័ត៌មាន Reuters នៅ​ថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះថា មនុស្សយ៉ាង​តិច ២នាក់ បានបាត់បង់ជីវិត នៅភាគ​កណ្តាលប្រទេសកេនយ៉ា ក្នុងអំឡុងពេលមាន​ការ​តវ៉ាប្រឆាំងនឹងគម្រោង​បង្កើត​កន្លែងដាក់ឲ្យ​នៅដាច់ដោយឡែកពីគេ សម្រាប់អ្នក​ជំងឺ Ebola របស់​សហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតី William Ruto បានបដិសេធការរិះគន់ ដែល​ថា វានឹងធ្វើឲ្យ​ប្រជាជន​កេនយ៉ាមានគ្រោះថ្នាក់។អ្នករៀបចំការតវ៉ា លោក Patrick Wahome បាននិយាយថា អ្នកទាំង២ ស្លាប់ដោយសាររបួសត្រូវ​គ្រាប់​កាំភ្លើង បន្ទាប់ពីនគរបាល​បានបើកការបាញ់ប្រហារលើបាតុកររាប់រយនាក់ កាលពីថ្ងៃចន្ទ នៅក្នុងទីក្រុង Nanyuki ជាទី​ដែលមូលដ្ឋានទ័ពអាកាសមានបំណងផ្ដល់​ទីតាំង សម្រាប់​​​កន្លែងដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នោះ​។ប្រភពសន្តិសុខមិនបានបញ្ជាក់ថា អ្នកទាំង២ ស្លាប់ដោយរបៀបណានោះទេ។ អ្នកនាំពាក្យនគរបាល​លោក Michael Muchiri បាននិយាយថា លោកមិនបានដឹងព័ត៌មាន អំពីការស្លាប់នេះ​នោះទេ។គួរបញ្ជាក់​ថា ផែនការបង្កើតមណ្ឌល​មួយដែលមាន ៥០គ្រែ​​ ដើម្បីផ្ទុកជនជាតិអាមេរិកដែលបានប៉ះពាល់នឹងវីរុស នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬអ៊ូហ្គង់ដា បានធ្វើឲ្យ​ជនជាតិកេនយ៉ាជាច្រើនខឹងសម្បា ដោយ​ចោទប្រកាន់សហរដ្ឋអាមេរិកថា បានផ្ទេរហានិភ័យសុខភាពសាធារណៈនៃការថែទាំអ្នកជំងឺ។ តុលាការកេនយ៉ាកាលពីសប្តាហ៍មុន បានសម្រេច​ផ្អាកផែនការនេះជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងបណ្តឹងពីក្រុមតស៊ូមតិផ្នែកច្បាប់។ ការសវនាការ ១ផ្សេងទៀតគ្រោងនឹង​​ធ្វើឡើងនៅថ្ងៃអង្គារនេះ​។បើយោងតាមមន្ត្រី និងប្រភពការទូតអាមេរិក បាន​ឲ្យ​ដឹង​ថា បើទោះបីជាមានដីការ​បង្គាប់បញ្ជានេះ​ក៏ដោយ ក៏​យន្តហោះយោធាអាមេរិកនៅតែបន្តហោះហើរដឹក​បុគ្គលិក និងសម្ភារៈទៅកាន់​ទីនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្រសួងការបរទេសអាមេរិកមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់​ព័ន្ធ​នឹង​ករណី​នេះ៕

សារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា កូរ៉េខាងជើងប្រារព្ធទិវាកុមារនៅទីក្រុងព្យុងយ៉ាង

2026/06/02 06:30:34 pm        38
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថា កូរ៉េខាងជើងបានប្រារព្ធទិវាកុមារអន្តរជាតិកាលពីថ្ងៃចន្ទ ជាមួយនឹងកុមារក្នុងស្រុក និងកុមារអន្តរជាតិ ក្នុងទីក្រុងព្យុងយ៉ាង ។រូបភាពវីដេអូឃ្លីបផ្តល់ជូនដោយ KCNA នៅថ្ងៃអង្គារនេះ ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះ ឃើញកុមារលេងល្បែងប្រពៃណីកូរ៉េ រួមទាំងការលោតអន្ទាក់ ល្បែងទាញព្រ័ត្រ និងរាំជារង្វង់ ។KCNA រាយការណ៍ថា ក្រុមន្រ្តីជាន់ខ្ពស់មកពីគណបក្សកាន់អំណាច និងអង្គការជាច្រើន មន្រ្តីការទូតបរទេសនៅកូរ៉េខាងជើង គណៈប្រតិភូសិស្សសាលាកូរ៉េមកពីជប៉ុន និងពលរដ្ឋកូរ៉េនៅបរទេស បានចូលរួមទិវាមួយនេះ ។KCNA រាយការណ៍ទៀតថា លោក Jon Hyang Sun គឺជាប្រធានគណៈកម្មាធិការកណ្តាលសហជីពស្រ្តីសង្គមនិយមកូរ៉េ និយាយថា កុមារនៅក្នុងប្រទេសមួយនេះ ត្រូវបានគេចាត់ទុកថាជារតនៈសម្បត្តិដ៏មានតម្លៃ ហើយនិងចាត់ទុកលោក Kim Jong Un ថាជាបិតារបស់កុមារទាំងអស់ ៕

របាយការណ៍៖ លោក Trump រិះគន់លោក Netanyahu ធ្ងន់ៗ ជុំវិញការបង្កើន​ភាពតានតឹង នៅលីបង់

2026/06/02 06:28:10 pm        62
ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់យ៉ាងខ្លាំង ចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពាក់ព័ន្ធ​នឹង​បង្កើន​ប្រតិបត្តិ​ការ​យោធាថ្មីៗនេះរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ក្នុងអំឡុងពេលមាន​ការសន្ទនាតាមទូរស័ព្ទដ៏តានតឹងមួយ កាលពីថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦)។​ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន​ Axios ដោយសំអាង​ដល់​សម្តីមន្ត្រីអាមេរិក២រូប និងប្រភពទី៣ ដែលបានប្រាប់​ឲ្យដឹង​អំពីជជែក​នេះ។យោងតាមរបាយការណ៍នោះ បាន​ឲ្យ​ដឹង​ថា លោក Trump បានរិះ​គន់​លោក Netanyahu ធ្ងន់ៗ ក្នុង​អំឡុង​ពេល​មាន​ការសន្ទនាពេញទៅការ​ប្រើ​​ពាក្យអសុរោះដាក់​គ្នាទៅវិញ​ទៅមក ដោយប្រធានាធិប​តីអាមេរិក​បាន​ចោទប្រកាន់មេដឹកនាំអ៊ីស្រាអែលថា បានបង្កើនជម្លោះ និងធ្វើឲ្យ​ការចរចាដែលកំពុងបន្តមាន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្ថិត​ក្នុង​ហានិភ័យ​។របាយការណ៍នេះបានឲ្យ​ដឹង​ទៀត​ថា លោក Trump បានហៅលោក Netanyahu ថា «មិន​ចេះគិត​ពិចារណា» ហើយចោទប្រកាន់លោកថា មិនដឹងគុណ។ ប្រភពចំនួន ២ បានប្រាប់សារព័ត៌មាន​ Axios ថា លោក Trump ក៏បានសំដៅទៅលើការកាត់ក្តីលើ​លោក Netanyahu ជុំវិញសំណុំ​រឿង​ពុករលួយ ដែលកំពុងបន្តមាន និង «អះអាងថា លោក​បានជួយឲ្យ​លោក Netanyahu នៅក្រៅពន្ធនាគារ»។មន្ត្រីអាមេរិកម្នាក់ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន​ Axios បានសង្ខេបការកត់សម្គាល់របស់លោក Trump ដែល​បាន​និយាយ​ថា៖ «អ្នកលែងមាន​សតិ​ហើយ​។ អ្នកនឹងជាប់ពន្ធ​នាគារ​ ប្រសិនបើវាមិនមែនដោយសារ​ខ្ញុំទេ​។ ខ្ញុំកំពុងជួយសង្គ្រោះអ្នក។ មនុស្សគ្រប់គ្នាស្អប់អ្នកឥឡូវនេះ។ មនុស្សគ្រប់គ្នាស្អប់អ៊ីស្រាអែលដោយសារតែរឿងនេះ»។យោងតាមសារព័ត៌មាន ​​Axios បាន​ឲ្យ​ដឹង​បន្ថែម​ថា ជាមួយ​គ្នានេះ លោក Trump បានព្រមានលោក Netanyahu ថា ការគំរាមកំហែងវាយប្រហាររដ្ឋធានីបេរូតរបស់លីបង់ នឹងធ្វើឲ្យ​អ៊ីស្រាអែលកាន់តែឯកោនៅលើឆាកអន្តរជាតិ។របាយការណ៍នេះបានបញ្ជាក់ថា លោក Trump មានក្ដី​បារម្ភជាពិសេស អំពីការស្លាប់ និងរបួសរបស់ជនស៊ីវិល នៅក្នុងប្រទេសលីបង់ និងបានជំទាស់នឹងយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលដែលពាក់ព័ន្ធនឹងការបំផ្លិច​បំផ្លាញអគារ ដើម្បីកំណត់គោលដៅមេបញ្ជាការរតបស់​ក្រុម​ហេសបូឡាម្នាក់ៗ។ មន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់សារព័ត៌មាន​ Axios បន្ទាប់ពីមាន​ការ​ជជែក​តាម​ទូរស័ព្ទនេះ អ៊ីស្រាអែលលែងមានគម្រោងវាយប្រហារគោលដៅរបស់​ក្រុម​ហេសបូឡានៅទីក្រុងបេរូតទៀតហើយ៕

អ៊ីរ៉ង់អះអាងការវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿងនៅកំពង់ផែជិតទីក្រុង Umm Qasr របស់អ៊ីរ៉ាក់

2026/06/02 06:24:55 pm        54
យោងតាមសារព័ត៌មានអ៊ីរ៉ាក់ Ports Company Media បានឲ្យដឹងថា នាវាដឹកទំនិញមួយគ្រឿង ដែលក្រុមមន្រ្តីអ៊ីរ៉ាក់និយាយថា រងការផ្ទុះ ២លើក នៅតំបន់ឈូងសមុទ្រ រងការវាយប្រហារមួយលើកដោយយានដ្រូន នៅជិតទីក្រុង Umm Qasr កាលពីថ្ងៃចន្ទ ។ក្រុមមន្រ្តីអ៊ីរ៉ាក់ និយាយកាលពីថ្ងៃចន្ទថា នាវាមួយគ្រឿងនេះ រងការវាយប្រហារនៅចម្ងាយ ៧៤គ.មពីទីក្រុង Umm Qasr របស់អ៊ីរ៉ាក់ ។ចំណែកឯសេចក្តីថ្លែងការណ៍ពីទូរទស្សន៍ IRINN បានឲ្យដឹងថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ មានគោលដៅលើនាវា Sariska ដោយប្រើប្រាស់មីស៊ីលតម្រង់គោលដៅ នៅក្នុងប្រតិបត្តិការវាយប្រហារសងសឹក ។នៅមុននេះ មជ្ឈមណ្ឌល UKMTO និយាយថា នាវាមួយគ្រឿងនេះ រងការវាយប្រហាររបស់កាំជ្រួចផ្លោង បណ្តាលឲ្យមានការផ្ទុះដ៏ខ្លាំងក្លាមួយ ។ក្រុមមន្រ្តីអ៊ីរ៉ាក់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការផ្ទុះទី ២ បានវាយប្រហារលើនាវាតែមួយ ដែលជាការវាយប្រហាររបស់យានដ្រូន ។ ពួកគេបន្តថា ក្រោយមកអគ្គិភ័យនៅលើនាវា ត្រូវបានទប់ស្កាត់ជាប់ ៕

អាមេរិកបញ្ចេញរូបភាពរូងផ្លូវក្រោមដីដ៏ស្មុគស្មាញមួយប្រើប្រាស់សម្រាប់រត់ពន្ធគ្រឿងញៀនពីម៉ិកស៊ិក

2026/06/02 06:02:34 pm        73
ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក និយាយថា ពួកគេបានរកឃើញផ្លូវរូងក្រោមដីឆ្លងកាត់ព្រំដែនដ៏ស្មុគស្មាញមួយ ត្រូវបានប្រើប្រាស់ ដើម្បីរត់ពន្ធគ្រឿងញៀនចេញពីម៉ិកស៊ិក បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែរបស់ក្រសួងសន្តិសុខមាតុភូមិ នៅទីក្រុង San Diego ។ផ្លូវរូងក្រោមដីនេះ មានប្រវែងប្រហែល ៥៨៩ម៉ែត្រ និងតភ្ជាប់ទីក្រុង Tijuana របស់ម៉ិកស៊ិកទៅកាន់ទីតាំងនៅជិតស្ថានីយឆ្លងកាត់ព្រំដែន ស្ថិតក្នុងទីក្រុង San Diego របស់សហរដ្ឋអាមេរិក ។ វាបំពាក់ដោយជញ្ជាំងដ៏រឹងមាំ អគ្គិសនី រន្ធខ្យល់ ប្រព័ន្ធផ្លូវដែក និងចំណុចខ្លះមានកម្ពស់រហូតដល់ ៤ម៉ែត្រកន្លះ ។ក្រុមអ្នកស៊ើបអង្កេតនិយាយថា ច្រកចេញនៅទីក្រុង San Diego ត្រូវបានបិទនៅក្រោមហាងលក់រាយមួយកន្លែង ដែលអាចចូលដល់តាមជណ្តើរ ។ចំណែកឯជនសង្ស័យ ៤នាក់ ត្រូវបានចោទប្រកាន់ ជុំវិញប្រតិបត្តិការនេះ បន្ទាប់ពីក្រុមអាជ្ញាធររឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនរាប់ពាន់តោន ដែលមានតម្លៃប្រហែល ៤៥លានដុល្លារ ។ ការិយាល័យមេធាវីស្រុកសហរដ្ឋអាមេរិកនៅរដ្ឋ California បានថ្លែងនៅក្នុងការបញ្ចេញព័ត៌មានកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ថា ផ្លូវរូងក្រោមដីឆ្លងកាត់ព្រំដែន ត្រូវបានរកឃើញចេញពីទីក្រុង Tijuana របស់ម៉ិកស៊ិក ទៅកាន់ហាងលក់រាយមួយកន្លែង ស្ថិតនៅជិតកំពង់ផែ Otay Mesa របស់ទីក្រុង San Diego ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM