ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm        65
លោក Khalil al-Hayya ប្រធានការិយាល័យនយោបាយនៃចលនាតស៊ូអ៊ិស្លាមហាម៉ាស បាននិយាយកាលពីថ្ងៃពុធថា គោលដៅអាទិភាពរបស់ចលនានេះ គឺការបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា ការជំរុញការកសាងឡើងវិញ និងការទប់ស្កាត់ការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន។នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោក al-Hayya បាននិយាយថា ក្រុមហាម៉ាសស្វែងរកការបញ្ឈប់ទាំងស្រុងនូវការឈ្លានពាន និងការដកទ័ពទាំងអស់របស់អ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា។លោកបានបញ្ជាក់ថា ចលនានេះក៏មានគោលបំណងស្តារស្ថានភាពរស់នៅធម្មតាឡើងវិញ ទប់ស្កាត់ផែនការផ្លាស់ទីលំនៅ និងពន្លឿនការកសាងឡើងវិញ ដោយមិនធ្វើអ្វីដែលលោកពិពណ៌នាថា ជាសម្បទាននយោបាយទេ។លោក Al-Hayya បានពន្យល់ថា ក្រុមហាម៉ាសបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រុមប៉ាឡេស្ទីនទាំងអស់ ក្រោមកម្មវិធីជាតិដែលបានព្រមព្រៀងគ្នា ដែលរួមមានការសម្រេចបាននូវអាទិភាពរបស់ប្រជាជនប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់ថា តំបន់ហ្កាហ្សា គឺជាផ្នែកមួយនៃ«អង្គភាពប៉ាឡេស្ទីន»៕

រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm        77
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្ស កំពុងកើនឡើង ដោយបង្កឲ្យមានហានិភ័យនៃការរំខានដល់ការដឹកជញ្ជូនតាមសមុទ្រនៅច្រកសមុទ្រហ័រមូស និងសមុទ្រក្រហម។សេចក្តិថ្លែងការណ៍បានលើកឡើងថា៖«ជាអកុសល ភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស នៅតែបន្តកើនឡើង។ ភាគីជម្លោះ នៅតែបន្តបាញ់ប្រហារគ្នាទៅវិញទៅមក ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសអារ៉ាប់។ ហានិភ័យនៃការរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស និងសមុទ្រក្រហម បានកើនឡើង។ ស្ថានការណ៍បច្ចុប្បន្ន កំពុងបង្កើតបញ្ហាប្រឈមបន្ថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងតំបន់ ដែលមានគោលបំណងស្តារដំណើរការចរចាឡើងវិញ ដោយផ្អែកលើអនុស្សរណៈអ៊ីស្លាម៉ាបាដ ដែលបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី១៧ ខែមិថុនា»៕

មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ

2026/07/23 04:55:52 pm        67
វគ្គផ្តាច់ព្រ័ត្រនៃការ​ប្រកួត​បាល់ទាត់មនុស្ស​រូប​រាង​ស្រដៀង​មនុស្ស (Humanoid Robot) ដំបូងបង្អស់របស់ប្រទេសចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ ត្រូវបានរៀបចំឡើងនៅរដ្ឋ​ធានីប៉េកាំង កាលពីថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦)។ មនុស្ស​យន្ត​រូបរាង​ដូច​មនុស្សទាំងនោះ បានចូល​ទៅក្នុង​ទីលាន នៅក្នុងព្រឹត្តិការ​ណ៍ប្រកួតកីឡាបាល់ទាត់នេះ។ដោយ​គ្មាន​ការ​បញ្ជា​ពីចម្ងាយ ឬ​ជំនួយ​ពី​ខាងក្រៅ មនុស្សយន្តទាំង​នេះ​​ត្រូវ​តែ «មើល» សម្រេចចិត្ត និង​ស៊ុត​បាល់​​ដោយ​ខ្លួនឯង ដោយ​ទាំងអស់នេះ​​ដំណើរការ​ដោយ​កូដ​ដែល​សរសេរ​ដោយ​សិស្ស។Zhang Huyu ដែលជាសិស្សមកពីសាលា Beijing National Day School Shijingshan បានប្រាប់អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន China News Service (CNS) ថា រូបគេចូលចិត្តទាំងមនុស្សយន្ត និងកីឡាបាល់ទាត់ ហើយពិតជាមានក្ដី​រីករាយខ្លាំងណាស់ ដែលបានរួម​បញ្ចូល​នូវ​ចំណង់ចំណូលចិត្តទាំង២ នេះជាមួយ​គ្នា​៕

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 11:53:03 pm        155
មន្ត្រីបានប្រាប់​ឱ្យដឹង​កាលពីថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦) ថា ដោយមានអ្នកស្លាប់ថ្មី ១០​នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ចំនួនអ្នកបាត់​បបង់​ជិវិត​ដោយសារទឹកជំនន់ ក្នុង​រដ្ឋ Assam នៅ​ភាគឦសាននៃ​ប្រទេសឥណ្ឌា បានកើនឡើងដល់ ៤១នាក់ហើយ ខណៈ​ភ្លៀងរដូវ​មូសុង បាន​បណ្ដាល​ឱ្យ​​មនុស្សជិត​ ៤០​នាក់សា្លប់ នៅទូទាំងប៉ាគីស្ថាន ហើយ​ទឹកជំនន់ និងបំណាក់​ដី បង្កជា​ការបំផ្លិចបំផ្លាញយ៉ាង​ធ្ងន់​ធ្ងរ​។សេចក្តីថ្លែងការណ៍មួយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់​រដ្ឋនេះ​ បានឱ្យ​ដឹង​ថា ការស្លាប់ថ្មីត្រូវបានរាយការណ៍ពីតំបន់​ចំនួន ៥។ ជាមួយ​គ្នា​នេះ លោក Himanta Biswa Sarma រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ Assam បាននិយាយថា មនុស្សជាង ៧០០.០០០នាក់ បានរងផលប៉ះពាល់ នៅក្នុងគ្រោះមហន្តរាយនេះ ហើយមនុស្ស ៣នាក់នៅតែបាត់ខ្លួន។ លោកបានបន្ថែម​ថា «ភ្លៀងធ្លាក់ខ្លាំងភ្លាមៗ​ និង​ទឹកជំនន់ បានវាយប្រហារសូម្បីតែតំបន់​របស់​រដ្ឋ Assam ដែលមិនធ្លាប់រងគ្រោះ​បែបនេះពីមុនមក»។សម្រាប់​ប្រទេស​ប៉ាគីស្ថាន ឧប្បត្តិហេតុទាក់ទងនឹងភ្លៀង បាន​បណ្ដាល​ឱ្យ​មនុស្សយ៉ាង​តិច​ ៣៧នាក់​ស្លាប់​ ខណៈដែលរដូវមូសុង​ដែលកំពុង​បន្ត​មាន បង្កជា​ទឹកជំនន់គំហុក​ភ្លាមៗ និងបំណាញក់​ដី ដោយ​បាន​បំផ្លាញផ្ទះសម្បែង ដំណាំ សត្វពាហនៈ និងផ្លូវថ្នល់ នៅទូទាំងខេត្ត Khyber Pakhtunkhwa (KP) តំបន់​ Gilgit-Baltistan (GB) តំបន់​ Azad Jammu & Kashmir (AJK) និងរដ្ឋ​ Punjab។ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់គំហុក​ភ្លាមៗ និងឧប្បត្តិហេតុផ្សេងទៀតដែលទាក់ទងនឹងភ្លៀង បានកើនឡើងដល់ ២០នាក់ នៅខេត្ត​ Khyber Pakhtunkhwa និង ១៧នាក់ នៅរដ្ឋ​ Punjab ខណៈដែលបំណាក់​ដីដែលបង្កឡើងដោយទឹក​ភ្លៀង នៅខេត្ត​ Khyber Pakhtunkhwa តំបន់ Gilgit-Baltistan និង Azad Jammu & Kashmir បានបំផ្លាញផ្លូវថ្នល់ ដំណាំ និងផ្ទះសម្បែង​។រីឯ​នៅទូទាំងភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានវិញ​ ទឹក​ជំនន់គំហុក​ភ្លាមៗ បាន​ឆក់​យក​ជីវិតមនុស្ស​យ៉ាង​តិច ២៦នាក់ ​រួមទាំង ២៣នាក់នៅក្នុងខេត្ត Nuristan។ ក្រុមជួយសង្គ្រោះ​បានបន្តស្វែងរកមនុស្សដែលត្រូវបានគេរាយការណ៍ថា បាត់ខ្លួន ដោយសារ​គ្រោះធម្មជាតិនេះ​ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាល​ថ្ងៃទី២០ ខែកក្កដា​៕

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 11:43:21 pm        159
នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃពុធ (ទី​២២ ខែកក្កដា ឆ្នាំ២០២៦) រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើក​ឡើង​ថា ប្រទេស​ចិន និងឥណ្ឌា គួរតែគិតគូរពីសុខុមាលភាពរបស់មនុស្សជាតិ បង្ហាញពីការទទួលខុសត្រូវ ក្នុងនាមជាប្រទេសធំ ពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី និងជំរុញ​ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការអន្តរជាតិ និងតំបន់។លោក Wang ដែលក៏ជាសមាជិករបស់​ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្តចិនផងដែរនោះ​ បានធ្វើការកត់សម្គាល់បែប​នេះ នៅពេលលោក​ជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar។ លោក Wang បានអំពាវនាវឱ្យប្រទេសទាំង២ ធ្វើការរួមចំណែកជាវិជ្ជមានដល់ការជំរុញពហុប៉ូល និងលទ្ធិប្រជាធិបតេយ្យកាន់តែទូលំទូលាយ ក្នុងទំនាក់ទំនងអន្តរជាតិ។ជាមួយ​គ្នានេះ លោក Wang បានបញ្ជាក់​បន្ថែម​ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច ក្នុង​ការ​ធ្វើការជាមួយឥណ្ឌា ដើម្បីអនុវត្តការយោគយល់គ្នាសំខាន់ៗដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំង២ រក្សាការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា ក្នុង​នោះ​រួមទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មផង​ដែរ​ ប្រព័ន្ធផ្សព្វផ្សាយ និង​ការផ្លាស់ប្តូរប្រជាជន និង​ប្រជាជន​ និងវប្បធម៌ ហើយ​ដោះស្រាយបញ្ហារសើបឱ្យបានសមស្រប​។ចំពោះលោក Jaishankar លោក​បាន​ប្រាប់​ថា ជំហររបស់ប្រទេសឥណ្ឌា លើបញ្ហាទាក់ទងនឹងកោះ​តៃវ៉ាន់ និងតំបន់​ Xizang មិនមានការផ្លាស់ប្តូរឡើយ​ ហើយឥណ្ឌាគោរពអធិបតេយ្យភាពរបស់ចិន​។ លោកបានបន្ថែមថា ប្រទេសឥណ្ឌាបានជំរុញទំនាក់ទំនងទ្វេភាគីបែប​វិជ្ជមាន និងសហប្រតិបត្តិការជាប់លាប់ ជាមួយនឹងវិធីសាស្រ្តសម្លឹង​ទៅ​អនាគត​៕

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 11:38:25 pm        148
ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងតំបន់មួយចំនួននៃច្រកសមុទ្រតៃវ៉ាន់ នៅ​ជិតឆ្នេរសមុទ្រនៃខេត្ត Fujian ភាគអាគ្នេយ៍​។ព័ត៌មាននៃ​សមយុទ្ធ​នេះបានកើតឡើងក្រោយ​មួយថ្ងៃបន្ទាប់ពីមាន​ការជួប​ពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ស្ដី​ពី​បញ្ហាជាច្រើន ក្នុង​នោះ​រួមទាំងតៃវ៉ាន់ ជា​កោះ​ស្វ័យ​គ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិនអះអាងថា ជាទឹកដីរបស់ខ្លួន។អាជ្ញាធរដែនសមុទ្របានឱ្យដឹង​នៅក្នុងសេចក្តីជូនដំណឹងមួយថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅ​ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច (ម៉ោង​ក្នុង​ស្រុក) ជារៀងរាល់ថ្ងៃ នៅជុំវិញកោះ Dongshan ដែលមានព្រំប្រទល់ជាប់នឹងខេត្ត Guangdong។គួរ​បញ្ជាក់ថា ប្រទេសចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតរបស់ខ្លួន ដោយឡោមព័ទ្ធកោះតៃវ៉ាន់ កាលពីខែធ្នូឆ្នាំមុន​ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកញ្ចប់លក់​អាវុធតម្លៃខ្ពស់បំផុត​ ១១,១ពាន់លាន​ដុល្លារ សម្រាប់កោះនេះ ដែលរដ្ឋបាលរបស់កោះ​​បដិសេធការអះអាង​សិទ្ធិ​អធិបតេយ្យរបស់ចិន៕

ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង

2026/07/23 11:35:31 pm        147
ប្រទេសចិន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍ (ទី​២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួនបានតាមដាន និងបណ្តេញនាវាហ្វីលីពីន ២គ្រឿង ដែលខ្លួនចោទប្រកាន់ថា បាន «រំលោភបំពាន» ចូលទៅក្នុងដែនទឹក នៅជិតតំបន់មាន​ជម្លោះ​ Scarborough Shoal ទោះបីជាមានការព្រមានក៏ដោយ ដោយ​នេះគឺ​ជាឧប្បត្តិហេតុលើក​ទី២ ក្នុងសប្តាហ៍នេះ នៅក្នុងសមុទ្រចិនខាងត្បូងដែលពាក់ព័ន្ធនឹងប្រទេសទាំង២។ចំណុចប្រឈម​មុខ​ដាក់​គ្នា​ក្ដៅ​គគុក​ ដែល​ជាទីតាំងសមុទ្រមានជម្លោះបំផុតមួយ នៅអាស៊ី គឺតំបន់ថ្មប៉ប្រះទឹក​ Scarborough Shoal ត្រូវបានទាមទារ ទាំងពី​ហ្វីលីពីន និងចិន ដែលហៅវាថា «Huangyan Dao»។ខណៈពេលដែលបញ្ជាក់ជាថ្មី អំពីអធិបតេយ្យភាព លើតំបន់មានជម្លោះ ឆ្មាំល្បាត​ឆ្នេរចិន បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងសូមអំពាវនាវឱ្យហ្វីលីពីនបញ្ឈប់ជាបន្ទាន់​នូវ​សកម្មភាពរំលោភបំពាន និងបង្ក​ហេតុ​របស់ខ្លួន»។សេចក្ដី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា ឆ្មាំសមុទ្របានចាត់វិធានការចាំបាច់ ដូចជាការតាមដាន ការត្រួតពិនិត្យ និងការស្ទាក់ ដើម្បីបណ្តេញនាវាហ្វីលីពីនចេញ ដោយហៅសកម្មភាពទាំងនោះថា ជាការ​ធ្វើ​ប្រកប​ដោយ​ «ស្តង់ដារ វិជ្ជាជីវៈ និងស្របច្បាប់»។ឆ្មាំល្បាត​ឆ្នេរ​ហ្វីលីពីន និងស្ថានទូតហ្វីលីពីន នៅទីក្រុងប៉េកាំងមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។គួរ​បញ្ជាក់​ថា ការកត់សម្គាល់នេះបានកើតឡើងក្រោយ​​ការតវ៉ារបស់ភាគីទាំង២ នៅសប្តាហ៍នេះ បន្ទាប់​ពី​មាន​​ការប៉ះទង្គិចគ្នា រវាងទីក្រុងប៉េកាំង និងម៉ានីល នៅក្នុងតំបន់ថ្ម​ប៉ប្រះ​ទឹក​ Second Thomas Shoal ដែលជាទីតាំងមួយផ្សេងទៀត នៅក្នុងផ្លូវទឹកដ៏មមាញឹកនៃសមុទ្រចិនខាងត្បូង៕

អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​

2026/07/23 11:32:20 pm        134
យោធាអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ​២០២៦) បាន​បញ្ជាក់​ថា ខ្លួននឹងកំណត់គោលដៅទី​តាំង​ថាមពល នៅទូទាំងតំបន់មជ្ឈិម​បូព៌ា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។ទីស្នាក់ការកណ្តាល Khatam al-Anbiya បានប្រាប់​ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនអនុវត្តការគំរាមកំហែងរបស់ខ្លួន កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ «នឹងមិនអនុញ្ញាតឱ្យមាន​ការ​នាំចេញប្រេងសូម្បីតែមួយដំណក់» ដោយបាន​បន្ថែមថា ទីតាំង​ប្រេង ឧស្ម័ន អគ្គិសនី និងសេដ្ឋកិច្ច នៅទូទាំងតំបន់ នឹងក្លាយជាគោលដៅ។ជាមួយ​គ្នានេះ ទីស្នាក់ការកណ្តាលយោធា​នេះ បានឱ្យដឹង​ទៀត​ថា ច្រកសមុទ្រ Hormuz នៅតែបិទដដែល​ ដោយព្រមានថា គ្មាននាវាណាមួយអាចឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ​បានទេ លើកលែងតែឆ្លងកាត់ផ្លូវដែលត្រូវ​បានកំណត់ក្រោមនីតិវិធីប្រកាសពីមុន។ជាង​នេះ​ទៀត ទីស្នាក់ការកណ្តាលកងកម្លាំងប្រដាប់អាវុធមួយ​នេះ ក៏បានព្រមានផងដែរថា ការគំរាមកំហែង និងសកម្មភាពរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់ នឹងពង្រីកវិសាលភាពនៃជម្លោះ «ដល់តំបន់ទាំងមូល និងសូម្បីតែលើសពីនេះ»។គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារជាបន្តបន្ទាប់ នៅទូទាំងប្រទេស​អ៊ីរ៉ង់ ចាប់តាំងពីសប្តាហ៍មុន ខណៈពេលដែលទីក្រុងតេអេរ៉ង់បានឆ្លើយតបជាមួយនឹងការវាយប្រហារដែលកំណត់គោលដៅលើ​ទីតាំង​ និងមូលដ្ឋាន ដែលខ្លួនចាត់ទុក​ថា ត្រូវបានប្រើប្រាស់ដោយយោធាអាមេរិកក្នុងប្រទេសជាច្រើន នៅទូទាំងតំបន់៕

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង

2026/07/23 11:29:43 pm        139
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នឹងធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ នៅថ្ងៃព្រហស្បតិ៍នេះ ដោយដឹកនាំគណៈប្រតិភូរដ្ឋាភិបាលជាន់ខ្ពស់មួយក្រុម ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ លើវិស័យ ថាមពល ពាណិជ្ជកម្ម ការដឹកជញ្ជូន និងកសិកម្ម។រដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា បញ្ហានៃការនាំយកអាវុធទាំងអស់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ នឹងមិនស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សាទេ ដោយហៅបញ្ហានេះថា «ជាកិច្ចការអធិបតេយ្យរបស់អ៊ីរ៉ាក់»។ដំណើរទស្សនកិច្ចនេះ បានកើតឡើងតិចជាងមួយសប្តាហ៍ បន្ទាប់ពីលោក al-Zaidi បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ខណៈដែលទីក្រុងបាកដាដ បានបង្កើនការទូតជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ខណៈពេលដែលកំពុងព្យាយាមធ្វើឲ្យមានតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ស្របពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង។អ្នកនាំពាក្យរដ្ឋាភិបាល លោក Haider al-Aboudi បាននិយាយកាលពីថ្ងៃពុធថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញជាផ្លូវការពីប្រធានាធិបតីអ៊ីរ៉ង់ ហើយថា al-Zaidi នឹងមានគណៈប្រតិភូជាន់ខ្ពស់ អមដំណើរជាមួយផងដែរ៕

IRGC ប្រាប់ប្រជាជនកូវ៉ែតថា គឺអាមេរិក ពុំមែនអ៊ីរ៉ង់ទេដែលរំលោភអធិបតេយ្យភាពរបស់អ្នក

2026/07/23 11:22:40 pm        146
សេចក្តីថ្លែងការណ៍របស់កងឆ្មាំបដិវត្តអ៊ិស្លាមអ៊ីរ៉ង់(IRGC) បាននិយាយទៅកាន់ប្រជាជនកូវ៉ែតដោយផ្ទាល់ ដោយកងឆ្មាំបានទទូចថា គឺសហរដ្ឋអាមេរិក ពុំមែនអ៊ីរ៉ង់ទេ ដែលបាន «រំលោភលើបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់អ្នក»។កងឆ្មាំនិយាយថា ការវាយប្រហាររបស់ខ្លួនគឺសំដៅលើមូលដ្ឋានកងទ័ពអាមេរិកនៅទឹកដីដែលខ្លួនពិពណ៌នាថាហួសពីការគ្រប់គ្រងរបស់ឆ្មាំព្រំដែនកូវ៉ែតនិងជាកន្លែងដែលអាមេរិក និងនណារម្នាក់ ដែលពួកគេចង់បាន រួមមានអ្នកទោសមកពីប្រទេសផ្សេងៗ ចូលនិងចាកចេញបានដោយសេរី។កងឆ្មាំនិយាយថា ដូច្នេះ គឺអាមេរិកទេដែលបានរំលោភលើបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់អ្នក ពុំមែនយើងឡើយ។ យើងកំពុងវាយប្រហារទឹកដីដែលកាន់កាប់ដោយកងទ័ពអាមេរិក ជាកងទ័ពដែលមិនស្គាល់អ្វីក្រៅពីឧក្រិដ្ឋកម្ម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM