យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​

ព័ត៌មានអន្តរជាតិ

លោក ស៊ី ជួប​ជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ខណៈសង្គ្រាមអ៊ីរ៉ង់ទំនង​គ្រប​ដណ្ដប់​កិច្ចពិភាក្សា​

2026/05/25 06:14:07 pm        59
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សា​ជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅទីក្រុងប៉េកាំង នា​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ​២០២៦) នេះ​ ខណៈដែលកិច្ចប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសជាច្រើន ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាផ្លូវការ នៅតែបន្ត​ទៅ​មុខ​ក្នុង​ល្បឿន​យឺតៗ​។កិច្ចប្រជុំកម្រិតខ្ពស់នេះ​ ដែលត្រូវបាន​រាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានធ្វើឡើងបន្ទាប់ពីមាន​កិច្ចពិភាក្សារបស់លោក Sharif កាល​ពី​ព្រឹកនេះ ជាមួយនាយករដ្ឋមន្ត្រី លោក Li Qiang ដែលជាមេដឹកនាំលំដាប់ទី២ របស់ប្រទេស។ទូរទស្សន៍ប៉ាគីស្ថាន បានផ្សាយ​នៅ​ថ្ងៃចន្ទថា ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននេះ​ លោក Sharif ត្រូវបានអមដំណើរដោយមេបញ្ជាការកងទ័ព លោក Asim Munir ដែលជាអ្នកចរចាសំខាន់របស់ទីក្រុងអ៊ីស្លាម៉ាបាដ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ព័ត៌មានលម្អិត អំពីការពិភាក្សានេះ​ មិនត្រូវបានផ្សព្វផ្សាយភ្លាមៗដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននោះ​ទេ។ប៉ាគីស្ថានបានលេចឡើង​ក្នុង​នាម​ជាអន្តរការី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទល់​មុខជាប្រវត្តិសាស្ត្រ កាលពីខែមុន តែ​មិនសម្រេច​បាននូវ​កិច្ចព្រមព្រៀងយូរអង្វែង​ឡើយ​។ ចំណែក​ប្រទេសចិនបានដើរតួនាទីយ៉ាងស្ងប់ស្ងាត់ ដោយដឹកនាំ​ការជជែក​តាម​ទូរស័ព្ទ និងកិច្ចប្រជុំជាមួយមន្ត្រីនៃប្រទេសឈូងសមុទ្រដែលរងផលប៉ះពាល់។ទូរទស្សន៍ PTV ដែលគ្រប់គ្រងដោយរដ្ឋរបស់​ប៉ាគីស្ថាន បាន​រាយ​ការណ៍​ថា អំឡុង​ពេល​ថ្លែងទៅកាន់ថ្នាក់​ដឹកនាំចិន នៅទីក្រុងប៉េកាំង រួមជាមួយលោក Munir លោក Sharif បាននិយាយថា «ពិភពលោកកំពុងឆ្លងកាត់ពេលវេលាដ៏សំខាន់មួយ»៕

សារព័ត៌មាន៖ កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រេចបាន ៩៥%

2026/05/25 06:11:58 pm        54
សារព័ត៌មាន Fox Newsបានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពថា កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក គឺ «៩៥% រួចរាល់ហើយ»។ យោងតាមពួកគេ ទីក្រុងតេអេរ៉ង់បានយល់ព្រមជាគោលការណ៍ចំពោះកិច្ចព្រមព្រៀងក្របខណ្ឌ ហើយវាបានបញ្ចប់ ៩៥%ហើយ។មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាននេះថា ៖«យើងមានកិច្ចព្រមព្រៀងលើឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរ និងច្រកសមុទ្រហ័រមូស ប៉ុន្តែកំពុងចរចាអំពីការកែសម្រួលលក្ខខណ្ឌ»។លោកបាននិយាយាថា៖ «យើងមិនទាន់ទៅឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។ យើងនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ឬថ្ងៃស្អែកទេ»។មន្ត្រីរូបនេះជឿជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចផ្តល់ពេលវេលា ៥-៧ ថ្ងៃទៀតដល់កិច្ចព្រមព្រៀងនេះ ដើម្បីបញ្ចប់វា។ ប្រភពដដែលបានបញញ្ជាក់ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនអាចឈានដល់កិច្ចព្រមព្រៀងអំណោយផលទេ យោធាអាមេរិកអាចបន្តទម្លាក់គ្រាប់បែកលើសាធារណរដ្ឋឥស្លាម ។ នាពេលមុននេះ លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ មិនទាន់បានបញ្ចប់ពេញលេញនៅឡើយទេ។ លោកក៏បាននិយាយផងដែរថា លោកបានណែនាំអ្នកចរចារបស់លោក «កុំប្រញាប់ប្រញាល់ចូលទៅក្នុងកិច្ចព្រមព្រៀង»ជាមួយទីក្រុងតេអេរ៉ង់៕

កូរ៉េខាងជើងនឹងរៀបចំកិច្ចប្រជុំគណបក្សកាន់អំណាចដ៏សំខាន់ នៅខែក្រោយ

2026/05/25 04:34:44 pm        62
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រទេស​កូរ៉េខាងជើងនឹងរៀបចំកិច្ចប្រជុំពេញអង្គរបស់គណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាច នៅខែក្រោយ​។ទីភ្នាក់ងារសារព័ត៌មានកណមជ្ឈិម​កូរ៉េ (KCNA) បានរាយការណ៍ថា ការិយាល័យនយោបាយរបស់ WPK បានសម្រេចរៀបចំកិច្ចប្រជុំពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈិម​លើកទី៩ នៅចុងខែមិថុនាខាង​មុខ​។KCNA បានឲ្យ​ដឹង​ថា កិច្ចប្រជុំនេះនឹងត្រូវបានរៀប​ចំឡើង «ដើម្បីពិនិត្យឡើងវិញជាបណ្តោះអាសន្ន អំពីការអនុវត្តគោលនយោបាយរបស់គណបក្ស និងរដ្ឋ សម្រាប់ឆ្នាំ២០២៦ និងពិភាក្សាអំពីការងារ នៅក្នុងឆមាសទី២ នៃឆ្នាំនេះ និងបញ្ហាសំខាន់ៗមួយចំនួនទៀត»​។គួរបញ្ជាក់​ថា កូរ៉េខាងជើងតែងតែរៀបចំកិច្ចប្រជុំពេញអង្គ នៅចុងខែមិថុនា និងខែធ្នូ ខណៈពេលដែលក៏កោះប្រជុំផងដែរ នៅពេលដែលបញ្ហាសំខាន់ៗ ចាំបាច់​ត្រូវពិភាក្សា។កិច្ចប្រជុំខែមិថុនា ដែលត្រូវ​បានគ្រោងទុកនេះ បានកើតឡើងនៅពេលដែលកូរ៉េខាងជើងស្វែងរកការអនុវត្តវិធានការតាមដាន សម្រាប់ការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងសមាជគណបក្សលើកទី៩ ដែលបានរៀប​ចំ​ឡើងកាល​ពី​ចុងខែកុម្ភៈ៕

ប្រធានចារកម្ម៖ ទីភ្នាក់ងារចារកម្មអូស្ត្រាលី ប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំង មុនពេលមានការវាយប្រហារនៅឆ្នេរ Bondi

2026/05/25 04:32:55 pm        45
ប្រធានចារកម្មរបស់ប្រទេសនេះ បាននិយាយនៅថ្ងៃចន្ទនេះ ទីភ្នាក់ងារចារកម្មអូស្ត្រាលី បានប្រឈននឹងការគំរាមកំហែងជាច្រើន នៅមុនពេលមានការបាញ់ប្រហារដ៏ធំប្រឆាំងនឹងជនជាតិជ្វីហ្វនៅឆ្នេរ Bondi ក្នុងខែធ្នូ។ លោក Sajid Akram និងកូនប្រុសឈ្មោះ Naveed ត្រូវបានចោទប្រកាន់ពីបទបើកការបាញ់ប្រហារ នៅពេលដែលគ្រួសារជ្វីហ្វ បានប្រមូលផ្តុំគ្នានៅឆេ្នរ Bondi សម្រាប់ពិធីបុណ្យ Hanukkah ដែលបានសម្លាប់មនុស្ស ១៥នាក់ នៅក្នុងការបាញ់ប្រហារដ៏ធំបំផុតរបស់អូស្ត្រាលី ក្នុងរយៈពេលជាច្រើនទសវត្សរ៍។មន្ត្រីសន្តិសុខជាន់ខ្ពស់លោក Mike Burgess បានធ្វើការស៊ើបអង្កេតលើការបាញ់ប្រហារនេះ ជាកន្លែងដែលលោកត្រូវបានសួរអំពីសមត្ថភាពប្រឆាំងភេរវកម្មរបស់អូស្ត្រាលី។លោក Burgess បាននិយាយថា អង្គការចារកម្មសន្តិសុខអូស្ត្រាលី ត្រូវរងរគំរាមកំហែងជាច្រើន ចាប់ពីភាពជ្រុលនិយមខាងសាសនា រហូតដល់យុវជនជ្រុលនិយមតាមអ៊ីនធឺណិត។ប៉ុន្តែលោកបាននិយាយថា ទីភ្នាក់ងារចារកម្មនៅតែមានធនធានគ្រប់គ្រាន់ ដើម្បីធ្វើការងាររបស់ខ្លួន៕

របាយការណ៍៖ មេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវបានកាត់ផ្តាច់ពីការទាក់ទងដោយផ្ទាល់ ដោយសារភ័យខ្លាចការវាយប្រហារ

2026/05/25 04:30:58 pm        54
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei កំពុងប្រតិបត្តិការពីទីតាំងដែលមិនបានបង្ហាញឲ្យ ឃើញ ជាមួយនឹងការចូលប្រើប្រាស់មានកម្រិតទៅកាន់ពិភពខាងក្រៅ ដោយពឹងផ្អែកលើបណ្តាញអ្នកនាំសារ ដើម្បីបញ្ជូនសារ ខណៈដែលថ្នាក់ដឹកនាំប្រទេសនេះ មានការភ័យខ្លាចចំពោះការវាយប្រហារបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយផ្តាច់មុខរបស់សារព័ត៌មាន CBS News ដែលបានដកស្រង់សម្តី មន្ត្រីអាមេរិកដែលដឹងពីព័ត៌មានចារកម្ម។របាយការណ៍កាលពីថ្ងៃអាទិត្យ បានអះអាងថា បញ្ហាទំនាក់ទំនងនៅក្នុងជួរថ្នាក់ដឹកនាំអ៊ីរ៉ង់ បានក្លាយជាឧបសគ្គដ៏ធំមួយក្នុងការចរចាជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) ដោយមន្ត្រីអ៊ីរ៉ង់ ត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន ដែលកំពុងតស៊ូដើម្បីទំនាក់ទំនង សូម្បីតែនៅក្នុងប្រព័ន្ធផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ។មន្ត្រីអាមេរិកបានប្រាប់ CBS ថា នៅពេលដែលសំណើត្រូវបានផ្ញើទៅកាន់ទីក្រុងតេអេរ៉ង់ ការពន្យារពេលដ៏សំខាន់បានកន្លងផុតទៅ មុនពេលការឆ្លើយតបត្រូវបានទទួល ពីព្រោះសារនឹងធ្វើដំណើរតាមរយៈអន្តរការីទៅកាន់មេដឹកនាំកំពូលជាមុនសិន។យោងតាម CBS ថ្នាក់ដឹកនាំអ៊ីរ៉ង់បានអនុម័តវិធានការសន្តិសុខខ្លាំង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងអំឡុងពេលប្រតិបត្តិការ Epic Fury ដែលមន្ត្រីចារកម្ម បាននិយាយថា អាចឲ្យមានការកំណត់គោលដៅ និងការសម្លាប់ឥស្សរជនជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប៕

រុស្ស៊ីធ្វើការវាយប្រហារសងសឹកទ្រង់ទ្រាយធំលើអ៊ុយក្រែន

2026/05/25 04:22:28 pm        48
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា យោធាបានធ្វើការវាយប្រហារដោយមីស៊ីល និងយានដ្រូនជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅកងទ័ពអ៊ុយក្រែន។យោងតាមក្រសួង ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំងនឹងគោលដៅស៊ីវិលនៅលើទឹកដីរុស្ស៊ី»។ ការវាយប្រហាររបស់រុស្ស៊ីពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទីក Oreshnik មីស៊ីលបាលីស្ទីកចេញពីអាកាស Iskander មីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេងបាញ់ចេញពីអាកាស Kinzhal មីស៊ីលតម្រង់គោលដៅ Tsirkon ក៏ដូចជាមីស៊ីលតម្រង់គោលដៅបាញ់ចេញពីអាកាស ពីសមុទ្រ និងពីដី និងយានដ្រូនវាយប្រហារ។ ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើទីតាំងបញ្ជាការ មូលដ្ឋានទ័ពអាកាស និងសហគ្រាសឧស្សាហកម្មការពារជាតិ។ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបាននិយាយថា មនុស្ស ២១នាក់ បានស្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនលើអន្តេវាសិកដ្ឋានមហាវិទ្យាល័យមួយក្នុងតំបន់ Luhansk កាលពីថ្ងៃសុក្រ។ ទីក្រុងគីវបានបដិសេធការទទួលខុសត្រូវ ដោយនិយាយថា កងកម្លាំងរបស់ខ្លួនវាយប្រហារតែទីតាំងយោធា និងវត្ថុដែលប្រើប្រាស់សម្រាប់គោលបំណងយោធា ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានវាយប្រហារដោយដ្រូន ចំនួន ៦០០គ្រឿង និងមីស៊ីលចំនួន ៩០ គ្រាប់ ពេញមួយយប់ ដោយកំណត់គោលដៅលើទីក្រុងគីវ៕

តម្លៃប្រេងធ្លាក់ចុះដោយសារក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

2026/05/25 04:18:11 pm        45
តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ហើយទីផ្សារភាគហ៊ុនអាស៊ីបានកើនឡើងដោយសារក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងមួយដែលអាចនាំមកនូវការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាថា ក្រុមអ្នកចរចាមាន "ចំណុច​រឹងមាំមួយនៅលើតុ" ហើយកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះអាចនឹងឈានដល់នៅថ្ងៃចន្ទនេះ។នៅព្រឹកថ្ងៃចន្ទ​​​២៥​​ឧសភា នេះ​ តម្លៃប្រេងឆៅសកល Brent បានធ្លាក់ចុះ ៥,៥ % មកនៅត្រឹម ៩៧ ,៩០ដុល្លារ ឬស្មើ ​៧២,៦៤ ផោន ក្នុងមួយបារ៉ែល ខណៈប្រេងឆៅដែលជួញដូរនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៥,៩% មកនៅត្រឹម ​៩០​​,៩៣​ ដុល្លារក្នុង​មួយ​បារ៉ែល​។ប្រធានាធិបតីអាមេរិក Donald Trump ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលការបើកផ្លូវដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រ Hormuz ឡើងវិញ ដោយពុំ​​បានផ្តល់ព័ត៌មានលម្អិតបន្ថែម។អ៊ីរ៉ង់បាននិយាយថា ជំហររបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានស្រប​គ្នាកាលពី​សប្តាហ៍មុន​​។ផ្លូវទឹកតូចចង្អៀតនេះ ដែលប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោកប្រហែលមួយភាគប្រាំឆ្លងកាត់ជាធម្មតា ត្រូវបានបិទយ៉ាងជិត​ចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពី​ថ្ងៃទី២៨​ ខែកុម្ភៈ ​២០២៦​​នេះ​៕

អវកាសយានិករបស់​យាន​ Shenzhou-23 ចូលក្នុង​ស្ថានីយអវកាស Tiangong

2026/05/25 04:15:09 pm        41
អវកាសយានិកទាំង ៣រូប នៅលើយានអវកាស Shenzhou-23 របស់ប្រទេសចិន បានចូលទៅក្នុង​ស្ថានីយអវកាស Tiangong ហើយបានជួបជាមួយអវកាសយានិក ៣នាក់ទៀត នៅថ្ងៃចន្ទ (ទី​២៥ ខែឧសភា ឆ្នាំ​២០២៦)​នេះ​ ដោយចាប់ផ្តើមដំណើរកា​ផ្លាស់ប្ដូរ​ក្រុមអវកាសយានិកថ្មី នៅក្នុងគន្លង​តារាវិថី​។យោងតាមទីភ្នាក់ងារអវកាសចិន (CMSA) បាន​ឲ្យ​ដឹងថា ក្រុមអវកាសយានិករបស់​យាន​អវកាស​ Shenzhou-21 នៅស្ថានីយ​ Tiangong បានបើកទ្វារនៅម៉ោង ៥:១៣នាទី​ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានស្វាគមន៍អ្នកទៅ​ដល់ថ្មី។បន្ទាប់មក ក្រុមអវកាសយានិកទាំងចាស់ និង​ថ្មី​​ បានថតរូបជាក្រុមជាមួយ​គ្នា សម្រាប់ការជួបជុំអវកាសលើកទី៨ ក្នុងប្រវត្តិសាស្ត្រអវកាសរបស់ប្រទេសចិន។ CMSA បានបញ្ជាក់បន្ថែម​ថា ពួកគេនឹងធ្វើការ​ផ្លាស់ប្ដូរភារកិច្ច​​នៅលើស្ថានីយអវកាសនេះ៕

ការតវ៉ានៅតែបន្តមាន​នៅបូលីវី ដោយ​កំពុង​ទាមទារឲ្យ​ប្រធានាធិបតីលាលែងពីតំណែង

2026/05/25 04:12:28 pm        48
ការតវ៉ាប្រឆាំងរដ្ឋាភិបាលដែល​ទាមទារឲ្យ​ប្រធានាធិបតីបូលីវី លោក Rodrigo Paz លាលែងពីតំណែងបានបន្តមាន​នៅថ្ងៃអាទិត្យ (ទី២៤ ខែឧសភា ឆ្នាំ២០២៦) ខណៈដែលប្រទេសនេះនៅតែជាប់ក្នុងវិបត្តិ។ នេះបើយោងតាមសេចក្ដីរាយ​ការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។នៅក្នុង​ការតវ៉ានេះ ក្រុមបាតុករបានដាក់របាំង​បិទ​ផ្លូវ និងបិទផ្លូវហាយវេ នៅទីតាំង ៥៩​កន្លែង នៅទូទាំងតំបន់រដ្ឋបាលចំនួន ៩ របស់ប្រទេស។ ដោយផ្អែកលើផែនទីប្រាប់​ផ្លូវចុងក្រោយបំផុតដែលបានចេញផ្សាយដោយរដ្ឋបាលផ្លូវហាយវេរបស់​បូលីវី ការដឹកជញ្ជូនត្រូវបានរំខាននៅក្នុងតំបន់ Andean របស់​ទីក្រុង​ La Paz, Oruro និង Potosi ក៏ដូចជានៅក្នុងតំបន់កណ្តាលនៃទីក្រុង Chuquisaca និង Cochabamba និងតំបន់ភាគខាងកើតនៃទីក្រុង​ Santa Cruz de la Sierra។ការប៉ុនប៉ងរបស់កងកម្លាំងសន្តិសុខ ដើម្បីបើកផ្លូវហាយវេប្រវែង ២២៧គីឡូម៉ែត្រឡើង​វិញ​ រវាងទីក្រុង​ La Paz និង Oruro ជាផ្នែកមួយនៃប្រតិបត្តិការមួយដែលមានឈ្មោះថា White Flag Humanitarian Corridor ត្រូវបានជួបនឹងការតស៊ូយ៉ាងខ្លាំងពីក្រុមបាតុករ ដែលត្រូវបានគេរាយការណ៍ថា បានគប់​របស់​មិន​ល្អ​ និងដុំ​​ថ្មទៅលើនគរបាល​។ការតវ៉ា ដែលបានបន្តអស់រយៈពេលជិត ៣សប្តាហ៍ប្រឆាំងនឹងអ្វីដែលត្រូវបានពិពណ៌នាថា ជាវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសបូលីវី ក្នុងរយៈពេល ៤០​ឆ្នាំចុងក្រោយនេះ បាននាំឲ្យ​មានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ នៅទីក្រុងជាច្រើន ជាពិសេសរដ្ឋធានីរដ្ឋបាល La Paz។ ចំនួនមនុស្សដែលត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលមាន​ភាពចលាចល ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់ ១២០​នាក់ហើយ​។អតីតប្រធានាធិបតីបូលីវី លោក Evo Morales បានអំពាវនាវឲ្យ​រដ្ឋាភិបាលរៀប​ចំ​ការបោះឆ្នោត ក្នុងរយៈពេល ៩០​ថ្ងៃ ជាដំណោះស្រាយចំពោះវិបត្តិ។ រដ្ឋបាលរបស់លោក​ Paz បានស្តីបន្ទោសអ្នកគាំទ្ររបស់លោក​ Morales ដែលបច្ចុប្បន្នកំពុងប្រឈមនឹងដីកាចាប់ខ្លួនថា បាន​បង្ក​ឲ្យមាន​អំពើហិង្សា និងភាពចលាចលនេះ​៕

ចំនួនអ្នកស្លាប់កើន​ដល់​យ៉ាង​តិច​ ៣នាក់ ដោយ​ ១៧នាក់បាត់ខ្លួន ក្រោយ​​បាក់​រលំអគារ នៅហ្វីលីពីន

2026/05/25 04:09:46 pm        42
នៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះ​ មន្ត្រីបានប្រាប់​ឲ្យ​ដឹង​ថា ក្រុមអ្នកជួយសង្គ្រោះ បានទាញយក​មនុស្ស ២នាក់ចេញពីគំនរបាក់បែកនៃអគារបាក់រលំ​ដែលកំពុង​​ស្ថិតក្រោម​ការសាសង់ នៅប្រទេសហ្វីលីពីន ដោយ​ធ្វើឲ្យ​ចំនួនអ្នកស្លាប់កើនឡើងដល់ ៣នាក់ហើយ​ ខណៈដែលក្រុមជួយសង្គ្រោះ បានបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីការស្កេនពេញមួយយប់ បានរកឃើញសញ្ញាអ្នក​នៅមាន​ជីវិត នៅក្រោមគំនរបាក់បែកនោះ​។អ្នកនាំពាក្យ​នៅការិយាល័យការពារអគ្គិភ័យក្នុងតំបន់ លោកស្រី Maria Leah Sajili បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ ២នាក់ មានដង្ហើម​ នៅពេលដែលរគាត់​ត្រូវបានទាញចេញ ប៉ុន្តែក្រោយមកបានបាត់បង់ជីវិត​ ខណៈដែលម្នាក់ទៀត បានគាំង​បេះដូង ខណៈពេលដែលនៅតែជាប់ក្រោម​នោះ​។មន្ត្រីបាននិយាយថា ការស៊ើបអង្កេតមួយកំពុងដំណើរការ ជុំវិញ​មូលហេតុ​អ្វី​ដែលបណ្តាលឲ្យ​មានការបាក់​រលំអគារកម្ពស់​ច្រើនជាន់នេះ ដែល​ស្ថិត​នៅក្នុងទីក្រុង Angeles ភាគខាងជើងនៃរដ្ឋធានីម៉ានីល។ជាមួយ​គ្នានេះ លោកស្រី Sajili បានឲ្យ​ដឹង​ទៀត​ថា ក្រុមអ្នកជួយសង្គ្រោះ ក៏កំពុងធ្វើការផង​ដែរ​ ដើម្បីទាញយកសាកសពមួយទៀតដែលកប់នៅក្រោមគំនរបាក់បែក ប៉ុន្តែជន​រងគ្រោះ​នឹងត្រូវបានបន្ថែមទៅក្នុងចំនួនអ្នកស្លាប់ផ្លូវការ នៅពេលដែលត្រូវបានទាញ​ចេញ​មក​។លោកស្រី Sajili បានបន្ត​ថា អាចមានជនរងគ្រោះជាច្រើនទៀតជាប់នៅ​ទីនោះ​ បន្ទាប់ពីការស្កេនកម្ដៅ បានរកឃើញសញ្ញាដកដង្ហើម និងចង្វាក់បេះដូង នៅក្រោមគំនរបាក់បែក។ លោកស្រី Sajili បានបន្ថែម​ថា ចំនួនអ្នកបាត់ខ្លួនមានចំនួន ១៧នាក់ ភាគច្រើនជាកម្មករសំណង់ដែលត្រូវបានចុះបញ្ជីថា កំពុងបំពេញការងារនៅការដ្ឋាននេះ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM