ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

លោកស្រី Kallas៖ EU ត្រូវរំពឹងថា នឹងយល់ព្រមលើទណ្ឌកម្មដែលជាប់គាំងជាយូរមកហើយលើអ្នកតាំងលំនៅឋានអ៊ីស្រាអែល

2026/05/11 06:28:07 pm        58
ប្រមុខការទូតរបស់ប្លុកនេះ បាននិយាយថា សហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងយល់ព្រមលើទណ្ឌកម្មថ្មីលើអ្នកតាំងលំនៅឋានអ៊ីស្រាអែលជុំវិញអំពើហិង្សាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ខណៈដែលការផ្លាស់ប្តូររដ្ឋាភិបាលនៅក្នុងប្រទេសហុងគ្រី បញ្ចប់ការរាំងស្ទះជាច្រើនខែ។“លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះថា៖«ខ្ញុំរំពឹងថា កិច្ចព្រមព្រៀងនយោបាយលើទណ្ឌកម្មលើអ្នកតាំងទីលំនៅដែលបានបង្កអំពើហិង្សា យើងនឹងសម្រេចបាន»។ការសម្រេចនេះ ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សាដែលកំពុងកើនឡើង និងការពង្រីកការតាំងទីលំនៅនៅក្នុងតំបន់វេសបែង( West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល ត្រូវបានជាប់គាំងដោយអតីតនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban៕

មន្ត្រីអាមេរិកសម្ដែងការខកចិត្ត ដែលថវិកាការពារដែនកោះតៃវ៉ាន់មានចំនួនតិចជាងមុន

2026/05/11 06:25:08 pm        54
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១០ ខែឧសភា ឆ្នាំ២០២៦) ថា សហរដ្ឋអាមេរិកមានការខកចិត្ត ចំពោះចំណាត់ការរបស់សភាដែលគ្រប់គ្រងដោយសំឡេងរបស់គណបក្សប្រឆាំងរបស់កោះតៃវ៉ាន់ ក្នុងការអនុម័តការចំណាយលើការការពារដែនកោះតិចជាងអ្វីដែលទីក្រុងវ៉ាស៊ីនតោនជឿថា ត្រូវការចាំបាច់។មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា៖ «ជំហររបស់យើង លើថវិកាការពារដែនកោះរបស់តៃវ៉ាន់ គឺថា វាគឺជាការខកចិត្តដែលចំនួនខ្លះត្រូវបានកាត់បន្ថយ ជាអ្វីដែលយើងជឿថា នៅតែត្រូវការហិរញ្ញប្បទានបន្ថែម។ មន្ត្រីរូបនេះបានបន្ថែមថា៖ «យើងចង់ឃើញចំណែកនៅសល់នៃកញ្ចប់ថវិកាដើមដែលត្រូវបានស្នើឡើង ត្រូវបានផ្តល់ហិរញ្ញប្បទាន»។គួរបញ្ជាក់ថា សភាកោះតៃវ៉ាន់ បានអនុម័តការចំណាយលើវ័ស័យការការពារដែនកោះបន្ថែមចំនួន ២៥ពាន់លានដុល្លារ កាលពីថ្ងៃទី៨ ខែឧសភា ដោយមានប្រហែល ២ភាគ៣ នៃចំនួនទឹកប្រាក់ដែលរដ្ឋាភិបាលស្វែងរក ដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធ នៅចំពោះមុខយោធាចិនដែលកំពុងធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស៕

ពលរដ្ឋសហរដ្ឋអាមរិកម្នាក់ធ្វើតេស្តមានផ្ទុកវីរុស Hanta ខណៈពលរដ្ឋម្នាក់ទៀត ចេញរោគសញ្ញា

2026/05/11 06:22:30 pm        50
ក្រសួងសុខាភិបាល និងសេវាកម្មមនុស្សធម៌សហរដ្ឋអាមេរិក(HHS) និយាយថា មនុស្សម្នាក់ ក្នុងចំណោមពលរដ្ឋអាមេរិក ១៧នាក់ ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីនាវាកម្សាន្តប្រណីតរងការវាយប្រហារដោយវីរុស Hanta បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសមួយនេះ ខណៈពលរដ្ឋទី ២ ចេញរោគសញ្ញាស្រាល ។ HHS និយាយថា ពលរដ្ឋសហរដ្ឋអាមេរិកទាំងអស់ ត្រូវបានដឹកតាមយន្តហោះទៅកាន់ប្រទេសកំណើតរបស់ខ្លួន ហើយអ្នកដំណើរ ២នាក់ដែលមានរោគសញ្ញា បានធ្វើដំណើរនៅក្នុងបន្ទប់ជីវសាស្រ្តរបស់យន្តហោះ ។ អ្នកដំណើរទី ២ដែលមានរោគសញ្ញាស្រាល ពុំត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុសនោះទេ ។ វីរុស Hanta គឺជាក្រុមវីរុសដែលតាមធម្មតាឆ្លងដោយសារសត្វកណ្តុរ ប៉ុន្តែក្នុងករណីកម្រ វាអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត ។ យន្តហោះរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដឹកអ្នកដំណើរទៅកាន់មន្ទីរព្យាបាល RESPTC ស្ថិតនៅសាកលវិទ្យាល័យ Nebraska Medical Center ក្នុងទីក្រុង Omaha រដ្ឋ Nebraska ហើយអ្នកដំណើរដែលមានរោគសញ្ញា នឹងត្រូវបញ្ជូនទៅកាន់មន្ទីរព្យាបាល RESPTC ទី ២ ។ ខណៈពេលនោះដែរ ប្រមុខអង្គការសុខភាពពិភពលោក(WHO) បាននិយាយថា ការផ្ទុះឡើងនៃវីរុស Hanta បច្ចុប្បន្ន ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្ស ៣នាក់នោះ មិនមែនជាជំងឺ COVID-19 ផ្សេងទៀតនោះទេ។ អគ្គលេខាធិការអង្គការ WHO លោក Tedros Adhanom Ghebreyesus បានចែករំលែកសារបែបនេះ នៅក្នុងបណ្ដាញសង្គម X ផ្ញើទៅកាន់អ្នកស្រុកកោះ Tenerife ជាកន្លែងដែលនាវាទេសចរណ៍ប្រឈមនឹងការផ្ទុះឡើងនៃវីរុស Hanta ។សូមបញ្ជាក់ថា នាវាទេសចរណ៍ដែលរងការវាយប្រហារដោយវីរុស Hanta បានទៅដល់កោះ Tenerife របស់អេស្ប៉ាញ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ៕

ពលរដ្ឋកោះតៃវ៉ាន់ពង្រឹងជំនាញការពារខ្លួន មុនជំនួបកំពូលលោក Trump និងលោក Xi

2026/05/11 06:19:58 pm        56
ជនស៊ីវិលនៅកោះតៃវ៉ាន់ បានបន្តពង្រឹងជំនាញការពារខ្លួន ស្របពេលដែលអាជ្ញាធរ និងទីផ្សារ ឃ្លាំមើលកិច្ចប្រជុំជិតកើតមាន រវាងលោក Trump និងលោក Xi ដែលត្រូវបានគេមើលឃើញថាជាហានិភ័យខ្ពស់ចំពោះសន្តិសុខរបស់កោះមួយនេះ បន្ថែមពីលើភាពមិនប្រាកដប្រជាថា តើកិច្ចប្រជុំកំពូលរបស់ប្រទេសមហាអំណាចទាំង ២ នឹងអាចផ្លាស់ប្តូរអនាគតរបស់តៃវ៉ាន់ឬយ៉ាងណា ។ ការហ្វឹកហាត់ជំនាញទាំងនេះ រួមមានទាំងការបាញ់កាំភ្លើងវែង ការបំលាស់ទីក្រោមអណ្តាតភ្លើង និងការផ្តល់ជំនួយដំបូងនៅលើសមរភូមិ ។ មាននូវចំនួនកើនឡើងនៃពលរដ្ឋកោះតៃវ៉ាន់ ចូលរួមមុខវិជ្ជាការពារស៊ីវិល រួមទាំងវិធីបាញ់កាំភ្លើង ចាប់តាំងពីចិនលេងហ្គាមសង្រ្គាមនៅជុំវិញកោះតៃវ៉ាន់កាលពីឆ្នាំ ២០២២ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះមួយនេះ ដោយអតីតប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ។ជាទូទៅ ការហ្វឹកហាត់ជំនាញបែបនេះ ត្រូវបានរៀបចំឡើងដោយក្រុមឯកជន និងអង្គការក្រៅរដ្ឋាភិបាល ។សម្រាប់ភ្នាក់ងារលក់ Haku វ័យ ៣៦ឆ្នាំ ការចូលរួមហ្វឹកហាត់ជំនាញនេះ គឺជាការត្រៀមខ្លួនមួយ ជាជាងការឆ្លើយតបចំពោះស្ថានភាពភូមិសាស្រ្តនយោបាយ ។អ្នកស្រី Haku និយាយថា គាត់មិនគិតថា ជំនួបនេះបែបណានោះទេ ហើយគំនិតរបស់គាត់ក៏មិនប៉ះពាល់លោក Trump ឬលោក Xiនោះដែរ ។ គាត់គ្រាន់តែគិតថា ការត្រៀមខ្លួន វាគឺជារឿងសំខាន់ នោះហើយគឺជាហេតុផលដែលគាត់មកហ្វឹកហាត់ជំនាញមួយនេះ ។ក្រុមអ្នករៀបចំការបណ្តុះបណ្តាលជំនាញនិយាយថា ក្រុមរបស់ពួកគេ ត្រូវបានបង្កើតឡើងដោយក្រុមស្ម័គ្រចិត្តដែលចង់ពង្រឹងភាពធន់ការពារខ្លួនរបស់កោះតៃវ៉ាន់ ។ សមាជិកក្នុងក្រុម បានសម្រេចចិត្តរៀបចំការបណ្តុះបណ្តាលជំនាញការពារខ្លួននេះ ដើម្បីត្រៀមខ្លួនបន្ថែមទៀត ក្នុងការការពារកោះតៃវ៉ាន់ ៕

លោក Trumpប្រដូចគោលនយោបាយរិះគន់របស់អ៊ីរ៉ង់ទៅនឹងអំឡុងពេលនៃរដ្ឋបាលរបស់លោក Obama

2026/05/11 06:17:12 pm        49
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិលោក Donald Trump បានចេញការស្តីបន្ទោសយ៉ាងខ្លាំងចំពោះអ៊ីរ៉ង់ ដោយរូបលោកបានចោទប្រកាន់ប្រទេសមួយនេះថា បោកប្រាស់ និងរិះគន់ថ្នាក់ដឹកនាំកាលពីមុនរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាពិសេសអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក Barack Obama ។ លោក Trump បានអះអាងថា អ៊ីរ៉ង់បានលេងហ្គេមជាមួយសហរដ្ឋអាមេរិក និងពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយនិងបានចោទប្រកាន់ប្រទេសមួយនេះថា ទទួលបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយដែលបានអនុវត្ត អំឡុងរដ្ឋបាលរបស់លោក Obama ។ លោកសំដៅលើការរៀបចំហិរញ្ញវត្ថុធ្វើឡើង អំឡុងពេលនោះ រួមទាំងការផ្ទេរមូលនិធិទៅកាន់ទីក្រុងតេអេរ៉ង់ ដែលអំណោយផលខ្លាំងដល់អ៊ីរ៉ង់ ។ នៅក្នុងសារបង្ហោះនោះដែរ លោក Trumpបានចោទប្រកាន់អ៊ីរ៉ង់ថា បានជាប់ព័ន្ធនឹងការវាយប្រហារលើអាមេរិក និងគាបសង្កត់បាតុកម្មក្នុងស្រុក ខណៈលោកព្រមានថា ទីក្រុងតេអេរ៉ង់លែងអាចធ្វើរឿងបែបនេះ ដោយគ្មានទោសពៃបានទៀតហើយ ។ សេចក្តីអត្ថាធិប្បាយរបស់លោក Trump បានកើតមានឡើង ស្របពេលភាពតានតឹងនៅតែមានកម្រិតខ្ពស់នៅក្នុងតំបន់ បើទោះបីជាមានកិច្ចខិតខំការទូត រួមទាំងការឆ្លើយតបរាយការណ៍របស់អ៊ីរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំមានគោលបំណងបញ្ចប់ជម្លោះ និងធ្វើឲ្យស្ថិរភាពផ្លូវដឹកជញ្ជូនសំខាន់ ដូចជាច្រកសមុទ្រ Hormuz ក៏ដោយ ៕

យោធានីហ្សេរីយ៉ាបដិសេធរបាយការណ៍អំពីការស្លាប់ជនស៊ីវិល បន្ទាប់ពីការវាយប្រហារតាមអាកាសនៅរដ្ឋនីហ្សេ

2026/05/11 06:13:32 pm        44
ទីបញ្ជាការការពារជាតិនីហ្សេរីយ៉ានៅថ្ងៃចន្ទនេះ បានបដិសេធរបាយការណ៍អំពីការស្លាប់របស់ជនស៊ីវិលពីការវាយប្រហារតាមអាកាសលើជនសង្ស័យជាចោរប្លន់ នៅភាគខាងជើងរដ្ឋនីហ្សេ ដោយនិយាយថា ការវាយប្រហារទាំងនោះដឹកនាំដោយចារកម្ម ហើយវាយប្រហារតែគោលដៅសកម្មប្រយុទ្ធប៉ុណ្ណោះ។អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ឯក Michael Onoja បាននិយាយថា ការវាយប្រហារដោយយានដ្រូនដែលបានធ្វើឡើងពេញមួយយប់ រវាងថ្ងៃទី ០៩ និងទី ១០ ខែឧសភា បានកំណត់គោលដៅលើកភូមិ Katerma, Bokko, Kusasu និង Kuduru ក្នុងស្រុក Shiroro បន្ទាប់ពីចារកម្ម បានបង្ហាញថា ក្រុមចោរប្រដាប់អាវុធដែលគេស្គាល់ក្នុងស្រុកថា ជាចោរប្លន់ កំពុងប្រមូលផ្តុំគ្នា ដើម្បីរៀបចំផែនការវាយប្រហារ។ការបដិសេធនេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងរបាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនីហ្សេរីយ៉ាដែលចោទប្រកាន់ពីការស្លាប់របស់ជនស៊ីវិល ដែលបញ្ជាក់ពីការព្រួយបារម្ភយូរអង្វែងអំពីផលប៉ះពាល់លើសហគមន៍ក្នុងតំបន់ដែលរងការវាយប្រហារតាមអាកាសនៅក្នុងតំបន់ជម្លោះនៃប្រទេសនីហ្សេរីយ៉ា។កងកម្លាំងសន្តិសុខនីហ្សេរីយ៉ា កំពុងប្រយុទ្ធប្រឆាំងនឹងចោរប្លន់នៅភាគពាយ័ព្យ និងការបះបោរអ៊ីស្លាមនិយមរយៈពេល ១៧ឆ្នាំ នៅភាគឦសាន៕

ចិនត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក មុនដំណើរទស្សនកិច្ចរបស់លោក Trump

2026/05/11 05:42:29 pm        50
ចិននិយាយនៅថ្ងៃចន្ទនេះថា ពួកគេនឹងពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងប្រទេសទាំង ២ និងសន្តិភាពពិភពលោកជាមួយសហរដ្ឋអាមេរិក មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មកកាន់ទីក្រុងប៉េកាំងនាថ្ងៃពុធខាងមុខនេះ ។ លោក Guo Jiakun គឺជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកប្រធានាធិបតី Xi Jinping នឹងមានកិច្ចពិភាក្សាដ៏ស៊ីជម្រៅជាមួយលោកប្រធានាធិបតី Trump លើបញ្ហាសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងទំនាក់ទំនិងចិន-អាមេរិក ហើយនិងសន្តិភាព និងការអភិវឌ្ឍសកលលោក ។ លោក Guo បន្តថា ចិនត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ដោយប្រកាន់ខ្ជាប់ ស្មារតីសមភាព ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នា ។ លោក Trump និងលោក Xi គ្រោងនឹងជួបគ្នានៅទីក្រុងប៉េកាំងនាថ្ងៃទី ១៤-១៥ ខែឧសភាខាងមុននេះ ។ យន្តហោះ Air Force មួយគ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំង នាថ្ងៃចន្ទនេះ ។ កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនដោយប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅចុងខែមីនា ប៉ុន្តែត្រូវបានពន្យាពេលវិញ ដោយសារជម្លោះជាមួយអ៊ីរ៉ង់ ។ ជំនួបកំពូលនេះដែរ កើតមានឡើង ចំពេលសំខាន់សម្រាប់របត់នយោបាយសកល និងសេដ្ឋកិច្ចសកល ៕

[UPDATE] សភាហ្វីលីពីនចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតី លោកស្រី Sara Duterte ជាលើកទី២

2026/05/11 05:39:37 pm        88
នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ សភាបានអនុម័តរបាយការណ៍របស់គណៈកម្មាធិការយុត្តិធម៌ ដែលបានរកឃើញមូលហេតុមានមូលដ្ឋានអាចទទួលយកបាន នៅក្នុងពាក្យបណ្តឹងប្រឆាំងនឹងអនុប្រធានាធិបតី គឺលោកស្រី Sara Duterte ជាចំណាត់ការដែលបានធ្វើឲ្យលោកស្រីក្លាយជាមន្ត្រីហ្វីលីពីនដំបូងគេ ក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង ២លើក។សមាជិកសភាសរុបចំនួន ២៥៥រូប បានបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងលោកស្រី Duterte ជាចំនួនដែលលើសពីសមាជិកសភា ២១៥រូប ដែលបានចុះហត្ថលេខាលើពាក្យបណ្តឹងចោទប្រកាន់ទម្លាក់តំណែងលោកស្រី កាលពីឆ្នាំមុន។ សមាជិកសភា ២៦រូប បានបោះឆ្នោតប្រឆាំងនឹងការចោទប្រកាន់នេះ ខណៈដែល ៩រូប បានផ្ដល់សំឡេងអនុបវាទ។ ដំណើរការនេះ គំរាមកំហែងដល់ផែនការរបស់លោកស្រី ក្នុងការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៨។នេះគឺជាការវិវត្តមួយ នៅក្នុងសភា ដែលនៅដើមឆ្នាំនេះ មានសមាជិកសភា ដែលសូម្បីតែមកពីក្រុមសំឡេងភាគច្រើនក៏ដោយ កំពុងបង្ហាញការសង្ស័យខ្លាំង ចំពោះកិច្ចប្រឹងប្រែង ដើម្បីចោទប្រកាន់លោកស្រី Duterte ម្តងទៀត។ ការបោះឆ្នោតអនុម័ត នៅថ្ងៃចន្ទនេះ នឹងបញ្ជូនដំណើរការចោទប្រកាន់ទម្លាក់តំណែងនេះទៅកាន់ព្រឹទ្ធសភា ដើម្បីបើកការជំនុំជម្រះ ដែលប្រសិនបើត្រូវបានកាត់ទោសថា មានកំហុសពិតមែននោះ កូនស្រីរបស់អតីតប្រធានាធិបតី គឺលោក Rodrigo Duterte នឹងត្រូវដកហូតសិទ្ធិកាន់តំណែងសាធារណៈ។ស្ត្រីវ័យ ៤៧ឆ្នាំរូបនេះ កំពុងនាំមុខនៅក្នុងការស្ទង់មតិដំបូងៗ ក្នុងការបានទៅជំនួសតំណែងគូប្រជែងដ៏ធំរបស់លោកស្រី គឺលោកប្រធានាធិបតី Ferdinand Marcos Jr.។ សំណុំរឿងប្រឆាំងនឹងអនុប្រធានាធិបតីរូបនេះ បានកើតចេញមកពីការចោទប្រកាន់ពីបទប្រើប្រាស់មូលនិធិសាធារណៈខុស និងការគំរាមកំហែងជាសាធារណៈ ចំពោះលោក Marcos ភរិយារបស់លោក និងបងប្អូនជីដូនមួយរបស់លោក គឺអតីតប្រធានសភា។លោកស្រី Duterte ត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់ទម្លាក់តំណែង ជុំវិញមូលហេតុដូចគ្នា នៅឆ្នាំ២០២៥ ប៉ុន្តែតុលាការកំពូល បានរារាំងដំណើរការនេះ ដោយផ្ដល់ហេតុផលពាក់ព័ន្ធនឹងបច្ចេកទេស មុនពេលការជំនុំជម្រះរបស់ព្រឹទ្ធសភាអាចចាប់ផ្តើម៕

ថៃអាចប្រឈមនឹងវិបត្តិទឹក ដោយសារផលប៉ះពាល់ពីបាតុភូត El Nino ពីខែឧសភា ដល់ខែកក្កដា

2026/05/11 05:17:11 pm        59
ប្រទេសថៃអាចប្រឈមនឹង «វិបត្តិទឹកទ្វេដង» នៅឆ្នាំ២០២៦ នេះ បន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃ បានព្យាករថា បាតុភូត El Nino អាចកើតឡើងក្នុងអំឡុងខែឧសភា ដល់ខែកក្កដា ដែលធ្វើឲ្យតំបន់ជាច្រើនមានហានិភ័យខ្វះខាតទឹក។បញ្ហានេះបានជំរុញឲ្យអាជ្ញាធរទឹកខេត្ត (PWA) ពន្លឿនផែនការឆ្លើយតបទូទាំងប្រទេស និងតាមដានសាខាចំនួន ២០ ដែលប្រឈមហានិភ័យខ្វះខាតទឹក។ អ្នកជំនាញអាកាសធាតុបានព្រមានថា ថៃកំពុងប្រឈមជាមួយបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរ និងពិបាកទស្សន៍ទាយបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលធ្វើឲ្យមានលទ្ធភាពបង្កជាភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងទឹកហូរច្រោះ ក្នុងពេលតែមួយ។លោក Tara Buakamsri នាយកកម្មវិធី Climate Connectors បាននិយាយថា អង្គការឧតុនិយមពិភពលោក បានវាយតម្លៃថា បាតុភូត El Nino ទំនងជាចាប់ផ្តើមមាន ចាប់ពីពាក់កណ្តាលឆ្នាំ២០២៦ ហើយប៉ះពាល់ដល់សីតុណ្ហភាព និងទម្រង់ទឹកភ្លៀង នៅក្នុងតំបន់ជាច្រើនទូទាំងពិភពលោក។ប្រមុខ PWA លោក Chakapong Kamchan បាននិយាយថា ដោយផ្អែកលើការព្យាករគ្រោះរាំងស្ងួតឆ្នាំ២០២៦ PWA បានវាយតម្លៃតំបន់ដែលអាចខ្វះទឹកឆៅ (ទឹកធម្មជាតិ)។ ស្ថាប័នេះបានរកឃើញសាខាចំនួន ២០ នៅក្នុងខេត្ត ១៧ ដែលមានហានិភ័យមិនមានទឹកគ្រប់គ្រាន់ និងសាខា ៧ផ្សេងទៀត នៅក្នុងខេត្តចំនួន ៥ ដែលមានហានិភ័យ ពាក់ព័ន្ធនឹងគុណភាពទឹក។នៅភាគខាងជើង តំបន់ទំនាបប្រឈមហានិភ័យមានទឹកជំនន់ ខណៈដែលតំបន់កណ្តាល អាចរងផលប៉ះពាល់ ដោយសារទឹកហូរហៀរលើច្រាំងទន្លេ។ ចំណែកភាគខាងត្បូងហានិភ័យពីការមានទឹកហូរច្រោះ និងទឹកជំនន់គំហុកភ្លាមៗ នៅចុងឆ្នាំ២០២៦ ដែលតម្រូវឲ្យមានការត្រួតពិនិត្យ និងប្រព័ន្ធត្រៀមលក្ខណៈយ៉ាងដិតដល់។តំបន់ដែលត្រូវការការត្រួតពិនិត្យពិសេស គឺ Mae Sai ខេត្ត Chiang Rai ពីព្រោះតំបន់ខាងលើ នៅក្នុងរដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា ទំនងជាមានភ្លៀងធ្លាក់ខ្លាំង។ សន្ទស្សន៍ភាពធ្ងន់ធ្ងរ គឺស្ថិតនៅចន្លោះ ០,៧ ដល់ ០,៨ ដែលឆ្លុះបញ្ចាំងពីហានិភ័យនៃការហូរច្រោះ និងទឹកជំនន់៕

UN៖ ការវាយប្រហារដោយដ្រូន បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៨៨០នាក់ នៅក្នុងប្រទេសស៊ូដង់ នាឆ្នាំនេះ

2026/05/11 05:14:18 pm        61
អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់ជនស៊ីវិល ៨៨០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូន នៅក្នុងប្រទេសស៊ូដង់រវាងខែមករា និងខែមេសា ឆ្នាំនេះ ដោយព្រមានថា ការវាយប្រហារបែបនេះ កំពុងជំរុញជម្លោះឆ្ពោះទៅរក «ដំណាក់កាលថ្មី និងកាន់តែសាហាវ»។ការិយាល័យសិទ្ធិមនុស្សរបស់ UN បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមរបស់ខ្លួនប្រទេសស៊ូដង់ បានកំណត់ថា៖«ការវាយប្រហារដោយដ្រូន បានបណ្តាលឲ្យជនស៊ីវិល ៨៨០នាក់ ស្លាប់ គឺច្រើនជាង ៨០ ភាគរយនៃការស្លាប់ជនស៊ីវិលទាំងអស់ដែលទាក់ទងនឹងជម្លោះ រវាងខែមករា និងខែមេសា ឆ្នាំនេះ» ដោយប្រធានសិទ្ធិមនុស្សលោក Volker Turk បានសង្កត់ធ្ងន់ថា «យានដ្រូនប្រដាប់អាវុធឥឡូវនេះបានក្លាយជាមូលហេតុចម្បងនៃការស្លាប់ជនស៊ីវិល»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច​ ប្រព័ន្ធវិក្កយបតអឡិចត្រូនិកកម្ពុជាជំហានទី៤
06/02/2026 08:06 AM
ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM