ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz

2026/05/10 03:41:13 pm        141
ក្រុមហ៊ុនផលិត​ប្រេង​ Saudi Aramco បានរាយការណ៍ពីការកើនឡើង២៥% ក្នុង​ប្រាក់​ចំណេញ​នៅ​ត្រីមាសទី១ នៅថ្ងៃអាទិត្យ ១០ ឧសភា​ ដោយបង្ហាញពីភាពធន់របស់ខ្លួន ​​ខណៈ​ភាពតានតឹងសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាត់បន្ថយការដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz ជាមួយនឹងបំពង់បង្ហូរប្រេងឆៅរបស់រដ្ឋ East-West ដែលកំពុងដំណើរការពេញសមត្ថភាព ដើម្បីកាត់បន្ថយផលប៉ះពាល់លើការផ្គត់ផ្គង់។  ក្រុមហ៊ុននាំចេញប្រេងធំបំផុត​​របស់ពិភពលោកមួយនេះ ​បានប្រកាសប្រាក់ចំណេញសុទ្ធចំនួន៣២,៥​​ពាន់លានដុល្លារក្នុងរយៈពេលបីខែដែលបានបញ្ចប់នៅថ្ងៃទី៣១​ ខែមីនា​​២០២៦​​ ដោយបានកើនឡើងលើស​ការប៉ាន់ប្រមាណរបស់ខ្លួន​​​ ដែលបានដាក់ចំនួនត្រឹម​​៣០,៩៥ ពាន់លានដុល្លារ។​ ​ ប្រាក់ចំណូលសរុបបានកើនឡើងជិត ៧% ពីមួយឆ្នាំមុន​ ​ដល់​១១៥ ,៤៩​ ពាន់លានដុល្លារ ដែលជំរុញដោយតម្លៃកាន់តែខ្ពស់ និងបរិមាណលក់ប្រេងឆៅ និងផលិតផលចម្រាញ់រួច​​​ និងសារធាតុគីមី។​ ការបិទផ្លូវ​​​​ការ​រដឹកជញ្ជូនរបស់អ៊ីរ៉ង់តាមរយៈច្រកសមុទ្រ Hormuz ដ៏សំខាន់ស្រប​​ពេលមានជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានកាត់បន្ថយការផ្គត់ផ្គង់ថាមពល និងបានធ្វើឱ្យតម្លៃកើនឡើង បានជំរុញឱ្យក្រុមហ៊ុន Aramco បង្កើនលំហូរប្រេងឆៅពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនទៅកាន់កំពង់ផែសមុទ្រក្រហមនៃទីក្រុង Yanbu ។ ​ បំពង់បង្ហូរប្រេងនេះអាចផ្គត់ផ្គង់ប្រហែល២ លានបារ៉ែលក្នុងមួយថ្ងៃដល់រោងចក្រចម្រាញ់ប្រេងនៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអារ៉ាប៊ីសាអ៊ូ​ឌីត ដោយ​​ផលិតបាន​​​​​ចំនួន​​ ៥ លានបារ៉ែលក្នុងមួយថ្ងៃ​សម្រាប់ការនាំចេញ។​​ក្នុងអំឡុងពេលសង្រ្គាម អារ៉ាប៊ីសាអ៊ូ​ឌីតបានកាត់បន្ថយទិន្នផលប្រេងចំនួន ២​ លានបារ៉ែលក្នុងមួយថ្ងៃ​​​បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ​ជាផ្លូវទឹកដែលដឹកជញ្ជូ​ន​​​ប្រេងមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកមុនសង្រ្គាម៕

មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល

2026/05/10 03:27:01 pm        164
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បាននិយាយនៅក្នុងសារមួយទៅកាន់សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសខួបលើកទី ៨១ នៃទិវាជ័យជម្នះ ៩ ឧសភា ថា លោកបានផ្តល់អាទិភាពដល់ភាពជាដៃគូជាមួយរុស្ស៊ី ស្រប​​ពេលមានការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងរាប់ពាន់នាក់ ដើម្បីគាំទ្រទីក្រុងមូស្គូក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ ​ទាហាន​កូរ៉េខាងជើង​​​ត្រូវបានគេ​មើលឃើញ​ចូលរួមក្នុង​ក្បួនព្យុហយាត្រា​ជ័យជម្នះ​​​​លើ​ទីលាន​​ក្រហម​ Red Square ក្នុង​ទីក្រុង​មូស្គូ​។នៅក្នុងសារមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA លោក Kim បានបញ្ជាក់ជាថ្មីនូវជំហររបស់ទីក្រុងព្យុងយ៉ាងក្នុងការផ្តល់ "អាទិភាពកំពូល" ដល់សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានចុះហត្ថលេខានៅឆ្នាំ២០២៤ រួមមានជំនួយទៅវិញទៅមកក្នុងករណី​មានការឈ្លានពានណាមួយ​។លោកបានបន្ថែមថា លោក​សូមរំលឹកឡើងវិញថា ពួកលោក​​នឹងទទួលខុសត្រូវជានិច្ចចំពោះការអនុវត្តកាតព្វកិច្ចនៃសន្ធិសញ្ញាអន្តររដ្ឋរវាងកូរ៉េខាងជើង និងរុស្ស៊ី ។បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិ​​សញ្ញានេះ កូរ៉េខាងជើងបានដាក់ពង្រាយទាហានប្រហែល ១៥.០០០​នាក់ដើម្បីគាំទ្រទីក្រុងមូស្គូក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ខណៈចារកម្មកូរ៉េខាងត្បូងបានប៉ាន់ប្រមាណថាប្រហែល៦.០០០ នាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នានោះ៕

ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​

2026/05/10 03:15:16 pm        157
ក្រសួងការពារជាតិ​ចិនកាលពីថ្ងៃសៅរ៍បានជំរុញឱ្យប្រទេសពាក់ព័ន្ធបញ្ឈប់ការបង្កើតក្រុមផ្តាច់មុខ និងបង្កើតការប្រឈមដាក់គ្នានៅក្នុងតំបន់​។​លោក Jiang Bin អ្នកនាំពាក្យក្រសួងនេះ បានធ្វើអត្ថាធិប្បាយ​បែបនេះ​នៅក្នុងសន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងសំណួរស្តីពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថាមន្ត្រីការពារជាតិជប៉ុន និងហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍រួមមួយប្រឆាំងនឹងការប៉ុនប៉ងឯកតោភាគីណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងឬការបង្ខិតបង្ខំនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។​ យោងតាមសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ លើវិស័យជាច្រើនដូចជា បច្ចេកវិទ្យា បរិក្ខារ និងការចែករំលែកព័ត៌មាន ផងដែរ​ ។ប្រទេសជប៉ុនក៏បានចូលរួមយ៉ាងពេញលេញនៅក្នុងសមយុទ្ធយោធារួមគ្នាដែលមានឈ្មោះ​ថា​ "Balikatan" រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ដែលបានដំណើរការចាប់ពីថ្ងៃទី២០​​ ខែមេសាដល់ថ្ងៃទី ៨ ខែឧសភា​២០២៦​ ​។កាលពីថ្ងៃពុធ ជប៉ុន​​បានបាញ់មីស៊ីល Type 88 នៅក្នុងសមយុទ្ធយោធារួមគ្នា ជាលើកទីមួយ ដែលជប៉ុនបានបាញ់មីស៊ីលនៅក្រៅប្រទេស ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។លោកថា​ ​ក្រុ​​​​ម​​អ្នកនយោបាយមួយចំនួននៅក្នុងប្រទេសជប៉ុន និងហ្វីលីពីនបានផ្សព្វផ្សាយរឿងមិនពិតអំពីបញ្ហាដែនសមុទ្រ និងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើប្រទេសចិន។ ពួកលោក​​សូមសម្តែងការសោកស្តាយ និង​ប្រឆាំង​​យ៉ាងដាច់ខាត​ចំពោះបញ្ហា​នេះ។ ភាគីពាក់ព័ន្ធបានព្រងើយកន្តើយចំពោះសេចក្តីប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់សម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ មិនអើពើនឹងការប្រឆាំងរបស់ប្រជាជនខ្លួន និងពង្រឹងការឃុបឃិតខាងយោធាដោយសារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ៕

ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​

2026/05/10 02:04:51 pm        179
នគរបាល​បាននិយាយនៅថ្ងៃ​ទី១០​​ខែ​ឧសភា ​ថា ​​ក្រុមសកម្មប្រយុទ្ធ​​​បាន​​បំផ្ទុះគ្រាប់​បែក​​ក្នុង​រថយន្ត​​មួយ​​​នៅ​ប៉ុសិ៍្ត​ត្រួតពិនិត្យ​មួយ​​​កន្លែង​ ក្នុង​ប្រទេស​ប៉ាគីស្ថាន​​ភាគខាងជើង​ និង​បាន​បើកការបាញ់​ប្រហារ​​​លើ​​នគរបាល ​ដោយបានសម្លាប់​មនុស្ស​​​យ៉ាងហោចណាស់​១២​នាក់ និង​​៥នាក់របួស​។ រូបភាពបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍បានបង្ហាញថា រចនាសម្ព័ន្ធត្រូវបាន​ក្លាយជា​កម្ទេចកម្ទី​ ហើយ​បំណែក​រថយន្តរាយប៉ាយជុំវិញតំបន់នោះ។ លោក​ Sajjad Khan មន្ត្រីនគរបាល​ក្នុង​តំបន់​នោះ​​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពរបស់មន្ត្រីចំនួន ១២នាក់ត្រូវបានគេរកឃើញពីប៉ុស្តិ៍នគរបាល​ដែលដួលរលំ និង​​​បុគ្គលិក ៣ នាក់ត្រូវបានគេរកឃើញនៅមានជីវិត​ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ មន្ត្រីនគរបាលម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ដំបូងពួកសកម្មប្រយុទ្ធបានចូលប៉ុស្តិ៍នគរបាល​ដោយ​​បើករថយន្តផ្ទុកគ្រឿងផ្ទុះ ហើយបន្ទាប់មកបានចូលទៅក្នុងបរិវេណ និង​​ចាប់ផ្តើមបាញ់ទៅលើមន្ត្រី​​ផ្សេងទៀត​។ ​ប្រភពនគរបាល​​បាននិយាយថា ​ក្រុមសកម្មប្រយុទ្ធ​ ក៏​បានប្រើ​​យានដ្រូន ក្នុងការ​វាយប្រហារ​នោះដែរ។ ទីក្រុង​​ Islamabad ​បានស្ដីបន្ទោស​​​ទីក្រុង​ Kabul ថាជា​អ្នក​ផ្ដល់ជម្រក​សម្រាប់ក្រុម​​សកម្មប្រយុទ្ធ​​​​ដែល​ប្រើ​​​ទឹកដី​អាហ្វហ្គានីស្ថាន​​​ដើម្បី​រៀបគម្រាង​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​។ ក្រុមតាលីបង់ បានទាត់ចោល​ការចោទប្រកាន់នានា​និង​បាននិយាយថា ​​ការបះបោរពី​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ គឺ​ជា​​បញ្ហា​ផ្ទៃក្នុង​​របស់ប្រទេស​នេះ​​ប៉ុណ្ណោះ ស្របពេល​ភាពតានតឹង​​និងការប៉ះទង្គិចគ្នា​ជា​បន្តបន្ទាប់​រវាងប្រទេស​ជិតខាងទាំងពីរ​៕ 

WHO ៖វីរុស​ hanta មិនមែនជា COVID-19 ផ្សេងទៀតទេ ហើយហានិភ័យ​សុខភាពសាធារណៈ​នៅតែមានកម្រិតទាប

2026/05/10 01:55:28 pm        159
ប្រមុខ​អង្គការសុខភាពពិភពលោក បាននិយាយថា ការផ្ទុះឡើងនៃវីរុស​ hanta (hantavirus) បច្ចុប្បន្ន ដែលរហូតមកដល់ពេលនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់បីនាក់ មិនមែនជាជំងឺ COVID-19 ផ្សេងទៀត នោះទេ។ នាវាទេសចរណ៍​​​ដែល​​រងការវាយប្រហារ​​ដោយវីរុនេះ ​​បាន​ទៅដល់​​​តំបន់​កោះ ​​ Tenerife របស់​ប្រទេស​អេស្ប៉ាញ​ហើយ ​​នៅព្រឹកថ្ងៃអាទិត្យ​ ១០​ឧសភា ​​​។​ លោក Tedros Adhanom Ghebreyesus បានចែករំលែកសារនៅក្នុងបណ្ដាញ​សង្គម X ផ្ញើទៅកាន់អ្នកស្រុក​កោះ​​ Tenerife ជាកន្លែងដែលនាវាទេសចរណ៍ប្រឈមនឹងការផ្ទុះឡើងនៃវីរុស hanta នឹងត្រូវជម្លៀសចេញនៅព្រឹកថ្ងៃអាទិត្យ១០​ឧសភា ។ អ្នកស្រុកកោះ​​ Tenerife របស់ អេស្ប៉ាញ​​ មួយចំនួន បានតវ៉ាចំពោះការមកដល់របស់នាវា​​នោះ​ ដោយភ័យខ្លាចថាវាអាចបង្កឱ្យមានការផ្ទុះឡើងនូវ​​ជំងឺ​​រាតត្បាត​​មួយទៀត។ លោក Ghebreyesus បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក​​ដឹងថាអ្នកព្រួយបារម្ភ អ្នក​​ភ័យខ្លាច​​​ នៅពេលអ្នកឮពាក្យថា​​​ "ការផ្ទុះឡើង" និងមើលឃើញ​នាវា​​បើកឆ្ពោះទៅច្រាំងសមុទ្ររបស់អ្នក ។​​វា​ជាការចងចាំដែលពួកលោកទាំងអស់គ្នា​ គ្មាននរណាម្នាក់អាច​បំភ្លេច​​បាន​​។ ការឈឺចាប់នៃឆ្នាំ ២០២០​ ​នៅតែជាការពិត ហើយលោក​​មិនអាច​​ច្រានចោលបានទេ។ ប៉ុន្តែ​លោក​​ត្រូវការឱ្យអ្នកស្តាប់សម្ដី​លោក​ឱ្យច្បាស់​​​​ថា​​ នេះមិនមែនជាជំងឺ​ COVID-19 ផ្សេងទៀតទេ។ លោក Ghebreyesus បាននិយាយថា ហានិភ័យសុខភាពសាធារណៈបច្ចុប្បន្នពីវីរុស hanta នៅតែមានកម្រិតទាប ហើយនៅពេលនេះ ពុំ​​មានអ្នកដំណើរនៅលើនាវា​​ ​MV Honduis មានរោគសញ្ញា​​វីរុស​នេះនោះទេ​​​៕ 

លោក Putin៖ រុស្ស៊ី នឹងធ្វើកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន នៅប្រទេសទីបី

2026/05/10 12:43:56 pm        174
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅទីក្រុងមូស្គូកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីមិន​ប្រឆាំង កិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែននៅក្នុងប្រទេសទីបី ដើម្បីបញ្ចប់ជម្លោះ​នៅតែ​បន្តនោះទេ។ លោក Putin បានប្រាប់សន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃសៅរ៍ ថា ​នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានទទួលសារពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបង្ហាញពីបំណងចង់ជួបជាមួយរូប​​​លោក​ ។​ លោកបាននិយាយថា រុស្ស៊ីគ្មានការជំទាស់នឹងកិច្ចប្រជុំនោះទេ ហើយប្រសិនបើលោក Zelenskyy មានឆន្ទៈ លោកនឹងស្វាគមន៍មកកាន់ទីក្រុងមូស្គូ ដោយបន្ថែមថា រុស្ស៊ីក៏មិនមានការជំទាស់នឹងការជួបពិភាក្សានៅក្នុងប្រទេសទីបីដែរ ប្រសិនបើកិច្ចពិភាក្សាមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយ។    លោកបាននិយាយថា សូម្បីតែមុនពេលប្រធានាធិបតីអាមេរិក លោក President Donald បានដាក់ចេញនូវគំនិតផ្តួចផ្តើមរបស់លោកមកម្ល៉េះ​​​ រុស្ស៊ីបានស្នើទៅអ៊ុយក្រែនរួចហើយនូវការផ្លាស់ប្តូរអ្នកជាប់ឃុំចំនួន ៥០០​​ នាក់។ លោក​​បានបន្ថែមថា ទោះជាយ៉ាងនេះក្តី រុស្ស៊ីមិនទាន់ទទួលបានការឆ្លើយតបពីភាគីអ៊ុយក្រែនទាក់ទងនឹងសំណើនេះទេ។​ ការអត្ថាធិប្បាយ​របស់លោកបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio តាមសេចក្តីរាយការណ៍បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ​​​នឹង​មា​នឆន្ទៈ​បន្ត​កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន លុះត្រាតែមានវឌ្ឍនភាពជាក់ស្តែង ប៉ុណ្ណោះ​​។ រុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃសុក្របានយល់ព្រមលើបទឈប់បាញ់រយៈពេលបីថ្ងៃ​​​អំឡុង​​​ទិវា​ជ័យជម្នះ​ក្នុងសង្គ្រាម​លោកលើកទី២​ ​ និងការដោះដូរ​​អ្នកទោសចំនួន១.០០០​នាក់៕

រដ្ឋអឺរ៉ុប នឹងបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋចេញពីនាវា​ទេសចរណ៍​ដែលរងគ្រោះ​ដោយការផ្ទុះវីរុ​ស hanta ​​

2026/05/10 12:09:30 pm        186
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្ប៉ាញ និយាយនៅទីក្រុងម៉ាឌ្រីដ ​កាលពីថ្ងៃសៅរ៍ទី ៩ ឧសភាថា ប្រទេសអាល្លឺម៉ង់ បារាំង បែលហ្ស៊ិក អៀរឡង់ និងហូឡង់ នឹងបញ្ជូនផែនការជម្លៀសពលរដ្ឋរបស់ពួកគេចេញពីនាវា​​ទេសចរណ៍នៅតំបន់​កោះ​ Tenerife ដែលរងការវាយប្រហារដោយការផ្ទុះឡើងនៃវីរុសhantaដ៏កា​ច​​​សាហាវនេះ។ លោក Fernando Grande-Marlaska បានបន្ថែមថា សហភាពអឺរ៉ុបកំពុងបញ្ជូន​យន្តហោះ​​ពីរបន្ថែមទៀតសម្រាប់ពលរដ្ឋអឺរ៉ុបដែលនៅសល់។ លោកបានបន្ត​​ថា សហរដ្ឋអាមេរិក និងអង់គ្លេស ​បានបញ្ជាក់ថា យន្តហោះ និងផែនការបន្ទាន់កំពុងត្រូវបានរៀបចំសម្រាប់អ្នក​ដំណើរ​មិនមែនជាពលរដ្ឋសហភាពអឺរ៉ុប ដែលប្រទេសរបស់ពួកគេមិនអាចផ្តល់ការដឹកជញ្ជូនតាមផ្លូវអាកាសបាន។​ មនុស្សបីនាក់បានស្លាប់ និងជាច្រើននាក់ទៀតបានធ្លាក់ខ្លួនឈឺនៅលើនាវាទេសចរណ៍ MV Hondius ដែលជំរុញឱ្យមានការឆ្លើយតបសុខភាពសាធារណៈអន្តរជាតិដ៏សំខាន់ពាក់ព័ន្ធនឹងប្រទេសនានានៅទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន។  ប្រមុខ​អង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ​បានគ្រោង​ជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅទីក្រុងម៉ាឌ្រីដ ​កាលពី​រសៀលថ្ងៃសៅរ៍ ហើយបន្ទាប់មកធ្វើដំណើរទៅកាន់តំបន់​​ Tenerife ក្នុងកោះ Canary រួមជាមួយរដ្ឋមន្ត្រីមហាផ្ទៃ និងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញ ដើម្បីជួយសម្រួលដល់ការមកដល់របស់នាវា​។ នាវា​​ទេសចរណ៍​នោះ​ ត្រូវបានគេរំពឹងថានឹងចូលចតនៅជិតកោះនេះ​ ​រវាងម៉ោង ៣ ព្រឹក ម៉ោងសកល​ ។​ ក្រុម​អាជ្ញាធរក្នុងតំបន់បានព្រមានថា ការជម្លៀសត្រូវតែធ្វើឡើងនៅចន្លោះរសៀលថ្ងៃអាទិត្យ និងរសៀលថ្ងៃចន្ទ មុនពេលស្ថានភាពទឹកសមុទ្រត្រូវ​​គេរំពឹងថានឹងផ្លាស់ប្តូរកាន់តែស្ថានភាព​​អាក្រក់រហូតដល់ចុងខែឧសភា ដោយសារអាកាសធាតុមានព្យុះ។នាវាទេសចរណ៍ប្រណីតហូឡង់​ MV Hondius បានចាកចេញទៅកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃពុធ​​​ពីឆ្នេរសមុទ្រ របស់​ប្រទេស​ កាបវែរ (Cape Verde)​​ក្នុង​មហាសមុទ្រ​អាល្លង់ទិក​ភាគកណ្ដាល​​​ក្បែរឆ្នេរសមុទ្រ​​អាហ្រ្វិក​ខាងលិច​​ បន្ទាប់ពីអង្គការសុខភាពពិភពលោក និងសហភាពអឺរ៉ុបបានស្នើឱ្យប្រទេសនេះគ្រប់គ្រងការជម្លៀសអ្នកដំណើរតាម​​​​​យន្តហោះបន្ទាប់ពីការផ្ទុះឡើងនៃវីរុស​ hanta ត្រូវបានរកឃើញ៕

កងកម្លាំង​ឆ្មាំ​បដិវត្តន៍​​​អ៊ីរ៉ង់​ គំរាមវាយប្រហារ​ទីតាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា​​ ខណៈ​លោក Trump​រង់ចាំការឆ្លើយតប​ពីតេអេរ៉ង់

2026/05/10 11:55:14 am        210
សារព័ត៌មានអ៊ីរ៉ង់​​​បាន​រាយការណ៍ថា​ ​​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​​អ៊ីរ៉ង់​​ ​​​​បានគំរាម​កាលពីថ្ងៃសៅរ៍​​​​​​​​៩​​ឧសភា​​ ​​​ថា​ខ្លួន​នឹង​ដាក់គោលដៅ​លើ​ទីតាំង​​នានា​របស់​អាមេរិក​ក្នុង​តំបន់​មជ្ឈិមបូព៌ា​​ ប្រសិនបើ​​នាវាដឹកប្រេង​របស់ខ្លួន​ ​រងការ​បាញ់​ប្រហារ​ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​​ បន្តរង់ចាំ​​ចម្លើយតបរបស់​ទីក្រុង​តេអេរ៉ង់​ចំពោះជំហរចរចាចុងក្រោយ​បំផុត​របស់ខ្លួន​​។ កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ខាងលើ​​​និយាយថា​ ការវាយប្រហារ​ណាមួយ​​​លើ​​​នាវាដឹកប្រេង​​​និង​ពាណិជ្ជកម្ម​របស់​អ៊ីរ៉ង់​ នឹង​ដុតបញ្ឆេះ​​ឲ្យមានការ​វាយប្រហារខ្លាំងក្លា​​វិញ​​​លើ​មួយក្នុងចំណោម​​មជ្ឈមណ្ឌលនានា​​របស់សហរដ្ឋ​​​​អាមេរិក​​​ក្នុង​តំបន់ និង​នាវា​សត្រូវ ​​មួយថ្ងៃ​បន្ទាប់ពី​​អាមេរិក​​​វាយប្រហារ​លើ​​​​​​​​នាវា​ដឹកប្រេង​​២​គ្រឿង ​​​របស់​អ៊ីរ៉ង់​ ក្នុង​ឈូងសមុទ្រ​​អូម៉ង់​​។​​ លោក​ប្រធានាធិបតីអាមេរិក​​ Donald Trump​បាននិយាយកាលពីថ្ងៃសុក្រថា​ ​លោករំពឹងថា​​នឹងទទួល​បាន​ចម្លើយពី​​​អ៊ីរ៉ង់​​ចំពោះ​​​សំណើចុងក្រោយ​​បំផុត​របស់​​​ទីក្រុង​វ៉ាស៊ីនតោន ​សម្រាប់កិច្ចព្រមព្រៀងសន្តិភាព​​ឆាប់ៗ​នេះ។​ ប៉ុន្តែប្រសិនបើទីក្រុងតេអេរ៉ង់បានបញ្ជូនក្រុមអ្នកសម្របសម្រួលប៉ាគីស្ថានជាការឆ្លើយតបនោះ មិនមានសញ្ញាជាសាធារណៈអំពីបញ្ហា​នោះ​ទេ ហើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ​អាបាស អារ៉ាកជី (Abbas Araghchi)​ តាមសេចក្តីរាយការណ៍បានចោទសួរអំពីភាពជឿជាក់នៃការដឹកនាំរបស់សហរដ្ឋអាមេរិក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ លោក​ អារ៉ាកជី បាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីទួរគីរបស់លោក​​​​​ថា ការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះដោយកងកម្លាំងអាមេរិកនៅឈូងសមុទ្រពែក្ស​​ និងសកម្មភាពជាច្រើនរបស់ពួកគេក្នុងការរំលោភលើបទឈប់បាញ់ ​បានបន្ថែមមន្ទិល​​អំពីការជំរុញ​​និងភាពច្បាស់លាស់​​របស់ភាគីអាមេរិកនៅក្នុងផ្លូវការទូត៕

លីបង់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៣៩នាក់ ទោះមានបទឈប់​​បាញ់​​ក៏ដោយ​

2026/05/10 11:25:17 am        108
ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់​បាននិយាយថា មនុស្សចំនួន៣៩​​ នាក់ត្រូវបានសម្លាប់នៅក្នុងថ្ងៃមួយ​​ផ្សេងទៀតនៃការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។ ក្រសួងនេះ​បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលមួយទៅលើទីក្រុង Saksakiyeh ភាគខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧​​ នាក់រួមទាំងកុមារផងដែរ។​ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានកំពុងកំណត់គោលដៅលើក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា​(Hezbollah)​ ហើយ​បានដឹងពីរបាយការណ៍ទាក់ទងនឹងគ្រោះថ្នាក់ដល់ជនស៊ីវិលដែលពុំ​មានជាប់ពាក់ព័ន្ធ​ក្នុងជម្លោះ​នេះ​។ កងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបន្ត​បាញ់ផ្លោង​ដាក់​​គ្នា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី ១៦ ខែមេសា ២០២៦​​​នេះ។​​​ ការវាយប្រហារតាមអាកាសភាគច្រើនរបស់អ៊ីស្រាអែលបានវាយប្រហារភាគខាងត្បូងប្រទេសលីបង់ ដោយយោធាបាននិយាយថា វា​​គឺជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងមនុស្សដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា កងជីវពល និងគណបក្សនយោបាយគាំទ្រដោយអ៊ីរ៉ង់។​ កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់ (NNA) បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូង រួមទាំងនៅទីក្រុង​​​ Saksakiyeh ផងដែរ។ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា ការ​​ឆ្មក់វាយប្រហារ​​​​នេះបាន​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ដំបូង​ចំនួន ៧ នាក់​ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់ និង ១៥ នាក់​ រួមទាំង​កុមារ​​​៣​​នាក់​ផង​​បានរង​របួស៕

លោក Putin និយាយថា សង្រ្គាមអ៊ុយក្រែនទំនងជានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ទោះការ​ប្រយុទ្ធគ្នា​​​នៅតែ​​ខ្លាំង​​ក្លាក៏ដោយ ​

2026/05/10 10:56:57 am        170
លោក​​​ប្រធានាធិបតី​រុស្ស៊ី​ ​ វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រូប​​​លោកជឿថា សង្រ្គាម​អ៊ុយក្រែននឹងជិត​ឈាន​​ដល់ទីបញ្ចប់ហើយ។មេដឹកនាំរុស្ស៊ីរូបនេះ​ បានធ្វើអត្ថាធិប្បាយបន្ទាប់ពីក្បួនព្យុហយាត្រា​ទិវាជ័យជម្នះ​​ដែលបានធ្វើ​ឡើង​ស្របពេលមានបទឈប់បាញ់រយៈពេលបីថ្ងៃ។កិច្ចព្រមព្រៀងនេះ​ ​ត្រូវ​បាន​​​រាយការណ៍​ថា​បាន​សម្របសម្រួល​ដោយលោក​​​ប្រធានាធិបតី​ Donald Trump។ក្បួនព្យុហយាត្រា​ប្រចាំឆ្នាំរបស់រុស្ស៊ីនៅឆ្នាំនេះ​ ខ្វះការតាំងបង្ហាញរថក្រោះ និងមីស៊ីល​ ខុសពី​ជាធម្មតា ដោយសារបញ្ហាសន្តិសុខ ខណៈក្រុមអាជ្ញាធរបារម្ភថាអ៊ុយក្រែនអាចកំណត់គោលដៅលើទីលានចតុរង្គ​​​ក្រហម​​ (​​​ Red Square) ដោយប្រើយានដ្រូន។លោក Putin បាននិយាយនៅក្នុងវិមានក្រឹមឡាំងបន្ទាប់ពីប្រទេសរុស្ស៊ីបានប្រារព្ធទិវា​ជ័យជម្នះ​តូចបំផុត​របស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ។ ពិធីបុណ្យជាតិថ្ងៃទី ៩​ ឧសភា រំលឹកដល់ជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ និងរម្លឹក​ដល់ពលរដ្ឋសូវៀតចំនួន ២៧ លាននាក់ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមនោះ។ការបង្ហាញនេះមិនរួមបញ្ចូលអាវុធធុនធ្ងន់ជាលើកដំបូងក្នុងរយៈពេលជិត២០ ឆ្នាំ។ថ្លែងនៅឯព្យុហយាត្រានោះ លោក​​ប្រធានាធិបតី ក៏​​​បានកោតសរសើរ​​​ចំពោះកងទ័ពរបស់លោក​​ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែនផងដែរ ​ដោយប្រកាសថាពួកគេកំពុងប្រឈម​​នឹងកម្លាំងប្រដាប់អាវុធឈ្លានពាន​ និងគាំទ្រដោយប្លុកណាតូទាំងមូល ហើយកំពុងប្រយុទ្ធដើម្បី "បុព្វហេតុត្រឹមត្រូវ" ។​​​ លោក​បាន​បន្ត​ថា​ ​ជ័យជម្នះ​គឺ​ជា​របស់​រុស្ស៊ី​ជានិច្ច​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM