ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ចារកម្មអាមេរិក៖ មេដឹកនាំកំពូលអ៊ីរ៉ង់ មិនត្រូវបានគេឃើញជាសាធារណៈទេ ប៉ុន្តែកំពុងបង្កើតយុទ្ធសាស្ត្រសង្គ្រាម

2026/05/09 10:24:30 am        132
យោងតាមប្រភពព័ត៌មានជាច្រើនដែលដឹងតាមរយៈចារកម្មបានឲ្យដឹងថា ចារកម្មអាមេរិក វាយតម្លៃថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតយុទ្ធសាស្ត្រសង្គ្រាមរួមជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបទៀត។ របាយការណ៍ទាំងនេះ បានរកឃើញថា អំណាចច្បាស់លាស់នៅក្នុងរបបដែលបែកបាក់បច្ចុប្បន្ននៅតែមិនប្រាកដ ប៉ុន្តែលោក Mojtaba Khamenei ទំនងជាកំពុងជួយដឹកនាំពីរបៀបដែលអ៊ីរ៉ង់កំពុងរៀបចំការចរចាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាម។លោក Khamenei មិនត្រូវបានគេឃើញជាសាធារណៈ ចាប់តាំងពីលោកបានរងរបួសធ្ងន់ក្នុងអំឡុងពេលវាយប្រហារដែលបានសម្លាប់ឪពុករបស់លោក និងមេដឹកនាំយោធាជាន់ខ្ពស់ជាច្រើននាក់របស់ប្រទេសកាលពីដើមសង្គ្រាម ដែលនាំឱ្យមានការសង្ស័យអំពីសុខភាព និងតួនាទីរបស់លោកនៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់អ៊ីរ៉ង់។រដ្ឋបាលលោក Trump បន្តស្វែងរកការបញ្ចប់ជម្លោះដោយផ្នែកការទូត ខណៈបទឈប់បាញ់បានអូសបន្លាយពេលមួយខែមកហើយ ដោយចារកម្មអាមេរិកវាយតម្លៃថា អ៊ីរ៉ង់នៅតែបន្តគេចផុតពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលបានបន្សល់ទុកនូវសមត្ថភាពយោធាអ៊ីរ៉ង់ដ៏សំខាន់ និងសមត្ថភាពក្នុងការរស់រានពីការបិទផ្លូវទឹករបស់អាមេរិករយៈពេលជាច្រើនខែ។លោក Khamenei ត្រូវបានប្រកាសជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ជំនួសឪពុករបស់លោក ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដែលបានធ្វើឱ្យលោករងរបួស ប៉ុន្តែរហូតមកដល់ពេលនេះ សហគមន៍ចារកម្មអាមេរិក មិនទាន់អាចបញ្ជាក់ពីទីតាំងរបស់លោកបាននៅឡើយទេ នេះបើយោងតាមប្រភពព័ត៌មាន។

លោកTrump៖ អាមេរិក អាចនឹងបន្តប្រតិបត្តិការដើម្បីដឹកនាំនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/05/09 10:21:40 am        96
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក អាចនឹងបន្តប្រតិបត្តិការរយៈពេលខ្លីមួយដែលមានឈ្មោះថា «បេសកកម្មសេរីភាពផ្លូវទឹក» ដែលដឹកនាំនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz។លោក Trump បាននិយាយនៅពេលលោកកំពុងចាកចេញពីសេតវិមានថា លោកគិតថា គម្រោងរំដោះ គឺល្អប្រសើរ ប៉ុន្តែលោកគិតថា ក៏មានវិធីផ្សេងទៀតដើម្បីធ្វើផងដែរ។ យើងអាចត្រលប់ទៅរកគម្រោងរំដោះវិញ ប្រសិនបើអ្វីៗមិនបានឈានដល់ ប៉ុន្តែវានឹងក្លាយជាបេសកកម្មសេរីភាពផ្លូវទឹកបូក(Project Freedom plus) មានន័យថា បេសកកម្មសេរីភាពផ្លូវទឹក បូករួមទាំងបញ្ហាផ្សេងៗទៀត។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានប្រកាសប្រតិបត្តិការនេះដោយចាត់ទុកវាថាជាកិច្ចខិតខំប្រឹងប្រែងដើម្បី «ស្តារឡើងវិញសេរីភាពនៃការធ្វើនាវាចរណ៍» នៅច្រកសមុទ្រ Hormuz។ព័ត៌មានលម្អិតនៅមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់បាននិយាយនៅពេលនោះថា វាពុំមែនជាបេសកកម្មអមការពារនោះទេ។ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារ លោក Trump បានផ្អាកប្រតិបត្តិការមួយភ្លាមៗ ដោយបាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញ Truth Social ថា មាន «វឌ្ឍនភាពដ៏អស្ចារ្យ» ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមដែលបានធ្វើឲ្យជាប់គាំងចរាចរណ៍នៅច្រកសមុទ្រ។

លោក Trump ប្រកាសបទឈប់បាញ់រយៈពេលបីថ្ងៃរវាងអ៊ុយក្រែន និងរុស្ស៊ី

2026/05/09 08:18:44 am        188
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់រយៈពេលបីថ្ងៃ រវាងអ៊ុយក្រែន និងរុស្ស៊ី ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ ទី៩ ខែឧសភានេះ ខណៈលោកសង្ឃឹមថា វាអាចនាំឱ្យមានកិច្ចព្រមព្រៀងរយៈពេលវែងដើម្បីបញ្ចប់សង្គ្រាមរបស់ទីក្រុងមូស្គូ។រុស្ស៊ី កាលពីពេលមុនបានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេលពីរថ្ងៃ ដើម្បីប្រារព្ធទិវាជ័យជំនះសង្គ្រាមលោកលើកទី២ នៅថ្ងៃទី៩ ខែឧសភា នៅថ្ងៃសៅរ៍នេះ។ ជាមួយគ្នានេះ អ៊ុយក្រែន កាលពីពេលពីមុនក៏បាននិយាយថា ខ្លួនក៏បានស្នើសុំបទឈប់បាញ់ផងដែរ ប៉ុន្តែរឿងនេះត្រូវបានទីក្រុងមូស្គូមិនអើពើ។បទឈប់បាញ់នេះ ក៏នឹងរួមបញ្ចូលទាំងការដោះដូរឈ្លើយសឹកចំនួន១.០០០នាក់ផងដែរ នេះបើយោងតាមលោក Trump ជាអ្នកបានព្យាយាមដើម្បីបញ្ចប់ជម្លោះរយៈពេលបួនឆ្នាំដែលលោកធ្លាប់ប្តេជ្ញាថានឹងដោះស្រាយ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃបន្ទាប់ពីលោកចូលកាន់តំណែងកាលពីឆ្នាំមុន។ លោក Trump បាននិយាយនៅលើបណ្តាញសង្គម Truth របស់លោកថា លោកមានភាពរីករាយក្នុងការប្រកាសថា នឹងមានបទឈប់បាញ់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៩, ១០ និងទី១១ ខែឧសភា នៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ប្រធានាធិបតីអាមេរិក បាននិយាយថា សំណើនេះ ត្រូវបានធ្វើឡើងដោយខ្លួនលោកផ្ទាល់ ហើយលោកពេញចិត្តយ៉ាងខ្លាំងនូវកិច្ចព្រមព្រៀងរបស់ប្រធានាធិបតី លោក Vladimir Putin និងប្រធានាធិបតី លោក Volodymyr Zelenskyy។

កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត

2026/05/08 09:37:47 pm        26
រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក Mykhailo Fedorov និយាយថា ការទិញរបស់អ៊ុយក្រែននូវយន្តហោះចម្បាំង Gripen ផលិតដោយក្រុមហ៊ុន Saab អាចនឹងត្រូវចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀតនេះ ស្របពេលដែលរូបលោកបានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Stockholm ប្រទេសស៊ុយអែត ។ កាលពីឆ្នាំមុន ប្រទេសទាំង ២ បានចុះហត្ថលេខាលើលិខិតមួយច្បាប់ដែលអាចមើលឃើញស៊ុយអែតផ្គត់ផ្គង់យន្តហោះចម្បាំង Gripen ចំនួន ១៥០គ្រឿង ដល់អ៊ុយក្រែន ។ ដោយការចែកចាយដំបូងត្រូវបានគេប៉ាន់ប្រមាណថានឹងធ្វើឡើងនៅរយៈពេល ៣ឆ្នាំ គិតចាប់ពីកិច្ចព្រមព្រៀងត្រូវបានបញ្ចប់នោះ យន្តហោះចម្បាំងទាំងនេះ ត្រូវបានគេមើលឃើញថាជាអាទិភាពកំពូលសម្រាប់កងយន្តហោះចម្បាំងក្រោយសង្រ្គាមរបស់អ៊ុយក្រែន ប៉ុន្តែមាននូវសំនួរពីការផ្តល់មូលនិធិ ។ លោក Fedorov និយាយថា ពួកយើងមានផែនការរបស់ពួកយើង ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញយន្តហោះចម្បាំងទាំងនេះ ។ លោកបន្តថា ក្នុងរយៈពេលប៉ុន្មានខែទៀតនេះ វានឹងមានព័ត៌មានល្អសម្រាប់ប្រទេសរបស់អ្នក សម្រាប់ប្រទេសរបស់ពួកយើង និងជាដំណឹងអាក្រក់សម្រាប់រុស្ស៊ី ។ ខណៈពេលនោះដែរ រដ្ឋមន្រ្តីការពារជាតិស៊ុយអែតលោក Pal Jonson បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្រោយសន្និសីទសារព័ត៌មានថា ការចរចាដំណើការទៅយ៉ាងរលូន ហើយរូបលោកពុំច្រានចោលនោះទេចំពោះកិច្ចព្រមព្រៀងក្នុងឆ្នាំនេះ សម្រាប់យន្តហោះចម្បាំង Gripens ៕

អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន

2026/05/08 08:30:45 pm        55
នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi ច្រានចោលការវាយតម្លៃចារកម្មរបស់សហរដ្ឋអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ទីក្រុងតេអេរ៉ង់ ដោយពួកគេនិយាយនៅលើបណ្តាញព័ត៌មានសង្គមថា ស្តុកមីស៊ីល និងសមត្ថភាពបាញ់មីស៊ីលរបស់អ៊ីរ៉ង់ មានចំនួន ១២០ភាគរយនៃកម្រិតមុនសង្រ្គាម មិនមែនមានចំនួនត្រឹម ៧៥ភាគរយ ដូចការប៉ាន់ស្មានរបស់ក្រុម CIAនោះឡើយ ។ អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបំពានបទឈប់បាញ់ គឺជាកិច្ចព្រមព្រៀងមួយដែលបានបញ្ឈប់ការប៉ះទង្គិចគ្នា ចាប់តាំងពីវាត្រូវបានប្រកាសកាលពីថ្ងៃទី ៧ ខែមេសា ។ លោក Araqchនិយាយថា រាល់ពេលដែលដំណោះស្រាយការទូតនៅលើតុ សហរដ្ឋអាមេរិកជ្រើសរើសសកម្មភាពយោធាដ៏ធ្វេសប្រហែស ។ គួរឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប៉ះទង្គិចគ្នាជាថ្មីក្នុងតំបន់ឈូងសមុទ្រ ហើយអារ៉ាប់រួម រងការវាយប្រហារថ្មី ប៉ុន្តែលោកប្រធានាធិបតី Donald Trump និយាយថា បទឈប់បាញ់នៅតែចូលជាធរមានដដែល បើទោះបីជាមានការឆាបឆេះជម្លោះក៏ដោយ ដែលបំផ្លាញក្តីសង្ឃឹមសម្រាប់ដំណោះស្រាយការទូតឆាប់រហ័សចំពោះវិបត្តិមួយនេះ ។ ការកើនឡើងភាពតានតឹងនេះដែរ បានកើតមាន ស្របពេលទីក្រុងវ៉ាស៊ីនតោនរង់ចាំការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះសំណើររបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ពេលដែលអាមេរិក និងអ៊ីស្រាអែល ព្រួតដៃគ្នាវាយប្រហារតាមច្រកអាកាសលើអ៊ីរ៉ង់ ៕

អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់

2026/05/08 08:28:27 pm        74
នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ ប្លុកប្រជាជាតិអាស៊ីអាគ្នេយ៍ បានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ចប់ការប្រយុទ្ធគ្នា ដើម្បីឲ្យមានសន្តិភាពយូរអង្វែង នៅក្នុងតំបន់ ដោយចាត់ទុកវិបត្តិបច្ចុប្បន្នថា ជា «ស្ថានភាពមិនច្បាស់លាស់»។បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រាប់អ្នកសារព័ត៌មានថា គ្រប់ភាគីទាំងអស់នៃសង្គ្រាម ត្រូវតែបញ្ឈប់អរិភាព និងបើកច្រកសមុទ្រ Hormuz។កិច្ចប្រជុំកំពូលលើកទី៤៨ របស់មេដឹកនាំអាស៊ានត្រូវបានរៀបចំដោយប្រទេសហ្វីលីពីន នៅខេត្ត Cebu។ ហើយលោក Marcos ដែលជាប្រធានកិច្ចប្រជុំកំពូលនេះ បាននិយាយថា ការប្រយុទ្ធគ្នាដែលកំពុងបន្តមាន ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កើតឲ្យមានស្ថានភាពមិនស្ថិតស្ថេរ ដោយគ្មានការចង្អុលបង្ហាញច្បាស់លាស់ អំពីថា តើបទឈប់បាញ់កំពុងត្រូវបានបន្តអនុវត្តដែរ ឬអត់។នៅពេលត្រូវបានសួរ អំពីការពិភាក្សាអ្វីខ្លះដែលត្រូវបានធ្វើឡើង ដោយមេដឹកនាំអាស៊ាន ស្ដីពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះ យើងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ អំពីថា តើវា (សង្គ្រាម) នឹងមានរយៈពេលយូរប៉ុន្មាន។ ហើយយើងមិនដឹងនោះទេថា តើពេលណាការប្រឈមមុខគ្នាបន្ទាប់ នឹងកើតមានឡើង»។លោក Marcos បានសង្កត់ធ្ងន់ថា៖ «តើបទឈប់បាញ់នៅតែបន្តអនុវត្តដែរឬទេ? តើវាដួលរលំហើយឬនៅ? តើអ៊ីស្រាអែលត្រូវបានរួមបញ្ចូលទេ? តើក្រុមហេសបូឡាត្រូវបានរួមបញ្ចូលទេ? វាគឺជាស្ថានភាពលំបាកខ្លាំងណាស់»។ជាការបង្ហាញថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតណាមួយ នឹងមិនសម្រេចបានតាមលទ្ធផលដែលចង់បាននោះ លោក Marcos បាននិយាយថា៖ «ប្រសិនបើការប្រយុទ្ធគ្នាមិនបញ្ចប់ ប្រសិនបើការទម្លាក់គ្រាប់បែកមិនបញ្ចប់ វាគឺពិបាកណាស់ក្នុងការបង្កើតដំណោះស្រាយណាមួយ»។កិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានផ្តោតយ៉ាងខ្លាំងទៅលើផលវិបាក ដោយសារជម្លោះមជ្ឈិមបូព៌ា ជាពិសេសក្ដីបារម្ភ អំពីការរំខានដល់ការដឹកជញ្ជូនប្រេង និងពាណិជ្ជកម្មតាមសមុទ្រ ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវតូចចង្អៀតដ៏សំខាន់បំផុតមួយ សម្រាប់ថាមពលរបស់ពិភពលោក៕

ទីភ្នាក់ងារ EU អនុញ្ញាតឲ្យប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិក ខណៈការខ្វះខាតជិតកើតមាន

2026/05/08 08:22:40 pm        75
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EU) ឬ EASA នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានបើកផ្លូវឲ្យមានការប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់សហរដ្ឋអាមេរិក នៅក្នុងប្លុកនេះ ដែលកំពុងស្វែងរកមធ្យោបាយ ដើម្បីទប់ទល់ការគំរាមកំហែងនៃការខ្វះខាត ដោយសារតែសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។Jet A ដែលជាប្រភេទប្រេងឥន្ធនៈយន្តហោះផលិតដោយសហរដ្ឋអាមេរិក បច្ចុប្បន្នមិនត្រូវបានគេប្រើប្រាស់នៅអឺរ៉ុបនោះទេ រួមជាមួយប្រទេសភាគច្រើននៃពិភពលោក ដែលដំណើរការដោយប្រេងឥន្ធនៈឈ្មោះ Jet A-1។នៅក្នុងអនុសាសន៍ថ្មី EASA បានបញ្ជាក់ថា «លទ្ធភាពដែលអាចមានការណែនាំពីប្រេងឥន្ធនៈយន្តហោះ Jet A នៅអឺរ៉ុប ឬនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក នឹងមិនបង្កឲ្យមានក្ដីបារម្ភ អំពីសុវត្ថិភាពនោះទេ ដរាបណាការណែនាំរបស់ស្ថាប័ន ត្រូវបានគ្រប់គ្រងឲ្យបានត្រឹមត្រូវ»។សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានធ្វើឲ្យច្រកសមុទ្រ Hormuz ត្រូវបានបិទយ៉ាងមានប្រសិទ្ធភាព និងបានជំរុញឲ្យតម្លៃប្រេងឥន្ធនៈយន្តហោះហក់ឡើងយ៉ាងខ្លាំង ក្នុងចំណោមបញ្ហាថាមពលសកល។ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ជាពិសេសក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាប បានប្រកាសលុបចោលជើងហោះហើររួចហើយ ហើយខ្លះបានអំពាវនាវឲ្យ EU អនុញ្ញាតឲ្យមានការលើកលែងប្រេងឥន្ធនៈបណ្តោះអាសន្ន។ប្រេងឥន្ធនៈយន្តហោះ Jet A មានចំណុចកកខ្ពស់ជាង Jet A-1 ដែលធ្វើឲ្យវាមិនសូវធន់នឹងសីតុណ្ហភាពទាបខ្លាំង ក្នុងអំឡុងពេលហោះហើរផ្លូវឆ្ងាយ៕

លោក Zelenskiy បំពេញទស្សនកិច្ចទៅកាន់តំបន់ជួរមុខស្ថិតនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន

2026/05/08 08:04:57 pm        41
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskiy និយាយនៅថ្ងៃសុក្រនេះថា លោកបានធ្វើដំណើរទៅកាន់តំបន់ជួរមុខ ស្ថិតនៅភាគអាគ្នេយអ៊ុយក្រែន ជាទីដែលទាហានក្រុងគីវ អាចដណ្តើមការគ្រប់គ្រងមកវិញដែនដីតិចតួច ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។ ការិយាល័យព័ត៌មានប្រធានាធិបតិអ៊ុយក្រែន បានចុះផ្សាយរូបភាពវីដេអូឃ្លីបឃើញលោក Zelenskiy បំពាក់គ្រឿងឥស្សរិយយសដល់ទាហានក្នុងកងពលតូចមេកានិកលេខ ៣១ ។ លោកបានថ្លែងអំណរគុណដល់ពួកគេ នៅខួបបញ្ចប់សង្រ្គាមលោកលើកទី ២ ដែលអឺរ៉ុប បានយកឈ្នះក្រុមណាស៊ីអាល្លឺម៉ង់ ។ លោកបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា បើទោះបីជាបទឈប់បាញ់ប្រកាសយ៉ាងណាក្តី សត្រូវមិនបង្អង់ដៃកាត់បន្ថយការវាយប្រហាររបស់ពួកគេនោះឡើយ ។ លោក Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសរបស់រុស្ស៊ីអំពីបទឈប់បាញ់មានពេលកំណត់សម្រាប់តែពិធីរំឭកសង្គ្រាមលោកលើកទី២ បានបង្ហាញមូលហេតុចម្លែក និងមិនសមស្របរបស់មេដឹកនាំប្រទេសនេះ ។ ការលើកឡើងរបស់លោក Zelenskyy ទំនងជាត្រៀមខ្លួន មុនពេលក្រសួងការពារជាតិរុស្ស៊ី បានប្រកាសបទឈប់បាញ់ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី ១០ខែឧសភា ដើម្បីប្រារព្ធខួបនៃការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់ ៕

លោក Rubio បញ្ជាក់ថា អាមេរិករំពឹងថា អ៊ីរ៉ង់នឹងឆ្លើយតប ចំពោះកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃសុក្រនេះ

2026/05/08 08:04:25 pm        39
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា នឹងមានការឆ្លើយតប ពីប្រទេសអ៊ីរ៉ង់ ជុំវិញសំណើបញ្ចប់សង្គ្រាម នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ។នៅថ្ងៃសុក្រនេះ ខណៈពេលកំពុងចូលគាល់សម្តេច ប៉ាប Leo លោក Rubio បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីថា «យើងគួរតែដឹងអ្វីមួយ នៅថ្ងៃនេះ។ យើងរំពឹងថានឹងមានការឆ្លើយតបពីពួកគេ (អ៊ីរ៉ង់)»។លោកបានបន្ថែមថា៖ «យើងនឹងរង់ចាំមើលថា តើមានអ្វីនៅក្នុងការឆ្លើយតបនោះ។ ក្តីសង្ឃឹមគឺថា វាគឺជាអ្វីមួយដែលអាចនាំឲ្យពួកយើងចូលទៅក្នុងដំណើរការចរចាដ៏ប្រាកដប្រជាមួយ»។គួរបញ្ជាក់ថា លោក Rubio កំពុងស្ថិតនៅក្នុងប្រទេសអ៊ីតាលី សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងវិញ សម្រាប់ទំនាក់ទំនងជាមួយសម្តេច ប៉ាប Leo បន្ទាប់ពីមានការរិះគន់ដែលមិនធ្លាប់មានពីមុន លើសម្តេចសង្ឃកាតូលិកអង្គនេះ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ខណៈពេលដែលក៏ដោះស្រាយការខកចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ ចំពោះការបដិសេធរបស់អ៊ីតាលី ដែមមិនគាំទ្រសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់៕

យោធា៖ សំឡេងស៊ីរ៉ែនបន្លឺឡើងនៅភាគខាងជើងអ៊ីស្រាអែល ក្រោយមានការបាញ់ផ្លោងពីលីបង់

2026/05/08 07:58:53 pm        67
យោធាអ៊ីស្រាអែល បានឲ្យដឹងថា សំឡេងស៊ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមអាកាស បានបន្លឺឡើង ក្នុងទីក្រុងជាច្រើន នៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល នាថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ បន្ទាប់ពីមានការបាញ់ផ្លោងពីលីបង់ ក្នុងអំឡុងពេលមានបទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា នៅលីបង់។សេចក្តីថ្លែងការណ៍យោធាអ៊ីស្រាអែលមួយ បានឲ្យដឹងថា បន្ទាប់ពីសំឡេងស៊ីរ៉ែន ត្រូវបានបន្លឺឡើងយ៉ាងសកម្ម «ការបាញ់បង្ហោះមួយចំនួន ត្រូវបានឃើញឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល»។ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា៖ «កងទ័ពអាកាសអ៊ីស្រាអែលបានស្ទាក់ចាប់ការបាញ់បង្ហោះមួយ ហើយការបាញ់បង្ហោះបន្ថែម បានធ្លាក់នៅតំបន់ទីវាល។ មិនមានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ»។ទន្ទឹមនឹងនេះដែរ ក្រុមហេសបូឡា បានប្រាប់ឲ្យដឹងថា ខ្លួនបានធ្វើប្រតិបត្តិការចំនួន ១១លើក ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ «ដើម្បីការពារលីបង់ និងប្រជាជនរបស់ប្រទេសនេះ» និងជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនពិពណ៌នាថា ជាការរំលោភលើបទឈប់បាញ់ និងការវាយប្រហារលើជនស៊ីវិល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM