ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ លោក Putin ត្រៀមជាស្រេច ដើម្បីចរចាជាមួយ EU ប៉ុន្តែនឹងមិនបោះជំហានមុនឡើយ

2026/05/08 07:57:59 pm        59
វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយ «គ្រប់ភាគី» ក្នុងនោះរួមទាំងអឺរ៉ុបផងដែរ បន្ទាប់ពីសារព័ត៌មាន Financial Times (FT) បានរាយការណ៍ថា មេដឹកនាំសហភាពអឺរ៉ុប (EU) កំពុងរៀបចំលទ្ធភាពដែលអាចមានការចរចាកើតឡើង។សារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការផ្លាស់ប្តូររបស់ EU នេះ ត្រូវបានជំរុញដោយការខកចិត្តរបស់តំបន់អឺរ៉ុប ចំពោះការចរចា ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន ដែលដឹកនាំដោយប្រធានាធិបតីអាមេរិក លោក Donald Trump។សារព័ត៌មាន FT បានឲ្យដឹងទៀតថា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយថា លោកជឿថា មាន «លទ្ធភាព» ដែល EU អាចចរចាជាមួយលោក Putin ហើយប្លុកនេះមានការគាំទ្រឲ្យធ្វើដូច្នេះ ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។នៅពេលត្រូវបានសួរអំពីរបាយការណ៍របស់សារព័ត៌មាន FT ដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា៖ លោក Putin ត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយគ្រប់ភាគី។ លោកបានលើកឡើងម្តងហើយម្តងទៀត អំពីរឿងនេះ»។លោកបានសង្កត់ធ្ងន់ថា៖ «យើងនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការសន្ទនារបស់យើង ដរាបណាអឺរ៉ុបត្រៀមខ្លួនរួចហើយ ក្នុងការធ្វើដូច្នេះ។ តែជាយ៉ាងណាក្ដី ដូចដែលលោក Putin បានបញ្ជាក់ម្តងហើយម្តងទៀតថា យើងនឹងមិនចាប់ផ្តើមមានការទាក់ទងបែបនេះជាមុនទេ បន្ទាប់ពីអឺរ៉ុបបានជ្រើសរើសជំហរនេះ»។រុស្ស៊ីលើកឡើងថា វាគឺជាអ្វីដែលរដ្ឋាភិបាលអឺរ៉ុត្រូវបោះជំហានមុន ព្រោះពួកគេគឺជាអ្នកកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងមូស្គូ ក្នុងឆ្នាំ២០២២ បន្ទាប់ពីការចាប់ផ្តើមសង្គ្រាមជាមួយអ៊ុយក្រែន៕

ប្រធានាធិបតីអារ៉ាប់រួម ស្វាគមន៍ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi

2026/05/08 07:22:21 pm        48
ប្រធានាធិបតីអារ៉ាប់រួមព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan បានស្វាគមន៍ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi ។ ទីភ្នាក់ងារព័ត៌មាន WAM រាយការណ៍ថា មេដឹកនាំទាំង ២ បានផ្លាស់ប្តូរទស្សនៈលើដំណើរវិវត្តចុងក្រោយក្នុងតំបន់ ហើយនិងផលប៉ះពាល់សម្រាប់សន្តិសុខ និងស្ថិរភាពអន្តរជាតិ ហើយនិងក្នុងតំបន់ ។ អារ៉ាប់រួម ត្រូវបានគេរាយការណ៍ថា រងការវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយអ៊ីរ៉ង់ ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាច្រើនសប្តាហ៍ ចាប់តាំងពីបទឈប់បាញ់ ត្រូវបានប្រកាសឡើងដោយសហរដ្ឋអាមេរិក ។ អ៊ីរ៉ង់ បានច្រានចោលការបើកការវាយប្រហារណាមួយលើអារ៉ាប់រួម ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែពួកគេបានព្រមានពីការឆ្លើយតបកម្ទេច បើសិនជាសកម្មភាពណាមួយត្រូវបានធ្វើឡើងដោយអារ៉ាប់រួមប្រឆាំងនឹងអ៊ីរ៉ង់ ។ ក្រសួងការពារជាតិអារ៉ាប់រួមនិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានទប់ទល់ការវាយប្រហារមីស៊ីល និងយានដ្រូនពីអ៊ីរ៉ង់ បើទោះបីជាមេបញ្ជាការយោធាចម្រុះអ៊ីរ៉ង់ និយាយថា កងកម្លាំងរបស់ខ្លួនពុំបានចុះប្រតិបត្តិការមីស៊ីល ឬយានដ្រូនណាមួយលើអារ៉ាប់រួមក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។អារ៉ាប់រួម រាយការណ៍ពីការរងការវាយប្រហារនៅថ្ងៃទី ២ជាប់ៗគ្នា ក្រោយស្ងប់ស្ងាត់អស់រយៈពេល ៤សប្តាហ៍ ចាប់តាំងពីសហរដ្ឋអាមេរិក ប្រកាសបទឈប់បាញ់ជាមួយទីក្រុងតេអេរ៉ង់ ៕

ពលរដ្ឋគុយបង្ហាញក្តីបារម្ភ និងភាពពុំច្បាស់លាស់ ពេលអាមេរិកប្រកាសទណ្ឌកម្មថ្មីពាក់ព័ន្ធនឹងគុយបា

2026/05/08 07:21:52 pm        15
ចាប់ពីមន្រ្តីរដ្ឋការ រហូតដល់ជនស៊ីវិលធម្មតានៅតាមដងផ្លូវក្នុងទីក្រុងឡាហាវ៉ាន់ប្រទេសគុយបា បានប្រតិកម្មជាមួយនឹងអារម្មណ៍លាយឡំគ្នាទាំងការមានៈ ការព្រួយបារម្ភ និងភាពពុំច្បាស់លាស់ ក្រោយសហរដ្ឋអាមេរិក ប្រកាសទណ្ឌកម្មជុំថ្មីដែលមានគោលដៅលើសេដ្ឋកិច្ចគ្រប់គ្រងដោយយោធានៅប្រទេសកោះមួយនេះ ។ នៅតាមដងផ្លូវក្នុងរដ្ឋធានីប្រទេសគុយបាមួយនេះ អ្នកស្រុកបានបង្ហាញក្តីបារម្ភរបស់ពួកគេចំពោះវិធានការថ្មីដែលអាចធ្វើឲ្យប៉ះពាល់ដល់ការលំបាកប្រចាំថ្ងៃមានស្រាប់រួចទៅហើយរបស់ពួកគេ ។ លោក Cook Amaury Godinez គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងឡាហាវ៉ាន់ ទទួលស្គាល់ថា សម្ពាធខ្លាំងជាងមុនពីសហរដ្ឋអាមេរិក ទំនងជាកើតមាន ប៉ុន្តែលោកពុំព្រួយបារម្ភនោះទេពីជម្លោះប្រដាប់អាវុធ ។ លោកថា អាចនឹងមានទណ្ឌកម្មជាច្រើនទៀត ពួកគេអាចរឹតកាន់តែតឹង ប៉ុន្តែលោកគ្មានជំនឿថា ស្ថានភាពនេះ អាចនឹងក្លាយជាសង្រ្គាមនោះទេ ។ សម្រាប់លោក Alexander Armas ដែលជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុងឡាហាវ៉ាន់ និយាយដែរថា ក្តីបារម្ភខ្លាំងមិនមែនជាសង្រ្គាមនោះទេ ប៉ុន្តែជាអវត្តមាននៃការផ្លាស់ប្តូរដ៏មានន័យ ។ លោកថា អ្វីដែលលោកព្រួយបារម្ភបំផុត គឺនឹងគ្មានដំណោះស្រាយពិតប្រាកដនោះទេ ក្នុងនាមជាសង្គមរស់នៅមួយ ។ សូមបញ្ជាក់ថា ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញថា លោកមិនគិតគូរដល់ការឈ្លានពានផ្នែកយោធាលើគុយបានោះទេ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបរបស់លោកជាមួយលោក Trumpនៅសេតវិមាន លោក Lulaនិយាយថា លោកចង់ដើរតួជាអ្នកសម្របសម្រួលម្នាក់ រវាងប្រទេសទាំង ២ ៕

លោក Trumpនឹងទទួលបានយន្តហោះជាអំណោយរបស់កាតានៅថ្ងៃទី ៤ ខែកក្កដា

2026/05/08 07:21:24 pm        38
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងទទួលបានយន្តហោះ Boeing 747 ដែលជាអំណោយរបស់កាតា ដើម្បីចូលរួមជាមួយកងយន្តហោះ Air Force One នៅខួបលើកទី ២៥៩របស់អាមេរិក ដែលត្រូវចំថ្ងៃទី ៤ ខែកក្កដា ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ដែលនៅជិតស្និទ្ធនឹងកម្មវិធីនេះ និយាយថា មាននូវកិច្ចខិតខំ ដើម្បីចែកចាយយន្តហោះឲ្យបានលឿនជាងមុនរយៈពេល ៣សប្តាហ៍ និងស្របតាមខួបកំណើតរបស់លោក Trumpនៅថ្ងៃទី ១៤ ខែមិថុនា មុនឱសានវាទថ្ងៃទី ៤ ខែកក្កដា ។ គួរឲ្យដឹងថា សេតវិមាន បានយល់ព្រមទទួលយកយន្តហោះប្រណីតមួយគ្រឿងពីកាតា កាលពីឆ្នាំ ២០២៥ ហើយនិងបានស្នើសុំក្រុមហ៊ុន Air Force បង្កើនលក្ខណៈសម្បត្តិយន្តហោះឲ្យបានឆាប់រហ័សដល់កម្រិតស្តង់ដាប្រធានាធិបតី ក្នុងនោះក្រុមហ៊ុន L3Harris ជាអ្នករើម៉ាស៊ីនឡើងវិញ ។ សូមបញ្ជាក់ថា មាននូវយន្តហោះកែប្រែ 747-200B ២គ្រឿង នៅក្នុងកងយន្តហោះ Air Force One ពិសេសបច្ចុប្បន្ន ។ យន្តហោះ Air Force ណាមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើដំណើរ គឺជាជាយន្តហោះ Air Force One ៕

ព្យុះកួចបង្កការខូចខាតនៅទីក្រុង Bogue Chitto រដ្ឋ Mississippi សហរដ្ឋអាមេរិក

2026/05/08 07:20:56 pm        14
ប្រជាពលរដ្ឋដែលត្រូវបានគេមើលឃើញដើរឆ្លងកាត់កម្ទេចកម្ទីនៅទីក្រុង Bogue Chitto រដ្ឋ Mississippi សហរដ្ឋអាមេរិក កំពុងព្យាយាមសង្រ្គោះសម្ភារៈសេសសល់ក្នុងផ្ទះរបស់ពួកគេ ក្រោយព្យុះកួចដ៏ខ្លាំងក្លាមួយ បោកបក់ឆ្លងកាត់ទីនោះ ។ ព្យុះកួចបានធ្វើឲ្យសហគមន៍រស់នៅរបស់អ្នកស្រុកនៅក្នុងទីក្រុង Bogue Chitto រាបដល់ដី ប៉ុន្តែអ្នកស្រុករស់នៅក្នុងទីក្រុងមួយនេះ បានរស់រានពីព្យុះកួច ។ យោងតាមសេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងថា មនុស្សយ៉ាងហោច ១៧នាក់ រងរបួស ហើយផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នង រងការខូចខាតនៅទូទាំងតំបន់ ។ អ្នកស្រី Becky Currie គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Bogue Chitto និយាយថា ព្យុះកួចបោកឆ្លងកាត់សហគមន៍រស់នៅរបស់លោក ប៉ុន្តែសំណាងណាស់ដែលគ្មាននរណាម្នាក់ បាត់បង់ជីវិត គ្រាន់តែមានការខូចខាតយ៉ាងដំណំប៉ុណ្ណោះ ។ អ្នកស្រីបន្តថា អ្វីដែលពួកយើងត្រូវការឥឡូវនេះ គឺការគាំទ្រពីអាជ្ញាធរ ដើម្បីស្រោចស្រង់ផ្ទះសម្បែងរបស់ពួកយើងឡើងវិញ ៕

បាតុករនៅរដ្ឋ Manipur របស់ឥណ្ឌា ទាមទារឲ្យមានទំនួលខុសត្រូវរបស់អាជ្ញាធរ ពេលពួកគេអង្គុយតវ៉ា

2026/05/08 07:12:16 pm        29
បាតុករជាស្រ្តីនៅរដ្ឋភាគឦសាន Manipur បានទាមទារឲ្យមានការទទួលខុសត្រូវរបស់រដ្ឋាភិបាល ជុំវិញការបាត់បង់អាយុជីវិតមនុស្សនៅក្នុងជម្លោះជនជាតិភាគតិច ហើយនិងភាពរំជើបរំជួលដែលមានអស់រយៈពេល ៣ឆ្នាំមកហើយ ។ ចាប់តំាងពីឆ្នាំ ២០២៣រហូតមក មនុស្សជិត ២៦០នាក់ បានស្លាប់ ហើយមនុស្សប្រហែល ៦ម៉ឺននាក់ បាត់បង់ផ្ទះសម្បែងរបស់ពួកគេ ក្រោយអំពើហិង្សាផ្ទុះឡើងរវាងសហគមន៍ជនជាតិភាគតិច Meitei និងសហគមន៍ជនជាតិភាគតិច Kuki ជុំវិញការចែករំលែកដ៏មានសក្តានុពលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច និងច្បាប់កូតាសម្រាប់ការងាររដ្ឋ ។ អ្នកស្រី Jennifer Khaidem ដែលជាបាតុករមួយរូបធ្វើកូដកម្មបង្អត់អាហារ និយាយថា អាជ្ញាធរពុំបានយកចិត្តទុកដាក់នោះទេ ចំពោះរបាយការណ៍របស់មនុស្សបាត់ខ្លួនរាប់សិបនាក់ដែលបានដាក់ជូន ចាប់តំាងពីការប៉ះទង្គិចគ្នាផ្ទុះឡើង ។ ភាពតានតឹងបានផ្ទុះឡើងម្តងទៀតកាលពីដើមខែមេសាកន្លងទៅ ក្រោយក្មេង ២នាក់ មកពីសហគមន៍ជនជាតិភាគតិច Meitei ត្រូវបានសម្លាប់ បន្ទាប់ពីហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងផ្ទះរបស់ពួកគេ នៅស្រុក Bishnupur ៕

នាយករដ្ឋមន្រ្តីអង់គ្លេសសន្យាបន្តតស៊ូ ក្រោយគណបក្សការងារចាញ់ឆ្នោតថ្នាក់មូលដ្ឋាន

2026/05/08 07:11:50 pm        25
នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer សច្ចាថា លោកនឹងបន្តតស៊ូ ដើម្បីធ្វើតាមការសន្យារបស់លោកនាំមកនូវការផ្លាស់ប្តូរនៅអង់គ្លេស បន្ទាប់ពីគណបក្សការងាររបស់លោក ចាញ់យ៉ាងធ្ងន់ធ្ងរនៅការបោះឆ្នោតថ្នាក់មូលដ្ឋាន ដែលធ្វើឲ្យកើតមានមន្ទិលសង្ស័យកាន់តែខ្លាំងលើសមត្ថភាពធ្វើអភិបាលកិច្ចរបស់លោក ។ រយៈពេល ២ឆ្នាំ ក្រោយឈ្នះការបោះឆ្នោតសកលភ្លូកទឹកភ្លូកដី លោក Starmer បានមើលឃើញអ្នកបោះឆ្នោតវាយប្រហាររដ្ឋាភិបាលការងាររបស់លោក ធ្វើឲ្យមានការប៉ះទង្គិចមួយដល់ការគ្រប់គ្រងមួយចំនួននៅអតីតតំបន់ឧស្សាហកម្ម ស្ថិតនៅភាគកណ្តាល និងភាគខាងជើងអង់គ្លេស ។ អ្នកទទួលផលចំណេញខ្លាំងជាងគេគឺលោក Nigel Farage មកពីគណបក្សកំណែទម្រង់ និងជាអ្នកចុះយុទ្ធនាការ Brexit ដែលទទួលបានអាសនៈក្រុមប្រឹក្សាជាង ៣៥០អាសនៈនៅអង់គ្លេស ហើយនិងអាចបង្កើតជាក្រុមប្រឆាំងដ៏សំខាន់មួយនៅដែនដីស្កុតលែន និងវ៉ែលស៍ ។ បើទោះបីជាចាញ់ឆ្នោតថ្នាក់មូលដ្ឋានបែបនេះក្តី សម្ព័ន្ធមិត្តរបស់លោក Starmer បានផ្តល់ការគាំទ្ររបស់ពួកគេ សម្រាប់បុរសម្នាក់នេះ ដែលអត្រាប្រជាប្រិយភាពរបស់លោកធ្លាក់ចុះដល់កម្រិតអាក្រក់បំផុត សម្រាប់មេដឹកនាំអង់គ្លេស ៕

ក្រោយផ្អាក់រយៈពេល ២ឆ្នាំដោយសារសង្រ្គាមហ្កាហ្សា ជនប៉ាឡេស្ទីនចូលរួមការរត់ប្រណាំងម៉ារ៉ាតុងប្រចាំឆ្នាំ

2026/05/08 07:10:46 pm        39
នៅថ្ងៃសុក្រនេះ ជនប៉ាឡេស្ទីន និងអត្តពលិកអន្តរជាតិ នាំគ្នាចូលរួមរត់ប្រណាំងម៉ារ៉ាតុងនៅទីក្រុង Bethlehem ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង គឺជាការរត់ម៉ារ៉ាតុងប៉ាឡេស្ទីនលើកទី ១០ ដែលបានធ្វើឡើង ក្រោយផ្អាករយៈពេល ២ឆ្នាំ ដោយសារសង្រ្គាមនៅតំបន់ហ្កាហ្សា ។ ការរត់ម៉ារ៉ាតុងនេះដែរ បានធ្វើឡើងនៅទីកន្លែងកំណើតរបស់ព្រះយេស៊ូគ្រិស្ត ស្ថិតក្នុងតំបន់វ៉េសប៊ែង ជាមួយនឹងការរឹតប្រណាំងក្នុងពេលតែមួយនៅតំបន់ហ្កាហ្សាស្រ្ទីប ។ ក្រុមអ្នកសម្របសម្រួលនិយាយថា ចំនួនអ្នកចូលរួមការរត់ម៉ារ៉ាតុងនេះមានរហូតដល់ ១៣.០០០នាក់ រួមទាំងអ្នករត់ប្រណាំង ២.៥២៣នាក់ នៅតំបន់ហ្កាហ្សា ហើយនិងអ្នកចូលរួមបរទេសប្រហែល ១ពាន់នាក់ ។ ការរត់ប្រណាំងម៉ារ៉ាតុងនេះ ស្ថិតក្រោមខ្លឹមសារ “សិទ្ធិដើម្បីបំលាស់ទី” គឺជាការអំពាវនាវមួយសម្រាប់សិទ្ធិរបស់ជនប៉ាឡេស្ទីន ដើម្បីដើរហើរដោយសេរីរវាងទីក្រុងប៉ាឡេស្ទីន ។ ជញ្ជាំង និងប៉ុស្តិ៍ត្រួតពិនិត្យ បានដំឡើងដោយកងកម្លាំងអ៊ីស្រាអែល បានក្លាយជាចំណែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ជនប៉ាឡេស្ទីនជិត ៣លាននាក់ ក្នុងតំបន់វ៉េសប៊ែង ៕

ទឹកវិលត្រឡប់មកបំពេញវាល់ភក់អ៊ីរ៉ាក់វិញ ក្រោយគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំ

2026/05/08 07:10:20 pm        41
កម្រិតទឹកឡើង បានចាប់ផ្តើមបំពេញវាលភក់ប្រវត្តិសាស្រ្តរបស់អ៊ីរ៉ាក់ ធ្វើឲ្យហ្វូងសត្វក្របី និងក្រុមអ្នកនេសា ទវិលត្រឡប់ទៅកាន់តំបន់ដែលធ្លាប់ត្រូវបានគេបោះបង់ចោល ។ គ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យតំបន់ជាច្រើននៅវាលទំនាបភាគខាងត្បូងអ៊ីរ៉ាក់ បែកប្រេះក្រហែង និងគ្មានទឹកដក់ ។ ការផ្លាស់ប្តូរស្ថានភាព បានកើតមាន ពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងអំឡុងរដូវរងា ដើម្បីបំពេញទឹកក្នុងអាងស្តុកទឹក ជំរុញឲ្យរដ្ឋាភិបាលបញ្ចេញទឹកដ៏ច្រើនទៅក្នុងវាលភក់ ។ ពេលដែលអ្នកស្រុកវិលត្រឡប់មកវិញ ពួកគេសង្ឃឹមថា នឹងមានការបញ្ចេញទឹកបន្ថែមទៀត ។ លោក Raheem Abdul Zahra គឺជាអ្នកគង្វាលសត្វក្របីមួយរូបនិយាយថា ការចិញ្ចឹមសត្វ ធ្វើឡើងនៅតាមវាលភក់ទាំងនេះ ហើយបន្លែក៏កំពុងលូតលាស់ល្អដែរ ខណៈការនេសាទវិលត្រឡប់មកវិញដូចគ្នា ។ លោកថា កាលពីមុនដីនៅទីនេះស្ងួតហួតហែង ប៉ុន្តែឥឡូវមានទឹកច្រើន អ្វីៗចាប់ផ្តើមល្អប្រសើរ លើកលែងតែពេលដែលគ្មានទឹកប៉ុណ្ណោះ ។ លោក Jassim al-Assadi គឺជាអ្នកជំនាញវាលភក់អ៊ីរ៉ាក់ និយាយថា ផ្នែកមួយចំនួននៃវាលភក់អ៊ីរ៉ាក់ បានស្ងួតហួតហែងទាំងស្រុង ចន្លោះឆ្នាំ ២០២១ និងឆ្នាំ ២០២៥ បង្ខំឲ្យអ្នកស្រុកបោះបង់ចោលទីនោះ ៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ អ៊ីរ៉ង់រឹបអូសនាវាដឹកប្រេង Ocean Koi នៅឈូងសមុទ្រអូម៉ង់

2026/05/08 07:09:41 pm        38
អ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេង Ocean Koi នៅឈូងសមុទ្រអូម៉ង់ ដោយចោទប្រកាន់ថា បានប៉ុនប៉ងរំខានដល់ការនាំចេញប្រេងរបស់អ៊ីរ៉ង់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដែលបានរាយការណ៍នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ ដោយសំអាងដល់សេចក្តីថ្លែងការណ៍របស់កងទ័ព។សេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងថា នាវាដឹកប្រេងដែលមានទង់ជាតិបាបាដូស កំពុងដឹកប្រេងអ៊ីរ៉ង់ ហើយ «កំពុងព្យាយាមបង្កបញ្ហា និងរំខានដល់ការនាំចេញប្រេង ដោយឆ្លៀតកេងចំណេញពីស្ថានភាពបច្ចុប្បន្នក្នុងតំបន់»។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា នាវាដឹកប្រេងនេះ ដែលស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីខែកុម្ភៈ ត្រូវបានអមដំណើរទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ហើយប្រគល់ទៅឲ្យអាជ្ញាធរតុលាការ។ការរឹបអូសនេះបានកើតឡើងបន្ទាប់ពីកងកម្លាំងអាមេរិក និងអ៊ីរ៉ង់ បានប៉ះទង្គិចគ្នានៅច្រកសមុទ្រ Hormuz ដែលភ្ជាប់ឈូងសមុទ្រ ទៅនឹងឈូងសមុទ្រអូម៉ង់។អ៊ីរ៉ង់ភាគច្រើន បានបិទផ្លូវទឹកដ៏តូចចង្អៀត ដែលជាផ្លូវនៃលំហូរប្រេងប្រហែល ១ភាគ៥ របស់ពិភពលោក មុនសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM