ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

លោកស្រី Kallas៖ EU ចង់ធ្វើការឲ្យបានលឿន ស្ដីពីកិច្ចពិភាក្សាអំពីការចូលជាសមាជិករបស់ម៉ុលដាវី

2026/05/08 06:43:16 pm        66
លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) បាននិយាយនៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះថា មិនទាន់មានកាលបរិច្ឆេទពិតប្រាកដ សម្រាប់ការបើកកិច្ចពិភាក្សាជាផ្លូវការ ស្ដីពីការចូលជាសមាជិករបស់ប្រទេសម៉ុលដាវីជាមួយប្លុកនេះនៅឡើយទេ ទោះបីជា EU ចង់ធ្វើការឲ្យបានលឿន លើបញ្ហានេះក៏ដោយ។នៅឯសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu លោកស្រី Kallas បានបញ្ជាក់ថា៖ «យើងមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែវាគឺច្បាស់ណាស់ថា យើងត្រូវធ្វើការឲ្យបានលឿន»។លោកស្រី បានបន្ថែមថា៖ «ការផ្លាស់ប្តូររដ្ឋាភិបាល នៅក្នុងប្រទេសផ្សេងៗ បានបើកឲ្យមានឱកាស។ ដូច្នេះ នោះហើយគឺជាអ្វីដែលខ្ញុំក៏គិតផងដែរថា យើងគួរតែធ្វើការឆ្ពោះទៅមុខ ខណៈពេលដែលគ្មានរដ្ឋាភាបាលណាប្រឆាំងនឹងម៉ុលដាវីនោះទេ ពីព្រោះអ្នកនឹងគ្មានថ្ងៃដឹងឡើយថា តើរដ្ឋាភិបាលខាងមុខណាមួយដែលអាចមានបញ្ហាទ្វេភាគី»។លោកស្រី Kallas បានសង្កត់ធ្ងន់ថា ម៉ុលដាវីបានសម្រេចបានវឌ្ឍនភាព ក្នុងការជំរុញកំណែទម្រង់ ដោយបន្ថែមថា តំបន់ផ្ដាច់ខ្លួន Transdniestria «នឹងមិនក្លាយជាឧបសគ្គ» នៅក្នុងផ្លូវរបស់ម៉ុលដាវី ក្នុងការចូលរួមជាមួយប្លុកនោះទេ។ ចំណែកលោកស្រី Sandu បានបញ្ជាក់ជាថ្មីថា ប្រទេសម៉ុលដាវីបានប្តេជ្ញាចុះហត្ថលេខាលើសន្ធិសញ្ញាចូលជាសមាជិកនៅឆ្នាំ២០២៨៕

លោកស្រី Meloni ជួបលោក Rubio ខណៈសង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យទំនាក់ទំនងអ៊ីតាលី-អាមេរិកអាប់អួ

2026/05/08 06:23:02 pm        65
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ ស្របពេលដែលមានភាពរកាំរកួសមិនធម្មតា រវាងរដ្ឋាភិបាលរបស់លោកស្រី និងរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ដែលភាគច្រើនបណ្តាលមកពីសង្គ្រាមជាមួយអ៊ីរ៉ង់។លោក Rubio កំពុងស្ថិតនៅក្នុងប្រទេសអ៊ីតាលី សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងវិញ សម្រាប់ទំនាក់ទំនងជាមួយសម្តេច ប៉ាប Leo បន្ទាប់ពីមានការរិះគន់មិនធ្លាប់មានពីមុន លើសម្តេចសង្ឃកាតូលិកអង្គនេះ ពីសំណាក់លោក Trump ខណៈពេលដែលក៏ដោះស្រាយការខកចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ ចំពោះការបដិសេធរបស់អ៊ីតាលី ដែលមិនគាំទ្រសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។លោកស្រី Meloni គឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតម្នាក់ ចំពោះលោក Trump នៅតំបន់អឺរ៉ុប ដោយបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយលោក និងបង្ហាញខ្លួនលោកស្រីថា ជាស្ពានភ្ជាប់ទំនងទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងរដ្ឋសហភាពអឺរ៉ុបផ្សេងទៀត ដែលមិនមានទំនាក់ទំនងនយោបាយស្រដៀងជាមួយមេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរបស់អាមេរិករូបនេះ។ប៉ុន្តែភាពត្រូវរ៉ូវគ្នានោះ បានស្ថិតនៅក្រោមភាពតានតឹងកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារសង្គ្រាមអ៊ីរ៉ង់ បានជុំរញឲ្យលោកស្រីថ្លឹងថ្លែង រវាងភាពស្មោះត្រង់ ចំពោះសហរដ្ឋអាមេរិក និងកំហឹងយ៉ាងខ្លាំងក្លាជាសាធារណៈរបស់អ៊ីតាលី ចំពោះសង្គ្រាម និងការខាតបង់សេដ្ឋកិច្ចដែលកំពុងកើនឡើង ដោយសារជម្លោះនេះ។ក្នុងជំនួបនោះ លោកស្រី Meloni និងលោក Rubio ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីស្ថានភាព នៅឈូងសមុទ្រ ក៏ដូចជាសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញអឺរ៉ុប និងទស្សនវិស័យ សម្រាប់ប្រទេសគុយបា ដែលទីក្រុងវ៉ាស៊ីនតោនកំពុងប្រឹងប្រែងធ្វើឲ្យមានភាពឯកោ ទាំងផ្នែកការទូត និងសេដ្ឋកិច្ច៕

អូទ្រីស៖ ការដកខ្លួនរបស់អេមីរ៉ាតអារ៉ាប់រួមចេញពី OPEC នឹងមិនធ្វើឲ្យអង្គការនេះចុះខ្សោយទេ

2026/05/08 06:20:57 pm        64
លោកស្រី Karin Kneissl អតីតរដ្ឋមន្ត្រីការបរទេសអូទ្រីស និងជានាយកមជ្ឈមណ្ឌល G.O.R.K.I. នៅសាកលវិទ្យាល័យរដ្ឋ St. Petersburg បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា ការសម្រេចចិត្តរបស់អេមីរ៉ាអារ៉ាប់រួម ក្នុងការចាកចេញពីOPEC នឹងមិនធ្វើឲ្យអង្គការចុះខ្សោយ ឬនាំឲ្យមានការផ្លាស់ប្តូរជាមូលដ្ឋាន នៅក្នុងទីផ្សារប្រេងនោះទេ។ នាងបាននិយាយថា៖«ការដកខ្លួនចេះរបស់អេមីរ៉ាតអារ៉ាប់រួមនេះ នឹងមិនធ្វើឱ្យ OPEC ចុះខ្សោយទេ។ អង្គការនេះ បានជួបប្រទះស្ថានភាពម្តងហើយម្តងទៀតដែលប្រទេសមួយចំនួនចូលរួម និងប្រទេសផ្សេងទៀត ចាកចេញ ជាឧទាហរណ៍ កាតា និងអង់ហ្គោឡា» ដោយរំលឹកថា OPEC នឹងប្រារព្ធខួបលើកទី ៦៦ របស់ខ្លួន នៅក្នុងខែកញ្ញា។លោកស្រី បានបន្ថែមថា៖«នេះមិនមែនជារឿងថ្មីទេ។ ប្រទេសនានាមកពី OPEC ហើយនេះមិននាំឲ្យ មានការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងទីផ្សារប្រេងទេ»៕

នគរបាលអាល្លឺម៉ង់ឡោមព័ទ្ធធនាគារ ក្នុងស្ថានភាពមានការចាប់ចំណាប់ខ្មាំង

2026/05/08 06:19:05 pm        62
នគរបាលនៅប្រទេសអាល្លឺម៉ង់ បានបើកប្រតិបត្តិការដ៏ធំមួយ នៅក្នុងទីក្រុង Sinzig ភាគនិរតី នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីស្ថានភាពចាប់ចំណាប់ខ្មាំង ក្រោយហេតុការណ៍ប្លន់ធនាគារមិនជោគជ័យ។យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ហេតុការណ៍នេះបានចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រនេះ នៅពេលដែលរថយន្តពាសដែកដឹកជញ្ជូនប្រាក់ ១គ្រឿង បានទៅដល់សាខាធនាគារមួយកន្លែង នៅកណ្តាលទីក្រុងនេះ។សារព័ត៌មាន Bild បានរាយការណ៍ថា នគរបាលជឿថា យ៉ាងហោចណាស់ជនសង្ស័យម្នាក់ និងបុគ្គលិកធនាគារម្នាក់ កំពុងស្ថិតនៅក្នុងតំបន់សុវត្ថិភាពរបស់អគារ។ អ្នកនាំពាក្យនគរបាល បាននិយាយថា ពួកគេមិនទាន់ធ្វើការច្រានចោលនៅឡើយទេ ដែលថា អាចមានជនល្មើសច្រើននាក់ ឬចំណាប់ខ្មាំងបន្ថែម។ក្រុមមន្ត្រីយ៉ាងច្រើន នៅតែត្រូវបានដាក់ពង្រាយនៅខាងក្រៅសាខានេះ ជាកន្លែងដែលរថយន្តពាសដែកត្រូវបានចតនៅជិតច្រកចូលសំខាន់។ នគរបាលបានជំរុញឲ្យប្រជាជនជៀសវាងកុំទៅតំបន់កណ្តាលទីក្រុង និងកុំចែករំលែកព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ច្បាស់លាស់ នៅលើបណ្ដាញសង្គម៕

ក្មេងសិស្សសាលាជាង ១០០នាក់ ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្រោយបរិភោគអាហារសាលានៅរដ្ឋ Bihar ប្រទេសឥណ្ឌា

2026/05/08 06:16:42 pm        58
ក្មេងៗសិស្សសាលាជាង ១០០នាក់ នៅរដ្ឋភាគខាងកើត Bihar ប្រទេសឥណ្ឌា បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្រោយត្អូញត្អែរថាឈឺពោះ បន្ទាប់ពីបរិភោគអាហារក្រោមគម្រោងអាហារថ្ងៃត្រង់ឧបត្ថម្ភដោយរដ្ឋាភិបាល ។ ឪពុកម្តាយសិស្សដែលរៀននៅសាលាបឋមសិក្សា Baluaha និយាយថា ពួកគេបានឃើញពស់នៅលើចានអាហារ ពេលដែលពួកគេទៅសាលារៀន ក្រោយឮដំណឹងថា កូនៗរបស់ពួកគេធ្លាក់ខ្លួនឈឺ ។លោក Mohammad Shafig គឺជាឪពុករបស់ក្មេងសិស្សសាលាម្នាក់ និយាយថា ពួកយើងបានឃើញពស់នៅក្នុងចានបាយ ពេលដែលពួកយើងមកដល់ការិយាល័យសាលារៀន ។ លោកបន្តថា វាមានទំហំប៉ុនក.ដៃរបស់លោក លោកឃើញវាផ្ទាល់នឹងភ្នែក ។ ក្មេងៗចាប់ផ្តើមតក់ស្លុត ហើយពួកគេខ្លាចខ្លាំងណាស់ ។ ក្មេងៗមួយចំនួន បានសន្លប់ផងដែរ ហើយក្មេងប្រហែល ៥០-៦០នាក់ បានចុកពោះ ។ ក្រុមអាជ្ញាធរបានបញ្ជាឲ្យបើកកការស៊ើបអង្កេតចំពោះឧបទ្ទេវហេតុមួយនេះ ។ សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៣ ក្មេងយ៉ាងហោច ២៥នាក់ បានស្លាប់ និងក្មេងរាប់សិបនាក់ផ្សេងទៀត ត្រូវការព្យាបាលនៅមន្ទីរពេទ្យ ក្រោយពុលចំណីអាហារនៅរដ្ឋ Bihar ៕

ទីក្រុងអ៊ីស្លាម៉ាបាដស្វែងរកជំនួយពីសិង្ហបុរីក្នុងការធ្វើមាតុភូមិនិវត្តន៍ជនជាតិប៉ាគីស្ថាន និងអ៊ីរ៉ង់ នៅលើនាវាដែលអាមេរិករឹបអូស

2026/05/08 06:12:49 pm        58
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសនេះបានស្វែងរកជំនួយពីសិង្ហបុរីសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ជនជាតិប៉ាគីស្ថាន និងអ៊ីរ៉ង់ជាង ៣០នាក់ ដែលនៅលើនាវាដែលត្រូវបានរឹបអូសដោយសហរដ្ឋអាមេរិក។អាជ្ញាធរអាមេរិកបានរឹបអូសនាវាជាច្រើនគ្រឿង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចាប់តាំងពីកងទ័ពជើងទឹកអាមេរិក បានដាក់ការបិទច្រកសមុទ្រអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការគ្រប់គ្រងរបស់ទីក្រុងតេអេរ៉ង់លើច្រកសមុទ្រហ័រមូស បន្ទាប់ពីការបរាជ័យនៃការចរចាជុំទី១ របស់ពួកគេ ដើម្បីបញ្ចប់សង្គ្រាមជាងពីរខែរបស់ពួកគេ។រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោកបាននិយាយជាមួយលោក Vivian Balakrishnan របស់ប្រទេសសិង្ហបុរី និងបានស្នើសុំការគាំទ្រពីប្រទេសរបស់លោក ក្នុងការសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍នាវិកប៉ាគីស្ថាន ១១នាក់ និងអ៊ីរ៉ង់ ២០នាក់ នៅលើនាវាដែលត្រូវបានរឹបអូសដោយអាជ្ញាធរអាមេរិក ដែលនៅជិតដែនទឹកសិង្ហបុរី។លោកបាននិយាយនៅលើគេហទំព័រ X ថា៖«យើងសូមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រដែលបានពង្រីកដោយប្រទេសសិង្ហបុរី»។ « តាមរយៈក្រសួងការបរទេស ប្រទេសប៉ាគីស្ថាន និងអាជ្ញាធរពាក់ព័ន្ធរបស់ខ្លួន កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីធានាសុវត្ថិភាព សុខុមាលភាព និងការវិលត្រឡប់មកវិញយ៉ាងឆាប់បំផុតនូវពលរដ្ឋរបស់យើង»៕

អាជ្ញាធររួសរាន់ទៅសង្រ្គោះអ្នកឡើងភ្នំ ២០នាក់ ក្រោយបន្ទុះភ្នំភ្លើង Dukonoនៅប្រទេសឥណ្ឌូនេស៊ី

2026/05/08 06:10:11 pm        53
លោក Iwan Ramdani គឺជាប្រធានទីភ្នាក់ងារសង្រ្គោះក្នុងស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេបានដាក់ពង្រាយក្រុមមន្រ្តីរាប់សិបនាក់ រួមទាំងនគរបាល ដើម្បីស្វែងរកអ្នកឡើងភ្នំ ២០នាក់ ដែលជាប់ខ្លួននៅក្នុងបន្ទុះភ្នំភ្លើង Dukono ។ អ្នកឡើងភ្នំ ៩នាក់ គឺជាជនជាតិសិង្ហបុរី ហើយអ្នកឡើងភ្នំផ្សេងទៀត គឹជាជនជាតិឥណ្ឌូនេស៊ី ។ រូបភាពវីដេអូឃ្លីបឃើញសំណុំផ្សែងដ៏ធំមួយផុសចេញពីភ្នំភ្លើង Dukono ស្ថិតលើកោះ Halmahera របស់ឥណ្ឌូនេស៊ី ខណៈដែលអ្នកស្រុកឈរមើលការកម្រើកភ្នំភ្លើងពីចម្ងាយ ។ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ី រាយការណ៍ថា ភ្នំភ្លើង Dukono ស្ថិតក្នុងខេត្ត North Maluku បានផ្ទុះកាលពីវេលាម៉ោង ៧ និង ៤១នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃសុក្រនេះ ជាមួយនឹងការព្រួសផេះកម្ពស់ ១០គ.ម ទៅលើអាកាស ។ក្រុមអាជ្ញាធរ បានព្រមានអ្នកស្រុកឲ្យនៅឆ្ងាយពីការកម្រើករបស់ភ្នំភ្លើង ក្នុងចម្ងាយ ៤គ.មពីមាត់ភ្នំភ្លើង ខណៈដែលទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ី បានព្រមានផងដែរពីហានិភ័យនៃលំហូរភក់ភ្នំភ្លើង ពេល មានភ្លៀងធ្លាក់ ។នៅមិនទាន់មានសេចក្តីរាយការណ៍នោះទេពីការអាក់ខានណាមួយដល់ជើងហោះហើរ ដោយសារបន្ទុះភ្នំភ្លើងនេះ ៕

អគ្គនាយកដ្ឋានការការពារជនស៊ីវិលលីបង់៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកជួយសង្គ្រោះនៅភាគខាងត្បូង

2026/05/08 06:05:01 pm        45
អង្គការជួយសង្គ្រោះ បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់សមាជិកម្នាក់នៃអគ្គនាយកដ្ឋានការការពារជនស៊ីវិលលីបង់ មួយថ្ងៃបន្ទាប់ពីការវាយប្រហារមួយផ្សេងទៀត បានសម្លាប់អ្នកជួយសង្គ្រោះម្នាក់មកពីគណៈកម្មាធិការសុខភាពឥស្លាមដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា។នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គនាយកដ្ឋាននេះ បាននិយាយថា អ្នកជួយសង្គ្រោះរបស់ពួកគេ ត្រូវបានសម្លាប់ «ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលដែលបានកំណត់គោលដៅលើរូបគាត់» នៅលើផ្លូវនៅចន្លោះទីក្រុងភាគខាងត្បូងពីរ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបាន «ផ្ទៀងផ្ទាត់ការវាយប្រហារចំនួន ១៥២លើក លើប្រព័ន្ធថែទាំសុខភាព ដែលបានបណ្តាលឲ្យមនុស្សចំនួន ១០៣នាក់ស្លាប់ និង ២៤១នាក់រងរបួស» នៅក្នុងប្រទេសលីបង់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម នៅថ្ងៃទី ០២ ខែមីនា៕

ការសិក្សារកឃើញថា ១ភាគ ៥នៃប្រវត្តិរុក្ខជាតិមានផ្កា ស្ថិតក្នុងហានិភ័យនៃការវិនាស

2026/05/08 06:02:41 pm        47
ការសិក្សាថ្មី បានរកឃើញថា ១ភាគ ៥នៃប្រវត្តិបដិវត្តន៍របស់រុក្ខជាតិមានផ្កានៅលើពិភពលោក ស្ថិតក្នុងហានិភ័យនៃការវិនាស ។ អ្នកស្រី Matilda Brown គឺជាអ្នកវិទ្យាសាស្រ្តអភិរក្សធម្មជាតិ និយាយថា អ្វីដែលពួកយើងបានរកឃើញគឺថា បើសិនជាពួកយើងគិតពីជីវិតដើមឈើ ដូចជាគ្រួសារដើមឈើធំ ពួកយើងរកឃើញថា ២១ភាគរយនៃជីវិតដើមឈើទាំងមូល កំពុងស្ថិតក្នុងហានិភ័យនៃការវិនាស ។ អ្នកស្រីថា ការសិក្សាដែលបានចុះផ្សាយលើទំព័រកាសែត Science បានកំណត់អត្តសញ្ញាណរុក្ខជាតិមានផ្ការងការគំរាមកំហែងជិត ១ម៉ឺនប្រភេទ ដែលតំណាងឲ្យចំណែកមិនសមមាត្រនៃប្រវត្តិបដិវត្តន៍របស់រុក្ខជាតិមានផ្កា ។ អ្នកស្រី Brown និយាយទៀតថា ដូច្នេះហើយពួកយើងដឹងថា មាននូវប្រភេទរុក្ខជាតិច្បាស់លាស់ដែលចម្លែក ហើយអស្ចារ្យ កំពុងស្ថិតក្នុងហានិភ័យនៃការវិនាស ។ ការវាយតម្លៃនេះ ផ្អែកលើបច្ចេកវិទ្យា EDGE ដែលសិក្សាពីហានិភ័យដែលរុក្ខជាតិត្រូវវិនាស ឬុត្រូវផុតពូជ ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការការពាររុក្ខជាតិប្រហែល ៥,៩ភាគរយដែលកំណត់អត្តសញ្ញាណដោយ EDGE នឹងការពារបានពាក់កណ្តាលនៃប្រវត្តិបដិវត្តន៍របស់រុក្ខជាតិមានផ្ការងការគំរាមកំហែង ៕

ប្រធានាធិបតីប្រេស៊ីល៖ លោក Trumpគ្មានគម្រោងឈា្លនពានគុយបានោះទេ

2026/05/08 05:59:54 pm        47
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញថា លោកមិនគិតគូរដល់ការឈ្លានពានផ្នែកយោធាលើគុយបានោះទេ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបរបស់លោកជាមួយលោក Trumpនៅសេតវិមាន លោក Lulaនិយាយថា លោកចង់ដើរតួជាអ្នកសម្របសម្រួលម្នាក់ រវាងប្រទេសទាំង ២ ។ លោកថា បើសិនជាលោកត្រូវការពិភាក្សាលើស្ថានភាពរបស់គុយបា លោកនឹងជួយពេញមួយទំហឹង ហើយលោកបានឮសម្តីអ្នកបកប្រែនិយាយថា លោក Trumpបញ្ជាក់ថា លោកមិនគិតដល់ការឈ្លានពានគុយបានោះទេ ។ មេដឹកនាំប្រេស៊ីលរូបនេះ បានធ្វើការសង្កត់ធ្ងន់ផងដែរពីបំណងរបស់គុយបា សម្រាប់ការសន្ទនា ។ សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ស្របពេលដែលរដ្ឋបាលរបស់លោក Trump បង្កើនសម្ពាធលើគុយបា ក្នុងឆ្នាំនេះ ជាមួយនឹងការបញ្ឈប់ការដឹកជញ្ជូនប្រេងពីវេណេស៊ុយអេឡា ដែលជាអ្នកផ្គត់ផ្គង់ប្រេងជាយូរមកហើយរបស់គុយបា ហើយនិងគំរាមដាក់ទណ្ឌកម្មលើប្រទេសណាមួយដែលហ៊ានផ្គត់ផ្គង់ប្រេងដល់គុយបា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM