ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ខណៈជំនួបកំពូលលោក Trump-Xi កាន់តែកៀក ភាពមិនច្បាស់លាស់ផ្នែកពាណិជ្ជកម្មនៅតែកើនឡើងខ្លាំង

2026/05/08 12:42:44 pm        80
វិទ្យាស្ថាន Atlantic Council របស់សហរសហរដ្ឋអាមេរិក បានចុះផ្សាយកាលពីថ្ងៃទី៧ ខែឧសភា សប្ដាហ៍នេះ ដោយនិយាយថា សប្តាហ៍ក្រោយ ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នឹងដើរជាមួយគ្នាម្តងទៀតនៅលើកំរាលព្រំក្រហមនៃសាលប្រជុំ Great Hall of the People។ នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ដែលនឹងធ្វើឡើងបន្ទាប់ មេដឹកនាំមហាអំណាចទាំងពីរនឹងពិភាក្សាអំពីទំនាក់ទំនងដ៏តានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។ ហើយមានចំណុចជាច្រើនដែលត្រូវពិភាក្សា ជាពិសេសលើផ្នែកសេដ្ឋកិច្ច។ សម្រាប់ជម្លោះនៅមជ្ឈិមបូព៌ា ដែលដំបូងឡើយបានជំរុញឱ្យមានការពន្យារពេលកិច្ចប្រជុំកំពូលកាលពីដើមខែមេសា ទៅពាក់កណ្តាលខែឧសភា វិញ នៅតែបន្តបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មសកល និងទំនាក់ទំនងអាមេរិក-ចិន។ កាលពីខែមុន រដ្ឋបាលអាមេរិក បានដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងចំនួនប្រាំរបស់ចិន ដោយសារតែការទិញប្រេងរបស់អ៊ីរ៉ង់។ កាលពីចុងសប្តាហ៍មុន ទីក្រុងប៉េកាំងបានឆ្លើយតបដោយលើកឡើងពីច្បាប់ចិនក្នុងការការពារក្រុមហ៊ុននានាទូទាំងប្រទេស ដែលបន្តធ្វើអាជីវកម្មជាមួយរោងចក្រទាំងនេះ ជាការប្រឆាំងនឹងវិធានការរបស់ទីក្រុងវ៉ាស៊ីនតោន។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលនៅតែជាបញ្ហាចម្បង ខណៈកិច្ចប្រជុំកំពូលរវាងលោក Trumpនិងលោក Xi កាន់តែខិតជិតមកដល់ គឺពាណិជ្ជកម្ម។ ទោះបីជារដ្ឋបាលអាមេរិកមិនត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសសំខាន់ៗណាមួយមុនពេលដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ទីក្រុងប៉េកាំងក៏ដោយ ក៏កំពុងបោះជំហានយ៉ាងឆាប់រហ័សដើម្បីដាក់ពន្ធនាំចូលថ្មីលើទំនិញចិន។ ពន្ធថ្មីទាំងនេះត្រូវគេរំពឹងទុកនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ហើយដូចដែលបានបង្ហាញដោយការបដិសេធទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថ្មីៗនេះ ប្រទេសចិននឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបវិញចំពោះអ្វីដែលខ្លួនមើលឃើញថាជាការធ្វើជ្រុលហួសហេតុខាងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនោះទេ។ អ្វីដែលភាគីទាំងពីរអាចព្រមព្រៀងគ្នានៅទីក្រុងប៉េកាំងលើការគ្រប់គ្រងការនាំចេញសំខាន់ៗ ឬកិច្ចព្រមព្រៀងទិញនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបដែលសេតវិមានចាត់វិធានការកសាងជញ្ជាំងពន្ធរបស់ខ្លួនឡើងវិញ៕

ប្រធានាធិបតីអ៊ុយក្រែន៖ បទឈប់បាញ់នៅថ្ងៃទិវាជ័យជម្នះរបស់រុស្ស៊ី «ចម្លែក និងមិនសមស្រប»

2026/05/08 12:03:55 pm        77
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា ការប្រកាសរបស់រុស្ស៊ីអំពីបទឈប់បាញ់មានពេលកំណត់សម្រាប់តែពិធីរំលឹកសង្គ្រាមលោកលើកទី២ បានបង្ហាញមូលហេតុ «ចម្លែក និងមិនសមស្រប» របស់មេដឹកនាំប្រទេសនេះ។ លោក Zelenskyy ដែលបានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលយប់របស់លោក បាននិយាយថា សហរដ្ឋអាមេរិក អាចគាំទ្រសន្តិភាពនៅអឺរ៉ុបបានល្អបំផុត ដូចដែលខ្លួនបានធ្វើក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដោយបង្ហាញ «ជំហរយុត្តិធម៌ និងរឹងមាំប្រឆាំងនឹងអ្នកឈ្លានពាន»។ លោក Zelenskyy និយាយថា «ពួកគេចង់បានការអនុញ្ញាតពីអ៊ុយក្រែនដើម្បីរៀបចំក្បួនព្យុហយាត្រារបស់ខ្លួន ដូច្នេះឱ្យពួកគេអាចដើរតាមដងផ្លូវដោយសុវត្ថិភាពរយៈពេលមួយម៉ោង ម្តងក្នុងមួយឆ្នាំ ហើយបន្ទាប់មកត្រឡប់ទៅរកការសម្លាប់ សម្លាប់ប្រជាជនរបស់យើង និងធ្វើសង្គ្រាមវិញ»។ ការលើកឡើងរបស់លោក Zelenskyy ទំនងជាត្រូវបានត្រៀមនៅមុនពេលក្រសួងការពារជាតិរុស្ស៊ី បានប្រកាសបទឈប់បាញ់ដែលបានបន្ថែមពេល ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី ១០ខែឧសភា ដើម្បីប្រារព្ធខួបនៃការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់ ជាអ្វីដែលរុស្ស៊ីហៅថា សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។

ប្រទេសបូលីវី បើកប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្ម ក្នុងពេលមានរលកនៃឃាតកម្មស៊ីឈ្នួល

2026/05/08 12:01:18 pm        70
នគរបាលប្រទេសបូលីវី បានបើកប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក នៅក្នុងតំបន់ Santa Cruz ភាគខាងកើត បន្ទាប់ពីមានករណីឃាតកម្មស៊ីឈ្នួលជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសតំបន់ភ្នំអង់មួយនេះ។ ប្រតិបត្តិការ «Plan Halcon» ដែលចូលរួមដោយនគរបាល និងកងកម្លាំងប្រដាប់អាវុធបូលីវី មានបំណងពង្រឹងសន្តិសុខសាធារណៈជាមួយនឹងប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវ និងនៅប៉ុស្តិ៍ព្រំដែនដែលមានអត្រាឧក្រិដ្ឋកម្មខ្ពស់។ ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសបូលីវី បានរាយការណ៍ថា មន្ត្រីនគរបាលប្រហែល៦០០នាក់ ត្រូវបានដាក់ពង្រាយនៅតំបន់ Santa Cruz ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១២នាក់ត្រូវបានបាញ់សម្លាប់ដោយឃាតករស៊ីឈ្នួលនៅឆ្នាំនេះ រួមទាំងការបាញ់សម្លាប់ចៅក្រមម្នាក់ កាលពីថ្ងៃទី៣០ ខែមេសា ។

ក្រុមអ្នកប្រយុទ្ធប្រដាប់អាវុធ សម្លាប់មនុស្សរាប់សិបនាក់ក្នុងការវាយប្រហារនៅប្រទេសម៉ាលី

2026/05/08 11:56:56 am        104
មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលតាមសេចក្តីរាយការណ៍ថាបានធ្វើឡើងដោយក្រុមអ្នកប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានៅប្រទេសម៉ាលីភាគកណ្តាល ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតចាប់តាំងពីក្រុមប្រដាប់អាវុធ បានបើកការវាយប្រហារយ៉ាងរាលដាលចាប់តាំងពីនៅចុងខែមុន។ យោងតាមប្រភពព័ត៌មានក្នុងស្រុក សន្តិសុខ និងរដ្ឋបាល ដែលបាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ការវាយប្រហារលើភូមិចំនួន២ ក្នុងតំបន់ Mopti បានសម្លាប់មនុស្សយ៉ាងហោចណាស់៣០នាក់កាលពីមួយថ្ងៃមុននេះ។ ការវាយប្រហារចុងក្រោយនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមអ្នកប្រយុទ្ធប្រដាប់អាវុធ បានវាយលុកពន្ធនាគារកណ្តាល Kenieroba ជាបរិវេណដែលទើបសាងសង់ថ្មី មានចម្ងាយប្រហែល៦០គីឡូម៉ែត្រ ភាគនិរតីទីក្រុង Bamako ដែលមានអ្នកទោស ២.៥០០នាក់ រួមទាំងអ្នកទោសយ៉ាងហោចណាស់៧២ នាក់ដែលត្រូវបានចាត់ទុកថា «ជាមនុស្សសំខាន់» ដោយរដ្ឋម៉ាលី។ ប្រទេសម៉ាលី ត្រូវបានធ្វើឲ្យរង្គោះរង្គើដោយរលកនៃការវាយប្រហារ ចាប់តាំងពីថ្ងៃទី ២៥ និង២៦ ខែមេសា នៅពេលដែលក្រុម Jama’at Nusrat al-Islam wal-Muslimin (JNIM) មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានចូលរួមជាមួយកងកម្លាំងក្រុមឧទ្ទាមរណសិរ្យរំដោះ Azawad (FLA) គ្រប់គ្រងដោយក្រុម Tuareg។

តុលាការពាណិជ្ជកម្មអាមេរិក ចេញសេចក្តីសម្រេចប្រឆាំងការដំឡើងពន្ធសកល១០ភាគរយរបស់លោកTrump

2026/05/08 11:50:10 am        40
តុលាការពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចប្រឆាំងនឹងការដំឡើងពន្ធសកល១០ភាគរយចុងក្រោយរបស់លោកប្រធានាធិបតី Donald Trump ដោយរកឃើញថា ការដំឡើងពន្ធនេះមិនត្រូវបានចាត់ទុកថាត្រឹមត្រូវក្រោមច្បាប់ពាណិជ្ជកម្មទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ។ តុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ដោយគាំទ្រអាជីវកម្មខ្នាតតូចដែលបានប្រឈមទៅនឹងការដំឡើងពន្ធចូលជាធរមានកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ការចេញសេចក្តីសម្រេចនេះមានសំឡេង២ទល់នឹង១ ដោយចៅក្រមម្នាក់បាននិយាយថា វាឆាប់ពេកក្នុងការផ្តល់ជ័យជម្នះទៅឲ្យដើមបណ្តឹងអាជីវកម្មខ្នាតតូច។ អាជីវកម្មខ្នាតតូច បានអះអាងថាការដំឡើងពន្ធថ្មីគឺជាការប៉ុនប៉ងដើម្បីគេចវេះពីការសម្រេចដ៏សំខាន់របស់តុលាការកំពូលសហរដ្ឋអាមេរិកដែលបានលុបចោលការដំឡើងពន្ធឆ្នាំ២០២៥ របស់ប្រធានាធិបតីគណបក្សសាធារណរដ្ឋដែលត្រូវបានដាក់នៅក្រោមច្បាប់អំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ។ នៅក្នុងក្រឹត្យកាលពីខែកុម្ភៈ លោក Trump បានយកមកប្រើមាត្រា១២២នៃច្បាប់ពាណិជ្ជកម្ម ឆ្នាំ ១៩៧៤ ដែលអនុញ្ញាតសម្រាប់ពន្ធរហូតដល់១៥០ថ្ងៃសម្រាប់ការកែតម្រូវ«តុល្យភាពនៃឱនភាពចំណាយ» ធ្ងន់ធ្ងរ ឬទប់ស្កាត់ការធ្លាក់ចុះនៃប្រាក់ដុល្លារ។ សេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញថា ច្បាប់នេះ ពុំមែនជាជំហានសមស្របសម្រាប់ប្រភេទនៃឱនភាពពាណិជ្ជកម្មដែលលោក Trump បានលើកឡើងនៅក្នុងក្រឹត្យរបស់លោកកាលពីខែកុម្ភៈនោះទេ។

ការបដិសេធរបស់អាមេរិកចំពោះការបំពានបទឈប់បាញ់ គឺពិបាកទទួលយកណាស់សម្រាប់អ៊ីរ៉ង់

2026/05/08 11:47:40 am        56
លោក Trita Parsi អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Quincy សម្រាប់កិច្ចការសាធារណៈ បាននិយាយទៅកាន់សារព័ត៌មាន Al Jazeera ថា ប្រជាជនអ៊ីរ៉ង់ នឹងយល់ឃើញថាការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិក ជាកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យកើតឡើងនៅក្នុងឈូងសមុទ្រ ជា «អ្វី ដែលអ៊ីស្រាអែល បានបង្កើតនៅក្នុងតំបន់ហ្កាហ្សា នៅតំបន់West Bank និងនៅលីបង់ ដែលបទឈប់បាញ់មានលក្ខណៈជាឯកតោភាគី»។ លោក Parsi បាននិយាយថា «ស្ថានភាព អាចកាន់តែស្មុគស្មាញ។ មានរឿងរ៉ាវផ្ទុយគ្នាជាច្រើន អំពីថាតើអ៊ីរ៉ង់ បានចាប់ផ្តើមបាញ់ មុន ឬមិនបានបាញ់មុន។ លោក បាននិយាយថា ប៉ុន្តែ គំនិតដែលថាអ្វីមួយបែបនេះអាចត្រូវបានគេធ្វើ ហើយនិយាយថា វាមិនមែនជាការរំលោភលើបទឈប់បាញ់ទេ នោះគឺពិបាកណាស់សម្រាប់អ៊ីរ៉ង់ក្នុងការទទួលយក ហើយវានឹងជារឿងដូចគ្នា ប្រសិនបើអ៊ីរ៉ង់បានធ្វើវាវិញ ហើយនិយាយបែបនោះទៅកាន់ភាគីអាមេរិក»។ លោកបាននិយាយថា «តើមានឱកាសត្រឡប់ទៅរកបទឈប់បាញ់វិញ ដែរឬយ៉ាងណា និងធ្វើឲ្យប្រាកដថា រឿងវាមិនធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ខណៈភាគីទាំងពីរទំនងជាមានចំណាប់អារម្មណ៍ក្នុងការធ្វើឲ្យប្រាកដថា ជម្លោះនេះមិនហួសពីការគ្រប់គ្រងនោះទេ»។

អង្គការសុខភាពពិភពលោក៖ ករណីវីរុស Hanta បន្ថែមទៀតអាចនឹងលេចឡើង ប៉ុន្តែហានិភ័យសុខភាពសាធារណៈមានទាប

2026/05/08 11:43:32 am        102
ប្រធានអង្គការសុខភាពពិភពលោក(WHO) និយាយថា ករណីឆ្លងវីរុស Hanta បន្ថែមទៀត «អាចត្រូវបានរាយការណ៍» ទាក់ទងនឹងនាវាទេសចរណ៍ដែលរងផលប៉ះពាល់ដោយវីរុសនេះ ប៉ុន្តែហានិភ័យចំពោះសុខភាពសាធារណៈមាន «ទាប»។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានថ្លែងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ ដោយចាត់ទុកស្ថានភាពនេះថា «ជាឧប្បត្តិហេតុធ្ងន់ធ្ងរ»។ លោក Tedros បាននិយាយថា ការឆ្លងវីរុស Hanta ចំនួនពីរករណីបន្ថែមទៀតត្រូវបានបញ្ជាក់ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់៨ករណី រួមទាំងករណីសង្ស័យចំនួនបីករណី ហើយមនុស្សបីនាក់បានស្លាប់។ ករណីឆ្លងវីរុស Hanta ភាគច្រើន បណ្តាលមកពីការប៉ះពាល់ជាមួយពពួកសត្វកកេរដែលឆ្លងវីរុស ឬទឹកនោម លាមក និងទឹកមាត់របស់វា។ ការធ្វើតេស្ត បានកំណត់អត្តសញ្ញាណវីរុស Andes ជាប្រភេទជាក់លាក់នៃវីរុស Hanta ក្នុងករណីជាច្រើន។ ការចម្លងពីមនុស្សទៅមនុស្ស ត្រូវបានកត់ត្រាក្នុងឯកសារកាលពីពេលមុននៅអាមេរិកខាងត្បូង។ លោក Tedros និយាយថា រយៈពេលបង្ករោគ វីរុស Andes អាចមានរយៈពេលរហូតដល់៦សប្តាហ៍។ លោកស្រី Maria Van Kerkhove នាយកផ្នែកគ្រប់គ្រងនិងបង្ការជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្ន «ពុំមែនជាការចាប់ផ្តើមនៃជំងឺរាតត្បាត COVID ទេ»។ លោកស្រី បាននិយាយបន្ថែមថា នេះគឺជាការផ្ទុះឡើងវីរុសឆ្លងនៅលើនាវា ហើយមាន «តំបន់កំណត់»។ នាវាទេសចរណ៍នេះ កំពុងធ្វើដំណើរនៅលើមហាសមុទ្រអាត្លង់ទិក។ វាត្រូវបានគេរំពឹងថានឹងទៅដល់កោះ Tenerife ជាកោះមួយក្នុងចំណោមប្រជុំកោះ Canary របស់ប្រទេសអេស្ប៉ាញ នៅថ្ងៃអាទិត្យ។ អង្គការសុខភាពពិភពលោក (WHO) និយាយថា អ្នកជំនាញម្នាក់របស់ខ្លួនបានឡើងលើនាវា ហើយត្រូវបានចូលរួមដោយវេជ្ជបណ្ឌិតពីរនាក់មកពីប្រទេសហូឡង់ និងអ្នកជំនាញម្នាក់ទៀតមកពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺនៅអឺរ៉ុប។

ប្រេងឡើងថ្លៃ និងភាគហ៊ុនធ្លាក់ចុះ ខណៈការប៉ះទង្គិចរវាងអាមេរិក-អ៊ីរ៉ង់ បង្កឲ្យមានក្ដីបារម្ភអំពីការចរចាសន្តិភាព

2026/05/08 10:51:23 am        59
តម្លៃភាគហ៊ុនសកលបានធ្លាក់ចុះ និងតម្លៃប្រេងកើនឡើងនៅថ្ងៃសុក្រ៨ឧសភា សប្ដាហ៍នេះ ខណៈការប៉ះទង្គិចគ្នារវាងអាមេរិកនិងអ៊ីរ៉ង់ ក្នុងច្រកសមុទ្រ Hormuz បានបង្អាក់ក្ដីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម និងបើកផ្លូវទឹកដ៏សំខាន់។ តម្លៃប្រេងដែលបានធ្លាក់ចុះប្រហែល១០% កាលពីជាង៣ថ្ងៃកន្លងទៅ បានកើនឡើងជាង១% វិញនៅថ្ងៃសុក្រនេះ។ តម្លៃប្រេងឆៅ Brent បានកើនឡើង១,៤១ ដុល្លារ ឬ១,៤១% ក្នុងតម្លៃ១០១,៤៧ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១និង២៣នាទីម៉ោងសកល ។ចំណែកតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរសហរដ្ឋអាមេរិក បានហក់ឡើង១,១២ដុល្លារឬ១,១៨% ក្នុងតម្លៃ៩៥,៩៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ ផ្សារភាគហ៊ុនទូទាំងពិភពលោក បានរីករាយនឹងដំណើរការរឹងមាំនៅសប្ដាហ៍នេះ លើសុទុដ្ឋិនិយមចេះតែកើនឡើង ថាជម្លោះរយៈពេល១០សប្ដាហ៍ ដែលបានរុញឲ្យតម្លៃប្រេងសកលហក់ឡើង នឹងចប់ក្នុងពេលឆាប់ៗ។ ទោះយ៉ាងណាក៏ដោយ អារម្មណ៍រីករាយពោពេញដោយហានិភ័យនោះ ត្រូវបានរំខាន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយដំណឹងថាកងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើគោលដៅយោធាមួយចំនួនរបស់អ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពិឃាតចំនួន៣របស់សហរដ្ឋអាមេរិក ក្នុងច្រកសមុទ្រ ដែលគំរាមកំហែងដល់បទឈប់បាញ់មានអាយុកាលមួយខែ៕ 

មេដឹកនាំអ៊ុយក្រែន កំណត់ភារកិច្ចសំខាន់ៗបីសម្រាប់ប្រធានអ្នកចរចារបស់ខ្លួន មុនកិច្ចពិភាក្សានៅទីក្រុង Miami សហរដ្ឋអាមេរិក

2026/05/08 10:46:18 am        60
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា គោលបំណងសំខាន់ៗសម្រាប់ការចរចាជាមួយតំណាងរបស់ប្រធានាធិបតីអាមេរិកត្រូវបានកំណត់ក្នុងអំឡុងជំនួបជាមួយលោក Rustem Umierov លេខានៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ(NSDC)។អ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែន លោក Rustem Umerov បានទៅដល់ទីក្រុង Miami សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំជាបន្តបន្ទាប់ជាមួយតំណាងសហរដ្ឋអាមេរិក ខណៈកិច្ចចរចាសន្តិភាពស្តីពីការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានជាប់គាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានកំណត់កិច្ចការសំខាន់៣ ទី១ គឺ ផ្លូវមនុស្សធម៌។ ពួកលោកសង្ឃឹមថាវានឹងអាចធ្វើទៅបានដើម្បីអនុវត្តដំណាក់កាលថ្មីនៃការដោះលែងអ្នកទោស។ ទី២ គឺ ការរស់ឡើងវិញនៃដំណើរការការទូត។ ពួកលោកតែងតែទាក់ទងជាមួយភាគីអាមេរិក ហើយដឹងអំពីទំនាក់ទំនងពាក់ព័ន្ធរបស់ដៃគូពួកលោកជាមួយភាគីរុស្ស៊ី។ ពួកលោកកំពុងធ្វើការដើម្បីធានាថា ទាំងនេះជួយនាំមកនូវសន្តិភាពដ៏ថ្លៃថ្នូរ និងធានាសន្តិសុខ។ទី៣ គឺមានការណែនាំជាក់លាក់មួយចំនួនទាក់ទងនឹងលេខានៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់ពួកលោកជាមួយសហរដ្ឋអាមេរិក។ បន្ទាប់ពីកិច្ចប្រជុំថ្ងៃព្រហស្បតិ៍នេះ វេលានៅអាមេរិក លោករំពឹងថានឹងមានរបាយការណ៍លម្អិត។លោក Zelenskyy បាននិយាយថា អ៊ុយក្រែនអាចមើលឃើញពី "របបឈប់បាញ់" ដែលបានប្រកាសថ្មីៗនេះ ថា ភាគីរុស្ស៊ីពុំបានបង្ហាញវិធីសាស្រ្តស្ថាបនាទេ៕

អាស៊ានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការឆ្លើយតបរួមចំពោះវិបត្តិនាពេលអនាគត ស្របពេលជម្លោះមជ្ឈិមបូព៌ា

2026/05/08 10:17:30 am        86
ក្រុមប្រទេសអាស៊ីអាគ្នេយ៍ កំពុងសម្លឹងលើគោលបំណងសម្របសម្រួលការឆ្លើយតបរបស់ខ្លួនកាន់តែប្រសើរឡើងចំពោះវិបត្តិនាពេលអនាគត ដោយទទួលយកមេរៀនពីជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យថាមពល និងការផ្គត់ផ្គង់ផ្សេងទៀតត្រូវបានរឹតបន្តឹង និងធ្វើឱ្យទីផ្សារក្នុងតំបន់មានភាពច្របូកច្របល់។ រដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ៧ ឧសភា សប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍ "ពិធីសារប្រាស្រ័យទាក់ទងពេលមានវិបត្តិ"កម្រិតរដ្ឋមន្ត្រី ដើម្បីធានា "ការឆ្លើយតបដែលស៊ីសង្វាក់គ្នា ទាន់ពេលវេលា និងសម្របសម្រួល" ចំពោះវិបត្តិនានា។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ក្រុមរដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើផលវិបាកក្នុងតំបន់កាន់តែទូលំទូលាយនៃសង្គ្រាមមជ្ឈិមបូព៌ា។ ក្រុមរដ្ឋមន្ត្រីបានកំណត់វិធានការឆ្លើយតបជាក់ស្តែង និងរឹងមាំលើការពង្រឹងសន្តិសុខថាមពល ការការពារសន្តិសុខស្បៀង និងការសម្របសម្រួលការឆ្លើយតបមនុស្សធម៌។ សេចក្តីថ្លែងការណ៍បាននិយាយថា "សំណើមួយចំនួនដែលបានលើកឡើងគ្របដណ្តប់លើការធ្វើពិពិធកម្មប្រភពថាមពល អ្នកផ្គត់ផ្គង់ និងផ្លូវ ដោយការបង្កើនការត្រួតពិនិត្យស្បៀងអាហារ ការចែករំលែកព័ត៌មាន និងវិធានការត្រៀមរៀបចំ និងការពង្រឹងពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងប្លុកអាស៊ាន។កិច្ចប្រជុំកំពូល ដែលប្រទេសហ្វីលីពីនជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះនៅឆ្នាំនេះក្នុងខេត្តសេប៊ូ (Cebu) ជាកោះស្ថិតនៅភាគកណ្តាលប្រទេស បានធ្វើឡើងស្របពេលមានជម្លោះនៅមជ្ឈិមបូព៌ា ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM