លោកMACRON៖ កងទ័ពជើងទឹកបារាំងបើកប្រតិបត្តិកាឃាត់នាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយរុស្ស៊ី
AUKUS ទទួលបានការជំរុញខ្លាំង ដោយសារ​ក្ដី​បារម្ភ អំពីភាពងាយរងគ្រោះនៃខ្សែកាបក្រោមសមុទ្រ
មនុស្ស ៥នាក់ស្លាប់ និង ២នាក់រងរបួស ក្នុងអគ្គិភ័យនៅរោងចក្រ Hanwha Aerospace របស់កូរ៉េខាងត្បូង
ទូរទស្សន៍ Al Jazeera៖ ក្រុមហេសបូឡាបានបាញ់មីស៊ីលជាង ២០គ្រាប់ ទៅលើភាគខាងជើងអ៊ីស្រា អែល

ព័ត៌មានអន្តរជាតិ

CNN៖ នាវាជិត ១.៦០០គ្រឿង កំពុងជាប់គាំងនៅជិតច្រកសមុទ្រហ័រមូស

2026/05/07 03:47:47 pm        42
នាវាដឹកប្រេងប្រហែល ១.៦០០គ្រឿង និងនាវាផ្សេងទៀត កំពុងជាប់គាំងនៅជិតច្រកសមុទ្រហ័រមូស ដោយមិនអាចឆ្លងកាត់ច្រកនេះបាន។ នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ CNN។យោងតាមរបាយការណ៍ រហូតមកទល់ពេលនេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រឹងប្រែងដើម្បី  អមដំណើរនាវាតែពីរគ្រឿងប៉ុណ្ណោះឆ្លងកាត់ដែនទឹកនេះ។យោងតាមការគណនារបស់ CNN នាវាចំនួន ៣២គ្រឿង ត្រូវបានបាញ់ប្រហារ នៅក្នុងច្រកសមុទ្រ ហ័រមូស ដោយបានសម្លាប់មនុស្ស ១០នាក់ និងរាប់សិបនាក់រងរបួស ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។នៅថ្ងៃទី ០៥ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្អាកគម្រោងសេរីភាព ជាប្រតិបត្តិការដែលសម្រួលដល់ការដឹកជញ្ជូននាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយរង់ចាំភាពច្បាស់លាស់ថា ការចរចាកិច្ចព្រមព្រៀងអ៊ីរ៉ង់ អាចសម្រេចដោយជោគជ័យ ហើយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានទទួលសំណើដែលត្រូវគ្នាពីប៉ាគីស្ថាន និងប្រទេសដទៃទៀត៕

លោក Trump៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ «អាចកើតឡើងខ្ពស់» ក្រោយមានវឌ្ឍនភាព នៅ ២៤ម៉ោងកន្លងមក

2026/05/07 03:44:25 pm        66
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) បាននិយាយថា លោកជឿថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ «អាចមានលទ្ធភាពខ្ពស់កើតឡើង» ប៉ុន្តែបានគំរាមថា នឹងចាប់ផ្ដើមប្រតិបត្តិការទម្លាក់គ្រាប់បែកឡើងវិញ លើប្រទេសនេះ ប្រសិនបើការចរចាមិនទទួលបានលទ្ធផលផ្លែផ្កាអ្វីទេនោះ។ទោះបីជាមេដឹកនាំអាមេរិកមានសុទិដ្ឋិនិយមក៏ដោយ ក៏អ៊ីរ៉ង់មិនទាន់ឆ្លើយតបទៅនឹងសំណើថ្មីរបស់សហរដ្ឋអាមេរិកនៅឡើយទេ ដោយប្រធានក្រុមអ្នកចរចារបស់ប្រទេសនេះ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្ខំឲ្យទីក្រុងតេអេរ៉ង់ «ចុះចាញ់»។ក្រោយបន្តជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍ ភាពវិជ្ជមាននេះ បង្ហាញថា គូសត្រូវទាំង២ អាចវិលត្រឡប់ទៅកាន់តុចរចាវិញ បន្ទាប់លោក Trump បានបញ្ឈប់ប្រតិបត្តិការយោធារយៈពេលខ្លីមួយ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយលើកឡើងពីក្តីសង្ឃឹម សម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។លោក Trump បានលើកឡើងនៅលើបណ្ដាញសង្គមកាលពីថ្ងៃពុធថា ប្រសិនបើ «អ៊ីរ៉ង់យល់ព្រមតាមអ្វីដែលត្រូវបានព្រមព្រៀងគ្នា» សង្គ្រាមនឹងចប់ ប៉ុន្តែប្រសិនបើមិនព្រមទេ ការទម្លាក់គ្រាប់បែកនឹងចាប់ផ្ដើមឡើងវិញ «ក្នុងកម្រិតខ្លាំងក្លា និងធ្ងន់ធ្ងរជាងមុនឆ្ងាយ»។ក្រោយមក នៅក្នុងការិយាល័យប្រធានាធិបតី Oval Office លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមាននូវកិច្ចពិភាក្សាល្អណាស់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយវាអាចទៅរួចខ្លាំងណាស់ដែលយើងនឹងធ្វើកិច្ចព្រមព្រៀងមួយ»។អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ផែនការ និងសំណើរបស់សហរដ្ឋអាមេរិក នៅតែស្ថិតក្រោមការពិនិត្យពិចារណា» ហើយថា ទីក្រុងតេអេរ៉ង់នឹងបង្ហាញជំហររបស់ខ្លួនទៅកាន់ប្រទេសអន្តរការី គឺប៉ាគីស្ថាន «បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យរបស់ខ្លួន»៕

រុស្ស៊ីអំពាវនាវឲ្យរដ្ឋបរទេសជម្លៀសអ្នកការទូតរបស់ពួកគេចេញពីអ៊ុយក្រែន មុនពេលទីក្រុងមូស្គូប្រារព្ធទិវាជ័យជម្នះ

2026/05/07 02:40:29 pm        68
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ប្រទេសនេះ កំពុងអំពាវនាវឲ្យពណ្តារដ្ឋបរទេសជម្លៀសអ្នកការទូតរបស់ពួកគេចេញពីទីក្រុងគីវជាមុន ក្នុងករណីអ៊ុយក្រែនព្យាយាមរំខានដល់ការប្រារព្ធទិវាជ័យជម្នះ ថ្ងៃទី ០៩ ខែឧសភា នៅទីក្រុងមូស្គូ។ អ្នកការទូតរូបនេះ បាននិយាយថា នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៦ ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ «ទាក់ទងនឹងការគំរាមកំហែងរបស់របបក្រុងគីវ ក្នុងការវាយប្រហារទីក្រុងមូស្គូ នៅថ្ងៃឈប់សម្រាកដ៏ពិសិដ្ឋសម្រាប់ជនជាតិរុស្ស៊ីទាំងអស់ ដែលជាទិវាជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ»។«ក្រសួងការបរទេសរុស្ស៊ីជំរុញឲ្យអាជ្ញាធរនៃប្រទេសរបស់អ្នក ឬ ថ្នាក់ដឹកនាំនៃអង្គការរបស់អ្នក ទទួលយកសេចក្តីថ្លែងការណ៍នេះដោយការទទួលខុសត្រូវខ្ពស់បំផុត និងធានាឲ្យមានការជម្លៀសបុគ្គលិកការទូត និងបេសកកម្មផ្សេងទៀត ក៏ដូចជាពលរដ្ឋចេញពីទីក្រុងគីវ ដោយសារតែការជៀសមិនរួចពីការវាយប្រហារសងសឹកដោយកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីប្រឆាំងនឹងទីក្រុងគីវ រួមទាំងមជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត ប្រសិនបើរបបក្រុងគីវ អនុវត្តផែនការភេរវកម្មព្រហ្មទណ្ឌរបស់ខ្លួន អំឡុងពេលប្រារព្ធទិវាជ័យជំនះដ៏អស្ចារ្យនេះ»៕

ឥណ្ឌាប្តេជ្ញាកម្ទេចបណ្តាញគាំទ្រភេរវកម្ម រយៈពេលមួយឆ្នាំបន្ទាប់ពីមានជម្លោះជាមួយប៉ាគីស្ថាន

2026/05/07 02:37:11 pm        47
លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បាននិយាយថា ឥណ្ឌានៅតែ «រឹងមាំដូចមុន» ក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការកម្ចាត់ភេរវកម្ម និង បណ្តាញគាំទ្រភេរវកម្ម ដែលមានរយៈពេលមួយឆ្នាំ ចាប់តាំងពីការប៉ះទង្គិចគ្នាដ៏សាហាវជាមួយប៉ាគីស្ថាន ដែលជាគូប្រជែងដ៏សំខាន់។ទំនាក់ទំនងរវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរនេះ បានធ្លាក់ចុះយ៉ាងខ្លាំង កាលពីឆ្នាំមុន បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ២២ ខែមេសា នៅក្នុងទីក្រុង Pahalgam នៃតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា បានសម្លាប់បុរស ២៦នាក់ ភាគច្រើនជាភ្ញៀវទេសចរហិណ្ឌូ ដែលនាំឲ្យមានជម្លោះដ៏អាក្រក់បំផុតរបស់ពួកគេ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ឥណ្ឌាបានបន្ទោសប៉ាគីស្ថានចំពោះការគាំទ្រការវាយប្រហារនេះ ជាការចោទប្រកាន់ដែលទីក្រុងអ៊ីស្លាម៉ាបាដបានបដិសេធ ដោយបង្កឲ្យមានវិធានការការទូតតបតវិញ និងការកើនឡើងភាពតានតឹងផ្នែកយោធាយ៉ាងខ្លាំង។ជម្លោះនេះបានកើនឡើង បន្ទាប់ពីឥណ្ឌាបានបើកការវាយប្រហារ នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥លើអ្វីដែលខ្លួនបានពិពណ៌នាថា ជា «ជំរំភេរវករ» នៅក្នុងប្រទេសប៉ាគីស្ថាន៕

អង្គការMSF៖ អ៊ីស្រាអែលបានបង្កើត«វិបត្តិកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ» នៅតំបន់ហ្កាហ្សា

2026/05/07 02:33:19 pm        64
អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់ដោយចេតនាលើអាហារ និងជំនួយនៅក្នុងតំបន់ហ្កាហ្សា ដោយបង្កើត «វិបត្តិកង្វះអាហារូបត្ថម្ភ» ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសទៅលើទារក និងស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន។របាយការណ៍នេះ ក៏បានពិនិត្យមើលអ្វីដែលខ្លួនបាននិយាយថា ជាគ្រោះថ្នាក់ដែលបង្កឡើងដោយអង្គការឯកជនដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានបង្កើតឡើងកាលពីឆ្នាំមុន ដើម្បីជំនួសការចែកចាយជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ហ្កាហ្សា។អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្ត្រ ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់បារាំង MSF ផ្អែកលើករណីរបស់ខ្លួនលើការវិភាគស្ថានភាពរវាងចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៦ នៅតាមមណ្ឌលសុខភាពចំនួន៤ ដែលខ្លួនគាំទ្រនៅក្នុងតំបន់ហ្កាហ្សា។អង្គការនេះ បាននិយាយថា ការវិភាគនោះ បានបង្ហាញពីកម្រិតនៃការកើតមិនគ្រប់ខែ និងអត្រាមរណភាពខ្ពស់ជាងមុន ក្នុងចំណោមទារកដែលកើតចេញពីម្តាយដែលខ្វះអាហារូបត្ថម្ភ និងការកើនឡើងនៃការរលូតកូន៕

ស្ថានទូតអ៊ីរ៉ង់បដិសេធថា កងកម្លាំងប្រដាប់អាវុធមិនបានវាយប្រហារនាវាកូរ៉េខាងត្បូង នៅច្រកសមុទ្រហ័រមូសទេ

2026/05/07 02:31:17 pm        61
អ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មិនបានជាប់ពាក់ព័ន្ធនឹងការផ្ទុះដែលបានវាយប្រហារនាវាកូរ៉េខាងត្បូងមួយគ្រឿង នៅច្រកសមុទ្រហ័រមូសក្នុងសប្តាហ៍នេះ។ស្ថានទូតអ៊ីរ៉ង់នៅទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងតេអេរ៉ង់«បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ណាមួយទាក់ទងនឹងការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នៅក្នុងឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការខូចខាតដល់នាវាកូរ៉េខាងត្បូងមួយគ្រឿង នៅច្រកសមុទ្រហ័រមូស»។នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់បានបាញ់ប្រហារទៅលើនាវាដែលដំណើរការដោយកូរ៉េខាងត្បូង និងគោលដៅផ្សេងទៀត ខណៈដែលសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ដើម្បីបើកច្រកសមុទ្រនេះ។នាវាដឹកទំនិញដែលមានទង់ជាតិប៉ាណាម៉ាដែលប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូនកូរ៉េខាងត្បូង HMM គឺទទេ និងនាវានេះចតនៅស្ងៀម នៅពេលដែលការផ្ទុះ និងអគ្គិភ័យ បានកើតឡើង៕

ក្រុមនាវាផ្ទុកយន្តហោះរបស់បារាំង កំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រក្រហម

2026/05/07 02:28:29 pm        40
ក្រុមនាវាផ្ទុកយន្តហោះ Charles de Gaulle របស់បារាំង បានឆ្លងកាត់ព្រែកជីកស៊ុយអេ (Suez Canal) កាលពីថ្ងៃពុធ ហើយកំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រក្រហមភាគខាងត្បូង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង។យោងតាមក្រសួងនេះ ការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះនេះ ទៅកាន់សមុទ្រក្រហម និងឈូងសមុទ្រ Aden គឺមានគោលបំណងគាំទ្រគំនិតផ្តួចផ្តើមសន្តិសុខដែនសមុទ្រពហុជាតិ ដែលបង្កើតឡើងដោយបារាំង អង់គ្លេស និងបណ្តាប្រទេសដៃគូ។បារាំង និងអង់គ្លេស បានរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិមួយស្តីពីច្រកសមុទ្រហ័រមូស នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ១៧ ខែមេសា ដោយបានប្រមូលផ្តុំតំណាងមកពីប្រទេសចំនួន ៥១។ បន្ទាប់ពីកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា ប្រទេសទាំងពីរ នឹងដឹកនាំបេសកកម្មពហុជា ដើម្បីជួយការពារផ្លូវដឹកជញ្ជូន នៅពេលដែលលក្ខខណ្ឌអនុញ្ញាត។ លោក Starmer បាននិយាយថា គំនិតផ្តួចផ្តើមនេះ នឹងនៅតែមានលក្ខណៈការពារយ៉ាងតឹងរ៉ឹង ហើយនឹងផ្តោតលើការធានាឡើងវិញនូវចរាចរណ៍ដែនសមុទ្រពាណិជ្ជកម្ម និងគាំទ្រប្រតិបត្តិការបោសសម្អាតមីន។ក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង បាននិយាយថា ការដាក់ពង្រាយក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ មានបំណងវាយតម្លៃបរិយាកាសប្រតិបត្តិការក្នុងតំបន់ មុនពេលការចាប់ផ្តើមគំនិតផ្តួចផ្តើមនេះ ហើយអាចផ្តល់ជម្រើសឆ្លើយតបវិបត្តិបន្ថែម ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់៕

យុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីរបស់លោក TRUMP ផ្តោតលើអឺរ៉ុប និងក្រុមឆ្វេងនិយម

2026/05/07 02:02:19 pm        54
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់អឺរ៉ុបថា ជា «កន្លែងបង្កើត» អំពើភេរវកម្ម ដែលបង្កឡើងដោយជនអនោ្តប្រវេសន៍យ៉ាងច្រើន នៅក្នុងយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីមួយដែលបានបង្ហាញកាលពីថ្ងៃពុធ។យុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីនេះ ក៏ផ្តោតលើការលុបបំបាត់ «ក្រុមជ្រុលនិយមឆ្វេងនិយមដ៏ហិង្សា» រួមទាំងក្រុម «គាំទ្រអ្នកប្តូរភេទ» ខណៈដែលរដ្ឋបាលអភិរក្សនិយមរបស់លោក ត្រាំ បង្កើនការវាយប្រហារនយោបាយរបស់ខ្លួនទៅលើក្រុមគូប្រជែង។យុទ្ធសាស្ត្រនេះ ថែមទាំងដាក់ក្រុមជួញដូរគ្រឿងញៀននៅអាមេរិក នៅក្នុងចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម។ប៉ុន្តែពាក្យពេចន៍ខ្លាំងៗមួយចំនួននៅក្នុងយុទ្ធសាស្ត្រនេះ គឺនិយាយសំដៅដល់អឺរ៉ុប ជាទីដែលសម្ព័ន្ធមិត្តអាមេរិកជាច្រើន នឹងមានការភ្ញាក់ផ្អើល នៅពេលឃើញទ្វីបរបស់ពួកគេស្ថិតនៅក្នុងគោលដៅរបស់រដ្ឋ បាលលោក ត្រាំ ម្តងទៀត។យុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីនេះ បានលើកឡើងថា៖«វាពិតជាច្បាស់ណាស់ចំពោះទាំងអស់គ្នាថា ក្រុម អរិភាពដែលរៀបចំបានល្អ ទាញយកផលប្រយោជន៍ពីព្រំដែនដែលបើកចំហ និងឧត្តមគតិសកលនិយមពាក់ព័ន្ធ។ វប្បធម៌បរទេសទាំងនេះ កាន់តែរីកចម្រើន ហើយគោលនយោបាយអឺរ៉ុបបច្ចុប្បន្ន កាន់តែមានរយៈពេលយូរ អំពើភេរវកម្មកាន់តែច្រើន ត្រូវបានបង្កើតឡើង»៕

អារ៉ាប់រួមថ្កោលទោសសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ និងបញ្ជាក់ថា ទំនាក់ទំនងការពារជាតិគឺជាអាទិភាព

2026/05/07 01:59:23 pm        47
អេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្វីដែលខ្លួនពិពណ៌នាថា ជាសេចក្តីថ្លែងការណ៍អរិភាពរបស់អ៊ីរ៉ង់ ដោយបញ្ជាក់ជាថ្មីថា ទំនាក់ទំនងអន្តរជាតិ និងភាពជាដៃគូការពារជាតិរបស់ខ្លួន គឺជា «បញ្ហាអធិបតេយ្យភាពសុទ្ធសាធ»។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបានបដិសេធការចោទប្រកាន់របស់ទីក្រុងតេអេរ៉ង់ថា កិច្ចសហប្រតិបត្តិការរបស់ទីក្រុងអាប៊ុយដាប៊ីជាមួយសហរដ្ឋអាមេរិក បានគំរាមកំហែងដល់សន្តិសុខ និងផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា គ្មានភាគីណាមួយមានសិទ្ធិប្រើប្រាស់ទំនាក់ទំនងបែបនេះ ជាលេសសម្រាប់ការជ្រៀតជ្រែក ឬការគំរាមកំហែងនោះទេ។ក្រសួងបាននិយាយថា អារ៉ាប់រួម «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការអត្ថាធិប្បាយដែលចេញដោយក្រសួងការបរទេសអ៊ីរ៉ង់ ដោយបញ្ជាក់ជាថ្មីអំពីការបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងណាមួយដែលផ្តោតលើអធិបតេយ្យភាព សន្តិសុខជាតិ ឬការសម្រេចចិត្តឯករាជ្យរបស់ខ្លួន។ក្រសួងបានបន្ថែមថា វោហាសាស្ត្រណាមួយដែលពាក់ព័ន្ធនឹងការគំរាមកំហែងដោយផ្ទាល់ ឬដោយប្រយោលចំពោះសន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសំខាន់ៗរបស់ប្រទេសនេះ ឬសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អ្នកស្រុក និងអ្នកទស្សនារបស់ខ្លួន គឺជាទង្វើដែលមិនអាចទទួលយកបាន ដែលរំលោភលើច្បាប់អន្តរជាតិ និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ៕

ប្រមុខយោធាអ៊ីស្រាអែលនិយាយថា ប្រតិបត្តិការប្រឆាំងក្រុមហេសបូឡានៅលីបង់ គឺគ្មានដែនកំណត់

2026/05/07 01:57:06 pm        70
ប្រមុខយោធាអ៊ីស្រាអែល លោក Eyal Zamir បានធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃពុធ បន្ទាប់ពីការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែលលើគោលដៅលីបង់ ដោយប្រាប់មេបញ្ជាការកងទ័ពថា ពួកគេចាំបាច់ត្រូវបន្តប្រតិបត្តិការគ្មានដែនកំណត់ប្រឆាំងនឹងក្រុមហេសបូឡា។ការអត្ថាធិប្បាយរបស់លោក បានកើតឡើង នៅពេលដែលទូរទស្សន៍ LBCI របស់លីបង់ បានរាយការណ៍ថា ការចរចាសន្តិភាពជុំទី៣រវាងអ៊ីស្រាអែល និងលីបង់ អាចត្រូវបានធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ទោះបីជាពុំមានការបញ្ជាក់ជាផ្លូវការភ្លាមៗក៏ដោយ។ទោះបីជាមានការអំពាវនាវរបស់លីបង់ឲ្យបញ្ឈប់ការវាយប្រហារ និងបទឈប់បាញ់ដ៏ផុយស្រួយដែលបានចូលជាធរមានកាលពីខែមុនក៏ដោយ អ៊ីស្រាអែលនៅតែបន្តការវាយប្រហារ។ក្នុងអំឡុងពេលវាយតម្លៃប្រតិបត្តិការនៅក្នុងតំបន់ Al-Khiam លោក Zamir បាននិយាយថា កងកម្លាំងអ៊ីស្រាអែល នឹងនៅតែដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់ រហូតដល់សន្តិសុខរយៈពេលវែង ត្រូវបានធានាសម្រាប់ប្រជាជននៅភាគខាងជើងប្រទេសអ៊ីស្រាអែល។លោកក៏បានអះអាងផងដែរថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់យុទ្ធជនហេសបូឡាជាង ២.000នាក់ចាប់តាំងពីការចាប់ផ្តើមនៃអ្វីដែលលោកបានពិពណ៌នាថា ជាយុទ្ធនាការបច្ចុប្បន្នប្រហែលពីរខែកន្លងមកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកMACRON៖ កងទ័ពជើងទឹកបារាំងបើកប្រតិបត្តិកាឃាត់នាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយរុស្ស៊ី
06/01/2026 06:06 PM
AUKUS ទទួលបានការជំរុញខ្លាំង ដោយសារ​ក្ដី​បារម្ភ អំពីភាពងាយរងគ្រោះនៃខ្សែកាបក្រោមសមុទ្រ
06/01/2026 06:06 PM
មនុស្ស ៥នាក់ស្លាប់ និង ២នាក់រងរបួស ក្នុងអគ្គិភ័យនៅរោងចក្រ Hanwha Aerospace របស់កូរ៉េខាងត្បូង
06/01/2026 06:06 PM
ទូរទស្សន៍ Al Jazeera៖ ក្រុមហេសបូឡាបានបាញ់មីស៊ីលជាង ២០គ្រាប់ ទៅលើភាគខាងជើងអ៊ីស្រា អែល
06/01/2026 06:06 PM
អង្គការWHO ជំរុញឱ្យមានទំនុកចិត្តនិងបើកព្រំដែន ខណៈកុងហ្គោ ខំប្រឹងទប់ស្កាត់ការផ្ទុះឡើងជំងឺអេបូឡា
06/01/2026 06:06 PM
លោកTrump ព្រលះអ្នករិះគន់ ដោយអះអាងថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នឹងល្អសម្រាប់អាមេរិកនិងអ្នកដែលនៅជាមួយយើង
06/01/2026 06:06 PM
សមត្ថភាពបិទច្រកសមុទ្រ Hormuz គឺជា «សន្លឹកបៀឈ្នះ» របស់ប្រទេសអ៊ីរ៉ង់
06/01/2026 06:06 PM
ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
06/01/2026 05:06 PM
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM