លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ

ព័ត៌មានអន្តរជាតិ

អ្នកបើកបររថយន្តដឹកទំនិញរង់ចាំជាច្រើនថ្ងៃ ខណៈព្រិលធ្លាក់ខ្លាំងបិទច្រកព្រំដែនអាហ្សង់ទីន-ឈីលី

2026/07/23 06:53:18 pm        58
រថយន្តដឹកទំនិញប្រហែល ៦០០ គ្រឿងនៅតែជាប់គាំងកាលពីថ្ងៃពុធ ទី ២២ ខែកក្កដា នៅក្នុងក្រុង Mendoza ប្រទេសអាហ្សង់ទីនជិតព្រំដែនជាមួយប្រទេសឈីលី បន្ទាប់ពីព្យុះព្រិលបានរារាំងច្រកអន្តរជាតិ Cristo Redentor រយៈពេលជិតមួយសប្តាហ៍។វីដេអូពីយានដ្រូន បានបង្ហាញរថយន្តដឹកទំនិញរាប់រយគ្រឿងចតនៅក្នុងតំបន់ត្រួតពិនិត្យរួមគ្នា ជាកន្លែងដែលអ្នកបើកបរអាចរង់ចាំដោយសុវត្ថិភាពរហូតដល់អាជ្ញាធរបើកច្រកឆ្លងកាត់តំបន់ភ្នំឡើងវិញ។អ្នកបើកបររថយន្ត ដែលដឹកជញ្ជូនទំនិញពីប្រទេសអាហ្សង់ទីន ប្រេស៊ីល និងប្រទេសផ្សេងទៀតនៅក្នុងតំបន់ បានទទួលអាហារ និងទឹកពីអាជ្ញាធរអាហ្សង់ទីន និងសហជីពអ្នកបើកបររថយន្តដឹកទំនិញ ខណៈពួកគេរង់ចាំ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា គំនរព្រិលបានកើនឡើងដល់បីម៉ែត្រនៅក្នុងតំបន់នោះ និងបានបិទផ្លូវហាយវ៉េជាច្រើនកន្លែងនៅក្នុងក្រុង Mendoza ។ ការព្យាករបាននិយាយថា ព្រិល និងសីតុណ្ហភាពទាប អាចបន្តរយៈពេល ១៤ ថ្ងៃទៀត។

សហរដ្ឋអាមេរិក ចេញការណែនាំដល់ពលរដ្ឋអាមេរិកនៅទូទាំងពិភពលោកឱ្យប្រុងប្រយ័ត្នខ្ពស់

2026/07/23 06:50:45 pm        49
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញការព្រមានជាថ្មីចំពោះសន្តិសុខដោយណែនាំពលរដ្ឋអាមេរិក នៅ «ទូទាំងពិភពលោកអនុវត្តការប្រុងប្រយ័ត្នខ្ពស់» ដោយសារតែភាពតានតឹងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា។ ក្រសួងបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនថា «បរិយាកាសសន្តិសុខនៅតែស្មុគស្មាញដោយសក្តានុពលនៃការកើនឡើងមិនអាចមើលឃើញជាមុន»។ ការព្រមានបាននិយាយថា «អគារការទូតរបស់សហរដ្ឋអាមេរិក រួមទាំងនៅខាងក្រៅមជ្ឈិមបូព៌ា ត្រូវបានគេកំណត់គោលដៅ» ហើយបានព្រមានថា «អ៊ីរ៉ង់ និងក្រុមដែលគាំទ្រអ៊ីរ៉ង់ អាចកំណត់គោលដៅលើផលប្រយោជន៍ផ្សេងទៀតរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស ឬនៅទីតាំងដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងពលរដ្ឋអាមេរិកនៅទូទាំងពិភពលោក រួមទាំងអាជីវកម្មរបស់សហរដ្ឋអាមេរិក និងស្ថាប័នផ្សេងៗទៀត»។ជាពិសេស ការព្រមានបានណែនាំពលរដ្ឋអាមេរិកដែលបច្ចុប្បន្នកំពុងស្ថិតនៅមជ្ឈិមបូព៌ាឱ្យដឹងអំពីការរំខានដល់ជើងហោះហើរ និងការធ្វើដំណើរផ្សេងទៀតដែលអាចកើតមាន និងបាននិយាយថា «ពលរដ្ឋអាមេរិកនៅក្រៅមជ្ឈិមបូព៌ាគួរតែពិចារណាឡើងវិញអំពីការធ្វើដំណើរទៅ និងឆ្លងកាត់តំបន់នោះ»។

បណ្តាទីភ្នាក់ងារអាមេរិក ព្រមានពីការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណិតជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់

2026/07/23 06:48:32 pm        57
បណ្តាទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក រួមទាំងទីភ្នាក់ងារសន្តិសុខនិងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខតាមអ៊ីនធឺណិត និងទីភ្នាក់ងារFBI បានចេញការណែនាំដោយព្រមានអង្គការអាមេរិកអំពី «សកម្មភាពតាមអ៊ីនធឺណិតដែលជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់កំពុងកំណត់គោលដៅលើ» ឧបករណ៍ដែលភ្ជាប់អ៊ីនធឺណិត។ លោក Brett Leatherman ជំនួយការនាយកអង្គភាពសន្តិសុខតាមអ៊ីនធឺណិតរបស់ទីភ្នាក់ងារ FBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតអ៊ីរ៉ង់ បន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ហើយទីភ្នាក់ងារ FBI ប្តេជ្ញាកំណត់អត្តសញ្ញាណ ការធ្វើឲ្យរំខាន និងដាក់ការខាតបង់ទៅលើអ្នកដែលទទួលខុសត្រូវ»។ លោក Leatherman បាននិយាយបន្ថែមថា «ការណែនាំនេះ ផ្តល់ដល់អ្នកការពារបណ្តាញនូវព័ត៌មានដែលពួកគេត្រូវការដើម្បីកំណត់អត្តសញ្ញាណសកម្មភាពព្យាបាទ ពង្រឹងការការពាររបស់ពួកគេ និងកាត់បន្ថយឱកាសសម្រាប់ភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់អ៊ីរ៉ង់ក្នុងការធ្វើឲ្យរំខានដល់សេវាសំខាន់ៗដែលពលរដ្ឋអាមេរិកពឹងផ្អែកលើ»។

ប្រមុខការទូតមកពីបណ្ដាប្រទេសជាច្រើនបានជួបជុំគ្នាសម្រាប់វេទិកាសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍

2026/07/23 06:34:54 pm        60
ក្រុមអ្នកការទូតជាន់ខ្ពស់មកពីអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង បានជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់វេទិកាតំបន់អាស៊ានដែលផ្តោតលើសន្តិសុខនៅទីក្រុងម៉ានីល ជាទីដែលបណ្ដារដ្ឋមន្ត្រីត្រូវគេរំពឹងថានឹងចេញសេចក្តីអំពាវនាវសម្រាប់ការដោះស្រាយដោយសន្តិវិធីបន្ទាប់ពីអរិភាពដែលបានបន្ត និងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ សង្គ្រាមនៅអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមូសអាចគ្របដណ្ដប់លើការពិភាក្សានៅក្នុងព្រឹត្តិការណ៍ពេញអង្គ ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន អូស្ត្រាលី ឥណ្ឌា ជប៉ុន អង់គ្លេស និងប្រទេសដទៃទៀត។ សង្គ្រាមនេះគឺជាចំណុចពិភាក្សាដ៏សំខាន់មួយនៅក្នុងការជួបជុំដែលរៀបចំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានសមាជិកចំនួន១១ប្រទេស ជាតំបន់មួយដែលមានផលិតផលក្នុងស្រុកសរុបប្រហែល៣,៨ សែនកោដិដុល្លារ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងនៅមជ្ឈិមបូព៌ា និងជាពិសេសត្រូវបានប៉ះពាល់នឹងផលវិបាក ដែលបានបង្កឱ្យមានអតិផរណានៅជុំវិញពិភពលោក។ អនុរដ្ឋមន្ត្រីការបរទេសចិន លោកស្រី Hua Chunying បានថ្លែងនៅក្នុងសុន្ទរកថាបើកវេទិកាមួយកាលពីថ្ងៃព្រហស្បតិ៍រវាងអាស៊ាន ជប៉ុន កូរ៉េខាងត្បូង និងចិនថា ពិភពលោកបានចូលដល់ដំណាក់កាលថ្មីមួយនៃភាពចលាចល និងការផ្លាស់ប្តូរ។ ស្ថានភាពនៅមជ្ឈិមបូព៌ាបានរីករាលដាលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ ហើយសន្តិសុខ និងភាពធន់ត្រូវបានរំខាន ចំណែកតម្រូវការសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពកាន់តែបន្ទាន់។ លោក Rubio ដែលបានជួបលោក Lavrov រដ្ឋមន្ត្រីរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកបានពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការដើរតួនាទីស្ថាបនាក្នុងការបញ្ចប់សង្គ្រាមនេះ។ចំណុចកណ្តាលមួយទៀតនៃការចរចានៅទីក្រុងម៉ានីល គឺសមុទ្រចិនខាងត្បូង និងភាពតានតឹងយូរអង្វែងរវាងទីក្រុងប៉េកាំង និងសម្ព័ន្ធមិត្តអាមេរិកគឺហ្វីលីពីន ដែលទីក្រុងវ៉ាស៊ីនតោនត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញាដើម្បីការពារក្នុងករណីមានការវាយប្រហារលើនាវារបស់ខ្លួន៕

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី អនុញ្ញាតឱ្យអាមេរិកប្រើមូលដ្ឋានទ័ពអង់គ្លេសខ្លះ​ សម្រាប់ការវាយប្រហារ លើ​អ៊ីរ៉ង់

2026/07/22 11:07:10 pm        67
នាយករដ្ឋមន្ត្រីថ្មី លោក​ Andy Burnham បានយល់ព្រមឱ្យ​សហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស សម្រាប់អ្វីដែលចក្រភពអង់គ្លេសហៅថា ការវាយប្រហារការពារ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយ​នេះ​ជាការបន្តគោលនយោបាយរបស់អ្នកកាន់តំណែងមុន គឺលោក​ Keir Starmer ទោះបីជាប្រធានាធិបតី លោក Donald Trump បង្កើនសង្គ្រាមរបស់លោក​ក៏ដោយ។បើយោងតាមប្រភពដែលដឹង​ពីបញ្ហានេះ បាន​ឱ្យដឹង​ថា លោក Starmer បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ កាល​ពី​ថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីគោលនយោបាយអង់គ្លេស បន្ទាប់ពីមាន​ការចាប់​ផ្ដើម​ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកឡើងវិញ នៅដើមខែនេះ​។ប្រភពនេះ​បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី អំឡុង​កិច្ចប្រជុំនោះ បានសម្រេចបន្តគោលនយោបាយមានស្រាប់ ដែលអនុញ្ញាតឱ្យយន្តហោះសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព នៅកោះ Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា និងមូលដ្ឋានទ័ពអាកាស RAF Fairford ក្នុងតំបន់​ Gloucestershire របស់​ប្រទេសអង់គ្លេស សម្រាប់បេសកកម្ម ដែលមាន​បំណង​ទប់ទល់នឹងការគំរាមកំហែងដោយ​មីស៊ីលរបស់អ៊ីរ៉ង់ និងទីតាំងទាំងឡាយដែលត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារលើច្រកសមុទ្រ Hormuz។ពួកគេបានបន្ថែមថា លោក Burnham ដែលបានក្លាយជានាយករដ្ឋមន្ត្រីកាល​ពី​ថ្ងៃចន្ទ ត្រូវបានជូនដំណឹងអំពីការពិភាក្សា និងយល់ស្របនឹងការសម្រេចចិត្តនេះ​។ ពួកគេបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារជា​ការ​ពិភាក្សា អំពីបញ្ហាសន្តិសុខ។ប្រភពដដែល​ទាំង​នេះ បាន​បញ្ជាក់ថា លោកនឹងបន្តគោលនយោបាយរបស់រដ្ឋាភិបាលមុន ក្នុងការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស សម្រាប់អ្វីដែលចាត់ទុក​ថា ជាការវាយប្រហារការពារខ្លួន។ នេះបានន័យថា មូលដ្ឋានទ័ពអង់គ្លេសទំនងជានឹងត្រូវយកមកប្រើប្រាស់ សម្រាប់ប្រតិបត្តិការមួយចំនួនរបស់អាមេរិក ក្នុងជុំបច្ចុប្បន្ននេះ៕

លោក Rubio បញ្ជាក់​ថា អាមេរិកនៅតែមានឆន្ទៈរក​ដំណោះស្រាយ​ តាម​រយៈការ​ចរចា ជុំវិញ​វិបត្តិអ៊ីរ៉ង់

2026/07/22 11:03:52 pm        73
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio នៅ​ថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦)​នេះ បាន​បញ្ជាក់​ឱ្យដឹង​ថា សហរដ្ឋអាមេរិកនៅតែមានឆន្ទៈស្វែង​រក​ដំណោះស្រាយ​ តាម​រយៈ​ការចរចា ដើម្បីបញ្ចប់វិបត្តិអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេអេរ៉ង់មិនមានភាពប្រាកដ​ប្រជា ​ក្នុងដំណើរការ​នេះ​ឡើយ​ ខណៈដែលជម្លោះកាន់តែរីកធំឡើង បានរំខានដល់ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតរបស់ពិភពលោកចំនួន ២។លោក Rubio បានធ្វើអត្ថាធិប្បាយរបស់លោក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសតំបន់​អាស៊ីអាគ្នេយ៍ ពោល​គឺ​មួយថ្ងៃបន្ទាប់ពីនាវាដឹកប្រេង ៣គ្រឿងដែលដឹកប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតទៅកាន់អាស៊ី បានប្ដូរ​ផ្លូវ​នៅសមុទ្រក្រហម ដោយ​ការធ្វើ​បែប​នោះ​ទំនង​ជាការឆ្លើយតបជាក់ស្ដែង​ទៅនឹង​​ការគំរាមកំហែងពីក្រុមហ៊ួទី​ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅក្នុង​ប្រទេស​យេម៉ែន។ក្រុមហ៊ួទី​ ដែលគ្រប់គ្រងឆ្នេរសមុទ្រនៅមាត់​ច្រក​សមុទ្រក្រហម បានប្រកាសពីការបិទផ្លូវទឹក ចំពោះ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពី​ថ្ងៃទី២០​ ខែកក្កដា ដោយនេះអាច​​ជាការ​បើកសមរភូមិ​ថ្មី នៅក្នុងសង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅទូទាំងឈូងសមុទ្រពែក្ស ចាប់តាំងពីវាបានចាប់ផ្តើមផ្ទុះ​ឡើង​កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់សារព័ត៌មានកាល​ថ្ងៃទី២០ ខែកក្កដាថា ទីក្រុងតេអេរ៉ង់បានទទួលសំណើពីអន្តរ​ការី សម្រាប់បទឈប់បាញ់រយៈពេល ១០​ថ្ងៃ ក្នុងកិច្ចប្រឹងប្រែង ដើម្បីស្រោចស្រង់​កិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នដែលត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាល​ពី​ខែមិថុនា ដែលបានជំនួសបទឈប់បាញ់កាលពីខែមេសា។លោក Rubio បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន «តែងតែប្តេជ្ញាចិត្ត ចំពោះការទូត» ប៉ុន្តែមិន​ច្បាស់​ថា តើទីក្រុងតេអេរ៉ង់ មានការប្តេជ្ញាចិត្តដូចគ្នា ចំពោះការចរចាដែរ ឬទេ។ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន​ លោក Rubio បានលើក​ឡើង​ថា៖ «បញ្ហាដែលយើងកំពុងជួបប្រទះនៅពេលនេះ គឺថា ពួកគេមិនយកចិត្តទុកដាក់ ចំពោះការចរចាទេ។ ប្រសិនបើពួកគេយកចិត្តទុកដាក់ យើងយកចិត្តទុកដាក់។ ប្រសិនបើពួកគេមិនយកចិត្តទុកដាក់ទេ នោះយើងនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពារផលប្រយោជន៍របស់យើង និងផលប្រយោជន៍នៃ​សម្ព័ន្ធមិត្តរបស់យើង»៕

ក្រុមសកម្មជនប៉ះទង្គិចគ្នាជាមួយនគរបាល អំឡុងជំនួបរដ្ឋមន្រ្តីការបរទេសអាស៊ាននៅទីក្រុងម៉ានីល

2026/07/22 11:01:18 pm        74
នៅថ្ងៃពុធនេះ ក្រុមសកម្មជនហ្វីលីពីន បានប៉ះទង្គិចគ្នាជាមួយក្រុមនគរបាលប្រឆាំងកុបកម្ម ខណៈពេលពួកគេតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ដែលស្ថិតនៅក្នុងទីក្រុងម៉ានីល សម្រាប់ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងដៃគូសន្ធនារបស់ប្លុកមួយនេះ ។ក្រុមសកម្មជនទាំងនេះ ត្រូវបានរារាំងពីការធ្វើដំណើរទៅកាន់ទីតាំងដែលជំនួបត្រូវបានធ្វើឡើង ។ក្រុមបាតុករបានអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់ការជាប់ពាក់ព័ន្ធរបស់ខ្លួននៅជម្លោះក្នុងតំបន់ ហើយនិងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងបង្កភាពតានតឹងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ជំនួបរដ្ឋមន្រ្តីការបរទេសអាស៊ាន បានកើតមានឡើង ស្របពេលអរិភាពកើតឡើងសារជាថ្មី និងទស្សនីយភាពនៃការប្រឈមថ្មីនៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ បាតុកម្មនេះ ត្រូវបានធ្វើឡើងផងដែរ ក្នុងបរិបទភាពតានតឹងការទូតកើនឡើងរវាងទីក្រុងប៉េកាំង និងហ្វីលីពីនដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីឧបទ្ទេវហេតុកាលពីពេលថ្មីៗនៅសមុទ្រចិនខាងត្បូង ដែលនាំឲ្យប្រទេសទាំង ២ កោះហៅឲ្យចូលខ្លួននូវឯកអគ្គរដ្ឋទូតប្រទេសនិមួយៗ ៕

មេដឹកនាំថ្មីរបស់ក្រុម​ហាម៉ាស ប្រឈមនឹងបញ្ហាគ្រោះថ្នាក់ និងស្មុក​ស្មាញ»

2026/07/22 10:58:03 pm        55
លោក Khalil al-Hayya បានឡើងកាន់តំណែងជាមេដឹកនាំរបស់ក្រុមហាម៉ាស នៅក្នុងពេលវេលាមួយដែលត្រូវបានចាត់ទុកថា គ្រោះថ្នាក់ និងស្មុក​ស្មាញបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមនេះ​ ខណៈដែលក្រុម​ហាម៉ាសកំពុងទប់ទប់ជាមួយអ៊ីស្រាអែល ក្នុងសង្គ្រាមមិនធ្លាប់មានពីមុនមក ដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ០​៧ ខែតុលា ឆ្នាំ២០២៣។ការបោះឆ្នោតជ្រើសរើសលោកជាប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានធ្វើឲ្យ​លោកក្លាយជាអ្នកដឹកនាំចលនាមួយ ដែលកំពុងស្ថិតក្រោមសម្ពាធយោធា និងនយោបាយយ៉ាងខ្លាំង ជិត ៤ ទសវត្សរ៍ បន្ទាប់ពីក្រុមនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧។មនុស្សជាច្រើនទាំងនៅក្នុង និងក្រៅក្រុមហាម៉ាស ចាត់ទុកលោក Khalil al-Hayyaថា ជាឥស្សរជនឈាន​មុ​ខម្នាក់នៅក្នុងក្រុមនេះ​ ដែលប្តេជ្ញារក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់។ក្រុម​នេះពីមុនត្រូវបានដឹកនាំដោយ Yahya al-Sinwar​ អតីតមេដឹកនាំហាម៉ាស ដែលត្រូវបានគេរាយការណ៍ថា បានដឹកនាំការវាយប្រហារកាលពីថ្ងៃទី ០​៧ ខែតុលា ឆ្នាំ២០២៣។ លោក al-Hayyaធ្លាប់ជាអនុប្រធានរបស់លោក Sinwa នៅក្នុងថ្នាក់ដឹកនាំការិយាល័យហាម៉ាសប្រចាំតំបន់ហ្កា​ហ្សា។ប្រភពចំនួនបីរបស់ក្រុមហាម៉ាស ដែលបានផ្តល់បទសម្ភាសន៍ដោយឡែកពីគ្នាដល់សារព័ត៌មាន Asharq Al-Awsat បាននិយាយថា អ្នកដែលពួកគេហៅថា «មិត្តភក្តិរបស់លោក ស៊ីនវ៉ារ» បានជំរុញឲ្យលោក al-Hayya ឈរឈ្មោះជាបេក្ខភាព​ទាំងក្នុង និងក្រៅដែនដីប៉ាឡេស្ទីន៕

លោក TRUMP ស្នើឲ្យស៊ីរីដាក់ពង្រាយកងកម្លាំងទៅកាន់លីបង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា

2026/07/22 10:29:40 pm        55
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យស៊ីរីបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសលីបង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា។លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun ដែលកំពុងបំពេញទស្សនកិច្ចថា៖«យើងមានទំនាក់ទំនងល្អណាស់ជាមួយប្រធានាធិបតីស៊ីរី។ លោកបានបំពេញការងារបានយ៉ាងល្អ។ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើលោកក៏អាចធ្វើការងារបែបនោះបានដែរ។ លោកបានធ្វើការងារបានយ៉ាងល្អក្នុងការបង្រួបបង្រួមប្រទេសស៊ីរីឡើងវិញ។ លោកក៏មានបំណងចូលរួមធ្វើអ្វីមួយទាក់ទងនឹងក្រុមហេសបូឡាផងដែរ»។យោងតាមលោកប្រធានាធិបតីសហរដ្ឋអាមេរិក វិធានការបែបនេះ«នឹងមានប្រសិទ្ធភាពយ៉ាងខ្លាំង»។ដោយដកស្រង់បទសម្ភាសន៍របស់ខ្លួនជាមួយលោកប្រធានាធិបតី អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ Fox News លោក Trey Yingst បាននិយាយកាលពីខែមិថុនាថា លោក ត្រាំ កំពុងពិចារណាអំពីការចូលរួមរបស់កងកម្លាំងស៊ីរី ដើម្បីដោះស្រាយបញ្ហាជាមួយក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់៕

ប្រភព៖ ផលប្រយោជន៍របស់អង់គ្លេសនៅតំបន់មជ្ឈិមបូព៌ា អាចក្លាយជាគោលដៅយោធារបស់អ៊ីរ៉ង់

2026/07/22 10:26:50 pm        71
ប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់មួយ បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា ផលប្រយោជន៍របស់អង់គ្លេសនៅក្នុងតំបន់មជ្ឈិមបូព៌ា អាចក្លាយជាគោលដៅយោធាស្របច្បាប់របស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងឡុងដ៍ចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់។ ប្រភពរបស់ទីភ្នាក់ងារព័ត៌មានបាននិយាយថា៖«ប្រសិនបើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Andy Burnham ក្នុងការចូលរួមជាមួយសង្គ្រាមរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានបញ្ជាក់នោះ ក្រៅពីផលវិបាកផ្នែកនយោបាយ និងច្បាប់ ផលប្រយោជន៍របស់អង់គ្លេសទាំងអស់នៅក្នុងតំបន់នេះ នឹងត្រូវបញ្ចូលទៅក្នុងបញ្ជីគោលដៅរបស់កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់»។ ប្រភពនោះក៏បានរំលឹកផងដែរថា៖«អង់គ្លេសធ្លាប់បានជួបប្រទះការអនុវត្តការគំរាមកំហែងរបស់អ៊ីរ៉ង់ម្តងរួចមកហើយ ក្នុងអំឡុងសង្គ្រាមរយៈពេល ៤០ថ្ងៃ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
07/25/2026 03:07 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
07/25/2026 03:07 PM
ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
07/25/2026 03:07 PM
ចារកម្មអាមេរិក៖ មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បើក​ចំហជាង ក្នុងការ​ប្រឹង​ប្រែង​ទទួល​​បាន​​អាវុធនុយក្លេអ៊ែរ
07/25/2026 03:07 PM
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
07/25/2026 03:07 PM
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM