យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន

ព័ត៌មានអន្តរជាតិ

ទីបញ្ជាការយោធាជាន់ខ្ពស់៖ អ៊ីរ៉ង់មិនបានវាយប្រហារអេមីរ៉ាតអារ៉ាប់រួម ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទេ

2026/05/06 02:16:22 pm        123
 ទីបញ្ជាការយោធាជាន់ខ្ពស់ Khatam al-Anbiyaរបស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ មិនបានធ្វើប្រតិបត្តិការមីស៊ីល ឬយានដ្រូនប្រឆាំងនឹងអារ៉ាប់រួម (UAE) ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Fars ។អ្នកនាំពាក្យទីបញ្ជាការ លោក Ebrahim Zolfaghari បានធ្វើសេចក្តីប្រកាសនេះ ដោយសង្កត់ធ្ងន់ថា ប្រសិនបើអ៊ីរ៉ង់បានចាត់វិធានការបែបនេះ យើងនឹងប្រកាសវាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់»។លោកបានបដិសេធរបាយការណ៍មួយរបស់អេមីរ៉ាតអារ៉ាប់រួម ដែលបានចោទប្រកាន់អ៊ីរ៉ង់ពីបទបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលប្រឆាំងនឹងប្រទេសនេះ ដោយអំពាវនាវដល់មន្ត្រី និងរដ្ឋបុរសរបស់ អារ៉ាប់រួម កុំឲ្យប្រទេសរបស់ពួកគេធ្លាក់ចូលទៅក្នុងអន្ទាក់ដែលដាក់ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។លោក Zolfaghari ក៏បានជំរុញឲ្យពួកគេកុំធ្វើ «ការឈ្លានពានដោយប្រើប្រព័ន្ធផ្សព្វផ្សាយ» ប្រឆាំងនឹង    អ៊ីរ៉ង់ និងចោទប្រកាន់ «ដោយមិនសមហេតុផល» ប្រឆាំងនឹងប្រទេសនេះ ដោយកត់សម្គាល់ថា អេមីរ៉ាតអារ៉ាប់រួមបានក្លាយជាមូលដ្ឋានសំខាន់មួយរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់អាស៊ីខាងលិច និងជាទីតាំងរបស់កងទ័ព និងគ្រឿងយុទ្ធោបករណ៍ភាគច្រើនរបស់ពួកគេ៕

លោក TRUMP នឹងផ្អាកប្រតិបត្តិការនាំនាវាចេញពីច្រកសមុទ្រហ័រមូស ដើម្បីទុកពេលធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

2026/05/06 02:14:32 pm        43
លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា លោកកំពុងផ្អាកកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការដឹកនាំនាវាដែលជាប់គាំងចេញពីច្រកសមុទ្រហ័រមូស ដើម្បីផ្តល់ពេលវេលាសម្រាប់កិច្ចព្រមព្រៀង ក្នុងការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែការបិទផ្លូវកំពង់ផែអ៊ីរ៉ង់របស់កងកម្លាំងអាមេរិក នឹងនៅតែមានសុពលភាព។លោក ត្រាំ បានប្រកាសពីការសម្រេចចិត្តនេះ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងនេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទនៅក្នុងផ្លូវទឹកដ៏សំខាន់សម្រាប់ថាមពលសកល នឹងផ្អាកមួយរយៈពេលខ្លី ដើម្បីមើលថាតើកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ស្តីពីការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា អាចត្រូវបានបញ្ចប់ឬអត់។លោក ត្រាំ បាននិយាយថា ការសម្រេចនេះ គឺផ្អែកលើ «សំណើរបស់ប៉ាគីស្ថាន និងប្រទេសដទៃទៀត ភាពជោគជ័យផ្នែកយោធាដ៏អស្ចារ្យដែលយើងមានអំឡុងពេលយុទ្ធនាការប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ និងលើសពីនេះទៀត ការពិតដែលថា វឌ្ឍនភាពដ៏អស្ចារ្យត្រូវបានធ្វើឡើងឆ្ពោះទៅរកកិច្ចព្រមព្រៀងពេញលេញ និងចុងក្រោយជាមួយតំណាងអ៊ីរ៉ង់»។សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយសម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីវឌ្ឍនភាពក្នុងការចរចាដែលលោក ត្រាំ បានលើកឡើងនោះទេ។ កិច្ចចរចាភាគច្រើនបានជាប់គាំង ទោះបីជាបទឈប់បាញ់ដែលបានកើតឡើងជិតមួយខែមុន នៅមានសុពលភាពក៏ដោយ៕

លោក TRUMP មិនពន្យល់ឲ្យច្បាស់ពីបន្ទាត់ក្រហមនៃបទឈប់បាញ់ ខណៈអះអាងថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀង

2026/05/06 02:10:44 pm        64
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារ បានបដិសេធមិនបញ្ជាក់ពីអ្វីដែលនឹងជាការរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយជាមួយអ៊ីរ៉ង់ ដោយបញ្ជាក់ជាថ្មីថា ទីក្រុងតេអេរ៉ង់ចង់បានកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងវ៉ាស៊ីនតោន។នៅពេលអ្នកយកព័ត៌មានសួរនៅក្នុងការិយាល័យពងក្រពើ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតទេ។លោកបាននិយាយថា៖«ជាការពិតណាស់ អ្នកនឹងដឹង ព្រោះខ្ញុំនឹងប្រាប់អ្នកឲ្យដឹង» ដោយបន្ថែមថា អ៊ីរ៉ង់កំពុង «ស្វែងរកទូកតូចៗ ដើម្បីព្យាយាមទប់ទល់ជាមួយកងទ័ពជើងទឹកដ៏អស្ចារ្យរបស់យើង»។លោកបានលើកឡើងថា៖«ពួកគេ (មេដឹកនាំអ៊ីរ៉ង់) ដឹងពីអ្វីដែលត្រូវធ្វើ»។ «ពួកគេដឹងពីអ្វីដែលមិនត្រូវធ្វើ សំខាន់ជាងនេះទៅទៀត»។លោក ត្រាំ បានបញ្ជាក់ថា៖«អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង»។លោក ត្រាំ បានទទូចថា «គ្មាននរណាម្នាក់ នឹងទម្លាយការបិទផ្លូវ» ដែលដាក់ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកនោះទេ។ រយៈពេលប៉ុន្មានម៉ោងមុននេះ នាយអគ្គសេនាធិការចម្រុះលោក Dan Caine បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណថា អ៊ីរ៉ង់បានវាយប្រហារកងកម្លាំងអាមេរិក «ច្រើនជាង ១០ដង» ចាប់តាំងពីបទឈប់បាញ់ បានចាប់ផ្តើមកាលពីដើមខែមុន៕

មេបញ្ជាការកងទ័ពអាកាសអ៊ីស្រាអែលនិយាយថា យោធាត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយទៅកាន់អ៊ីរ៉ង

2026/05/06 02:00:41 pm        75
មេបញ្ជាការកងទ័ពអាកាសថ្មីរបស់អ៊ីស្រាអែល លោក Omer Tischler បាននិយាយកាលពីថ្ងៃអង្គារថា យោធាត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពង្រាយកម្លាំងទ័ពអាកាសពេញលេញរបស់ខ្លួន ទៅទិសខាងកើតឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ប្រសិនបើចាំបាច់ ស្របពេលមានភាពតានតឹងក្នុងតំបន់កំពុងកើនឡើង។លោក Tischler បានថ្លែងក្នុងពិធីផ្លាស់ប្តូរមេបញ្ជាការដែលចាក់ផ្សាយនៅលើបណ្តាញទូរទស្សន៍អ៊ីស្រាអែលសំខាន់ៗថា៖«យើងកំពុងតាមដានយ៉ាងដិតដល់នូវអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំកងទ័ពអាកាសទាំងមូលឆ្ពោះទៅទិសខាងកើត ប្រសិនបើយើងត្រូវបានតម្រូវឲ្យធ្វើដូច្នេះ»។លោក Eyal Zamir នាយសេនាធិការកងកម្លាំងការពារជាតិអ៊ីស្រាអែល បានលើកឡើងក្នុងពិធីនោះថា យោធា «ប្រុងជើងការកម្រិតខ្ពស់» និង «ត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយបង្ខំ» ប្រសិនបើអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល បន្ទាប់ពីការកើនឡើងភាពតានតឹងថ្មីៗនេះ នៅក្នុងឈូងសមុទ្រ។លោក Zamir បាននិយាយថា៖«កងកម្លាំងរបស់យើង ត្រូវបានដាក់ពង្រាយនៅទូទាំងគ្រប់ផ្នែក ដោយប្រយុទ្ធ និងត្រៀមខ្លួនរួចជាស្រេចភ្លាមៗសម្រាប់ស្ថានភាពណាមួយពីទីជិត និងទីឆ្ងាយ»។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឲ្យ មានជម្លោះក្នុងតំបន់ ដែលមានរយៈពេលជិត ៦សប្តាហ៍ មុនពេលបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី     ០៨ ខែមេសា។ បទឈប់បាញ់នៅតែផុយស្រួយ ស្របពេលមានភាពតានតឹងដែលកំពុងបន្តកើតមានលើច្រកសមុទ្រហ័រមូស និងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់៕

ប្រធានាធិបតីអ៊ីរ៉ង់និយាយថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនា ក្នុងក្របខណ្ឌច្បាប់អន្តរជាតិ

2026/05/06 01:58:27 pm        69
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ បានធ្វើការសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi អំឡុងពេលនោះ លោក Pezeshkian បាននិយាយថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាក្នុងក្របខណ្ឌច្បាប់អន្តរជាតិ ប៉ុន្តែនឹងមិនយល់ព្រមតាម ការបង្ខំណាមួយឡើយ។លោក Pezeshkian បាននិយាយថា៖«ម៉្យាងវិញទៀត បញ្ហារបស់យើង គឺថា សហរដ្ឋអាមេរិកកំពុងបន្តគោលនយោបាយដាក់សម្ពាធអតិបរមាប្រឆាំងនឹងប្រទេសរបស់យើង ហើយប្រទេសនេះរំពឹងថា អ៊ីរ៉ង់នឹងមកតុចរចា ហើយនៅទីបំផុតចុះចាញ់នឹងការទាមទារឯកតោភាគីរបស់ខ្លួន...សមីការបែបនេះ មិនអាចទៅរួចទេ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយការិយាល័យរបស់លោក Pezeshkian។លោកបានកត់សម្គាល់ថា ជាមូលដ្ឋាន អ៊ីរ៉ង់មិនចាត់ទុកសង្គ្រាម និងអសន្តិសុខជាជម្រើសអំណោយផលនោះទេ។លោក Pezeshkian បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនត្រូវដកហូតបច្ចេកវិទ្យានុយក្លេអ៊ែរទេ ដោយនិយាយថា សហរដ្ឋអាមេរិកនិយាយតាមរបៀបដូចជាអ៊ីរ៉ង់មិនត្រូវមានឧស្សាហកម្មនុយក្លេអ៊ែរ ហើយដាក់សម្ពាធបន្ថែមលើប្រទេសនេះ ដោយដាក់ការទាមទារហួសហេតុពេក។លោកបានបន្ថែមថា នៅក្នុងការចរចាទាំងអស់ពីមុនមក អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូនក្នុងក្របខណ្ឌនៃបទប្បញ្ញត្តិអន្តរជាតិ និងការត្រួតពិនិត្យសកលលោកនូវអ្វីដែលត្រូវបានចាត់ទុកថា ចាំបាច់ក្រោមបទដ្ឋានអន្តរជាតិ ដើម្បីធានាបាននូវលក្ខណៈសន្តិភាពនៃសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន៕

កងទ័ពរបស់ប្រទេសឆាដ និយាយថាកងកម្លាំងរបស់ខ្លួន២៣នាក់ស្លាប់ក្នុងការវាយប្រហារពីក្រុមបូកូ ហារ៉ាម

2026/05/06 12:30:38 pm        76
កងទ័ពបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ៥ ឧសភា សប្ដាហ៍នេះថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមបូកូហារ៉ាម (Boko Haram) បានវាយប្រហារលើមូលដ្ឋានយោធាមួយក្នុងប្រទេសឆាដ ដោយបានសម្លាប់បុគ្គលិកសន្តិសុខយ៉ាងហោចណាស់២៣នាក់ និង២៦នាក់ផ្សេងទៀត បានរងរបួស។  សេចក្ដីថ្លែងការណ៍ខាងលើបាននិយាយថា កងទ័ព បានវាយបណ្ដេញការវាយប្រហារដែលបានកើតឡើងកាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងតំបន់ Lake Chad និងប្រតិបត្តិការជាច្រើនទៀតដើម្បីបោសសម្អាត។ ក្រុមសកម្មប្រយុទ្ធ បូកូហារ៉ាម បានបន្តវាទទីចាប់តាំងពីឆ្នាំ២០០៩ ពីភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដល់ប្រទេសឆាដភាគខាងលិច ជាទីដែលការវាយប្រហារលើមូលដ្ឋានយោធា បានក្លាយជាសកម្មភាពញឹកញាប់។   លោកប្រធានាធិបតីឆាដ Mahamat Idriss Deby Itno បាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គម Facebookកាលពីថ្ងៃអង្គារថា ក្រុមភេរវករបូកូហារ៉ាម បានបើកការវាយប្រហារយ៉ាងកំសាកជាថ្មីទៀតហើយកាលពីយប់មិញ លើមូលដ្ឋានទ័ពរបស់ពួកលោកក្នុងតំបន់ Barka Tolorom ហើយលោកក៏បានថ្កោលទោសផងដែរ។ លោកថា ពួកលោកនឹង បន្តប្រយុទ្ធប្រឆាំងជាមួយនឹងការប្ដេជ្ញាជាថ្មីទៀត រហូតទាល់តែការគំរាមកំហែងទាំងឡាយត្រូវបានកម្ចាត់ចោលទាំងស្រុង និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកងទ័ពដែលបានពលី ផងដែរ៕

ការស្ទង់មតិបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនប្រឆាំងការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់

2026/05/06 12:28:46 pm        106
ការស្ទង់មតិមួយធ្វើឡើងដោយវិទ្យាស្ថានប្រជាធិបតេយ្យអ៊ីស្រាអែល (IDI) ជាស្ថាប័នស្រាវជ្រាវមួយ បានបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនជឿថា ការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ក្រោមលក្ខខណ្ឌបច្ចុប្បន្ន នឹងមិនបម្រើផលប្រយោជន៍សន្តិសុខជាតិរបស់ពួកគេបានគ្រប់គ្រាន់ឡើយ។ អ្នកឆ្លើយតបជនជាតិជ្វីហ្វពីរភាគបី បាននិយាយថា ការបញ្ចប់សង្គ្រាមនៅពេលនេះ មិនស្របគ្នាទាល់តែសោះជាមួយនឹងផលប្រយោជន៍សន្តិសុខរបស់អ៊ីស្រាអែល។ជារួម ប្រជាជនអ៊ីស្រាអែល៥៩ភាគរយ ប្រឆាំងការបញ្ចប់សង្គ្រាមនៅដំណាក់កាលនេះ។ ពលរដ្ឋអារ៉ាប់អ៊ីស្រាអែល មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ដោយស្ទើរតែពាក់កណ្តាលបាននិយាយថា ការបញ្ចប់សង្គ្រាមបម្រើផលប្រយោជន៍របស់អ៊ីស្រាអែល «ក្នុងកម្រិតធំ»។ ប្រហែល៦២ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិទាំងអស់រំពឹងថា អ៊ីស្រាអែលនឹងវិលត្រឡប់ទៅរកជម្លោះទ្រង់ទ្រាយធំជាមួយអ៊ីរ៉ង់វិញ។ការរកឃើញក្នុងការស្ទង់មតិក៏បានបង្ហាញផងដែរថា ប្រជាជនអ៊ីស្រាអែល៥១ភាគរយ ជឿថា សហរដ្ឋអាមេរិក មានឥទ្ធិពលលើការសម្រេចចិត្តផ្នែកការពារជាតិរបស់អ៊ីស្រាអែលច្រើនជាងរដ្ឋាភិបាលរបស់ពួកគេ ដែលកើនឡើងពី៤៤ភាគរយនៅក្នុងខែតុលា ឆ្នាំ២០២៥។ មានតែ១៨ ភាគរយប៉ុណ្ណោះដែលនិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល មានឥទ្ធិពលច្រើនជាង។ស្តីពីប្រទេសលីបង់ ពីរភាគបីនៃពលរដ្ឋអ៊ីស្រាអែល បាននិយាយថា ឱកាសនៃការឈានដល់កិច្ចព្រមព្រៀងដែលមានស្ថិរភាពដែលរួមបញ្ចូលការដកហូតអាវុធពីក្រុមហេសបូឡា គឺមានទាប ឬគ្មាន។ ក្នុងចំណោមអ្នកឆ្លើយតបជនជាតិជ្វីហ្វ ជិត៨០ភាគរយមានភាពទុទិដ្ឋិនិយមចំពោះរឿងនេះ។

អាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-លីបង់ អាចឈានដល់បាន ប៉ុន្តែក្រុមហេសបូឡាគឺជាបញ្ហា

2026/05/06 12:19:58 pm        89
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ថា សន្តិភាពរវាងអ៊ីស្រាអែល និងលីបង់ អាចឈានដល់បាន ប៉ុន្តែក្រុមសកម្មប្រយុទ្ធហេសបូឡាលីបង់ គឺជាបញ្ហាមួយ។ លោកបាននិយាយបន្ថែមថា «បញ្ហាជាមួយអ៊ីស្រាអែល និងលីបង់ ពុំមែនជាអ៊ីស្រាអែល ឬលីបង់ទេ វាគឺជាក្រុមហេសបូឡា»។ រដ្ឋាភិបាលលីបង់ ចង់បានកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ជាមួយសម្ព័ន្ធមិត្តអាមេរិក គឺអ៊ីស្រាអែលដែលនឹងបញ្ចប់វដ្តនៃការឈ្លានពាន និងការវាយប្រហារដដែលៗរបស់អ៊ីស្រាអែលជាអ្នកដែលបញ្ឈប់ភ្លាមៗពីការនិយាយថាខ្លួនចង់បានកិច្ចព្រមព្រៀងសន្តិភាព។ អ៊ីស្រាអែលនិយាយថា កិច្ចព្រមព្រៀងណាមួយត្រូវតែដកហូតអាវុធជាអចិន្ត្រៃយ៍ពីក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។ អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសលើប្រទេសលីបង់ បន្ទាប់ពីក្រុមហេសបូឡា បានបាញ់មីស៊ីលទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី២ ខែមីនា បីថ្ងៃក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ បន្ទាប់មក អ៊ីស្រាអែលបានពង្រីកការឈ្លានពានតាមដីគោកចូលទៅភាគខាងត្បូងប្រទេសលីបង់។ ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្សជាង២.៦០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី២ ខែមីនា ហើយមនុស្សជាងមួយលាននាក់ត្រូវបានជម្លៀសចេញ។ អ៊ីស្រាអែល និងលីបង់ បានយល់ព្រមលើបទឈប់បាញ់ដ៏ផុយស្រួយនៅពាក់កណ្តាលខែមេសា ដែលចាប់តាំងពីពេលនោះមក ត្រូវបានបន្ថែមពេលដល់ខែឧសភា។ ទោះជាយ៉ាងណា អ៊ីស្រាអែលបានរក្សាការកាន់កាប់ភាគខាងត្បូងប្រទេសលីបង់ និងបានរុះរើភូមិជាច្រើននៅទីនោះ ខណៈក្រុមហេសបូឡា បន្តវាយប្រហារលើកងកម្លាំងអ៊ីស្រាអែល។ ទីក្រុងតេអេរ៉ង់និយាយថា កិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ក៏ត្រូវតែបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ផងដែរ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននិយាយថា បញ្ហាទាំងនេះគឺដាច់ដោយឡែកពីគ្នា។

អគ្គិភ័យដ៏ធំមួយនៅផ្សារទំនើបប្រទេសអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស

2026/05/06 12:16:32 pm        127
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់ និង៣៦នាក់បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅផ្សារទំនើប Arghavan ក្នុងទីក្រុង Andisheh ភាគខាងលិចទីក្រុងតេអេរ៉ង់។យោងតាមកាសែតរបស់តុលាការអ៊ីរ៉ង់ Mizan បានឲ្យដឹងថា ផ្សារទំនើបបានឆាបឆេះកាលពីថ្ងៃអង្គារ ដោយសារតែស្រទាប់បិតផ្នែកខាងក្រៅអគារងាយរងភ្លើងឆាបឆេះ។វីដេអូនៃអគ្គិភ័យ ដែលត្រូវបានចែករំលែកពាសពេញបណ្តាញផ្សព្វផ្សាយអ៊ីរ៉ង់ រួមទាំងទីភ្នាក់ងារសារព័ត៌មាន IRNA បានបង្ហាញថា អគារនេះត្រូវបានហ៊ុមព័ទ្ធដោយអណ្តាតភ្លើង។វិទ្យុអ៊ីរ៉ង់ IRIB បាននិយាយថា បទបញ្ជាមួយត្រូវបានចេញដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនអ្នកដែលទទួលខុសត្រូវចំពោះហេតុការណ៍នេះ ព្រមទាំងអ្នកអភិវឌ្ឍន៍អចលនទ្រព្យនេះផងដែរ។

ចិនទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក Trump

2026/05/06 12:11:02 pm        169
ប្រទេសចិនបានទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃពុធ៦ឧសភា សប្ដាហ៍នេះ ជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើទីក្រុងតេអេរ៉ង់ ត្រឹមតែប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ទីក្រុងប៉េកាំង។យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua លោក Wang Yi ប្រមុខការទូតរបស់ប្រទេសចិន បានជួបជាមួយលោក Araghchi នៅព្រឹកថ្ងៃពុធនេះ ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សព្វផ្សាយដំណើរទស្សនកិច្ចនេះយ៉ាងផុសផុលកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដែលបានកត់សម្គាល់ថា ទីក្រុងប៉េកាំង បានផ្តួចផ្តើមការអញ្ជើញនេះ។ ប៉ុន្តែសេចក្តីថ្លែងការណ៍ផ្លូវការនេះ ពុំបានបង្ហាញពីរបៀបវារៈទេ។ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា កិច្ចពិភាក្សានឹងគ្របដណ្តប់លើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ។លោក Amir Handjani សមាជិកក្រុមប្រឹក្សាភិបាលនៅវិទ្យាស្ថាន Quincy ដែលមានមូលដ្ឋានៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក បាននិយាយថា កិច្ចប្រជុំនេះគឺជាយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ។ ទីក្រុងតេអេរ៉ង់ និងទីក្រុងប៉េកាំង កំពុងធ្វើការដើម្បីផលប្រយោជន៍របស់ពួកគេមុនពេលកិច្ចប្រជុំកំពូលរបស់លោក Trump ជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយពេលវេលាគឺមានសារៈសំខាន់ខ្លាំងណាស់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុង Mexico City ពន្លឿនការរៀបចំត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
06/01/2026 02:06 PM
មួយសប្តាហ៍បណ្តេញជនបរទេសជាង៩០០នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
06/01/2026 02:06 PM
សម្តេច ម៉ែន សំអន៖«គ្រោះធម្មជាតិមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់​បន្ថយ​ការ​ខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិត តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការ​ជួយគ្នា​ទៅវិញ​ទៅមកក្នុងស្មារតីសាមគ្គីភាព»
06/01/2026 02:06 PM
កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
06/01/2026 02:06 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
06/01/2026 02:06 PM
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
06/01/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
06/01/2026 02:06 PM
កម្មវិធីរត់ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» អាចរៀបចំជាបន្ដបន្ទាប់ ក្រោយជោគជ័យ​នៅឆ្នាំដំបូង
06/01/2026 01:06 PM
Arsenal និងអ្នកគាំទ្រអបអរជើងឯក Premier League លើកដំបូងក្នុងរយៈពេល ២២ ឆ្នាំទោះទើបខកចិត្តនៅ UCL
06/01/2026 01:06 PM
ករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក៖ ចោទប្រកាន់មន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផល សរុប៥៤នាក់
06/01/2026 01:06 PM