យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន

ព័ត៌មានអន្តរជាតិ

លោក Trump ផ្អាកកិច្ចខិតខំប្រឹងប្រែងអមការពារនាវានៅច្រកសមុទ្រ Hormuz ដោយលើកឡើងពីវឌ្ឍនភាពនៃការចរចា

2026/05/06 08:21:43 am        61
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ៥ឧសភា សប្ដាហ៍នេះថា លោកនឹងផ្អាកប្រតិបត្តិការមួយរយៈខ្លីក្នុងការជួយអមដំណើរការពារនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយលើកឡើងពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយជាមួយអ៊ីរ៉ង់។    លោក Trump បានសរសេរលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកលោកបានឯកភាពគ្នាថា ខណៈការបិទផ្លូវសមុទ្រនឹងនៅតែជាធរមានពេញលេញ គម្រោងសេរីភាព (Project Freedom ) នឹងត្រូវផ្អាកមួយរយៈពេលខ្លី ដើម្បីមើលថាតើកិច្ចព្រមព្រៀងអាចត្រូវបានបញ្ចប់ និងចុះហត្ថលេខាឬអត់។ពុំមានប្រតិកម្មភ្លាមៗពីទីក្រុងតេអេរ៉ង់ទេ គិតត្រឹមព្រឹកព្រលឹមថ្ងៃពុធ ៦ឧសភា សប្ដាហ៍នេះ ។ត្រឹមតែប៉ុន្មានម៉ោងមុនថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីអមដំណើរនាវាដឹកប្រេងដែលជាប់ក្នុងច្រកសមុទ្រនេះ។ មួយថ្ងៃមុន យោធាអាមេរិកបាននិយាយថា ខ្លួនបានបំផ្លាញទូកតូចៗរបស់អ៊ីរ៉ង់ជាច្រើនគ្រឿង ក៏ដូចជាមីស៊ីលតម្រង់គោលដៅ និងយានដ្រូនមួយចំនួនផងដែរ។លោក Rubio និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ផ្សេងទៀតបាននិយាយថា អ៊ីរ៉ង់មិនអាចត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រនោះបានទេ។ប្រមុខការទូតអាមេរិករូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន ជាទីដែលលោកបាននិយាយថា សហរដ្ឋអាមេរិកបានសម្រេចគោលបំណងរបស់ខ្លួននៅក្នុងយុទ្ធនាការយោធារបស់ខ្លួនហើយថា គ្មានការបាញ់ប្រហារទេ លុះត្រាតែពួកលោកត្រូវបានរងការបាញ់ប្រហារជាមុន៕

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់

2026/05/05 09:14:02 pm        22
សិស្សស្រី Michelle Figredo វ័យ ១៦ឆ្នាំ អង្គុយនៅតុក្នុងផ្ទះរបស់នាង អំឡុងពេលរៀនតាមអនឡាញនាថ្ងៃអង្គារនេះ ស្របពេលដែលនិស្សិតនៅទីក្រុងឌូបៃ វិលត្រឡប់មករៀនតាមផ្ទះវិញ បន្ទាប់ពីការវាយប្រហារយានដ្រូន និងមីស៊ីលមកលើអារ៉ាប់រួមកាលពីល្ងាចថ្ងៃចន្ទ ។ក្រោយការវាយប្រហារភ្លាមៗ ក្រសួងអប់រំអារ៉ាប់រួម ប្រកាសពីការអនុវត្តការរៀនពីចម្ងាយនៅទូទាំងប្រទេស ហើយរយៈពេលរៀនអាចនឹងបន្ត បើសិនជាចាំបាច់ ។នាង Figredo និយាយថា នាងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការប្រកាសអាសន្នកាលពីថ្ងៃចន្ទ ជាមួយនឹងការផ្ញើសារពីអាជ្ញាធរអារ៉ាប់រួមព្រមានពីការគំរាមកំហែងមីស៊ីលដ៏មានសក្តានុពល ក្រោយរូបនាងមើលឃើញថា ភាពស្ងប់ស្ងាត់មានមួយរយៈពេលរួចមកនោះ ។នាងបន្តថា ការទទួលបានដំណឹងមួយនេះ ធ្វើឲ្យនាងខកចិត្តជាខ្លាំង ពេលដែលនាងលែងបានប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ដែលទទួលបានពីបរិស្ថានក្នុងសាលារៀន ។នាយិកាសាលាអ្នកស្រី Chitra Sharma និយាយថា អ្នកស្រីបន់ឲ្យតែពិភពលោកមានការវាយតម្លៃត្រឹមត្រូវ ហើយវិស័យការទូត និងការសន្ទនាគ្នា កើតចេញជារូបរាងឡើង ។ក្រោយមកនៅថ្ងៃចន្ទនោះ ក្រសួងមហាផ្ទៃអារ៉ាប់រួម និយាយថា ពលរដ្ឋអាចចាប់ផ្តើមឡើងវិញសកម្មភាពធម្មតាប្រចាំថ្ងៃរបស់ពួកគេវិញបាន ខណៈបន្តប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការបង្ការទុកជាមុន ។ទោះបីជាយ៉ាងណាក៏ដោយ រយៈពេលកន្លះម៉ោងមុននេះ ការប្រកាសអាសន្នតាមទូរស័ព្ទដៃ បានស្នើសុំឲ្យអ្នកស្រុកស្វែងរកបន្ទាន់ទីសុវត្ថិភាព ហើយនិងរង់ចាំការណែនាំបន្ថែមទៀត ។ វាគឺជាការប្រកាសអាសន្នលើកដំបូងចេញដោយអាជ្ញាធរ ចាប់តាំងពីដើមខែមេសារហូតមក ។សូមបញ្ជាក់ថា ការវាយប្រហារបានស្ងប់ស្ងាត់ទៅវិញនៅក្នុងតំបន់ បន្ទាប់ពីបទឈប់បាញ់សម្របសម្រួលដោយប៉ាគីស្ថាន រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចូលជាធរមាន កាលពីថ្ងៃទី ៨ ខែមេសា ដើម្បីផ្អាកការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាយរយៈពេលជាង ២ខែនៅក្នុងតំបន់ឈូងសមុទ្រ ៕

ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម

2026/05/05 09:13:13 pm        27
ភរិយារបស់សកម្មជន ២នាក់ ដែលត្រូវបានឃាត់ខ្លួននៅលើកងនាវាធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា និយាយថា ស្វាមីរបស់ពួកគេ ត្រូវបានគេធ្វើទារុណកម្ម ហើយនិងបានធ្វើកូដកម្មបង្អត់អាហារ ក្រោយតុលាការអ៊ីស្រាអែលបន្តឃុំខ្លួនក្រុមសកម្មជន ។លោក Saif Abu Keshek ជាជាតិអេស្ប៉ាញ និងលោក Thiago Ávila គឺជាជនជាតិប្រេស៊ីល ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរអ៊ីស្រាអែល ហើយនិងនាំខ្លួនទៅកាន់អ៊ីស្រាអែល ខណៈដែលសកម្មជនគាំទ្រប៉ាឡេស្ទីនជាង ១០០នាក់ផ្សេងទៀត ត្រូវបាននាំទៅកាន់កោះ Crete របស់ប្រទេសក្រិក ។ក្រុមសកម្មជនទាំងនេះ គឺជាផ្នែកមួយនៃកងនាវា Global Sumud ទី ២ ដែលបានធ្វើដំណើរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីបំបែកការបិទច្រករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា តាមរយៈការចែកចាយជំនួយមនុស្សធម៌ ។ នាវាទាំងនេះ បានចេញដំណើរពីទីក្រុង Barcelona របស់អេស្ប៉ាញ កាលពីថ្ងៃទី ១២ ខែមេសា ។អ្នកស្រី Lara Souza គឺជាភរិយារបស់លោក Thiago Ávila និយាយថា អ្នកស្រីត្រូវបានគេជូនដំណឹងដោយក្រុមមន្រ្តីប្រេស៊ីល និងក្រុមមេធាវីថា ប្តីរបស់គាត់បង្ហាញស្នាមរបួសនៃការបំពានរាងកាយ ។អ្នកស្រីថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ស្ថានទូតប្រេស៊ីល និងមេធាវីម្នាក់ បានជូនដំណឹងមកកាន់គាត់ថា ប្តីរបស់គាត់មានស្នាមរបួសលើដងខ្លួន និងផ្ទៃមុខ ហើយប្តីរបស់គាត់ ត្រូវបានគេវាយដុំ និងធ្វើទារុណកម្ម ។ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់មួយនេះ ដោយពួកគេនិយាយថា វាគឺជាព័ត៌មានមិនពិត និងជាអំណះអំណាងគ្មានមូលដ្ឋាន ៕

នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត

2026/05/05 08:38:28 pm        37
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ចេញពីតំណែង នៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ បន្ទាប់ពីសភាបានអនុម័តការបោះឆ្នោតដកសេចក្ដីទុកចិត្ត ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ទូរទស្សន៍ Antena 3 CNN បានរាយការណ៍ថា រដ្ឋាភិបាលរបស់លោក Ilie Bolojan ត្រូវបានទម្លាក់ចេញពីអំណាច បន្ទាប់ពីសមាជិកសភាបានអនុម័តញត្តិនេះ ជាមួយនឹងសំឡេងគាំទ្រ ២៨១សំឡេង។ដោយបាននិយាយអំឡុងពេលជជែកដេញដោល មុនការបោះឆ្នោតនេះ លោកនាយករដ្ឋមន្ត្រីបានហៅញត្តិនេះថា «ក្លែងក្លាយ គួរឲ្យសង្ស័យ និងសិប្បនិម្មិត»។ លោកបានសង្កត់ធ្ងន់ថា ប្រទេសដែលប្រឈមនឹងវិបត្តិជាច្រើន គួរតែស្វែងរកការបង្រួបបង្រួមរដ្ឋាភិបាល ជាជាងការមានវិធានការទម្លាក់។គណបក្សសង្គមប្រជាធិបតេយ្យ (PSD) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុម័តញត្តិនេះ។ រួមគ្នាជាមួយគណបក្សសម្ព័ន្ធភាព សម្រាប់សហភាពរ៉ូម៉ានី (AUR) គណបក្សនេះបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងដាក់សំណើរួមគ្នា ដើម្បីចាប់ទោសរដ្ឋាភិបាល។ភាពតានតឹងបានកើនឡើង រវាងអតីតដៃគូចម្រុះ ដោយគណបក្ស PSD បានផ្ដាច់ខ្លួនចេញពីរដ្ឋាភិបាល ហើយរដ្ឋមន្ត្រី បានលាលែងពីតំណែង។ លោក Bolojan បានរិះគន់ញត្តិនេះ ដោយចោទប្រកាន់គណបក្ស PSD ថា បានធ្វើឲ្យរដ្ឋាភិបាលអស្ថិរភាព ដោយមិនបានបង្ហាញផែនការគ្រប់គ្រងជំនួស៕

អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់

2026/05/05 08:26:58 pm        59
អេមីរ៉ាតអារ៉ាប់រួម បានរឹតបន្តឹងការហោះហើរទៅកាន់ផ្លូវមួយចំនួនដែលត្រូវបានអនុម័ត រហូតដល់យ៉ាងហោចណាស់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ ហើយបានធ្វើឲ្យនីតិវិធីសន្តិសុខបន្ទាន់ដំណើរការ។ នេះបើយោងតាមសេចក្ដីជូនដំណឹងអាកាសចរណ៍ (NOTAMs) ដែលចេញផ្សាយដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅរបស់ខ្លួន។ការរឹតបន្តឹងនេះបានកើតឡើងត្រឹមតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីអារ៉ាប់រួមបានលុបវិធានការបង្ការដែនអាកាសទាំងអស់ និងបានបញ្ជាក់ថា ដែនអាកាសរបស់ខ្លួន គឺដំណើរការជាធម្មតា។អារ៉ាប់រួមបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងរារាំងមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ប្រកបដោយជោគជ័យ ដែលបង្ខំឲ្យជើងហោះហើរជាច្រើនបង្វែរទិសដៅទៅកាន់ទីក្រុងមូស្កាតរបស់ប្រទេសអូម៉ង់ និងហោះក្រឡឹងចុះឡើង នៅអារ៉ាប៊ីសាអ៊ូឌីត។NOTAMs បានបញ្ជាក់ថា «តំបន់ផ្លូវអាកាសត្រូវបានបិទដោយផ្នែក» ដោយសំដៅទៅលើតំបន់ព័ត៌មានជើងហោះហើរ ហើយបន្ថែមថា ជើងហោះហើរចូល និងចេញពីអារ៉ាប់រួម ត្រូវបានអនុញ្ញាតតែតាមរយៈចំណុចចូល និងចេញជាក់លាក់ប៉ុណ្ណោះ៕

ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ

2026/05/05 08:11:02 pm        100
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះថា វិធានការរបស់សហរដ្ឋអាមេរិក ដើម្បីការពារនាវាពាណិជ្ជកម្មពីការវាយប្រហារដោយអ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz គឺជាប្រតិបត្តិការបណ្តោះអាសន្ន ហើយទីក្រុងវ៉ាស៊ីនតោនមិនកំពុងស្វែងរកការប្រយុទ្ធគ្នានោះឡើយ។អំឡុងសន្និសីទសារព័ត៌មាន លោក Hegseth បានលើកឡើងថា៖ « Project Freedom (គម្រោងសេរីភាព) គឺជាលក្ខណៈការពារខ្លួន ផ្តោតលើវិសាលភាព និងរយៈពេលបណ្តោះអាសន្ន ដោយមានបេសកកម្មមួយ ការពារការដឹកជញ្ជូនពាណិជ្ជកម្មដែលគ្មានកំហុស ពីការបំពារបំពានរបស់អ៊ីរ៉ង់។ កងកម្លាំងអាមេរិកនឹងមិនចាំបាច់ចូលទៅក្នុងដែនទឹក ឬដែនអាកាសរបស់អ៊ីរ៉ង់ទេ។ វាមិនមានភាពចាំបាច់ឡើយ។ យើងមិនកំពុងស្វែងរកការប្រយុទ្ធគ្នាទេ»។គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាប់ផ្តើមប្រតិបត្តិការនេះ ដែលហៅថា Project Freedom កាលពីថ្ងៃចន្ទ ខណៈដែលលោកបានព្យាយាមដណ្តើមការគ្រប់គ្រងលើផ្លូវទឹកដ៏សំខាន់នេះពីអ៊ីរ៉ង់ ដែលបានបិទច្រកសមុទ្រ Hormuz យ៉ាងមានប្រសិទ្ធភាព បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមជម្លោះកាលពីថ្ងៃទី២៨ ខែកុម្ភៈ។បទឈប់បាញ់ដ៏ផុយស្រួយ នៅតំបន់មជ្ឈិមបូព៌ា ស្ថិតនៅក្រោមភាពតានតឹង នាថ្ងៃអង្គារនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបាញ់ប្រហារតគ្នា នៅឈូងសមុទ្រ ខណៈពេលដែលភាគីទាំង២ ប្រជែងគ្រប់គ្រងច្រកសមុទ្រ Hormuz៕

កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»

2026/05/05 07:49:17 pm        93
មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បាននិយាយថា នៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ កូនប្រុសរបស់មេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែងរបស់សហភាពមីយ៉ាន់ម៉ារូបនេះ បានស្នើឲ្យមានជំនួយពីប្រទេសបារាំង ដើម្បីស្វែងរកភស្តុតាងដែលផ្ទៀងផ្ទាត់បានដោយឯករាជ្យ អំពីជីវិតម្តាយរបស់លោក បន្ទាប់ពីរូបគាត់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងផ្ទះ។កាលពីសប្តាហ៍មុន មេដឹកនាំយោធាដែលបានក្លាយជាប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក មីន អ៊ុងឡាំង (Min Aung Hlaing) បានបញ្ជាឲ្យផ្លាស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ ៨០ឆ្នាំរូបនេះចេញពីមន្ទីរឃុំឃាំង ពោលគឺ ៥ឆ្នាំបន្ទាប់ពីរូបគាត់ត្រូវបានឃុំខ្លួន ដោយមានរដ្ឋប្រហារ។ ប៉ុន្តែកូនប្រុសរបស់លោកស្រី គឺលោក Kim Aris និយាយថា រូបលោកនៅតែមិនទាន់ទទួលបានដំណឹងពីម្តាយរបស់លោកនៅឡើយទេ។នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលសារព័ត៌មាន AFP បានឃើញ លោកបានសរសេរថា៖ «ខ្ញុំសូមអង្វរប្រទេសបារាំងឲ្យគាំទ្រការអំពាវនាវរបស់ខ្ញុំ ដើម្បីឲ្យយើងអាចទទួលបានភស្តុតាងពីការរស់រានមានជីវិតដែលត្រូវបានផ្ទៀងផ្ទាត់បានដោយឯករាជ្យ និងដើម្បីឲ្យសិទ្ធិជាមូលដ្ឋានរបស់គាត់ត្រូវបានធានា ដែលមានដូចជាការថែទាំសុខភាពសមស្រប ការទាក់ទងជាមួយមេធាវីរបស់គាត់ និងក្រុមគ្រួសាររបស់គាត់»។មេធាវីរបស់លោកស្រី ស៊ូជី គឺលោក Francois Zimeray បាននិយាយថា លោក Aris បានប្រគល់លិខិតនោះទៅរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot នៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃទី៥ ខែឧសភានេះ។គួរបញ្ជាក់ថា លោក Min Aung Hlaing បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី ក្នុងឆ្នាំ២០២១ ដោយឃុំខ្លួនលោកស្រី ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើន ដែលក្រុមសិទ្ធិមនុស្ស លើកឡើងថា ត្រូវបានរៀបចំឡើង ដើម្បីរុញលោកស្រីឲ្យក្រៅឆាកនយោបាយ៕

ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»

2026/05/05 07:42:35 pm        43
នៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) ប្រទេសចិនបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ចប់ជាបន្ទាន់នូវការហាមឃាត់ និងទណ្ឌកម្មរបស់ខ្លួន លើគុយបា ដោយបញ្ជាក់ថា វិធានការដែលបានពង្រីកយ៉ាងទូលំទូលាយនេះ គឺ «ខុសច្បាប់» និង «រំលោភយ៉ាងធ្ងន់ធ្ងរ» លើបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។មន្ត្រីសេតវិមាន ២រូប បានប្រាប់សារព័ត៌មាន Reuters ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលកំពុងស្វែងរកការដាក់សម្ពាធបន្ថែមទៀត លើទីក្រុងឡាហាវ៉ាន បន្ទាប់ពីទម្លាក់មេដឹកនាំវ៉េណេស៊ុយអេឡាចេញអំណាច បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃទី១ ខែឧសភា ដោយពង្រីកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើរដ្ឋាភិបាលគុយបា។ទីក្រុងប៉េកាំងបានបង្ហាញការគាំទ្រ ចំពោះប្រទេសកោះសង្គមនិយមមួយនេះ បន្ទាប់ពីភាពតានតឹង បានផ្ទុះឡើងនៅក្នុងខែមករា រវាងសហរដ្ឋអាមេរិក និងគុយបា ក្រោយសហរដ្ឋអាមេរិកបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាយូរមកហើយរបស់គុយបា។អមដោយការរិះគន់ ចំពោះចំណាត់ការនេះថា ជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ» លើបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនោះ ក្រសួងការបរទេសចិនបានលើកឡើងថា «សហរដ្ឋអាមេរិកបានបង្កើនទណ្ឌកម្មឯកតោភាគីខុសច្បាប់របស់ខ្លួន ប្រឆាំងនឹងប្រទេសគុយបា»។តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិនបានបន្ថែមថា៖ «ប្រទេសចិនជំរុញឲ្យសហរដ្ឋអាមេរិកបញ្ចប់ជាបន្ទាន់នូវការហាមឃាត់ និងទណ្ឌកម្ម ប្រឆាំងនឹងប្រទេសគុយបា និងសម្ពាធបង្ខិតបង្ខំណាមួយ»។ ក្រសួងបានសង្កត់ធ្ងន់ថា ចំណាត់ការទាំងនោះបានរំលោភលើសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន

2026/05/05 07:41:55 pm        38
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីធ្វើកិច្ចពិភាក្សានានា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកការទូតរូបនេះទៅកាន់ប្រទេសចិន គិតចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបង្កឲ្យមានការរំខានខ្លាំងបំផុតភ្លាមៗ ចំពោះការផ្គត់ផ្គង់ប្រេងសកល ដែលជាលោកដំបូងក្នុងប្រវត្តិសាស្ត្រ។នៅក្នុងសេចក្តីថ្លែងការណ៍មួយលើកម្មវិធីផ្ញើសារ Telegram ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា លោក Araghchi កំពុងធ្វើដំណើរនៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ ហើយនឹងធ្វើកិច្ចចរចាជាមួយសមភាគីចិនរបស់លោក គឺលោក Wang Yi។ អ៊ីរ៉ង់មិនបានបង្ហាញពីរយៈពេលនៃដំណើរទស្សនកិច្ចនេះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា រូបលោកនឹងពិភាក្សាអំពីសភាពការណ៍វិវត្តន៍ ទាំងក្នុងតំបន់ និងអន្តរជាតិ។អ្នកការទូតទាំង២ បានរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់ ដោយបានជជែកតាមទូរស័ព្ទយ៉ាងហោចណាស់ ៣ដង។ ទីក្រុងប៉េកាំងបានបញ្ជាក់ជាថ្មី អំពីតម្រូវការឲ្យមានបទឈប់បាញ់ជាបន្ទាន់ ខណៈពេលដែលស្នើឲ្យប្រទេសទាំង២ គោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Araghchi នេះ បានកើតឡើងនៅពេលដែលលោក Donald Trump កំពុងរៀបចំធ្វើដំណើរទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ ដែលជាលើកដំបូងរបស់ប្រធានាធិបតីអាមេរិក ក្នុងរយៈពេលជិត ១ទសវត្សរ៍។ កាលពីថ្ងៃចន្ទ មេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះបាននិយាយថា លោកទន្ទឹងរង់ចាំជួបជាមួយលោក Xi Jinping ដោយបង្ហាញថា ផែនការរបស់លោក ដើម្បីឲ្យមានជំនួបកំពូលនេះ នៅតែបន្តទៅមុខ៕

អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv

2026/05/05 07:41:30 pm        86
អភិបាលតំបន់ Chernihiv របស់អ៊ុយក្រែននិយាយនៅថ្ងៃអង្គារនេះថា យានដ្រូនរុស្ស៊ីវាយប្រហារត្រូវមជ្ឈមណ្ឌលទីក្រុងនៅក្នុងរដ្ឋធានីតំបន់មួយនេះ បណ្តាលឲ្យត្រូវចំអគាររដ្ឋបាល និងបណ្តាលឲ្យមនុស្ស ៣នាក់ រងរបួស ។សេវាកម្មសង្រ្គោះបន្ទាន់ និយាយថា ផលប៉ះពាល់នៃយានដ្រូនបង្កឲ្យកើតមានអគ្គិភ័យនៅជាន់ទី២នៃអគារ និងធ្វើឲ្យរថយន្តជាច្រើនគ្រឿងនៅក្បែរនោះ រងការឆាប់ផងដែរ ប៉ុន្តែក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានទប់ស្កាត់អគ្គិភ័យបានទាំងស្រុង ហើយរូបភាពវីដេអូឃ្លីបដែលបានបញ្ចេញឃើញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់រថយន្តរងការឆាបឆេះនៅកន្លែងកើតហេតុ ។ទីតាំងថតវីដេអូ ត្រូវបានបញ្ជាក់ដោយអគារ ប្លង់ផ្លូវ បង្គោលអគ្គិសនី និងស្លាកសញ្ញាដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ប៉ុន្តែកាលបរិច្ឆេតថតវីដេអូ មិនអាចបញ្ជាប់ផ្ទៀងផ្ទាត់បានឡើយ ។ខណៈពេលនោះដែរ ទីក្រុងមូស្គូបានប្រកាសបទឈប់បាញ់ ក្នុងអំឡុងពេលប្រារព្ធទិវាជ័យជំនះសង្គ្រាមលោកលើកទី ២ ជាសាធារណៈនៅថ្ងៃទី ០៨-០៩ ខែឧសភា ហើយទីក្រុងគីវបាននិយាយដែរថា ពួកគេនឹងគោរពបទឈប់បាញ់ខ្លួនឯង នៅថ្ងៃទី ០៦ ខែឧសភា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
06/01/2026 01:06 PM
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
06/01/2026 12:06 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
06/01/2026 12:06 PM
យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
06/01/2026 12:06 PM
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
06/01/2026 12:06 PM
កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
06/01/2026 12:06 PM
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
06/01/2026 12:06 PM
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន
06/01/2026 12:06 PM
សហរដ្ឋអាមេរិក៖ បម្រាមលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI អនុវត្តចំពោះក្រុមហ៊ុនចិននៅខាងក្រៅប្រទេសចិន
06/01/2026 11:06 AM
មន្ត្រីអាមេរិក៖ អាមេរិកស្នើផែនការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅប្រទេសលីបង់
06/01/2026 11:06 AM