យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន

ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលបើកជម្រកការពារ នៅទីក្រុង Ashdod ជាក្ដីបារម្ភអាចមានសង្គ្រាមឡើងវិញជាមួយអ៊ីរ៉ង់

2026/05/05 07:16:15 pm        50
អាជ្ញាធរក្រុង ក្នុងទីក្រុង Ashdod នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល បានប្រកាសពីការបើកជម្រកសាធារណៈឡើងវិញ នៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ ស្របពេលមានក្ដីបារម្ភ អំពីលទ្ធភាពអាចមានសង្គ្រាមឡើងវិញជាមួយអ៊ីរ៉ង់។សារព័ត៌មាន Yedioth Ahronoth ដោយសំអាងដល់អាជ្ញាធរក្រុង Ashdod បានរាយការណ៍ថា ចំណាត់ការនេះ ត្រូវបានធ្វើឡើង «ដោយសារតែភាពតានតឹងសន្តិសុខកាន់តែកើនឡើង»។ សារព័ត៌មាននេះបានបន្ថែមថា ការបើកជម្រកការពារនេះ គឺជាផ្នែកមួយនៃការត្រៀមខ្លួនផ្ទៃក្នុង «ដោយគ្មានការផ្លាស់ប្តូរណាមួយឡើយ» តាមការណែនាំរបស់កងទ័ពអ៊ីស្រាអែល។លោក Raz Kinstlich អភិបាលក្រុង Rishon Lezion បាននិយាយថា៖ «យើងមិនប្រញាប់ប្រញាល់ទេ ប៉ុន្តែយើងស្ថិតក្នុងការប្រុងប្រយ័ត្នទាំងស្រុង»។ លោកបានបញ្ជាក់ថា ជនជាតិអ៊ីស្រាអែលប្រហែល ៥០.០០០នាក់ ខ្វះកន្លែងការពារ នៅក្នុងតំបន់នេះ។ភាពតានតឹងបានកើនឡើងនៅក្នុងឈូងសមុទ្រ កាលពីថ្ងៃចន្ទ ដោយអេមីរ់ាតអារ៉ាប់រួម បានរាយការណ៍ពីការវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានធ្វើឲ្យមនុស្ស ៣នាក់រងរបួស។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់បានព្រមាននៅថ្ងៃចន្ទថា នាវាណាមួយដែលរំលោភលើពិធីសារដឹកជញ្ជូនដែលចេញដោយទីក្រុងតេអេរ៉ង់ នៅក្នុងច្រកសមុទ្រ Hormuz «នឹងត្រូវបានបញ្ឈប់ដោយបង្ខំ»។សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឲ្យមានការសងសឹកពីទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz ផងដែរ៕

យោធាអាមេរិកនិយាយថា ខ្លួនវាយប្រហារទូកមួយគ្រឿងនៅសមុទ្រការ៉ាអ៊ីបបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់

2026/05/05 07:14:05 pm        37
 ទីបញ្ជាការភូមិភាគត្បូងយោធាសហរដ្ឋអាមេរិក បានបញ្ចេញរូបភាពវីដេអូឃ្លីបថតពីលើអាកាស ឃើញអ្វីដែលពួកគេនិយាយថា គឺជាការវាយប្រហារស្លាប់មនុស្សលើនាវាមួយគ្រឿងក្នុងសមុទ្រការ៉ាអ៊ីប ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រពុំអាចបញ្ជាក់ដោយឯករាជ្យបានឡើយកាលបរិឆ្ឆេត និងទីតាំងថតវីដេអូឃ្លីបនេះ ហើយនិងអត្តសញ្ញាណរបស់នាវា ។  យោធាសហរដ្ឋអាមេរិក និយាយកាលពីថ្ងៃចន្ទថា ពួកគេបានវាយប្រហារនាវាមួយគ្រឿងនៅក្នុងសមុទ្រការ៉ាអ៊ីប ដោយបានសម្លាប់មនុស្ស ២នាក់ ហើយពួកគេបានចោទប្រកាន់ថា នាវាមួយគ្រឿង ប្រតិបត្តិការដោយអង្គការភេរវកម្ម ដែលពួកគេពុំបានផ្តល់អត្តសញ្ញាណ ។ ទីបញ្ជាការភូមិភាគត្បូងយោធាសហរដ្ឋអាមេរិក ពុំមានកងកម្លាំយោធាសហរដ្ឋអាមេរិកណាម្នាក់ រងផលប៉ះពាល់នោះទេ ។ ពួកគេបញ្ជាក់ដោយពុំផ្តល់សេចក្តីលម្អិតថា អ្នកដែលត្រូវបានសម្លាប់ គឺជាក្រុមជួញដូរគ្រឿងញៀន ។ នេះគឺជាការវាយប្រហារចុងក្រោយគេដែលត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិមនុស្សថា ជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ហើយនិងជាការវាយប្រហារដែលរដ្ឋបាលរបស់លោក Trump និយាយថា មានគោលដៅលើក្រុមភេរវកម្មគ្រឿងញៀន ៕

ស៊ុយអែតបន្តផែនការសម្រាប់ទីភ្នាក់ងារចារកម្មបរទេសថ្មីរបស់ខ្លួន

2026/05/05 07:11:54 pm        44
 រដ្ឋាភិបាលស៊ុយអែតនិយាយនៅថ្ងៃអង្គារនេះថា ពួកគេនឹងបន្តផែនការសម្រាប់ទីភ្នាក់ងារចារកម្មបរទេសថ្មី ក្រោយការរិះគន់នាពេលកន្លងមកថា ក្រុមមន្រ្តីសន្តិសុខមិនអាចព្យាករដឹងពីការវាយលុកពេញបន្ទុកកាលពីឆ្នាំ ២០២២របស់រុស្ស៊ីលើអ៊ុយក្រែន បើទោះបីជាមានសញ្ញានៃការដំឡើងយោធាក៏ដោយ ។ ការបង្កើតទីភ្នាក់ងារស៊ីវិលដោយផ្ទាល់ថ្មីសម្រាប់ចារកម្មបរទេស រាយការណ៍ផ្ទាល់ទៅកាន់រដ្ឋាភិបាល ត្រូវបានស្នើសុំនៅក្នុងការស៊ើបអង្កេតសាធារណៈ ហើយត្រូវបានគេអនុញ្ញាតឲ្យបន្តកាលពីឆ្នាំមុន ។រដ្ឋមន្រ្តីការបរទេសស៊ុយអែតលោកស្រី Maria Malmer Stenergard និយាយប្រាប់សន្និសីទសារព័ត៌មានថា ដូចដែលពួកយើងដឹងស្រាប់ហើយថា ពួកយើងមានស្ថានភាពសន្តិសុខដ៏ធ្ងន់ធ្ងរមួយ ហើយពួកយើងប្រឈមនឹងរូបភាពគំរាមកំហែងដ៏ស្មុគ្រស្មាញ និងធំធេង ជារៀងរាល់ថ្ងៃ ហើយកន្លែងនេះ នឹងដាក់តម្រូវការកើនឡើង និងថ្មី លើសមត្ថភាពរបស់ពួកយើង ។ដូចគ្នានឹងទីភ្នាក់ងារចារកម្មដទៃជាច្រើនទៀតដែរ សេវាកម្មសន្តិសុខ និងចាកម្មយោធាស៊ុយអែត (MUST) ពុំបានព្យាករដឹងនោះទេ ការវាយប្រហារពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន នាំឲ្យមានការរិះគន់នៅក្នុងការពិនិត្យមើលថ្មី និងការរិះគន់ពីក្រុមអ្នកយោបាយមួយចំនួន ៕

បាតុករជនជាតិភាគតិច មកដល់ទីក្រុង La Paz ក្រោយដង្ហែរក្បួនចម្ងាយ ១ពាន់គ.ម ប្រឆាំងច្បាប់ដីធ្លីបូលីវី

2026/05/05 07:11:08 pm        9
 ក្រុមជនជាតិភាគតិច និងប្រជាកសិករ បានដើរចូលដល់តំបន់ភាគកណ្តាលទីក្រុង La Paz កាលពីថ្ងៃចន្ទ ក្រោយការដង្ហែរក្បួនរយៈពេល ២៥ថ្ងៃ ចម្ងាយ ១ពាន់គ.ម ចេញពីខេត្តភាគខាងជើង Pando របស់បូលីវី ដើម្បីទាមទារលុបចោលច្បាប់ឆ្នាំ ១៧២០ ដែលពួកគេនិយាយថា បានគំរាមកំហែងដល់សន្តិសុខដីធ្លីរបស់ពួកគេ ។ ក្រុមអ្នកដង្ហែរក្បួនមកពីតំបន់វាលទំនាបប្រទេសបូលីវី បានធ្វើដំណើរទៅដល់រដ្ឋធានីដោយមានកាន់ទង់ជាតិ លេងដូរតន្រ្តី និងកាន់ស្លាកសញ្ញាតវ៉ា មុនពេលជួបជុំគ្នានៅកណ្តាលទីក្រុង ដើម្បីជំរុញការទាមទាររបស់ពួកគេ ។ ក្រុមបាតុករនិយាយថា ច្បាប់នេះនឹងអាចបើកផ្លូវសម្រាប់ប្រមូលដីធ្លីច្រើនជាងមុន នៅតំបន់ភាគខាងកើតបូលីវី ដោយអនុញ្ញាតឲ្យកម្មសិទ្ធិកសិកម្មខ្នាតតូច ផ្លាស់ប្តូរដោយស្ម័គ្រចិត្តទៅជាអចលនទ្រព្យខ្នាតមធ្យម តាមរយៈដំណើរការរដ្ឋបាល នៅមុខវិទ្យាស្ថានជាតិកំណែទម្រង់កសិកម្ម ។ លោក Bertha Bejarano គឺជាពលរដ្ឋមកពីជនជាតិភាគិតិច San Ignacio del Beni និយាយថា វិធានការនេះ នឹងប្រែក្លាយដីធ្លីរបស់ពួកយើងនៅជាទំនិញដោះដូរ ហើយធ្វើឲ្យចុះខ្សោយការការពារដែនដីជនជាតិភាគតិចរបស់ពួកយើង ៕

ស៊ូដង់ និងអេត្យូពី ចោទគ្នា អំពីវាយប្រហារដោយយានដ្រូន និងការបំពាក់អាវុធឲ្យទាហានស៊ីឈ្នួល

2026/05/05 07:09:31 pm        49
រដ្ឋាភិបាលស៊ូដង់ បានចោទប្រកាន់អេត្យូពីថា ជាអ្នកនៅពីក្រោយការវាយប្រហារដោយយានដ្រូនថ្មីៗនេះ លើទីតាំងនានា ក្នុងនោះរួមទាំងអាកាសយានដ្ឋាន នៅទីក្រុង Khartoum និងបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ នៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ។អ្នកនាំពាក្យយោធា នៅក្នុងប្រទេសស៊ូដង់ បាននិយាយថា រដ្ឋាភិបាលមានភស្តុតាង ដែលបង្ហាញថា ការវាយប្រហារដោយយានដ្រូនចំនួន ៤លើក ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី១ ខែមីនា បានចេញមកពីអាកាសយានដ្ឋាន Bahir Dar របស់អេត្យូពី។ចំណែកអេត្យូពីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) កំពុងបំពាក់អាវុធដល់ទាហានស៊ីឈ្នួលដែលប្រឆាំងនឹងរដ្ឋាភិបាលកណ្តាល នៅតំបន់ Tigray។ តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្ដាញសង្កម X ក្រសួងការបរទេសបានលើកឡើងថា៖ «កងកម្លាំងប្រដាប់អាវុធស៊ូដង់ ក៏បានផ្តល់ផងដែរនូវអាវុធ និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ទាហានស៊ីឈ្នួលទាំងនេះ ដោយហេតុដូចនេះ បានជួយសម្រួលដល់ការឈ្លានពានរបស់ពួកគេ តាមបណ្តោយព្រំដែនខាងលិចរបស់ប្រទេសអេត្យូពី»។គួរបញ្ជាក់ថា យោធាស៊ូដង់ បានជាប់ក្នុងសង្គ្រាមជាមួយក្រុមយោធាប៉ារ៉ាដែលគេស្គាល់ថា ជាកងកម្លាំងគាំទ្ររហ័ស (RSF) ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក នៅពេលដែលក្រុម RSF បានវាយលុករដ្ឋធានី។ ការប្រយុទ្ធគ្នា ឥឡូវនេះបានងាកទៅរកការធ្វើសង្គ្រាមយានដ្រូនកាន់តែច្រើនដែលផ្តោតលើរដ្ឋ Kordofan និង Blue Nile៕

គំនរសំរាមឈីលីស្ថិតនៅលើកំពូលបញ្ជីសកលសម្រាប់ការបំភាយឧស្ម័នមេតាន នៅក្នុងរបាយការណ៍បរិស្ថានរបស់ UN

2026/05/05 07:07:19 pm        44
 ការសិក្សាកាលពីពេលថ្មីៗរបស់ទីភ្នាក់ងារបរិស្ថានអង្គការសហប្រជាជាតិ(UN) បង្ហាញថា គំនរសំរាមដែលលាតសន្ធឹងចេញពីភ្នំនៅតំបន់ជាយក្រុងនៃរដ្ឋធានី Santiago របស់ប្រទេសឈីលី ស្ថិតក្នុងចំណោមប្រភពដ៏ច្រើនបំផុតនៃឧស្ម័នមេតានដែលធ្វើឲ្យឡើងកម្តៅផែនដី ។ យោងតាមទិន្នន័យពីរូបភាពផ្កាយរណបចេញផ្សាយដោយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) បានឲ្យដឹងកាលពីខែមេសាថា គំនរសំរាម Lomas Los Colorados ស្ថិតក្នុងចំណាត់ថ្នាក់លេខ ១លើបញ្ជីគំនរសំរាម ៥០កន្លែងមានកម្រិតខ្ពស់បំផុតនៃការបញ្ចេញឧស្ម័នមេតានៅជុំវិញពិភពលោក ។ ស្ថិតនៅចម្ងាយប្រហែល ៦០គ.ម ភាគខាងជើងរដ្ឋធានី Santiago គំនរសំរាមនេះ ទទួលបានកាកសំណល់ពីតំបន់ទីក្រុងរណប ដែលមានពលរដ្ឋរស់នៅជាង ៧លាននាក់ ។ ក្រុមហ៊ុន KDM Empresas និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កម្មវិធី UNEP ដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០០៧រហូតមក ចាប់បានឧស្ម័នមេតាន ហើយនិងប្រែក្លាយវាទៅជាជីវឧស្ម័ន ដើម្បីជួយផ្តល់ប្រេងឥន្ធនៈដល់ស្ថានីយថាមពលក្នុងស្រុក ៕

ប៉ាគីស្ថានអំពាវនាវឲ្យគោរពបទឈប់បាញ់ ក្រោយមានការវាយប្រហារដោយអ៊ីរ៉ង់ លើអារ៉ាប់រួម

2026/05/05 07:04:31 pm        47
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយនៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រទេសរបស់លោក ដែលដើរតួនាទីជាអន្តរការី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅពេលនោះ បានថ្កោលទោសការវាយប្រហារថ្មីៗនេះ លើអេមីរ៉ាតអារ៉ាប់រួម (អារ៉ាម់រួម) ដោយអំពាវនាវឲ្យគោរពបទឈប់បាញ់ដ៏ផុយស្រួយនេះ។អមដោយការបន្ថែមថា លោកបានបង្ហាញពីសាមគ្គីភាពពេញលេញជាមួយអារ៉ាប់រួម លោក Shehbaz បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «ប្រទេសប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីល និងយានដ្រូន លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅអារ៉ាប់រួម កាលពីយប់មិញ (ថ្ងៃចន្ទ)»។លោកបានសង្កត់ធ្ងន់ថា៖ «វាគឺពិតជាចាំបាច់ណាស់ដែលបទឈប់បាញ់ត្រូវបានគោរព ដើម្បីអាចឲ្យមានកិច្ចប្រឹងប្រែងការទូតចាំបាច់ សម្រាប់ការសន្ទនា ដែលនាំទៅដល់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់»។គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ អារ៉ាប់រួមបានឲ្យដឹងថា ខ្លួនត្រូវបានវាយប្រហារដោយមីស៊ីល និងយានដ្រូនជាច្រើន ពីអ៊ីរ៉ង់ ដែលបានរំលោភលើបទឈប់បាញ់រយៈពេលប៉ុន្មានសប្តាហ៍ នៅក្នុងសង្គ្រាមដែលបានផ្ទុះឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយទីក្រុងតេអេរ៉ង់បានឆ្លើយតបវិញដោយវាយប្រហារប្រទេសជិតខាងឈូងសមុទ្រ និងអ៊ីស្រាអែល៕

អង្គការសហប្រជាជាតិបញ្ជាក់ការគាំទ្រអ្នករស់រានពីគ្រាប់បែកបរមាណូ ស្របពេលក្តីបារម្ភចំពោះការរឹតត្បិតពិព័រណ៍ UN

2026/05/05 06:56:00 pm        42
 អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក António Guterres មាននូវការគោរពជាទីបំផុតមួយដល់អ្នករស់រានពីការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Hiroshima និងទីក្រុង Nagasaki ស្របពេលមានក្តីបារម្ភចំពោះភាពរសើប និងការរឹតត្បិតនៅពិព័រណ៍របស់ UN ។ នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យ UNលោក Stéphane Dujarric បានឲ្យដឹងកាលពីថ្ងៃចន្ទក្នុងសន្និសីទសារព័ត៌មាននៅឯទីស្នាក់ការកណ្តាល UN ស្ថិតនៅបុរីញូវយ៉ក ។ នៅក្នុងសន្និសីទសារព័ត៌មាននោះ ក្រុមអ្នកសារព័ត៌មានបានសួរលោក Dujarric ជុំវិញសេចក្តីរាយការណ៍ពីរូបថតត្រូវបានហាមឃាត់នៅពិព័រណ៍ឆ្នាំនេះ ក្នុងនោះស្លាកសញ្ញាព្រមាន ណែនាំឲ្យដាក់នៅច្រកចូលជាលើកដំបូង ។ លោក Dujarric និយាយថា លោកអគ្គលេខាធិការ មាននូវការគោរពជាទីបំផុតមួយចំពោះអ្នករស់រានទាំងអស់នៃគ្រាប់បែកអាតូមិក ទាំងនៅទីក្រុង Hiroshima និងទីក្រុង Nagasaki ដែលការគោរពនៅតែមានជាមួយពួកយើង ។  ថ្លែងពីស្លាកសញ្ញាព្រមាន លោក Dujarric ពន្យល់ថា សម្រាប់ការព្រមាន លោកគិតថា វាគ្រាន់តែជាផ្នែកមួយនៃភាពរសើបខ្លាំងដែលថាពួកយើងនឹងមានក្មេងៗដើរឆ្លងកាត់បន្ទប់ទាំងអស់នេះ ។ លោកគិតថា កន្លែងជាច្រើនក៏មានភាពរសើបបែបនេះដែរ លោកមិនដឹងថា រូបថតណាមួយត្រូវបានហាមឃាត់នោះទេ ប៉ុន្តែលោកនឹងបន្តពិនិត្យមើលបញ្ហាមួយនេះ ។ ពិព័រណ៍ដែលរៀបចំឡើងដោយអង្គការជប៉ុន Nihon Hidankyo ដែលជាចលនារបស់អ្នករស់រានពីគ្រាប់បែកមរមាណូនៅទីក្រុង Hiroshima និងទីក្រុង Nagasaki និងបានឈ្នះពានរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំ ២០២៤ នឹងបង្ហាញរូបថត និងសម្ភារៈពាក់ព័ន្ធនឹងការវាយប្រហារ អំឡុងថ្ងៃចុងក្រោយនៃសង្រ្គាមលោកលើកទី ២ ៕

នាយករដ្ឋមន្ត្រីឥណ្ឌា ផ្ដួលគូប្រជែងជាមួយនឹងជ័យជម្នះយ៉ាងធំធេង នៅក្នុងការបោះឆ្នោតប្រចាំរដ្ឋ

2026/05/05 06:53:06 pm        33
នៅឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ត្រូវជួបប្រទះនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតជាតិ ដោយមិនអាចឈ្នះសំឡេងភាគច្រើនជាលើកដំបូង គិតចាប់តាំងពីលោកឡើងកាន់អំណាច។នៅសប្តាហ៍នេះ លោកបានបង្ហាញពីការមានប្រជាប្រិយភាពដ៏យូរអង្វែង ដោយពង្រីកមូលដ្ឋានគាំទ្រ ចំពោះគណបក្សរបស់លោក ហួសពីបន្ទាយដ៏រឹងមាំជាប្រពៃណីរបស់ខ្លួន នៅភាគខាងជើង និងខាងលិច ដោយយកជ័យជម្នះលើមេដឹកនាំ ២រូបដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់គណបក្សប្រឆាំង នៅក្នុងដំណើរការនេះ។ លទ្ធផលនោះផ្តល់ឲ្យរូបលោកនូវសន្ទុះថ្មី ដើម្បីជំរុញរបៀបវារៈនយោបាយ និងសេដ្ឋកិច្ចរបស់លោក ក្នុងនោះរួមទាំងគោលដៅយូរអង្វែងរបស់គណបក្ស Bharatiya Janata (BJP) ដែលភាគច្រើនកាន់សាសនាហិណ្ឌូ។លោក Modi បាននិយាយថា លទ្ធផលនេះបានបង្ហាញថា អ្នកបោះឆ្នោតប្រឆាំងនឹង «វិធានការមិនតឹងរ៉ឹង ចំពោះជនជាតិភាគតិច និងអំពើហិង្សា» ខណៈពេលដែលសន្យាថា នឹងធានាសុវត្ថិភាពរបស់ស្ត្រី បង្កើតការងារ សម្រាប់យុវជន និងបង្ក្រាបអន្តោប្រវេសន៍ខុសច្បាប់។កាលពីថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នៅទីស្នាក់ការកណ្តាលរបស់គណបក្ស ក្នុងទីក្រុងញូវដេលី លោក Modi បានលើកឡើងថា៖ «ប្រជាជនឥណ្ឌាបានបោះឆ្នោតឲ្យស្ថិរភាព ខណៈដែលសង្គ្រាម និងជម្លោះ ធ្វើឲ្យមានអស្ថិរភាពទូទាំងពិភពលោក។ សង្គ្រាមនៅអ៊ីរ៉ង់ប៉ះពាល់ដល់មនុស្សគ្រប់គ្នា ប៉ុន្តែទោះបីជាមានកាលៈទេសៈលំបាកទាំងនេះក៏ដោយ ក៏ប្រទេសឥណ្ឌាបានដោះស្រាយបានយ៉ាងល្អប្រសើរ»។គណបក្ស BJP របស់លោក Modi បានឈ្នះក្នុងសំឡេងយ៉ាងច្រើនលើសលប់ នៅក្នុងរដ្ឋ West Bengal ភាគខាងកើត ជាលើកដំបូងដែលគណបក្សនេះបានឈ្នះនៅក្នុងតំបន់មួយ ដែលជាបន្ទាយដ៏រឹងមាំរបស់គណបក្សប្រឆាំងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០២៤ គណបក្សរបស់លោក Modi និងសម្ព័ន្ធមិត្តរបស់ខ្លួន មានសំឡេងគាំទ្រកើនឡើងជាលំដាប់ នៅក្នុងការបោះឆ្នោតប្រចាំរដ្ឋ ដោយប្រើការលាយបញ្ចូលគ្នា រវាងសាសនា និងគោលនយោបាយសេដ្ឋកិច្ច ដើម្បីទាក់ទាញអ្នកបោះឆ្នោត។ គណបក្ស BJP ទទួលបានជ័យជម្នះ នៅរដ្ឋ Maharashtra និង Haryana ហើយបន្តរក្សាអំណាចនៅរដ្ឋ Bihar ជាមួយដៃគូចម្រុះ។ គណបក្សនេះ ក៏បានឈ្នះការគ្រប់គ្រងផងដែរ លើរដ្ឋធានីជាតិ Delhi ក្រោយរយៈពេលជាង ២ទសវត្សរ៍៕

ហេតុការណ៍យន្តហោះខ្នាតតូចធ្លាក់បុកអគារនៅប្រេស៊ីល បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់

2026/05/05 06:50:13 pm        40
 យន្តហោះខ្នាតតូចមួយគ្រឿង ត្រូវបានគេមើលឃើញធ្លាក់បុកអគារមួយខ្នងនៅទីក្រុង Belo Horizonte ស្ថិតនៅតំបន់ភាគអាគ្នេយប្រទេសប្រេស៊ីល បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ។  អាជ្ញាធរនិយាយថា យន្តហោះមួយគ្រឿងនេះ បានធ្លាក់បុកអគារនៅក្នុងសង្កាត់ Silveira ស្ថិតនៅទីក្រុង Belo Horizonte ។ ក្រសួងពន្លត់អគ្គិភ័យក្នុងស្រុក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកបើកបរយន្តហោះ និងសហអ្នកបើកបរយន្តហោះ បានស្លាប់នៅកន្លែងកើតហេតុ ខណៈអ្នកដំណើរសេសសល់ ៣នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអ្នកដំណើរម្នាក់ បានស្លាប់ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ។ ក្រុមភ្នាកងារពន្លត់អគ្គិភ័យនិយាយថា បើទោះបីជាមានហេតុការណ៍ធ្លាក់យន្តហោះមិនគួរឲ្យជឿ និងផលប៉ះពាល់ដោយផ្ទាល់យ៉ាងណាក្តី គ្មាននរណាម្នាក់នៅក្នុងអគាររងរបួសនោះទេ ហើយសំណង់អគារ ក៏ពុំបានបង្ហាញពីហានិភ័យនៃការបាក់នោះដែរ ។ ខណៈពេលនោះដែរ មជ្ឈមណ្ឌលស៊ើបអង្កេត និងបង្ការគ្រោះថ្នាក់អាកាសចរណ៍ កំពុងធ្វើការ ដើម្បីកំណត់ពីមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍ធ្លាក់យន្តហោះបែបនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
06/01/2026 12:06 PM
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
06/01/2026 12:06 PM
កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
06/01/2026 12:06 PM
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
06/01/2026 12:06 PM
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន
06/01/2026 12:06 PM
សហរដ្ឋអាមេរិក៖ បម្រាមលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI អនុវត្តចំពោះក្រុមហ៊ុនចិននៅខាងក្រៅប្រទេសចិន
06/01/2026 11:06 AM
មន្ត្រីអាមេរិក៖ អាមេរិកស្នើផែនការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅប្រទេសលីបង់
06/01/2026 11:06 AM
ប្រភពការទូត៖ ការឈ្លានពាននៅលីបង់របស់អ៊ីស្រាអែល «ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាព» នៃដំណោះស្រាយ
06/01/2026 11:06 AM
អ៊ីរ៉ង់និយាយថា មិនទុកចិត្តសហរដ្ឋអាមេរិកទេ ខណៈលោក Trump រឹតបន្តឹងលក្ខខណ្ឌ
06/01/2026 11:06 AM
ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន
06/01/2026 11:06 AM