ប្រភពការទូត៖ ការឈ្លានពាននៅលីបង់របស់អ៊ីស្រាអែល «ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាព» នៃដំណោះស្រាយ
អ៊ីរ៉ង់និយាយថា មិនទុកចិត្តសហរដ្ឋអាមេរិកទេ ខណៈលោក Trump រឹតបន្តឹងលក្ខខណ្ឌ
ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន
ចិន ល្បាតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal បន្ទាប់ពីហ្វីលីពីនព្រមានពីការគំរាមកំហែងពីទីក្រុងប៉េកាំង

ព័ត៌មានអន្តរជាតិ

ពលរដ្ឋប៉េរូ ៣នាក់ វិលត្រឡប់ពីរុស្ស៊ីវិញ ខណៈគ្រួសារចោទប្រកាន់ពីការជួញដូរមនុស្សឲ្យចូលធ្វើសង្រ្គាម

2026/05/05 06:27:25 pm        36
 ពលរដ្ឋប៉េរូ ៣នាក់ បានធ្វើដំណើរទៅដល់ទីក្រុងលីម៉ា កាលពីថ្ងៃចន្ទ ចេញពីប្រទេសរុស្ស៊ី ក្រោយសាច់ញាតិរបស់ពួកគេ ចោទប្រកាន់ថា សាច់ញាតិរបស់ពួកគេត្រូវបានគេល្បួងតាមរយៈបណ្តាញជួញដូរមនុស្សខុសច្បាប់ ដើម្បីនាំយកទៅធ្វើសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ។ បុរសទំាង ៣នាក់នេះ បានចាកចេញពីអាកាសយានដ្ឋាន Jorge Chavezរបស់ប៉េរូ ស្របពេលដែលពួកគេមិនចង់ជួបជាមួយក្រុមអ្នកសារព័ត៌មាន ខណៈសាច់ញាតិឱបពួកគេ និងយំនៅក្បែរនោះ ។ យោងតាមការអះអាងរបស់ក្រសួងការបរទេសប៉េរូ បានឲ្យដឹងថា បុរសទាំង ៣នាក់ បានចាកចេញពីក្រុងមូស្គូ ក្រោយត្រូវជួយសង្រ្គោះដោយស្ថានទូតប៉េរូ ហើយគេរំពឹងផងដែរថា ពលរដ្ឋប៉េរូ ៦នាក់ទៀត នឹងវិលត្រឡប់មកកាន់មាតុប្រទេសរបស់ពួកគេផងដែរ ។ កាលពីសប្តាហ៍មុន សាច់ញាតិរាប់សិបនាក់របស់ពួកគេ បាននាំគ្នាតវ៉ានៅក្រៅស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងលីម៉ា ដោយស្រែកទាមទាររកយុត្តិធម៌ និងកាន់បដាសរសេរពាក្យថា “ពុំត្រូវមានការជួញដូរមនុស្សនោះទេ” ។ នាង Dayana Estrada គឺជាសាច់ញាតិម្នាក់និយាយថា ឪពុករបស់នាង និងបងប្រុស ២នាក់ទៀតរបស់នាង ត្រូវបានគេជ្រើសរើសតាមរយៈការឆបោក ហើយបច្ចុប្បន្នកំពុងបាត់ខ្លួន រួមទាំងបងប្រុសម្នាក់ដែលនិយាយប្រាប់នាងកាលបីខែមេសាថា គាត់ត្រូវបានគេបញ្ជូនទៅកាន់តំបន់ជួរមុខ ។ យោងតាមការអះអាងរបស់ក្រុមរដ្ឋអាជ្ញាប៉េរូ បានឲ្យដឹងថា ក្រុមអាជ្ញាធរបានបើកការស៊ើបអង្កេតបឋមកាលពីសប្តាហ៍មុនចំពោះការចោទប្រកាន់ថា ពលរដ្ឋប៉េរូ ត្រូវបានគេជ្រើសឲ្យទៅបម្រើការងារខុស សម្រាប់សន្តិសុខ និងការងារផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី មុនពេលបង្ខំពួកគេឲ្យចូលរួមប្រយុទ្ធនៅប្រទេសអ៊ុយក្រែន ៕

ប្រមុខការពារជាតិជប៉ុនទៅទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងចំណងមិត្តភាពសន្តិសុខ និងធ្វើជាសាក្សីនៃសមយុទ្ធប្រយុទ្ធ

2026/05/05 06:25:07 pm        44
មន្ត្រីបាននិយាយថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ នេះ ដើម្បីធ្វើជាសាក្សីនៃសមយុទ្ធប្រយុទ្ធអន្តរជាតិ និងធ្វើកិច្ចពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ដែលមានបំណងពង្រីកចំណងមិត្តភាពការពារជាតិរវាងប្រទេសទាំងពីរ។  កិច្ចប្រជុំរបស់លោក Koizumi នៅរដ្ឋធានីម៉ានីល ជាមួយលោក Marcos និងរដ្ឋមន្ត្រីការពារជាតិ លោក Gilberto Teodoro Jr. អាចរួមបញ្ចូលការពិភាក្សាអំពីការបញ្ជូននាវាពិឃាតជប៉ុនដែលប្រើរួចទៅកាន់ប្រទេសហ្វីលីពីន។ហ្វីលីពីន និងជប៉ុន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកតិកាសញ្ញាមួយក្នុងឆ្នាំ ២០២៤ ដែលអនុញ្ញាតឲ្យ កងកម្លាំងរបស់ពួកគេ ធ្វើសមយុទ្ធប្រយុទ្ធទ្រង់ទ្រាយធំ។ កិច្ចព្រមព្រៀងចូលប្រើប្រាស់ទៅវិញទៅមក បានបើកផ្លូវឲ្យប្រទេសជប៉ុនដាក់ពង្រាយបុគ្គលិកយោធាចំនួន ១.៤០០ នាក់ ដើម្បីក្លាយជាអ្នកចូលរួមជាប្រចាំនៅក្នុងសមយុទ្ធដែលមានឈ្មោះថា Balikatan។កងកម្លាំងសហរដ្ឋអាមេរិក ហ្វីលីពីន និងកងកម្លាំងសម្ព័ន្ធមិត្តផ្សេងទៀត ជារៀងរាល់ឆ្នាំ ចូលរួមក្នុងសមយុទ្ធ Balikatan ដែលមានន័យថា ស្មាកៀកស្មា ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នសន្តិសុខ និងទប់ស្កាត់ឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់៕

ក្រុមមេដឹកនាំសហភាពអឺរ៉ុបទទួលបានការស្វាគមន៍ មុនជំនួបកំពូលនៅអាមេនី

2026/05/05 06:22:39 pm        43
 ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ទទួលបានការស្វាគមន៍ផ្លូវការនៅក្នុងទីក្រុង Yerevan ប្រទេសអាមេនី នាថ្ងៃអង្គារនេះ ។ ដំណើរទស្សនកិច្ចនេះ បានកើតមានឡើង មុនជំនួបកំពូលទ្វេភាគីលើកដំបូងពុំធ្លាប់មានពីមុនរវាងសហភាពអឺរ៉ុប និងអាមេនី ដែលធ្វើជាប្រធានដោយលោកនាយករដ្ឋមន្រ្តី Nikol Pashinyan ។ ជំនួបកំពូលនេះ ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសលើថាមពល ការដឹកជញ្ជូន និងការតភ្ជាប់ឌីជីថល ក្នុងនោះក្រុមមេដឹកនាំ ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើសន្តិភាព និងសន្តិសុខ នៅតំបន់ South Caucasus និងការងារប្រឈមសកលជាច្រើនទៀត រួមទាំងបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា និងនៅអ៊ុយក្រែន ។ ភាគីទាំង ២ ត្រូវបានគេរំពឹងផងដែរថានឹងអនុម័តរបៀបវារៈយុទ្ធសាស្រ្តថ្មី ដើម្បីពង្រឹងភាពជាដៃគូរបស់ពួកគេ ។ ព្រឹត្តការណ៍ការទូតដ៏សំខាន់នេះដែរ បានចាប់ផ្តើមជំហានដ៏សំខាន់មួយសម្រាប់អាមេនី ដែលប្រធានាធិបតីរបស់ពួកគេ បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ឲ្យក្លាយជាច្បាប់ ក្នុងការបង្កើតមូលដ្ឋានច្បាប់សម្រាប់សមាជិកភាពសហភាពអឺរ៉ុប ស្របពេលដែលពួកគេព្យាយាមបង្កើនទំនាក់ទំនងអន្តរជាតិឲ្យហួសពីសម្ព័ន្ធមិត្តរបស់ពួកគេ គឺរុស្ស៊ី ។ ជំនួបកំពូលសហភាពអឺរ៉ុប-អាល់មេនី បានកើតមានឡើង បន្ទាប់ពីជំនួបលើកទី ៨នៃសហគមន៍នយោបាយអឺរ៉ុបដែលនាំឲ្យមានការជួបជុំគ្នារបស់ក្រុមមេដឹកនាំកពីទូទាំងទ្វីបអឺរ៉ុប និងតំបន់ឯនាយនៅរដ្ឋធានី Yerevan របស់អាមេនី ៕

កងកម្លាំងប្រដាប់អាវុធស៊ូដង់ ដាក់ការសម្តីបន្ទោលការវាយប្រហារយានដ្រូនលើអាកាសយានដ្ឋានក្រុង Khartoum លើអារ៉ាប់រួម និងអេត្យូពី

2026/05/05 06:20:18 pm        55
 កងកម្លាំងប្រដាប់អាវុធស៊ូដង់ បានដាក់ការស្តីបន្ទោសការវាយប្រហារយានដ្រូនកាលពីថ្ងៃចន្ទដែលមានគោលដៅអាកាសយានដ្ឋានក្រុង Khartoum លើអារ៉ាប់រួម និងអេត្យូពី ដែលជាការវាយប្រហារចុងក្រោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យរង្គោះរង្គើរដល់ភាពស្ងប់ស្ងាត់អស់មួយរយៈពេលនៅក្នុងរដ្ឋធានីប្រទេសស៊ីដង់មួយនេះ ដែលបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលអស់រយៈពេល ៣ឆ្នាំមកហើយ ។ ពុំទាន់មានភាគីណាមួយក្នុងចំណោមប្រទេសទាំង ២ បានធ្វើសេចក្តីអត្ថាធិប្បាយចំពោះកាចោទប្រកាន់កាលពីយប់ថ្ងៃចន្ទនេះឡើយ ។ ស៊ូដង់ តែងតែចោទប្រកាន់អារ៉ាប់រួមថា គាំទ្រកងកម្លាំងគាំទ្ររហ័ស(RSF) គឺជាការចោទប្រកាន់មួយដែលរដ្ឋតំបន់ឈូងសមុទ្រអារ៉ាប់មួយនេះ បានច្រានចោល ហើយនិងបានចោទប្រកាន់ប្រទេសអេត្យូពីថា បានជាប់ពាក់ព័ន្ធនឹងជម្លោះ កាលពីដើមខែនេះ ។ ក្រុមអ្នកស្រុកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការវាយប្រហារដែលបានធ្វើឡើងចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនរហូតមក បានវាយប្រហារគោលដៅយោធា និងតំបន់ជនស៊ីវិល នៅក្នុងទីក្រុង Khartoum ជាទីដែលមានពលរដ្ឋច្រើនកុះករ ចាប់ផ្តើមវិលត្រឡប់មករស់នៅវិញ ជាទីដែលមានក្រសួង និងទីភ្នាក់ងារអន្តរជាតិជាច្រើន ចាប់តាំងពីកងទ័ព បានរឹបអូសទីនោះ កាលពីខែមីនា ឆ្នាំ ២០២៥ ។ ក្រុមសាក្សីនិយាយថា ការវាយប្រហារយានដ្រូនកាលពីថ្ងៃចន្ទ មានគោលដៅអាកាសយានដ្ឋានអន្តរជាតិក្រុង Khartoum ជាទីដែលការប្រយុទ្ធគ្នាដំបូងបំផុត បានផ្ទុះឡើងរវាងយោធា និងកងកម្លាំងប៉ារ៉ា RSF កាលពីខែមេសាឆ្នាំ ២០២៣ ហើយនិងទទួលបានជើងហោះហើរអន្តរជាតិលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំ កាលពីសប្តាហ៍មុន ៕

បាតុភូត El Nino បង្កក្ដីបារម្ភ ចំពោះតំបន់អាស៊ីដែលជួបការលំបាករួចហើយដោយជម្លោះមជ្ឈិមបូព៌ា

2026/05/05 06:18:20 pm        38
ដោយកំពុងរងផលប៉ះពាល់ពីផលវិបាកនៃជម្លោះ នៅមជ្ឈិមបូព៌ា តំបន់អាស៊ីឥឡូវនេះកំពុងប្រឈមមុខនឹងស្ថានភាពអាកាសធាតុ El Nino ដ៏ខ្លាំងក្លា ដែលអាចធ្វើឲ្យមានតម្រូវការថាមពលកាន់តែខ្លាំង ប៉ះពាល់ថាមពលវារីអគ្គិសនី និងបំផ្លិចបំផ្លាញដំណាំកសិកម្ម។El Nino គឺជាបាតុភូតអាកាសធាតុកើតឡើងដោយធម្មជាតិ ដែលនាំមកនូវការប្រែប្រួលទូទាំងពិភពលោក ទាំងខ្យល់ សម្ពាធខ្យល់ និងគំរូទឹកភ្លៀង។កាលពីសប្តាហ៍មុន ទីភ្នាក់ងារអាកាសធាតុ និងអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ស្ថានភាពអាកាសធាតុ El Nino អាចវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ចាប់ពីខែឧសភា ដល់ខែកក្កដា។ទន្ទឹមនឹងនេះ អង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា សញ្ញាដំបូង បានបង្ហាញថា ព្រឹត្តិការណ៍នេះ អាចខ្លាំងជាពិសេស ដោយអ្នកខ្លះហៅព្រឹត្តិការណ៍ដែលនឹងមកដល់នេះថា «Super El Nino» (បាតុភូត El Nino ដ៏ខ្លាំងក្លាបំផុត) ទោះបីជាពាក្យនេះ មិនត្រូវបានប្រើប្រាស់ដោយអ្នកវិទ្យាសាស្ត្រក៏ដោយ។នោះមិនមែនជាដំណឹងល្អសម្រាប់តំបន់អាស៊ីនោះទេ ដែលជាធម្មតាផ្នែកខ្លះរងផលប៉ះពាល់យ៉ាងខ្លាំង ដោយរលកកម្ដៅ គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំង ដោយសារស្ថានភាពអាកាសធាតុ El Nino នេះ។បាតុភូតនេះផ្លាស់ប្តូរគំរូអាកាសធាតុប្រពៃណី ឧទាហរណ៍ បាននាំទឹកភ្លៀង ដែលជាធម្មតាធ្លាក់នៅឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់សមុទ្រ ដែលធ្វើឲ្យប្រទេសនេះងាយរងគ្រោះដោយគ្រោះរាំងស្ងួត និងចំហេះព្រៃ។ El Nino កើតឡើងប្រហែលរៀងរាល់ ២ឆ្នាំ ទៅ ៧ឆ្នាំម្តង ហើយត្រូវបានព្យាករដោយផ្អែកលើសីតុណ្ហភាពនៅសមុទ្រ៕

ហេតុការណ៍បើករថយន្តដេញបុកមនុស្សនៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ បង្កឲ្យមានការភ្ញាក់ផ្អើល និងការព្រួយបារម្ភ

2026/05/05 06:06:31 pm        56
 ការវាយប្រហារដោយប្រើប្រាស់រថយន្តបើកដេញបុកនៅទីក្រុងភាគខាងកើត Leipzig ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ បណ្តាលឲ្យអ្នកស្រុកមានការតក់ស្លុតជាខ្លាំង និងព្រួយបារម្ភនៅថ្ងៃអង្គារនេះ ។ យ៉ាងហោចណាស់មនុស្ស ២នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ពេលដែលរថយន្តមួយគ្រឿងបើកចូលតំបន់ថ្មើរជើង ។ នៅព្រឹកបន្ទាប់ អ្នកស្រុកម្នាក់រស់នៅក្នុងទីក្រុង Leipzig និយាយថា លោកគ្មានពាក្យអ្វីត្រូវនិយាយនោះទេ ក្រោយឃើញហេតុការណ៍រថយន្តបើកដេញបុកមនុស្សបែបនេះ ។ អ្នកស្រុកម្នាក់ទៀត និយាយដែរថា ឧបទ្ទេវហេតុនេះ មិនសមកើតឡើងទាល់តែសោះ ហើយគួរឲ្យខកចិត្តជាខ្លាំង ។  នគរបាល បានចុះប្រតិបត្តិការទ្រង់ទ្រាយធំនៅតំបន់កើតហេតុ ដោយមានការចូលរួមពីរថយន្តសង្រ្គោះបន្ទាន់ជាច្រើនគ្រឿង និងការបិទផ្លូវ ។ យោងតាមការអះអាងរបស់ប្រធានសេវាកម្មពន្លត់អគ្គិភ័យក្រុង Leipzig លោក Axel Schuhបានឲ្យដឹងថា ភ្នាក់ងារពន្លត់អគ្គិភ័យ ៤០នាក់ និងបុគ្គលិករថយន្តគិលានសង្រ្គោះ ៤០នាក់ បានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយការវាយប្រហារកាលពីថ្ងៃចន្ទ ។ លោកបន្តថា ការបញ្ជូនមន្រ្តីច្រើនបែបនេះ ទៅកាន់កន្លែងកើតហេតុ ដោយសារពួកយើង សង្ស័យថា នឹងមានគ្រោះថ្នាក់ដល់មនុស្សច្រើននាក់ ៕

ការចំណាយកើនឡើងលើការធ្វើដំណើរតាមអាកាស បង្កក្តីបារម្ភដល់វិស័យទេសចរណ៍នៅប្រទេសក្រូអាត

2026/05/05 06:04:17 pm        51
 ការឡើងថ្លៃប្រេង និងការគំរាមកំហែងចំពោះកង្វះខាតប្រេងយន្តហោះ កំពុងធ្វើឲ្យមានការព្រួយដល់វិស័យទេសចរណ៍របស់ប្រទេសក្រូអាត មុនរដូវក្តៅដ៏ចាំបាច់ខាងមុខនេះ ។ តម្លៃប្រេងបានហក់ឡើងខ្ពស់ប្រហែល ៦ភាគរយ កាលពីថ្ងៃចន្ទ ស្របពេលអ៊ីរ៉ង់បង្កើនការវាយប្រហារលើអារ៉ាប់រួម និងនាវានៅក្នុងឈូងសមុទ្រតំបន់មជ្ឈិមបូព៌ា ដែលជាការកើនឡើងភាពតានតឹងដ៏ធ្ងន់ធ្រងបំផុតមួយ ចាប់តាំងពីបទឈប់បាញ់សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ចូលជាធរមានកាលពីដើមខែមេសា ។ លោក Dubrovnik Miro Draskovic គឺជាប្រធានក្រុមប្រឹក្សាភ្ញៀវទេសចរនិយាយថា ស្ថានភាពបច្ចុប្បន្នស្ទើតែដូចគ្នានឹងកាលពីឆ្នាំមុន ប៉ុន្តែភាពពុំច្បាស់លាស់ជុំវិញវិបត្តិ កាន់តែគួរឲ្យព្រួយបារម្ភ ។ លោកថា វិស្សមកាលរដូវក្តៅពិតជាស្មុគ្រស្មាញខ្លាំងណាស់ ពីព្រោះថា វាពុំដែលកើតឡើងអញ្ចឹងនោះទេ ពេលដែលស្ថានភាពផ្លាស់ប្តូរពី ១ថ្ងៃ ទៅ ១ថ្ងៃបែបនេះ ។ យោងតាមការអះអាងរបស់សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ(IATA ) បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប ត្រៀមខ្លួនសម្រាប់បញ្ហាលំបាកនារដូវក្តៅ និងទិទាឃររដូវ ក្នុងនោះតម្លៃប្រេងយន្តហោះជាមធ្យមមានចំនួនប្រហែល ១៨០ដុល្លារ ក្នុង ១បារ៉ែល កាលពីសប្តាហ៍មុន ហើយក្តីបារម្ភកើនឡើងថា កង្វះខាតប្រេងយន្តហោះនឹងនាំឲ្យមានការលុបចោលជើងហោះ ។ សូមបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ក្រូអាត ពោលគឺ ស្មើនឹងប្រហែល ១ភាគ ៥នៃផលិតផលក្នុងស្រុកសរុប(GDP) ៕

ប្រជាពលរដ្ឋអ៊ុយក្រែនរស់នៅក្នុងទីក្រុងគីវ មានមន្ទិលសង្ស័យចំពោះបទឈប់បាញ់នៅទិវាជ័យជំនះរបស់លោក Putin

2026/05/05 05:51:24 pm        55
 នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋអ៊ុយក្រែនរស់នៅក្នុងទីក្រុងគីវ បានបង្ហាញនូវភាពមន្ទិលសង្ស័យជាខ្លាំងរបស់ពួកគេចំពោះបទឈប់បាញ់នៅទិវាជ័យជំនះដែលត្រូវបានប្រកាសឡើងដោយប្រធានាធបិតីរុស្ស៊ីលោក Vladimir Putin ស្របពេលដែលអ៊ុយក្រែន និងរុស្ស៊ី បានដាក់សំណើសុំផ្អាកការប្រយុទ្ធគ្នា ។ អ្នកស្រុករស់នៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែនមួយនេះ និយាយថា ពួកគេពុំធ្លាប់ដែលទុកចិត្តម្តងណាឡើយថា លោក Putinនឹងគោរពបទឈប់បាញ់នោះ ដោយពួកគេមានការព្រួយបារម្ភដល់ការចោទប្រកាន់ថ្មីលើអ៊ុយក្រែន ហើយនិងបានបង្ហាញមន្ទិលសង្ស័យថា ការវាយប្រហាររបស់រុស្ស៊ីនឹងមិនបញ្ឈប់នោះទេ ពុំសំខាន់ថា ទីក្រុងគីវបានធ្វើអ្វីនោះឡើយ ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីបានបង្ហាញឥរិយាបទមិនគួរឲ្យទុកចិត្ត ដោយអំពាវនាវឲ្យមានបទឈប់បាញ់ ស្របពេលដែលមនុស្ស ៥នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារទាំងយប់របស់រុស្ស៊ី ដែលមានគោលដៅសំខាន់លើហេដ្ឋារចនាសម្ព័ន្ធថាមពល ។ នៅមុននេះ រុស្ស៊ី បានប្រកាសបទឈប់បាញ់រយៈពេល ២ថ្ងៃ នៅថ្ងៃទី ៨-៩ ខែឧសភា ដើម្បីប្រារព្ធទិវាជ័យជំនះសង្រ្គាមលោកលើកទី ២របស់រុស្ស៊ី ដោយពួកគេព្រមានថា រាល់ការប៉ុនប៉ងណាមួយ ដើម្បីបង្អាក់ការប្រារព្ធពិធីនេះ នឹងបង្កឲ្យមានការសងសឹកយ៉ាងខ្លាំងក្លា ។ កាលពីថ្ងៃចន្ទ លោក Zelenskiy និយាយថា អ៊ុយក្រែននឹងគោរពបទឈប់បាញ់របស់ខ្លួនឯង ចាប់ពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃអង្គារនេះតទៅ ដោយរូបលោកបន្តថា រុស្ស៊ីពុំបានឆ្លើយតបចំពោះការអំពាវនាវជាយូររបស់ទីក្រុងគីវឲ្យមានបទឈប់បាញ់យូរអង្វែងម្តងណានោះទេ ៕

ប្រភព៖ ចារកម្មអាមេរិកបង្ហាញពីការខូចខាតថ្មីមានកម្រិតចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់

2026/05/05 05:43:52 pm        66
ការវាយតម្លៃរបស់ចារកម្មអាមេរិកបង្ហាញថា ពេលវេលា ដែលអ៊ីរ៉ង់ត្រូវការដើម្បីសាងសង់អាវុធនុយក្លេអ៊ែរមិនមានការផ្លាស់ប្តូរទេ ចាប់តាំងពីរដូវក្តៅមុន នៅពេលដែលអ្នកវិភាគ បានប៉ាន់ប្រមាណថា ការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានពន្យារពេលរហូតដល់មួយឆ្នាំ។ នេះបើយោងតាមប្រភពបីដែលដឹងច្បាស់ពីបញ្ហានេះ។ការវាយតម្លៃលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ ង់នៅតែមិនផ្លាស់ប្តូរជាទូទៅ សូម្បីតែបន្ទាប់ពីសង្គ្រាមរយៈពេលពីរខែ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមមួយផ្នែកដើម្បីបញ្ឈប់សាធារណរដ្ឋឥស្លាមពីការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរក៏ដោយ។ការវាយប្រហារចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ បានផ្តោតលើគោលដៅយោធាធម្មតា ប៉ុន្តែអ៊ីស្រាអែលបានវាយប្រហាររោងចក្រនុយក្លេអ៊ែរសំខាន់ៗមួយចំនួន។ពេលវេលាដែលបានផ្លាស់ប្តូរ បង្ហាញថា ការរារាំងយ៉ាងខ្លាំងក្លាដល់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ អាចតម្រូវឲ្យបំផ្លាញ ឬដកចេញនូវឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចមានកំហាប់កម្រិតខ្ពស់នៅសេសស់របស់អ៊ីរ៉ង់៕

ប្រមុខ IMF ព្រមានពី «ផលវិបាកអាក្រក់ទៅៗ» បើសង្គ្រាមនៅមជ្ឈិមបូព៌ា អូសបន្លាយដល់ឆ្នាំ២០២៧

2026/05/05 05:38:56 pm        52
កាលពីថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) ប្រមុខមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា អតិផរណាកំពុងកើនឡើងរួចហើយ ហើយសេដ្ឋកិច្ចពិភពលោកអាចប្រឈមនឹង «ផលវិបាកកាន់តែអាក្រក់ទៅៗ» ប្រសិនបើសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា អូសបន្លាយដល់ឆ្នាំ២០២៧ ហើយតម្លៃប្រេងឡើងដល់ប្រហែល ១២៥ដុល្លារ ក្នុងមួយបារ៉ែល។នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយថា ការបន្តសង្គ្រាម មានន័យថា «សេណារីយ៉ូយោង» របស់ស្ថាប័នផ្តល់ប្រាក់កម្ចីសកលវាយតម្លៃពីជម្លោះរយៈពេលខ្លី ដែលព្យាករពីការធ្លាក់ចុះកំណើនតិចតួចដល់ ៣,១ភាគរយ និងការហក់ឡើងតិចតួចនៃតម្លៃដល់ ៤,៤ភាគរយ លែងអាចធ្វើទៅបានទៀតហើយ។លោកស្រី Georgieva បាននិយាយថា «ដោយពេលវេលាកន្លងទៅរាល់ថ្ងៃ សេណារីយ៉ូនេះ គឺកាន់តែលែងត្រូវនឹងស្ថានការណ៍ហើយ»។ លោកស្រីបានបញ្ជាក់ថា ការបន្តសង្គ្រាម ការព្យាករអំពីតម្លៃប្រេងប្រហែល ឬលើសពី ១០០ដុល្លារ ក្នុងមួយបារ៉ែល និងសម្ពាធអតិផរណាកើនឡើង មានន័យថា «សេណារីយ៉ូអវិជ្ជមាន» របស់ IMF មានប្រសិទ្ធភាពរួចហើយ។លោកស្រីបានប្រាប់សន្និសីទមួយដែលរៀបចំដោយវិទ្យាស្ថាន Milken ថា៖ «ឥឡូវនេះ ប្រសិនបើជម្លោះបន្តដល់ឆ្នាំ២០២៧ ហើយយើងមានតម្លៃប្រេង ១២៥ដុល្លារ លើសនេះ ឬក្រោមនេះ នោះយើងត្រូវរំពឹងថា នឹងជួបប្រទះផលវិបាកកាន់តែអាក្រក់ជាងនេះទៅទៀត។ បន្ទាប់មកយើងនឹងឃើញអតិផរណាកើនឡើង»។ គួរបញ្ជាក់ថា កាលពីខែមុន IMF បានចេញសេណារីយ៉ូចំនួន ៣ សម្រាប់កំណើន GDP (ផលិតផលក្នុងស្រុកសរុប) សកល ក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជាខ្លាំង ដោយសារសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដោយមាន «ការព្យាករយោង» សំខាន់ «សេណារីយ៉ូអវិជ្ជមាន» កណ្តាល និង «សេណារីយ៉ូធ្ងន់ធ្ងរ» ដែលមានស្ថានភាពកាន់តែអាក្រក់ទៅៗ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភពការទូត៖ ការឈ្លានពាននៅលីបង់របស់អ៊ីស្រាអែល «ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាព» នៃដំណោះស្រាយ
06/01/2026 11:06 AM
អ៊ីរ៉ង់និយាយថា មិនទុកចិត្តសហរដ្ឋអាមេរិកទេ ខណៈលោក Trump រឹតបន្តឹងលក្ខខណ្ឌ
06/01/2026 11:06 AM
ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន
06/01/2026 11:06 AM
Jonas Vingegaard គ្រងជើងឯកប្រណាំងកង់ Grand Tour លើកទីបួនក្រោយឈ្នះ Giro d’Italia
06/01/2026 11:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល
06/01/2026 11:06 AM
ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន
06/01/2026 10:06 AM
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
06/01/2026 10:06 AM
ចិន ល្បាតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal បន្ទាប់ពីហ្វីលីពីនព្រមានពីការគំរាមកំហែងពីទីក្រុងប៉េកាំង
06/01/2026 10:06 AM
សារព័ត៌មាន​អាមេរិក៖ ​លោក Trump កំពុង​ស្វែងរកការ​​កែសម្រួល​កិច្ចព្រមព្រៀង​អាមេរិក​-អ៊ីរ៉ង់​
06/01/2026 10:06 AM
[UPDATE] ចំនួនអ្នកស្លាប់​ក្នុងហេតុការណ៍ដួល​រលំ​អគារកំពុងសាងសង់នៅភាគខាងជើងហ្វីលីពីន​​កើនឡើងដល់​ជាង​១០​នាក់​
06/01/2026 10:06 AM