ការជាសះស្បើយពីជំងឺអេបូឡានាំមកនូវសញ្ញានៃក្តីសង្ឃឹមនៅកុងហ្គោ ខណៈករណីសង្ស័យលេចឡើងនៅក្រៅទ្វីបអាហ្វ្រិក
ការផ្ទុះគ្រាប់មីនក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ា បានសម្លាប់មនុស្សរាប់សិបនាក់
កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី

ព័ត៌មានអន្តរជាតិ

សេវាតាមដាននាវាដឹកប្រេង៖ អ៊ីរ៉ង់អាចប្រើប្រាស់ការនាំចេញប្រេងដែលផ្លូវទឹកត្រូវបានបិទសម្រាប់ការប្រើប្រាស់ក្នុងស្រុក

2026/05/05 11:41:26 am        68
ការជឿជាក់ដែលថាការបិទកំពង់ផែអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក នឹងបង្ខំឱ្យទីក្រុងតេអេរ៉ង់បិទការផលិតប្រេងភ្លាមៗ គឺជាកំហុស នេះបើយោងតាមគេហទំព័រក្រុមហ៊ុន TankerTrackers.com ដែលជាអង្គភាពសេវាតាមដាននាវាប្រកបដោយជំនាញ។គេហទំព័រតាមដាន បាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញ X ថា «និទានកថាដែលកំពុងបន្តថា ការស្តុកទុកប្រេងរបស់អ៊ីរ៉ង់នឹងពេញលឿនបំផុត ហើយបណ្តាលឱ្យការផលិតប្រេង ត្រូវបិទ គឺខុសហើយ»។ គេហទំព័រនេះបាននិយាយថា «ការពិតគឺថា ពួកគេអាចចម្រាញ់ប្រេងក្នុងបរិមាណច្រើន សម្រាប់តែការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ»។យោងតាមគេហទំព័រនេះបាននិយាយឲ្យដឹងថា អ៊ីរ៉ង់បានកាត់បន្ថយការផលិតមកត្រឹមក្រោម២លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងអំឡុងរដ្ឋបាលរបស់លោក Trump ដំបូង ហើយអាចចម្រាញ់ក្នុងបរិមាណច្រើនសម្រាប់តែការប្រើប្រាស់ក្នុងស្រុក។

អធិការបតីអាល្លឺម៉ង់៖ អ៊ីរ៉ង់ ត្រូវតែបញ្ឈប់ការយកពិភពលោកធ្វើជាចំណាប់ខ្មាំង

2026/05/05 11:38:41 am        87
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានជំរុញឱ្យទីក្រុងតេអេរ៉ង់ វិលត្រឡប់ទៅរកតុចរចាវិញ បន្ទាប់ពីត្រូវបានរាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសអារ៉ាប់រួម។លោកបាននិយាយថា «ប្រទេសអារ៉ាប់រួម បានក្លាយជាគោលដៅនៃការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ជាថ្មីម្តងទៀត។ យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារទាំងនេះ។ សាមគ្គីភាពរបស់យើងគឺនៅជាមួយប្រជាជនអារ៉ាប់រួម និងដៃគូរបស់យើងនៅក្នុងតំបន់»។លោក Merz បានជំរុញឱ្យអ៊ីរ៉ង់វិលត្រឡប់ទៅរកតុចរចាវិញ ហើយអ៊ីរ៉ង់ ត្រូវតែ «បញ្ឈប់ការយកពិភពលោក និងតំបន់ ធ្វើជាចំណាប់ខ្មាំង»។លោក Merz បាននិយាយថា «ការបិទច្រកសមុទ្រ Hormuz ត្រូវតែបញ្ចប់ ហើយទីក្រុងតេអេរ៉ង់ មិនត្រូវផលិតអាវុធនុយក្លេអ៊ែរទេ និងមិនត្រូវគំរាមកំហែង ឬវាយប្រហារបន្ថែមទៀតទៅលើដៃគូរបស់យើងឡើយ»។

ឧទ្ធម្ភាគចក្រវាយប្រហារ Apache របស់អាមេរិក ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការប្រឆាំងទូកអ៊ីរ៉ង់

2026/05/05 11:35:38 am        95
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលកំពុងដឹកនាំសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ បាននិយាយថា ឧទ្ធម្ភាគចក្រវាយប្រហារ Sea Hawk និង Apache ត្រូវបានប្រើប្រាស់ក្នុងការកំណត់គោលដៅលើទូកល្បឿនលឿនរបស់អ៊ីរ៉ង់ចំនួន៦គ្រឿងកាលពីថ្ងៃចន្ទ ដែលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ត្រូវបានបំផ្លាញ ខណៈកំពុងព្យាយាមជ្រៀតជ្រែកការដឹកជញ្ជូនពាណិជ្ជកម្ម ក្នុងពេលប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ដើម្បីបើកឡើងវិញច្រកសមុទ្រ Hormuz។ទីបញ្ជាការ បាននិយាយនៅក្នុងប្រកាសមួយនៅលើបណ្តាញ X ថា ឧទ្ធម្ភាគចក្រទាំងនេះ ត្រូវបានប្រើប្រាស់ដើម្បីកម្ទេចទូកតូចៗរបស់អ៊ីរ៉ង់ដែលកំពុងគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្ម ។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ក៏បាននិយាយផងដែរថា យន្តហោះជាង១០០គ្រឿង ទាំងយន្តហោះនៅលើដីគោក និងនៅលើនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិកពីរគ្រឿងនៅក្នុងតំបន់ឈូងសមុទ្រ ពេលនេះកំពុងចូលរួមក្នុងប្រតិបត្តិការរំដោះដើម្បីបើកច្រកសមុទ្រឡើងវិញ និងអមការពារនាវាឆ្លងកាត់ផ្លូវទឹកនេះ។

មេដឹកនាំអ៊ុយក្រែន ជួបនាយករដ្ឋមន្ត្រីស្លូវ៉ាគី មុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ

2026/05/05 11:31:34 am        65
លោក Volodymyr Zelenskyy បាននិយាយថា រូបលោកបានជួបជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico នៅទីក្រុង Yerevan ប្រទេសអាមេនី កាលពីថ្ងៃទី៤ឧសភាសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងដំណើរទស្សនកិច្ចទៅវិញទៅមកនាពេលអនាគត។  លោក Zelenskyy បានធ្វើអត្ថាធិប្បាយលើបណ្ដាញសង្គម X ថា លោកទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅទូទាំងវិស័យផ្សេងៗ និងការរៀបចំកិច្ចប្រជុំរដ្ឋាភិបាលក្នុងទម្រង់ជាគណៈកម្មការអន្តររដ្ឋាភិបាលនាពេលអនាគតដ៏ខ្លីខាងមុខ។ ពួកលោកក៏បានពិភាក្សាអំពីសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែនផងដែរ។ អ្វីដែលសំខាន់នោះគឺ ស្លូវ៉ាគីគាំទ្រការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ហើយត្រៀមខ្លួនជួយពួកលោកនៅលើមាគ៌ានេះ។លោកដឹងគុណចំពោះរឿងនោះ។ មេដឹកនាំទាំងពីរបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបនៅប្រទេសអាមេនី ត្រឹមតែប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក Fico ទៅកាន់ទីក្រុងមូស្គូសម្រាប់ការប្រារព្ធទិវាជ័យជម្នះនៅថ្ងៃទី៩ ខែឧសភា។រដ្ឋាភិបាលស្លូវ៉ាគីបាននិយាយថា លោក Fico និងលោក Zelenskyy បានឯកភាពគ្នាថា រដ្ឋាភិបាលស្លូវ៉ាគី និងអ៊ុយក្រែននឹងធ្វើកិច្ចចរចា នៅចុងខែមិថុនា នៅទីក្រុង Bratislava ឬនៅទីក្រុង Kyiv។ លោក Fico បានអត្ថាធិប្បាយថា ពួកលោកជាអ្នកជិតខាងគ្នា ពួកលោកត្រូវតែធ្វើការលើទំនាក់ទំនងល្អ។ ប្រធានបទនៃការចរចានាពេលខាងមុខនឹងរួមបញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ទំនាក់ទំនងរវាងស្លូវ៉ាគីដែលជាសមាជិកណាតូ និងសហភាពអឺរ៉ុប និងប្រទេសជិតខាងអ៊ុយក្រែន បានមានភាពតានតឹងខ្លាំងចាប់តាំងពីលោក Fico បានឡើងកាន់តំណែងក្នុងឆ្នាំ២០២៣ហើយ លោក បានរិះគន់ដដែលៗលើជំនួយយោធាដល់អ៊ុយក្រែន និងទណ្ឌកម្មប្រឆាំងរុស្ស៊ី៕

មនុស្សជាង២០នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចភ្ញីនៅខេត្តហ៊ូណាន ប្រទេសចិន ខណៈលោក Xi អំពាវនាវឱ្យស៊ើបអង្កេត

2026/05/05 11:26:25 am        62
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃអង្គារនេះថា ការផ្ទុះនៅរោងចក្រផលិតកាំជ្រួចភ្ញីមួយកន្លែងនៅខេត្តហ៊ូណាន (Hunan) ប្រទេសចិន បានសម្លាប់មនុស្ស ២១ នាក់ និងរបួស ៦១ នាក់ ដែលជំរុញឱ្យលោកប្រធានាធិបតី Xi Jinping អំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ។យោងតាមរបាយការណ៍របស់ទូរទស្សន៍ CCTV និងសារព័ត៌មាន Xinhuaបានឲ្យដឹងថា ការផ្ទុះនៅរដ្ឋធានី ឆាងសា (Changsha) ខេត្តហ៊ូណាន ដែលជាមជ្ឈមណ្ឌលផលិតកាំជ្រួចភ្ញី បានកើតឡើងកាលពីថ្ងៃចន្ទ៤ឧសភាសប្ដាហ៍នេះ វេលាម៉ោងប្រហែល ៤:៤០ នាទី រសៀល ។យោងតាមសារព័ត៌មាន South China Morning Post បុគ្គលិកពន្លត់អគ្គិភ័យ អ្នកជួយសង្គ្រោះ និងបុគ្គលិកពេទ្យជិត ៥០០ នាក់បានចូលរួមក្នុងកន្លែងកើតហេតុ។ប្រព័ន្ធផ្សព្វផ្សាយខាងលើបាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅក្រុមហ៊ុនផលិត និងពិព័រណ៍កាំជ្រួចភ្ញី Huasheng។ សារព័ត៌មាន Reuters ពុំអាចស្វែងរកការអត្ថាធិប្បាយបានទេ។សារព័ត៌មាន Xinhua បានរាយការណ៍ថា លោក Xi បានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស ដើម្បីកំណត់មូលហេតុនៃការផ្ទុះ និងការទទួលខុសត្រូវយ៉ាងតឹងរ៉ឹងចំពោះឧបទ្ទវហេតុនេះ។ទិន្នន័យពីស្ថាប័នសង្កេតការណ៍សេដ្ឋកិច្ច បានបង្ហាញថា កាលពីឆ្នាំមុន ប្រទេសចិនបាននាំចេញកាំជ្រួចភ្ញី មានតម្លៃ ១,១៤ ពាន់លានដុល្លារ ដែលស្មើនឹងជាងពីរភាគបីនៃការលក់ទូទាំងពិភពលោក ៕

ប្រធានសភាលីបង់ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមហេសបូឡា៖គ្មានការចរចាជាមួយអ៊ីស្រាអែលទេរហូតដល់សង្គ្រាមបញ្ចប់

2026/05/05 11:19:36 am        55
ប្រធានសភាលីបង់ ដែលជាអ្នកនយោបាយនិកាយស៊ីអ៊ីតជាន់ខ្ពស់បំផុតនៅក្នុងប្រទេសនេះ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃចន្ទ៤ឧសភាសប្ដាហ៍នេះ ថា មិនអាចមានការចរចាជាមួយអ៊ីស្រាអែលទេ បើគ្មានការបញ្ឈប់សង្គ្រាមដែលបានឆាបឆេះនៅភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ លោក Nabih Berri ប្រធានចលនា Amal ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមហេសបូឡា បានធ្វើអត្ថាធិប្បាយ បែបនេះ ខណៈកងកម្លាំងការពារអ៊ីស្រាអែលបានចេញការព្រមានជម្លៀសសម្រាប់ភូមិចំនួនបួននៅភាគខាងត្បូងប្រទេសលីបង់ មុនពេលការវាយប្រហារផ្តោតលើក្រុមភេរវករគាំទ្រដោយអ៊ីរ៉ង់។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងធ្វើសកម្មភាពដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង និងការរំលោភលើបទឈប់បាញ់របស់ក្រុមហេសបូឡា។ទន្ទឹមនឹងនេះ ទាហានពីរនាក់បានរងរបួស អំឡុងពេលប្រយុទ្ធគ្នាជាមួយក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ក្នុងនោះទាហានម្នាក់រងរបួសស្រាលក្នុងការវាយប្រហារដោយយានដ្រូន ហើយកងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់ក្រុមហេសបូឡាយ៉ាងហោចណាស់មួយគ្រឿង។ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់បានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលសហរដ្ឋអាមេរិកកំពុងប្រឈមក្នុងការបង្កើតសន្តិភាពរវាងរដ្ឋជាសត្រូវ អ៊ីស្រាអែល-លីបង់ ដែលបានរៀបចំកិច្ចចរចាទល់មុខដ៏កម្រកាលពីខែមុន។បើទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់កាលពីពាក់កណ្តាលខែមេសា ដែលត្រូវបានបន្ថែមពេលដល់ខែឧសភាក៏ដោយ ក៏ក្រុមហេសបូឡាបានបាញ់រ៉ូកែត និងយានដ្រូន លើសហគមន៍ភាគខាងជើងអ៊ីស្រាអែល ទោះបីជាការវាយប្រហារភាគច្រើន សំដៅទៅលើកងទ័ពនៅភាគខាងត្បូងលីបង់ ឬនៅខាងដីអ៊ីស្រាអែលក៏ដោយ៕

[UPDATE] តម្លៃប្រេងបានស្រុតចុះវិញ ដោយសារសញ្ញាថាសហរដ្ឋអាមេរិកកំពុងបន្ធូរបន្ថយការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់

2026/05/05 10:19:26 am        88
តម្លៃប្រេងបានធ្លាក់ចុះវិញនៅថ្ងៃអង្គារ៥ឧសភានេះ បន្ទាប់ពីបានកើនឡើងរហូតដល់ជិត ៦% ក្នុងការជួញដូរវគ្គមុន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយសារសញ្ញាថាកងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងបន្ធូរបន្ថយការបិទផ្លូវទឹកដ៏សំខាន់របស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ដែលអាចបើកការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា ហើយក៏ស្របពេលអ៊ីរ៉ង់បានបង្កើនការវាយប្រហារលើអារ៉ាប់រួម និងនាវានៅឈូងសមុទ្រមជ្ឈិមបូព៌ាក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលជាការកើនឡើងធ្ងន់ធ្ងរបំផុតចាប់តាំងពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចូលជាធរមានកាលពីដើមខែមេសា ផងដែរ។  តម្លៃប្រេងឆៅ Brent សម្រាប់ខែកក្កដាបានធ្លាក់ចុះ៦៨ សេន ឬ ០,៦ % មកនៅត្រឹម១១៣,៧៦ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ០១និង ០០នាទី ម៉ោងសកល បន្ទាប់ពីបានកើនឡើង៥,៨% កាលពីថ្ងៃចន្ទ។ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១,៥៩ដុល្លារ ឬ១,៥% មកនៅត្រឹម១០៤,៨៣ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង ៤,៤% នៅក្នុងវគ្គមុន។  អ៊ីរ៉ង់បានវាយប្រហារនាវាជាច្រើនគ្រឿងនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទដដែល និងបានដុតបំផ្លាញកំពង់ផែប្រេង អេមីរ៉ាតអារ៉ាប់រួម (UAE) ខណៈការប៉ុនប៉ងរបស់ប្រធានាធិបតី Donald Trump ក្នុងការប្រើប្រាស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកដើម្បីជួយសង្គ្រោះការដឹកជញ្ជូនតាមនាវា បានបង្កឱ្យមានការកើនឡើងដ៏ធំបំផុតនៃសង្គ្រាមចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសកាលពីបួនសប្តាហ៍មុន។ អារ៉ាប់រួមបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានកំពុងប្រឈមនឹងការគំរាមកំហែងដោយមីស៊ីល និងយានដ្រូននៅល្ងាចថ្ងៃចន្ទ៤ឧសភា ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមពន្លត់អណ្តាតភ្លើងនៅតំបន់ឧស្សាហកម្មប្រេងដ៏សំខាន់មួយ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដែលក្រុមអាជ្ញាធរបាននិយាយថាមានប្រភពមកពីប្រទេសអ៊ីរ៉ង់។ក្រុមអ្នកវិភាគមកពីក្រុមហ៊ុនប្រឹក្សាយោបល់ Eurasia Group បាននិយាយនៅក្នុងកំណត់ចំណាំមួយថា តម្លៃប្រេងនឹងនៅតែលើសពី១០០ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃសាំងនៅសហរដ្ឋអាមេរិកនឹងឡើងដល់ ៥ ដុល្លារក្នុងមួយហ្គាឡុងនៅខែមិថុនា បើគ្មានកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឡើងវិញទេនោះ ខណៈអ្នកបើកបរនៅរដ្ឋកាលីហ្វ័រនីញ៉ាបានចំណាយ ៦ ដុល្លារក្នុងមួយហ្គាឡុងលើថ្លៃសាំងរួចទៅហើយ៕

តំបន់អាស៊ី កំពុងទប់ទល់នឹងការកើនឡើង និងផលប៉ះពាល់ផ្សេងៗគ្នានៃវិបត្តិថាមពលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់

2026/05/05 09:40:02 am        98
រដ្ឋាភិបាលនានានៅអាស៊ី ដែលជាតំបន់នាំចូលប្រេងឈានមុខគេ កំពុងខិតខំប្រឹងប្រែងស្វែងរកជម្រើសផ្សេងទៀត និងការពារសេដ្ឋកិច្ចរបស់ពួកគេពីវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែការប៉ះពាល់ខ្លាំងកំពុងកើនឡើងឥតឈប់ឈរ។ការរំខាននេះបានជំរុញឱ្យធនាគារអភិវឌ្ឍន៍អាស៊ីកាត់បន្ថយការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលកំពុងអភិវឌ្ឍន៍មកត្រឹម ៤,៧% នៅឆ្នាំនេះ និង ៤,៨% នៅឆ្នាំ ២០២៧ ធ្លាក់ចុះពី ៥,១%សម្រាប់ទាំងពីរឆ្នាំមុននិងបានដកទស្សនវិស័យអតិផរណារបស់ខ្លួនមកត្រឹម៥,២%សម្រាប់ឆ្នាំនេះ។ទិន្នន័យរបស់ក្រុមហ៊ុនតាមដានទីផ្សារសកល Kpler បាននិយាយថា បន្ទាប់ពីរយៈពេលពីរខែនៃការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នសកលមួយភាគប្រាំ  ការនាំចូលប្រេងសរុបទៅកាន់អាស៊ី ដែលមានទំហំ ៨៥% នៃការដឹកជញ្ជូនប្រេងឆៅនៅឈូងសមុទ្រ បានធ្លាក់ចុះ ៣០% ក្នុងខែមេសា ឆ្នាំនេះ ដល់កម្រិតទាបបំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០១៥ ។ ភាពតានតឹងផ្នែកសារពើពន្ធកំពុងកើនឡើងនៅទូទាំងតំបន់ ជាពិសេសនៅអាស៊ីខាងត្បូង ខណៈរដ្ឋាភិបាលចំណាយប្រាក់រាប់ពាន់លានដុល្លារលើការឧបត្ថម្ភធន និងការលើកលែងពន្ធនាំចូលដើម្បីបន្ធូរបន្ថយការចំណាយរបស់ប្រជាពលរដ្ឋរបស់ខ្លួន។លោកស្រី Hanna Luchnikava-Schorsch មកពីស្ថាប័ន S&P Global Market Intelligence បាននិយាយ ថា ខ្សែការពារទីមួយ គឺថារដ្ឋាភិបាលបានសម្រេចចិត្តសម្រាលការប៉ះទង្គិចដំបូងដោយផ្តល់ការឧបត្ថម្ភធន ឬកាត់បន្ថយពន្ធលើផលិតផលប្រេងឥន្ធនៈ។វិស័យចម្រាញ់ប្រេងដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសឥណ្ឌាបានរក្សាតម្លៃប្រេងឥន្ធនៈឱ្យនៅថេរ ទោះបីជាតម្លៃប្រេងឆៅកើនឡើងក៏ដោយ ដោយខាតបង់ប្រហែល១០០ រូពី ឬ១,៦ ដុល្លារ ក្នុងមួយលីត្រលើប្រេងម៉ាស៊ូត និង២០ រូពីលើប្រេងសាំង ប៉ុន្តែក្រុមអ្នកវិភាគមួយចំនួនព្យាករណ៍ពីការកើនឡើងតម្លៃថាមពល បន្ទាប់ពីការស្ទង់មតិរដ្ឋបានបញ្ចប់នៅក្នុងខែមេសា។បណ្ដារដ្ឋាភិបាលក្នុងតំបន់ជាច្រើនបានងាកទៅកំណត់ការប្រើប្រាស់ប្រេងឥន្ធនៈ ឬទប់ស្កាត់ការឡើងថ្លៃ       ខណៈរដ្ឋាភិបាលជាច្រើនបានបញ្ឈប់ការនាំចេញ ហើយរដ្ឋាភិបាលជាច្រើន រួមទាំងប្រទេសអូស្ត្រាលី បានគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីធានាបានការនាំចូលប្រភពថាមពល៕

នាវាបោសសម្អាតគ្រាប់មីនអាល្លឺម៉ង់ ចេញពីកំពង់ផែដើម្បីត្រៀមនៅសមុទ្រមេឌីទែរ៉ាណេ ប្រសិនបើត្រូវការនៅច្រកសមុទ្រ Hormuz

2026/05/05 09:37:32 am        104
នាវាបោសសម្អាតគ្រាប់មីនរបស់កងទ័ពជើងទឹកអាល្លឺម៉ង់ «Fulda» បានចាកចេញពីកំពង់ផែ Kiel កាលពីថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ ជាកន្លែងដែលនាវានេះនឹងត្រៀមលក្ខណៈដើម្បីធ្វើប្រតិបត្តិការនៅច្រកសមុទ្រ Hormuz។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃចន្ទ ទី៤ ខែឧសភា នៅទីក្រុង Munster ថា នាវា Fulda នឹងមិនចូលរួមយ៉ាងសកម្មណាមួយនៅក្នុងដែនទឹកជុំវិញច្រកសមុទ្រ Hormuz ឡើយ ហើយនឹងធ្វើដំណើរតែក្នុងករណីមានបទឈប់បាញ់ និងរង់ចាំការអនុម័តពីសភាប៉ុណ្ណោះ។លោក Pistorius បាននិយាយថា «ដូច្នេះ សម្រាប់ពេលនេះ មិនទាន់មានអ្វីពាក់ព័ន្ធត្រូវធ្វើប្រតិបត្តិការនោះទេ ព្រោះយើងគ្រាន់តែត្រៀមនៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ ហើយនឹងមិនជ្រៀតជ្រែកក្នុងការប្រយុទ្ធណាមួយឡើយ»។ បេសកកម្មរាវរកគ្រាប់មីនអន្តរជាតិដ៏មានសក្តានុពលនៅច្រកសមុទ្រ Hormuz បង្ហាញពីបញ្ហាប្រឈមជាក់លាក់។ មានតែនាវាកងទ័ពជើងទឹកប៉ុណ្ណោះដែលត្រូវបានរៀបចំជាពិសេសសម្រាប់ភារកិច្ចនេះ និងមានសមត្ថភាពធ្វើប្រតិបត្តិការនៅតំបន់មានគ្រាប់មីន ដែលអាចត្រូវបានដាក់ពង្រាយនៅទីនោះ។ កងទ័ពជើងទឹកអាល្លឺម៉ង់ មានជំនាញចាំបាច់សម្រាប់រឿងនេះ មានចាប់ពីការរាវរកគ្រាប់មីនរហូតដល់ការមុជទឹករកគ្រាប់មីន។ លើសពីនេះ ក្រុមអ្នកប្រមាញ់គ្រាប់មីនរបស់ខ្លួនមានសមត្ថភាពអមការពារនាវាផ្សេងទៀតឆ្លងកាត់ដែនទឹកដែលមានគ្រាប់មីន។ យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ទី៤ ខែឧសភា ថា នាវាពិឃាតបំពាក់មីស៊ីលស៊ីបគោលដៅរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកពីរគ្រឿងបានចូលទៅក្នុងឈូងសមុទ្រដើម្បីបំបែកការបិទផ្លូវរបស់អ៊ីរ៉ង់ ហើយនាវាអាមេរិកពីរគ្រឿងនោះបានឆ្លងកាត់ច្រកសមុទ្រ Hormuz។

អារ៉ាប់រួម៖ ប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់មីស៊ីល និងយានដ្រូន ខណៈជើងហោះហើរត្រូវបង្វែរទិសដៅ

2026/05/05 09:10:09 am        101
ប្រទេសអារ៉ាប់រួមបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ការគំរាមកំហែងដោយមីស៊ីល និងយានដ្រូន កាលពីល្ងាចថ្ងៃចន្ទ ទី៤ ខែឧសភា ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានទប់ស្កាត់អគ្គិភ័យនៅតំបន់ឧស្សាហកម្មប្រេងដ៏សំខាន់មួយកន្លែង បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដែលអាជ្ញាធរបាននិយាយថាមានប្រភពមកពីអ៊ីរ៉ង់។ក្រសួងការបរទេសរដ្ឋឈូងសមុទ្រអារ៉ាប់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះបានបង្ហាញពីការកើនឡើងជម្លោះយ៉ាងខ្លាំង និងបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់ប្រទេស ហើយប្រទេសអារ៉ាប់រួម បានរក្សា «សិទ្ធិពេញលេញ និងស្របច្បាប់» របស់ខ្លួនក្នុងការឆ្លើយតប។យោងតាមអង្គភាពសេវាតាមដានជើងហោះហើរ Flightradar24 បានឲ្យដឹងថា ជើងហោះហើរជាច្រើនវ៉ុលដែលហោះឆ្ពោះទៅកាន់ប្រទេសអារ៉ាប់រួម បានបង្វែរទិសដៅទៅកាន់ទីក្រុង Muscat ក្នុងប្រទេសអូម៉ង់ ខណៈយន្តហោះចូលទៅផ្សេងទៀតបានហោះជុំវិញនៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយការវាយប្រហារនេះបានបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍ផ្លូវអាកាស។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដោយដកស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ បាននិយាយថា អ៊ីរ៉ង់ពុំមានផែនការកំណត់គោលដៅលើប្រទេសអារ៉ាប់រួមទេ ខណៈក្រសួងការពារជាតិអារ៉ាប់រួមបាននិយាយនៅលើបណ្តាញ X ថា បានស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់ចំនួនបីគ្រាប់ ហើយមីស៊ីលទីបួនបានធ្លាក់ចូលទៅក្នុងសមុទ្រ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣​​ នៅក្រុងប៉ោយប៉ែតសង្ស័យលបលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេសនិងខ្មែរសរុបចំនួន ១៥២នាក់​​​
06/01/2026 09:06 AM
ការជាសះស្បើយពីជំងឺអេបូឡានាំមកនូវសញ្ញានៃក្តីសង្ឃឹមនៅកុងហ្គោ ខណៈករណីសង្ស័យលេចឡើងនៅក្រៅទ្វីបអាហ្វ្រិក
06/01/2026 09:06 AM
ការផ្ទុះគ្រាប់មីនក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ា បានសម្លាប់មនុស្សរាប់សិបនាក់
06/01/2026 09:06 AM
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលអភិវឌ្ឍដោយកម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅប្រទេសទីម័រឡេស្តេ
06/01/2026 09:06 AM
កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM