រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ការកាន់កាប់របស់អ៊ីស្រាអែល នៅហ្កាហ្សា ពង្រីកដល់ ៥៩% ទោះមានបទឈប់បាញ់ក្ដី

2026/05/04 06:48:06 pm        52
វិទ្យុកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី៣ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា អ៊ីស្រាអែលបានពង្រីកការកាន់កាប់របស់ខ្លួនដល់ ៥៩ភាគរយនៃតំបន់ហ្កាហ្សា ហើយកំពុងរៀបចំការប្រយុទ្ធឡើងវិញ នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ។បើយោងតាមប្រព័ន្ធផ្សព្វផ្សាយនោះ បានឲ្យដឹងថា មុនពេលមានបទឈប់បាញ់ខែតុលា ឆ្នាំ២០២៥ អ៊ីស្រាអែលបានកាន់កាប់តំបន់នេះ ៥៣ភាគរយ។ ចំណែកក្រុមហាម៉ាសប៉ាឡេស្ទីនវិញ បានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលកាន់កាប់ជាង ៦០ភាគរយនៃដែនដីឆ្នេរសមុទ្រនេះ។វិទ្យុនេះបានផ្សាយថា មន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែល «កំពុងជំរុញឲ្យមានការចាប់ផ្ដើមការប្រយុទ្ធគ្នាឡើងវិញ នៅតំបន់ហ្កាហ្សា ហើយជឿថា ពេលវេលាដ៏ល្អបំផុត ដើម្បីកម្ចាត់ក្រុមហាម៉ាស គឺឥឡូវនេះតែម្ដង»។វិទ្យុនេះក៏បានរាយការណ៍ផងដែរពីការរៀបចំយោធា សម្រាប់លទ្ធភាពដែលអាចមានការចាប់ផ្ដើមការប្រយុទ្ធគ្នាឡើងវិញ ដោយកត់សម្គាល់ថា កងទ័ពបានកាត់បន្ថយកម្លាំងនៅភាគខាងត្បូងនៃប្រទេសលីបង់ និងបានដាក់ពង្រាយកងពលតូចធម្មតាទៅកាន់តំបន់ហ្កាហ្សា និង West Bank៕របាយការណ៍នេះកើតឡើង ក្នុងអំឡុងពេលមានការរំលោភបំពានលើបទឈប់បាញ់ដែលកំពុងបន្ត ពីសំណាក់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាការវាយប្រហារ នៅតំបន់ West Bank៕

ម្រមុខណាតូ លោក Rutte និយាយថា បណ្តាប្រទេសនៅអឺរ៉ុប «បានទទួលសារ» ពីលោក Trump

2026/05/04 06:45:59 pm        60
អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះបាននិយាយថា ប្រទេសនៅអឺរ៉ុប «បានទទួលសារ» ពីប្រធានាធិបតីអាមេរិក លោក Donald Trump ហើយឥឡូវនេះកំពុងធានាថា កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់មូលដ្ឋានយោធា កំពុងត្រូវបានអនុវត្ត។លោក Trump បានចោទប្រកាន់ប្រទេសមួយចំនួនរបស់អង្គការណាតូថា មិនបានធ្វើអ្វីឲ្យបានគ្រប់គ្រាន់ ដើម្បីគាំទ្រសហរដ្ឋអាមេរិក ក្នុងសង្គ្រាមអ៊ីរ៉ង់។ ជាសញ្ញាមួយទៀតដែលបង្ហាញពីការមិនពេញចិត្តរបស់លោក ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមកពីផែនការដកកងទ័ពចំនួន ៥.០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់។ក្នុងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប នៅប្រទេសអាមេនី លោក Rutte បានប្រាប់អ្នកសារព័ត៌មានថា៖ «មែនហើយ មានការខកចិត្តខ្លះពីភាគីអាមេរិក ប៉ុន្តែបណ្តាប្រទេស នៅអឺរ៉ុបបានស្តាប់។ ឥឡូវនេះ ប្រទេសទាំងនោះ កំពុងធ្វើឲ្យប្រាកដថា កិច្ចព្រមព្រៀងមូលដ្ឋានទ្វេភាគីទាំងអស់ កំពុងត្រូវបានអនុវត្ត»។សមាជិកអង្គការណាតូ គឺប្រទេសអេស្ប៉ាញ បានបញ្ជាក់ថា មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួន មិនអាចប្រើប្រាស់បានទេ សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។ ប៉ុន្តែលោក Rutte បាននិយាយថា ប្រទេសសមាជិកអង្គការណាតូផ្សេងទៀត ដូចជាម៉ុងតេណេហ្គ្រោ ក្រូអាត រ៉ូម៉ានី ព័រទុយហ្គាល់ ក្រិក អ៊ីតាលី អង់គ្លេស បារាំង និងអាល្លឺម៉ង់ កំពុងអនុវត្តសំណើ សម្រាប់ការប្រើប្រាស់មូលដ្ឋាន និងការគាំទ្រផ្នែកភស្តុភារផ្សេងទៀត៕

ជនអន្តោប្រវេសន៍ ៤នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅជិតព្រំដែនក្រូអាស៊ី និងស្លូវេនី

2026/05/04 06:42:48 pm        48
នគរបាលក្រូអាស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា ជនអន្តោប្រវេសន៍ ៤នាក់ ត្រូវបានគេរកឃើញថា បានស្លាប់ នៅជិតព្រំដែនស្លូវេនី និង ពីរនាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានដឹកជញ្ជូនតាមរថយន្តដឹកទំនិញ ក្នុងស្ថានភាព «អមនុស្សធម៌»។ មនុស្សដប់បីនាក់ផ្សេងទៀត ក៏ត្រូវបានរកឃើញដោយនគរបាលនៅជិតភូមិ Donje Prilisce របស់ប្រទេសក្រូអាស៊ី មានចម្ងាយ ៧០ គីឡូម៉ែត្រ (៤៣ ម៉ាយ) ភាគនិរតីនៃរដ្ឋធានី Zagreb ហើយត្រូវបានគេនាំទៅកាន់មជ្ឈមណ្ឌលឃុំឃាំង។នគរបាលបាននិយាយថា ក្រុមនេះត្រូវបានគេចោទប្រកាន់ថា ត្រូវបានទម្លាក់នៅព្រំដែន ដោយអ្នករត់ពន្ធ មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានរត់គេចខ្លួន។ពុំមានព័ត៌មានលម្អិតអំពីមូលហេតុនៃការស្លាប់នោះទេ ប៉ុន្តែការស៊ើបអង្កេត កំពុងដំណើរការ។ក្រូអាស៊ី ដែលជាសមាជិកនៃសហភាពអឺរ៉ុប គឺជាប្រទេសឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ជនអន្តោប្រវេសន៍មិនប្រក្រតីដែលកំពុងស្វែងរកការទៅដល់អឺរ៉ុប តាមរយៈច្រករបៀងបាល់កង់៕

តុលាការអ៊ីរ៉ាក់កាត់ទោសមនុស្ស ៤នាក់ ឲ្យជាប់ពន្ធនាគារពីបទផ្សព្វផ្សាយគណបក្ស Baath ដែលត្រូវបានហាមឃាត់

2026/05/04 06:39:30 pm        47
តុលាការអ៊ីរ៉ាក់មួយ ថ្ងៃចន្ទបានកាត់ទោសមនុស្ស ៤ នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ជុំវិញការ ចោទប្រកាន់ពីបទផ្សព្វផ្សាយគំនិតរបស់គណបក្ស Baath ដែលដឹកនាំដោយអតីតមេដឹកនាំលោក Saddam Hussein។តុលាការព្រហ្មទណ្ឌ Karkh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដែលត្រូវបានកាត់ទោសត្រូវបានរកឃើញថា ព័ត៌មានដែលត្រូវបានហាមឃាត់នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ នៅក្នុងខេត្ត Kirkuk អំឡុងឆ្នាំ ២០២៥ និង ២០២៦។បន្ទាប់ពីការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិកនៅឆ្នាំ ២០០៣ លើប្រទេសអ៊ីរ៉ាក់ បានផ្តួលរំលំការគ្រប់គ្រងផ្តាច់ការរបស់លោក Saddam ប្រទេសនេះបានអនុវត្តគោលនយោបាយលុបបំបាត់ភាពផ្តាច់ការ យ៉ាងទូលំទូលាយ ដែលមានគោលបំណងលុបបំបាត់ឥទ្ធិពលរបស់គណបក្ស Baath ចេញពីស្ថាប័នរដ្ឋ។គោលនយោបាយនេះផ្តោតលើអតីតសមាជិកគណបក្ស ជាពិសេសអ្នកដែលកាន់តំណែងជាន់ខ្ពស់ ក្រោមរដ្ឋាភិបាលមុន ហើយនាំឲ្យមានការបណ្តេញចេញទ្រង់ទ្រាយធំនៅទូទាំងវិស័យសាធារណៈ ក្នុងនោះមានយោធា ការអប់រំ និងសេវាស៊ីវិល៕

ក្រសួងការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកត្រូវតែ «បោះបង់ចោលការទាមទារហួសហេតុរបស់ខ្លួន»

2026/05/04 06:37:20 pm        48
នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែបន្ថយការទាមទាររបស់ខ្លួន លើសាធារណរដ្ឋឥស្លាម ខណៈការចរចា ជុំវិញការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ារយៈពេល ២ខែ បានជាប់គាំង។នៅក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ លោក Baqaei បានលើកឡើងថា៖ «នៅដំណាក់កាលនេះ អាទិភាពរបស់យើង គឺបញ្ចប់សង្គ្រាម។ ភាគីម្ខាងទៀតត្រូវតែប្តេជ្ញាចិត្ត ចំពោះវិធីសាស្រ្តសមហេតុផល និងបោះបង់ចោលការទាមទារហួសហេតុរបស់ខ្លួន ទាក់ទងនឹងអ៊ីរ៉ង់»។ការចរចា រវាងប្រទេសទាំង២ ត្រូវបានជាប់គាំង ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដោយមានការចរចាសន្តិភាពដោយផ្ទាល់តែមួយជុំប៉ុណ្ណោះដែលបានធ្វើឡើងរហូតមកដល់ពេលនេះ។ចំណុចជាប់គាំងដ៏សំខាន់មួយ គឺការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីរ៉ង់ នៅលើច្រកសមុទ្រ Hormuz ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបានបិទលំហូរប្រេង ឧស្ម័ន និងជីសំខាន់ៗ ខណៈពេលដែលសហរដ្ឋអាមេរិកបានអនុវត្តវិធានការបិទផ្លូវ ចំពោះកំពង់ផែអ៊ីរ៉ង់។ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមអមដំណើរនាវាឆ្លងកាត់ផ្លូវទឹកនេះ ដោយនាំឲ្យមានការគំរាមកំហែងធ្វើការវាយប្រហារពីយោធាអ៊ីរ៉ង់៕

ឥណ្ឌូនេស៊ី និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ

2026/05/04 06:34:47 pm        46
មន្ត្រីបានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ ដែលរួមមានកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មការពារជាតិ ការអភិវឌ្ឍធនធានមនុស្ស និងវិធានការកាត់បន្ថយគ្រោះមហន្តរាយ។រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Sjafrie Sjamsoeddin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយសមភាគីជប៉ុន លោក Shinjiro Koizumi នៅទីក្រុងហ្សាការតា។មុនពិធីចុះហត្ថលេខា នៅក្នុងខ្សែអាត់សំឡេងដែលចែករំលែកដោយក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Sjafrie បាននិយាយថា៖ «យើងទាំង២ បានព្រមព្រៀងគ្នា លើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏សំខាន់ នៅក្នុងឧស្សាហកម្មការពារជាតិ និងការអភិវឌ្ឍបុគ្គលិករបស់យើង ខណៈពេលដែលគិតគូរដល់ផលប្រយោជន៍ជាតិនៃភាគីទាំង២»។ចំណែកលោក Koizumi បានហៅកិច្ចព្រមព្រៀងនេះថា ជា «ត្រីវិស័យ" និង «ព្រឹត្តិការណ៍ដ៏សំខាន់» ដែលនឹងណែនាំកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំង២។យ៉ាងណាក្ដី រដ្ឋមន្ត្រីទាំង២ មិនបានពន្យល់លម្អិត អំពីវិស័យសហប្រតិបត្តិការពិតប្រាកដនោះទេ។ លោក Koizumi បានបញ្ជាក់ថា រដ្ឋមន្ត្រីទាំង២ ក៏បានធ្វើកិច្ចប្រជុំទ្វេភាគីផងដែរ ដែលបានពិភាក្សា អំពីកិច្ចសហការ ស្ដីពីសន្តិសុខដែនសមុទ្រ សមយុទ្ធយោធារួមគ្នា និងគ្រឿងយុទ្ធោបករណ៍ និងបច្ចេកវិទ្យាការពារជាតិ៕

ចំនួនអ្នកស្លាប់ដោយសារការបាញ់ប្រហារ នៅសាលារៀន ក្នុងប្រទេសទួរគី កើនឡើងដល់ ១០នាក់

2026/05/04 06:31:44 pm        45
ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) ថា ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសាររងរបួស អំឡុងការបាញ់ប្រហារ នៅសាលារៀនមួយកន្លែង នៅភាគខាងត្បូងនៃប្រទេសទួរគី កាលពីជាង ២សប្តាហ៍មុន ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១០នាក់ហើយ។ទូរទស្សន៍ឯកជន NTV បានរាយការណ៍ថា Almina Agaoglu បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ ក្មេងអាយុ ១៤ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅសាលារៀនមួយ ក្នុងខេត្ត Kahramanmaras កាលពីថ្ងៃទី១៥ ខែមេសា ដោយបានសម្លាប់សិស្ស ៩នាក់ អាយុ ១០ និង ១១ឆ្នាំ និងគ្រូបង្រៀនម្នាក់។ ក្មេងដែលជាជនដៃដល់បានស្លាប់នៅកន្លែងកើតហេតុតែម្ដង។អាជ្ញាធរបានឲ្យដឹងថា ក្មេងប្រុសនោះ បានយកអាវុធចំនួន ៥ដើមមកសាលារៀន ហើយជាកូនប្រុសរបស់អតីតអធិការនគរបាលម្នាក់ ដែលត្រូវបានចាប់ខ្លួនចាប់តាំងពីពេលនោះមក។នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ នៅថ្ងៃមុននោះ ក្នុងខេត្ត Sanliurfa ភាគអាគ្នេយ៍ អតីតសិស្សម្នាក់បានបើកការបាញ់ប្រហារនៅសាលាវិទ្យាល័យចាស់របស់ខ្លួន ដោយបណ្តាលឲ្យមនុស្ស ១៦នាក់រងរបួស មុនពេលសម្លាប់ខ្លួន នៅពេលប្រឈមជាមួយនគរបាល៕

មេដឹកនាំអ៊ុយក្រែន៖រដូវក្ដៅនេះគឺជាពេលវេលាដ៏សំខាន់ក្នុងការជំរុញលោក Putin ទៅរកផ្លូវការទូត

2026/05/04 06:27:53 pm        63
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃចន្ទនេះថារដូវក្ដៅខាងមុខនេះនឹងក្លាយជាពេលវេលាសម្រេចចិត្តដ៏សំខាន់ ដោយជំរុញបណ្ដាមេដឹកនាំសហភាពអឺរ៉ុប ឲ្យជំរុញទីក្រុងមូស្គូទៅកាន់ផ្លូវការទូត។ថ្លែងនៅកិច្ចប្រជុំកំពូលសហគមន៍នយោបាយសហភាពអឺរ៉ុប ក្នុងទីក្រុង Yerevan មេដឹកនាំអ៊ុយក្រែនរូបនេះបានចង្អុលទៅកាន់ផែនការសម្រាប់ព្យុហយាត្រាថ្ងៃ៩ឧសភា ដោយគ្មានគ្រឿងយុទ្ធោបករណ៍យោធា ជាសញ្ញានៃភាពទន់ខ្សោយ។ លោក Zelenskyy បាននិយាយថា ប្រសិនបើរឿងនោះកើតឡើង វានឹងជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ដែលពួកគេមិនមានលទ្ធភាពទិញឧបករណ៍យោធា ហើយពួកគេខ្លាចថាយានដ្រូន អាចនឹងហោះលើទីលានចតុរង្គក្រហម។លោក Sergei Sobyanin អភិបាលក្រុងមូស្គូ បាននិយាយនៅថ្ងៃចន្ទនេះថា យានដ្រូនមួយគ្រឿងបានវាយប្រហារអគារមួយនៅជិតផ្លូវ Mosfilmovskaya ភាគកណ្តាល ដោយបន្ថែមថាពុំមានអ្នកស្លាប់ និងរបួសនោះទេ។នៅទីក្រុង Yerevan លោក Zelenskyy បាននិយាយថា ការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិចំពោះទីក្រុងគីវត្រូវតែបន្ត ដោយនិយាយឡើងវិញនូវការអង្វររបស់លោកសម្រាប់ការគាំទ្របន្ថែមទៀត៕

លោក Modi សម្លឹងដល់ជ័យជម្នះជាប្រវត្តិសាស្ត្រ ខណៈរដ្ឋសំខាន់ៗរបស់ឥណ្ឌាចាប់ផ្តើមរាប់សន្លឹកឆ្នោត

2026/05/04 04:42:11 pm        65
ប្រទេសឥណ្ឌាបានចាប់ផ្តើមរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋសំខាន់ៗជាច្រើន នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) ដោយនេះផ្តល់នូវការវាស់ស្ទង់ប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi នៅចំពោះមុខបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកាន់តែតានតឹង។លទ្ធផលគឺមានសារៈសំខាន់ជាពិសេស នៅភាគខាងកើតរដ្ឋ West Bengal ជាកន្លែងដែលគណបក្ស Bharatiya Janata (BJP) របស់លោក Modi កំពុងស្វែងរកជ័យជម្នះលើកដំបូង ទល់នឹងរដ្ឋមន្ត្រីប្រចាំរដ្ឋ លោកស្រី Mamata Banerjee ដែលបានគ្រប់គ្រងរដ្ឋនេះអស់រយៈពេល ១៥ឆ្នាំមកហើយ។ការស្ទង់មតិពីកន្លែងបោះឆ្នោត នៅចុងបញ្ចប់នៃការបោះឆ្នោត កាលពីសប្តាហ៍មុន បានបង្ហាញថា គណបក្ស BJP មានប្រៀបបន្តិចបន្តួច លើគណបក្សរបស់អ្នកស្រី Banerjee។ យុទ្ធនាការនេះ បានឃើញការប្រកួតប្រជែងដ៏តានតឹង រវាងភាគីទាំង២ ហើយត្រូវបានគ្របដណ្ដប់ដោយការផ្លាស់ប្តូរដ៏ចម្រូងចម្រាស ចំពោះបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលគណបក្សប្រឆាំងបានលើកឡើងថា គណបក្សរបស់លោក Modi កំពុងប្រើប្រាស់ ដើម្បីបង្វែរលទ្ធផលឲ្យនៅខាងលោក។ដោយត្រូវបានគេស្គាល់ថា Special Intensive Revision (ការកែប្រែខ្លាំងពិសេស) ដំណើរការនេះបានគ្របដណ្ដប់លើបញ្ហាយុទ្ធនាការប្រពៃណីនានា ដូចជាបញ្ហាការងារ និងអតិផរណាជាដើម។ ជ័យជម្នះនៅរដ្ឋ West Bengal នឹងពង្រីកការគាំទ្រ ចំពោះគណបក្ស BJP លើសពីទីតាំងប្រពៃណីដ៏រឹងមាំរបស់ខ្លួន នៅភាគខាងជើង និងខាងលិចនៃប្រទេសឥណ្ឌា។លទ្ធផល នៅរដ្ឋ West Bengal មិនត្រឹមតែមានសារៈសំខាន់ សម្រាប់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់នយោបាយជាតិផងដែរ ព្រោះវាអាចកំណត់សំឡេង សម្រាប់ការបោះឆ្នោតជាតិ នៅឆ្នាំ២០២៩។ នេះបើយោងតាមលោកបណ្ឌិត Priyankar Upadhyaya អ្នកវិភាគនយោបាយ នៅសាកលវិទ្យាល័យ Banaras Hindu៕

អឺរ៉ុប៖ ពេលវេលានៃការដកកងទ័ពអាមេរិកចេញពីប្រទេសអាល្លឺម៉ង់ គឺជារឿងគួរឱ្យភ្ញាក់ផ្អើល

2026/05/04 04:39:40 pm        58
អនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា ពេលវេលានៃការប្រកាសពីការដកកងទ័ពសហរដ្ឋអាមេរិកចំនួន ៥.០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ គឺជារឿងគួរឱ្យភ្ញាក់ផ្អើល។លោកស្រី Kallas បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកដែលដាក់មូលដ្ឋាននៅអឺរ៉ុប គឺនៅទីនោះដើម្បីការពារផលប្រយោជន៍ទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកស្រី បាននិយាយបន្ថែមថា បច្ចុប្បន្នអឺរ៉ុបចាំបាច់ត្រូវធ្វើឲ្យបានច្រើនជាងនេះខណៈជាសមាជិកសម្ព័ន្ធយោធាណាតូ។លោកប្រធានាធិបតី Donald Trump បានប្រកាសដកកងទ័ព បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថាសហរដ្ឋអាមេរិកកំពុងត្រូវបានធ្វើឲ្យ «អាម៉ាស់» នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយទីក្រុងវ៉ាស៊ីនតោន ខ្វះផ្លូវច្បាស់លាស់ដើម្បីចាកចេញពីជម្លោះនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM