រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

ប្រធានសិទ្ធិមនុស្ស UN ព្រមានថា ការវាយប្រហារលើអ្នកសារព័ត៌មានគំរាមដល់សេរីភាពសកល

2026/05/04 04:37:27 pm        36
ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk បានព្រមានថា ការវាយប្រហារកាន់តែខ្លាំងឡើងៗ លើសារព័ត៌មានទូទាំងពិភពលោក កំពុងធ្វើឲ្យប៉ះពាល់ដល់សេរីភាព ការទទួលខុសត្រូវ និងសង្គមប្រជាធិបតេយ្យ។ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃអាទិត្យ (ទី៣ ខែឧសភា ឆ្នាំ២០២៦) លោក Turk បាននិយាយថា សារព័ត៌មានសេរី គឺជា «អុកស៊ីសែននៃសង្គមសេរី និងបើកចំហ» ដោយសង្កត់ធ្ងន់លើតួនាទីរបស់ខ្លួន ក្នុងការជូនដំណឹងអំពីការជជែកពិភាក្សាជាសាធារណៈ ការលាតត្រដាងពីការរំលោភបំពាន និងការលើកកម្ពស់តម្លាភាព។លោកបានបន្តថា សារព័ត៌មានមានគ្រោះថ្នាក់កាន់តែខ្លាំងឡើងៗ ដោយកត់សម្គាល់ថា យ៉ាងហោចណាស់មានអ្នកកាសែតចំនួន ១៤នាក់ ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ ខណៈពេលដែលមានតែប្រហែលមួយករណី ក្នុងចំណោមការសម្លាប់ ១០ករណីប៉ុណ្ណោះ ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ ដែលត្រូវបានឲ្យទទួលខុសត្រូវទាំងស្រុង។លោក Turk បានគូសបញ្ជាក់ពីហានិភ័យដែលអ្នកសារព័ត៌មានប្រឈមជាមួយ នៅក្នុងតំបន់ជម្លោះ ដោយពណ៌នាអំពីសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាថា ជា «អន្ទាក់ឆក់យកជីវិត» សម្រាប់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ដោយមានអ្នកកាសែតជិត ៣០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។លោកក៏បានចង្អុលបង្ហាញពីការគំរាមកំហែងកើនឡើង ហួសពីតំបន់សង្គ្រាម រួមទាំងការតាមឃ្លាំមើល ការបំភិតបំភ័យផ្នែកច្បាប់ និងការយាយីតាមប្រព័ន្ធអ៊ីនធឺណិត ដោយអ្នកសារព័ត៌មានស្ត្រី ត្រូវបានកំណត់គោលដៅច្រើងជាង។ ដោយអំពាវនាវឲ្យមានវិធានការបន្ទាន់ លោក Turk បានជំរុញឲ្យរដ្ឋនានាបញ្ចប់ការធ្វើទុក្ខបុកម្នេញលើសារព័ត៌មាន លុបចោលច្បាប់រឹតត្បិត និងធានាការទទួលខុសត្រូវ ចំពោះការវាយប្រហារ ខណៈពេលដែលអំពាវនាវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងការរំលោភបំពានតាមអ៊ីនធឺណិត៕

នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ថា វិបត្តិប្រេងមាន «ផលប៉ះពាល់យ៉ាងធំធេង» នៅអាស៊ី-ប៉ាស៊ីហ្វិក

2026/05/04 04:18:30 pm        55
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងសកល កំពុងបង្ក «ផលប៉ះពាល់យ៉ាងធំធេង» ទៅលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក។អំឡុងពេលថ្លែងនៅទីក្រុង Canberra បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese លោកស្រី Takaichi បាននិយាយថា ប្រទេសទាំង២ នឹងឆ្លើយតបជាបន្ទាន់ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព។ប្រេងប្រហែល ១ភាគ៥របស់ពិភពលោក ជាធម្មតាឆ្លងកាត់ច្រកសមុទ្រ Hormuz ជាកន្លែងដែលការដឹកជញ្ជូនត្រូវបានរារាំងដោយអ៊ីរ៉ង់ ចាប់តាំងពីខ្លួនត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ បានឲ្យដឹងថា ៨០សិបភាគរយនៃការដឹកជញ្ជូនប្រេងនោះ ត្រូវបានកំណត់គោលដៅទៅកាន់តំបន់អាស៊ី។មេដឹកនាំជប៉ុនរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា៖ «ការបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាព បានបង្កផលប៉ះពាល់យ៉ាងធំធេងដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យើងបានបញ្ជាក់ថា ប្រទេសជប៉ុន និងអូស្ត្រាលី នឹងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីឆ្លើយតបដោយភាពបន្ទាន់»។លោកស្រី Takaichi បានបញ្ជាក់បន្ថែមថា ប្រទេសទាំង២ មានគោលបំណងពង្រឹងស្វ័យភាព និងភាពធន់ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព។អូស្ត្រាលីគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវធំជាងគេ សម្រាប់ជប៉ុនដែលត្រឡប់វិញ គឺជាប្រភពប្រេងម៉ាស៊ូតប្រហែល ៧ភាគរយរបស់អូស្ត្រាលី៕

អាស៊ីកំពុងរងប៉ះពាល់ខ្លាំងជាពិសេស ដោយសារផលវិបាកសេដ្ឋកិច្ចបណ្ដាលពីជម្លោះអ៊ីរ៉ង់

2026/05/04 04:15:49 pm        38
ខណៈពេលដែលប្រទេសនានា ជុំវិញពិភពលោក កំពុងប្រឈមនឹងផលវិបាកផ្នែកសេដ្ឋកិច្ច ដោយសារជម្លោះអ៊ីរ៉ង់ សេដ្ឋកិច្ចអាស៊ីត្រូវបានរងផលប៉ះពាល់ខ្លាំងជាពិសេស។ ផលវិបាកទាំងនោះ មានដូចជាតម្លៃថាមពលហក់ឡើងយ៉ាងខ្លាំង ការព្យាករកំណើនសេដ្ឋកិច្ចត្រូវបានកាត់បន្ថយ អសន្តិសុខស្បៀងអាហារធ្វើឲ្យមានការចាប់អារម្មណ៍ឡើងវិញ ហើយលទ្ធភាពទទួលបានសារធាតុគីមីសំខាន់ៗ អាលុយមីញ៉ូម និងផលិតផលផ្សេងទៀត ត្រូវបានកាត់បន្ថយ។ជាការឆ្លើយតប តំបន់អាស៊ីបានអនុវត្តវិធានការជាច្រើនយ៉ាងមមាញឹក រាប់ចាប់ពីការរឹតបន្តឹងការប្រើប្រាស់ថាមពល រហូតដល់ការណែនាំការឧបត្ថម្ភធនប្រេងឥន្ធនៈ ការចាប់ផ្តើមរោងចក្រធ្យូងថ្មឡើងវិញ និងការដាក់កំហិតការនាំចេញ។ ដោយប្រេង និងឧស្ម័នជាង ៨០ភាគរយ ជាធម្មតាឆ្លងកាត់ច្រកសមុទ្រ Hormuz ឆ្ពោះកាន់ទៅអាស៊ី ភាពងាយរងគ្រោះផ្នែកថាមពលរបស់តំបន់នេះ គឺធ្ងន់ធ្ងរ។ តម្លៃថាមពលនៅអាស៊ីបានហក់ឡើងជិត ៧០ភាគរយ នៅកន្លែងខ្លះ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ដែលជំរុញឲ្យប្រទេសនានាបែងចែកថាមពល និងណែនាំការឧបត្ថម្ភធនប្រេងឥន្ធនៈ។ប៉ាគីស្ថាន និងបង់ក្លាដែសបានបិទសាលារៀន ហើយនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ មន្ត្រីកំពុងធ្វើការពីផ្ទះ និងកាត់បន្ថយការធ្វើដំណើរ។ សម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដូចជាថៃ និងវៀតណាម ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈយន្តហោះ និងការកាត់បន្ថយសេវាកម្មក្រុមហ៊ុនអាកាសចរណ៍កំពុងធ្វើឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរឡើងៗ។ លើសពីនេះទៀត ស្ថានភាពបច្ចុប្បន្នបានជំរុញឲ្យប្រទេសជាច្រើន នៅតំបន់អាស៊ី ពន្លឿនការផ្លាស់ប្តូររបស់ពួកគេទៅកាន់បច្ចេកវិទ្យាបៃតង ដែលប្រទេសចិនអាចទទួលបានអត្ថប្រយោជន៍ដោយសារតែជាប្រភពដ៏ធំ នៅក្នុងវិស័យនេះ។ ជាមួយគ្នានេះ កង្វះខាតជី ឥឡូវនេះគំរាមកំហែងដល់ប្រទេសនានា នៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ជាកន្លែងដែលវិស័យកសិកម្មមានកម្លាំងពលកម្មច្រើន ដោយធ្វើឲ្យមានហានិភ័យសន្តិសុខស្បៀងកាន់តែខ្ពស់ឡើងៗ សម្រាប់សេដ្ឋកិច្ចដែលជួបនឹងការលំបាករួចទៅហើយ។ហើយប្រសិនបើជម្លោះ នៅតែបន្តមាន កំណើនសេដ្ឋកិច្ចរហូតដល់ឆ្នាំ២០២៧ ត្រូវបានគេព្យាករថា នឹងថយចុះសរុបពី ១ ទៅ ២ភាគរយ៕

របាយការណ៍៖ អាមេរិកប្រគល់នាវាអ៊ីរ៉ង់ដែលត្រូវបានរឹបអូសទៅប៉ាគីស្ថាន ដើម្បីធ្វើមាតុភូមិនិវត្តន៍

2026/05/04 04:13:26 pm        63
នាវា ១គ្រឿងដែលត្រូវបានសហរដ្ឋអាមេរិកស្ទាក់ចាប់ បន្ទាប់ពីព្យាយាមទម្លុះវិធានការបិទផ្លូវ ចំពោះកំពង់ផែអ៊ីរ៉ង់ ត្រូវបានផ្ទេរទៅប្រទេសប៉ាគីស្ថាន ដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅអ៊ីរ៉ង់ រួមជាមួយក្រុមនាវិករបស់នាវាផងដែរ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យ (ទី៣ ខែឧសភា ឆ្នាំ២០២៦) ដោយសំអាងដល់បញ្ជាការកណ្តាលអាមេរិក (CENTCOM)។ទូរទស្សន៍ ABC News បានដកស្រង់សម្តីអ្នកនាំពាក្យ CENTCOM លោកអនុសេនីយ៍ឯក Tim Hawkins ដែលបាននិយាយថា៖ «ថ្ងៃនេះ កងកម្លាំងអាមេរិកបានបញ្ចប់ការផ្ទេរសមាជិកនាវិកចំនួន ២២នាក់នៃនាវា M/V Touska ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីធ្វើមាតុភូមិនិវត្តន៍»។លោក Hawkins បានបន្ថែមថា អ្នកដំណើរចំនួន ៦នាក់ផ្សេងទៀតត្រូវបានផ្ទេរទៅកាន់ប្រទេស ក្នុងតំបន់ សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ កាលពីសប្តាហ៍មុន។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា មនុស្សទាំង ៦នាក់នោះ គឺជាសមាជិកគ្រួសាររបស់ក្រុមនាវិកមួយចំនួន។ CENTCOM មិនបានឆ្លើយតបទៅនឹងសំណើសុំការបញ្ជាក់នោះទេ។ ហើយអាជ្ញាធរប៉ាគីស្ថាន និងអ៊ីរ៉ង់ ក៏មិនទាន់បានបញ្ជាក់ពីសេចក្ដីរាយការណ៍នេះដែរ។គួរបញ្ជាក់ថា កងកម្លាំងកងទ័ពជើងទឹកអាមេរិក បានរឹបអូសនាវា Touska កាលពីថ្ងៃទី១៩ ខែមេសា នៅក្នុងឈូងសមុទ្រអូម៉ង់ បន្ទាប់ពីវាត្រូវបានគេរាយការណ៍ថា មិនគោរពតាមការណែនាំនៃវិធានការបិទផ្លូវ៕

មេធាវី ចោទកងកម្លាំងអ៊ីស្រាអែលពីបទធ្វើទារុណកម្មលើសកម្មជនក្បួនទូកដឹកជំនួយដែលត្រូវបានចាប់ពង្រត់

2026/05/04 04:10:59 pm        47
មេធាវីម្នាក់របស់អង្គការសិទ្ធិមនុស្សប៉ាឡេស្ទីន Adalah បានចោទកងកម្លាំងអ៊ីស្រាអែលពីបទវាយដំសកម្មជនពីររូបដែលត្រូវបានចាប់ពង្រត់ពីក្បួនទូក Global Sumud ដែលធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា បណ្តាលឱ្យម្នាក់ក្នុងចំណោមពួកគេសន្លប់ពីរដង។លោកស្រី Lubna Tuma បានប្រាប់សារព័ត៌មាន Al Jazeera ថា សកម្មជន Thiago Avila និង Seif Abu Keshek ត្រូវបានបំបែកចេញពីក្រុមបន្ទាប់ពីត្រូវបានស្ទាក់ចាប់ដោយកងទ័ពជើងទឹកអ៊ីស្រាអែលនៅក្នុងដែនទឹកអន្តរជាតិ ហើយនាំចូលទៅក្នុងប្រទេសអ៊ីស្រាអែល ខណៈសកម្មជនផ្សេងទៀតត្រូវបានដោះលែងនៅក្នុងទឹកដីប្រទេសក្រិក។លោកស្រីបាននិយាយថា «នៅពេលដែលត្រូវបានបំបែកនិងឃុំខ្លួន ពួកគេបានទទួលរងនូវអំពើហិង្សាជាបន្តបន្ទាប់»។ សកម្មជនត្រូវបានគេវាយដំម្តងហើយម្តងទៀត និងបំពានដោយប្រើពាក្យសំដី។ លោកស្រី បាននិយាយថា លោក Avila បានសន្លប់ពីរដងដោយសារតែអំពើហិង្សាធ្ងន់ធ្ងរ។លោកស្រី Tuma អាចជួបជាមួយសកម្មជនកាលពីថ្ងៃសៅរ៍ជាលើកដំបូងចាប់តាំងពីពួកគេត្រូវបានឃុំខ្លួន។ លោកស្រីនិយាយថា «ក្នុងអំឡុងពេលជួប ពួកគេបានផ្តល់ភស្តុតាងចំពោះអំពើហិង្សា ដែលពួកគេបានស៊ូទ្រាំ»។ លោកស្រីបាននិយាយបន្ថែមថា «យើងកំពុងនិយាយអំពីកម្រិតនៃអំពើហិង្សាដែលនៅក្រោមច្បាប់អន្តរជាតិ ត្រូវបានចាត់ថ្នាក់ថាជាការធ្វើទារុណកម្ម»។

អាមេរិកក្លាយជាអ្នកផ្គត់ផ្គង់ប្រេងជម្រើសចុងក្រោយ ខណៈការរំខាននៅច្រកសមុទ្រ Hormuz កើនឡើង

2026/05/04 04:07:50 pm        46
ដឹកប្រេងជាច្រើន ពីជុំវិញពិភពលោក បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក ក្នុងចំនួនមិនធ្លាប់មានពីមុនមក។ បន្ទាប់ពីបានផ្ទុកទំនិញ នៅរដ្ឋ Alaska និងតាមបណ្តោយឆ្នេរសមុទ្រឈូងសមុទ្រសហរដ្ឋអាមេរិក នាវាទាងនោះបានត្រឡប់ទៅកាន់សមុទ្រវិញ ពោលគឺទៅកាន់ជប៉ុន ប្រទេសខ្លះនៅតំបន់អាស៊ីអាគ្នេយ៍ និងសូម្បីតែឆ្ងាយរហូតដល់អូស្ត្រាលី។សរុបមក ក្នុងរយៈពេល ៩សប្តាហ៍កន្លងមកនេះ ប្រេងឆៅជាង ២៥០លានបារ៉ែល ពីអណ្តូងប្រេង និងកន្លែងស្តុកប្រេង នៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានដឹកជញ្ជូនទៅក្រៅប្រទេស។ កម្រិតបានធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសនាំចេញប្រេងឆៅលេខ១ ម្តងទៀត ដោយវ៉ាដាច់អារ៉ាប៊ីសាអ៊ូឌីត ហើយបានប្រែក្លាយប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោកមួយនេះទៅជាប្រភពដ៏សំខាន់ សម្រាប់អ្នកប្រើប្រាស់សកល ខណៈដែលការបិទស្ទើរទាំងស្រុង ចំពោះច្រកសមុទ្រ Hormuz ធ្វើឲ្យការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា កាន់តែជួបបញ្ហាធ្ងន់ធ្ងរ។តែយ៉ាងណាក្ដី ការនាំចេញដ៏ច្រើនបំផុតរបស់អាមេរិកនេះ ក៏ភ្ជាប់មកជាមួយនឹងការព្រមានផងដែរថា កាទ្រទ្រង់ការផ្គត់ផ្គង់នេះ កំពុងទៅកៀកយ៉ាងឆាប់រហ័សនឹងដែនកំណត់របស់វា។ អ្នកជំនាញថាមពលជាច្រើន កំពុងចោទសួរថា តើការដឹកជញ្ជូននេះ អាចរក្សាបានរយៈពេលយូរប៉ុន្មាន នៅកម្រិតបែបនេះ។ ស្តុកក្នុងស្រុករបស់សហរដ្ឋអាមេរិក កំពុងថយចុះយ៉ាងឆាប់រហ័ស ដោយស្តុកប្រេង និងឥន្ធនៈសរុប បានធ្លាក់ចុះអស់រយៈពេល ៤សប្តាហ៍ជាប់ៗគ្នា ដល់កម្រិតទាបជាងមធ្យមភាគជាប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតប្រេងរបស់អាមេរិក កំពុងជួបការលំបាក ក្នុងការរក្សាបានកម្រិតដូចគ្នានោះ។លោក Clayton Seigle អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា៖ «នាវាកំពុងមកយកប្រេងរបស់យើង ប៉ុន្តែនៅពេលដែលប្រេងបរិមាណច្រើនកំពុងចាកចេញពីសហរដ្ឋអាមេរិក គេអាចរំពឹងថា តុល្យភាពនឹងកាន់តែជួបការលំបាកខ្លាំងឡើងៗ។ យើងកំពុងបង្កើតបញ្ហាខាងមុខឲ្យខ្លួនឯង តាមរយៈសកម្មភាពនេះ»៕

អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ និងប៉ាគីស្ថាន សន្ទនាអំពី «កិច្ចប្រឹងប្រែងដើម្បីសន្តិភាព និងស្ថិរភាព»

2026/05/04 04:05:12 pm        96
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar និងសមភាគីអ៊ីរ៉ង់ លោក Abbas Araghchi បានពិភាក្សាអំពី «ស្ថានភាពក្នុងតំបន់» និង «កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់របស់ប៉ាគីស្ថាន ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់» នៅក្នុងការសន្ទនាតាមទូរស័ព្ទ។ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញផ្សព្វផ្សាយសង្គមថា លោក Araghchi បានសរសើរចំពោះ «តួនាទីស្ថាបនា និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយស្មោះត្រង់រវាងភាគីនានា» របស់ប៉ាគីស្ថាន។សេចក្តីថ្លែងការណ៍បាននិយាយថា លោក Mohammad Ishaq Dar «បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជាបន្តរបស់ប្រទេសប៉ាគីស្ថាន ក្នុងការជំរុញការចូលរួមប្រកបដោយការស្ថាបនា និងបានបញ្ជាក់ថា ការសន្ទនា និងផ្នែកការទូតនៅតែជាច្រកតែមួយគត់ដែលអាចសម្រេចបានឈានឆ្ពោះទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធី និងទទួលបានបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់ និងហួសពីនេះ»។

អ៊ីស្រាអែល វាយប្រហារប្រទេសលីបង់ភាគខាងត្បូង បន្ទាប់ពីការព្រមានឲ្យជម្លៀសចេញថ្មី

2026/05/04 03:52:50 pm        51
អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចេញការព្រមានជាថ្មីអំពីការជម្លៀសប្រជាជនសម្រាប់ភូមិនានាដែលនៅហួសពីតំបន់ដែលខ្លួនកាន់កាប់ ទោះបីជាមានបទឈប់បាញ់ជាមួយលីបង់ក្នុងបំណងបញ្ឈប់ការប្រយុទ្ធជាមួយក្រុមហេសបូឡាក៏ដោយ។អ្នកនាំពាក្យយោធានិយាយភាសាអារ៉ាប់ លោក Avichay Adraee បានបង្ហោះនៅលើបណ្តាញ X ថា «ដើម្បីសុវត្ថិភាពរបស់អ្នក អ្នកត្រូវតែជម្លៀសចេញពីលំនៅឋានរបស់អ្នកជាបន្ទាន់ ហើយចេញឆ្ងាយពីភូមិ និងទីប្រជុំជននានាយ៉ាងហោចណាស់១.០០០ម៉ែត្រទៅកាន់ទីវាល»។ការព្រមាននេះ គ្របដណ្តប់លើភូមិ និងទីប្រជុំជនជាង១០កន្លែងរួមទាំងភូមិជាច្រើននៅក្នុងស្រុក Nabatieh ស្ថិតនៅភាគខាងជើងនៃទន្លេ Litani ដែលនៅភាគខាងត្បូងអ៊ីស្រាអែលបានដាក់មូលដ្ឋានកងទ័ព។ នាយសេនាធិការយោធាអ៊ីស្រាអែល លោក Eyal Zamir បានគំរាមវាយប្រហារក្រុមហេសបូឡា «ហួសពីខ្សែបន្ទាត់លឿង»។លោកបាននិយាយក្នុងអំឡុងពេលចុះពិនិត្យកងទ័ពអ៊ីស្រាអែលថា «ការគំរាមកំហែងណាមួយ នៅគ្រប់ទីកន្លែង ដែលប្រឆាំងនឹងសហគមន៍ ឬកងកម្លាំងរបស់យើង រួមទាំងហួសពីខ្សែបន្ទាត់លឿង និងនៅភាគខាងជើងនៃទន្លេ Litani នឹងត្រូវបានកម្ចាត់»។ យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងធ្វើប្រតិបត្តិការប្រឆាំងក្រុមហេសបូឡា បន្ទាប់ពីអ្វីដែលខ្លួនបានពិពណ៌នាថាជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ១៧ ខែមេសា ដោយព្រមានថា នរណាម្នាក់ដែលនៅជិតអ្នកប្រយុទ្ធ ឬទីតាំងរបស់ក្រុមហេសបូឡា អាចប្រឈមនឹងហានិភ័យ។

ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សាកើនឡើងដល់ ៧២.៦១០នាក់

2026/05/04 03:45:34 pm        60
អាជ្ញាធរសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម បានកើនឡើងដល់ ៧២.៦១០នាក់ ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានផ្ទុះឡើង នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដោយចំនួនអ្នករងរបួសបានកើនឡើងដល់ ១៧២.៤៤៨នាក់។អាជ្ញាធរបាននិយាយថា ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា ឆ្នាំមុន ជនជាតិប៉ាឡេស្ទីនចំនួន ៨៣០នាក់ ត្រូវបានសម្លាប់ និង ២.៣៤៥នាក់ផ្សេងទៀតរងរបួស។គេជឿថា សាកសពជាច្រើននៅតែមិនទាន់រកឃើញ នៅក្រោមគំនរបាក់បែក៕

កុមារមកពីរុស្ស៊ី និងចិន ចូលរួមក្នុងព្យុហយាត្រានៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីមុនទិវាជ័យជំនះ

2026/05/04 03:40:40 pm        51
កុមារជាង១.៥០០នាក់មកពីប្រទេសរុស្ស៊ី ចិន និងឡាវ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា បានចូលរួមក្នុងការដើរក្បួនព្យុហយាត្រាអន្តរជាតិលើកទីពីរ ក្រោមប្រធានបទ «ចៅៗនៃជ័យជំនះ» នៅក្នុងទីក្រុង Vladivostok ភាគខាងកើតប្រទេសរុស្ស៊ី។ យោងតាមអ្នករៀបចំបានឲ្យដឹងថា ក្បួនព្យុហយាត្រានេះ «រំលឹកដល់ការរក្សាការចងចាំនៃជ័យជំនះដ៏អស្ចារ្យក្នុងសង្គ្រាមលោកលើកទី២ និងជំរុញការគោរពចំពោះប្រវត្តិសាស្ត្ររបស់ប្រទេសក្នុងចំណោមយុវជនជំនាន់ក្រោយ»។ក្បួនដង្ហែររបស់កុមារ បានបង្ហាញពីការចាប់ផ្តើមនៃការប្រារព្ធទិវាជ័យជំនះនៅទីក្រុង Vladivostok។ជាប្រពៃណី ប្រទេសរុស្ស៊ី ប្រារព្ធទិវាជ័យជម្នះលើណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ នៅថ្ងៃទី៩ ខែឧសភា ជាថ្ងៃដែលសហភាពសូវៀតបានចុះហត្ថលេខាលើការចុះចាញ់របស់អាល្លឺម៉ង់។ឆ្នាំនេះ នឹងប្រារព្ធខួបលើកទី៨១ នៃជ័យជំនះ ជាអ្វីដែលរុស្ស៊ីហៅថា សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM