រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលនឹងបន្ថែមថវិកាការពារជាតិចំនួន ១១៩ ពាន់លានដុល្លារ និងទិញយន្តហោះចម្បាំងពីអាមេរិក

2026/05/04 02:38:51 pm        109
មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងបន្ថែមថវិកាចំនួន ៣៥០ ពាន់លានសេកែល (ប្រហែល ១១៨,៩ ពាន់លានដុល្លារអាមេរិក) ទៅក្នុងថវិកាការពារជាតិរបស់ខ្លួន ហើយបានអនុម័តការទិញយន្តហោះចម្បាំង F-35 និងយន្តហោះវាយប្រហារធុនធ្ងន់ F-15IA។ក្រសួងការពារជាតិបានបញ្ជាក់ពីការអនុម័តចុងក្រោយសម្រាប់ការទិញយន្តហោះពីក្រុមហ៊ុន Lockheed Martin និង Boeing ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ គឺជាជំហានដំបូង ក្នុងការកសាងយោធារយៈពេលមួយទសវត្សរ៍ ក្រោមគម្រោងថវិកាថ្មីនេះ។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បាននិយាយថា ការទិញនេះ កើតចេញពី «មេរៀនប្រតិបត្តិការ» ដែលបានរៀនពីសង្គ្រាមជាមួយអ៊ីរ៉ង់។លោក Katz បាននិយាយថា៖«ការប្រយុទ្ធគ្នានៅក្នុងទីតាំងជាច្រើនរបស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ាទាមទារឲ្យយើងពន្លឿនការកសាងកម្លាំង» ដោយបន្ថែមថា ការផ្គត់ផ្គង់យន្តហោះ គឺជា «សមាសធាតុសំខាន់» នៃកម្មវិធី «Magen Israel» ដើម្បីធានាថា កងកម្លាំងការពារអ៊ីស្រាអែលរក្សាបាននូវ «គុណសម្បត្តិប្រកបដោយចីរភាព»៕

ក្រុមហ៊ុនផលិតជី និងកសិករអាល្លឺម៉ង់ កំពុងប្រឈមនឹងផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់

2026/05/04 02:35:54 pm        92
ស្របពេលដែលការបិទច្រកសមុទ្រហ័រមូសរបស់អ៊ីរ៉ង់ កំពុងធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ទីក្រុងមួយរបស់អាល្លឺម៉ង់ បានខិតខំប្រឹងប្រែង ដើម្បីជួយបំពេញបន្ថែមការខ្វះខាតនៃការផ្គត់ផ្គង់ជីសំខាន់ៗ។ទីក្រុង Wittenberg គឺជាទីតាំងនៃរោងចក្រគីមីមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១៥ នៅពាក់កណ្តាលសង្គ្រាមលោកលើកទី ១។នៅពេលនោះ គោលបំណង គឺដើម្បីផលិតអាសូតសម្រាប់គ្រឿងផ្ទុះ និងជី ដើម្បីគេចវេះការបិទផ្លូវដែលរារាំងវត្ថុធាតុដើមមួយចំនួនពីការនាំចូលពីប្រទេសឈីលី។លោក Christopher Profitlich អ្នកនាំពាក្យរបស់ក្រុមហ៊ុន SKW ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់ភាគខាងកើតតាំងពីឆ្នាំ ១៩៩៣ បាននិយាយថា រយៈពេលជាងមួយសតវត្សក្រោយមក ការបិទច្រកសមុទ្រហ័រមូស បង្ហាញថា វានៅតែជារឿងដដែលនៅសព្វថ្ងៃនេះ គឺផ្លូវសមុទ្រ អាចដួលរលំ”៕

កងទ័ពអ៊ីស្រាអេលវាយឆ្មក់លើទីក្រុងជាច្រើនទៀត នៅក្នុងតំបន់ WEST BANK

2026/05/04 02:33:27 pm        76
កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានធ្វើការលុកលុយជាបន្តបន្ទាប់ចូលទៅក្នុងទីក្រុង និងភូមិជាច្រើន នៅភាគខាងជើងនៃទីក្រុង Tulkarm ក្នុងតំបន់វេសបែង ( West Bank) ក្នុងនោះមានទីក្រុង Saida, Attil, Ellar និង Deir Al-Ghusun។ប្រភពព័ត៌មានក្នុងស្រុក បាននិយាយថា កងកម្លាំងនេះ បានវាយឆ្មក់ និងឆែកឆេរផ្ទះរាប់សិបខ្នង ដោយបំផ្លាញសម្ភារៈ និងឃាតខ្លួនពលរដ្ឋរាប់សិបនាក់។ប្រភពព័ត៌មានទាំងនោះ បានបន្ថែមថា អ្នកដែលត្រូវបានឃាត់ខ្លួន ត្រូវបាននាំទៅកាន់ផ្ទះដែលត្រូវបានរឹបអូសដោយកងទ័ព ក្រោយពីបង្ខំប្រជាពលរដ្ឋឲ្យចាកចេញ ដែលបន្ទាប់មកត្រូវបានបញ្ជូនទៅប៉ុស្តិ៍យោធា និងមជ្ឈមណ្ឌលសួរចម្លើយបណ្តោះអាសន្ន។កងកម្លាំងអ៊ីស្រាអែលក៏បានវាយឆ្មក់លើហាងនានា ដោយសួរចម្លើយអ្នកដែលនៅខាងក្នុងហាងទាំងនោះ និងឆែក ទូរស័ព្ទដៃរបស់ពួកគេ។នៅក្នុងទីក្រុង Tulkarm កងកម្លាំងអ៊ីស្រាអែល បានបង្ហោះយានដ្រូនឈ្លបយកការណ៍ពីលើទីក្រុងនេះ ដោយទម្លាក់ខិត្តប័ណ្ណដែលមានការគំរាមកំហែង និងការព្រមានដល់អ្នកស្រុក៕

ចិន ថ្កោលទោសដំណើរមេដឹកនាំកោះតៃវ៉ាន់ Lai Ching-te ទៅប្រទេសអ៊ីស្វាទីនី ដោយប្រៀបធៀបលោកទៅនឹងសត្វកណ្ដុរ

2026/05/04 12:27:57 pm        71
ទីក្រុងប៉េកាំងបានចាប់ផ្តើមការវាយប្រហារការទូតយ៉ាងខ្លាំងក្លា ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីង-ទ (Lai Ching-te)កាលពីថ្ងៃសៅរ៍ ទី ២ ខែឧសភា ឆ្នាំ២០២៦ នេះ ទៅកាន់ព្រះរាជាណាចក្រអេស្វាទីនីនៅអាហ្វ្រិក ជាសម្ព័ន្ធមិត្តការទូតចុងក្រោយដែលនៅសេសសល់របស់ទីក្រុងតៃប៉ិនៅទ្វីបអាហ្វ្រិក។ដំណើរទស្សនកិច្ចនេះមានគោលបំណងរំលឹកខួបលើកទី៤០ នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ Mswati III និងថ្ងៃប្រសូត្ររបស់ព្រះអង្គ ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងការទូត។ ទីក្រុងប៉េកាំងបានជំរុញឱ្យប្រទេសអេស្វាទីនី និងប្រទេសដទៃទៀតមើលទិសដៅនៃប្រវត្តិសាស្ត្រ និងឈប់គាំទ្រឯករាជ្យភាពរបស់តំបន់តៃវ៉ាន់។ប្រទេសអេស្វាទីនី ដែលជាអតីតប្រទេសស្វាស៊ីឡង់ គឺជាសម្ព័ន្ធមិត្តការទូតតែមួយគត់ដែលនៅសេសសល់របស់កោះតៃវ៉ាន់នៅអាហ្វ្រិក។ ដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងចិន និងតៃវ៉ាន់ ដោយប្រទេសចិនកំពុងស្វែងរកការបំបែកកោះតៃវ៉ាន់ចេញពីអន្តរជាតិ ខណៈកោះតៃវ៉ាន់អះអាងសិទ្ធិរបស់ខ្លួនក្នុងការចូលរួមជាមួយពិភពលោក។ប្រទេសចិនអះអាងថា ដែនដីតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ដីគោកចិន ហើយការប៉ុនប៉ងណាមួយដើម្បីសហការជាមួយពួកបំបែកខ្លួននឹងត្រូវបរាជ័យ។បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រះរាជាណាចក្រអេស្វាទីនី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានហៅសកម្មភាពលោក ឡៃ ក្នុងន័យផ្សេងៗគ្នា រួមទាំងការចោទប្រកាន់រូបលោកថាជាជនបង្កបញ្ហា។ លោក Chen Bin-hua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ក្រុមប្រឹក្សារដ្ឋចិន បានពិពណ៌នាអំពីដំណើរទស្សនកិច្ចរបស់លោកឡៃ ថាជាការសម្តែងដែលបានរៀបចំឡើង និងជាការរត់គេចខ្លួនដោយលួចលាក់ ដោយប្រៀបធៀបរូបលោកទៅនឹងសត្វកណ្តុរ៕

សហរដ្ឋអាមេរិក អនុម័តការលក់អាវុធក្នុងតម្លៃ ៨,៦ ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា

2026/05/04 11:45:30 am        107
រដ្ឋបាលរបស់លោក Donald Trump បានរំលងសភាដើម្បីអនុម័តការលក់អាវុធបន្ទាន់ក្នុងតម្លៃ ៨,៦ ពាន់លានដុល្លារទៅឲ្យប្រទេសអ៊ីស្រាអែល កាតា គូវ៉ែត និងប្រទេសអារ៉ាប់រួម។កញ្ចប់អាវុធនេះ រួមមានប្រព័ន្ធការពារដែនអាកាសទំនើបៗដូចជាមីស៊ីលប៉ាទ្រីយ៉ូត(Patriot) និងប្រព័ន្ធដែលមានសមត្ថភាពវាយប្រហារស៊ីបគោលដៅ។ក្រសួងការបរទេសបានលើកឡើងពីកាលៈទេសៈបន្ទាន់ បន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ នៅពេលដែលទីក្រុងតេអេរ៉ង់ បានសងសឹកវិញដោយមីស៊ីល និងយានដ្រូនទៅលើអ៊ីស្រាអែល និងរដ្ឋឈូងសមុទ្រដែលមូលដ្ឋានយោធាអាមេរិកស្ថិតនៅទីនោះ។នេះជាលើកទីបីហើយដែលរដ្ឋបាលនេះបានគេចវេះពីការអនុម័តដោយសភា ខណៈត្រូវបានរិះគន់ពីក្រុមអ្នកប្រជាធិបតេយ្យ។

នាវាដឹកប្រេងអ៊ីរ៉ង់ទីពីរ បានចូលទៅក្នុងច្រកសមុទ្រ Lombok របស់ប្រទេសឥណ្ឌូនេស៊ី

2026/05/04 11:42:53 am        94
ក្រុមហ៊ុនតាមដានការដឹកជញ្ជូនប្រេង បាននិយាយថា នាវាដឹកប្រេងឆៅធំទីពីររបស់ប្រទេសអ៊ីរ៉ង់ បានគេចចេញពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយកំពុងធ្វើដំណើរតាមដែនទឹករបស់ប្រទេសឥណ្ឌូនេស៊ីឆ្ពោះទៅកាន់ប្រជុំកោះរីអៅ(Riau)។ នៅក្នុងការបង្ហោះសារនៅលើបណ្តាញ X គេហទំព័រTankerTrackers.com បាននិយាយថា នាវា DERYA បច្ចុប្បន្នកំពុងឆ្លងកាត់ច្រកសមុទ្រ Lombok ក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការប៉ុនប៉ងដឹកជញ្ជូនប្រេងឆៅអ៊ីរ៉ង់ចំនួន១,៨៨លានបារ៉ែលទៅកាន់ប្រទេសឥណ្ឌា នៅពាក់កណ្តាលខែមេសា បានបរាជ័យ។គេហទំព័រ TankerTrackers បាននិយាយបន្ថែមថា «ក្រោយមកយើងបានប្រទះឃើញនាវានេះ បន្តទៅភាគខាងត្បូង ខណៈនាវាច្រើនគ្រឿងនៅក្នុងតំបន់នោះត្រូវបានបញ្ជូនត្រឡប់ទៅអ៊ីរ៉ង់វិញដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ បច្ចុប្បន្ននាវានេះ កំពុងធ្វើដំណើរទៅកាន់ចំណុចណាត់ជួបរបស់វានៅប្រជុំកោះ Riau»។ការបង្ហោះនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពី គេហទំព័រ TankerTrackers.com បាននិយាយថា នាវាដឹកប្រេងអ៊ីរ៉ង់ HUGE ដែលដឹកប្រេងចំនួន ១,៩លានបារ៉ែល បានគេចចេញពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយស្ថិតនៅក្នុងច្រកសមុទ្រ Lombok ដោយឆ្ពោះទៅកាន់ប្រជុំកោះ Riau។ក្រុមហ៊ុនតាមដាន បាននិយាយថា នាវាដឹកប្រេងប្រហែល២៥គ្រឿងបានចាកចេញពីប្រទេសអ៊ីរ៉ង់ដោយមានផ្ទុកប្រេងឆៅកាលពីក្នុងខែមេសា។ ក្នុងចំណោមនេះ នាវាចំនួន៧គ្រឿងត្រូវបានបញ្ជូនត្រឡប់ទៅកំពង់ផែអ៊ីរ៉ង់វិញដោយកងទ័ពជើងទឹកអាមេរិក ខណៈពីរគ្រឿងត្រូវបានកងកម្លាំងអាមេរិករឹបអូស ហើយ នាវាដែលនៅសល់បានទៅដល់គោលដៅ ឬទៅដល់ចំណុចណាត់ជួបរបស់វា នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ឆ្មាំល្បាតឆ្នេរស៊ុយអែត រឹបអូសនាវាដឹកប្រេងបំពាក់ទង់ជាតិក្លែងក្លាយនៅសមុទ្របាល់ទិក

2026/05/04 11:40:41 am        50
ឆ្មាំល្បាតឆ្នេររបស់ប្រទេសស៊ុយអែត បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភាថា ខ្លួនបានរឹបអូសនាវាដឹកប្រេងមួយគ្រឿងនៅសមុទ្របាល់ទិកដែលត្រូវបានគេជឿថាជាផ្នែកនៃក្បួននាវាស្រមោលរបស់រុស្ស៊ី ជាចំណាត់ការចុងក្រោយក្នុងចំណោមចំណាត់ការស្រដៀងៗគ្នាជាបន្តបន្ទាប់ធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយអាជ្ញាធររបស់ប្រទេសស៊ុយអែត។ ឆ្មាំល្បាតឆ្នេរស៊ុយអែត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមរបស់ខ្លួន និងនគរបាលបានឡើងទៅលើនាវា Jin Hui ដែលមានបំពាក់ទង់ជាតិស៊ីរីនៅក្នុងដែនទឹករបស់ប្រទេសស៊ុយអែតភាគខាងត្បូង ហើយបានចាប់ផ្តើមការស៊ើបអង្កេតបឋមទៅលើការធ្វើដំណើរឆ្លងកាត់តាមសមុទ្រនេះ។ ឆ្មាំល្បាតឆ្នេរបាននិយាយថា «ក្រុមឆ្មាំសង្ស័យថា នាវានេះកំពុងបើកបរក្រោមរូបភាពទង់ជាតិក្លែងក្លាយ ដោយសារមានភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងស្ថានភាពទង់ជាតិ ហើយមិនបានបំពេញតាមតម្រូវការសម្រាប់ការឆ្លងកាត់តាមសមុទ្រដូចដែលត្រូវបានកំណត់នៅក្នុងបទប្បញ្ញត្តិនិងកិច្ចព្រមព្រៀងអន្តរជាតិ»។ ឆ្មាំល្បាតឆ្នេរបាននិយាយថាគោលដៅរបស់នាវាមិនច្បាស់លាស់និងត្រូវបានគេគិតថាពុំមានដឹកទំនិញដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីទណ្ឌកម្ម រួមទាំងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុបនិងចក្រភពអង់គ្លេស។ រដ្ឋមន្ត្រីក្រសួងការពារស៊ីវិលរបស់ប្រទេសស៊ុយអែត លោក Carl-Oskar Bohlin បាននិយាយដាច់ដោយឡែកនៅលើបណ្តាញ X ថា នាវានេះត្រូវបានគេសង្ស័យថាជានាវាស្រមោលរបស់រុស្ស៊ី។ បណ្តាប្រទេសនៅអឺរ៉ុប បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្អាក់ដល់ក្បួននាវាដែលគេហៅថានាវាដឹកប្រេងស្រមោលប្រើប្រាស់ដោយទីក្រុងមូស្គូដើម្បីផ្តល់មូលនិធិដល់សង្គ្រាមរយៈពេលបួនឆ្នាំរបស់ខ្លួនប្រឆាំងអ៊ុយក្រែន។ ប្រទេសរុស្ស៊ី បានថ្កោលទោសចំណាត់ការបែបនេះថាជាអរិភាព។ រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ប្រទេសស៊ុយអែត បានបញ្ឈប់នាវាចំនួនប្រាំគ្រឿងដោយសង្ស័យពីបទល្មើសផ្សេងៗ រួមទាំងការកំពប់ប្រេង និងការបើកបរក្រោមទង់ជាតិក្លែងក្លាយ និងបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងសមាជិកនាវិកមួយចំនួន។

ជម្លោះនៅអ៊ីរ៉ង់ ជំរុញអតិផរណារបស់អាមេរិក និងទាញទម្លាក់ប្រជាប្រិយភាពលោក Trump នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ

2026/05/04 11:36:26 am        105
សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់កំពុងរាលដាលនៅពាសពេញអាមេរិក ដោយជំរុញឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំមកនេះ ជំរុញអតិផរណា និងទាញទម្លាក់ប្រជាប្រិយភាពរបស់លោកប្រធានាធិបតី Donald Trump ដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ខណៈអ្នកបោះឆ្នោតត្រៀមខ្លួនសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។ ជម្លោះដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ បានបង្កឱ្យមានការកើនឡើងការចំណាយ និងការតវ៉ានៅក្នុងស្រុក។ អតិផរណារបស់អ្នកប្រើប្រាស់ បានកើនឡើង៣,៣ភាគរយកាលពីក្នុងខែមីនា ជាការកើនឡើងប្រចាំខែយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២២ ខណៈតម្លៃប្រេងឥន្ធនៈបានកើនឡើងនៅទូទាំងប្រទេស។ភាពតានតឹងបច្ចុប្បន្ន ត្រូវបានបង្ហាញនៅក្នុងការស្ទង់មតិ។ ប្រជាប្រិយភាពរបស់លោក Trump បានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ ខណៈការនាំចេញនៅតែជាប់គាំងនៅច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងសកល។ ការស្ទង់មតិបង្ហាញថា ក្រុមអ្នកប្រជាធិបតេយ្យ មានជំហរដើម្បីដណ្តើមយកសភាមកវិញ និងមានឱកាសដ៏រឹងមាំក្នុងការទទួលបានព្រឹទ្ធសភា។លោក Trump បានឆ្លើយតបដោយទំនុកចិត្ត ដោយលើកឡើងពីកំណើនសេដ្ឋកិច្ច និងទទូចថាសង្គ្រាមនៅអ៊ីរ៉ង់នឹងមិនធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនោះទេ។ ទោះជាយ៉ាងណា គ្រួសារអាមេរិកប្រឈមនឹងការកើនឡើងការចំណាយ ទោះបីជាវិស័យថាមពល និងបច្ចេកវិទ្យាបន្តរីកចម្រើនក៏ដោយ។ពីរដ្ឋ Indiana ដល់រដ្ឋ Illinois ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចកំពុងរាលដាល ហើយវាអាចបង្ហាញថាជាការសម្រេចចិត្តដ៏សំខាន់ នៅពេលដែលអ្នកបោះឆ្នោត ធ្វើដំណើរទៅបោះឆ្នោតនៅក្នុងខែវិច្ឆិកា។

អឺរ៉ុប នឹងរក្សាជម្រើសឱ្យនៅបើកចំហបន្ទាប់ពីលោក Trump គំរាមដំឡើងពន្ធលើរថយន្ត២៥ភាគរយ

2026/05/04 11:32:22 am        68
គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួននឹងរក្សាជម្រើសឱ្យនៅបើកចំហដើម្បីការពារផលប្រយោជន៍របស់ខ្លួន ខណៈសហភាពអឺរ៉ុប(EU) កំពុងថ្លឹងថ្លែងពីការគំរាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការដំឡើងពន្ធ២៥ភាគរយលើរថយន្ត និងរថយន្តដឹកទំនិញដែលនាំចូលពីអឺរ៉ុប ដោយចាប់ផ្តើមពីសប្តាហ៍ក្រោយ។លោក Trump បាននិយាយកាលពីថ្ងៃសុក្រនៅលើបណ្តាញ Truth Social ថា សហភាពអឺរ៉ុប មិនបានគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ ហើយបានប្រកាសថា លោកនឹងដំឡើងពន្ធលើរថយន្ត និងរថយន្តដឹកទំនិញអឺរ៉ុបដល់២៥ភាគរយចាប់ពីសប្តាហ៍ក្រោយ។ក្នុងការឆ្លើយតប អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះថា សហភាពអឺរ៉ុប កំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលពាក់ព័ន្ធស្របតាមនីតិវិធីនីតិបញ្ញត្តិស្តង់ដារ ហើយបន្តផ្តល់ព័ត៌មានដល់ភាគីសហរដ្ឋអាមេរិកយ៉ាងពេញលេញ។វានៅតែមិនច្បាស់នោះទេថា តើរដ្ឋបាលលោក Trump ផ្អែកលើមូលដ្ឋានច្បាប់អ្វីសម្រាប់ការដំឡើងពន្ធដែលបានគំរាម ហើយសេតវិមានពុំទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយនៅឡើយ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានបូក៣ បញ្ជាក់ពីការឯកភាពតំបន់ ក្នុងពេលមានជម្លោះនៅមជ្ឈិមបូព៌ា

2026/05/04 11:25:50 am        80
រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន បានបញ្ជាក់ពីសារៈសំខាន់នៃការឯកភាពតំបន់ និងកិច្ចសហប្រតិបត្តិការ ក្នុងពេលមានជម្លោះនៅអ៊ីរ៉ង់។ រដ្ឋមន្ត្រីទាំងអស់ បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីបញ្ហានេះនៅក្នុងកិច្ចប្រជុំក្នុងទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃអាទិត្យ។រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោកស្រី Katayama Satsuki បានធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយអ្នកតំណាងហ្វីលីពីន។ នៅដើមដំបូងនៃកិច្ចប្រជុំ លោកស្រីបានសង្កត់ធ្ងន់ថា ការសម្របសម្រួលក្នុងតំបន់បានក្លាយជារឿងសំខាន់ជាងពេលណាៗទាំងអស់ ក្នុងពេលមានភាពមិនប្រាកដប្រជាជុំវិញជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ អ្នកចូលរួម តាមសេចក្តីរាយការណ៍ថាបានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងអតិផរណាតាមរយៈការកើនឡើងតម្លៃប្រេងឆៅ ជម្លោះដែលនៅបន្ត និងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច។អ្នកតំណាងជប៉ុនរូបនេះ បានពន្យល់អំពីក្របខ័ណ្ឌនៃការគាំទ្រហិរញ្ញវត្ថុថ្មីរបស់ខ្លួនដល់ប្រទេសអាស៊ីដែលបានប្រកាសនៅក្នុងខែមេសា ដើម្បីជួយពួកគេទិញប្រេងឆៅ និងផលិតផលប្រេង។ នៅក្នុងសេចក្តីថ្លែងការណ៍រួម អ្នកចូលរួមបានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាពហុភាគីនិយម និងពង្រឹងបន្ថែមទៀតនូវការឯកភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។កាលពីសប្តាហ៍មុន អាជ្ញាធរហិរញ្ញវត្ថុជប៉ុនត្រូវបានគេរាយការណ៍ថាបានធ្វើអន្តរាគមន៍នៅក្នុងទីផ្សារប្តូរប្រាក់បរទេស បន្ទាប់ពីប្រាក់យ៉េនធ្លាក់ចុះ។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាស៊ី អំពីការធ្លាក់ចុះរូបិយប័ណ្ណរបស់ខ្លួន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM