រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក

2026/05/03 01:34:43 pm        104
ចុងសប្តាហ៍នៃទិវាពលកម្មអន្តរជាតិ បានប្រែក្លាយជាសោកនាកម្មនៅរដ្ឋភាគខាងលិច Nayarit ប្រទេសម៉ិកស៊ិក ពេលដែលមនុស្សយ៉ាងហោច ១១នាក់ បានស្លាប់ និង ៣១នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅតាមបណ្តាយផ្លូវហាយវ៉េ ។រដ្ឋបាលរដ្ឋ Nayarit និយាយថា រថយន្តក្រុងមួយគ្រឿងនេះ ដែលធ្វើដំណើរចេញពីរដ្ឋ Jalisco បានក្រឡាប់នៅជិតទីក្រុង Amatlan de Canas ។យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា អ្នកដំណើរស្ថិតតាមផ្លូវរបស់ពួកគេទៅកាន់មជ្ឈមណ្ឌលកម្សាន្ត ស្ថិតក្នុងរដ្ឋ Nayarit ។ក្រុមសង្រ្គោះបន្ទាន់មកពីរដ្ឋ Nayarit និងរដ្ឋ បានឆ្លើយតបភ្លាមៗចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ ដោយពួកគេបិទផ្លូវ ដើម្បីចុះប្រតិបត្តិការសង្រ្គោះ និងស៊ើបអង្កេតលើមូលហេតុនាំឲ្យកើតមានឧបទ្ទេវហេតុ ។សូមបញ្ជាក់កថា គ្រោះថ្នាក់រថយន្តក្រុងស្លាប់មនុស្សតែងតែកើតឡើងញឹកញាប់នៅអាមេរិកឡាទីន ហើយនិងនៅតាមផ្លួវហាយវ៉េរបស់ម៉ិកស៊ិក ។កាលពីខែកញ្ញា ឆ្នាំមុន មនុស្សយ៉ាងហោច ១០នាក់ បានស្លាប់ និង ៦១នាក់ផ្សេងទៀត រងរបួស នៅភាគកណ្តាលម៉ិកស៊ិក ពេលដែលរថភ្លើងដឹកទំនិញ បុករថយន្តក្រុងដឹកអ្នកដំណើរ ២ជាន់ ។ដោយឡែក កាលពីខែកុម្ភ ឆ្នាំ ២០២៥ មនុស្សជាង ៤០នាក់ បានស្លាប់ នៅភាគខាងត្បូងម៉ិកស៊ិក ពេលដែលរថយន្តក្រុងធ្វើដំណើរទៅកាន់ទីក្រុង Tabasco បុករថយន្តសណ្តោង បណ្តាលឲ្យកើតជាអគ្គិភ័យ ៕

ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់

2026/05/03 12:31:31 pm        58
 មន្ទីរបញ្ចកោណ បានប្រកាសដកកងទ័ពប្រហែល ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់ ស្របពេលដែលជម្លោះកាន់តែរីកធំរវាងអឺរ៉ុប និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជុំវិញបញ្ហាសង្រ្គាមអ៊ីរ៉ង់ ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាពួកយើងរំពឹងថា ការដកកងទ័ពនឹងត្រូវបញ្ចប់ក្នុងរយៈពេល ៦-១២ ខែខាងមុខ ។ការប្រកាសបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក Trump បានគំរាមកាលពីដើមសប្តាហ៍នេះថា នឹងដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តណាតូ ក្នុងពេលមានជម្លោះជាមួយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ជុំវិញសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។លោក Merz បានក្លាយជាគោលដៅកំហឹងរបស់លោក Trump បន្ទាប់ពីរូបលោកបាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់កំពុងធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនអាម៉ាស់នៅតុចរចា ។ លោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងសិក្សា និងពិនិត្យឡើងវិញអំពីការកាត់បន្ថយដែលអាចធ្វើទៅបាននៃកងទ័ពអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយលោកនឹងសម្រេចចិត្តក្នុងពេលដ៏ខ្លី ។ លោក Trump បានគំរាមកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត ដោយរូបលោកនិយាយថា លោកចង់ឲ្យអឺរ៉ុបទទួលខុសត្រូវកាន់តែធំចំពោះការការពារខ្លួន ជាជាងពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន ។សូមបញ្ជាក់ថា អាល្លឺម៉ង់មានទាហានសហរដ្ឋអាមេរិកប្រហែល ៣៥.០០០នាក់ ដែលជាវត្តមានយោធាអាមេរិកធំបំផុតនៅអឺរ៉ុប ៕

ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់

2026/05/03 12:08:15 pm        62
សំណុំផ្សែង និងសំឡេងផ្ទុះ ត្រូវបានមើលឃើញពីអ៊ីស្រាអែលនៅតំបន់ព្រំដែនលីបង់ ស្របពេលដែលអរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែបន្ត ។យោធាអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការសឹករបស់ខ្លួននៅតំបន់ភាគខាងត្បូងលីបង់ ក្រោយបទឈប់បាញ់បញ្ឈប់ជម្លោះជាមួយក្រុមហេសបូឡា ។ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ នៅតែបន្តវាយប្រហារយានដ្រូន និងរ៉ុក្កែតលើទាហានអ៊ីស្រាអែលនៅលីបង់ និងតំបន់ភាគខាងជើងអ៊ីស្រាអែល ។ក្រសួងសុខាភិបាលលីបង់ បាននិយាយថា មនុស្ស ១៣ នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូង រួមទាំងនៅក្នុងទីក្រុងមួយដែលកងទ័ពអ៊ីស្រាអែលបានចេញបញ្ជាឲ្យជម្លៀសចេញ ទោះបីជាមានបទឈប់បាញ់ក៏ដោយ ។ពួកគេបន្តថា ការវាយប្រហារនៅក្នុងទីក្រុង Habboush បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានកុមារម្នាក់ និងស្ត្រីពីរនាក់ និង ២១នាក់ ផ្សេងទៀតរងរបួស ។ដោយឡែក ការវាយប្រហារផ្សេងទៀតនៅទីក្រុង Zrariyeh បានសម្លាប់ មនុស្ស ៤នាក់ ក្នុងនោះមានស្ត្រីពីរនាក់ និង ៤នាក់ ផ្សេងទៀត រងរបួស ។ ចំណែកឯការវាយប្រហារនៅក្នុងទីក្រុង Ain Baal ជិតទីក្រុងឆ្នេរសមុទ្រ Tyre បានសម្លាប់មនុស្សម្នាក់ និង ៧នាក់ផ្សេងទៀត រងរបួស ៕

លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​

2026/05/03 12:04:18 pm        62
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថាមាននូវលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត ។លោក Trump បានថ្លែងបែបនេះជាការឆ្លើយតបនឹងសំនួររបស់ក្រុមអ្នកសារព័ត៌មាននៅឆ្នេរខ្សាច់West Palm ស្ថិតក្នុងរដ្ឋ Floridaមុនពេលរូបលោកឡើងយន្តហោះ Air Force One ។គួរឲ្យដឹងថាកាលពីថ្ងៃសុក្រកន្លងទៅ លោក Trump និយាយថា លោកមិនពេញចិត្តនោះទេជាមួយនឹងសំណើចរចាថ្មីរបស់អ៊ីរ៉ង់ទេខណៈការចរចាសន្តិភាពនៅតែជាប់គាំង ទោះបីជាមានបទឈប់បាញ់រយៈពេលច្រើនសប្តាហ៍ក៏ដោយ ។ ទីភ្នាក់ងារសារព័ត៌មានIRNA បានរាយការណ៍ថាអ៊ីរ៉ង់បានប្រគល់ឯកសារសំណើទៅឲ្យអ្នកសម្របសម្រួលប្រទេសប៉ាគីស្ថានដោយមិនបានរៀបរាប់លម្អិតអំពីខ្លឹមសាររបស់សំណើនោះឡើយ ។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា នៅពេលនេះខ្ញុំមិនពេញចិត្តនឹងអ្វីដែលពួកគេកំពុងស្នើនោះទេ ដោយស្តីបន្ទោសលើការចរចាដែលជាប់គាំងទៅលើភាពមិនចុះសម្រុងគ្នាយ៉ាងខ្លាំងនៅក្នុងជួរថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ ។ លោកថាតើយើងចង់ទៅបំផ្ទុះពួកគេចោលហើយបញ្ចប់ពួកគេជារៀងរហូត ឬថាតើយើងត្រូវព្យាយាមឲ្យមានកិច្ចព្រមព្រៀង? លោកមិនចង់ជ្រើសរើសជម្រើសដំបូងនេះទេ ផ្អែកលើមូលដ្ឋានមនុស្សធម៌។ សូមបញ្ជាក់ថា សង្គ្រាមដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដោយការវាយប្រហារដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី៨ខែមេសារហូតមក ៕

មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា

2026/05/03 11:58:38 am        44
នគរបាលនិយាយថា មនុស្សយ៉ាងហោច ៩នាក់ បានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្នុងអគាររស់នៅអ្នកស្រុក ស្ថិតក្នុងទីក្រុងដែលី ប្រទេសឥណ្ឌា នាព្រឹកថ្ងៃអាទិត្យនេះ ហើយមនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ ។ឧបទ្ទេវហេតុមួយនេះ បានកើតឡើងនៅតំបន់ Vivek Vihar ។ ការទូរស័ព្ទសុំជំនួយ បានធ្វើឡើងនៅវេលាម៉ោង ៣ និង ៤៨នាទីព្រឹក ម៉ោងក្នុងស្រុក ។ក្រុមមន្រ្តីសេវាកម្មពន្លត់អគ្គិភ័យក្រុងដែលី និយាយថា ពួកគេទទួលបានការទូរស័ព្ទសុំសង្រ្គោះ ហើយក្រុមពន្លត់អគ្គិភ័យ ១៤នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។ពួកគេបន្តថា អគ្គិភ័យ ត្រូវបានគ្រប់គ្រងជាប់នៅទាំងស្រុងនៅវេលាម៉ោង ៦ និង ២៥នាទីព្រឹក ក្រោយពេលអគ្គិភ័យរីករាលដាលដល់ផ្ទះល្វែងចំនួន ៦ ក្នុងនោះ មនុស្ស ១២-១៥នាក់ ត្រូវបានជួយសង្រ្គោះ ៕

សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា

2026/05/03 11:48:50 am        60
សហរដ្ឋអាមេរិក បានអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា ស្របពេលសង្រ្គាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។ការលក់អាវុធនេះ បានកើតមានឡើង ក្រោយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានលើកឡើងពីកាលៈទេសៈបន្ទាន់ ដើម្បីពន្លឿនការផ្ទេអាវុធ ដោយពុំចាំបាច់ពិនិត្យជាមុនដោយសភាអាមេរិក ។អ៊ីស្រាអែល និងរដ្ឋក្នុងតំបន់ឈូងសមុទ្រ បានប្រឈមនឹងការវាយប្រហារយានដ្រូន និងមីស៊ីលពីអ៊ីរ៉ង់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ ធ្វើឲ្យចុះខ្សោយស្តុកអាវុធសហរដ្ឋអាមេរិករបស់ពួកគេ និងប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ ។ការលក់អាវុធនេះ រួមទាំងប្រព័ន្ធអាវុធទំនើប APKWS និងគ្រឿងយុទ្ធោបករណ៍ពាក់ព័ន្ធទៅឲ្យអ៊ីស្រាអែលតម្លៃ ៩៩២លានដុល្លារ និងការទិញប្រព័ន្ធបញ្ជាការប្រយុទ្ធដោយគូវ៉ែត ក្នុងតម្លៃ ២,៥ពាន់លានដុល្លារ ។ដោយឡែក ប្រទេសកាតា ត្រូវបានគេអនុម័តឲ្យទិញអាវុធ APKWS និងប្រព័ន្ធការពារដែនអាកាស Patriot ក្នុងតម្លៃជិត ៥ពាន់លានដុល្លារ ខណៈអារ៉ាប់រួម ត្រូវបានគេអនុម័តឲ្យទិញអាវុធ APKWS ក្នុងតម្លៃ ១៤៨លានដុល្លារ ៕

លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង

2026/05/02 05:31:42 pm        70
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា មនុស្ស ១៣ នាក់ បានស្លាប់ កាលពីថ្ងៃសុក្រ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូង រួមទាំងនៅក្នុងទីក្រុងមួយដែលកងទ័ពអ៊ីស្រាអែលបានចេញបញ្ជាឲ្យជម្លៀសចេញ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ក្រសួងបាននិយាយថាការវាយប្រហារនៅក្នុងទីក្រុង Habboush បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានកុមារម្នាក់ និងស្ត្រីពីរនាក់ និង ២១នាក់ ផ្សេងទៀតរងរបួស ដែលបានធ្វើចំនួនអ្នកស្លាប់កើនឡើង។ការវាយប្រហារផ្សេងទៀតនៅទីក្រុង Zrariyeh បានសម្លាប់ មនុស្ស ៤នាក់ ក្នុងនោះមានស្ត្រីពីរនាក់ និង ៤នាក់ ផ្សេងទៀត រងរបួស។ក្រសួងក៏បានរាយការណ៍ផងដែរថា ការវាយប្រហារនៅក្នុងទីក្រុង Ain Baal ជិតទីក្រុងឆ្នេរសមុទ្រ Tyre បានសម្លាប់មនុស្សម្នាក់ និង ៧នាក់ផ្សេងទៀត រងរបួស៕

មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង

2026/05/02 05:27:15 pm        81
មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយនៅថ្ងៃសៅរ៍នេះថា ការប្រយុទ្ធគ្នាជាថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទំនងជាកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកមិនពេញចិត្តនឹងសំណើចរចាថ្មីរបស់ប្រទេសនេះទេ។អ៊ីរ៉ង់បានប្រគល់សេចក្តីព្រាងនេះទៅឲ្យអ្នកសម្របសម្រួលប៉ាគីស្ថានកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបានរាយការណ៍ដោយមិនបានរៀបរាប់លម្អិតអំពីខ្លឹមសាររបស់វា។សង្គ្រាមដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅចុងខែកុម្ភៈ ត្រូវបានផ្អាក ចាប់តាំងពីថ្ងៃទី ០៨ ខែមេសា ដោយមានកិច្ចចរចាសន្តិភាពមួយជុំបានបរាជ័យនៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីពេលនោះមក។លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា៖«នៅពេលនេះ ខ្ញុំមិនពេញចិត្តនឹងអ្វីដែលពួកគេ កំពុងផ្តល់ជូននោះទេ» ដោយស្តីបន្ទោសការចរចាដែលជាប់គាំងលើ «ភាពមិនចុះសម្រុងគ្នាយ៉ាងច្រើន» នៅក្នុងជួរថ្នាក់ដឹកនាំអ៊ីរ៉ង់៕

នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់

2026/05/02 05:23:23 pm        62
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយនៅថ្ងៃសៅរ៍នេះថា ការហាមឃាត់ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានចាត់ទុកមានសមហេតុផលត្រឹមត្រូវ ជាពិសេសនៅពេលដែលពួកគេអំពាវនាវឲ្យមានការបះបោរកាន់តែធំឡើង។មេដឹកនាំគណបក្សការងារ លោក Starmer កំពុងស្ថិតនៅក្រោមសម្ពាធឲ្យធ្វើសកម្មភាព បន្ទាប់ពីឧប្បត្តិហេតុប្រឆាំងនឹងជនជាតិជ្វីហ្វជាច្រើន រួមទាំងសប្តាហ៍នេះ នៅពេលដែលបុរសពីរនាក់ ត្រូវបានចាក់នៅជាយក្រុង Golders Green ភាគខាងជើងទីក្រុងឡុងដ៍ ដែលជាទីតាំងនៃសហគមន៍ជ្វីហ្វដ៏ធំមួយ។ជនជាតិអង់គ្លេសអាយុ ៤៥ ឆ្នាំម្នាក់ ដែលកើតនៅប្រទេសសូម៉ាលី ត្រូវបានឃុំខ្លួន នៅពេលដែលលោក បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងតុលាការកាលពីថ្ងៃសុក្រ ដោយត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម។លោក Starmer បានទៅពិនិត្យមើលកន្លែងកើតហេតុនៃការវាយប្រហារ និងសេវារថយន្តសង្គ្រោះបន្ទាន់ស្ម័គ្រចិត្តរបស់ជនជាតិជ្វីហ្វកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានអ្នកស្រុកមួយចំនួនស្រែកជេរប្រមាថ ដែលបានចោទប្រកាន់លោកថា មិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីការពារពួកគេ៕

ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ

2026/05/02 05:20:15 pm        73
ការតវ៉ាបានផ្ទុះឡើងនៅក្នុងភូមិមួយ ក្នុងទីក្រុង Pune ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍ (ទី ០២ ខែឧសភា)នេះ មួយថ្ងៃ បន្ទាប់ពីការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើក្មេងស្រីអាយុ ៤ឆ្នាំ ម្នាក់។ហេតុការណ៍នេះបានកើតឡើង នៅភូមិ Bhor កាលពីថ្ងៃសុក្រ ហើយជនជាប់ចោទ ដែលជាបុរសអាយុ ៦៥ឆ្នាំ ត្រូវបានចាប់ខ្លួន នៅល្ងាចថ្ងៃដដែល។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ក្រុមអ្នកតវ៉ាបាននិយាយថា ជនជាប់ចោទមានប្រវត្តិនៃបទល្មើសព្រហ្មទណ្ឌ និងទាមទារឲ្យមានចំណាត់ការយ៉ាងតឹងរ៉ឹង។ទោះបីជាមានការណែនាំច្បាប់ដ៏តឹងរ៉ឹងជាងមុន បន្ទាប់ពីការរំលោភជាក្រុម និងឃាតកម្មលើស្ត្រីម្នាក់ នៅលើរថយន្តក្រុងដែលកំពុងធ្វើដំណើរនៅទីក្រុង New Delhi ក្នុងឆ្នាំ ២០១២ ក៏ដោយ កំណត់ត្រាមិនល្អរបស់ប្រទេសឥណ្ឌាលើសុវត្ថិភាពរបស់ស្ត្រី នៅតែបន្តទាក់ទាញការរិះគន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM